ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ក្នុងរយៈពេល៥នាទី អ្វីៗគ្រប់យ៉ាងបានបាក់រលំ ប្រទេសអាហ្សង់ទីនរកមធ្យោបាយដោះស្រាយការបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង

2024/03/14 05:09:53 pm        111
ប្រទេសអាហ្សង់ទីន បានរកមធ្យោបាយដោះស្រាយមហន្តរាយភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធ ដោយការងារសាងសង់ឡើងវិញ នៅកន្លែងដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យបាក់ដំបូលលំនៅឋាន និងបានជំរុញឲ្យអាជ្ញាធរប្រកាសការព្រមានពណ៌លឿងទុំ និងលុបចោលជើងហោះហើរជាច្រើនជើង កាលពីថ្ងៃអង្គារ។ក្នុងក្រុង Campana ជាក្រុងក្នុងខេត្ត Buenos Aires អ្នកជិតខាងបានមកប្រមូលផ្តុំគ្នាដើម្បីរុះរើចេញកម្ទេចកម្ទី ដែលបានបន្សល់ទុកពីដំបូលលំនៅឋានចំនួន២កន្លែង ដែលបានបាក់រលំដោយសារព្រិល និងភ្លៀងធ្លាក់ខ្លាំង។ នៅក្នុងតំបន់ទីក្រុង បានបន្ទាបកម្រិតការព្រមានមកពណ៌លឿង ជាការព្រមាននៃការបំផ្លាញនិងការរំខានខ្លាំងដល់សកម្មភាពជីវិតរស់នៅប្រចាំថ្ងៃ ខណៈភ្លៀងនៅបន្តធ្លាក់ បន្តែបានចុះខ្សោយ កាលពីថ្ងៃពុធ។ ក្នុងអំឡុងសប្តាហ៍នៃខែមីនានេះ មានភ្លៀងធ្លាក់ជាញឹកញាប់នៅទូទាំងតំបន់ឆ្នេរ រីអូ ដេឡា ផ្លាតា (Rio de la Plata) ហើយនៅក្នុងសប្តាហ៍នេះ នៅភាគឦសាននៃខេត្ត Buenos Aires និងតំបន់ទីក្រុងBuenos Aires មានភ្លៀងធ្លាក់ក្នុងកម្រិតចន្លោះពី ១០០ ទៅ ២៥០ មីលីម៉ែត្រ ដែលជាធម្មតាមានភ្លៀងធ្លាក់ក្នុងកម្រិត ១២០ មីលីម៉ែត្រ។

ក្រុមហាម៉ាស៖ ផ្លូវជំនួយតាមសមុទ្រសម្រាប់តំបន់ហ្កាហ្សា គឺមិនគ្រប់គ្រាន់ទេ

2024/03/14 04:44:51 pm        154
រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូននាវាជំនួយពីប្រទេសកោះស៊ីបទៅកាន់ទឹកដីដែលត្រូវបានឡោមព័ទ្ធ គឺជាការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជន ២,៤លាននាក់របស់ខ្លួន។លោក Salama Marouf អ្នកនាំពាក្យការិយាល័យសារព័ត៌មានរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យោងតាមអ្វីដែលបានប្រកាស ទំនិញដឹកតាមនាវា មិនលើសពីរថយន្តដឹកទំនិញមួយ ឬពីរទេ ហើយវានឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីមកដល់»។លោកបានបញ្ជាក់ថា សំណួរទាក់ទងនឹងភ័ស្តុភារមួយចំនួនអំពីប្រតិបត្តិការ មិនមានចម្លើយទេ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការត្រួតពិនិត្យរបស់អ៊ីស្រាអែល។លោក Marouf បានបន្តថា៖«វានៅមិនទាន់ដឹងថា នាវានឹងចូលចតនៅទីណា និងរបៀបដែលវានឹងទៅដល់ច្រាំងនៃតំបន់ហ្កាហ្សា»។«លើសពីនេះទៅទៀតនោះ នាវានឹងត្រូវត្រួតពិនិត្យដោយកងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់។អតីតនាវាសង្គ្រោះដែលគ្រប់គ្រងដោយអង្គការសប្បុរសធម៌អេស្ប៉ាញ Open Arms បានចេញដំណើរពីប្រទេសកោះស៊ីបកាលពីព្រឹកថ្ងៃអង្គារ ដោយផ្ទុកជំនួយចំនួន២០០តោន នៅក្នុងដំណើរការសាកល្បងសម្រាប់ច្រករបៀងសមុទ្រ។កាលពីថ្ងៃពុធ នាវាមិនទាន់បានបញ្ចប់ការឆ្លងកាត់ជិត ៤០០គីឡូម៉ែត្រ (២៥០ម៉ាយ)នៃសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលអង្គការសប្បុរសធម៌អាមេរិក World Central Kitchen បាននិយាយថា ការងារកំពុងដំណើរការ ដើម្បីសាងសង់ផែចតបណ្តោះអាសន្ន។

មនុស្ស៧នាក់បានស្លាប់ និង២៧នាក់រងរបួសក្នុងទីប្រជុំជន យ៉ានជាវ ខេត្តហ៊ើប៉ី

2024/03/14 04:39:16 pm        88
មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយរបស់ទីក្រុងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាមនុស្ស៧នាក់បានស្លាប់និង២៧នាក់ផ្សេងទៀតបានរងរបួស ក្រោយការផ្ទុះនៅក្នុងខេត្តហ៊ើប៉ី(Hebei)កាលពីថ្ងៃពុធ។ ការផ្ទុះដែលត្រូវគេសង្ស័យថាបង្កឡើងដោយការលេចធ្លាយឧស្ម័នបានកើតឡើងនៅម៉ោង៧និង៥៤នាទីព្រឹកម៉ោងក្នុងប្រទេសចិន នៅហាងមួយកន្លែងក្នុងទីប្រជុំជនយ៉ានជាវ(Yanjiao) ក្នុងទីក្រុងសានហ៊ី (Sanhe) ជាទីក្រុងក្បែរខាងរដ្ឋធានីប៉េកាំង។ ប្រភពខាងលើ និយាយថា អ្នករបួសទាំងអស់ ដែលពុំបានរងការគំរាមកំហែងដល់អាយុជីវិត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងចំណោមពួកគេមាន១៤នាក់ បានចាកចេញពីមន្ទីរពេទ្យហើយ ។ ប្រតិបត្តិការស្វែងរក និងសង្រ្គោះនៅកន្លែងកើតហេតុ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីយប់ថ្ងៃពុធ ប៉ុន្តែអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុនាំឲ្យមានការផ្ទុះនេះនៅឡើយ៕

អាល្លឺម៉ង់ ចាប់ផ្តើមដឹកជញ្ជូនជំនួយទៅកាន់ប្រទេសហ្សកដានី ដើម្បីបន្តចូលទៅតំបន់ហ្កាហ្សា

2024/03/14 04:12:57 pm        109
កងកម្លាំងទ័ពអាកាសប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមប្រតិបត្តិការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្កាហ្សា កាលពីល្ងាចថ្ងៃពុធ។យន្តហោះកងទ័ពអាកាសអាល្លឺម៉ង់ ប៊ុនដេសវ៉េ(Bundeswehr) ដំបូង បានចាប់ផ្តើមហោះចេញពីទីក្រុងអេវ្រូ(Evreux) ប្រទេសបារាំង ទៅកាន់ប្រទេសហ្សកដានី។ រដ្ឋមន្ត្រីការពារពារជាតិ លោកបូរីស ពីស្តរៀស ( Boris Pistorius) បាននិយាយថា ការទម្លាក់ជំនួយមនុស្សធម៌តាមអាកាសលើកដំបូង លើតំបន់ហ្កាហ្សាស្ទ្រីប អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយយន្តហោះសរុបចំនួន២គ្រឿង នឹងត្រូវដាក់ពង្រាយ សម្រាប់ការដឹកជញ្ជូនច្រើនជើងជាចាំបាច់ និងអាចធ្វើទៅបាន។ការដឹកជញ្ជូនជំនួយដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្នុងដែនដីប៉ាឡេស្ទីន ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសហ្សកដានី ដោយមានសហរដ្ឋអាមេរិក និងប្រទេសបារាំង កំពុងចូលរួមផងដែរ។ ក្រសួងបានប្រកាសថា ក្បួនយន្តហោះដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុងអេវ្រូ( Evreux ) ជាការទទួលបន្ទុកបេសកកម្មរបស់កងកម្លាំងទ័ពអាកាសប៊ុនដេសវ៉េ(Bundeswehr) ។យោងតាមអ្នកនាំក្រសួងការពារជាតិ បានឲ្យដឹងថា នេះគឺមិនតម្រូវឲ្យមានអាណត្តិពីសភាជាន់ទាបនោះទេ ព្រោះនេះជា បេសកកម្មមនុស្សធម៌សុទ្ធសាធ។

អ៊ីស្រាអែល និយាយថាខ្លួនគ្រោងនឹងជម្លៀសប្រជាជនចេញពីទីក្រុង Rafah មុនពេលការវាយប្រហារ

2024/03/14 04:09:07 pm        83
ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៣ មីនា) ថាអ៊ីស្រាអែល បានសម្រេចវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សាស្រ្ទីប ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួនប្រមាណ ១,៤ លាននាក់ ហើយអ៊ីស្រាអែលនឹងជម្លៀសប្រជាជនភាគច្រើនមុនពេលការវាយប្រហារដែលបានគ្រោងទុកនេះ។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យោធាមានបំណងដឹកនាំប្រជាជនរ៉ាហ្វា ទៅកាន់ «ប្រជុំកោះមនុស្សធម៌» ដែលអ៊ីស្រាអែល គ្រោងបង្កើតជាមួយសហគមន៍អន្តរជាតិនៅតំបន់កណ្តាលហ្កាហ្សា មុនពេលចាប់ផ្តើមការវាយលុក។លោកបានបន្តថា តម្រូវការមូលដ្ឋានរួមមានផ្ទះសម្បែង អាហារ និងទឹក នឹងត្រូវបានផ្តល់នៅក្នុងតំបន់ដែលបានកំណត់ទាំងនេះ។ អ្នកនាំពាក្យរូបនេះមិនបាននិយាយពីកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមនៃការជម្លៀសរបស់ក្រុងរ៉ាហ្វា ឬការចាប់ផ្តើមនៃការវាយលុកដែលបានគ្រោងទុកនេះនោះទេ។សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌នានាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការរបស់អ៊ីស្រាអែល ក្នុងការអនុវត្តប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ដែលជាទីក្រុងតូចមួយមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែល ខណៈពួកគេបានព្រមានថា ប្រតិបត្តិការយោធាណាមួយក្នុងទីក្រុងរ៉ាហ្វា នឹងនាំឱ្យមានមហន្តរាយមនុស្សធម៌៕

គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ កំពុងត្រូវបានគេប្រើ ខណៈអ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នា នៅព្រំដែន

2024/03/13 07:19:17 pm        328
អ៊ីស្រាអែល បានធ្វើការវាយប្រហារនៅភាគឦសាននៃប្រទេសលីបង់ចំនួនពីរថ្ងៃជាប់គ្នា ដោយក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែត១០០គ្រាប់ ត្រឡប់មកវិញ។ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតចំនួន ១០០គ្រាប់ ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលចូលយ៉ាងជ្រៅនៅក្នុងទឹកដីលីបង់កាលពីយប់ថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិល ម្នាក់។ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត មិនត្រូវបានគេជឿថា បានបង្កការខូចខាតធ្ងន់ធ្ងរ ឬស្លាប់និងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ប៉ុន្តែជាឧបសគ្គដ៏ធំបំផុតមួយ នៅក្នុងជម្លោះរយៈពេល៥ខែ។ក្រោយមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសមួយផ្សេងទៀតនៅទីក្រុង Baalbek ដែលមានចម្ងាយប្រហែល ៦០ម៉ាយពីព្រំដែនរបស់ខ្លួន និងខ្សែត្រៀមជួរមុខភាគខាងត្បូង ដែលត្រូវបានគេរាយការណ៍ថា បានបំផ្លាញឃ្លាំងអាហារ និងបានសម្លាប់សមាជិកក្រុមហេសបូឡា។ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការចំនួនពីរ។ក្រុមហេសបូឡា បាននិយាយថា បទឈប់បាញ់នៅហ្កាហ្សា នឹងក្លាយជាមធ្យោបាយតែមួយគត់ ដើម្បីស្តារភាពស្ងប់ស្ងាត់ នៅតាមព្រំដែនលីបង់ និងអ៊ីស្រាអែល ទោះបីជារដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) បានបញ្ជាក់កាលពីខែមុនថា អ្នកណាដែលគិតថា បទឈប់បាញ់ បណ្តោះអាសន្នសម្រាប់តំបន់ហ្កាហ្សា ក៏នឹងអនុវត្តចំពោះជួរមុខភាគខាងជើងដែរនោះ គឺជារឿងយល់ ច្រឡំ។

មនុស្សម្នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការផ្ទុះនៅភោជនីយដ្ឋានភាគខាងជើងប្រទេសចិន

2024/03/13 07:12:38 pm        262
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការផ្ទុះហ្គាសដ៏ខ្លាំងដែលគេសង្ស័យ បានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់ និងរងរបួស២២នាក់ផ្សេងទៀតនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេសចិន នៅថ្ងៃពុធនេះ ដោយវីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអគាររងការខូចខាតធ្ងន់ធ្ងរ។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការផ្ទុះបានកើតឡើងនៅមុនម៉ោង ៨ ព្រឹក នៅក្នុងតំបន់លំនៅឋាន មួយកន្លែងក្នុងទីក្រុង Sanhe មានចម្ងាយមិនដល់ ៥០ គីឡូម៉ែត្រនោះទេ ភាគខាងកើតរដ្ឋធានី ប៉េកាំង។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង ២២ នាក់ទៀតរងរបួស ហើយ ការផ្ទុះនេះត្រូវបានគេសង្ស័យថា បណ្តាលមកពីការលេចធ្លាយឧស្ម័ននៅហាងលក់មាន់បំពង។ប្រព័ន្ធផ្សព្វផ្សាយ CCTV បានរាយាការណ៍ថា ការផ្ទុះបានកើតឡើងនៅភោជនីយដ្ឋានជាន់ផ្ទាល់ដី ក្នុង តំបន់លំនៅឋានចាស់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ វីដេអូដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋ បានបង្ហាញពីការផ្ទុះខ្លាំង បានបញ្ចេញផ្សែង និង អណ្តាតភ្លើង ឆ្លងកាត់ផ្លូវដ៏មមាញឹកនៅពេលព្រឹកព្រលឹម។ វីដេអូមួយផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមបានបង្ហាញពីអ្វីដែលទំនងជាអគារមួយ បានបាក់រលំទាំងស្រុង ហើយរថយន្តជាច្រើន គ្រឿងត្រូវបានបំផ្លាញ។បុគ្គលិកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យ ក្នុងស្រុក Langfang បាននិយាយថា រថយន្តគិលានសង្គ្រោះចំនួន ៣៦គ្រឿង និងបុគ្គលិក ១៥៤ នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។នាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា អគ្គិភ័យ ស្ថិតក្រោមការគ្រប់គ្រងដោយប្រសិទ្ធភាព ហើយការងារជួយសង្គ្រោះត្រូវបានអនុវត្តបន្ទាន់។

បុរសម្នាក់ ប្លន់រថយន្តក្រុងក្នុងទីក្រុង Rio de Janeiro និងបានបាញ់មនុស្ស២នាក់

2024/03/13 07:07:55 pm        283
យោងតាមនគរបាលក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់បានប្លន់នៅលើរថយន្តក្រុងមួយគ្រឿង នៅ ស្ថានីយ៍រថយន្តក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ និងបានបាញ់ទៅលើមនុស្ស ពីរនាក់។ នគរបាលទីក្រុង Rio បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈកម្លាំងប្រតិបត្តិការពិសេស បានចរចាជាមួយបុរសដែលចាប់ អ្នកដំណើរទាំងអស់ជាចំណាប់ខ្មាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បន្ទាប់ពីរយៈពេល បីម៉ោង ជនចាប់ជំរិត បានប្រគល់ខ្លួន ទៅឱ្យអាជ្ញាធរ ហើយគ្មានចំណាប់ខ្មាំងណាម្នាក់រងរបួសឡើយ។ យោងតាមអ្នកនាំពាក្យរបស់នគរបាលទីក្រុង Rio បាននិយាយថា បុរសនោះមិនត្រូវបានអាជ្ញាធរ បង្ហាញ អត្តសញ្ញាណនៅឡើយ ខណៈបានប្រគល់ខ្លួនទៅឱ្យនគរបាល។ រថយន្តក្រុង គ្រោងនឹងចេញ ដំណើរទៅកាន់ទីក្រុង ជូអ៊ីស ដេ ហ្វ័រ៉ា (Juiz de Fora) ក្នុងរដ្ឋ មីនណាស់ ហ្គឺរ៉ៃស៍(Minas Gerais) កំពុងរង់ចាំនៅចំណតស្ថានីយ៍កាលពីរសៀលថ្ងៃអង្គារ នៅពេលនោះជនសង្ស័យបានចូលទៅក្នុងរថយន្ត ក្រុង បន្ទាប់មកបានបាញ់ប្រហារ បណ្តាលឱ្យមនុស្សពីរនាក់រងរបួស នៅខាងក្រៅរថយន្តក្រុង។អ្នកនាំពាក្យ លោក Andrade បាននិយាយថា បុរសនោះត្រូវបានចាប់ខ្លួន ហើយចំណាប់ខ្មាំងទាំងអស់ ដែលរួមមានមនុស្សចាស់ និងកុមារ ត្រូវបានដោះលែង។ ការលួច និងប្លន់ ដែលដាក់គោលដៅ លើរថយន្តក្រុងនៅជិតស្ថានីយ៍រថយន្តក្រុងធំៗរបស់ទីក្រុង Rio បានក្លាយជារឿងធម្មតានៅឆ្នាំនេះ ដោយរថយន្តក្រុងនៅក្នុងករណីមួយចំនួន ត្រូវបានគេនាំយកទៅកាន់តំបន់នៃទីជនបទក្រីក្ររបស់ ទីក្រុង។

មនុស្សរាប់ពាន់នាក់តវ៉ានៅប្រទេសស្លូវ៉ាគី ប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលចំពោះរុស្ស៊ី

2024/03/13 07:01:17 pm        206
មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មនៅរដ្ឋធានី ប្រាទីស្លាវ៉ា (Bratislava) ប្រទេសស្លូវ៉ាគី កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន និងតវ៉ាប្រឆាំងរដ្ឋាភិបាលស្លូវ៉ាគី ដែលក្រុម អ្នករិះគន់ និយាយថា បានងាកទៅរកប្រទេសរុស្ស៊ីកាន់តែជិត។ រដ្ឋាភិបាលរបស់នាយក រដ្ឋមន្ត្រី លោក Robert Fico បានលើកឡើងការព្រួយបារម្មណ៍ក្នុងចំណោមអ្នករិះគន់ ចាប់តាំងពីលោក ឡើងកាន់តំណែងកាលពីខែតុលាឆ្នាំមុន ដោយមានការរិះគន់យ៉ាងខ្លាំង ចំពោះ ជំនួយយោធារបស់ សហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងការជំរុញរបស់ខ្លួន ក្នុងការបន្តទំនាក់ទំនងជាមួយរុស្ស៊ី ទាំង ផ្នែកវប្បធម៌ និងនយោបាយ។ រឿងរ៉ាវចុងក្រោយបំផុតបានកើតឡើងនៅខែនេះ នៅពេលដែលរដ្ឋមន្ត្រី ការបរទេសស្លូវ៉ាគី លោក ជូរ៉ាច ប្លានណា(Juraj Blanar) បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ជាជំនួបកម្រិតខ្ពស់ដ៏កម្ររវាងរដ្ឋសមាជិកសហភាពអឺរ៉ុប និងប្រទេសមួយ ដែលសហភាពអឺរ៉ុប បានព្យាយាមដាក់ឲ្យនៅឯកោ។ ប្រជាជន បាននិយាយពីវេទិកាមួយ ដែលដាក់ ស្លាកសរសេរថា ប្រទេសរុស្ស៊ី ជា «រដ្ឋភេរវករ» ដែលបានព្យួរ ជាមួយទង់ជាតិប្រទេសស្លូវ៉ាគី អ៊ុយក្រែន សហភាពអឺរ៉ុប និងទង់ជាតិសម្ព័ន្ធយោធាណាតូ។ លោក Fico បានប្រឈមមុខទៅនឹងការតវ៉ា ដែល ដឹកនាំដោយក្រុមប្រឆាំង ដែលប្រឆាំងទៅនឹងគោលនយោបាយរបស់លោក ភាគច្រើនជាការផ្លាស់ប្តូរ ក្រមព្រហ្មទណ្ឌ ដែលអ្នករិះគន់និយាយថា ធ្វើឱ្យចុះខ្សោយ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ លោក Fico បានការពារគោលនយោបាយការបរទេស «មានតុល្យភាព និងអធិបតេយ្យភាព» របស់រដ្ឋាភិបាលលោក និងបាននិយាយថាពុំមានដំណោះស្រាយយោធាចំពោះជម្លោះនៅក្នុង ប្រទេស អ៊ុយក្រែននោះទេ។ សម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់អ៊ុយក្រែន បានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ការបញ្ឈប់ជំនួយនឹងនាំទៅរកការបរាជ័យរបស់អ៊ុយក្រែន ជាជាងការចរចា។

នគរបាលម៉ិកស៊ិក ដែលតាមការចោទប្រកាន់ថា បានសម្លាប់និស្សិតបានរត់គេចខ្លួន ខណៈ មិត្តរួមថ្នាក់តវ៉ា

2024/03/13 06:55:45 pm        110
និស្សិតប្រទេសម៉ិកស៊ិក បានវាយសម្រុកចូលបរិវេណអគារការិយាល័យរបស់រដ្ឋអាជ្ញា រដ្ឋ Guerrero កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតី លោក Andres Manuel Lopez Obrador បានផ្តល់ព័ត៌មានថា ភ្នាក់ងារនគរបាលដែលតាមការចោទប្រកាន់ថា បានសម្លាប់មិត្តរួមថ្នាក់របស់និស្សិត កាលពីសប្តាហ៍មុន បានរត់គេចខ្លួនពីការឃុំឃាំង។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា និស្សិតមកពីសាលាអាយ៉ូហ្សីនណាប៉ា(Ayotzinapa) នៅរដ្ឋ ហ្គូរ៉េរ៉ូ (Guerrero) ភាគខាងត្បូង និងសមាជិកនៃអង្គការនិស្សិត បានសម្រុកចូល បរិវេណ ការិយាល័យ ដោយបានបំផ្លាញយានយន្តចំនួន ១១ គ្រឿង និងបង្ករបួសដល់ភ្នាក់ងារចំនួន ២០ នាក់ ។ភាពចលាចល បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅពេលដែលនគរបាលរដ្ឋ បានបាញ់ ទៅលើរថយន្តមួយគ្រឿងដឹកនិស្សិតជនបទ បណ្តាលឲ្យសិស្សិតឈ្មោះ យ៉ានហ្គី កូថាន ហ្គោម៉េ (Yanqui Kothan Gomez) អាយុ ២៣ ឆ្នាំ ស្លាប់។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Lopez Obrador បានថ្កោលទោស ការស្លាប់របស់និស្សិតរូបនេះ កាលពីថ្ងៃចន្ទដោយបាននិយាយថា វាគឺជា «ការបំពានលើសិទ្ធអំណាច» ។ករណីបាញ់សម្លាប់នេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សមួយក្រុមធ្វើការតវ៉ាជុំវិញ ការបាត់ខ្លួន និស្សិត ៤៣ នាក់ ក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០១៤ ដែលបានទម្លាយទ្វារចូលវិមានប្រធានាធិបតី របស់ប្រទេស ទាមទារយុត្តិធម៌សម្រាប់សំណុំរឿងដែលមិនទាន់បានដោះស្រាយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តដល់មន្រ្តីឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ដើម្បី​ប្រសិទ្ធ​ភាព​ការងារ
07/30/2026 02:07 PM
សារព័ត៌មាន៖ អ៊ុយក្រែនខាតបង់ ៧០ លានដុល្លារ ជារៀងរាល់ថ្ងៃ ដោយសារការផ្អាកដំណើរការកំពង់ផែសមុទ្រខ្មៅ
07/30/2026 02:07 PM
CENTCOM៖ អាមេរិកបានជួយនាវាប្រមាណ ១.០០០គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីដើមខែឧសភា
07/30/2026 02:07 PM
កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព
07/30/2026 02:07 PM
UN និងដៃគូ បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅតំបន់ហ្កាហ្សា
07/30/2026 02:07 PM
អ៊ីរ៉ាក់អនុម័តផែនការសន្តិសុខ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអារ៉ាប៊ីសាអ៊ូឌីត
07/30/2026 02:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញថ្វាយព្រះពរ និងថ្វាយនូវ “ពាន​សមាជិក​ភាព​កិត្តិយសជើងឯក (Champions Award)” ជូនសម្តេចម៉ែ
07/30/2026 02:07 PM
ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
07/30/2026 02:07 PM
ខណ្ឌ៧មករា កំពុងខិតខំដំណើរការចុះបញ្ជីដីធ្លី ដើម្បីបញ្ចប់​ការចុះបញ្ជី​ដីធ្លី​ក្នុង​ក្រប​ខ័ណ្ឌ​រាជ​ធានី​ភ្នំពេញ
07/30/2026 01:07 PM
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧
07/30/2026 01:07 PM