ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ជំនួយសំខាន់ៗ ទៅដល់ទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ដោយបានកាត់បន្ថយភាពខ្វះខាតធ្ងន់ធ្ងរ

2024/04/08 09:04:00 am        96
ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ បានទៅដល់សាលារៀន និងមជ្ឈមណ្ឌលដែលជាទីជម្រក នៅទីក្រុង ឌែ អាល់ បាឡា(Deir Al Balah) តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី៧ ខែមេសា ជាលើកដំបូងក្នុងរយៈពេលពីរខែកន្លងទៅនេះ។ ជំនួយនេះ ត្រូវបានចែកចាយទៅដល់ជនភៀសខ្លួនដែលប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋានធ្ងន់ធ្ងរ។លោក Jihad Rizq អ្នកគ្រប់គ្រងមជ្ឈមណ្ឌលទីជម្រក បាននិយាយថា ក្នុងអំឡុងពេលពីរខែកន្លងទៅនេះ មានការខ្វះខាតស្បៀងអាហារខ្លាំង ហើយយើងពុំអាចទទួលបានអ្វីៗទាំងអស់ ប្រជាជនបានរងទុក្ខលំបាកដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ។សង្រ្គាម ត្រូវបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស ដែលចំណាប់ថ្នូរអ៊ីស្រាអែលជាង ២៥០ នាក់ត្រូវបានចាប់ខ្លួន ហើយមនុស្សប្រមាណ ១.២០០នាក់ត្រូវបានសម្លាប់ដោយការសរុបចំនួនអ្នកស្លាប់របស់អ៊ីស្រាអែល ជាការបាត់បង់ជីវិតមនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការនេះ គឺជាការបង្ហូរឈាមខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលមនុស្សជាង ៣៣.០០០នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។

WHO៖ មន្ទីរពេទ្យធំជាងគេនៅហ្កាហ្សា សល់តែសំបកទទេជាមួយផ្នូរមនុស្សដ៏ច្រើន

2024/04/08 08:53:38 am        121
អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសៅរ៍ (០៦ មេសា) ថាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទៅជាផេះផង់ដោយសារការឡោមព័ទ្ធចុងក្រោយរបស់អ៊ីស្រាអែល ដោយបន្សល់ទុកត្រឹមតែ «សំបកទទេ» ជាមួយនឹងសាកសពជាច្រើន។បុគ្គលិករបស់អង្គការសុខភាពពិភពលោក ដែលទទួលបានសិទ្ធិចូលទៅកាន់ទីតាំងដ៏បំផ្លិចបំផ្លាញនេះកាលពីថ្ងៃសុក្រ បានពិពណ៌នាអំពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់នៃសាកសពដែលកប់ដោយផ្នែក និងមានក្លិនស្អុយនៃសាកសពរលួយ។កងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al-Shifa) នៅទីក្រុងហ្កាហ្សា នេះកាលពីថ្ងៃច័ន្ទ បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលដែលខ្លួនបាននិយាយថាបានប្រយុទ្ធជាមួយ «ពួកសកម្មប្រយុទ្ធ» ប៉ាឡេស្ទីន នៅក្នុងកន្លែងដែលធ្លាប់ជាទីតាំងព្យាបាលដ៏សំខាន់បំផុតរបស់ទឹកដីប៉ាឡេស្ទីនមួយនេះ។មន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមណ្ឌលវេជ្ជសាស្រ្តធំជាងគេរបស់តំបន់ហ្កាហ្សាមុនពេលមានសង្រ្គាម គឺធ្លាប់ជាមណ្ឌលថែទាំសុខភាពមួយក្នុងចំណោមមន្ទីរពេទ្យមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលកងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការវាយឆ្មក់រយៈពេលពីរសប្ដាហ៍នៅទីនោះ។ បេសកកម្មដែលដឹកនាំដោយអង្គការ WHO នេះបានរកឃើញការបំផ្លិចបំផ្លាញដ៏ធំ ហើយទទួលបានសេចក្តីរាយការណ៍ថាអ្នកជំងឺត្រូវបានគេ «ឃុំខ្លួនក្នុងស្ថានភាពធ្ងន់ធ្ងរ» កំឡុងពេលការឡោមព័ទ្ធ ហើយមនុស្សជាច្រើននាក់បានស្លាប់៕

អ៊ីស្រាអែលកាត់បន្ថយកងកម្លាំងនៅហ្កាហ្សាខាងត្បូង ខណៈអេហ្ស៊ីបនឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាថ្មី

2024/04/08 08:39:59 am        111
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ៧ ខែមេសា ថា ខ្លួនបានដកទាហានបន្ថែមទៀតពីភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបន្សល់ទុកតែកងពលតូចមួយអង្គភាពប៉ុណ្ណោះ ស្របពេលខ្លួន និងក្រុមហាម៉ាស បានបញ្ជូនក្រុមអ្នកចរចាទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សាថ្មីស្តីពីបទឈប់បាញ់ដ៏មានសំខាន់នៅក្នុងជម្លោះរយៈពេល៦ខែមកនេះ។ អ៊ីស្រាអែលបាននឹងកំពុងកាត់បន្ថយចំនួនកងទ័ពនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីដើមឆ្នាំមកនេះ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពរបស់កងកម្លាំងបម្រុង ហើយកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតោន ឲ្យស្រោចស្រង់ស្ថានភាពមនុស្សធម៌ ជាពិសេសបន្ទាប់ពីការសម្លាប់បុគ្គលិកជំនួយ៧នាក់កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល ពុំបានផ្តល់ព័ត៌មានលម្អិតពីមូលហេតុនៃការដកកងទ័ព ឬចំនួនទ័ព ប៉ុន្មាននោះទេ។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយថា កងទ័ព នឹងកំពុងរៀបចំសម្រាប់ប្រតិបត្តិការនាពេលអនាគតនៅក្នុងដែនដីហ្កាហ្សា។ ទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានបញ្ជាក់ថា ពួកគេកំពុងបញ្ជូនគណៈប្រតិភូទៅអេហ្ស៊ីប។ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ចង់បានកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែល។ អ៊ីស្រាអែលបាននិយាយថា បន្ទាប់ពីមានបទឈប់បាញ់ណាមួយ ខ្លួននឹងផ្តួលរំលំក្រុមហាម៉ាសឲ្យអស់ពីដែនដីមួយនេះ ។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នឹងមិនមានកិច្ចព្រមព្រៀងទេ ប្រសិនបើគ្មានការដោះលែងចំណាប់ខ្មាំង ហើយថាលោកនឹងមិនជាប់ខ្លួនក្រោមសម្ពាធអន្តរជាតិនោះទេ។ ចំណែកក្រុមហាម៉ាស វិញ និយាយថា កិច្ចព្រមព្រៀងមួយត្រូវតែរួមបញ្ចូលសេរីភាពនៃសកម្មភាពរបស់អ្នកស្រុកនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប៕

បច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារលើគោលដៅគ្នាទៅវិញទៅមក

2024/04/07 05:48:36 pm        187
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយស្ដីពីជម្លោះចេញពីភាគីទាំងពីរ បានឱ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនវាយប្រហារគ្នាលើគោលដៅយោធាគ្នាទៅវិញទៅមក ខណ:ដែលរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានវាយប្រហារសហគ្រាសយោធាអ៊ុយក្រែន ខណ:ដែលអ៊ុយក្រែន បានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើនកន្លែង។ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មួយថ្ងៃមុននេះ កងទ័ពរុស្ស៊ីបានប្រើប្រាស់គ្រាប់ស៊ីបគោលដៅរយៈចម្ងាយឆ្ងាយ និងយានដ្រូនជាច្រើនគ្រឿងដើម្បីកម្ទេចការវាយប្រហារជាក្រុមៗលើទីកន្លែងជាច្រើនរបស់អ៊ុយក្រែន ដែលមានការពាក់ព័ន្ធកន្លែងផលិតរថពាសដែក និងកន្លែងថែទាំ និងអាកាសយានដ្ឋានយោធា។អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃជាមួយគ្នាថា មានការប្រយុទ្ធគ្នាជាង៥០លើកនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយ។ កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារលើ១៤ទីតាំង ជាទីប្រមូលផ្តុំនៃបុគ្គលិកយោធារុស្ស៊ី អាវុធ និងគ្រឿងយុទ្ធោបករណ៍រួមជាមួយនឹងប្រព័ន្ធការពារដែនអាកាសផងដែរ។មីស៊ីលហ្វូង និងកងកាំភ្លើងធំអ៊ុយក្រែន បានវាយប្រហារបុគ្គលិកយោធា គ្រឿងយុទ្ធោបករណ៍និងកន្លែងសង្រ្គាមអេឡិចត្រូនិករបស់រុស្ស៊ី។

កម្មវិធីស្បៀងអាហារពិភពលោកWFP ព្រមានអំពីអសន្ដិសុខស្បៀង និង​អាហារូបត្ថម្ភ នៅក្នុងចំណោមកុមារ ក្នុងតំបន់ហ្កាហ្សា

2024/04/07 05:44:10 pm        151
យោងតាមរបាយការណ៍មួយរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា សង្រ្គាមដែលកំពុងអូសបន្លាយក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បានរុញច្រានឱ្យតំបន់ហ៊ុមព័ទ្ធមួយនេះធ្លាក់ចូលក្នុងឋាននរក និងកម្រិតខ្ពស់ជាមួយនឹងវិបត្ដមនុស្សធម៌ធ្ងន់ធ្ងរ ដែលធ្វើអោយជនជាតិប៉ាឡេស្ទីនយ៉ាងច្រើន អត់បាយ ហើយប្រឈមមុខនឹងគ្រោះទុរ្ភិក្ស។ អង្គការWFP បានផ្សព្វផ្សាយរបាយការណ៍នៅថ្ងៃអាទិត្យនេះ ដោយព្រមានអំពីអសន្ដិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងចំណោមកុមារក្នុងតំបន់ហ្កាហ្សា។ ខណ:ដែលទីភ្នាក់ងារអង្គកាសហប្រជាជាតិមួយនេះក៏បានអំពាវនាវឱ្យការពារបុគ្គលិកមនុស្សធម៌ផងដែរ។ជាងនេះទៅទៀត មនុស្សស្ទើរតែបីភាគ៤(បីភាគបួន) ដែលកំពុងរងនូវភាពអត់ឃ្លានធ្ងន់ធ្ងរនោះ គឺស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សាស្រ្ទីប ជាកន្លែងដែលអង្គការ WFPអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់អាចចេញចូលដោយសេរី និងឆ្លងកាត់តំបន់ហ្កាហ្សាដោយសុវត្ថិភាព។លោកស្រី ម៉ារីកា ហ្គូដេរៀន(Marika Guderian)ជានាយក ផ្នែកWFP ប៉ាលេស្ទីន បានអោយដឹងថា កម្មវិធីស្បៀងអាហារពិភពលោកដែលអាចមកទីនេះ បានគឺដើម្បីបំរើមនុស្ស១លាននាក់រាល់ខែជាមួយនឹងអាហារ ពីព្រោះពួកគេបានពឹងផ្អែកលើយើងទាំងស្រុង។ ប៉ុន្ដែយើងនៅតែមានបញ្ហាប្រឈមនៅឡើយ។ លោកស្រីបន្ដថា យើងមិនមានការធានាសន្ដិសុខចាំបាច់ដើម្បីធ្វើការនៅទីនេះទេ។ប៉ុន្ដែមនុស្សក៏ត្រូវការសុវត្ថិភាពដែរ។

ក្រុមអ្នកការទូតម៉ិកស៊ិក នៅក្នុងប្រទេសអេក្វាឌ័រ វិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីមានការវាយឆ្មក់លើស្ថានទូត

2024/04/07 05:40:28 pm        163
រដ្ឋមន្រ្ដីបរទេសម៉ិចស៊ិក លោកស្រី អាលីសៀ បាសេណា (Alicia Barcena) បាននិយាយកាលពីថ្ងៃសៅរ៍ថា បុគ្គលិកស្ថានទូតក្នុងក្រុងគីតូ(Quito) ត្រៀមវិលត្រឡប់ទៅប្រទេសម៉ិចស៊ិកវិញ បន្ទាប់ពីមានការវាយឆ្មក់មួយដែលធ្វើឡើងដោយសមត្ថកិច្ចអេក្វាឌ័រដោយបានចូលទៅចាប់បុគ្គការទូតដោយមិនឱ្យដឹងខ្លួន។ក្នុងអំឡុងពេលផ្ញើសាររបស់លោកស្រីដែលផ្សាយតាមទូរទស្សន៍ លោកស្រីបាសេណា (Barcena) បានថ្កោលទោសនូវអ្វីដែលលោកស្រីហៅថា ការរំលោភលើអភ័យឯកសិទ្ធិរបស់ស្ថានទូត និងការបំពារបំពានចំពោះបុគ្គលិក។មនុស្ស១ក្រុម ដែលមានគ្នា១៨នាក់ ក្នុងនោះរួមមានបុគ្គលិកផ្នែកការទូត និងគ្រួសាររបស់ពួកគេផ្សេងទៀត នឹងធ្វើដំណើរទៅក្រុងម៉ិចស៊ិកស៊ីធីវិញ (Mexica City)តាមជើងយន្ដពាណិជ្ជកម្មនៅថ្ងៃអាទិត្យទី៧មេសានេះ។ប្រទេសម៉ិចស៊ិក បានផ្អាក់ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសអេក្វាឌ័រ បន្ទាប់ពីក្រុមអាជ្ញាធរក្នុងក្រុងគីតូបានចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក ចក ហ្គាស (Jorge Glas) ចេញពីស្ថានទូតម៉ិចស៊ិក កាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោកគឡាស់ត្រូវបានចាប់ខ្លួនពីរលើកមកហើយពីបទពុករលួយ និងកំពុងស្ថិនៅមានសុវត្ថភាពក្នុងស្ថានទូត ដោយស្វះស្វែងការសុំសិទ្ធជ្រកកោនផ្នែកនយោបាយតាំងពីខែធ្នូមកម៉្លេះ។

ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ

2024/04/07 05:19:24 pm        203
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាស្រ្ទីប បានឡើងដល់ ៣៣.១៣៧នាក់។យោងតាមក្រសួងសុខាភិបាល បានអោយដឹងថា ក្នុងអំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៤៦នាក់ និងរបួស៦៥នាក់ទៀត នៅក្នុងប្រតិបត្ដិការសឹក៤លើក ដែលនាំអោយចំនួនអ្នកស្លាប់ឡើងដល់៣៣.១៣៧នាក់ និងរបួស ៧៥.៨១៥នាក់ ចាប់តាំងពីជម្លោះ អ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ ។ មានរយៈពេល៦ខែមកហើយ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានបន្ដពីការផ្ទុះឡើងនៅថ្ងៃទី៧តុលា ឆ្នាំកន្លងទៅ។ តំបន់ហ្កាហ្សា ស្រ្ទីប ឥឡូវនេះ បានជាប់ក្នុងឋាននរក និងនៅតែមានស្ថានភាពដុនដាបខ្លាំងផ្នែកវិបត្ដិមុស្សធម៌ និងហានិភ័យគ្រោះទុរ្ភិក្ស។កងទ័ពអ៊ីស្រាអែល បានប្ដេជ្ញាវាយប្រហារក្រុងរ៉ាហ្វា (Rafah) ដែលគេចាត់ទុកថា ជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា។ ខណៈដែលជម្លោះកំពុងរីករាលដាលជាមួយ នឹងហានិភ័យដែលលែងអាចគ្រប់គ្រងបាន។អ៊ីស្រាអែល បានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនេះ ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ដើម្បីសងសឹកនឹងការវាយប្រហារដោយកំរោលចូលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ដែលបានធ្វើឱ្យមនុស្សចំនួន១.២០០នាក់ ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ៕

អ្នកគោរពបូជាប៉ាឡេស្ទីនជួបប្រទះការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកនៅបរិវេណវិហារ al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម

2024/04/07 11:16:23 am        212
កងកម្លាំងនគរបាលអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក នៅថ្ងៃទី២ ដើម្បីបំបែកក្រុមអ្នកគោរពបូជាប៉ាឡេស្ទីន បន្ទាប់ពីការបួងសួងពេលព្រលឹមមុនថ្ងៃរះ នៅក្នុងបរិវេណវិហារ អាល់ អាកសា (al-Aqsa) ក្នុងក្រុងហ្សេរុយសាឡឹម កាលពីចុងសប្ដាហ៍នេះ។ ក្រុមអ្នកបួងសួង កំពុងអធិស្ឋានមុនពេលព្រឹកព្រលឹមថ្ងៃរះ នៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាននៅ al-Aqsa ដែលត្រូវបានចាត់ទុកដោយឥស្លាមសានិកថា ជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតទីបីរបស់សាសនាអ៊ីស្លាម។នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកគោរពបូជារាប់ពាន់នាក់បានចូលរួម ហើយខ្លះបានចាប់ផ្តើមស្រែកពាក្យស្លោក។ អ្នកផ្សេងទៀតបានបាញ់កាំជ្រួចទៅលើកងកម្លាំងនគរបាល ហើយនគរបាលបានបំបែកហ្វូងមនុស្ស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ១៦នាក់ ត្រូវបានឃុំខ្លួននៅខាងក្រៅបរិវេណព្រះវិហារនោះ។ក្នុងអំឡុងពេលអធិស្ឋាន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតព្រះវិហារកំពូលរាងដោម( Dome of the Rock) ដោយស្រែកគាំទ្រតំបន់ហ្កាហ្សា និង បរិវេណវិហារអ៊ីស្លាម Al-Aqsa ។ខណៈតំបន់នេះ ជារឿយៗជាកន្លែងនៃការប៉ះទង្គិចគ្នារវាងជនជាតិទាំង២ ក្រុមអ្នកគោរពបូជាប៉ាឡេស្ទីនបាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលបានរឹតបន្តឹងការចូលទៅកាន់វិហារ al-Aqsa ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា។បរិវេណដែលមានទីតាំងនៅកណ្តាលទីក្រុងចាស់នៃក្រុងហ្សេរូសាឡឹម(Old City) ត្រូវគេស្គាល់ថាជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតទី ៣ សម្រាប់ប្រជាជនម៉ូស្លីម និងត្រូវបានជនជាតិជ្វីហ្វហៅថាជា ប្រាសាទភ្នំ ឬ Temple Mount៕

អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវបានបំផ្លាញទាំងស្រុង និងក្លិនស្អុយសាកសពរលួយ

2024/04/07 10:14:11 am        159
អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមការងាររបស់ខ្លួនបានទៅដល់មន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាទីដែលកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានការវាយឆ្មក់រយៈពេលពីរសប្តាហ៍ដាក់គោលដៅលើក្រុមមនុស្សដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធ ដោយបន្សល់ទុកនូវសំណល់នៃអគារដែលត្រូវបានបំផ្លាញ និងសាកសពមនុស្សរាយប៉ាយ។ក្រុមនេះបាននិយាយថាខ្លួនបានប្រទះឃើញសាកសពយ៉ាងហោចណាស់ប្រាំនាក់នៅអគារនេះ ដែលភាគច្រើនបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។ លោកវេជ្ជបណ្ឌិត អាយ៉ាឌីល សាប៉ាបេកូវ (Ayadil Saparbekov) ប្រធានក្រុមសម្រាប់គ្រាអាសន្នផ្នែកសុខភាពនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានបំផ្លាញទាំងស្រុង។ មានក្លិនស្អុយ និងសាកសពរលួយនៅជុំវិញលោក ។មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប មុនពេលសង្រ្គាម គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមកន្លែងថែទាំសុខភាពមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលការវាយឆ្មក់នេះ៕

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយនគរបាលនៅប្រទេសនេប៉ាល់ ជុំវិញការទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ

2024/04/07 09:53:30 am        98
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ ៦ មេសា បន្ទាប់ពីក្រុមបាតុករទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ អតីតឧបនាយករដ្ឋមន្រ្ដី លោក រ៉ាចេនដ្រា ម៉ាហាតូ (Rajendra Mahato) បានអំពាវនាវឱ្យមានការហែក្បួនគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋ ដែលមានមូលដ្ឋានលើជនជាតិភាគតិច ប៉ុន្តែអ្វីៗបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករចូលទៅក្នុងតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងកម្លាំងនគរបាល។ ភ្លាមៗនោះ ក្រុមបាតុករបានទំលាយរនាំង និងគប់ដុំថ្មទៅលើនគរបាល បន្ទាប់មកពួកគេត្រូវបានបំបែកដោយប្រើប្រាស់ដំបងឆក់ ដំបង និងកាណុងបាញ់ទឹក។ តាមសេចក្តីរាយការណ៍ មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សានៅក្នុងតំបន់នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM