មន្រ្តីនាំពាក្យ៖ ក្រសួងកំពុងធ្វើការយ៉ាងសកម្មជាមួយមួយភាគីថៃ ដើម្បីដោះស្រាយ​បញ្ហារឹត​បន្តឹងការនាំចេញផ្លែល្ពៅក្រៅផ្លូវការទៅកាន់ប្រទេសថៃ
យុទ្ធនាការ “ចែករំលែកកូកា-កូឡា” ត្រឡប់មកវិញហើយ កាន់តែពិសេសនិងទាន់សម័យ
រយៈពេល៤ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៣១ គម្រោងមានទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ
មន្រ្តីជាន់ខ្ពស់ CDC លើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាឡេស៊ី វិនិយោគលើវិស័យដែលឆ្លើយតប​ទីផ្សារបច្ចុប្បន្ន

សេដ្ឋកិច្ច និង កសិកម្ម

សម្តេចតេជោ៖ សក្តានុពលវត្ថុធាតុកសិកម្ម នឹងទាក់ទាញបន្ថែមការវិនិយោគកសិ-ឧស្សាហកម្មនៅកម្ពុជា

2023/06/16 02:06:36 pm        296
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សក្តានុពល​វត្ថុធាតុដើមកសិកម្ម អនុញ្ញាតឱ្យកម្ពុជា ទាក់ទាញវិនិយោគមកបង្កើតរោងចក្រកសិឧស្សាហកម្ម បម្រើការផ្គត់ផ្គង់ក្នុងស្រុក និងកសិពាណិជ្ជកម្ម សម្រាប់នាំចេញ​ បង្កើតប្រាក់ចំណូលសម្រាប់កសិករ ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម ​នាព្រឹកថ្ងៃទី១៦ ខែមិថុនា​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​កម្ពុជាបានប្រែក្លាយពីប្រទេសធ្លាប់នាំចូល ​ទៅជាប្រទេសនាំចេញ ដោយ​សារការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម។សម្តចតេជោ បន្តថា រាជរដ្ឋាភិបាល កំពុងខិតខំកសាងចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្វែរការវិនិយោគ​ចុះមកតាមខេត្តដើម្បីទាក់ទាញវិនិយោគ ​បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។​ សម្តេចតេជោ ​ក៏បានជំរុញការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដើម្បីទាញយកឧស្សាហកម្មជាន់ខ្ពស់៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧

2023/06/15 01:24:11 pm        262
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។នៅក្រោយចប់ពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងគោលនយោបាយនេះតាំងពីឆ្នាំ២០១៩ ដោយបានឆ្លងកាត់ការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន៤០លើក ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ រហូតទទួលបានការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុង​សម័យ​ប្រជុំពេញអង្គ នៅខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ឯកឧត្តម មានជំនឿជឿជាក់ថា ការដាក់ចេញនូវគោលនយោបាយជាតិនៅថ្ងៃនេះ នឹងជួយជំរុញការ​អភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់​ស្វាយចន្ទី​ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច នាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន។លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរជ័យសំបូរ ខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី ដឹងថា តាមរយៈគោលនិយោជាតិនេះ នឹងជាឱកាសមួយដ៏ល្អ​សម្រាប់ប្រជាកសិករ ក៏ដូចជាអ្នកកែច្នៃ ​ក្រោយរាជរដ្ឋាភិបាលបានជួយជ្រោមជ្រែង។ លោកស្រី បន្តទៀតថា ស្វាយចន្ទីក្នុងរដូវកាលឆ្នាំថ្មីនេះ នឹងប្រសើរជាងឆ្នាំមុនទៅទៀត ដោយ​សារមើលឃើញសក្តានុពល​នៃការដាំដុះនៅក្នុងឆ្នាំនេះ គឺតម្លៃល្អមធ្យម ហើយអាកាសធាតក៏ល្អ។ ដោយឡែក អ្នកទិញលក់ ​ក៏សម្បូរទៅដោយអ្នកមកទំនាក់ទំនងថ្មីៗ ល្អៗផងដែរ។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះជាង ​៤៣ម៉ឺនហិកតា ​បរិមាណទិន្នផលមានជាង ៥០ម៉ឺនតោន។ រីឯការនាំចេញគ្រាប់ស្វាយចន្ទីឆៅ​ មានចំនួនជាង ៤៧ម៉ឺនតោន និងការនាំចេញគ្រាប់ស្វាយចន្ទី​កែច្នៃចំនួនប្រមាណជាង ១,៥០០តោន៕អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចតេជោ៖ រាជរដ្ឋាភិបាលប្រឹងប្រែងធ្វើឱ្យស្ថានភាពនៃការវិនិយោគ រឹតតែមានការរីកចម្រើន

2023/06/14 02:48:35 pm        457
ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យកាត់ដេរ រោងចក្រ សហគ្រាស នៅក្នុងប្រទេសកម្ពុជា ឱ្យរឹតតែមានការរីកចម្រើន បង្កើតការងារដល់ប្រជាពលរដ្ឋ បង្កើនការនាំចេញ និងចូលរួមចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណា​លើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់​ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា ​បាននិងកំពុង ខិតខំធ្វើយ៉ាងណា​ឱ្យមានលំនឹងក្នុងការវិនិយោគ​ និងការនាំចេញ ​និងនាំចូលទំនិញ រួមនឹង​ការផ្ដល់ការ​ឧបត្ថម្ភ​គាំទ្រ​ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើង បច្ចុប្បន្ននៅរាជធានីភ្នំពេញ ​មានរោងចក្រ សហគ្រាស​ចំនួនជាង ៩.៣ពាន់ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ​ក្នុងនោះរោងចក្រ សហគ្រាស​វិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជិត​ ៣៤ ម៉ឺននាក់ ។ ចំណូលពលកម្មតាមរោងចក្រសហគ្រាសស្ថិតនៅរាជធានីភ្នំពេញ ​មានប្រមាណជាង ១.១ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ។របាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា​ ក្នុងរយៈពេល៥ខែដើម​ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញទំនិញមានទឹកប្រាក់សរុប​ ប្រមាណ ៩​.១ពាន់​លានដុល្លារ ធ្លាក់​ចុះប្រមាណ ២.៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ  

