ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អ៊ីតាលី សង្ឃឹមថាការសងសឹកណាមួយរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នឹងត្រូវកំណត់គោលដៅ

2024/04/19 06:34:59 pm        328
រដ្ឋមន្ត្រីការបរទេសអ៊ីតាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល ប្រហែលជានឹងសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនិងយានដ្រូនរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែមេសា ហើយលោកសង្ឃឹមថា ការឆ្លើយតបណាមួយនឹងត្រូវបានកំណត់គោលដៅ និងមិនបង្កឱ្យជម្លោះរីកធំនោះទេ។លោក អាន់តូនីញ៉ូ តាចានី(Antonio Tajani) បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ថា ការអំពាវនាវរបស់យើង គឺតែងតែសម្រាប់ការប្រុងប្រយ័ត្ន និងកាត់បន្ថយការរីកធំជម្លោះ។យើងសង្ឃឹមថា ការឆ្លើយតបរបស់អ៊ីស្រាអែល ប្រហែលជានឹងមកដល់ ដែលនឹងក្លាយជាការឆ្លើយតបតាមគោលដៅ ហើយពុំមែនជាអ្វីដែលបង្កឱ្យមានការរីកធំនៃជម្លោះនោះទេ។ប្រទេសអ៊ីរ៉ង់ បាននិយាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា អ៊ីស្រាអែល ត្រូវតែបានបង្ខំឱ្យបញ្ឈប់ការប្រថុយផ្នែកយោធាបន្ថែមទៀតប្រឆាំងផលប្រយោជន៍របស់អ៊ីរ៉ង់។លោក ហូសេន អាមីរ៉ាបដូឡាហៀន(Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា នៅក្នុងករណីនៃការប្រើប្រាស់កម្លាំងណាមួយធ្វើឡើងដោយរបបអ៊ីស្រាអែល និងការបំពានលើដែនអធិបតេយ្យភាពរបស់យើង សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរបន្តិចណាឡើយ ក្នុងការអះអាងសិទ្ធិដែលមានដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវចំពោះអ៊ីស្រាអែល ធ្វើឱ្យរបបនេះសោកស្តាយចំពោះទង្វើរបស់ខ្លួន។

អស្ថិរភាពនៅមីយ៉ាន់ម៉ា រារាំងគម្រោងរបស់ឥណ្ឌា ក្នុងការបញ្ជូនជនភៀសខ្លួនទៅប្រទេសកំណើត

2024/04/19 06:24:11 pm        210
ក្រុមមន្ត្រីសន្តិសុខឥណ្ឌាបាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមរបស់មីយ៉ាន់ម៉ា និងរបបសឹក ដែលកំពុងកាន់អំណាច បានពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ក្នុងការបញ្ជូនជនភៀសខ្លួនដែលពុំមានឯកសារពីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលបានចូលទៅក្នុងរដ្ឋព្រំដែនភាគឦសាន ម៉ានីពួរ (Manipur) ត្រឡប់ទៅវិញ។ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់ពីសហភាពមីយ៉ាន់ម៉ា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលត្រូវបានអូសទាញឱ្យភៀសខ្លួនឆ្លងកាត់ព្រំដែនតាមទំនាក់ទំនងជនជាតិភាគតិច និងក្រុមគ្រួសារ។កាលពីខែមុន អាជ្ញាធរក្នុងទីក្រុងម៉ានីពួរ បាននិយាយថា ពួកគេនឹងនិរទេសជនភៀសខ្លួនយ៉ាងតិច ៧៧ នាក់ ដែលបានចូលដោយគ្មានឯកសារតាមរយៈទីក្រុងព្រំដែនឥណ្ឌា ម៉ូរ៉េ (Moreh) បន្ទាប់ពីរដ្ឋប្រហារ។ មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ជនភៀសខ្លួនអាចត្រូវបានបញ្ជូនមកវិញដោយបង្ខំ ប្រសិនបើមីយ៉ាន់ម៉ា មិនទទួលយកពួកគេវិញ។រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានស្តីបន្ទោសលំហូរជនភៀសខ្លួននេះថាជាហេតុផលមួយពីក្រោយអំពើហិង្សានៅក្រុង ម៉ានីពួរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០ នាក់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំមុនមក៕

