គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

អតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសលើបទចារកម្មឱ្យគុយបា អស់ពេលរាប់ទសវត្សរ៍

2024/03/01 12:09:59 pm        91
កំណត់ត្រារបស់តុលាការអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាអតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទចារកម្មឱ្យប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍ ដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។លោក វីកទ័រ ម៉ានូអ៊ែល រ៉ូឆា (Victor Manuel Rocha) ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់កាលពីខែធ្នូ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។សហរដ្ឋអាមេរិកបានចោទប្រកាន់ លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក។លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែភាគីក្នុងសំណុំរឿងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក «នឹងផ្លាស់ប្តូរចម្លើយរបស់ខ្លួន» ដើម្បីសារភាពកំហុស នេះបើយោងតាមឯកសារនៅក្នុងប្រព័ន្ធកំណត់ត្រាតុលាការតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមថាការកាត់ទោសត្រូវបានកំណត់សម្រាប់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕

អ្នកវិទ្យាសាស្រ្ត៖ ខែកុម្ភៈ ឆ្នាំ២០២៤ នេះទំនងជាខែក្តៅបំផុតក្នុងកំណត់ត្រាខែកុម្ភៈ

2024/03/01 11:51:32 am        73
ក្នុងខែកុម្ភៈ ឆ្នាំនេះបានមើលឃើញស្ថានភាពអាកាសធាតុមិនប្រក្រតីជាច្រើនដូចជាផ្កាសាគូរ៉ា រីកមុនរដូវនៅក្នុងប្រទេសជប៉ុន កន្លែងជិះស្គីនៅអឺរ៉ុបទទេស្អាតដោយមិនមានទឹកកក និងចំហេះព្រៃយ៉ាសន្ធោសន្ធៅនៅរដ្ឋតិចសាស់ របស់អាមេរិក និងនៅប្រទេសឈីលី។ខណៈពេលដែលទិន្នន័យមិនទាន់ត្រូវបានបញ្ចប់ អ្នកវិទ្យាសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រថា ខែកុម្ភៈ ឆ្នាំ២០២៤ គឺកំពុងក្លាយជាខែដែលមានសីតុណ្ហភាពជាមធ្យមពិភពលោកខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់ខែកុម្ភៈ ដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល និងការឡើងកម្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលត្រូវបានគេស្គាល់ថាជាគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។ប្រសិនបើទិន្នន័យត្រូវបានបញ្ជាក់ នោះនឹងក្លាយជាការបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតប្រចាំខែទីប្រាំបួនជាប់ៗគ្នា នេះបើយោងតាមទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ឬហៅកាត់ថា NOAA ។លោកស្រី ខារីន គ្លីសុន (Karin Gleason) អ្នកវិទ្យាសាស្ត្របរិយាកាសនៅទីភ្នាក់ងារនេះនិយាយថា គំរូអាកាសធាតុ អ៊ែលនីញ៉ូ ត្រូវបានគេរំពឹងថានឹងរលាយបាត់នៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអាចផ្លាស់ប្តូរទៅជាគំរូអាកាសធាតុ ឡានីញ៉ា (La Nina) ដែលជាភាពត្រជាក់នៅប៉ាស៊ីហ្វិកខាងកើតវិញ ហើយនោះអាចជួយជំរុញចរន្តនៃអាកាសធាតុក្តៅរហូតដល់ចុងឆ្នាំ៕

នាយករដ្ឋមន្រ្តីលីបង់៖ ការផ្អាកប្រយុទ្ធនៅហ្កាហ្សា នឹងបង្កឱ្យមានការចរចាបទឈប់បាញ់នៅលីបង់