ការផ្គង់ផ្គង់អគ្គិសនី បានឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ

2023/06/14 02:24:11 pm        311
ភ្នំពេញ៖ ការផ្គង់ផ្គង់អគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងតម្រូវនៃចរន្តការអភិវឌ្ឍនៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងការប្រើប្រាស់ប្រជាពលរដ្ឋជាដើម។ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើកឡើង នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា គិតមកដល់ពេលនេះ កម្ពុជាមានថាមពលអគ្គិសនីកំពុងផ្គត់ផ្គង់សរុបប្រមាណជា ៤ ៤០០ មេហ្គាវ៉ាត់ ក្នុងនោះសម្រាប់ការប្រើប្រាស់ពេលថ្ងៃ ក្នុងពេលបច្ចុប្បន្ន ឡើងខ្ពស់បំផុត គឺត្រឹម ២ ៥០០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។ តាមរយៈនៃការប្រើប្រាស់នេះ បានបង្ហាញថា កម្ពុជាមានថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់។ឯកឧត្តម បានបន្តថា ចំពោះការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបចំនួន ៤ ៤០០ មេហ្គាវ៉ាត់នេះ គឺមិនមានការផ្គត់ផ្គង់គ្រប់ម៉ោងនោះទេ ដោយមានពេលខ្លះដូចជា ថាមពលពន្លឺព្រះអាទិត្យអាចប្រើប្រាស់បានតែពេលថ្ងៃ និងគ្មានពេលយប់, តែទោះបីយ៉ាងណានៅពេលយប់ មានវារីអគ្គិសនីដើម្បីបំពេញបន្ថែម។ ជុំវិញការប្រើប្រាស់អគ្គិសនីនេះ, លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌ​សំលៀកបំពាក់ ស្បែកជើង និងផលិត ផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា តាមបណ្តារោងចក្រ សហគ្រាសពីមុន គឺច្រើនប្រើប្រាស់ម៉ាស៊ីនភ្លើង ខណៈការផ្គង់ផ្គង់មានមិនគ្រាប់គ្រាន់ និង​ឧស្សាហ៍ដាច់ភ្លើងជាដើម, តែមកដល់ពេលនេះ ការផ្គត់ផ្គង់អគ្គិសនីមានស្ថានភាពល្អប្រសើរ ប៉ុន្តែសម្រាប់ថ្លៃអគ្គិសនីវិញ ​នៅមានតម្លៃខ្ពស់បន្តិច ​បើធៀបនិងប្រទេសជិតខាង។ រាជរដ្ឋាភិបាលមានផែនការមេយ៉ាងច្បាស់លាស់ អំពីតម្លៃអគ្គិសនីនេះ ដែលជាទំនុកចិត្ត​ដល់អ្នកវិនិយោគ ជាក់ស្តែងនៅក្នុងវិបត្តិជំងឺកូវីដ ១៩ កន្លងមកនេះ រាជរដ្ឋាភិបាលមិនបាន​ឡើងថ្លៃអគ្គិសនីនោះឡើយ។ឯកឧត្តម ទី នរិន្ទ បានថ្លែងឲ្យដឹងថា ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនីឆ្នាំ ២០២២-២០៤០ បានបង្ហាញថា ប្រព័ន្ធបណ្តាញជាតិកម្ពុជា ក៏អាចមានលទ្ធភាពទទួលយកការដាក់​បញ្ចូល​ថាមពលពន្លឺព្រះអាទិត្យអតិបរមារហូតដល់ ៣ ១៥៥ ​មេហ្គាវ៉ាត់ ស្មើជិត​ ៣០ ភាគរយ នៃអនុភាពប្រភពថាមពលអគ្គិសនីក្នុងស្រុកសរុបនៅឆ្នាំ ២០៤០៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ៖ រោងចក្រសហគ្រាស ចូលរួមបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់កម្មករ

2023/06/13 03:05:36 pm        175
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងពីការចូលរួមចំណែករបស់រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានចូលរួមចំណែកបង្កើនប្រាក់ចំណូល និងលើកម្ពស់ជីវភាពរបស់បងប្អូនកម្មករ កម្មការិនី និយោជិត។ក្នុងសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១ ​៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ការនាំចេញមានរហូតដល់ប្រមាណ១៣ ពាន់លានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាស​ចំនួនជាង ៩.៣ពាន់ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ចំណូលពលកម្ម​តាមរោងចក្រសហគ្រាសស្ថិតនៅរាជធានីភ្នំពេញ ​មានប្រមាណជាង ១.១ពាន់លានដុល្លារក្នុងមួយឆ្នាំ។សូមបញ្ជាក់ថា វិស័យកាត់ដេរ មានសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប រកចំណូលចូលជាតិបានច្រើនជាងគេ នៃការនាំចេញសរុបរបស់កម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៦,៧តោន នៅខេត្តមណ្ឌលគិរី

2023/06/12 01:44:55 pm        640
មណ្ឌលគិរី៖ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧ គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន​ Renaissance Minerals បានជាង ១០លានដុល្លារអាម៉េរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ​ ដំណើរការបានរយៈពេល២ឆ្នាំហើយ​ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាស ដែលមានគុណភាព ៩០ភាគរយបានចំនួន ៦,៧២៧ គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បានជាង១០.២លានដុល្លារ ។ក្រសួងរ៉ែ និងថាមពល លើកឡើងថា ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ បានរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ ហើយកំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់​ច្បាស់​នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកប​សម្រាប់​ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស ​និង​ ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន ​និងសង្គម តាមស្តង់ដារអន្តរជាតិ។ លើសពីនេះ ​ដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាស​ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវ​ធនធានរ៉ែ ​ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និងសង្គម បង្កើត​បាន​នូវផលប្រយោជន៍រយៈពេល​វែង ​សម្រាប់​ប្រជាជនកម្ពុជា​ជាច្រើន៕អត្ថបទ៖ វណ្ណៈ

ភ្ញៀវទេសចរអន្តរជាតិ ចង់ស្វែងយល់វប្បធម៌ ម្ហូបអាហារ និងការរស់នៅរបស់ប្រជាពលរដ្ឋ

2023/06/12 01:34:43 pm        293
ភ្នំពេញ៖ នៅក្នុងខែមិថុនានេះ គឺជារដូវភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តតិចក៏ដោយ តែកម្ពុជា គេសំគាល់ឃើញថា នៅតែមានភ្ញៀវអន្តរជាតិអញ្ជើញមកដើរកម្សាន្តជា​ហូរហែ ហើយភ្ញៀវទាំងនោះក៏លើកឡើងថា​ ទេសភាពរាជធានីភ្នំពេញ មានបរិស្ថានស្អាត អគារមានរចនាបថស្អាត ​អាហារឆ្ងាញ់ និងមានភាពទាក់ទាញ​។បើតាមក្រុមភ្ញៀវទេសចរអន្តរជាតិ មកពីសហរដ្ឋអាមេរិច ថ្លែងប្រាប់btv នៅថ្ងៃទី១២ ខែមិថុនានេះ ថា ការមកទស្សនានៅកម្ពុជា ពេលនេះពួកគាត់ចង់ដឹង និងចង់សិក្សាអំពី វប្បធម៌ សាសនា ប្រាសាទ ការរីកចំរើនសំណង់អគារ ទីតាំងភូមិសាស្ត្រ ម្ហូបអាហារ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ​និងនៅខេត្តសៀមរាប ហើយបើមានឱកាសល្អ គឺយើងនឹងត្រឡប់​មកម្តងទៀត។បើតាម​មគ្គុទ្ទេសក៍​ទេសចរណ៍ភាសាអង់គ្លេស លោក សួន ឈាវវីរក្ស ថ្លែងថា ជាទូទៅកម្ពុជា នៅក្នុងអំឡុងខែមិថុនា កក្តដា សីហា គឺស្ថិតក្នុងខែមានភ្ញៀវទេសចរ​អន្តរជាតិតិចតួចមកដើរ​កម្សាន្ត​នៅកម្ពុជា ដោយសារ រដូវនេះជារដូវភ្លៀងផង ហើយភ្ញៀវនៅបរទេសភាគច្រើន​ជាពិសេស​ភ្ញៀវនៅអឺរ៉ុប និងអាមេរិចជាដើម​ ក៏ជាប់រវល់ការងាររបស់គេផងដែរ។លោក ឈុន មករា ប្រធានប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ​ដឹកជញ្ជូន និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ បញ្ជាក់ថា ​ប្រទេសទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនា​ច្រើន​ចាប់ពីខែកញ្ញា រហូតដល់ឆ្នាំ២០២៤ ហើយ​តាមការរំពឹងទុក​ ឆ្នាំ២០២៣នេះ កម្ពុជា នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រមាណជាង ៤លាន៥សែននាក់៕អត្ថបទ ស៊ុមសុខជា

កម្ពុជានាំចេញទំនិញមានទឹកប្រាក់សរុបជាង ៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដើមឆ្នាំ

2023/06/12 01:23:06 pm        236
ភ្នំពេញ៖ កម្ពុជា បាននាំចេញផលិតផលមានតម្លៃសរុបជាង ៩.១ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ផលិតផលដែលនាំចេញ​សំខាន់ៗរួមមាន​សំលៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួន​ដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ ដោយបន្ថែមថា គោលដៅនាំចេញកំពូលទាំងប្រាំរបស់​កម្ពុជាគឺសហរដ្ឋអាមេរិក វៀតណាម ចិន ថៃ និងជប៉ុន។សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់កម្ពុជាជាមួយនឹងបរិមាណនាំ​ចេញចំនួនជាង ៣ ពាន់លានដុល្លារ ធ្លាក់ចុះ១៤ភាគរយធៀបនឹងឆ្នាំមុន។ការនាំចេញទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ ៣០០ លានដុល្លារ កើនឡើង ២២% ខណៈការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ១៣,៣% ឬស្មើនឹងប្រមាណជិត ៦០០ ដុល្លារ​។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា វិស័យឧស្សាហកម្ម​បាន​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត នៃរោងចក្រសហគ្រាសនៅខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន ក្រោយវិបត្តិកូវីដ-១៩ ​រាជរដ្ឋាភិបាលកម្ពុជា ខិតខំទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុនក្នុងប្រទេស​ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។បច្ចុប្បន្ននេះ មានរោងចក្រកាត់ដេរ ស្បែកជើង ​និងផលិតផលធ្វើដំណើរ មានជិត ​១៤០០នៅ​ទូទាំងប្រទេស ​ដែលមានកម្មករប្រមាណ ៨៥ម៉ឺននាក់។ វិស័យនេះ បានបង្កើតចំណូលដល់​កម្មករកម្មការិនី និយោជិតប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ជាមួយគ្នានេះ ​កម្ពុជាបាន ​នាំចូលសរុបចំនួន ១០.១ ពាន់លានដុល្លារក្នុងអំឡុងប្រាំខែនេះ ថយចុះ ២២,៦ ភាគរយធៀននឹងឆ្នាំមុន។ទំនិញនាំចូលសំខាន់ៗរួមមាន ប្រេង និងឧស្ម័ន​ វត្ថុធាតុដើមសម្រាប់កាត់ដេរ​ ស្បែកជើង និងផលិតផល​ធ្វើដំណើរ យានជំនិះ ​គ្រឿងចក្រ ​គ្រឿង​អេឡិចត្រូនិក និងផលិតផល​ប្រើប្រាស់ផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញជប៉ុន សិក្សាស្រាវជ្រាវសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

