ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រុស្ស៊ីជម្លៀសមនុស្សជាង ៤.០០០នាក់ ក្រោយបាក់ទំនប់ទឹក បង្កជាទឹកជំនន់ជិតព្រំដែន កាហ្សាក់ស្ថាន

2024/04/07 04:20:39 pm        149
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង ៤.០០០នាក់នៅក្នុងតំបន់ អូរ៉េនប៊ើក(Orenburg)ក្បែរព្រំដែនរបស់ប្រទេស កាហ្សាក់ស្ថាន ដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹក។ការិយាល័យអភិបាលខេត្ត អូរ៉េនប៊ើក បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សចំនួន ៤.២០៨នាក់ រួមទាំងកុមារចំនួន១.០១៩នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ជាង ២.៥០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃសុក្រ ទី៥មេសា ក្រោយមានភ្លៀងធ្លាក់ខ្លាំង។ អភិបាលក្រុង លោក ដេនីស ផាស្ល័រ (Denis Pasler) បាននិយាយថា ទឹកជំនន់បានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ស្ថានភាពពិតជាលំបាក ជាពិសេសនៅក្នុងទីក្រុង អស (Orsk) ជាទីក្រុងជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២៣០.០០០នាក់ ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សប្រហែល ២.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុង អស (Orsk)តែមួយគត់ ។ ទីក្រុងនេះ មានទីតាំងនៅតំបន់ អូរ៉េនប៊ើក (Orenburg) នៃភ្នំអ៊ូរ៉ាល់(Ural) ។ប៉ុន្តែក្រុមអាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកនៅទូទាំងតំបន់ ហើយបានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់នៅលើទន្លេ អ៊ូរ៉ាល់ (Ural) នៅក្នុងទីក្រុងសំខាន់ អូរ៉េនប៊ើក (Orenburg)៕

មនុស្សពីរនាក់ស្លាប់ និងប្រាំពីរនាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

2024/04/07 04:17:23 pm        106
នគរបាលបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៧ នាក់បានរងរបួស រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ អំឡុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី (martini bar) ក្នុងទីក្រុង Doral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ៦ មេសា។ ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ហើយបុគ្គលម្នាក់បានដកអាវុធ រួចបាញ់សម្លាប់សន្តិសុខម្នាក់ ដែលបានឃាត់សកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។ នគរបាលបាននិយាយថា មនុស្សប្រាំមួយនាក់ដែលត្រូវបានគេបាញ់នោះ គឺជាអ្នកឈរមើលហេតុការណ៍ ហើយនគរបាលម្នាក់ត្រូវបានបាញ់ចំជើង។ពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ។យោងតាមវិទ្យាស្ថាន វាស់ស្ទង់និងការវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តវ៉ាស៊ីនតោន ( Washington School of Medicine) សហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៃអំពើហិង្សាដោយអាវុធក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី១០ លាននាក់៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ

2024/04/07 04:05:47 pm        165
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានតវ៉ាប្រឆាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅថ្ងៃចុងសប្ដាហ៍នេះ ស្របពេលសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាឈានដល់រយៈពេលកន្លះឆ្នាំពេញ។ក្រុមអ្នករៀបចំបាននិយាយថា មនុស្សប្រហែល ១០០.០០០នាក់ បានជួបជុំគ្នានៅផ្លូវបំបែកទីក្រុង Tel Aviv ដែលត្រូវបានប្តូរឈ្មោះជា ទីលានប្រជាធិបតេយ្យវិញ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ដោយស្រែកថា រៀបចំការបោះឆ្នោតឥឡូវនេះ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Benjamin Netanyahu លាលែងពីតំណែង ខណៈសង្រ្គាមនៅដែនដី ហ្កាហ្សា ឈានចូលដល់ខែទីប្រាំពីរនៅថ្ងៃអាទិត្យទី៧មេសា។ការប្រមូលផ្តុំគ្នាក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងទីក្រុងផ្សេងៗ ដោយមេដឹកនាំប្រឆាំងរបស់អ៊ីស្រាអែលលោក យ៉ែរ ឡាពីដ (Yair Lapid)កំពុងចូលរួមនៅក្នុងទីក្រុង ហ្វា សាបា(Kfar Saba) មុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។លោកបានថ្លែងនៅក្នុងការជួបជុំនោះថា ពួកគេមិនបានដឹងអ្វីទេ ពួកគេមិនបានផ្លាស់ប្តូរទេ។ដរាបណាយើងមិនអាចនាំចំណាប់ខ្មាំងទាំងនោះត្រឡប់មកផ្ទះវិញ ពួកគេនឹងមិនផ្តល់ឱកាសឱ្យប្រទេសនេះដើរទៅមុខឡើយ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងនគរបាលនៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ហើយនគរបាលបាននិយាយថា អ្នកតវ៉ាម្នាក់ត្រូវបានចាប់ខ្លួន។ក្រោយមក ក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv ត្រូវបានចូលរួមដោយក្រុមគ្រួសារចំណាប់ខ្មាំង ហ្កាហ្សានិងក្រុមអ្នកគាំទ្ររបស់ពួកគេ៕

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងលួចបើកល្បែង ចាក់ឆ្នោតវៀតណាម ឃាត់ម្ចាស់ទីតាំងម្នាក់

2024/04/07 02:37:37 am        204
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមមួយកន្លែងនិងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងដករហូតវត្ថុតាងមួយចំនួន។ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅផ្ទលេខ២៤ ផ្លូវលេខ២២៦ កែង ផ្លូវ២២៣ ក្រុមទី៤៨ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ អាជ្ញាធរខណ្ឌទួលគោកបានចាត់កម្លាំងចុះស្រាវជ្រាវរួចក៏បានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ស្ត្រីម្នាក់ ដែលមើលការខុសត្រូវនៅទីតាំងនេះ និងដកហូតក្រដាសចុងសន្លឹកឆ្នោតវៀតណាម មួយចំនួន។បច្ចុប្បន្នស្ត្រីម្នាក់មើលការខុសត្រូវនៅទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះក្លឹបកម្សាន្ដ ស៊ីនហាយ ស្ទើរតែទាំងស្រុង

2024/04/07 12:45:01 am        177
ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្ដ ស៊ីនហាយ (ខារ៉ាអូខេ សៀងហៃ) ដែលស្ថិត​នៅ​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតរង្វង់មូលតោពីរ បណ្ដាលឱ្យខូចខាត​សម្ភារៈ​ស្ទើរ​តែ​ទាំង​ស្រុង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងចម្រុះ មាន​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត អាវុធហត្ថខេត្ត ង៧០ កំពង់ផែស្វ័យត្ន ក្រុមហ៊ុនGTVC និង​រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះកងកេងផងដែរ បានចូលរួម​គ្នា​ជួយ​អន្ត​រាគមន៍​ពន្លត់​ភ្លើង​នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់កម្លាំងចម្រុះ​បាន​ប្រើប្រាស់​ទឹក​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​ទៅ​វិញ​ប្រើអ​ស់ពេលប្រមាណ ៣ម៉ោង ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំ​នៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះឬអត់ និងពុំទាន់អាចបញ្ជាក់ថា ការឆេះ​នេះ​បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការ។គួររំឭកផងដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេនេះ (ស៊ិន ហាយ) បាន​បិទ​ទ្វារ​មកទល់បច្ចុប្បន្ន ដោយសារបើកបន្ទប់ KTV ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម ហើយពេ​ល​នោះ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធថ្នាំញៀន និងវត្ថុតាង​បញ្ជូ​ន​ទៅ​តុលា​ការ​ផង​ដែរ​៕ គង់ ប៊ុនថា

លុយប្រហែល ៣០ លានដុល្លារត្រូវបានចោរលួចពីឃ្លាំងទុកប្រាក់ក្នុងក្រុង Los Angeles របស់អាមេរិក

2024/04/05 08:43:11 pm        157
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា នគរបាល និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតការលួចប្រាក់ក្នុងចំនួនរហូតដល់ ៣០ លានដុល្លារអាមេរិក ពីឃ្លាំងទុកប្រាក់ក្នុងទីក្រុង ឡូសអែនជើលេស (Los Angeles) ដែលជាទីក្រុងធំទីពីរនៅក្នុងសហរដ្ឋអាមេរិក។ប្រភពពីសមត្ថកិច្ចបានប្រាប់ស្ថានីយទូរទស្សន៍ KABC ក្នុងស្រុកថា ចោរកម្មនេះបានកើតឡើងនៅឃ្លាំង ហ្កាដាវើល (GardaWorld) ក្នុងតំបន់ ស៊ីលម៉ា (Sylmar) ដែលជាសង្កាត់ជាយក្រុងក្នុងជ្រលងភ្នំ សាន ហ្វើណានដូ (San Fernando) កាលពីថ្ងៃអាទិត្យ អំឡុងពេលបុណ្យអ៊ីស្ទើរ (Easter) ហើយការលួចនេះគឺជាចោរកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។របាយការណ៍បាននិយាយថា ចោរបានលួចចូលក្នុងឃ្លាំងនោះដោយមិនត្រូវប្រព័ន្ធសំឡេងរោទិ៍អាសន្នចាប់បាន ដោយឆ្លងកាត់ដំបូលអគារ ហើយចូលទៅកន្លែងស្តុកលុយ។របាយការណ៍បន្ថែមថា ការចូលលួចនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅឯកន្លែងដែលសាច់ប្រាក់ពីអាជីវកម្មទូទាំងតំបន់ត្រូវបានគ្រប់គ្រង និងរក្សាទុក ដោយបន្ថែមថាការទម្លុះចូលនេះមានភាពល្អិតល្អន់ ហើយធ្វើឡើងដោយក្រុមចោរមានបទពិសោធន៍ ដែលដឹងពីមធ្យោបាយដើម្បីលួចចូលដោយសុវត្ថិភាព និងដឹងពីទីតាំងដែលមិនមាននរណាម្នាក់កត់សម្គាល់៕

មនុស្ស ២៨នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចដោយពួកសកម្មប្រយុទ្ធនៅភាគអាគ្នេយ៍អ៊ីរ៉ង់

2024/04/05 08:39:41 pm        181
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយបានផ្ទុះឡើងនៅក្នុងខេត្ត ស៊ីស្ថាន និង បាឡូចឈីស្ថាន (Sistan and Baluchestan) ភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ កាលពីយប់ថ្ងៃពុធ (០៣ មេសា) ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់បាត់បង់ជីវិត។អំពើហឹង្សាបានផ្ទុះឡើងនៅពេលដែលសមាជិកនៃក្រុមសកម្មប្រយុទ្ធ ចាអ៊ីស អាល់ហ្ស៊ូម (Jaish al-Zulm) បានបើកការវាយប្រហារដោយសម្របសម្រួលលើមូលដ្ឋានយោធា និងនគរបាលនៅទូទាំងតំបន់។ យោងតាមរបាយការណ៍បានឱ្យដឹងថា ការវាយប្រហារនេះបានកំណត់គោលដៅលើប៉ុស្តិ៍យោធាដែលជាកម្មសិទ្ធិរបស់អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្នុងតំបន់ រ៉ាសក៍ (Rask) រួមជាមួយនឹងទីស្នាក់ការកណ្តាលអង្គភាពឆ្មាំបដិវត្តន៍ IRGC និងប៉ុស្តិ៍នគរបាលឆ្មាំល្បាតឆ្នេរនៅតំបន់ ឆាបាហា (Chabahar)។ការប្រឈមមុខដាក់គ្នានេះបានឆក់យកជីវិតពួកសកម្មប្រយុទ្ធ ១៨ នាក់ និងបុគ្គលិកសន្តិសុខ ១០ នាក់ នេះបើយោងតាម IRNA ដោយបន្ថែមថាការប៉ះទង្គិចគ្នាបានបញ្ចប់ ហើយសណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ក្រុម ចាអ៊ីស អាល់ហ្ស៊ូម ដែលត្រូវបានចាត់តាំងជាអង្គការភេរវករដោយប្រទេសអ៊ីរ៉ង់ បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារមុនៗជាច្រើន ដែលផ្តោតលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងជនស៊ីវិល។ សកម្មភាពរបស់ក្រុមនេះបានជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបានបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខរបស់អ៊ីរ៉ង់៕

ប្រជាជនហៃទី ព្យាយាមរត់គេចពីភាពអនាធិបតេយ្យ ខណៈបណ្ដាប្រទេសជិតខាងបង្កើនកម្លាំងយោធា

2024/04/05 08:37:05 pm        111
ដោយមិនទាន់មានសញ្ញានៃក្រុមប្រឹក្សាអន្តរកាល ដែលបានសន្យាបង្កើតជាយូរដើម្បីដឹកនាំនៅក្នុងការដាក់ពង្រាយកងទ័ពអន្តរជាតិ និងការស្តារសណ្តាប់ធ្នាប់ឡើងវិញនោះ ប្រជាជនហៃទី កំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសតាមដែលអាចធ្វើបាន។ ក្រុមជនអន្ធពាលដ៏ហិង្សា បានចូលកាន់កាប់តំបន់ជាច្រើននៃរដ្ឋធានីហៃទី សម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំមនុស្សរាប់លាននាក់ឱ្យស្ថិតក្នុងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការរឹតបន្តឹងសន្តិសុខពីប្រទេសជិតខាង។អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រនៅទីក្រុងព័រអូប្រាំង ត្រូវបានបិទអស់រយៈពេលមួយខែ ដោយសារសកម្មភាពគ្មានសណ្ដាប់ធ្នាប់របស់ក្រុមជនអន្ធពាល ខណៈអាកាសយានដ្ឋាននៅភាគខាងជើងនៃទីក្រុង កេប-ហៃត្យុង (Cap-Haitien) បានចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុង ម៉ៃអាមី (Miami) សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលជំរុញឱ្យមនុស្សជាច្រើនព្យាយាមចាកចេញ។បណ្ដាប្រទេសជិតខាងបានពង្រឹងវិធានការសន្តិសុខតាមព្រំដែន រួមទាំងសាធារណរដ្ឋដូមីនីក ដែលជាប្រទេសតែមួយគត់មានព្រំដែនគោកជាមួយហៃទី ហើយដែលបានច្រានចោលមិនឱ្យមានជំរំជនភៀសខ្លួននៅលើទឹកដីរបស់ខ្លួន និងបាននិរទេសមនុស្សរាប់ម៉ឺននាក់ចេញពីប្រទេស។នៅក្នុងការលើកឡើងដែលចេញផ្សាយដោយរដ្ឋាភិបាល ដូមីនីក កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសដូមីនីក លោក រ៉ូប៊ឺតតូ អាល់វ៉ារ៉េស (Roberto Alvarez) បានប្រាប់សារព៏ត៌មាន BBC ថា បុគ្គលិកយោធាប្រហែល ១០.០០០ នាក់ត្រូវបានគេដាក់ពង្រាយទៅកាន់ព្រំដែនជិត ៤០០ គីឡូម៉ែត្ររបស់ខ្លួន ដែលជា «បន្ទុកដ៏ធ្ងន់» ដល់ថវិកាជាតិ និងរំខានដល់ពាណិជ្ជកម្មឆ្លងព្រំដែន៕

នាវាចម្បាំងដាណឺម៉ាក បានជួបបញ្ហាដោយសារប្រព័ន្ធសព្វាវុធមួយចំនួនមិនដំណើរការ ក្នុងការប្រយុទ្ធនៅសមុទ្រក្រហម

2024/04/05 08:32:47 pm        173
ប្រធានក្រុម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងដាណឺម៉ាកមួយគ្រឿង ដែលត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រក្រហម ជាផ្នែកមួយនៃប្រតិបត្តិការដែលដឹកនាំដោយសហរដ្ឋអាមេរិក បានជួបបញ្ហាដោយសារប្រព័ន្ធអាវុធរបស់ខ្លួនមិនដំណើរការ នៅពេលដែលត្រូវបានវាយប្រហារដោយដ្រូនប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធហ៊ួទី កាលពីខែមុន ខណៈដែលនាវានេះ បានទៅដល់ប្រទេសដាណឺម៉ាក។ការបរាជ័យដែលរហូតមកដល់ថ្ងៃព្រហស្បតិ៍ទើបតែ ត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយការពារជាតិក្នុងស្រុក Olfi ដោយដកស្រង់របាយការណ៍សម្ងាត់របស់នាវានេះ បានជំរុញឲ្យរដ្ឋាភិបាលបណ្តេញ មន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួន គឺលោកFlemming Lentfer កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Troels Lund Poulsen បាននិយាយថា ការបណ្តេញចេញនេះ គឺជាលទ្ធផលនៃការរំលោភលើទំនុកចិត្ត បន្ទាប់ពីលោក Lentfer ខកខានមិនបានជូនដំណឹងដល់ក្រសួងឲ្យបានលម្អិតអំពីឧប្បត្តិហេតុ កាលពីថ្ងៃទី៩ ខែមីនា នៅពេលដែលនាវាចម្បាំង Iver Huitfeldt ត្រូវបានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហ៊ួទី។ប្រធានក្រុមនាវា និងជាមេបញ្ជាការ លោក Sune Lund បានប្រាប់សារព័ត៌មានរ៉យទ័រថា ទោះបីជាមានដំណើរការខុសប្រក្រតីក៏ដោយ ក៏នាវាចម្បាំងនេះ បានបាញ់ទម្លាក់យានដ្រូនចំនួន ៤គ្រឿង។លោក Lund បាននិយាយដោយមិនបានបញ្ជាក់លម្អិតថា៖«យើងមានប្រព័ន្ធមួយចំនួនមិនដំណើរការ ឬការខូចប្រព័ន្ធ ដែលបានបង្កជាឧបសគ្គតិចតួចដល់ការចូលរួមរបស់យើង»។"ប៉ុន្តែនៅពេលដែលមិនមានការចូលរួមនោះ គឺយើងមិនត្រូវបានគេការពារទេ។ យើងមានតម្រូវការចាំបាច់ ដូច្នេះយើងអាចបន្តប្រយុទ្ធ និងបញ្ឈប់ការគំរាមកំហែងនេះ»។កងកម្លាំងប្រដាប់អាវុធ បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការបាញទម្លាក់យានដ្រូន ជាលើកដំបូងដែលនាវាចម្បាំងរបស់ដាណឺម៉ាក បានធ្វើការប្រយុទ្ធដោយផ្ទាល់ ចាប់តាំងពីឆ្នាំ ១៩៤៣។

អ្នកព្យាករណ៍៖ រដូវកាលព្យុះកំណាចអាត្លង់ទិកឆ្នាំ ២០២៤ មានស្ថានភាពសកម្មខ្លាំង

2024/04/05 08:03:37 pm        139
អ្នកព្យាករណ៍អាកាសធាតុ នៅសាកលវិទ្យាល័យរដ្ឋ Colorado State (CSU) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានព្យាករថា នឹងមានរដូវព្យុះកំណាចអាត្លង់ទិកឆ្នាំ ២០២៤ មានភាពសកម្មខ្លាំង ដោយសារតែសីតុណ្ហភាពផ្ទៃសមុទ្រក្តៅ និងកម្លាំងខ្យល់ប្តូរទិសធ្វើឲ្យព្យុះចុះខ្សោយក្នុងរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។ការព្យាករណ៍របស់សាកលវិទ្យាល័យ CSU ដែលតាមដាមដានយ៉ាងទូលំទូលាយ រកឃើញព្យុះសង្ឃរាធំៗចំនួន ៥ ឬព្យុះដែលមានល្បឿនខ្យល់លើសពី ១៧៨ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងចំណោមព្យុះសរុបចំនួន ១១ ជាផ្នែកមួយនៃការព្យាករណ៍សម្រាប់ព្យុះដែលត្រូវបានដាក់ឈ្មោះចំនួន២៣ ។ការព្យាករណ៍ ត្រូវបានតាមដានយ៉ាងដិតដល់ដោយសហគមន៍តំបន់ឆ្នេរ និងក្រុមហ៊ុនថាមពល។ ឈូងសមុទ្រម៉ិកស៊ិករបស់សហរដ្ឋអាមេរិក មានចំនួន១៥ភាគរយនៃការផលិតប្រេងឆៅសរុបរបស់សហរដ្ឋអាមេរិក និង ៥ភាគរយនៃការផលិតឧស្ម័នធម្មជាតិស្ងួតរបស់ខ្លួន ហើយជិត ៥០ភាគរយ នៃសមត្ថភាពចម្រាញ់ប្រេងរបស់ប្រទេសនេះស្ថិតនៅលើឆ្នេរសមុទ្ររបស់ខ្លួន។លោក អាឡិច ដេសរ៉ូស៊ីអឺស(Alex DesRosiers) អ្នកវិទ្យាសាស្ត្រអាកាសធាតុ និងជាសហអ្នកនិពន្ធនៃការសិក្សានៅសាកលវិទ្យា CSU បាននិយាយថា យើងរំពឹងថានឹងមានការផ្លាស់ប្តូរចេញពីបាតុភូត អែលនីញ៉ូ(El Nino) ទៅជា La Nina ។ ដូច្នេះ បច្ចុប្បន្ននេះ យើងមានមហាសមុទ្រដ៏កក់ក្តៅដែលត្រៀមរួចជាស្រេចដើម្បីជួយសម្រាប់សកម្មភាពព្យុះសង្ឃរា និងបរិយាកាសដែលទំនងជាឲ្យស្ថិតក្នុងការគ្រប់គ្រង។ រដូវព្យុះសង្ឃរាជាមធ្យម បង្កើតព្យុះដែលត្រូវបានដាក់ឈ្មោះចំនួន ១៤ ដែលក្នុងនោះ ព្យុះចំនួន៧ នាំឱ្យមានព្យុះសង្ឃរា និង ៣ ក្លាយជាព្យុះស៊ីក្លូនធំៗ។ ការព្យាករណ៍របស់សាកលវិទ្យាល័យ CSU គឺស្របទៅនឹងទស្សនវិស័យដំបូងផ្សេងទៀត។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារអាកាសធាតុ បាននិយាយថាមានឱកាស ១០ទៅ១៥ភាគរយ នៃព្យុះដែលមានឈ្មោះចំនួន៣០ ឬច្រើនជាងនេះ នៅក្នុងរដូវកាលព្យុះសង្ឃរាឆ្នាំ ២០២៤ នេះ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនា និងបន្តរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ជាទូទៅ យើងមានការព្រួយបារម្ភដូចធម្មតា អំពីកន្លែងដែលរងការវាយប្រហារ ជាញឹកញាប់នៅឆ្នេរសមុទ្រភាគខាងជើង និងតំបន់សមុទ្រការ៉ាអ៊ីប ព្រោះវាមានគំរូប្រវត្តិសាស្ត្រសម្រាប់ទីកន្លែងទាំងនោះដែលមានឥទ្ធិពលខ្លាំង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកផ្តល់កិច្ចសន្យាទឹកប្រាក់ ២៤,៤ ពាន់លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីជំរុញការផលិតមីស៊ីល SM-6
10/02/2026 11:10 AM
លោក Trump៖ អ៊ីរ៉ង់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏យុត្តិធម៌ ឬក៏ត្រូវរលាយបាត់ពីផែនដីក្រោយបដិសេធសំណើ
10/02/2026 11:10 AM
តម្លៃប្រេងកើនឡើងបន្តិច ខណៈអាមេរិកបញ្ជូននាវាដឹកយន្តហោះនិងទ័ពបន្ថែមទៀតទៅកាន់ មជ្ឈិមបូព៌ា
10/02/2026 11:10 AM
លោក Trump ប្តេជ្ញាវាយប្រហារអ៊ីរ៉ង់ដ៏ខ្លាំងក្លា បើរកឃើញថាជាប់ពាក់ព័ន្ធការវាយប្រហារជើងហោះហើរក្រុមហ៊ុន flydubai
10/02/2026 11:10 AM
​ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
10/02/2026 10:10 AM
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ​
10/02/2026 08:10 AM
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅ UN ជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជាជិត ២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះវិញបាន
10/02/2026 07:10 AM
ក្រសួងឧស្សាហកម្មបង្កើតនូវឱកាសថ្មី សម្រាប់ការពង្រីកខ្លួនរបស់សហគ្រាសក្នុងតំបន់
10/01/2026 08:10 PM
ហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star​ Championship
10/01/2026 07:10 PM
ប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
10/01/2026 07:10 PM