2024/03/01 11:47:47 am        100
នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីខាទី (Najib Mikati) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាការផ្អាកប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប នៅដើមសប្តាហ៍ក្រោយ នឹងបង្កឱ្យមានការចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក មីខាទី បាននិយាយថា លោកមានទំនុកចិត្តថា ក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នឹងឈប់បាញ់ប្រហារ ប្រសិនបើអ៊ីស្រាអែលធ្វើដូចគ្នានេះ ដោយបញ្ចប់ការបាញ់ផ្លោងឆ្លងដែនរយៈពេលជិតប្រាំខែ និងការវាយប្រហារតាមអាកាស។លោក មីខាទី និយាយថា «ប្រសិនបើអាចឈានដល់ការបញ្ឈប់ប្រតិបត្តិការយោធានៅហ្កាហ្សា នោះយើងជឿជាក់ថា យើងនឹងមានពេលច្រើនសម្រាប់ការចរចា ដែលនឹងអាចសម្រេចបាននូវស្ថិរភាពយូរអង្វែងនៅភាគខាងត្បូង»។ ក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើននៅជុំវិញមជ្ឈិមបូព៌ា ដែលបានចូលប្រឡូកក្នុងភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដែលបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងលើដី អាកាស និងសមុទ្រលើតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ៕

ប្រព័ន្ធផ្សព្វផ្សាយ អំពាវនាវឲ្យការពារអ្នកសារព័ត៌មាន នៅតំបន់ហ្កាហ្សា

2024/03/01 10:55:11 am        90
ស្ថាប័នសារព័ត៌មានជាង ៣០ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ហាញពីសាមគ្គីភាពជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការការពារ និងសេរីភាព ក្នុងការរាយការណ៍របស់ពួកគេ។លិខិតដែលត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) ត្រូវបានចុះហត្ថលេខាដោយទីភ្នាក់ងារព័ត៌មានពិភពលោក AFP, AP និងរ៉យទ័រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឈានមុខគេផ្សេងទៀតរួមមាន New York Times, BBC News និង Haaretz របស់អ៊ីស្រាអែលផងដែរ។លិខិតនោះ បានឲ្យដឹងថា៖«អស់រយៈពេលជិត៥ខែមកនេះ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់ហ្កាហ្សា ដែលជាប្រភពតែមួយគត់នៃការរាយការណ៍ជាក់ស្តែង នៅក្នុងដែនដីប៉ាឡេស្ទីន បានធ្វើការក្នុងលក្ខខណ្ឌដែលមិនធ្លាប់មានពីមុនមក» ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឲ្យដឹងថាសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ៨៩នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម។សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៦០ នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែលដែលសារព័ត៌មានAFPទទួលបាន។

ប្រមុខUN បញ្ជាក់ថា ការសម្លាប់មនុស្សនៅតំបន់ហ្កាហ្សា អាចទាមទារការស៊ើបអង្កេតឯករាជ្យ

2024/03/01 10:22:25 am        139
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា ការសម្លាប់មនុស្សជាង ១០០នាក់ ដែលកំពុងស្វែងរកជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា គឺជាស្ថានភាពមួយ ដែលតម្រូវឲ្យមានការស៊ើបអង្កេតឯករាជ្យនិងប្រកបដោយប្រសិទ្ធភាព។ថ្លែងនៅក្នុងទីក្រុងស៊ីតវីនសិន ( St. Vincent) និងទីក្រុងហ្គ្រែនណាឌី (Grenadines) មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ លោកហ្គុយតឺរេស បានបញ្ជាក់ថា លោកមានការ «តក់ស្លុត» ចំពោះដំណាក់កាលចុងក្រោយក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដែលអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ជនស៊ីវិលជាង ៣០.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ឆ្លើយតបទៅនឹងសំណួរស្តីពីការបរាជ័យនៃសេចក្តីសម្រេចថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការស្វះស្វែងរកបទឈប់បាញ់ លោកហ្គុយតឺរេស បាននិយាយថា ការបែងចែកភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ «បានផ្លាស់ប្តូរអំណាចវេតូទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខមិនដំណើរការ»។លោកអគ្គលេខាធិការ បាននិយាយទៀតថា៖«ខ្ញុំជឿជាក់ទាំងស្រុងថា យើងត្រូវការបទឈប់បាញ់មនុស្សធម៌ ហើយយើងត្រូវការការដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ហើយថា យើងគួរតែមានក្រុមប្រឹក្សាសន្តិសុខដែលអាចសម្រេចបាននូវគោលបំណងទាំងអស់នេះ»។

មន្ទីរបញ្ចកោន បញ្ជាក់ពីសម្ដីលោកអូស្ទីនដែលថា ស្ត្រី និងកុមារជាង២៥.០០០នាក់ស្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សា

2024/03/01 10:06:16 am        146
កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ជកោនបានបញ្ជាក់សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន(Lloyd Austin)បន្ទាប់ពីលោកបាននិយាយថា មានស្ត្រី និងកុមារជាង២៥.០០០នាក់ បានស្លាប់ ដោយសារសង្រ្គាមអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា។ការបញ្ជាក់នេះ ទំនងជាលើកដំបូងដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ជាសាធារណៈពីទិន្នន័យ ពាក់ព័ន្ធនឹងការស្លាប់ក្នុងតំបន់ហ្កាហ្សា ប៉ុន្តែ ក្រោយមកមន្ទីរបញ្ចកោនបាននិយាយថា ចំនួនដែលត្រូវបានដកស្រង់ដោយលោកអូស្ទីន គឺជាការប៉ាន់ប្រមាណ របស់ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ុណ្ណោះ។នៅឯសវនាការគណៈកម្មការសេវាប្រដាប់អាវុធសភា លោក អូស្ទីន ត្រូវបានសួរថាតើស្ត្រីនិងកុមារ ប៉ុន្មាននាក់បានស្លាប់ ដោយសារសង្គ្រាមអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ ប្រមុខការពារជាតិអាមេរិករូបនេះ បាននិយាយថា មានជាង២៥.០០០នាក់ ។ ប៉ុន្មានម៉ោងក្រោយមក មន្ទីរបញ្ចកោនបាននិយាយថា លោកអូស្ទីន បានដកស្រង់ចំនួន នេះពីក្រុមហាម៉ាសទេ ហើយថា អាមេរិក ពុំបានបន្តតាមដានចំនួនអ្នកស្លាប់របស់តំបន់ហ្កាហ្សាទេ៕

អ្នកចាំយកជំនួយជាង ១០០ នាក់ស្លាប់នៅហ្កាហ្សា ខណៈចំនួនអ្នកស្លាប់សរុបកើនលើសពី ៣ ម៉ឺននាក់

2024/03/01 08:23:01 am        140
ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ ខណៈដែលពួកគេរង់ចាំការផ្តល់ជំនួយ ប៉ុន្តែអ៊ីស្រាអែលបានស្តីបន្ទោសការស្លាប់នោះទៅលើហ្វូងមនុស្សដែលឡោមព័ទ្ធរថយន្តជំនួយ ដោយនិយាយថាជនរងគ្រោះនោះស្លាប់ដោយសាររត់ជាន់គ្នា ឬត្រូវសង្កត់ស្លាប់។មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១២ នាក់បានស្លាប់ និងជាង ២៨០ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនៅជិតទីក្រុងហ្កាហ្សានេះ។ ក្រុមគ្រូពេទ្យបាននិយាយថា ពួកគេមិនអាចទប់ទល់នឹងចំនួនអ្នករបួសធ្ងន់ធ្ងរដ៏ច្រើនលើសលប់នេះបានទេ។មន្ត្រីម្នាក់បាននិយាយថា មានឧបទ្ទវហេតុចំនួនពីរដែលនៅចម្ងាយរាប់រយម៉ែត្រពីគ្នាបានកើតឡើង ដែលឧបទ្ទវហេតុទីមួយបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ ឬរងរបួស ដោយសារពួកគេសម្រុកយកជំនួយពីរថយន្តដឹកទំនិញ ហើយត្រូវបានជាន់ ឬសង្កត់ពីលើ។ ចំណែកឧប្បត្តិហេតុទីពីរកើតឡើងនៅពេលដែលមនុស្សមួយចំនួននៅក្នុងហ្វូងមនុស្សទាំងនោះបានចូលទៅជិតទាហាន ដែលបានបើកការបាញ់ប្រហារដោយសារមានអារម្មណ៍ថាស្ថិតនៅក្រោមការគំរាមកំហែង ។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន ៣០.០៣៥ នាក់ឥឡូវនេះត្រូវបានបញ្ជាក់ថាបានស្លាប់ និងមនុស្សជាង ៧០.០០០ នាក់បានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល៕

មនុស្ស៤៣នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះអគារនៅក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស

2024/03/01 08:08:12 am        95
រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែសនិយាយថាមនុស្សយ៉ាងហោចណាស់៤៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារកម្ពស់ច្រើនជាន់មួយកន្លែងក្នុងប្រទេសបង់ក្លាដែស។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះនៅក្នុងភោជនីយដ្ឋានមួយនៅម៉ោងប្រហែល ២២:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីដាកា(Dhaka)។អណ្ដាតភ្លើង បានរាលដាលយ៉ាងលឿនទូទាំងអាគារ ធ្វើឲ្យមនុស្សរាប់សិបនាក់ជាប់ក្នុងអគារនោះ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះ។រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក សាម៉ានតា ឡាល សេន (Samanta Lal Sen) បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដាកាមេឌីខល ខូលីជ (Dhaka Medical College)។លោក សេន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យធំក្នុងរដ្ឋធានីនេះ។មនុស្សរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅទីនោះផងដែរ។ យោងទៅតាមកាសែត Daily Bangladesh សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ភោជនីយដ្ឋានកាជីហៃ (Kacchi Bhai) ស្ថិតនៅក្នុងអគារមួយដែលមានកម្ពស់ប្រាំពីរជាន់។អគារនោះ ក៏មានភោជនីយដ្ឋានផ្សេងទៀត ព្រមទាំងហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទមួយចំនួនផងដែរ។យោងតាម AFP បានឱ្យដឹងថា អ្នកគ្រប់គ្រងភោជនីយដ្ឋាន នេះ លោក Sohelបាននិយាយថា ពួកលោកស្ថិតនៅជាន់ទី៦ នៅពេលឃើញផ្សែងហុយពេញពីជណ្តើរ ។ អគ្គិភ័យនៅតាមអគារពាណិជ្ជកម្ម និងលំនៅដ្ឋានគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។ ជារឿយៗមូលហេតុទាំងនោះត្រូវបានស្តីបន្ទោសលើការយល់ដឹងតិចតួចអំពីសុវត្ថិភាព និងការអនុវត្តន៍បទប្បញ្ញត្តិមិនគ្រប់គ្រាន់៕

មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រប្រទេសន័រវេស

2024/02/29 02:24:38 pm        226
អង្គភាពសេវាកម្មជួយសង្គ្រោះប្រទេសន័រវេស បាននិយាយថា បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសន័រវេស កាលពីល្ងាចថ្ងៃពុធ មនុស្សទាំងប្រាំមួយនាក់ជិះនៅលើយន្តហោះ ត្រូវបានជួយសង្គ្រោះចេញពីសមុទ្រ។យោងតាមទូរទស្សន៍ជាតិ NRK បានរាយការណ៍ថា បន្ទាប់ពីការជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតទាំងអស់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។ ស្ថានភាពសុខភាពរបស់ពួកគេ នៅមិនទាន់ដឹងនៅឡើយ ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតឆ្នេរសមុទ្រទីក្រុង Bergen ជាទីក្រុងធំទីពីររបស់ប្រទេស។ឧទ្ធម្ភាគចក្រ ត្រូវបានគេរាយការណ៍ថា បានបាត់ដាន បន្ទាប់ពីបានចេញសញ្ញាអាសន្ន នៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ម៉ោងក្នុងស្រុក។ ក្រោយមក សាក្សី បានរាយការណ៍ថាបានឃើញមនុស្ស នៅក្នុងទឹកសមុទ្រ ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាកចក្រដែលគេសង្ស័យ។អាជ្ញាធរ រួមទាំងនគរបាល ត្រូវបានផ្តល់ដំណឹងអំពីស្ថានភាពនេះ។ ជាការឆ្លើយតប រថយន្តគិលានសង្គ្រោះ ពីរគ្រឿង និងឧទ្ធម្ភាគចក្រសង្គ្រោះមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។នាយកគណៈកម្មការស៊ើបអង្កេតគ្រោះថ្នាក់ប្រទេសន័រវេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NRK ថា ទីភ្នាក់ងាររបស់លោក នឹងចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗពីឧបទ្ទវហេតុដែលបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់។

បញ្ហាសន្តិសុខនីហ្សេរីយ៉ាកាន់តែធ្ងន់ធ្ងរ ចំពេលមានការបះបោររបស់អ្នកនិយាយភាសាអង់គ្លេស នៅកាមេ រូនរីករាលដាលឆ្លងព្រំដែន

2024/02/29 02:17:19 pm        226
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសនីហ្សេរីយ៉ា បានប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខជាតិជាដ៏ស្មុកស្មាញជាច្រើនដែលនីមួយៗបង្កបញ្ហាប្រឈមដ៏ធំចំពោះស្ថិរភាពរបស់ខ្លួន។ប្រទេសនេះ រកឃើញថា ខ្លួនកំពុងប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធដ៏ហិង្សានៅតំបន់ដីសណ្ដនីហ្សេ ជម្លោះរវាងកសិករ និងអ្នកឃ្វាលគោ នៅទូទាំងតំបន់ជាច្រើន អំពើភេរវកម្ម និងការបះបោរ នៅភាគឦសាន ចោរកម្មនៅភាគពាយព្យ និងយុទ្ធនាការអបគមន៍ដោយក្រុមនានា ដូចជាជនជាតិដើមភាគតិចបៀអាហ្រ្វា (Biafra)នៅភាគអាគ្នេយ៍។ឥឡូវនេះ ភាពស្មុកស្មាញស្រទាប់ថ្មី បានលេចចេញជាទម្រង់នៃក្រុមអបគមន៍អាមបាហ្សូនៀន (Ambazonian) មកពីប្រទេសកាមេរូន។ ការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់ក្រុមនេះ ដែលថ្មីៗនេះគេបានឃើញនៅក្នុងការលុកលុយដោយហិង្សា នៅខែធ្នូ ឆ្នាំ ២០២៣ លើភូមិបែលីហ្គេត( Belegete) ព្រំដែនប្រទេសនីហ្សេរីយ៉ា បន្ថែមភាពតានតឹងលើសមត្ថភាពសន្តិសុខជាតិរបស់ប្រទេសនីហ្សេរីយ៉ា។ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានឯកទេសខាងបដិវត្តន៍ ភាពជ្រុលនិយមដ៏ឃោរឃៅ និងការប្រឆាំងភេរវកម្មនៅអាហ្វ្រិកខាងលិច និងកណ្តាល ខ្ញុំជឿថា ការគំរាមកំហែងចុងក្រោយនេះ បង្កឲ្យមានការព្រួយបារម្ភអំពីការត្រៀមខ្លួនជាយុទ្ធសាស្ត្រ និងសមត្ថភាព ក្នុងការប្រឈមមុខនឹងបញ្ហា ដែលកំពុងកើនឡើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM
ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង
05/30/2026 04:05 PM
កម្ពុជា-កាហ្សាក់ស្ថាន ចុះហត្ថលេខាស្តីពីការលើកលែងទិដ្ឋាការសម្រាប់​អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
05/30/2026 04:05 PM
ក្រុមរឹង​ត្អឹង​ខ្លាំង​របស់អ៊ីរ៉ង់ ព្យាយាមបំផ្លាញលទ្ធភាព​ដែល​អាចមាន​កិច្ចព្រមព្រៀងជាមួយអាមេរិក
05/30/2026 04:05 PM
ប្រធាន IAEA បញ្ជាក់​ថា កាហ្សាក់ស្ថានស្នើរក្សា​ស្តុកសារធាតុ​អ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់
05/30/2026 04:05 PM