2023/06/12 01:17:48 pm        65
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើដល់ជប៉ុន និងភាគីពាក់ព័ន្ធពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន។ឯកឧត្តម ប៉ាន សូរស័ក្ដិ លើកឡើងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” ដែលត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៩ ខែមិថុនា ដោយមានការចូលរួម ពីឯកឧត្តម អ៊ូអិណូ អាតស៊ូស្ស៉ី (UENO ATSUSHI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័ន និងសិស្សនិស្សិតប្រមាណជាង ២០០នាក់។ឯកឧត្តម ប៉ាន សូរ័ស័ក្តិ បានលើកឡើងថា ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និង​ការវិនិយោគកម្ពុជា-ជប៉ុន ភាគីទាំងពីរ កម្ពុជានិងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្តសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនី និយោជិតរោងចក្រសហគ្រាស នៅ​បណ្តាខេត្តកាលពីសប្តាហ៍មុន សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ទោះមិនទាន់មានកិច្ចព្រៀងសេរីជាមួយគ្នា ប៉ុន្តែជប៉ុនទិញទំនិញច្រើនជាងគេពីកម្ពុជា ដែលបានស្ទុះឡើងជាង១ពាន់លានដុល្លា។ទាក់ទងនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារ​អេឡិចត្រូនិកមួយ មានឈ្មោះថា ខេមបូឌា ត្រេដ Cambodiatrade.com សម្រាប់គាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន។អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចតេជោ៖ គោលនយោបាយពង្រាយរោងចក្រតាមបណ្តាខេត្ត ដើម្បីបង្កើតការងារ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2023/06/11 12:01:22 pm        358
តាកែវ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំទាក់ទាញវិនិយោគ និងដាក់ពង្រាយរោងចក្រនៅតាមបណ្តាខេត្ត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមិថុនា សម្តេចតេជោ សែន បានរម្លឹកពីគោលនយោបាយពង្រាយរោងចក្រ ដើម្បីដោះស្រាយការងារធ្វើនៅ​តាមបណ្តាខេត្ត ចូលរួមលើកកម្ពស់ជីវភាប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក​ទៅខេត្តផ្សេង ឬទៅរាជធានីភ្នំពេញ។សម្តេចតេជោ លើកឡើងថា បច្ចុប្បន្ន រោងចក្របានពង្រាយ ក្នុង២៤ខេត្តក្រុង ស្ទើតែទាំងអស់ គ្រាន់តែតិចនិងច្រើនប៉ុណ្ណោះ ខ្លះជាក្របខណ្ឌសិប្បកម្ម ខ្លះជាសហគ្រាសធុនតូច និងមធ្យម ដែលបានដោះស្រាយការងារធ្វើដល់ប្រជាពលរដ្ឋ។ ចំណុចដែលសម្ដេច បានលើកឡើងនេះ បានបង្ហាញច្បាស់អំពីប្រសិទ្ធភាព​នៃគោល​នយោបាយរបស់​រាជ​រដ្ឋាភិបាល ទៅលើការ​ពង្រាយរោងចក្រ សហគ្រាសនៅទូទាំងប្រទេស តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យការទាក់ទាញវិនិយោគ បង្កើតការងារធ្វើនៅតាមទីជនបទតែម្តង“។ វិស័យកាត់ដេរនៅកម្ពុជា មានជាង៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧ ហើយ បច្ចុប្បន្នកម្ពុជា មានរោងចក្រជិត ១ ៤០០ រោងចក្រជា មួយនឹងកម្មករនិយោជិតជាង ៨០ម៉ឺននាក់ ដែលនេះ​បង្ហាញពីការរីកចម្រើនលើគោលនយោបាយ​វិស័យរោងចក្រកាត់ដេររបស់កម្ពុជា។ការនាំចេញផលិតផលសំលៀកបំពាក់ កាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ ​មានទឹកប្រាក់សរុប ជាង ១៣ពាន់លានដុល្លារ ​ក្នុងឆ្នាំ២០២២ កើនឡើងពីទឹកប្រាក់នាំចេញប្រមាណតែ២០០លានដុល្លារ កាលពីឆ្នាំ១៩៩៧៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភាពចលាចលនៅអាកាសយានដ្ឋាន Newark របស់អាមេរិក ធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនខកចិត្ត និងបង្កក្ដីបារម្ភដល់អ្នកដំណើរ
05/11/2025 11:05 AM
លោក Putin ស្នើឱ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្រោយសង្គ្រាមអាយុកាលជាងបីឆ្នាំ
05/11/2025 11:05 AM
ក្រុមមេដឹកនាំអឺរ៉ុបព្រមានដាក់ទណ្ឌកម្ម ប្រសិនបើលោក Putin បដិសេធបទឈប់បាញ់នៅអ៊ុយក្រែន
05/11/2025 11:05 AM
មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាវាយតម្លៃខ្ពស់ពីការលះបង់របស់មន្រ្ដីបក្សនៅស្រុកលើកដែក
05/11/2025 11:05 AM
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
05/11/2025 11:05 AM
ទោះទទួលលទ្ធផលដ៏សោកសៅ តែគ្រូបង្វឹកព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម
05/11/2025 11:05 AM
[UPDATE] ឥណ្ឌា និងប៉ាគីស្ថាន ចោទដាក់គ្នាពីបទបំពានបទឈប់បាញ់ខណៈអ្នកស្លាប់ឡើងដល់ជាង៥០នាក់
05/11/2025 10:05 AM
លោក Trump សរសើរការកំណត់ឡើងវិញទាំងស្រុងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន ខណៈកិច្ចពិភាក្សាបន្ត
05/11/2025 10:05 AM
ករណីជជែកអំពីគ្រោះថ្នាក់ចរាចរណ៍នៃបុគ្គលិកស៊ីង កៃ សេន ហ្គាមិន ឯ.ក ត្រូវបានដោះស្រាយរួចរាល់ប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់
05/11/2025 10:05 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ៣៨៨នាក់ និងចែកអំណោយដល់ពួកគាត់
05/11/2025 10:05 AM