ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

រដ្ឋធានីហៃទី ស្ថិតក្រោមការឡោមព័ទ្ធ ខណៈមានការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាល

2024/03/10 09:02:28 pm        571
អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេសហៃទីបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកាលពីថ្ងៃសៅរ៍បន្ទាប់ពីការរីករាលដាលចុងក្រោយនៃអំពើហិង្សាពីក្រុមជនអន្ធពាល ខណៈក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមានពីទីក្រុងស្ថិតនៅក្រោមការឡោមព័ទ្ធ បន្ទាប់ពីក្រុមវាយប្រហារប្រដាប់អាវុធបានដាក់គោលដៅទៅលើវិមានប្រធានាធិបតី និងទីស្នាក់ការរបស់កងម្លាំងនគរបាល។ក្រុមឧក្រិដ្ឋជន ដែលគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រ-អូ-ប្រាំង (Port-au-Prince)ព្រមទាំងផ្លូវនានាភ្ជាប់ទៅដល់តំបន់ផ្សេងទៀតរបស់ប្រទេសនេះ បានបង្កភាពមហន្តរាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមនេះព្យាយាមបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហេនរី(Ariel Henry) ជាមេដឹកនាំប្រទេសក្នុងតំបន់ការីអ៊ីបមួយនេះចេញពីតំណែង។ កាលពីថ្ងៃសៅរ៍ អ្នកស្រុករាប់សិបនាក់កំពុងស្វែងរកសុវត្ថិភាពនៅក្នុងអគារសាធារណៈនានា ដោយខ្លះបានសម្រុកចូលទៅក្នុងអគារមួយដោយជោគជ័យ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពចលាចលនេះបានធ្វើឱ្យជនជាតិហៃទីចំនួន ៣៦២.០០០នាក់ រត់ភៀសខ្លួននៅក្នុងប្រទេស ច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ និងមួយចំនួនត្រូវបានបង្ខំឱ្យជម្លៀសចេញពីទីជម្រកជាច្រើនដង។ លោក ហ្វីលីព ប្រានឆាត (Philippe Branchat) ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនហៃទីមិនអាចដឹកនាំជីវិតសមរម្យបានទេ។ពួកគេរស់នៅក្នុងភាពភ័យខ្លាច ហើយជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ស្ថានភាពបែបនេះចេះតែបន្តកើតមានកាន់តែធ្ងន់ធ្ងរ៕

បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

2024/03/10 08:44:16 pm        474
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់​ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំង​គ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២៖០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់​បានបង្ក្រាប​ម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ​ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល។ឧត្តមសេនីយ៍ឯកបន្តថា​ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស ​បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មាន​បឋម​ប្រមាណ ៣គីឡូក្រាម។ បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ​ធ្វើតេស្តរកសារធាតុញៀន​លើ​ជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប ​មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល

2024/03/10 08:03:20 pm        477
ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារដ៏សន្ធឹកសន្ធាប់ឥតឈប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៩៦០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨២ នាក់ និងប្រហែល ១២២នាក់ផ្សេងទៀតរងរបួស។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងត្បូងហ្កាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់។របាយការណ៍ដដែលនោះបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់លើលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរំជនភៀសខ្លួនចាបាលីយ៉ា( Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃសុក្រ។ កាលពីព្រឹកថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើលំនៅឋានជាច្រើនកន្លែងក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់។កងទ័ពអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើននៅក្នុងទីក្រុងហ្កាហ្សាស្រ្ទីប ភាគខាងត្បូងទីក្រុងខាន់យ៉ូនីស និងក្រុងរ៉ាហ្វា នៅថ្ងៃជាមួយគ្នានោះផងដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ខណៈនគបាលអ៊ីស្រាអែលបោសសម្អាតក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលលើផ្លូវហាយវ៉េ តេលអាវីវ

2024/03/10 07:48:44 pm        501
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលនៅក្នុងទីក្រុង តេល អាវីវ (Tel Aviv)កាលពីថ្ងៃសៅរ៍ ៩ មីនា ខណៈកងកម្លាំងនគរបាលបានប្រើកាណុងបាញ់ទឹក និងមន្ត្រីជិះសេះដើម្បីបំបែកហ្វូងមនុស្សដែលបិទផ្លូវដ៏ធំរបស់ទីក្រុងនេះ។ ក្រុមបាតុករបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ការជួបជុំផ្ទួនៗមួយត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv និងដឹកនាំដោយក្រុមគ្រួសារចំណាប់ខ្មាំងដែលបានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សាធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ ភាគច្រើននៃតំបន់ឆ្នេរ បានក្លាយជាគំនរកម្ទេចថ្ម ហើយប្រជាជនភាគច្រើនត្រូវបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង ខណៈមានការព្រមានរបស់អង្គការសហប្រជាជាតិអំពីការឆ្លងរាលដាលជំងឺ និងភាពអត់ឃ្លាន។សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង៕

មន្រ្ដីរដ្ឋការរាប់រយនាក់របស់ប្រទេសយ៉េម៉ែន បានបញ្ចប់វគ្គហ្វឹកហ្វឺនយោធា ខណៈក្រុមហ៊ូធី បង្កើនការជ្រើសរើសកម្លាំង

2024/03/10 06:21:07 pm        313
មន្រ្ដីរដ្ឋកាយ៉េម៉ែនរាប់រយនាក់ បានចូលរួមនៅក្នុងការធ្វើក្បួនព្យុហយាត្រាយោធាមួយ ក្នុងទីលានសាកលវិទ្យាល័យក្រុងសាណាអា (Sanaa) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធារយ:ពេល១២ថ្ងៃរបស់ក្រុមហ៊ូធី។ក្រុមហ៊ូធី បាននិយាយថាវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើង នៅក្នុងក្របខណ្ឌកិច្ចប្រឹងប្រែងប្រមូលផ្ដុំទូទៅដែលរៀបចំដោយក្រុមហ៊ូធីដើម្បីគាំទ្រប្រជាជនតំបន់ហ្កាហ្សា និងបង្កើនការត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយមកលើប្រទេសយ៉េម៉ែន។មនុស្សរាប់ពាន់នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនក្នុងផ្នែកផ្សេងៗគ្នា ក្នុងប្រទេសយ៉េម៉ែនចាប់តាំងពីមានសង្រ្គាម ក្នុងតំបន់ហ្កាហ្សាមក។ក្រុមសកម្មប្រយុទ្ធ បានបង្ហាញក្បួនព្យុហយាត្រា ដែលមានកាន់អាវុធដូចជា កាំភ្លើងវែង និងកាំភ្លើងយន្ដ ដោយស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា និងប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល។សហរដ្ឋអាមេរិក បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមឧទ្ទាមហ៊ូធី នឹងត្រូវវឹលទៅចូលបញ្ជីក្រុមភេរវជនវិញ ដែលនឹងធ្វើឲ្យក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដែលមានគោលបំណងកាត់ផ្ដាច់ការផ្ដល់មូលនិធិ និងអាវុធ ដែលក្រុមហ៊ូធី បានប្រើប្រាស់ នៅក្នុងការវាយប្រហារក្នុងសមុទ្រក្រហមរបស់ពួកគេនោះ៕អត្ថបទ មករា

មនុស្សរាប់ពាន់នាក់ បានដើរក្បួនក្នុងក្រុងឡុងដ្រ៍ ដើម្បីទាមទារឲ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា

2024/03/10 05:53:56 pm        286
អ្នកតវ៉ារាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងឡុងដ្រ៍ កាលពីថ្ងៃសោរ៍ ដោយទាមទារឲ្យមានបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា ខណ:សង្រ្គាមបានឈានចូលទី ១៥៤ថ្ងៃ។ក្រុមអ្នកតវ៉ាត្រូវគេរំពឹងថា នឹងដើរក្បួនចេញពីសួនហាយ (Hyde Park) ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅត្រើយខាងត្បូងនៃទន្លេ ថាម (River Thames)។ក្រសួងសុខាភាបាលតំបន់ហ្កាហ្សា និយាយថា រយ:ពេល៥ខែនៃការវាយប្រហារតាមអាកាស និងថ្មើរជើងឥតឈប់ឈររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជិត៣១.០០០នាក់ និង៧២.៥០០នាក់ទៀត បានរងរបួស និងរាប់ពាន់នាក់ទៀត បានជាប់នៅក្រោមគំនរថ្ម។ការចរចាស្ដីពីបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ១៣៤នាក់ក្នុងតំបន់ហ្កាហ្សា នៅតែហាក់ដូច ជាជាប់គាំងនៅមុខថ្ងៃផុតកំណត់ដែលរំពឹងទុក គឺខែពិសិដ្ឋបុណ្យរ៉ាម៉ាន ដែលនឹងចាប់ ផ្ដើមនៅថ្ងៃទី១០ មីនានេះ។អត្ថបទ មករា 

ការទម្លាក់ជំនួយតាមអាកាសជាច្រើន ត្រូវបានគេធ្វើឡើងនៅពីលើតំបន់ហ្កាហ្សា

2024/03/10 05:48:16 pm        157
យន្ដហោះជាច្រើនគ្រឿងបានហោះពីលើតំបន់ហ្កាហ្សា និងបានទម្លាក់ប្រអប់ជំនួយមនុស្សធម៌កាលពីថ្ងៃសៅរ៍ ខណ:ដែលផ្សែត្រូវបានគេឃើញកំពុងហុយចេញតំបន់ហ៊ុមព័ទ្ធមួយនេះ។គេមិនទាន់ច្បាស់ភ្លាមៗទេថាតើខាងណាជាអ្នកធ្វើប្រតិបត្ដការទម្លាក់ជំនួយតាមអាកាសកាលពីថ្ងៃសៅរ៍នោះ។ការទម្លាក់ជំនួយតាមអាកាសនេះធ្វើឡើងស្របពេលដែលមានការព្រមានពីគ្រោះទុរ្ភិក្សដែលនឹងចូលមកដល់ក្នុងរយ:ពេល៥ខែនៃយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងតំបន់ហ្កហ្សា។ពេលវេលាជិតអស់ហើយសម្រាប់កិច្ចពិភាក្សាបទឈប់បាញ់ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្ដីពីសំណើផ្អាកសង្រ្គាម៦សប្ដាហ៍ ដែលក្រុងវ៉ាស៊ិនតោនសង្ឃឹមថា នឹងចូលជាធរមាននៅថ្ងៃបុណ្យរ៉ាម៉ាដាន់ (Ramadan) ដែលរំពឹងថានឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ៕

ក្រុមមន្រ្ដីនិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានធ្លាក់ចំតំបន់លំនៅឋានឃើសិន

2024/03/10 05:43:42 pm        215
យោងតាមមន្រ្ដីមូលដ្ឋាន បានអោយដឹងថា កាទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយ បានធ្លាក់ចំទីតាំងលំនៅឋាន នៅក្នុងតំបន់ឃើសិនកាលពីថ្ងៃសុក្រ ដោយបានបំផ្លាញប្លុកអគារផ្ទះល្វែង និងបណ្តាលឲ្យក្មេងម្នាក់រងរបួស។ក្រុមមន្រ្ដីបាននិយាយថា ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានការប៉ះទង្គិចត្រូវក្បាល។រដ្ឋបាលខេត្ដឃើសិន (Kherson) បានផ្សព្វផ្សាយវីដេអូមួយបង្ហាញប្លុកអគារផ្ទះល្វែងខូចខាតយ៉ាងដំណំហើយ និងនៅផ្នែកខាងក្នុង។អ្នកសារព័ត៌មាន Reuters អាចបញ្ជាក់ទីកន្លែង តាមរយៈភិនភាគអគារ ដើមឈើ ប្លង់ផ្លូវ ហើយនិងអគារដែលនៅជិតៗ ដែលស៊ីគ្នានឹងរូបភាពផ្កាយរណបតំបន់។ ប៉ុន្ដែReuters មិនអាចផ្ទៀងផ្ទាត់ថាវីដេអូនេះ គេបានថតនៅពេលណាទេ។

លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែលនឹងបន្តការវាយលុកនៅតំបន់ហ្កាហ្សានិងទីក្រុងរ៉ាហ្វា

2024/03/08 09:42:19 pm        248
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស រួមទាំងចូលទៅក្នុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានការកើនឡើងសម្ពាធអន្តរជាតិឲ្យបញ្ឈប់ក៏ ដោយ។លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ពង្រត់ ២៥៣នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប៉ាន់ស្មានថា មនុស្សជាង ៣០.000នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលនៃការវាយលុកជាបន្តបន្ទាប់របស់អ៊ីស្រាអែល។លោកបានបញ្ជាក់ថា៖«មានសម្ពាធអន្តរជាតិ ហើយវាកំពុងកើនឡើង ប៉ុន្តែជាពិសេស នៅពេលដែលសម្ពាធអន្តរជាតិកើនឡើង យើងត្រូវតែសាមគ្គីគ្នា យើងត្រូវរួបរួមគ្នាប្រឆាំងនឹងការប៉ុនប៉ង ដើម្បីបញ្ឈប់ សង្គ្រាមនេះ»។មនុស្សប្រហែល ១,៥លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានប្រមូលផ្តុំចូលទៅក្នុងទីក្រុងរ៉ាហ្វា ដែលស្ថិតនៅភាគខាងត្បូងបំផុតនៃដែនដីដែលនៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលភាគច្រើននៃពួកគេ បានភៀសខ្លួនចេញពីផ្ទះសម្តែងរបស់ពួកគេ ទៅភាគខាងជើង ដើម្បីគេចពីការវាយប្រហាររបស់ យោធារបស់អ៊ីស្រាអែល។ថ្លែងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រនៅសាលាហ្វឹកហ្វឺនសម្រាប់មន្ត្រីយោធាអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ក៏បាននិយាយផងដែរថា អ៊ីស្រាអែល ត្រូវតែប្រឆាំងនឹង «ការប៉ុនប៉ងដោយចេតនា» ដើម្បីស្តីបន្ទោសខ្លួនដោយសារឧក្រិដ្ឋកម្មរបស់ក្រុមហាម៉ាសនោះ។

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាឱ្យបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ

2024/03/08 09:35:13 pm        262
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើក្រឹតមួយដើម្បីបញ្ចប់កាតព្វកិច្ចទាហានកែណ្ឌ នៃសេវាយោធាជាមូលដ្ឋាន។ យោងតាមក្រឹត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីបានឲ្យដឹងថា ទាហានកែណ្ឌ ដែលអាណត្តិត្រូវបានបន្ត ដោយសារតែច្បាប់អាជ្ញាសឹក នឹងត្រូវផ្ទេរទៅកាន់អង្គភាពទាហានបម្រុងរបស់ប្រទេស ក្នុងខែមេសា និងឧសភា ។លោក Zelensky បាននិយាយនៅលើបណ្តាញ Telegram ថា តាមសំណើរបស់ទីបញ្ជាការយោធាបានឲ្យដឹងថា ត្រូវការរយៈពេលពីរបីសប្តាហ៍សម្រាប់នីតិវិធីរៀបចំ ការជំនួសអ្នកទាក់ទងទៅនឹងភារកិច្ចការពារជាតិ ហើយចាប់ពីខែមេសា ទាហាននឹងត្រូវបញ្ជូនទៅកាន់អង្គភាពបម្រុង។ លោកបាននិយាយថា ទាហានកែណ្ឌមួយចំនួន បានចុះកិច្ចសន្យាបម្រើក្នុងកងកម្លាំងការពារជាតិរួចហើយ។នៅក្រោមច្បាប់បច្ចុប្បន្ន បុរសជនជាតិអ៊ុយក្រែនដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ ឆ្នាំ ដែលត្រូវបានកែណ្ឌឱ្យចូលបម្រើកងទ័ពជាកាតព្វកិច្ច មិនបានចូលរួមក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។នៅខែនេះ សភាប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីស្នើច្បាប់ស្តីពីការកែណ្ឌកងទ័ពថ្មី។ សភាប្រទេសអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានជម្លោះជាមួយរុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយបានបន្តច្បាប់នេះជាច្រើនដង ចាប់តាំងពីពេលនោះមក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM