ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

កងទ័ពដឹកជញ្ជូនស្បៀងអាហារ ទឹក និងជំនួយវេជ្ជសាស្រ្ដ ទៅដល់ជនរងគ្រោះដោយទឹកជំនន់នៅបូលីវី

2024/03/04 09:10:16 pm        210
កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកការពារជនស៊ីវិលប្រទេសបូលីវី ត្រូវបានដាក់ចល័ត ដើម្បី ដឹកជញ្ជូនស្បៀងអាហារ ទឹក និងជំនួយផ្នែកវេជ្ជសាស្រ្ត ទៅដល់ជនរងគ្រោះដោយទឹកជំនន់នៅភាគខាងជើងប្រទេសបូលីវី។មន្ត្រីជាច្រើននាក់ បានចូលទៅដល់តំបន់ដាច់ស្រយាលជនលិចដោយទឹកជំនន់ តាមទូក ដែលបានចែកចាយគ្រឿងផ្គត់ផ្គង់ និងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រជាប្រជាជនជួបគ្រោះមហន្តរាយ។ភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍កន្លងទៅនេះ បានវាយលុកនៅតំបន់សមុទ្រ Andean តំបន់ Amazon និងជ្រលងភ្នំប្រទេសបូលីវីភាគកណ្តាល។ អង្គភាពសេវាឧតុនិយម និងជលសាស្ត្រជាតិ បាននិយាយថា ភ្លៀងធ្លាក់ក្នុងខែកុម្ភៈកន្លងទៅនេះ លើសពីកម្រិតប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងតំបន់ទីក្រុង ឡាប៉ាស និងទីក្រុង ប៉ូតូស៊ី។ទីភ្នាក់ងារ រីលីហ្វវែប(Reliefweb)បាននិយាយនៅក្នុងរបាយការណ៏ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែ មីនាថា ប្រទេសបូលីវី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីទឹកទន្លេ Acre បានហក់ឡើងហៀរច្រាំង ដោយបង្ខំឱ្យពលរដ្ឋ ៥៧០គ្រួសារ មកពី ១៤ ស្រុក ចាកចេញពីលំនៅឋានរបស់ពួកគេ និងស្វែងរកទីជម្រកសុវត្ថិភាព ហើយភ្លៀងធ្លាក់ខ្លាំង ដែលបានធ្វើឲ្យកាន់តែធ្ងន់ធ្ងដោយបាតុភូត អែល នីញ៉ូ បានឆក់យកជីវិតមនុស្ស ៤០ នាក់ និងប៉ះពាល់ដល់គ្រួសារជាង ១៥.០០០គ្រួសារ នៅទូទាំងប្រទេស។

ម៉ាឡេស៊ី និយាយថា ការស្វែងរកយន្តហោះ MH370 ត្រូវតែបន្ត ១០ឆ្នាំបន្ទាប់ពីយន្តហោះបាត់ដាន

2024/03/04 08:35:55 pm        308
សាច់ញាតិ និងមិត្តភក្តិ បានរៀបចំពិធីរំលឹក កាលពីថ្ងៃអាទិត្យ ចំពោះអ្នកដំណើរដែលបាត់ខ្លួនពីជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដានកាលពី ១០ ឆ្នាំមុន ខណៈកំពុងធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៤។ នៅក្នុងព្រឹត្តិការណ៍រំលឹកខួប ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល មានឈ្មោះថា សំឡេងយន្តហោះ MH370 (VoiceMH370) នៅទីក្រុង Subang Jaya រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បាននិយាយថា រដ្ឋាភិបាលកំពុងជំរុញឱ្យមានការបន្តស្វែងរកយន្តហោះជាថ្មី ខណៈខួបលើកទី ១០ នៃការបាត់ដានយន្តហោះក្នុងភាពអាថ៌កំបាំងផ្នែកអាកាសចរណ៍ធំបំផុតមួយរបស់ពិភពលោក ខិតចូលជិតមកដល់។ កម្ទេចកម្ទីយន្តហោះមួយចំនួន ត្រូវបានដាក់តាំងបង្ហាញនៅលើតុ និង រចនាដាក់ផ្គុំ ដែលមានសំនួរសួរថា «ហេតុអ្វី» និង «តើយន្តហោះបានបាត់ដោយរបៀបណា»។ ប្រទេសម៉ាឡេស៊ី បានចូលរួមជាមួយក្រុមហ៊ុន អសិន អ៊ីនហ្វីនីធី(Ocean Infinity) ក្នុងឆ្នាំ ២០១៨ ដើម្បីស្វែងរកនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ដោយផ្តល់ប្រាក់រហូតដល់ទៅ ៧០លានដុល្លារ ប្រសិនបើរកឃើញយន្តហោះនោះ។ ប្រទេសម៉ាឡេស៊ី ចិន និងប្រទេសអូស្ត្រាលី កាលពីពេលមុន បានបញ្ចប់ការស្វែងរកក្រោមទឹកក្នុងការចំណាយ ២០០ លានដុល្លារអូស្ត្រាលី ស្មើនឹង១៣០,៤៦ លានដុល្លារ កាលពីខែមករា ឆ្នាំ២០១៧ ដោយពុំទទួលបានលទ្ធផលឡើយ។ លោក Jiang Hui ជាជនជាតិចិន ដែលម្តាយរបស់លោកជាអ្នកដំណើរនៅលើយន្តហោះ MH370 បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ឱ្យផ្តល់ព័ត៌មានចុងក្រោយដល់សាច់ញាតិដែលខ្លួនទទួលបាន។ លោកស្ថិតក្នុងចំណោមសមាជិកគ្រួសារ ដែលបានដាក់ពាក្យបណ្តឹងនៅប្រទេសចិនទាមទារសំណងជុំវិញការបាត់ដានយន្តហោះនេះ។ តុលាការទីក្រុងប៉េកាំង បានចាប់ផ្តើមសវនាការលើសំណងកាលពីខែវិច្ឆិកា។ អ្នកដំណើរជនជាតិចិន ជាង ១៥០ នាក់នៅលើជើងហោះហើរនេះ ដោយសាច់ញាតិបានទាមទារសំណងពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រុមហ៊ុន Boeing ក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ Rolls-Royce និងក្រុមធានារ៉ាប់រង Allianz ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតផ្សេងទៀត។

អ្នកទោសច្រើននាក់ រត់គេចចេញពីពន្ធនាគារប្រទេសហៃទី បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធ

2024/03/04 08:31:33 pm        276
ក្រុមប្រដាប់អាវុធ កាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារនៅពន្ធនាគារធំបំផុតរបស់ប្រទេសហៃទី ដែលនាំឱ្យអ្នកទោសរត់គេចខ្លួនពីពន្ធនាគារធំ ខណៈមេដឹកនាំក្រុមជនអន្ធពាលម្នាក់ ស្វែងរកការបណ្តេញនាយករដ្ឋមន្ត្រី លោក Ariel Henry ពីតំណែង។សារព័ត៌មានរ៉យទ័រ បានទៅដល់ពន្ធនាគារជាតិកាលពីថ្ងៃអាទិត្យ ជាកន្លែងដែលពុំឃើញមានមន្រ្តីនគរបាលពាក់ឯកសណ្ឋាន ហើយទ្វារពន្ធនាគារធំ នៅបើកចំហ។ អ្នកទោសមិនស្គាល់អត្តសញ្ញាណម្នាក់បានសារព័ត៌មានប្រាប់រ៉យទ័រថា គាត់នៅសល់តែម្នាក់ឯងនៅក្នុងបន្ទប់ឃុំឃាំង។គេនៅមិនដឹងនោះទេ ថាតើមានអ្នកទោសប៉ុន្មាននាក់ ដែលកំពុងរត់គេចខ្លួន។ ប្រភពនានា ជិតស្និទ្ធទៅនឹងស្ថាប័ននេះ បាននិយាយថា វាទំនងជាមានចំនួនច្រើនលើសលប់។ យោងតាមក្រុមសិទ្ធិមនុស្ស បានឱ្យដឹងថា ពន្ធនាគារដែលត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកទោសចំនួនត្រឹមតែ ៧០០នាក់ ត្រូវបានគេឃុំឃាំងអ្នកទោសរហូតចំនួន ៣.៦៨៧នាក់។បុគ្គលិកពន្ធនាគារស្ម័គ្រចិត្តម្នាក់ កាលពីថ្ងៃអាទិត្យបានប្រាប់សារព័ត៌មាន Reuters ថា អ្នកទោសចំនួន ៩៩នាក់ បានយកមកស្នាក់នៅក្នុងបន្ទប់ឃុំឃាំងរបស់ពួកគេ ដោយព្រួយបារម្ភថា ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនេះ។ ទាំងនេះ រួមមានទាហានកូឡុំប៊ីចូលនិវត្តន៍ជាច្រើននាក់ ដែលត្រូវបានដាក់ពន្ធនាគារ ពីបទជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី លោក ចូវេនែល ម៉ូអ៊ីស(Jovenel Moïse)។សាកសពអ្នកទោសបីនាក់ ដែលបានប៉ុនប៉ងរត់គេចខ្លួនបានស្លាប់នៅទីធ្លានៃពន្ធនាគារ កាលពីព្រឹកថ្ងៃអាទិត្យ។ រដ្ឋាភិបាលប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក ពុំបានធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។

ហៃទី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានអំពើហិង្សា និងការរត់គេចខ្លួនរបស់អ្នកទោស

2024/03/04 07:50:46 pm        330
រដ្ឋាភិបាលរបស់ប្រទេសហៃទី បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃអាទិត្យ (០៣ មីនា) បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងរដ្ឋធានី ដែលបានធ្វើឱ្យខូចបណ្ដាញទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង ខណៈមេដឹកនាំក្រុមអន្ធពាលដ៏ធំមួយប្ដេជ្ញាបណ្តេញនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) ចេញពីតំណែង។សេចក្តីថ្លែងការណ៍បាននិយាយថា ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ រដ្ឋាភិបាលបានដាក់ចេញជាបន្ទាន់នូវបម្រាមគោចរនៅទូទាំងទឹកដីភាគខាងលិចសម្រាប់រយៈពេល «ដែលអាចនឹងបន្តចំនួន ៧២ ម៉ោង»។បម្រាមគោចរនេះនឹងអនុវត្ត «នៅចន្លោះម៉ោងប្រាំមួយល្ងាច និងម៉ោងប្រាំព្រឹក នៅថ្ងៃអាទិត្យ ទី០៣ ថ្ងៃច័ន្ទ ទី០៤ ថ្ងៃអង្គារ ទី០៥ និងថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ»។ ក្រុមអនុវត្តច្បាប់ អ្នកពន្លត់អគ្គិភ័យ អ្នកបើកបររថយន្តគិលានសង្គ្រោះ បុគ្គលិកសុខាភិបាល និងអ្នកសារព័ត៌មាន ដែលមានអត្តសញ្ញាណត្រឹមត្រូវ នឹងមិនចាំបាច់ត្រូវអនុវត្តតាមបម្រាមគោចរនេះទេ។ក្រឹត្យស្តីពីគ្រាអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងអំពើហិង្សាកាលពីចុងសប្តាហ៍ ដែលបានធ្វើឱ្យផ្នែកខ្លះនៃរដ្ឋធានី ដាច់បណ្ដាញទំនាក់ទំនង និងនាំឱ្យមានការហែកពន្ធនាគារចំនួនពីរកន្លែង ដែលមួយក្នុងនោះជាពន្ធនាគារធំបំផុតរបស់ប្រទេស៕

ស្ថានទូតចិន ថ្កោលទោសការលើកឡើងរបស់បេសកជនហ្វីលីពីន ស្តីពីសមុទ្រចិនខាងត្បូង

2024/03/04 07:21:02 pm        111
ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (០៣ មីនា) បាននិយាយថាខ្លួន «ថ្កោលទោសយ៉ាងខ្លាំង» ទៅលើឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ចំពោះការលើកឡើងទាក់ទងនឹងប្រទេសចិននាពេលថ្មីៗនេះលើសមុទ្រចិនខាងត្បូង ដោយនិយាយថា ការលើកឡើងទាំងនោះ «ផ្ទុយពីមូលដ្ឋាននៃការពិត»។លោក ហូសេ ម៉ានូអ៊ែល រ៉ូម៉ូលដេស (Jose Manuel Romualdez) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃពុធថា ខណៈពេលដែលសហរដ្ឋអាមេរិកមើលឃើញទាំងបញ្ហាសមុទ្រចិនខាងត្បូង និងលទ្ធភាពនៃជម្លោះតៃវ៉ាន់ ថាជា «ក្តីបារម្ភដ៏ធ្ងន់ធ្ងរ» លោកជឿថា «ចំណុចសំខាន់ពិតប្រាកដគឺសមុទ្រហ្វីលីពីនខាងលិច» ដោយសារការប៉ះទង្គិចទាំងអស់បានកើតឡើងនៅទីនោះ។ ស្ថានទូតចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកឡើងនេះ «ចង់បំភ្លៃបញ្ហាសមុទ្រចិនខាងត្បូង ហើយធ្វើឱ្យមានការទាយទុកផ្ដេសផ្ដាស និងការជេរប្រមាថប្រឆាំងនឹងប្រទេសចិន»។ស្ថានទូតនេះបន្ថែមថា «ការនាំសត្វចចកចូលក្នុងផ្ទះ និងការមើលតែមួយជ្រុង នឹងមិនគ្រាន់តែមិនជួយដោះស្រាយភាពខុសគ្នានៅក្នុងសមុទ្រចិនខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យស្ថានការណ៍ក្នុងតំបន់ស្មុគស្មាញ ព្រមទាំងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ»៕

ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន ប្តេជ្ញាថា ពួកគេនឹងបន្តវាយប្រហារទៅលើនាវារបស់អង់គ្លេស

2024/03/04 07:05:24 pm        129
ក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា នឹងបន្តកំណត់គោលដៅលើនាវាអង់គ្លេសនៅឈូងសមុទ្រ Aden បន្ទាប់ពីការវាយប្រហារពន្លិចនាវា Rubymar របស់ចក្រភពអង់គ្លេស។យោធាអាមេរិក បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា នាវា Rubymar ដែលជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេសបានលិច បន្ទាប់ពីត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងនាវាដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធហ៊ួទីយេម៉ែន កាលពីថ្ងៃទី១៨ ខែកុម្ភៈ។លោក Hussein al-Ezzi អនុរដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋាភិបាលដឹកនាំដោយក្រុមហ៊ួទី បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX ថា៖«ប្រទេសយេម៉ែន នឹងបន្តវាយប្រហារពន្លិចនាវាអង់គ្លេសបន្ថែមទៀត ហើយផលប៉ះពាល់ ឬការខូចខាតផ្សេងទៀត នឹងត្រូវបានបញ្ចូលទៅក្នុងការរបាយការណ៍ចោទ ប្រកាន់របស់ចក្រភពអង់គ្លេស»។«វាគឺជារដ្ឋទុច្ចរិតដែលវាយប្រហារយេម៉ែន និងជាដៃគូជាមួយអាមេរិក ក្នុងការឧបត្ថម្ភឧក្រិដ្ឋកម្ម ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល នៅតំបន់ហ្កាហ្សា»។ក្រុមសកម្មប្រយុទ្ធហ៊ួទី បានធ្វើការវាយប្រហារដោយយានដ្រូន និងមីស៊ីលម្តងហើយម្តងទៀតប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការវាយប្រហារនៅសមុទ្រក្រហមរបស់ពួកគេ បានរំខានដល់ការដឹកជញ្ជូនជាសកល ដោយបង្ខំឲ្យក្រុមហ៊ុន ធ្វើផ្លូវឡើងវិញទៅកាន់ការធ្វើដំណើរដែលវែងឆ្ងាយជាង និងចំណាយច្រើនជាងនេះ នៅជុំវិញអាហ្វ្រិកខាងត្បូង ហើយបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស អាចរីករាលដាលដល់អស្ថិរភាព នៅមជ្ឈិមបូព៌ា។

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឡើងដល់ជាង ៣០.៤០០ នាក់

2024/03/04 05:12:53 pm        463
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានបន្តកើនឡើងកាលពីថ្ងៃអាទិត្យ (០៣ មីនា) ដោយយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៩០ នាក់បានស្លាប់ និងមនុស្ស ១៧៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើននៅតែជាប់ខ្លួននៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។ដោយបំពានលើសេចក្តីសម្រេចបណ្ដោះអាសន្នរបស់តុលាការយុត្តិធម៌អន្តរជាតិ អ៊ីស្រាអែលបានបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សាស្រ្ទីប ជាទីដែលមានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០.៤១០ នាក់ត្រូវបានសម្លាប់ ភាគច្រើនជាស្ត្រី និងកុមារ ហើយមនុស្ស ៧១.៧០០ នាក់បានរងរបួសចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន។សង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា បានរុញច្រានប្រជាជនចំនួន ៨៥ ភាគរយនៃទឹកដីហ៊ុមព័ទ្ធនេះឱ្យមានការផ្លាស់ទីលំនៅខាងក្នុង ស្របពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈចំនួន ៦០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញនោះត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

ក្រុមវេជ្ជបណ្ឌិតកូរ៉េខាងត្បូងរាប់ពាន់នាក់ នៅតែបន្តតវ៉ា ខណៈការជាប់គាំងវិស័យសុខាភិបាលកាន់តែធ្ងន់ធ្ងរ

2024/03/04 05:09:57 pm        383
វេជ្ជបណ្ឌិតកូរ៉េខាងត្បូងរាប់ពាន់នាក់ បានតវ៉ាកាលពីថ្ងៃអាទិត្យ ទី៣ មីនា ក្នុងទីក្រុងសេអ៊ូល ក្នុងការកើនឡើងនៃការប្រឈមដាក់គ្នាជាមួយរដ្ឋាភិបាលជុំវិញកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានមើលឃើញថាគ្រូពេទ្យហាត់ការក្មេងៗ បានលាឈប់ពីការងារយ៉ាងច្រើន ដែលធ្វើអោយមន្ទីរពេទ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ។ វេជ្ជបណ្ឌិតវ័យក្មេងប្រហែល១ម៉ឺននាក់ បានឈប់ធ្វើការ និងឈប់ធ្វើការជិត២ សប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងការបង្កើនចំនួននិស្សិតពេទ្យចូលរៀននៅសាលាវេជ្ជសាស្ត្រចាប់ពីឆ្នាំក្រោយនេះ ដើម្បីទប់ទល់នឹងកង្វះគ្រូពេទ្យ និងការកើនឡើងមនុស្សវ័យចំណាស់កាន់តែច្រើន។ ក្រុមគ្រូពេទ្យជំនាញដែលធ្វើកូដកម្មបានផ្គើននឹងការដាក់ឱសានុវាទកាលកំណត់របស់រដ្ឋាភិបាលកាលពីថ្ងៃទី២៩ ខែកុម្ភៈ ដើម្បីឱ្យពួកគេត្រឡប់ចូលធ្វើការវិញ បើមិនព្រមទេ នឹងត្រូវប្រឈមចំណាត់ការផ្លូវច្បាប់ រួមទាំងការចាប់ខ្លួនដែលអាចកើតមាន ឬការព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេ។ ក្រុមបាតុករបានពាក់ម៉ាស់ពណ៌ខ្មៅ និងគ្រវីសញ្ញាផ្សេងៗ ដោយនិយាយថា យើងប្រឆាំងនឹងការកើនឡើងនៃការចូលរៀនរបស់និស្សិតពេទ្យនៅសាលាពេទ្យ។លោកKim Taek-woo មកពីសមាគមគ្រូពេទ្យកូរ៉េបានប្រាប់ក្រុមបាតុករថា រដ្ឋាភិបាលកំពុងជំរុញកំណែទម្រង់ជាឯកតោភាគី ហើយថាគ្រូពេទ្យមិនអាចទទួលយកបានក្នុងកាលៈទេសៈណាក៏ដោយ ។រដ្ឋាភិបាលដឹងច្បាស់អំពីមូលហេតុដែលគ្រូពេទ្យទាំងអស់ប្រឆាំងទៅនឹងការកើនឡើងនៃការចូលរៀននៅសាលាពេទ្យ ប៉ុន្តែកំពុងកេងប្រវ័ញ្ចគោលនយោបាយដើម្បីប្រែក្លាយវេជ្ជបណ្ឌិតទៅជាទាសករជារៀងរហូត។ ការដើរចេញពីការងារទ្រង់ទ្រាយធំបានធ្វើឱ្យប៉ះពាល់ដល់មន្ទីរពេទ្យ ខណៈការព្យាបាល និងការវះកាត់សំខាន់ៗត្រូវបានលុបចោល ដែលជំរុញឱ្យរដ្ឋាភិបាលបង្កើនការប្រុងប្រយ័ត្នផ្នែកសុខភាពសាធារណៈដល់កម្រិតខ្ពស់បំផុត៕

អនុប្រធានាធិបតីអាមេរិក៖ ត្រូវតែមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា

2024/03/04 03:50:11 pm        420
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីថ្ងៃអាទិត្យទី៣ខែមីនា បានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា និងបានដាក់សម្ពាធយ៉ាងខ្លាំងលើអ៊ីស្រាអែល ឲ្យបង្កើនលំហូរជំនួយ ដើម្បីកាត់បន្ថយនូវអ្វីដែលលោកស្រី បានហៅថាជា ស្ថានភាពអមនុស្សធម៌ គ្រោះមហន្តរាយមនុស្សធម៌ ហើយមនុស្សកំពុងអត់ឃ្លានក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីន។ លោកស្រី Harris ក៏បាននិយាយយ៉ាងទទូចផងដែរ ដោយអំពាវនាវឲ្យអ៊ីស្រាអែលបន្ធូរបន្ថយស្ថានភាពដ៏វិនាសកម្មនៅក្នុងតំបន់ហ្កាហ្សា។ ថ្លែងនៅឯព្រឹត្តិការណ៍មួយក្នុងទីក្រុង Selma រដ្ឋ Alabama ដើម្បីរម្លឹកខួប៥៩ឆ្នាំនៃហេតុការណ៍ សម្លាប់មនុស្សយ៉ាងរង្គាល ដែលគេបានដាក់ឈ្មោះថា ហេតុការណ៍សម្លាប់មនុស្សដ៏សាហាវបំផុត"Bloody Sunday,"នៅក្នុងដែនដីអៀរឡង់ខាងជើងរបស់អង់គ្លេសកាលពីឆ្នាំ ១៩៧២ នៅពេលទាហានរដ្ឋបានវាយប្រហារដោយហិង្សាលើក្រុមអ្នកតវ៉ា អនុប្រធានាធិបតី រូបនេះ បានជំរុញឲ្យក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀង ដោះលែងចំណាប់ថ្នូរ ដែលនឹងចាប់ផ្ដើមបទឈប់បាញ់រយៈពេល៦សប្ដាហ៍ និងអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។លោកស្រី និងលោកប្រធានាធិបតី Joe Biden បានអំពាវនាវឲ្យ អ៊ីស្រាអែលធ្វើកិច្ចការឲ្យបានច្រើនថែមទៀត ដើម្បីការពារជីវិតជនស៊ីវិល នៅហ្កាហ្សា និងបើកឲ្យជំនួយមនុស្សធម៌ចាំបាច់ចូលទៅជួយដល់ពលរដ្ឋប៉ាឡេស្ទីន៕

អ៊ីស្រាអែល ធ្វើពហិការមិនចូលរួមកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ជុំវិញបញ្ជីចំណាប់ថ្នូរ

2024/03/04 03:43:45 pm        475
សារព័ត៌មានអ៊ីស្រាអែលមួយបានរាយការណ៍ថា អ៊ីស្រាអែល បានធ្វើពហិការមិនចូលរួមកិច្ចចរចាបទឈប់បាញ់របស់តំបន់ហ្កាហ្សា នៅទីក្រុងគែរ កាលពីថ្ងៃអាទិត្យ (០៣ មីនា) បន្ទាប់ពីក្រុមហាម៉ាស បានបដិសេធការទាមទាររបស់អ៊ីស្រាអែលសម្រាប់បញ្ជីឈ្មោះពេញលេញនៃចំណាប់ថ្នូរដែលនៅរស់។គណៈប្រតិភូក្រុមហាម៉ាស បានទៅដល់ទីក្រុងគែរ សម្រាប់កិច្ចពិភាក្សានេះ ដោយចាត់ទុកថាជាឧបសគ្គចុងក្រោយដែលអាចកើតមាន មុនពេលទទួលបានកិច្ចព្រមព្រៀងមួយដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍ ប៉ុន្តែរហូតដល់ពេលល្ងាច គេមិនឃើញភាគីអ៊ីស្រាអែលណាម្នាក់បង្ហាញខ្លួននោះទេ។សារព័ត៌មាន វ៉ាយណេត (Ynet) របស់អ៊ីស្រាអែលបានដកស្រង់សម្តីក្រុមមន្ត្រីអ៊ីស្រាអែលមិនបញ្ចេញអត្តសញ្ញាណ ដែលបាននិយាយថា «មិនមានគណៈប្រតិភូអ៊ីស្រាអែល នៅទីក្រុងគែរទេ ដោយសារក្រុមហាម៉ាស បដិសេធមិនផ្តល់ចម្លើយច្បាស់លាស់លើបញ្ជីឈ្មោះពេញលេញរបស់ចំណាប់ថ្នូរដែលនៅរស់ ដូច្នេះហើយគ្មានហេតុផលដើម្បីបញ្ជូនគណៈប្រតិភូអ៊ីស្រាអែល ទៅក្នុងកិច្ចចរចានោះឡើយ»។ទីក្រុងវ៉ាស៊ីនតោន បានទទូចថាកិច្ចព្រមព្រៀងបទឈប់បាញ់អាចសម្រេចបានឆាប់ៗ ហើយគួរតែធ្វើឡើងទាន់ពេលវេលាដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅដើមខែបុណ្យរ៉ាម៉ាដាន ដែលមានរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែភាគីជម្លោះបានផ្តល់សញ្ញាតិចតួចណាស់ពីការបោះបង់ចោលលក្ខខណ្ឌទាមទារពីមុន ដែលភាគីទាំងសងខាងបានបដិសេធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM