ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

UN៖ អំពើហឹង្សាក្រុមជនអន្ធពាលហៃទី បង្អាក់ការចែកចាយស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ថ្នាំពេទ្យ

2024/03/27 02:21:07 pm        188
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងដៃគូរបស់ពួកគេនៅក្នុងប្រទេសហៃទី បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា អំពើហឹង្សារបស់ក្រុមជនអន្ធពាល និងការបិទផ្លូវ កំពុងបង្កឱ្យមានការផ្តល់ជំនួយខុសប្រក្រតី និងការរំខានដល់ការចែកចាយការផ្គត់ផ្គង់ថ្នាំពេទ្យ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសពីសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ខែមីនា ដោយសហការជាមួយដៃគូក្នុងស្រុកដើម្បីចែកចាយអាហារក្តៅៗចំនួន ១៨.៥០០ ដល់ជនភៀសខ្លួន។សមិទ្ធិផលនេះមានភាពផ្ទុយស្រឡះពីស្ថានការណ៍ប៉ុន្មានថ្ងៃមុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា នៅពេលដែលទីភ្នាក់ងារ WFP និងដៃគូរបស់ខ្លួនជួបប្រទះការលំបាកក្នុងការផ្ដល់ជំនួយដល់មនុស្ស ១៨.០០០ នាក់ដែលបានគ្រោងទុក ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ការចែកចាយថ្នាំ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត គឺជាតម្រូវការដ៏សំខាន់ រួមទាំងការចែកចាយការផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងជំងឺអាសន្នរោគ។ ទីភ្នាក់ងារនេះស្វះស្វែងរក្សាទីតាំងតាមដានការផ្ទុះជំងឺសម្រាប់ជនភៀសខ្លួននៅទូទាំងរដ្ឋធានី ព័រអូប្រាំង ៕

ក្រុមហាម៉ាស ជំរុញឱ្យបញ្ចប់ការទម្លាក់ជំនួយតាមយន្តហោះនៅហ្កាហ្សា បន្ទាប់ពីមនុស្ស១៨នាក់ស្លាប់

2024/03/27 02:17:32 pm        157
ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសនានា បញ្ឈប់ការទម្លាក់ជំនួយតាមឆ័ត្រយោង ចូលទៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម បន្ទាប់ពីមន្រ្តីនិងទីភ្នាក់ងារមនុស្សធម៌ បាននិយាយថាមនុស្ស ១៨នាក់បានស្លាប់ដោយព្យាយាមចូលទៅដល់កញ្ចប់អាហារ។ជំនួសឲ្យការទម្លាក់ជំនួយតាមយន្តហោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានទាមទារឱ្យអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួន អនុញ្ញាតឱ្យរថយន្តដឹកជំនួយបន្ថែមទៀត ចូលទៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធ ដែលអង្គការសហប្រជាជាតិ បានព្រមានថា ស្ថិតលើមាត់ជ្រោះ នៃគ្រោះទុរ្ភិក្សដែលបង្កើតឡើងដោយមនុស្ស។យន្តហោះជាច្រើនគ្រឿង មកពីប្រទេសហ្ស៊កដានី សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត រួមទាំងប្រទេសសិង្ហបុរី បានទម្លាក់ស្បៀងអាហារតាមយន្តហោះចូលទៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមន្ត្រីអង្គការសហប្រជាជាតិ និងទីភ្នាក់ងារជំនួយ បានព្រមានថា ការទម្លាក់បែបនេះគឺខ្វះតម្រូវការធ្ងន់ធ្ងរសម្រាប់ប្រជាជនចំនួន ២,៤ លាននាក់ ហើយមានប្រសិទ្ធភាពតិចជាងការទទួលបានតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។កាលពីថ្ងៃអង្គារ យន្តហោះរបស់ប្រទេសហ្ស៊កដានី អេហ្ស៊ីប និងអាល្លឺម៉ង់ បានទម្លាក់ជំនួយសង្គ្រោះម្តងទៀត ដោយឃើញកញ្ចប់អាហារអណ្តែតលើទឹកជាប់ជាមួយឆ័ត្រយោង ដែលបានធ្វើឲ្យហ្វូងប្រជាជនប៉ាឡេស្ទីនប្រញាប់ប្រញាល់ទៅរកជំនួយនោះ។រដ្ឋាភិបាលក្រុមហាម៉ាស និងក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយថាមនុស្ស ៦ នាក់បានស្លាប់នៅក្នុងការរត់ប្រជ្រៀតគ្នា និង ១២ នាក់ផ្សេងទៀតបានលង់ទឹក។

ឪពុករបស់តារាចម្រៀង Taylor Swift គេចផុតពីការចោទប្រកាន់ពីបទវាយអ្នកប្រមាញ់រូបភាព នៅអូស្ត្រាលី

2024/03/27 02:01:09 pm        145
ឪពុករបស់តារាចម្រៀងដ៏ល្បីកញ្ញា ថេល័រ ស្វីស (Taylor Swift) នឹងមិនត្រូវបានចោទប្រកាន់ជុំវិញបទចោទដែលថាលោកបានវាយប្រហារលើអ្នកតាមប្រមាញ់រូបថតម្នាក់ នៅក្នុងប្រទេសអូស្ត្រាលី នោះទេ។ អ្នកប្រម៉ាញ់រូប ឈ្មោះ បេន មែកដូណាល់ (Ben McDonald) វ័យ ៥១ ឆ្នាំបានប្រាប់នគរបាលថា លោក ស្កុត ស្វីស (Scott Swift) វ័យ ៧២ ឆ្នាំបានវាយចំមុខលោក នៅកំពង់ផែក្រុង ស៊ីដនី (Sydney) កាលពីថ្ងៃទី២៧ ខែកុម្ភៈ ប៉ុន្តែរបួសមិនត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តទេ។អ្នកនាំពាក្យរបស់កញ្ញា ថេល័រ ស្វីស នៅពេលនោះបាននិយាយថា មនុស្សពីរនាក់បានប្រព្រឹត្តយ៉ាងគឃ្លើនឆ្ពោះទៅរកតារាចម្រៀងរូបនេះ។ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយខែ នគរបាលរដ្ឋ ញ៉ូវសៅវែល (New South Wales) កាលពីថ្ងៃអង្គារ (២៦ មីនា) បាននិយាយថា នឹងមិនចាត់វិធានការបន្ថែមទៀតទេ។ការប្រឈមមុខដាក់គ្នានេះបានកើតឡើងបន្ទាប់ពីលោក ស្វីស និងកូនស្រីរបស់ខ្លួនបានចុះពីទូកមួយ ក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីកម្មវិធីប្រគុំតន្រ្តី អ៊ីរ៉ាស ធួរ (Eras Tour) ចុងក្រោយរបស់នាងនៅទីក្រុងស៊ីដនី។ វីដេអូមួយដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បង្ហាញពីតារាចម្រៀងរូបនោះ កំពុងលាក់ខ្លួននៅក្រោមឆ័ត្រដើរជាមួយឪពុក និងសន្តិសុខ។កាមេរ៉ាថតបានសំឡេងមនុស្សពីរនាក់ ដែលគេរាយការណ៍ថាជាអ្នកប្រម៉ាញ់រូប និងអង្គរក្ស ចោទប្រកាន់គ្នាទៅវិញទៅមកថាបានប៉ះឆ័ត្រដែល ថេល័រ ស្វីស កំពុងកាន់។ គេមិនច្បាស់ថា តើវីដេអូនោះថតពីហេតុការណ៍ដែលគេចោទប្រកាន់នោះ ឬយ៉ាងណា។ លោក មែកដូណាល់ បានប្រាប់សារព័ត៌មាន BBC ថាកញ្ញា ថេល័រ ស្វីស ចូលក្នុងរថយន្តរួចទៅហើយ នៅពេលដែលលោក ស្វីស «រុលទៅ» និងវាយប្រហារខ្លួនដោយគ្មានការបង្កហេតុ៕

ប្រទេសរុស្ស៊ី ចោទអ៊ុយក្រែន អាមេរិក និងអង់គ្លេសថា ជាអ្នកនៅពីក្រោយការបាញ់ប្រហារ នៅទីក្រុងមូស្គូ

2024/03/27 01:45:24 pm        137
ប្រធានទីភ្នាក់ងារសន្តិសុខដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា លោកជឿថា អ៊ុយក្រែន រួមជាមួយនឹងសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីមួយ នៅខាងក្រៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៩នាក់។អ៊ុយក្រែន ដែលបានបដិសេធម្តងហើយម្តងទៀតនូវការទាក់ទងនឹងការវាយប្រហារកាលពីថ្ងៃសុក្រ បានច្រានចោលការចោទប្រកាន់រុស្ស៊ីថា ជាការកុហក។ ចក្រភពអង់គ្លេស បាននិយាយថា ពួកគេ «មិនសមហេតុសមផលទាំងស្រុង»។ ក្រុមរដ្ឋឥស្លាម ជាក្រុមសកម្មប្រយុទ្ធ ដែលធ្លាប់ស្វែងរកការគ្រប់គ្រងលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី បានអះអាងទទួលខុសត្រូវចំពោះការបាញ់ប្រហារដ៏ធំនេះ។លោក អាឡិចសាន់ឌឺ ប៊តនីកូវ (Alexander Bortnikov) ប្រធានសេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយតាមទូរទស្សន៍ថា៖«យើងជឿថា សកម្មភាពនេះ ត្រូវបានរៀបចំឡើងដោយក្រុមបដិវត្តន៍ឥស្លាមខ្លួនឯង ហើយត្រូវបានសម្របសម្រួលដោយសេវាកម្មពិសេសរបស់លោកខាងលិច»។លោកប៊តនីកូវ បានបញ្ជាក់ថា៖«សេវាកម្មពិសេសរបស់អ៊ុយក្រែន គឺទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហានេះ» ដោយបន្ថែមថា ទីក្រុងគីវ បានជួយរៀបចំក្រុមបដិវត្តន៍ឥស្លាម នៅទីតាំងមិនស្គាល់អត្តសញ្ញាណ នៅមជ្ឈិមបូព៌ា។នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានរុស្ស៊ីថា តើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិក និងអង់គ្លេស មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីដែរឬទេ លោកប៊តនីកូវ បាននិយាយថា៖«យើងគិតថា នោះគឺជាបញ្ហាចោទ។ ឥឡូវនេះយើងកំពុងនិយាយអំពីភ័ស្តុតាង ដែលយើង មាន។ នេះគឺជាព័ត៌មានទូទៅ»។លោកប៊តនីកូវ មានវ័យ ៧២ឆ្នាំ ដែលបានបម្រើការជាប្រធាន FSB ចាប់តាំងពីឆ្នាំ ២០០៨ បាននិយាយថា ប្រទេសរុស្ស៊ី មិនទាន់កំណត់អត្តសញ្ញាណអ្នក ដែលបញ្ជាឲ្យធ្វើការវាយប្រហារដ៏សាហាវបំផុត នៅក្នុងប្រទេសរុស្ស៊ីអស់រយៈពេលពីរទសវត្សរ៍មកហើយ ប៉ុន្តែបានអះអាងថា វិធានការសងសឹក នឹងត្រូវធ្វើឡើង។លោកមិនបានផ្តល់ភ័ស្តុតាងជាក់លាក់ណាមួយសម្រាប់ការអះអាងនេះទេ ដែលក្រុមអ្នករឹងរូស នៅទីក្រុងមូស្គូ អាចប្រើដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកើនឡើងសង្រ្គាមនៅអ៊ុយក្រែន និងពន្យល់ពីរបៀប ដែលសេវាសន្តិសុខរុស្ស៊ី បរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារនេះ។

កូឡុំប៊ី គំរាមផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួន មិនគោរពតាមសេចក្ដីសម្រេចបទឈប់បាញ់របស់UN

2024/03/27 01:29:09 pm        81
ប្រធានាធិបតីកូឡុំប៊ី លោក ហ្គាស្តាវូ ភេត្រូ (Gustavo Petro) កាលពីថ្ងៃអង្គារ បានគំរាមផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះ មិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប។លោកភេត្រូ បានធ្វើសេចក្តីប្រកាសនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជាTwitter។ កាលពីថ្ងៃចន្ទ លោកបានផ្សព្វផ្សាយសារមួយទៀត ដែលលោកបានអបអរសាទរការអនុម័តនៃសេចក្តីសម្រេចនេះ និងបានជំរុញឲ្យប្រទេសផ្សេងទៀតផ្អាកទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយលុកយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានបណ្តាលឲ្យមនុស្សជាង ៣២.000 នាក់ស្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា។ក្រសួងការបរទេសរបស់អ៊ីស្រាអែល បានឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកភេត្រូកាលពីថ្ងៃអង្គារជាមួយនឹងសារតាមបណ្តាញសង្គមX ដែលបាននិយាយថា ប្រទេសមជ្ឈិមបូព៌ានេះ នឹង «បន្តការពារប្រជាជនរបស់ខ្លួន ហើយនឹងមិនចុះចាញ់នឹងសម្ពាធ និងការគំរាមកំហែងណាមួយឡើយ»។ក្រសួងការបរទេស បានចោទលោកភេត្រូថា ជា «អ្នកគាំទ្រក្រុមភេរវករហាម៉ាស ដែលបានសម្លាប់កុមារ និងស្ត្រី ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល ដែលបានធ្វើការលុកលុយតំបន់ហ្កាហ្សានាពេលបច្ចុប្បន្ន ហើយបាននិយាយថា ជំហររបស់លោកភេត្រូ គឺជាការធ្វើឲ្យ«អាម៉ាស់ដល់ប្រជាជនកូឡុំប៊ី»។ ការប្រឈមមុខដាក់គ្នាលើបណ្តាញសង្គមX បង្ហាញពីការកាន់តែយ៉ាប់យ៉ឺន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលបានចេញពីភាពជាដៃគូយោធានិងពាណិជ្ជកម្ម ទៅជាគូប្រជែងមនោគមន៍វិជ្ជាដ៏ជូរចត់។អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសកូឡុំប៊ី បានប្រើប្រាស់យន្តហោះចម្បាំង និងកាំភ្លើងយន្តដែលផលិតដោយអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម ហើយប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅឆ្នាំ ២០២០។

ជនសង្ស័យទី៨ ពាក់ព័ន្ធការវាយប្រហារនៅសាលប្រគំតន្ត្រីក្រុងមូស្គូ ឡើងតុលាការ ខណៈមានការព្រមានការធ្វើទារុណ្ឌកម្ម

2024/03/27 01:24:20 pm        194
ប្រទេសរុស្ស៊ី បានឃុំខ្លួនបុរសជនសង្ស័យមានដើមកំណើតកៀហ្ស៊ិស្ថានក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃអង្គារ ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារសម្លាប់មនុស្សដ៍រង្គាលកាលពីថ្ងៃសុក្រ ទី២២ខែមីនា សប្ដាហ៍មុន នៅឯសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូ ហើយបានបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ប្រទេសតាហ្ស៊ីគីស្ថានដើម្បីសាកសួរក្រុមគ្រួសាររបស់បុរសបួននាក់ដែលត្រូវបានចោទប្រកាន់ពីបទ វាយប្រហារនេះ។ ឥឡូវនេះ ជនសង្ស័យចំនួនប្រាំបីនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់តាំងពីខ្មាន់កាំភ្លើងបានបាញ់រះលើអ្នកចូលទស្សនាការប្រគំតន្ត្រីក្នុងការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍មិនធ្លាប់មាន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Vladimir Putinបានឈ្នះការបោះឆ្នោតក្ដាប់អាចអាណត្តិទី៥បន្ត ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងថាខ្លួនជាអ្នកវាយប្រហារ និងបានបញ្ចេញវីដេអូពីការវាយប្រហារទៀតផង។ សហរដ្ឋអាមេរិក និងបារាំងនិយាយថា ការស៊ើបអង្កេតបង្ហាញថាក្រុមនេះពិតជានៅពីក្រោយការវាយប្រហារសម្លាប់មនុស្ស ១៣៩ នាក់ និង ១៨២ នាក់រងរបួសពិតមែន ។ ក្រុមសកម្មប្រយុទ្ធពុំបានកំណត់អត្តសញ្ញាណខ្មាន់វាយប្រហារណាម្នាក់ឡើយ។រុស្ស៊ី លើកឡើងថា ខ្មាន់កាំភ្លើងដែលជាប់សង្ស័យទាំង៤នាក់បានសារភាព ប៉ុន្តែគេបានមើលឃើញស្នាមរបួសនៅលើខ្លួនពួកគេ នៅពេលបង្ហាញខ្លួននៅក្នុងតុលាការ ដោយបង្កើនការព្រួយបារម្ភថាពួកគេត្រូវបានគេធ្វើទារុណកម្ម។ ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា ស្នងការសិទ្ធិមនុស្សរបស់រុស្ស៊ី បាននិយាយថា ការឃុំខ្លួនជនសង្ស័យគួរតែត្រូវបានអនុវត្តទៅតាមច្បាប់ បន្ទាប់ពីវីដេអូដែលត្រូវបានផ្សព្វផ្សាយបានបង្ហាញពីការសួរចម្លើយជនសង្ស័យ។ ស្លឹកត្រចៀករបស់ជនសង្ស័យម្នាក់ត្រូវដាច់រហែក អំឡុងពេលសួរចម្លើយ៕

មនុស្សជាង៦៣.០០០នាក់បានស្លាប់ ឬបាត់ខ្លួន ខណៈកំពុងធ្វើអន្តោប្រវេសន៍ កាលពីទសវត្សរ៍មុន

2024/03/27 01:03:21 pm        75
ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៦៣.២៨៥នាក់បានស្លាប់ ឬបាត់ខ្លួន នៅតាមផ្លូវធ្វើអន្តោប្រវេសន៍ជុំវិញពិភពលោករវាងឆ្នាំ២០១៤ និង២០២៣ ដែលភាគច្រើនស្លាប់ដោយសារលង់ទឹក។ របាយការណ៍ដែលចេញផ្សាយដោយអង្គកាទេសន្តរប្រវេសន៍រអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍លើកម្មវិធីការព្យាករណ៍អ្នកបាត់ខ្លួនរបស់ខ្លួន(Missing Migrants Project) បានបង្ហាញថាភាគច្រើននៃការស្លាប់ និងការបាត់ខ្លួនប្រមាណ ២៨.៨៥៤ នាក់ បានកើតឡើងនៅសមុទ្រមេឌីទែរ៉ាណេ បន្ទាប់មកគឺអាហ្វ្រិក និងអាស៊ី។ ជិត៦០%នៃការស្លាប់ ត្រូវបានចងក្រងជាឯកសារជាប់ពាក់ព័ន្ធទៅនឹងការលង់ទឹក ហើយច្រើនជាងមួយភាគបីនៃអ្នកដែលត្រូវបានគេកំណត់អត្តសញ្ញាណគឺមកពីប្រទេសមានជម្លោះ រួមមានអាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ស៊ីរី និងអេត្យូពី។ ទិន្នន័យរបស់អង្គកាទេសន្តរប្រវេសន៍រអន្តរជាតិ (IOM)បានបង្ហាញថា ឆ្នាំដែលមានជនអន្តោប្រវេសន៍ស្លាប់ច្រើនបំផុតក្នុងទសវត្សរ៍ចុងក្រោយគឺឆ្នាំ២០២៣ នៅពេលស្ថាប័ននេះ បានកត់ត្រាការស្លាប់ចំនួន ៨.៥៤១នាក់ ជាផ្នែកធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរតាមផ្លូវទឹកនៅសមុទ្រមេឌីទែរ៉ាណេ។ របាយការណ៍ដដែលបាននិយាយថា កំណើនការស្លាប់ទំនងជាត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃការចាកចេញពីប្រទេសរបស់ពួកគេ ការលិចទូកនៅឆ្នេរសមុទ្រទុយនីស៊ី ដោយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៧២៩ នាក់បានស្លាប់នៅឆ្នេរសមុទ្រទុយនីស៊ីកាលពីឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួន ៤៦២នាក់ ។ កាលពីឆ្នាំមុនៗ ការស្លាប់ភាគច្រើននៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ត្រូវបានកត់ត្រា នៅក្បែរឆ្នេរសមុទ្រលីប៊ី៕

អាជ្ញាធរ៖ ការទម្លាក់ជំនួយពីយន្តហោះចូលមកតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់

2024/03/27 12:58:25 pm        89
ទិដ្ឋភាពនៃក្តីសង្ឃឹមសម្រាប់ប្រជាជនប៉ាឡេស្ទីន ខណៈមានជំនួយត្រូវបានទម្លាក់តាមយន្តហោះក្នុងពេលមានការកើនឡើងនូវភាពភ័យខ្លាចនៃគ្រោះទុរ្ភិក្សជិតរយៈពេល៦ខែ នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ប៉ុន្តែការទម្លាក់ជំនួយនេះ បានបង្កើតគ្រោះថ្នាក់ថ្មី។ អាជ្ញាធរសុខាភិបាល ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារទី ២៦ ខែមីនាថា មនុស្ស ១២នាក់ បានស្លាប់ដោយការប៉ុនប៉ងដើម្បីទទួលបានការផ្គត់ផ្គង់សំខាន់ៗ។ នៅក្នុងវីដេអូ ដែលទទួលបានដោយសារព័ត៌មាន Reuters ប្រជាជននៅក្រុង Beit Lahia ភាគខាងជើងតំបន់ហ្កាហ្សា អាចត្រូវបានគេមើលឃើញចុះក្នុងទឹកជម្រៅរហូតដល់ត្រឹម ក របស់ពួកគេ ដោយព្យាយាមស្រង់យកប្រអប់ជំនួយ។សេចក្តីត្រូវការខ្លាំងប្រែទៅជាអស់សង្ឃឹម ខណៈសាកសព ត្រូវបានគេឃើញទាញមកដាក់លើដីខ្សាច់។ វាគឺជាឧប្បត្តិហេតុចុងក្រោយដែលពាក់ព័ន្ធនឹងការស្លាប់ក្នុងអំឡុងពេលផ្តល់ជំនួយនៅក្នុងតំបន់ហ៊ុមព័ទ្ធតូចចង្អៀត មានពលរដ្ឋប៉ាឡេស្ទីនរស់នៅច្រើន។ មនុស្សមួយចំនួនកំពុងដើរស្វែងរកស្លឹកឈើដើម្បីទទួលទាន ឬដុតនំដែលស្ទើរតែមិនអាចទទួលទានបាន ធ្វើពីចំណីសត្វ។អាជ្ញាធរនិយាយថា បើនិយាយពីជំនួយ កំហុសធំបំផុតមួយគឺគេបោះចូលទៅកន្លែងដ៏គ្រោះថ្នាក់ ដូចជាក្នុងសមុទ្រ ព្រោះវានាំឲ្យលង់ទឹកសម្រាប់អ្នកទៅទទួលជំនួយ។ ពួកគេក៏អាចទម្លាក់ជំនួយពីយន្តហោះនៅតាមតំបន់ធំទូលាយ ហើយអនុញ្ញាតឱ្យនគរបាលគ្រប់គ្រងជំនួយ និងបញ្ជូនវាទៅប្រជាជន។ទីភ្នាក់ងារជំនួយនិយាយថា ការផ្គត់ផ្គង់ដែលត្រូវការចំនួនមួយភាគប្រាំ កំពុងចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលវាយលុកដោយការវាយប្រហារតាមអាកាស និងជើងគោក ។ពួកគេនិយាយថា ការដឹកជញ្ជូនតាមអាកាស ឬផ្លូវសមុទ្រដោយផ្ទាល់ទៅកាន់ឆ្នេររបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា គឺមិនអាចជំនួសបានឡើយសម្រាប់ការកើនឡើងនៃការផ្គត់ផ្គង់ដែលចូលមកតាមផ្លូវគោក តាមរយៈប្រទេសអ៊ីស្រាអែល ឬប្រទេសអេហ្ស៊ីប។ បុរសប៉ាឡេស្ទីនម្នាក់ និយាយថា ជំនួយធ្លាក់ចូលទៅក្នុងសមុទ្រគឺជាការអាម៉ាស់ ហើយពុំមែនជាវិធីត្រឹមត្រូវក្នុងដំណើរការនោះទេ។ លោកនិយាយថា លោកចង់បានជំនួយចំនួនតិចតួចជាង ចំនួនដែលបានមកពីការព្យាយាមយកវាពីក្នុងទឹក។

អ្នកជំនាញស្ពាន មិនមានការភ្ញាក់ផ្អើលចំពោះការបាក់ស្ពាន បាល់ទីម័រ របស់អាមេរិក ទេ

2024/03/27 11:45:02 am        307
ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) របស់ទីក្រុង បាល់ទីម័រ (Baltimore) សហរដ្ឋអាមេរិក បានដួលរលំកាលពីព្រឹកថ្ងៃអង្គារ (២៦ មីនា) បន្ទាប់ពីកប៉ាល់ដឹកទូកុងតឺន័របានបុកបង្គោលទ្រស្ពាន និងធ្វើឱ្យយានជំនិះ និងមនុស្សជាច្រើននាក់ធ្លាក់ចូលទៅក្នុងទឹក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងប្រទេស ប៉ុន្តែអ្នកជំនាញស្ពានបានប្រតិកម្មខុសពីនោះ។សាស្ត្រាចារ្យរងផ្នែកវិស្វកម្មរចនាសម្ព័ន្ធ លោកស្រី រ៉ាឆែល សាងហ្គ្រី (Rachel Sangree) នៃសាកលវិទ្យាល័យ ចនស៍ ហបឃីនស៍ (Johns Hopkins) ក្នុងរដ្ឋ ម៉ារីលែន (Maryland) បាននិយាយថា ការរចនាគ្រោងឆ្អឹងនៃស្ពាននេះ ប្រហែលជាបានរួមចំណែកដល់ការដួលរលំទាំងស្រុងរបស់វា នៅពេលដែលបានបុកដោយកប៉ាល់។ស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី បានបើកដំណើរការក្នុងឆ្នាំ ១៩៧៧ ឆ្លងកាត់ទន្លេ ផាថាបស្កូ (Patapsco) នៅជិតកំពង់ផែ បាល់ទីម័រ ដ៏មមាញឹក ជាទីដែលសកម្មភាពផ្សេងៗត្រូវបានបញ្ឈប់។លោកស្រី សាងហ្គ្រី បាននិយាយថាឧបទ្ទវហេតុកាលពីថ្ងៃអង្គារ បានធ្វើឱ្យមានការចងចាំពីការដួលរលំស្រដៀងគ្នានៃស្ពានមួយខ្សែ បន្ទាប់ពីការប៉ះទង្គិចគ្នាដោយកប៉ាល់នៅទីក្រុង ថេមផា (Tampa) រដ្ឋហ្វ្លរីដា (Florida) ក្នុងឆ្នាំ ១៩៨០ ។ លោកស្រីបាននិយាយថាព្រឹត្តិការណ៍នេះ បានជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងការរចនាស្ពានដើម្បីផ្តោតលើការការពារបង្គោលទ្រ នៅក្នុងទីតាំងដែលមានចរាចរណ៍កប៉ាល់ច្រើន។គេមិនច្បាស់ភ្លាមៗទេថា តើស្ពាន ឃី ប្រ៊ីជ នេះអាចត្រូវបានកែលម្អឡើងវិញដើម្បីបំពេញតាមគោលការណ៍ណែនាំថ្មី ឬយ៉ាងណានោះ៕

ទាហានអ៊ីស្រាអែល សម្ដែងការខឹងសម្បារ ខណៈអ្នកនយោបាយមិនចុះសម្រុងនឹងគ្នា

2024/03/27 11:37:58 am        257
ដោយឈរនៅពីមុខរថក្រោះមួយនៅជាយតំបន់ហ្កាហ្សាស្ទ្រីប ឧត្តមសេនីយ៍អ៊ីស្រាអែលម្នាក់បានរំខានសុន្ទរកថារបស់ខ្លួនស្ដីពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីថ្លែងការស្តីបន្ទោសដ៏ខឹងសម្បារតាមកញ្ចក់ទូរទស្សន៍ទៅដល់បណ្ដាមេដឹកនាំនយោបាយរបស់អ៊ីស្រាអែល។ឧត្តមសេនីយឯក ដាន ហ្គូលហ្វើស (Dan Goldfus) បានជំរុញឱ្យអ្នកនយោបាយ «នៅគ្រប់ភាគី» បដិសេធភាពជ្រុលនិយម និងបង្រួបបង្រួមគ្នា ដោយជៀសវាងការវិលត្រឡប់ទៅកាន់ស្ថានភាពដដែល មុនពេលការផ្ទុះឡើងនៃជម្លោះក្នុងខែតុលា នៅពេលដែលការបែកបាក់ផ្នែកនយោបាយ និងការតវ៉ាជាច្រើនខែ បានធ្វើឱ្យអ៊ីស្រាអែលមានភាពតានតឹងយ៉ាងជ្រៅ។កងកំលាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា លោក ហ្គូលហ្វើស ត្រូវបានស្តីបន្ទោសដោយអគ្គសេនាធិការ លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) រយៈពេលពីរថ្ងៃក្រោយមក ប៉ុន្តែសម្ដីរបស់លោក បានបង្ហាញការពិតក្នុងចំណោមទាហានអ៊ីស្រាអែលមួយចំនួន ដែលត្រលប់មកពីសមរភូមិមុខ ហើយបានសម្ដែងការមិនពេញចិត្តដូចគ្នានេះចំពោះថ្នាក់ដឹកនាំ។មនុស្សជាច្រើនមកពីភាគីទាំងសងខាងនៃវិសាលគមនយោបាយ បានសម្តែងការខឹងសម្បារដែលរដ្ឋាភិបាលអ៊ីស្រាអែល បានខកខានក្នុងការដោះស្រាយបញ្ហាសំខាន់ៗ ដូចជាកំណែទម្រង់នៃយោធាកាតព្វកិច្ច និងការលំបាកផ្នែកសេដ្ឋកិច្ច ដែលទាហានបម្រុងជួបប្រឈមក្រោយត្រលប់មកពីសមរភូមិវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបស្វាគមន៍អបអរសាទរក្រុមនារីដែលឈ្នះជើងឯកអាស៊ី
06/04/2026 12:06 PM
លោក Trump ប្រាប់មន្ត្រីជំនិតលោកថា លោកនឹងមិនបន្តសង្គ្រាមពេញបន្ទុកជាមួយអ៊ីរ៉ង់ទេ លុះត្រាតែកងទ័ពអាមេរិកត្រូវបានសម្លាប់
06/04/2026 12:06 PM
លោកTrump៖ លោកមានឆន្ទៈជួបជាមួយ លោក Ayatollah របស់អ៊ីរ៉ង់ ដែលនៅតែពាក់ព័ន្ធដ៏សកម្មក្នុងការចរចាផ្នែកការទូត
06/04/2026 11:06 AM
សភាអាមេរិកអនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមនៅអ៊ីរ៉ង់ ក្នុងការជំទាស់ដ៏កម្រប្រឆាំងលោក Trump
06/04/2026 11:06 AM
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៨៧៦ នាក់ចូលរួមប្រកួតកីឡាឧត្តមសិក្សា និង​មធ្យម​សិក្សា​បចេ្ចកទេស ចុងសប្តាហ៍នេះ
06/04/2026 11:06 AM
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល
06/04/2026 11:06 AM
កម្ពុជាដាក់ឱ្យដំណើរការគម្រោង “ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា”​ ដើម្បីរួមចំណែកការពារសហគមន៍ពីគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ
06/04/2026 11:06 AM
មេដឹកនាំអ៊ុយក្រែន បន្តជំរុញសម្ព័ន្ធមិត្តផ្ដល់មីស៊ីល ខណៈការផ្តល់មូលនិធិអាវុធរបស់ណាតូមានការយឺតយ៉ាវ
06/04/2026 11:06 AM
រាជរដ្ឋាភិបាល ចាត់ទុកវិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយដ៏សំខាន់ ដើម្បីអភិវឌ្ឍន៍មូលធនមនុស្ស
06/04/2026 11:06 AM
Manchester United ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Ederson ពី Atalanta ក្នុងតម្លៃ ៣៥ លានផោន
06/04/2026 11:06 AM