ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ក្រុមប្រជាកសិករឥណ្ឌា គ្រោងហែក្បួនតវ៉ាទៅកាន់រដ្ឋធានី Delhi ទាមទារឲ្យរដ្ឋាភិបាលដំឡើងថ្លៃផលិតផលសកិកម្ម

2024/03/04 03:39:20 pm        436
មេដឹកនាំការតវ៉ា បាននិយាយថា ក្រុមប្រជាកសិករឥណ្ឌា គ្រោងហែក្បួនទៅកាន់រដ្ឋធានី New Delhi នៅថ្ងៃពុធទី៦ខែកុម្ភៈ ខណៈពួកគេជំរុញការទាមទារឲ្យរដ្ឋាភិបាលដំឡើងតម្លៃផលិតផលដំណាំកសិកម្មរបស់ពួកគេឲ្យបានខ្ពស់ជាងសព្វថ្ងៃ បន្ទាប់ពីការចរចាជាច្រើនជុំបរាជ័យ។ ក្រុមមេដឹកនាំសហជីពកសិកម្ម កំពុងស្វែងរកការធានាការគាំទ្រពីរដ្ឋ ឬការទិញមានតម្លៃទាបសម្រាប់ផលិតផលកម្មសិកម្មរបស់ប្រជាកសិករ។មេដឹកនាំក្បួនតវ៉ា លោក ចាជីត ស៊ីញ ដាឡេវ៉ាល (Jagjit Singh Dallewal) បាននិយាយថា នៅថ្ងៃទី៦ខែមីនា សប្ដាហ៍នេះ ក្រុមប្រជាកសិករនឹងទៅកាន់រដ្ឋធានី Delhi ពីគ្រប់ទីកន្លែងទូទាំងប្រទេសតាមរថភ្លើង រយន្តក្រុង និងយន្តហោះ។ លោកបាននិយាយថា កសិករ ក៏នឹងបិទផ្លូវហាយវ៉េ ទូទាំងប្រទេស នៅថ្ងៃទី១០ខែមីនា ផងដែរ។ ការតវ៉ានានា បានចាប់ផ្ដើមផ្ទុះឡើងកាលពីដើមខែកុម្ភៈដោយមានការចូលរួមពីកសិកររាប់រយនាក់ នៅក្នុងរដ្ឋពុនចាប់(Punjab) ដែលមានបំណងនាំយុទ្ធនាការរបស់ពួកគេទៅកាន់រដ្ឋធានី Delh។ ពួកគេត្រូវបានរារាំងដោយនគរបាល និងកងទ័ពប៉ារ៉ា នៅទីក្រុងព្រំដែនសាមប៊ូ (Shambhu) ជាប់រដ្ឋហារីយ៉ាណា (Haryana) ស្ថិតនៅចម្ងាយប្រហែល២០០គីឡូម៉ែត្រពីរដ្ឋធានី Delhi។ រដ្ឋាភិបាល បានប្រកាសជួយដំឡើងថ្លៃសម្រាប់ដំណាំកសិកម្មជាង២០ប្រភេទក្នុងមួយឆ្នាំៗ ប៉ុន្តែទីភ្នាក់ងាររដ្ឋនានាទិញយកតែស្រូវ និងស្រូវសាលីប៉ុណ្ណោះ ក្នុងការជួយមានកម្រិត ហើយមានកសិករដែលដាំដំណាំទាំង២ប្រភេទប្រហែល៦%ប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍នេះ៕

យោធាអ៊ីស្រាអែល ពិនិត្យឃើញថា ការស្លាប់ភាគច្រើនរបស់អ្នកចាំយកជំនួយហ្កាហ្សា មកពីការរត់ជាន់គ្នា

2024/03/04 03:22:35 pm        444
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ (០៣ មីនា) ថាភាគច្រើននៃជនជាតិប៉ាឡេស្ទីន ដែលបានស្លាប់កាលពីសប្តាហ៍មុន ខណៈហ្វូងមនុស្សយ៉ាងច្រើនសម្រុកចូលក្បួនរថយន្តផ្តល់ជំនួយនៅហ្កាហ្សា គឺមកពីការរត់ជាន់គ្នា ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ជនរងគ្រោះដែលនាំចូលទៅក្នុងមន្ទីរពេទ្យ មានរបួសពីការវាយប្រហារដោយគ្រាប់កាំភ្លើងធំ។សម្ពាធបានកើតមានលើអ៊ីស្រាអែល ជុំវិញការស្លាប់របស់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ក្នុងអំឡុងពេលឧប្បត្តិហេតុដ៏ច្របូកច្របល់នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដែលហ្វូងមនុស្សបានឡោមព័ទ្ធក្បួនរថយន្តដឹកជំនួយ និងទាហានបានបើកការបាញ់ប្រហារ ដោយមានប្រទេសជាច្រើនគាំទ្រការអំពាវនាវរបស់អង្គការសហប្រជាជាតិសម្រាប់ការស៊ើបអង្កេត។កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យយោធាសំខាន់របស់អ៊ីស្រាអែល លោកឧត្តមនាវីឯក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រកាសពីលទ្ធផលនៃការពិនិត្យបឋមដែលបានរកឃើញថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ ដោយសារតែត្រូវហ្វូងមនុស្សជាន់ពីលើហើយត្រូវសង្កត់ស្លាប់ ខណៈដែលហ្វូងមនុស្សបានប្រញាប់ប្រញាល់សម្រុកចូលរថយន្តជំនួយ។បន្ថែមពីលើនេះ «មានបុគ្គលប៉ុន្មាននាក់ប៉ុណ្ណោះ» ត្រូវបានកំណត់គោលដៅ ខណៈកងទ័ពបានបាញ់ប្រហារទៅលើក្រុមមនុស្ស ដែលចូលទៅជិតពួកគេក្នុងស្ថានភាពបង្ហាញពីការគំរាមកំហែងភ្លាមៗ ដោយលោកបន្ថែមថាការស៊ើបអង្កេតឯករាជ្យមួយត្រូវបានបើក ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ៕

ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ករណីប្លន់ម៉ូតូ០៣ករណីនៅរាជធានីភ្នំពេញ

2024/03/02 06:01:13 pm        95
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ ចំនួន០៦នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូនៅក្នុងរាជធានីភ្នំពេញ ចំនួន ០៣ករណីកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថាជនសង្ស័យទាំង ០៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ផល ពិសាល ហៅ ជ្រូក ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។២-ឈ្មោះ ដួង រស្មី ហៅ ហ្វី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។៣-ឈ្មោះ ផាត សុភក្ត្រា ហៅ វីន ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រត់តុការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។៤-ឈ្មោះ សៅ រតនា ហៅ ឃ្មុំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ តុបតែងរោងការ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ៥-ឈ្មោះ ផាន រតនៈពិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ៦-ឈ្មោះ ហុង សុធារស ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ភូមិ១២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ករណីទី១៖ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមជនសង្ស័យប្លន់ ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១Z-៦២៨២ ។ករណីទី២៖ នៅចំណុចខាងជើងច្រកចូលបុរីវីអាយភីចម្ងាយ១០ម៉ែត្រ ផ្លូវលេខ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ប្លន់ ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ១KG-៧៣៣៩។ករណីទី៣៖ នៅចំណុចលើស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្លន់ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JH-៩៧២៣។ចំពោះជនសង្ស័យ និង វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព ជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

អ៊ុយក្រែននិយាយថា ទាហានរុស្ស៊ីត្រូវបានបណ្តេញចេញពីទីក្រុង Krasnohorivka តំបន់ Donetsk