UN និងបណ្ដាដៃគូ ផ្ដល់ជំនួយសំខាន់ដល់ប្រជាជនហៃទី ខណៈអំពើហិង្សានៅតែបន្ត

2024/04/19 05:06:34 pm        256
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា អង្គការសហប្រជាជាតិ និងបណ្ដាដៃគូរបស់ខ្លួន កំពុងផ្ដល់ឱ្យប្រជាជនហៃទី រាប់សែននាក់ជាមួយនឹងជំនួយដ៏សំខាន់ ទោះបីជានៅតែបន្តមានអំពើហិង្សានៅក្នុងរដ្ឋធានី ព័រអូប្រ៉ាំង ក៏ដោយ ។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) រាយការណ៍ថាខ្លួនបានផ្តល់អាហារដល់កុមារជាង ២១០.០០០ នាក់នៅទូទាំងប្រទេស និងចែកចាយការផ្ទេរសាច់ប្រាក់ដល់មនុស្សជាង ១៨.០០០ កាលពីថ្ងៃពុធ។នៅក្នុងរដ្ឋធានីហៃទី ទីភ្នាក់ងារ WFP បានផ្តល់អាហារក្តៅដល់ជនភៀសខ្លួនជាង ១៣.០០០ នាក់ និងស្បៀងអាហារជាង ១០០ តោនដល់មនុស្សប្រហែល ៨.០០០ នាក់ទៀត ដែលជាផ្នែកនៃផែនការឆ្លើយតបបន្ទាន់របស់ខ្លួន។ អំពើហឹង្សារបស់ក្រុមជនអន្ធពាលបានវាយលុកប្រទេសហៃទី កាន់តែអាក្រក់ទៅៗបន្ទាប់ពីឆ្នាំ២០២១ មក។តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី លោកស្រី ម៉ារៀ អ៊ីហ៊្សាប៊ែល សាលវ៉ាឌ័រ (Maria Isabel Salvador) បានរាយការណ៍កាលពីខែមករាថា ក្រុមជនអន្ធពាលបានសម្លាប់ បង្ករបួស ឬចាប់ជំរិតមនុស្សជាង ៨.៤០០ នាក់នៅហៃទី កាលពីឆ្នាំមុន ដោយកើនឡើងចំនួន ១២២ ភាគរយពីឆ្នាំ២០២២៕

បុគ្គលិកថែទាំសុខភាពនៅប្រទេសឈីលី ចេញធ្វើបាតុកម្មទាមទារប្រាក់ចូលនិវត្តន៍បន្ថែម

2024/04/19 05:02:17 pm        232
នៅថ្ងៃទីពីរនៃការធ្វើកូដកម្មនៅទូទាំងប្រទេស បុគ្គលិកសាធារណៈផ្នែកថែទាំសុខភាពរបស់ប្រទេសឈីលី បានចេញធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ទៅកាន់ក្រសួងសុខាភិបាល ដើម្បីនាំយកបញ្ជីនៃការទាមទារដែលពុំទាន់ត្រូវបានបំពេញទៅកាន់រដ្ឋាភិបាល។សហព័ន្ធជាតិនៃបុគ្គលិកថែទាំសុខភាពសាធារណៈ ខន់វ្យូសាម(Confusam) បានអំពាវនាវឱ្យមានការធ្វើកូដកម្មនៅទូទាំងប្រទេស នៅថ្ងៃទី ១៧ និងទី១៨ ខែមេសា ដើម្បីទាមទារប្រាក់លើកទឹកចិត្ត ដើម្បីបំពេញបន្ថែមប្រាក់សោធននិវត្តន៍ដោយស្ម័គ្រចិត្ត ដែលក្រុមអ្នកតវ៉ា បាននិយាយថាបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។សហព័ន្ធជាតិនៃបុគ្គលិកថែទាំសុខភាពសាធារណៈ ខន់វ្យូសាម(Confusam) បាននិយាយថាសមាជិករបស់ខ្លួន៩២ភាគរយ បានមកចូលរួមធ្វើកូដកម្មនេះ។មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយថា ប្រាក់បន្ថែមដែលមាននឹងកើនឡើងពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ទោះបីជាពួកគេនឹងបន្តពិភាក្សាជាមួយសហព័ន្ធក៏ដោយ។

[UPDATE] មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានវាយប្រហារចូលក្នុងទឹកដីអ៊ីរ៉ង់ ខណៈគេបានលឺសំឡេងផ្ទុះនៅទីក្រុង អ៊ីស្វាហាន់

2024/04/19 04:58:21 pm        500
ទូរទស្សន៍ ABC News បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៨មេសាសប្ដាហ៍នេះដោយ សំអាងប្រភពពីមន្ត្រីអាមេរិក មួយរូប ថា មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានបាញ់ចូលក្នុងទឹកដីរបស់អ៊ីរ៉ង់ ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បាននិយាយថាគេបានលឺសំឡងផ្ទុះជាច្រើននៅឯអាកាសយានដ្ឋានមួយក្នុងទីក្រុង អ៊ីស្វាហាន់(Isfahan)របស់អ៊ីរ៉ង់ ប៉ុន្តែពុំទាន់បានដឹងភ្លាមៗទេពីមូលហេតុនោះ ។ទូរទស្សន៍ CNN បានរាយការណ៍ថា ជើងហោះហើរជាច្រើន ត្រូវបានបង្វែរព្រោះបារម្ភពីសុវត្ថិភាពដែនអាកាសរបស់អ៊ីរ៉ង់។ គួររម្លឹកថា កាលពីសប្ដាហ៍មុន អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូនជាច្រើន ចូលក្នុងទឹកដីអ៊ីស្រាអែល ជាការសងសឹកការវាយប្រហារ បន្ទាប់ពីការវាយប្រហារតាមអាកាសសង្ស័យថាជាស្នាដៃរបស់អ៊ីស្រាអែល ប៉ះចំបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។ ភាគច្រើននៃយានដ្រូន និងមីស៊ីល ត្រូវបានបាញ់ទម្លាក់ មុនពេលហោះដល់ដែនដីរបស់អ៊ីស្រាអែល ។ ប្រទេសអ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ីស្រាអែល ត្រូវតែត្រូវបានបង្ខំឲ្យបញ្ឈប់រាល់សកម្មភាពយោធារបស់ខ្លួនបន្ថែមទៀតប្រឆាំងនឹងផលប្រយោជន៍ប្រទេសអ៊ីរ៉ង់ ។អ៊ីស្រាអែល បាននិយាយ ហើយថា ខ្លួននឹងសងសឹកវិញ ប្រឆាំងការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី១៣មេសា៕

ក្រុមបាតុករប្រទេសអាហ្សង់ទីន ទាមទារឲ្យផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/04/19 04:44:45 pm        285
ក្រុមបាតុកររាប់រយនាក់ បានមកតវ៉ានៅរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអំពាវនាវឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ចាវីយឺ មីឡេ(Javier Milei) ដកការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល និងកាត់ផ្តាច់ទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសនេះ។ក្រុមបាតុករ ដែលមានកាន់ទង់ជាតិប៉ាឡេស្ទីន និងបដា បានមកប្រមូលផ្តុំគ្នានៅទីតាំង Plaza de Mayo ទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្ទាប់ពីការឡោមព័ទ្ធរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣៣.០០០នាក់នៅក្នុងតំបន់ហ៊ុព័ទ្ធមួយនេះ។ប្រធានាធិបតីប្រទេសអាហ្សង់ទីន លោក Javier Milei បាននិយាយឥតសំចៃក្នុងការគាំទ្ររបស់លោកសម្រាប់ប្រទេសអ៊ីស្រាអែល។ កាលពីខែកុម្ភៈ លោកបានធ្វើទស្សនកិច្ចនៅទីក្រុងហ្សេរុយសាឡឹម និងបានជួបជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក អាសេក ហឺហ្សក(Isaac Herzog)។ការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា ធ្វើឡើងដោយក្រុមហាម៉ាស បានបង្កឱ្យមានការវាយលុកតាមជើងគោក និងតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

អ្នកស្រាវជ្រាវនិយាយថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងលិចលង់

2024/04/19 04:41:31 pm        290
យោងតាមការសិក្សាទិន្នន័យផ្កាយរណបទូទាំងប្រទេសចិន ចេញផ្សាយនៅថ្ងៃសុក្រ (១៩ មេសា) នេះបានឱ្យដឹងថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងទទួលរងនូវកម្រិត «ពីមធ្យមទៅធ្ងន់ធ្ងរ» នៃការស្រុតចុះនៃដី ឬតំបន់ទំនាបលិចទឹក ដែលធ្វើអោយមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យទឹកជំនន់ ជាពិសេសនៅពេលដែលកម្ពស់ទឹកសមុទ្រកំពុងកើនឡើង។ក្រុមអ្នកនិពន្ធនៃអត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពដោយទិនានុប្បវត្តិវិទ្យាសាស្រ្ត បានរកឃើញថា ៤៥ ភាគរយនៃទឹកដីក្នុងតំបន់ទីក្រុងរបស់ប្រទេសចិន បានលិចលឿនជាង ៣ មីលីម៉ែត្រក្នុងមួយឆ្នាំ ជាមួយនឹងចំនួន ១៦ ភាគរយកំពុងលិចច្រើនជាង ១០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលជំរុញដោយការធ្លាក់ចុះនៃនីវ៉ូ ឬស្រទាប់សំណើម និងការកើនឡើងនៃស្ថានទម្ងន់បរិស្ថាន។ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោក អៅ ហ៊្សូរ៉ួយ (Ao Zurui) មកពីសាកលវិទ្យាល័យចិនខាងត្បូង (SCNU) បាននិយាយថា ដោយសារចំនួនប្រជាជននៅទីក្រុងរបស់ប្រទេសចិន លើសកំណត់រួចទៅហើយដែលស្ថិតក្នុងតួលេខ ៩០០ លាននាក់នោះ សូម្បីតែផ្នែកតូចមួយនៃដីទំនាបដែលស្រុតនៅក្នុងប្រទេសចិន ក៏អាចប្រែក្លាយទៅជាការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតទីក្រុងដែរ។បញ្ហាស្រុតដីបានធ្វើឱ្យប្រទេសចិនខាតបង់ច្រើនជាង ៧,៥ ពាន់លានយ័ន (១,០៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ហើយក្នុងសតវត្សរ៍បន្ទាប់ ដីឆ្នេរសមុទ្រជិតមួយភាគបួនអាចទាបជាងកម្រិតទឹកសមុទ្រ ដែលធ្វើឱ្យមនុស្សរាប់រយលាននាក់ប្រឈមនឹងហានិភ័យកាន់តែខ្លាំងនៃទឹកជំនន់៕

ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅអារ៉ាប់រួម បានបន្តដល់ថ្ងៃទីបី បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានក្នុងពេល៧៥ឆ្នាំ

2024/04/19 04:37:44 pm        268
ប្រទេសអារ៉ាប់រួម(UAE)នៅតែកំពុងជួបគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មេសា សប្ដាហ៍នេះ បន្ទាប់ពីព្យុះបំបែកកំណត់ត្រាមួយនៅសប្តាហ៍នេះ បានធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសជាប់គាំង។នៅទីក្រុងឌុយបៃ(Dubai)ប្រតិបត្តិការនៅអាកាសយានដ្ឋានដែលជាមជ្ឈមណ្ឌល ធ្វើដំណើរដ៏សំខាន់នៅតែត្រូវបានរំខាន ក្រោយព្យុះកាលពីថ្ងៃអង្គារបានជន់លិចផ្លូវរត់យន្តហោះ បណ្តាលឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងលុបចោលជើងហោះហើរ។ អាកាសយានដ្ឋានបាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនបានបន្តទទួលជើងហោះហើរចូលក្នុងច្រកទី១ ដែលប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍បរទេស ប៉ុន្តែជើងហោះហើរនោះនៅតែបន្តពន្យារពេល និងរងការរំខាន។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតតែមួយគត់នៅអាកាសយានដ្ឋាននេះ បាននិយាយថា ខ្លួននឹងបន្តការចុះឈ្មោះអ្នកដំណើរនៅទីក្រុងឌុយបៃនៅម៉ោង ៩ ព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ដោយពន្យារពេលការចាប់ផ្តើមហោះហើរឡើងវិញ ពីពាក់កណ្តាលអធ្រាត្រត្រឹមរយៈពេល៩ម៉ោង។អាកាសយានដ្ឋានបានជួបការលំបាកក្នុងការទទួលបានអាហារដល់អ្នកដំណើរដែលជាប់គាំង ព្រោះផ្លូវនៅក្បែរនោះត្រូវបានបិទដោយទឹកជំនន់ និងដោយសារតែមនុស្សច្រើនពេកដែលបានបញ្ជាក់ការកក់ទុកជើងហោះហើរ។ ព្យុះដែលបានវាយប្រហារប្រទេសជិតខាងអូម៉ង់ (Oman) កាលពីថ្ងៃអាទិត្យ បានវាយប្រហារអារ៉ាប់រួម កាលពីថ្ងៃអង្គារ បង្កការជន់លិចផ្លូវថ្នល់ និងបណ្តាលឱ្យមានការបិទផ្លូវជាច្រើនម៉ោង ខណៈទឹកភ្លៀងបានជន់លិចផ្ទះសម្បែង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅអារ៉ាប់រួម និង ២០នាក់នៅអូម៉ង់។ក្រុមអាជ្ញាធរបាននិយាយថា ទឹកជំនន់បានធ្វើឱ្យអ្នកស្រុកជាប់នៅក្នុងពេលធ្វើចរាចរណ៍ ក្នុងការិយាល័យ និងក្នុងលំនៅឋាន ខណៈអារ៉ាប់រួមបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៧៥ឆ្នាំ។ក្រុមអាជ្ញាធរក៏បានប្រាប់បុគ្គលិករដ្ឋាភិបាល និងសិស្សសាលាឲ្យស្នាក់នៅក្នុងផ្ទះផងដែរ ខណៈផ្លូវដែលលិចទឹក ត្រូវបានសម្អាត៕

ទីភ្នាក់ងារ UN៖ ជំងឺគ្រុនឈាមកើនឡើងជិត ៥០% នៅទ្វីបអាមេរិក ស្របពេលមានស្ថានភាពអាសន្ន

2024/04/19 04:30:48 pm        248
ប្រធានអង្គការសុខភាពតំបន់អាមេរិក (PAHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា ករណីជំងឺគ្រុនឈាមបានបង្កើត «ស្ថានភាពអាសន្ន» នៅក្នុងទ្វីបអាមេរិក ទោះបីជាករណីជំងឺនេះនៅក្នុងប្រទេសអាហ្សង់ទីន និងប្រេស៊ីល ហាក់ដូចជាមានស្ថេរភាពក៏ដោយ ។ស្ថាប័ន PAHO ដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីករណីជំងឺគ្រុនឈាមជាង ៥,២ លានករណីនៅទូទាំងទ្វីបអាមេរិកក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងជាង ៤៨ ភាគរយពីចំនួន ៣,៥ លានករណី ដែលក្រុមនេះបានរាយការណ៍កាលពីចុងខែមុន។ មនុស្សជាង ១.៨០០ នាក់បានស្លាប់ដោយសារជំងឺចម្លងដោយមូសនេះ ដែលកើនឡើងពីចំនួនអ្នកស្លាប់ជាង ១.០០០ នាក់ដែលបានរាយការណ៍កាលពីខែមុន នៅក្នុងឆ្នាំដដែល រហូតដល់ខែមីនា។នាយក PAHO លោក ហាបាស បាបូសា (Jarbas Barbosa) បាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្នគឺ អាហ្សង់ទីន និងប្រេស៊ីល «ដែលនៅតែមានការឆ្លងខ្លាំង» ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះហាក់ដូចជាមានស្ថេរភាពច្រើន។លោក បាបូសា បានព្រមានថា ការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺគ្រុនឈាមដែលមានស្រាប់គឺ «នៅមានកម្រិត» ហើយទោះមានការចាក់ថ្នាំបង្ការបានចំនួនច្រើន ក៏វានឹងមិនមានឥទ្ធិពលភ្លាមៗលើការរំខានដល់ការផ្ទុះឡើងនៃជំងឺដែលកំពុងកើតមាននេះទេ៕

អ៊ីស្រាអែល ចល័តការពង្រឹងយោធាដើម្បីត្រៀមវាយប្រហារក្រុង រ៉ាហ្វា របស់តំបន់ហ្កាហ្សា

2024/04/19 04:21:49 pm        272
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា កងទ័ពអ៊ីស្រាអែល បានចល័តការពង្រឹងយោធា រួមទាំងកាំភ្លើងធំ និងកងរថពាសដែក នៅជុំវិញតំបន់ហ្កាហ្សា ដើម្បីត្រៀមសម្រាប់ការវាយប្រហារជើងគោកដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង។លោក ដូតាន់ (Dotan) មេបញ្ជាការអង្គភាពយោធាលេខ ៩៣២ ក្នុងកងទ័ពអ៊ីស្រាអែល បានប្រាប់ទាហាននៅចុងបញ្ចប់នៃប្រតិបត្តិការយោធានៅក្នុងជំរំជនភៀសខ្លួន នូសៃរ៉ាត់ (Nuseirat) ថា ពួកគេនឹងឆ្ពោះទៅកាន់ក្រុង រ៉ាហ្វា។កាលពីថ្ងៃពុធ កងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីជំរំ នូសៃរ៉ាត់ នេះបន្ទាប់ពីបានធ្វើប្រតិបត្តិការយោធាដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីនោះចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងបង្កការបំផ្លិចបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ការគំរាមកំហែងម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ចំពោះប្រតិបត្តិការយោធានៅ រ៉ាហ្វា បានប្រឈមមុខនឹងការប្រឆាំងពីក្រុមអ្នកគាំទ្រដ៏យូរអង្វែងរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលទទូចចង់ឈ្លានពានទីក្រុងនេះ ដោយចាត់ទុកវាជា «បន្ទាយចុងក្រោយ» របស់ពួកហាម៉ាស ដែលនៅតែមានកងពលតូចយោធាចំនួនបួនកងឈរជើងនៅទីនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM