អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្គ្រាមហ្កាហ្សា ឡើងជាង ៣៤.៣០០ នាក់

2024/04/26 09:00:16 pm        129
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងដល់ជាង ៣៤.៣០០ នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៣ នាក់ និងបង្ករបួសចំនួន ៦៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤.៣០៥ នាក់ និងអ្នករបួសដល់ ៧៧.២៩៣ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ក្រសួងបន្ថែមថា នៅមានជនរងគ្រោះជាច្រើនជាប់នៅក្រោមគំនរបាក់បែក ហើយការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធបានរារាំងក្រុមជួយសង្គ្រោះមិនឱ្យទៅដល់ពួកគេ។ សារព័ត៌មាន ដឹ ថែម អហ្វ អ៊ីស្រាអែល (The Times of Israel) កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានប្រមូលផ្តុំរថក្រោះ និងរថពាសដែករាប់សិបគ្រឿងនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។កាលពីយប់ថ្ងៃព្រហស្បតិ៍ សាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែលរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានយល់ព្រមលើប្រតិបត្តិការជើងគោកនៅក្រុង រ៉ាហ្វា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាម ប៉ុន្តែគណៈរដ្ឋមន្ត្រីមិនបានធ្វើការសម្រេចចិត្តពាក់ព័ន្ធណាមួយឡើយ ខណៈដែលកងកម្លាំងការពារ IDF នៅតែរង់ចាំការណែនាំ៕

សមាជិកក្រុមប្រដាប់អាវុធ EMC ១៥នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅកូឡុំប៊ី

2024/04/26 08:55:58 pm        124
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូឡុំប៊ី បាននិយាយថា យ៉ាងហោចណាស់ពួកឧទ្ទាមចំនួន ១៥ នាក់មកពីក្រុមប្រដាប់អាវុធ កងកម្លាំងកណ្ដាល (EMC) ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) នៅក្នុងប្រតិបត្តិការមួយដោយកងកម្លាំងយោធានៅភាគនិរតីនៃប្រទេសកូឡុំប៊ី។ក្រុម EMC នេះគឺជាក្រុមប្រដាប់អាវុធខុសច្បាប់ដែលបង្កើតឡើងដោយមនុស្សជាង ៣.៥០០ នាក់ដែលបានកើតចេញពីបក្សពួកនៃអតីតទ័ពព្រៃ FARC ដែលបានបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ព្រោះនោះជាការអនុញ្ញាតឱ្យមានសមាហរណកម្មចូលទៅក្នុងសង្គមនៃយុទ្ធជនប្រហែល ១៣.០០០ នាក់របស់ខ្លួន។ការវាយប្រហារនេះបានកើតឡើងនៅតំបន់ជនបទនៃទីក្រុង អាហ្គេលីយ៉ា (Argelia) ក្នុងតំបន់ភ្នំ កាវកាស (Cauca) ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន និងជាតំបន់ដែលរដ្ឋាភិបាលបានផ្អាកបទឈប់បាញ់ទ្វេភាគីជាមួយក្រុម EMC កាលពីខែមីនា បន្ទាប់ពីក្រុមនេះបានសម្លាប់មេដឹកនាំជនជាតិដើមភាគតិចម្នាក់។រដ្ឋាភិបាលរបស់ប្រធានាធិបតី ហ្គាស្តាវ៉ូ ផេត្រូ (Gustavo Petro) បានចាប់ផ្តើមការចរចាជាមួយក្រុម EMC នៅក្នុងខែតុលា ដែលរួមបញ្ចូលបទឈប់បាញ់ទ្វេភាគី ប៉ុន្តែថ្មីៗនេះ រចនាសម្ព័ន្ធប្រដាប់អាវុធចំនួន ៤ នៃក្រុមទាំង ៦ បានបោះបង់ចោលការសន្ទនាជុំវិញការបែកបាក់ផ្ទៃក្នុង ដោយនោះជាការសម្រេចចិត្តដែលអាចបង្កើនអំពើហិង្សានៃជម្លោះផ្ទៃក្នុង និងប៉ះពាល់ដល់ប្រជាជនស៊ីវិលថែមទៀត៕

មន្ត្រី UN អំពាវនាវការចូលរួមពីអន្តជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទនៅស៊ូដង់

2024/04/26 08:52:56 pm        156
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអង្គការសហប្រជាជាតិពីររូប កំពុងអំពាវនាវឱ្យមានការចូលរួមពីអន្តរជាតិបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រី ក្នុងជម្លោះនៅប្រទេសស៊ូដង់។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ឧបការីអគ្គលេខាធិការទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកស្រី Joyce Msuya បានរួមគ្នាជាមួយលោកស្រី Pramila Patten អ្នកតំណាងពិសេសរបស់អគ្គលេខាធិការ ទទួលបន្ទុកអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ ដើម្បីសុំការអង្វរ។លោក Dujarric និយាយថា ការអំពាវនាវនេះបានធ្វើឡើង ខណៈមានការចោទប្រកាន់ជាច្រើន អំពីការរំលោភ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ទាសភាពផ្លូវភេទ និងការជួញដូរស្ត្រី និងក្មេងស្រី នៅតែបន្តកើនឡើងខ្ពស់ ជាពិសេសនៅក្នុងទីក្រុង Khartoum ព្រមតាំងទីក្រុង Darfur និងទីក្រុង Kordofan។ អ្នកនាំពាក្យបាននិយាយថា ក្រុមមន្ត្រី បានកំណត់ពេលការចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ នៅមុនថ្ងៃប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីអំពើហិង្សាផ្លូវភេទដែលទាក់ទងទៅនឹងជម្លោះ។លោកស្រី Msuya និងលោកស្រី Patten កំពុងទទូចឲ្យសមាជិក ផ្ញើសារច្បាស់លាស់ ដែលស្ថិតនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិថា ជនស៊ីវិលក្នុងប្រទេសស៊ូដង់ និងគ្រប់ទីកន្លែងជុំវិញពិភពលោក ត្រូវតែបានការពារ និងពុំមែនជាគោលដៅនៃសកម្មភាពអំពើហឹង្សាផ្លូវភេទ ដែលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។សេចក្តីថ្លែងការណ៍បាននិយាយថា របាយការណ៍នៃអំពើហឹង្សាផ្លូវភេទ បង្ហាញពីផលប៉ះពាល់មិនស្របគ្នានៃសង្រ្គាម លើស្ត្រី និងក្មេងស្រី។ ជនស៊ីវិលរាប់លាននាក់ ប្រឈមមុខទៅនឹងហានិភ័យ ខណៈពួកគេភៀសខ្លួនចេញពីតំបន់ជម្លោះ ដើម្បីស្វែងរកទីជម្រកនៅក្នុងប្រទេសស៊ូដង់ និងនៅក្នុងប្រទេសជិតខាង។

អ្នកបោះឆ្នោតឥណ្ឌា ប្រឈមការហក់ឡើងសីតុណ្ហភាពខ្ពស់ ខណៈរលកកម្ដៅខ្លាំងគ្របដណ្ដប់ប្រទេសនេះ

2024/04/26 07:21:14 pm        119
អ្នកបោះឆ្នោតឥណ្ឌាកំពុងទប់ទល់នឹងលក្ខខណ្ឌកម្ដៅដ៏ក្តៅ ដើម្បីចូលរួមក្នុងការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈរលកកម្ដៅខ្លាំងបានវាយប្រហារផ្នែកខ្លះនៃប្រទេសនេះ ហើយក្រុមអាជ្ញាធរ បានព្យាករណ៍ថារដូវក្តៅឆ្នាំនេះ មានសីតុណ្ហភាពក្ដៅជាងធម្មតាសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយថា រលកកម្ដៅនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងកើតប្រទេសឥណ្ឌា រហូតដល់ចុងសប្តាហ៍នេះ រួមទាំងរដ្ឋចំនួនបួនដែលកំពុងបោះឆ្នោតនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ផ្នែកខ្លះនៃរដ្ឋ វ៉េស ប៊ែង ហ្គាល់ (West Bengal) ប៊ីហា ( Bihar) ឧតារប្រទេស( Uttar Pradesh)និង រដ្ឋ កាណាតាកា (Karnataka) ស្ថិតក្នុងចំណោមរដ្ឋចំនួន១៣ និងដែនដីសហភាពដែលកំពុងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរនៃការបោះឆ្នោតដ៏ធំរបស់ប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងហក់ឡើងលើសពី ៤០ អង្សាសេ នៅក្នុងតំបន់មួយចំនួន។ ក្រសួងឧតុនិយមឥណ្ឌាដែលបានព្រមានកាលពីខែមុនថាប្រទេសឥណ្ឌាទំនងជានឹងមើលឃើញរលកកម្ដៅខ្លាំង និងយូរជាងនៅឆ្នាំនេះ សីតុណ្ហភាពឡើងខ្ពស់ខុសពីធម្មតា កាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសា សប្ដាហ៍នេះ ទីក្រុង បារីផាដា (Baripada) នៅរដ្ឋ អូឌីសា (Odisha) ភាគខាងកើតសីតុណ្ហភាពបានហក់ឡើងដល់៤៣,៦អង្សាស ហើយទីក្រុងកាំម៉ាម (Khammam) របស់រដ្ឋ តេឡានហ្កាណា (Telangana) នៅភាគខាងត្បូងបានឡើងដល់ ៤៣,៤ អង្សាសេ ។យោងតាមក្រសួងដដែលបានឱ្យដឹងថា សីតុណ្ហភាពកើនឡើងលើសពី ៤១អង្សាសេ បានព្យាករណ៍ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ១ ខែឧសភា នៅក្នុងស្រុកបានកា(Banka)។ការហក់ឡើងខ្ពស់នៃសីតុណ្ហភាព នេះនាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការបោះឆ្នោត ខណៈយុទ្ធនាការនានាធ្វើឡើងដោយការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកនយោបាយនៅខាងក្រៅបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ជាក់ស្ដែង កាលពីថ្ងៃពុធ អ្នកតំណាងរាស្ត្រម្នាក់បានដួលសន្លប់ដោយសារកម្ដៅថ្ងៃនៅរដ្ឋមហារាស្ត្រ(Maharashtra state) ភាគខាងលិច៕

កេនយ៉ា ដាក់ពង្រាយកងទ័ពដើម្បីទប់ទល់ទឹកជំនន់ ខណៈអ្នកស្លាប់ឡើងជាង ៤០ នាក់

2024/04/26 07:00:55 pm        92
យោធារបស់ប្រទេសកេនយ៉ា ត្រូវបានដាក់ពង្រាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅទូទាំងទ្វីបអាហ្រ្វិកខាងកើតក្នុងរយៈពេលមួយខែកន្លងមកនេះ។កាកបាទក្រហមកេនយ៉ាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៥ នាក់បានស្លាប់នៅក្នុងទឹកជំនន់នៅប្រទេសកេនយ៉ា ចាប់តាំងពីខែមីនា រួមទាំងមនុស្ស ១០ នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍នេះ។ ផ្នែកធំនៃរដ្ឋធានីណៃរ៉ូប៊ី និងទីក្រុងសំខាន់ៗផ្សេងទៀតស្ថិតនៅក្រោមទឹក ដែលបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ចាកចេញពីលំនៅឋានរបស់ពួកគេ។ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ (William Ruto) បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថា យោធាកំពុងដាក់ពង្រាយដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ។ អនុប្រធានាធិបតី លោក រីហ្កាទី ហ្កាឆាហ្គ័រ (Rigathi Gachagua) បាននិយាយថាមជ្ឈមណ្ឌលឆ្លើយតបគ្រាអាសន្នពហុភ្នាក់ងារត្រូវបានដំណើរការនៅរសៀលថ្ងៃព្រហស្បតិ៍។អាហ្រ្វិកខាងកើតត្រូវបានរងគ្រោះដោយទឹកជំនន់ធ៏ធ្ងន់ធ្ងរបំផុតក្នុងកំណត់ត្រាក្នុងរដូវវស្សាចុងក្រោយនៅចុងឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្រនិយាយថាបម្រែបម្រួលអាកាសធាតុកំពុងបណ្តាលឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរ និងកាន់តែញឹកញាប់៕

អ្នកជំនាញអាកាសធាតុអាមេរិកខាងត្បូងមើលឃើញថា ភាពញឹកញាប់នៃបាតុភូត La Nina និង El Nino កើនឡើង

2024/04/26 05:25:28 pm        122
អ្នកជំនាញអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតអាកាសធាតុដែលគេស្គាល់ថា អែលនីញ៉ូ(El Nino) និងឡា នីណា(La Nina) ដែលនាំមកនូវរលកកម្តៅ ភាពត្រជាក់ ភ្លៀងធ្លាក់ ឬគ្រោះរាំងស្ងួត នឹងកាន់តែញឹកញាប់ និងខ្លាំងក្លានៅប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីអាមេរិកខាងត្បូង ទទួលរងនូវ បាតុភូត អែលនីញ៉ូ(El Nino) ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។យោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ មានមូលដ្ឋាននៅប្រទេសអេក្វាឌ័រ និងទីភ្នាក់ងារឧតុនិយមនិងធារាសាស្ត្រប្រទេសប៉េរូ បានឲ្យដឹងថា បាតុភូត El Nino នៅពេលថ្មីៗនេះ ស្ថិតក្នុងចំណោមបាតុភូតចំនួនប្រាំដែលខ្លាំងបំផុត ចាប់តាំងពីឆ្នាំ ១៩៥០។បន្ទាប់ពីកិច្ចប្រជុំរបស់អ្នកជំនាញ មកពីតំបន់ក្នុងទីក្រុង Lima ប្រទេសប៉េរូ ស្តីពីអាកាសធាតុ នាយកមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) បាននិយាយថា ការប្រែប្រួលសីតុណ្ហភាពពីបាតុភូតមួយទៅបាតុភូតមួយទៀត នឹងកាន់តែលឿន។ បាតុភូត El Nino និង La Nina បានវាយប្រហារផ្នែកផ្សេងៗនៃពិភពលោកដាច់ដោយឡែកពីគ្នា។ នៅអាមេរិកឡាទីន បាតុភូតនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំដូចជាស្រូវសាលី សណ្ដែក និងពោត ដោយបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់ដែលជារឿយៗពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម។សីតុណ្ហភាព ត្រូវបានសន្និដ្ឋានថាខ្ពស់ជាងកម្រិតធម្មតា ភាគច្រើននៅអាមេរិកខាងត្បូង ទោះបីជាទាបជាងកម្រិតធម្មតានៅឆ្នេរសមុទ្រប្រទេសអេក្វាឌ័រ ប្រទេសប៉េរូភាគខាងជើង ប្រទេសអាហ្សង់ទីន ភាគខាងត្បូង និងប្រទេសឈីលីក៏ដោយ។ ដោយមានបាតុភូត អែលនីញ៉ូ (El Nino) ថ្មីៗនេះ ប្រទេសប៉េរូ មានរដូវរងាដែលក្តៅបំផុតក្នុងរយៈពេល៦០ឆ្នាំកន្លងទៅនេះ នេះបើយោងតាមមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើបាតុភូតអែលនីញ៉ូ(CIIFEN) ខណៈនៅប្រទេសកូឡុំប៊ី សីតុណ្ហភាពបានឡើងខ្ពស់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេស។

វិមានក្រឹមឡាំង៖ ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយពីអាមេរិកទៅអ៊ុយក្រែន នឹងពុំផ្លាស់ប្ដូរលទ្ធផលសង្រ្គាមឡើយ

2024/04/26 05:21:47 pm        232
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសាសប្ដាហ៍នេះថា ការបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ(ATACMS) របស់សហរដ្ឋអាមេរិក ទៅកាន់អ៊ុយក្រែននឹងមិនផ្លាស់ប្តូរលទ្ធផលរបស់សង្គ្រាមនោះទេ ផ្ទុយទៅវិញនឹងបង្កើតបញ្ហាបន្ថែមទៀតសម្រាប់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ។ មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនដោយស្ងាត់ៗ ដែលរហូតមកដល់ពេលនេះបានប្រើប្រាស់ពីរលើកហើយ។ មន្ត្រីរូបនោះបាននិយាយថាមីស៊ីលទាំងនោះត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីថ្ងៃទី១៧ ខែមេសា ដាក់គោលដៅលើអាកាសយានដ្ឋានរុស្ស៊ីនៅ តំបន់គ្រីម៉េ (Crimea) ដែលមានចម្ងាយប្រហែល ១៦៥គីឡូម៉ែត្រ ពីសមរភូមិជួរមុខរបស់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក កំពុងលូកដៃចូលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះនេះ។ ពួកគេកំពុងដើរតាមគន្លងនៃការបង្កើនជួរប្រតិបត្តិការនៃប្រព័ន្ធសព្វាវុធដែលពួកគេផ្គត់ផ្គង់ឲ្យទៅអ៊ុយក្រែន។លោកបានបន្ថែមថា ការបញ្ជូនអាវុធនេះ នឹងមិនផ្លាស់ប្តូរជាមូលដ្ឋានចំពោះលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនោះទេ។ យើងនឹងសម្រេចគោលដៅរបស់យើង។ ប៉ុន្តែសកម្មភាពនេះបានត្រឹមតែបង្កឱ្យមានបញ្ហាកាន់តែច្រើនសម្រាប់អ៊ុយក្រែនខ្លួនឯងទេ។ កាបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ព (ATACMS) ដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Biden អស់រយៈពេលជាច្រើនខែមកនេះ ។ មីស៊ីលរយៈចម្ងាយមធ្យម ATACMS ត្រូវបានបញ្ជូនទៅអ៊ុយក្រែនកាលពីខែខែកញ្ញា ឆ្នាំមុន ៕

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ចេញសេចក្តីណែនាំអំពីកម្តៅ ខណៈសីតុណ្ហភាពកើនឡើងខ្លាំង

2024/04/26 05:18:04 pm        106
ដោយសារសីតុណ្ហភាពបន្តកើនឡើងនៅទូទាំងសហភាពមីយ៉ាន់ម៉ា ក្រសួងសុខាភិបាលកំពុងណែនាំប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នដើម្បីការពារសុខុមាលភាពរបស់ពួកគេ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា)។ ការណែនាំរបស់ក្រសួងសុខាភិបាល រួមមានការណែនាំអំពីការរក្សាសុវត្ថិភាពអំឡុងពេលមានកម្ដៅខ្លាំង និងជៀសវាងការប៉ះពាល់នឹងពន្លឺអ៊ុលត្រាពណ៌ស្វាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ គោលការណ៍ណែនាំរបស់ក្រសួងបានបង្ហាញពីគន្លឹះក្នុងការទទួលស្គាល់ និងគ្រប់គ្រងរោគសញ្ញានៃការហត់នឿយដោយកម្ដៅ និងជំងឺសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅ និងវិធានការសង្គ្រោះបឋម។ យោងតាមរបាយការណ៍ឧតុនិយមបានឱ្យដឹងថា តំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា កំពុងជួបប្រទះនឹងការកើនឡើងនៃសីតុណ្ហភាពកើនឡើងលើសពី ៤០ អង្សាសេ។លោក អ៊ូ ឡាថុន (U Hla Tun) ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់មីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន ស៊ីនហួរ (Xinhua) កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពទំនងជានឹងកើនឡើងខ្លាំងនៅតំបន់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា និងតំបន់ដីសណ្តនៅថ្ងៃទី២៨ និង២៩ ខែមេសា ខាងមុខនេះ។ ខែមេសា និងខែឧសភា គឺជាខែដែលក្តៅបំផុតសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយសារសីតុណ្ហភាព ការកើនឡើងខ្លាំងនៅមុនរដូវខ្យល់មូសុងចាប់ផ្តើម៕

ការដណ្តើមយកដីរបស់ប្រជាជនអ៊ីស្រាអែល នៅតំបន់វេសបែង កើនឡើងខ្លាំង ក្នុងអំឡុងពេលសង្រ្គាមនៅហ្កាហ្សា

2024/04/26 05:15:42 pm        151
នៅពេលដែលខ្លួនចិញ្ចឹមចៀមដែលមានតម្លៃថ្លៃនោះ កសិករប៉ាឡេស្ទីន លោក Talib Edais សម្លឹងមើលទៅលើភ្នំ ជាទីដែលហ្វូងចៀមរបស់ខ្លួន បានស៊ីស្មៅដោយឥតគិតថ្លៃ រហូតដល់មានការសម្រេចចិត្តរបស់ អ៊ីស្រាអែល កាលពីខែមុន។បុរសមានវ័យ ៦៥ ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន AFP នៅកសិដ្ឋានរបស់ខ្លួន នៅជិតជ្រលងភ្នំហ្ស៊ក ដង់ (Jordan Valley) នៃភូមិជីហ្វលីក( Jiftlik)នៅក្នុងតំបន់វេសបែងដែលកាន់កាប់ដោយអ៊ីស្រាអែលថា៖«តើអ្នកឃើញរណ្ដៅទាំងនេះទេ? យើងត្រូវលក់ចៀមខ្លះ ដើម្បីចិញ្ចឹមសត្វដទៃ។ ក្នុងរយៈពេលមួយឆ្នាំ យើងនឹងមិនមានចៀមណា នៅសល់ឡើយ។កាលពីខែមីនា អាជ្ញាធរអ៊ីស្រាអែល បានប្រកាសថា ដីទំហំ ៨.000 ដូណាំ (៨០០ ហិកតា) នៅជាប់នឹងផ្ទះរបស់លោក Edais ជាតំបន់មួយដែលមានទាំងកន្លែងចិញ្ចឹមសត្វចៀមរបស់គាត់ផងនោះ ជាដីរបស់រដ្ឋ ដែលជាចំណាត់ការមួយ នាំឲ្យមានការរឹតបន្តឹងលើការចូលប្រើប្រាស់របស់ពលរដ្ឋប៉ាឡេស្ទីន។អ៊ីស្រាអែលដែលបានកាន់កាប់តំបន់វេសបែង តាំងពីឆ្នាំ ១៩៦៧ និងបានបង្កើតការតាំងទីលំនៅ ដែលត្រូវបានចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ បានរឹបអូសយកដីជាច្រើនទសវត្សរ៍ នៅក្នុងទឹកដីប៉ាឡេស្ទីន។ប៉ុន្តែយោងទៅតាមក្រុមឃ្លាំមើលការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now ឆ្នាំនេះ បានបំបែកកំណត់ត្រាមួយសម្រាប់ការកាន់កាប់ដីភាគច្រើនរួចហើយ ដែលក្នុងករណីជាច្រើន បាននាំទៅដល់ការពង្រីកការតាំងទីលំនៅ។

ក្រុមហ៊ូទី នៅយេម៉ែន៖ ពួកគេដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden

2024/04/26 05:12:57 pm        148
លោក Yahya Sarea អ្នកនាំពាក្យយោធារបស់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ូទីនៅប្រទេសយម៉ែន បានដាក់គោលដៅលើនាវា MSC Darwin នៅឈូងសមុទ្រ Aden ខណៈកងកម្លាំងហ៊ូទី បានធ្វើការវាយប្រហារលើការដឹកជញ្ជូននៅ តំបន់សមុទ្រក្រហម រយៈពេលជាច្រើនខែមកនេះ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែលក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមហ៊ូទី នៅយេម៉ែន បាននិងកំពុងវាយប្រហារលើនាវានៅតំបន់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ប្រយុទ្ធជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។កងកម្លាំងប្រដាប់អាវុធយេម៉ែន នៅតែបន្តប្រតិបត្តិការយោធារបស់ពួកគេ ដោយពង្រឹងការបិទច្រកការធ្វើនាវាចរណ៍របស់អ៊ីស្រាអែលនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា ព្រមទាំងធ្វើប្រតិបត្តិការយោធាកាន់តែច្រើនទៅលើគោលដៅសត្រូវអ៊ីស្រាអែលក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនរហូតដល់បទឈប់បាញ់ ត្រូវបានទទួលនៅតំបន់ហ្កាហ្សា ហើយការហ៊ុមព័ទ្ធនៅតំបន់ហ្កាហ្សា ត្រូវតែបានដកចេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី អំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ កុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ
10/01/2026 02:10 PM
សម្ដេចធិបតីណែនាំឱ្យបណ្ដាខេត្ត និងក្រសួង បន្តជួយពលរដ្ឋពីគ្រោះទឹកជំនន់ និងត្រៀមស្ដារឡើងវិញ
10/01/2026 02:10 PM
ពេលវេលានៃការបំពេញកាតព្វកិច្ចយោធាបានចាប់ផ្ដើម យុវជនជាច្រើនបាននាំគ្នាទៅដាក់ពាក្យ
10/01/2026 02:10 PM
សម្ដេច​ធិបតី៖ សង្គ្រាមថៃឈ្លានពាន និងការ​បិទព្រំដែនជាឱកាសឱ្យ​វាយតម្លៃ និងពង្រឹង​ផ្ទៃក្នុងខ្លួនឯង
10/01/2026 02:10 PM
សម្ដេច​ធិបតី៖ រដ្ឋាភិបាលគ្រោង​ចំណាយ ​៦លានដុល្លារ​បំពាក់អំពូលសូឡានៅរាជធានី-ខេត្តចំនួន១៣
10/01/2026 02:10 PM
រដ្ឋមន្រ្ដីសាធារណការ៖ ផ្លូវជាតិលេខ១០ ជាកម្លាំងចលករថ្មីជំរុញសេដ្ឋកិច្ច និងវិស័យទេសចរណ៍
10/01/2026 02:10 PM
សម្ដេចធិបតី៖ ការសាងសង់ផ្លូវជាតិលេខ១០ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន
10/01/2026 01:10 PM
សម្តេចប្រធានរដ្ឋសភា៖ ការកែទម្រង់វិស័យយុត្តិធម៌ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពក្នុងការពង្រឹងនីតិរដ្ឋ លើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យពលរដ្ឋគ្រប់រូបទទួលបានយុត្តិធម៌ប្រកបដោយសមធម៌
10/01/2026 01:10 PM
រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត
10/01/2026 12:10 PM
ថ្នាក់ដឹកនាំ បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន កាន់វេនបិណ្ឌទី៥ នៅវត្តកោះនរា
10/01/2026 12:10 PM