2024/03/01 07:55:20 pm        144
អង្គភាពយោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ពួកគេបានរុលទៅមុខចូលទៅក្នុងទីក្រុង ក្រាស្នូហូរីវកា(Krasnohorivka) ដែលមានទីតាំងនៅក្នុងតំបន់ Donetsk ដោយរថពាសដែក និងបានបង្ខំឱ្យទាហានរុស្ស៊ីរាប់សិបនាក់រត់ភៀសខ្លួន។កងពលតូចវាយលុកទី ៣ បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា សត្រូវ គ្មានបំណងដកថយនោះទេ និងគ្មានបំណងបោះបង់ចោលគ្រប់អគារទាំងអស់។ ទាហានរុស្ស៊ី ត្រូវបានបណ្តេញចេញ ដោយអ៊ុយក្រែនបានប្រើប្រាស់កម្លាំង គ្រាប់កាំភ្លើង និងគ្រាប់បែកដៃ។ការវាយរុញច្រាននេះ បានកើតឡើង បន្ទាប់ពីមានការរាយការណ៍ថា កងកម្លាំងអ៊ុយក្រែន ក៏បានវាយរុញច្រានកងទ័ពរុស្ស៊ី ពីភូមិ Orlivka ភាគខាងលិចទីក្រុង Avdiivka ផងដែរ។ ទោះបីជាយ៉ាងណា ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា កងទ័ពខ្វះយុទ្ធោបករណ៍ និងគ្រាប់រំសេវ ដែលត្រូវការដើម្បីវាយរុញច្រានការវាយប្រហាររបស់រុស្ស៊ី ដោយសារតែខ្វះជំនួយរបស់ប្រទេសលោកខាងលិច។សារព័ត៌មាន Reuters អាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវទីតាំងនៃវីដេអូ តាមរយៈផ្កាយរណប និងរូបភាពឯកសារ ដែលផ្គូផ្គងត្រូវគ្នាជាមួយអគារ និងទីតាំងរបស់ពួកគេ ព្រមទាំងស្ពានផងដែរ។

មនុស្សជាច្រើន ភៀសខ្លួនចេញពីលំនៅឋាន ខណៈអំពើហិង្សា បានធ្វើឲ្យរង្គោះរង្គើប្រទេសហៃទី

2024/03/01 07:50:56 pm        158
ភាពភ័យខ្លាចជាបន្តបន្ទាប់ បានកើតឡើងនៅទីប្រជុំជន ទីក្រុង ព័រ អូប្រាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈអំពើហិង្សា និងការបាញ់កាំភ្លើង បានផ្ទុះឡើង ជាអ្វីដែលមេដឹកនាំក្រុមជនអន្ធពាល បាននិយាយថា គឺជាបាតុកម្មប្រឆាំងអាជ្ញាធរ។ការប៉ះទង្គិចប្រដាប់អាវុធ ដែលពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល នគរបាល និងអ្នកតាំងខ្លួនជាអ្នកការពារ បានកើតឡើង នៅថ្ងៃតែមួយដែលនាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Ariel Henry បានទៅដល់ប្រទេសកេនយ៉ា ដើម្បីពិភាក្សាអំពីការដាក់ពង្រាយបេសកកម្មសន្តិសុខពហុសាសន៍ នៅក្នុងប្រទេសដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ។នៅពាក់កណ្តាលថ្ងៃ ស្ថាប័ន និងអាជីវកម្មភាគច្រើន នៅក្នុងទីក្រុង បានបិទទ្វារ ហើយមនុស្សរាប់ពាន់នាក់ បានព្យាយាមរត់ចេញពីទីក្រុងដោយថ្មើរជើង ឬតាមការដឹកជញ្ជូនសាធារណៈ។អង្គភាពនគរបាលពិសេស ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុង ហើយសហជីពនគរបាលជាតិ ស៊ីណាប៉ូហា(SYNAPOHA) បាននិយាយថា មន្រ្តីបួននាក់បានស្លាប់ រួមទាំងអធិការម្នាក់។ក្រុមជនអន្ធពាលហិង្សា បានពង្រីកដែនដីរបស់ពួកគេ ហើយបច្ចុប្បន្ននេះ ត្រូវបានគេសន្និដ្ឋានថា នឹងគ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សជិត ៥.០០០នាក់កាលពីឆ្នាំមុន ហើយបានជំរុញឲ្យមនុស្សប្រហែល ៣០០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈការប្រយុទ្ធគ្នា បានធ្វើឲ្យរាំងស្ទះដល់សេវាស្បៀងអាហារ និងសេវាវេជ្ជសាស្រ្ត។

អតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសលើបទចារកម្មឱ្យគុយបា អស់ពេលរាប់ទសវត្សរ៍

2024/03/01 07:09:59 pm        106
កំណត់ត្រារបស់តុលាការអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាអតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទចារកម្មឱ្យប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍ ដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។លោក វីកទ័រ ម៉ានូអ៊ែល រ៉ូឆា (Victor Manuel Rocha) ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់កាលពីខែធ្នូ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។សហរដ្ឋអាមេរិកបានចោទប្រកាន់ លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក។លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែភាគីក្នុងសំណុំរឿងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក «នឹងផ្លាស់ប្តូរចម្លើយរបស់ខ្លួន» ដើម្បីសារភាពកំហុស នេះបើយោងតាមឯកសារនៅក្នុងប្រព័ន្ធកំណត់ត្រាតុលាការតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមថាការកាត់ទោសត្រូវបានកំណត់សម្រាប់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕

អ្នកវិទ្យាសាស្រ្ត៖ ខែកុម្ភៈ ឆ្នាំ២០២៤ នេះទំនងជាខែក្តៅបំផុតក្នុងកំណត់ត្រាខែកុម្ភៈ

2024/03/01 06:51:32 pm        84
ក្នុងខែកុម្ភៈ ឆ្នាំនេះបានមើលឃើញស្ថានភាពអាកាសធាតុមិនប្រក្រតីជាច្រើនដូចជាផ្កាសាគូរ៉ា រីកមុនរដូវនៅក្នុងប្រទេសជប៉ុន កន្លែងជិះស្គីនៅអឺរ៉ុបទទេស្អាតដោយមិនមានទឹកកក និងចំហេះព្រៃយ៉ាសន្ធោសន្ធៅនៅរដ្ឋតិចសាស់ របស់អាមេរិក និងនៅប្រទេសឈីលី។ខណៈពេលដែលទិន្នន័យមិនទាន់ត្រូវបានបញ្ចប់ អ្នកវិទ្យាសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រថា ខែកុម្ភៈ ឆ្នាំ២០២៤ គឺកំពុងក្លាយជាខែដែលមានសីតុណ្ហភាពជាមធ្យមពិភពលោកខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់ខែកុម្ភៈ ដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល និងការឡើងកម្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលត្រូវបានគេស្គាល់ថាជាគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។ប្រសិនបើទិន្នន័យត្រូវបានបញ្ជាក់ នោះនឹងក្លាយជាការបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតប្រចាំខែទីប្រាំបួនជាប់ៗគ្នា នេះបើយោងតាមទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ឬហៅកាត់ថា NOAA ។លោកស្រី ខារីន គ្លីសុន (Karin Gleason) អ្នកវិទ្យាសាស្ត្របរិយាកាសនៅទីភ្នាក់ងារនេះនិយាយថា គំរូអាកាសធាតុ អ៊ែលនីញ៉ូ ត្រូវបានគេរំពឹងថានឹងរលាយបាត់នៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអាចផ្លាស់ប្តូរទៅជាគំរូអាកាសធាតុ ឡានីញ៉ា (La Nina) ដែលជាភាពត្រជាក់នៅប៉ាស៊ីហ្វិកខាងកើតវិញ ហើយនោះអាចជួយជំរុញចរន្តនៃអាកាសធាតុក្តៅរហូតដល់ចុងឆ្នាំ៕

នាយករដ្ឋមន្រ្តីលីបង់៖ ការផ្អាកប្រយុទ្ធនៅហ្កាហ្សា នឹងបង្កឱ្យមានការចរចាបទឈប់បាញ់នៅលីបង់

2024/03/01 06:47:47 pm        115
នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីខាទី (Najib Mikati) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាការផ្អាកប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប នៅដើមសប្តាហ៍ក្រោយ នឹងបង្កឱ្យមានការចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក មីខាទី បាននិយាយថា លោកមានទំនុកចិត្តថា ក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នឹងឈប់បាញ់ប្រហារ ប្រសិនបើអ៊ីស្រាអែលធ្វើដូចគ្នានេះ ដោយបញ្ចប់ការបាញ់ផ្លោងឆ្លងដែនរយៈពេលជិតប្រាំខែ និងការវាយប្រហារតាមអាកាស។លោក មីខាទី និយាយថា «ប្រសិនបើអាចឈានដល់ការបញ្ឈប់ប្រតិបត្តិការយោធានៅហ្កាហ្សា នោះយើងជឿជាក់ថា យើងនឹងមានពេលច្រើនសម្រាប់ការចរចា ដែលនឹងអាចសម្រេចបាននូវស្ថិរភាពយូរអង្វែងនៅភាគខាងត្បូង»។ ក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើននៅជុំវិញមជ្ឈិមបូព៌ា ដែលបានចូលប្រឡូកក្នុងភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដែលបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងលើដី អាកាស និងសមុទ្រលើតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ៕

ប្រព័ន្ធផ្សព្វផ្សាយ អំពាវនាវឲ្យការពារអ្នកសារព័ត៌មាន នៅតំបន់ហ្កាហ្សា

2024/03/01 05:55:11 pm        104
ស្ថាប័នសារព័ត៌មានជាង ៣០ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ហាញពីសាមគ្គីភាពជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការការពារ និងសេរីភាព ក្នុងការរាយការណ៍របស់ពួកគេ។លិខិតដែលត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) ត្រូវបានចុះហត្ថលេខាដោយទីភ្នាក់ងារព័ត៌មានពិភពលោក AFP, AP និងរ៉យទ័រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឈានមុខគេផ្សេងទៀតរួមមាន New York Times, BBC News និង Haaretz របស់អ៊ីស្រាអែលផងដែរ។លិខិតនោះ បានឲ្យដឹងថា៖«អស់រយៈពេលជិត៥ខែមកនេះ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់ហ្កាហ្សា ដែលជាប្រភពតែមួយគត់នៃការរាយការណ៍ជាក់ស្តែង នៅក្នុងដែនដីប៉ាឡេស្ទីន បានធ្វើការក្នុងលក្ខខណ្ឌដែលមិនធ្លាប់មានពីមុនមក» ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឲ្យដឹងថាសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ៨៩នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម។សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៦០ នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែលដែលសារព័ត៌មានAFPទទួលបាន។

ប្រមុខUN បញ្ជាក់ថា ការសម្លាប់មនុស្សនៅតំបន់ហ្កាហ្សា អាចទាមទារការស៊ើបអង្កេតឯករាជ្យ

2024/03/01 05:22:25 pm        160
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា ការសម្លាប់មនុស្សជាង ១០០នាក់ ដែលកំពុងស្វែងរកជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា គឺជាស្ថានភាពមួយ ដែលតម្រូវឲ្យមានការស៊ើបអង្កេតឯករាជ្យនិងប្រកបដោយប្រសិទ្ធភាព។ថ្លែងនៅក្នុងទីក្រុងស៊ីតវីនសិន ( St. Vincent) និងទីក្រុងហ្គ្រែនណាឌី (Grenadines) មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ លោកហ្គុយតឺរេស បានបញ្ជាក់ថា លោកមានការ «តក់ស្លុត» ចំពោះដំណាក់កាលចុងក្រោយក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដែលអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ជនស៊ីវិលជាង ៣០.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ឆ្លើយតបទៅនឹងសំណួរស្តីពីការបរាជ័យនៃសេចក្តីសម្រេចថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការស្វះស្វែងរកបទឈប់បាញ់ លោកហ្គុយតឺរេស បាននិយាយថា ការបែងចែកភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ «បានផ្លាស់ប្តូរអំណាចវេតូទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខមិនដំណើរការ»។លោកអគ្គលេខាធិការ បាននិយាយទៀតថា៖«ខ្ញុំជឿជាក់ទាំងស្រុងថា យើងត្រូវការបទឈប់បាញ់មនុស្សធម៌ ហើយយើងត្រូវការការដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ហើយថា យើងគួរតែមានក្រុមប្រឹក្សាសន្តិសុខដែលអាចសម្រេចបាននូវគោលបំណងទាំងអស់នេះ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM