ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ប្រធានទីភ្នាក់ងារ UNRWA ព្រមានពីគ្រោះទុរ្ភិក្សបង្កើតឡើងដោយមនុស្សនៅហ្កាហ្សា

2024/04/18 06:21:37 pm        203
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ ខណៈលោកបានចោទប្រកាន់អ៊ីស្រាអែលថា បានរារាំងការដឹកជញ្ជូនជំនួយ និងព្យាយាម បញ្ចប់សកម្មភាពរបស់ទីភ្នាក់ងារ UNRWA នៅក្នុងតំបន់នោះ ថាគ្រោះទុរ្ភិក្សបង្កើតឡើងដោយមនុស្សកំពុងរួមរឹតយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា។ អគ្គស្នងការទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក ១៥រូបថា ថ្ងៃនេះ យុទ្ធនាការប្រកបដោយហានិភ័យ ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA កំពុងដំណើរការ ដោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) ផ្តល់ការសិក្សាអប់រំ សុខភាព និងជំនួយ ដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្កាហ្សា តំបន់West Bank ប្រទេសហ្ស៊កដានី ស៊ីរី និងប្រទេសលីបង់។ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីប្រាំមួយខែមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ទីភ្នាក់ងារ UNRWA ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃប្រតិបត្តិការផ្តល់ជំនួយ ដោយមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។ លោក Lazzarini បាននិយាយថា នៅទូទាំងតំបន់ហ្កាហ្សា គ្រោះទុរ្ភិក្សដែលបង្កើតឡើងដោយមនុស្សកំពុងរឹតរឹតខ្លាំង ហើយនៅភាគខាងជើង ទារក និងកុមារតូចៗ បានចាប់ផ្តើមស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភ និងខ្សោះជាតិទឹក។ នៅទូទាំងព្រំដែន អាហារ និងទឹកស្អាតកំពុងរង់ចាំ ប៉ុន្តែទីភ្នាក់ងារUNRWA ត្រូវបានបដិសេធមិនអនុញ្ញាតឱ្យដឹកជញ្ជូនជំនួយនេះ និងជួយសង្គ្រោះជីវិតបានឡើយ។អ៊ីស្រាអែល បានត្អូញត្អែរជាយូរមកហើយអំពីទីភ្នាក់ងារ UNRWA ហើយកាលពីខែមករា បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារចំនួន ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅក្នុងតំបន់ហ្កាហ្សាថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់។ លោក Lazzarini និយាយថា អាក្រក់ជាងនេះទៅទៀត បរិវេណ និងបុគ្គលិករបស់ទីភ្នាក់ងារ UNRWA ត្រូវបានគេកំណត់គោលដៅចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ហើយបុគ្គលិកទីភ្នាក់ងារ UNRWA ១៧៨ នាក់ត្រូវបានសម្លាប់។ លោក Lazzarini បានបណ្តេញបុគ្គលិកដែលត្រូវបានចោទប្រកាន់ ហើយការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិកំពុងដំណើរការលើការចោទប្រកាន់នេះ។

ការស្រាវជ្រាវ៖ បម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យប្រជាជនក្នុងពិភពលោកកាន់តែក្រីក្រ

2024/04/18 06:17:09 pm        249
រលកកម្ដៅកម្រិតបំបែកកំណត់ត្រា ទឹកជំនន់ដ៏ធ្ងន់ធ្ងរ និងចំហេះព្រៃរីករាលដាល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយបម្រែបម្រួលអាកាសធាតុ នាំមកនូវតម្លៃតបស្នងដ៏ធំសម្បើមដែលនាំឱ្យមានការថយចុះប្រហែល ១៩ ភាគរយនៃប្រាក់ចំណូលសកលក្នុងរយៈពេលត្រឹមតែ ២៦ ឆ្នាំខាងមុខ ដែលនឹងធ្វើឱ្យប្រជាជនក្នុងពិភពលោកកាន់តែក្រីក្រថែមទៀត នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ (១៧ មេសា)។ផលប៉ះពាល់ហិរញ្ញវត្ថុនោះនឹងមិនត្រឹមតែវាយប្រហារដល់រដ្ឋាភិបាល និងសាជីវកម្មធំៗប៉ុណ្ណោះទេ ថែមទាំងផ្នែកភាគច្រើននៃពិភពលោកដែរ។ យោងតាមអង្គការសហប្រជាជាតិបនាឱ្យដឹងថា ពិភពលោកកំពុងឆ្ពោះទៅរកការកើនឡើងជិត ៣ អង្សាសេនៃកម្រិតកំណត់ការឡើងកម្ដៅផែនដីនៅសតវត្សរ៍ក្រោយនេះ បើទោះបីជាមានគោលនយោបាយ និងគោលដៅអាកាសធាតុបច្ចុប្បន្នក៏ដោយ ហើយអ្នកស្រាវជ្រាវបាននិយាយថា បុគ្គលម្នាក់ៗអាចទទួលបន្ទុកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ឡើង។ក្រុមអ្នកស្រាវជ្រាវនៅក្នុងការសិក្សាកាលពីថ្ងៃពុធ ដែលត្រូវបានបោះពុម្ពនៅក្នុងទិនានុប្បវត្តិ ធម្មជាតិ (Nature) បាននិយាយថា ការឈឺចាប់ផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលខ្លីគឺជៀសមិនរួចឡើយ ទោះបីជារដ្ឋាភិបាលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយវិបត្តិនៅពេលនេះក៏ដោយ។ ពួកគេបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ សកម្មភាពភ្លាមៗដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុអាចរារាំងការខាតបង់មួយចំនួនក្នុងរយៈពេលវែង។ការខូចខាតផ្នែកសេដ្ឋកិច្ចពីបម្រែបម្រួលអាកាសធាតុនឹងមានលក្ខណៈខុសៗគ្នាទៅតាមជាក់ស្ដែង។ មិនត្រឹមតែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរអាចបណ្តាលឱ្យមានការចំណាយថ្លៃដើមខ្ពស់ចំពោះទ្រព្យសម្បត្តិដែលត្រូវខូចខាតប៉ុណ្ណោះទេ ប៉ុន្តែសីតុណ្ហភាពកើនឡើងក៏អាចប៉ះពាល់ដល់វិស័យកសិកម្ម ផលិតភាពការងារ និងសមត្ថភាពយល់ដឹងរបស់មនុស្សផងដែរ៕

ទឹកជំនន់ឆក់យកជីវិតមនុស្សរាប់សិបនាក់ និងបង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសចេញពីលំនៅឋាន

2024/04/18 05:45:43 pm        277
ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងស្រុកគីស៊ូមូ (Kisumu) និងស្រុកគីរីនីយ៉ាកា (Kirinyaga) នៅក្នុងប្រទេសកេនយ៉ា បានជាប់ខ្លួន និងបាត់បង់ផ្ទះសម្បែង កាលពីថ្ងៃពុធទី១៧មេសាសប្ដាហ៍នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ជន់លិចលំនៅឋានរបស់ពួកគេ បំផ្លិចបំផ្លាញអាគារ និងដីកសិកម្មរបស់ពលរដ្ឋ។ ក្រុមទីភ្នាក់ងារផ្ដល់ជំនួយ កំពុងរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ ជិត៣.០០០គ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងសត្វគោក្របី ជាង៣៣០ក្បាល បានងាប ដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ប្រជាពលរដ្ឋក្នុងស្រុកគីរីយ៉ាកា បានប្រាប់សារព័ត៌មាន Reuters ថា ស្រ្តីម្នាក់បានលង់ទឹកស្លាប់ ពេលព្យាយាមឆ្លងស្ពានដែលទឹកជន់លិច កាលពីថ្ងៃពុធ ហើយក្រោយមកគេបានរកឃើញសាកសពស្ត្រីរូបនោះនៅជិតច្រាំងទន្លេ។ យោងតាមមន្ទីរឧតុនិយមរបស់ប្រទេសនេះ គេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង បន្តគ្របដណ្ដប់ទូទាំងប្រទេសកេនយ៉ា ហើយបានចេញការព្រមានកាលពីសប្ដាហ៍មុន សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ទំនាបនានាឲ្យជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ក្រុមប្រជាពលបានអំពាវនាវឲ្យរដ្ឋាភិបាលជួយស្រោចស្រង់ហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀង៕

ស្ត្រីជាង១ម៉ឺននាក់នៅហ្កាហ្សា ត្រូវបានសម្លាប់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស

2024/04/18 04:52:33 pm        90
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយស្ថាប័នស្រ្តីរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ (១៦ មេសា) បានឱ្យដឹងថា ស្ត្រីជាង ១០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ ហ្កាហ្សាស្រ្ទីប ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនមក។ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបេ្ដជ្ញាចិត្តលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីមួយនេះបាននិយាយថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត មានស្រ្តីជាម្តាយប្រមាណ ៦.០០០ នាក់ ហើយការស្លាប់របស់ពួកគេបានបន្សល់ទុកកុមារប្រហែល ១៩.០០០ នាក់ឱ្យរស់នៅកំព្រា នេះបើយោងតាមទិន្នន័យនៅក្នុងការជូនដំណឹងអំពីយេនឌ័រចុងក្រោយបង្អស់របស់ខ្លួនរៀបរាប់លម្អិតអំពីវិបត្តិដែលកំពុងបន្តនៅហ្កាហ្សា។របាយការណ៍បានព្រមានថា ស្ត្រីដែលបានរួចផុតពីរបាំងនៃការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ឥឡូវនេះប្រឈមមុខនឹងការផ្លាស់ទីលំនៅ ភាពជាស្ត្រីមេម៉ាយ ភាពអត់ឃ្លាន និងការលំបាកផ្សេងៗទៀត។អង្គការក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលថាស្ត្រី និងក្មេងស្រីប៉ាឡេស្ទីនជាងមួយលាននាក់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងប្រឈមនឹង »ភាពអត់ឃ្លានដ៏មហន្តរាយ» ខណៈលទ្ធភាពទទួលបានអាហារ ទឹកស្អាតសម្រាប់ផឹក និងបង្គន់ប្រើប្រាស់ គឺស្ទើរតែមិនអាចទៅរួច៕

អ៊ីស្រាអែល៖ រថយន្តដឹកជំនួយស្បៀងចូលតំបន់ហ្កាហ្សា ពីកំពង់ផែ Ashdod ជាលើកដំបូង

2024/04/18 04:43:41 pm        128
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៧ មេសា) ថារថយន្តដឹកជំនួយស្បៀងអាហារបានចូលតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សាស្ទ្រីប ពីកំពង់ផែ អាស្ហ៍ដុត (Ashdod) ជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលបានអនុម័តការបើកកំពង់ផែដើម្បីជួយដល់ការដឹកជញ្ជូនទំនិញ។កងទ័ពរបស់អ៊ីស្រាអែល បានចេញផ្សាយវីដេអូដែលខ្លួនបាននិយាយថា បានបង្ហាញរថយន្តដឹកទំនិញកំពុងផ្ទុកជំនួយស្បៀងអាហារទៅកាន់ព្រំដែនហ្កាហ្សា ពីកំពង់ផែ អាស្ហ៍ដុត ដែលស្ថិតនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ រវាងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ និងទីក្រុង តែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍បាននិយាយថា «រថយន្តដឹកទំនិញរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ចំនួនប្រាំបីគ្រឿងបានចូលតំបន់ហ្កាហ្សាស្រ្ទីប ពីផែ អាស្ហ៍ដុត» ដោយបន្ថែមថារថយន្តដឹកទំនិញទាំងនោះបានឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅកំពង់ផែ ហើយបន្ទាប់មកត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្កាហ្សា តាមរយៈការឆ្លងកាត់ កេរឹម សាលូម (Kerem Shalom) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយថា «មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទេ» នៃចំនួនជំនួយមនុស្សធម៌ដែលចូលទៅក្នុងហ្កាហ្សា សូម្បីតែបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យអ៊ីស្រាអែលអនុញ្ញាតជំនួយបន្ថែមទៀតក៏ដោយ៕

អ៊ុយក្រែន៖ មនុស្ស១៧នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើទីក្រុងឈើនីហ៊ីវ

2024/04/18 04:07:59 pm        223
យោងតាមក្រុមមន្ត្រីអ៊ុយក្រែន មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើទីក្រុងឈើនីហ៊ីវ(Chernihiv)ភាគខាងជើងរបស់អ៊ុយក្រែន ដែលជំរុញឲ្យមានការអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសពីក្រុមប្រទេសសម្ព័ន្ធមិត្តជាថ្មី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អ៊ីហ័រ គ្លីមិនតូ(Ihor Klymenko) កាលពថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ការវាយប្រហារដែលបានបំផ្លិចបំផ្លាញអគារ រថយន្ត និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក៏បានបណ្ដាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួសផងដែរ ខណៈប្រតិបតិត្តការសង្រ្គោះនៅតែបន្ត។ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា អភិបាលក្រុងស្ដីទី លោក អូឡេកសានើ ឡូម៉ាកូ (Oleksandr Lomako) បាននិយាយថា មីស៊ីលនេះបានបំផ្លិចបំផ្លាញមួយផ្នែករបស់ផ្សារដ៏មមាញឹកមួយនេះ បន្ទាប់ពីម៉ោង៩ព្រឹក។ មនុស្សម្នាបានរត់ចេញពីរថយន្តក្រុងមួយរកកន្លែងមានសុវត្ថិភាព ហើយក្រុមអ្នកសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ។ ពុំមានការឆ្លើយតបភ្លាមៗទេពីប្រទេសរុស្ស៊ី ដែលតែងតែច្រានចោលថាខ្លួនមិនដែលដាក់គោលដៅលើជនស៊ីវិលទេ ចាប់តាំងពីបានវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២មក។ ទីក្រុងឈើនីហ៊ីវ លាតសន្ធឹងប្រហែល១៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីគីវ ជិតព្រំដែនរុស្ស៊ី និងបេឡារុស និងមានចំនួនប្រជាជនសរុបប្រមាណ២៥០.០០០នាក់។ ក្រុមអ្នកសង្រ្គោះបាននិយាយថា មនុស្ស៦នាក់រួមទាំងកុមារ៣នាក់ បានរងរបួសក្នុងការវាយប្រហារនេះ៕

មេដឹកនាំសហភាពអឺរ៉ុប គាំទ្រទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល

2024/04/18 04:03:19 pm        162
មេដឹកនាំសហភាពអឺរ៉ុប បានសម្រេ កាលពីថ្ងៃពុធ ដើម្បីបង្កើនការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់ទីក្រុងតេអេរ៉ង់លើប្រទេសប្រទេសអ៊ីស្រាអែល ដែលបានធ្វើឱ្យប្រទេសមហាអំណាចពិភពលោក ចូលជ្រៀតជ្រែកដើម្បីការពារជម្លោះដែលកាន់តែរីកធំនៅមជ្ឈិមបូព៌ា។កិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល គឺជាកិច្ចប្រជុំលើកដំបូងរបស់មេដឹកនាំទាំង២៧ប្រទេស របស់សហភាពអឺរ៉ុប ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ទី១៣ ខែមេសា ដែលមានរយៈពេលជាងប្រាំមួយខែក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលគាំទ្រដោយអ៊ីរ៉ង់។ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា សហភាពអឺរ៉ុបចង់ឲ្យប្រទេសអ៊ីរ៉ង់ស្ថិតនៅឯកោ និងចូលរួមជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ដើម្បីឈានឆ្ពោះទៅរកដំណើរការសន្តិភាពនៅក្នុងជម្លោះនេះ។ប្រទេសអ៊ីស្រាអែល បានផ្តល់សញ្ញាថា ខ្លួននឹងសងសឹក ប៉ុន្តែពុំបាននិយាយថាធ្វើឡើងតាមរបៀបណានោះទេ។មេដឹកនាំសហភាពអឺរ៉ុប បានថ្កោលទោសការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងបានអំពាវនាវឱ្យភាគីទាំងអស់ទប់ស្កាត់ភាពតានតឹងបន្ថែមទៀត រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

អ្នកតវ៉ា ចេញធ្វើបាតុកម្ម ខណៈសភាហ្សកហ្ស៊ី អនុម័តសេចក្តីស្នើច្បាប់«ភ្នាក់ងារបរទេស»

2024/04/18 03:56:23 pm        106
មនុស្សរាប់ពាន់នាក់នៅប្រទេសហ្សកហ្ស៊ី បានចេញធ្វើបាតុកម្មនៅទីក្រុង Tbilisi កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមេសា ដើម្បីតវ៉ាប្រឆាំងទៅនឹងសេចក្តីស្នើច្បាប់ស្តីពី «ភ្នាក់ងារបរទេស» ដែលអ្នករិះគន់ មើលឃើញថាជាការបំផុសគំនិតដោយរុស្ស៊ី និងប្រើអំណាចផ្តាច់ការ។ក្រុមបាតុករជាង ៥.០០០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាសាងសង់ដោយសូវៀតនៅប្រទេសហ្សកហ្ស៊ី ខណៈត្រូវបានការពារយ៉ាងតឹងរ៉ឹងដោយនគរបាល ដែលពួកគេកំពុងទាមទារឱ្យរដ្ឋាភិបាលដកច្បាប់ដែលតម្រូវឱ្យអង្គការនានាទទួលយកមូលនិធិពីបរទេសត្រូវចុះឈ្មោះជាភ្នាក់ងារបរទេស បើមិនដូច្នេះទេត្រូវប្រឈមការផាកពិន័យ។ក្រសួងមហាផ្ទៃប្រទេសហ្សកហ្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកតវ៉ា ១៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់សាធារណៈ ហើយមន្ត្រីនគរបាលម្នាក់បានរងរបួស។ អ្នករិះគន់នៅប្រទេសហ្សកហ្ស៊ី បានលើកស្លាកសេចក្តីស្នើច្បាប់នេះថា «ច្បាប់របស់រុស្ស៊ី» ដោយប្រៀបធៀបសេចក្តីស្នើច្បាប់នេះទៅនឹងច្បាប់ដែលប្រើប្រាស់ដោយវិមានក្រឹមឡាំង ដើម្បីបង្ក្រាបការជំទាស់។គណបក្ស ក្តីសុបិន្តហ្សកហ្ស៊ី(Georgian Dream) ជាគណបក្សកាន់អំណាច បានប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទប្រើប្រាស់អំណាចផ្តាច់ការ និងមានភាពស្និទ្ធស្នាលខ្លាំងពេកជាមួយរុស្ស៊ី។

មនុស្ស៤នាក់ស្លាប់ ក្នុងការវាយតាមអាកាសរបស់អ៊ីស្រាអែលលើសាលារៀនរបស់ទីភ្នាក់ងារ UNRWA នៅហ្កាហ្សា

2024/04/18 03:38:07 pm        151
វីដេអូទទួលបានដោយសារព័ត៌មាន Reuters កាលពីថ្ងៃពុធទី១៧មេសាសប្ដាហ៍នេះ បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចំលើសាលារៀនមួយកន្លែង ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា មនុស្ស៤នាក់ រួមទាំងកុមារ២នាក់ បានស្លាប់ និងរាប់សិបនាក់រងរបួស ។ក្រោយកើតហេតុ ពុំមានការឆ្លើយតបភ្លាមៗទេ ពីភាគីទាហានអ៊ីស្រាអែល។ ពលរដ្ឋហ្កាហ្សា រាប់រយនាក់ កំពុងស្នាក់នៅក្នុងសាលារៀនមួយគ្រប់គ្រងដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) នៅក្នុងទីក្រុងហ្កាហ្សា។ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានបង្កឲ្យផ្ទុះសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហារលើភាគខាងត្បូង សម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ជាចំណាប់ថ្នូរ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។ នៅក្នុងដែនដីហ្កាហ្សា អ៊ីស្រាអែល បានបើកការបាញ់ប្រហារដោយថ្មើរជើង និងទម្លាក់គ្រាប់តាមអាកាសឥតឈប់ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត៣៤.០០០នាក់ ហើយគេបារម្ភថាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតបានស្លាប់នៅក្រោមគំនរកម្ទេចថ្មបាក់បែក៕

ស្លាប់៣៧នាក់ និង៨៨នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពេលចូលឆ្នាំ៤ថ្ងៃ

2024/04/17 10:57:33 pm        1729
ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សចំនួន ៣៧ នាក់បានស្លាប់ និង ៨៨នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨ និងរបួស២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៨ករណី មនុស្សស្លាប់១១នាក់ និងរបួស២៤នាក់។នៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន៧នាក់ និងរងរបួសចំនួន១៤នាក់៕ ដោយ ៖ ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM
រដ្ឋបាលខណ្ឌដូនពេញបានបំពាក់ គ្រឿងឥស្សរិយយសមេដាយការងារនិងប័ណ្ណសរសើរ ដល់មន្រ្តីរាជការរដ្ឋបាលខណ្ឌ
10/01/2026 07:10 PM
ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
10/01/2026 07:10 PM
លោក Trump ចាប់​ផ្ដើម​​យុទ្ធនាការឃោសនាបោះឆ្នោត ខណៈបក្សសាធារណរដ្ឋប្រឈម​ការប្រកួតប្រជែងតឹង​តែង​
10/01/2026 06:10 PM
ប្រធានាធិបតី​ឥណ្ឌូនេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ជា​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រីដ៏​ធំ
10/01/2026 06:10 PM
លីបង់ពឹងផ្អែកលើការបណ្តុះបណ្តាល AI ទ្រង់ទ្រាយធំ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ
10/01/2026 06:10 PM
ខ្មាន់កាំភ្លើងសម្លាប់មនុស្ស ៧នាក់ លើរថយន្តតូរីសនៅតំបន់ភាគខាងលិចប្រទេសស៊ីរី
10/01/2026 06:10 PM
សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង ស្រុកអូររាំង ខេត្តមណ្ឌលគិរី
10/01/2026 06:10 PM