ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អាមេរិក ជំរុញឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យពលរដ្ឋមូស្លីមគោរពបូជានៅវិហារ Al-Aqsa អំឡុងខែបុណ្យរ៉ាម៉ាដាន

2024/02/29 06:57:30 pm        283
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋមូស្លីមគោរពបូជានៅ បរិវេណព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន បន្ទាប់ពីរដ្ឋមន្ត្រី ស្តាំនិយមម្នាក់ បានស្នើឱ្យរារាំងប្រជាជនប៉ាឡេស្ទីនពីតំបន់កាន់កាប់ West Bank មិនឲ្យអធិស្ឋាននៅទីនោះ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា ខណៈវាទាក់ទងនឹងវិហារ Al-Aqsa យើងបន្តជំរុញឱ្យអ៊ីស្រាអែល ជួយសម្រួលដល់ការចូលទៅកាន់ ព្រះវិហារ សម្រាប់អ្នកគោរពបូជាដោយសន្តិវិធី ក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាន ដូចដែលបានអនុវត្តកន្លងមក។ ខែនៃការតមអាហារ ធ្វើឡើងខណៈប្រទេសអ៊ីស្រាអែល ធ្វើយុទ្ធនាការយោធាឥតឈប់ឈរនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំដោយក្រុមហាម៉ាស នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ក្រុមហាម៉ាស បានអំពាវនាវឱ្យមានសកម្មភាពធំមួយនៅព្រះវិហារ Al-Aqsa សម្រាប់ការចាប់ផ្តើមនៃខែបុណ្យរ៉ាម៉ាដាន។ ប្រធានក្រុមហាម៉ាស លោក Ismail Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃពុធថា យើងអំពាវដល់ប្រជាជនរបស់យើងនៅក្នុងទីក្រុងហ្សេរុយសាឡឹម តំបន់West Bank និងតំបន់កាន់កាប់ផ្នែកខាងក្នុងរបស់អ៊ីស្រាអែល ដើម្បីធ្វើដំណើរទៅកាន់ ព្រះវិហារ Al-Aqsa ចាប់ពីថ្ងៃដំបូងនៃខែបុណ្យរ៉ាម៉ាដាន ទៅជាក្រុម ឬតែម្នាក់ឯង ដើម្បីអធិស្ឋាននៅទីនោះ។ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក អ៊ីតាម៉ា បេន គ្វ័រ(Itamar Ben Gvir) បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank មិនគួរត្រូវបានអនុញ្ញាត ចូលទៅក្នុងទីក្រុង ហ្សេរុយសាឡឹម ដើម្បីអធិស្ឋានក្នុងអំឡុងពេលខែបុណ្យរ៉ាម៉ាដាននោះទេ។ លោក និយាយថា យើងពុំអាចទទួលយកហានិភ័យ ដែលអនុញ្ញាតឱ្យមានការប្រារព្ធពិធីសម្រាប់ក្រុមហាម៉ាសនៅព្រះវិហារនោះទេ។ សហរដ្ឋអាមេរិក បាននឹងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ មុនពេលខែបុណ្យរ៉ាម៉ាដានចាប់ផ្តើម ដែលអ៊ីស្រាអែលនឹងត្រូវបញ្ឈប់ការវាយប្រហារនៅតំបន់ហ្កាហ្សា ហើយចំណាប់ថ្នូរ ដែលត្រូវបានចាប់ នៅថ្ងៃទី ៧ ខែតុលានឹងត្រូវបានដោះលែង។

ការតវ៉ារបស់កសិករដ៏ធំនៅប្រទេសឥណ្ឌា បង្កឱ្យមានការអះអាងពីអំពើឃោរឃៅរបស់នគរបាល

2024/02/29 06:42:47 pm        295
លោក ហាឌីបស៊ីញ(Hardeep Singh) បានដើរដង្ហែរក្បួនតវ៉ាក្នុងចំណោមកសិករទៅកាន់រដ្ឋធានី Delhi របស់ប្រទេសឥណ្ឌា ជាអ្វីដែលរូបលោកគិតថាជាការតវ៉ាដោយស្ងៀមស្ងាត់ ប៉ុន្តែក្រោយមកការតវ៉ាទាំងនោះបានធ្លាក់ចូលទៅក្នុងភាពវឹកវរ និងមានការលើកឡើងពីការរងការបង្ក្រាបដ៏ឃោរឃៅពីនគរបាល។ ការបាញ់ប្រហារ និងឧស្ម័នបង្ហៀរទឹកភ្នែករបស់កងកម្លាំងនគរបាល បានស្រោចលើក្រុមបាតុករដែលធ្វើបាតុកម្មទាមទារឲ្យមានស្ថានភាពល្អប្រសើរ ហើយលោក ស៊ីញ វ័យ២៨ឆ្នាំបានរងរបួស។កសិករមកពីរដ្ឋពុនចាប(Punjab)ភាគខាងជើងរបស់ប្រទេសឥណ្ឌារូបនេះ បាននិយាយដោយចង្អុលទៅដីថា ភ្នែកខាងស្តាំរបស់ខ្ញុំ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រចំ ហើយខ្ញុំបានដួលនៅទីនោះ ។ ភ្នែកខាងស្តាំរបស់ខ្ញុំឈឺខ្លាំងណាស់ ។លោកស៊ីញ គឺស្ថិតក្នុងចំណោមអ្នករងរបួសជាច្រើននាក់ ហើយយ៉ាងហោចណាស់កសិករម្នាក់បានស្លាប់នៅក្នុងអំពើហិង្សាដែលបានកើតឡើងបន្ទាប់ពីកម្មករកសិកម្មបានចាប់ផ្ដើមហែក្បួនពីភាគខាងជើងរដ្ឋ Punjab និង រដ្ឋ ហារីយ៉ាណា (Haryana) ឆ្ពោះទៅកាន់រដ្ឋធានី Delhi កាលពីពាក់កណ្តាលខែកុម្ភៈ។នគរបាលបានបដិសេធការអះអាងថាមានការបំពាននេះ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យ៉ាងហោចណាស់មានមន្ត្រីពីរនាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលចលាចលនេះ។ មន្ត្រីសុខាភិបាលរដ្ឋ Punjab បានកត់ត្រាការរងរបួសរបស់កសិករ និងសកម្មជនចំនួន ចំនួន១៧៧នាក់ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក បន្ទាប់ពីកសិករបានចាប់ផ្តើមការហែក្បួន ដែលមានឈ្មោះថា តោះយើងទៅកាន់រដ្ឋធានី Delhi។គួររម្លឹកថា ការតវ៉ារបស់ប្រជាកសិករឥណ្ឌា បានកើតមានឡើងបន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលស្ដីពីការជួយដំឡើងថ្លៃផលិតផលកសិកម្មរបស់ពួកគេឲ្យខ្ពស់ជាងមុនបានបរាជ័យ៕

អាជ្ញាធរខណ្ឌ៧មករា ទុករយៈពេល៣ថ្ងៃ ដល់ក្រុមអ្នកលក់ដូរលើផ្លូវលេខ ១៣៤ ឲ្យរើចេញ

2024/02/29 06:27:43 pm        381
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយ​ធ្វើកិច្ច​សន្យា​ទុក្ខ​រយៈពេល​បី​ថ្ងៃ​ឱ្យ​ក្រុម​អាជីវករ​លក់ដូររំលោភលើចិញ្ចើមផ្លូវរើចេញដោយខ្លួនឯង បើពុំដូចនេះ​ទេ​អាជ្ញាធរ និង​ចុះចា​ត់​វិធាន​ការរដ្ឋបាល។ការចុះរៀបចំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយ​មាន​ការណែនាំ​ពី​លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ក្រូច សុធន់ នាយករង​រដ្ឋបាល​ដឹក​នាំ​​កម្លាំង​គណៈបញ្ជាការឯកភាព ខណ្ឌចុះ ណែនាំនិងធ្វើកិច្ចសន្យា ដល់អាជីវកយកផ្លូវតាំង ដាក់ទូ លក់ដូរ និងទីតាំងផ្ញើម៉ូតូ ស្ថិតនៅអមសងខាងកំណត់ផ្លូវលេខ ១៣៤ ជាប់​របង​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានីភ្នំពេញ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ការចុះណែនាំធ្វើកិច្ចសន្យានេះ លោក ក្រូច សុធន់ នាយករងរដ្ឋបាលខណ្ឌ៧មករាបានឲ្យBTV ដឹង​ថា កំណាត់ផ្លូវនេះអាជ្ញាធរបានចុះអប់រំណែនាំនិងរៀបចំជាញឹកញាប់ផងដែរ តែ​ក្រុម​អាជីវករ​មួយ​ចំនួន​ធំហាក់មិនចូលរួមសហការជាមួយអាជ្ញាធរឡើយ ដូច្នេះនៅថ្ងៃ​នេះ​អាជ្ញាធរ​ចុះ​ធ្វើ​កិច្ច​សន្យា​ដោយ​ទុករយៈពេលបីថ្ងៃឲ្យក្រុមអាជីវករលក់ដូររំលោភលើផ្លូវឲ្យរើតូបចេញ និងទីតាំង​ផ្ញើម៉ូតូ ចេញដោយខ្លួនឯង។ ក្នុងរយៈពេល ៣ថ្ងៃក្រោយ​បើ​មិន​រុះរើ​តាម​កិច្ច​សន្យា​របស់​អាជ្ញាធរ​នោះ​ទេ​រដ្ឋបាលខណ្ឌ និងចុះអនុវត្តវិធានការរដ្ឋបាល។លោកនាយករងរដ្ឋបាលបានបន្ថែមថា អាជ្ញាធរចុះរៀបចំនេះដើម្បីឲ្យ រក្សាបរិស្ថានអនាម័យ សណ្ដាប់​ធ្នាប់​សាធារណៈ មានសោភ័ណភាពនិងកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​អ្នក​ថ្មើជើង។ ដោយ​កន្លង​មក​ក្រុម​អាជីវករ​ទាំងនេះ​បាន​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ និង​ផ្ញើ​ម៉ូតូ​បង្ក​ការ​កស្ទះ ចរាចរណ៍ដល់អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវលេខ១៣៤នេះ។ជាចុងក្រោយអាជ្ញាធរខណ្ឌ៧មករាបានសំណូមពរដល់អាជីវករលក់ដូរតាមបណ្ដោយផ្លូវលេខ១៣៤​នេះនឹងអាជីវករលក់ដូរតាមដោយផ្លូវផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដើម្បី រក្សា​បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និង​រំដោះ​ចិញ្ចើម​ផ្លូវ​ សម្រាប់​អ្នក​ថ្មើ​ជៀសវាង​អាជ្ញាធរ​ចាត់វិធានការរដ្ឋបាល៕ អត្ថបទ៖ កុម្ភៈ

អ៊ុយក្រែន មិនធ្វើការចរចាអំពីការបិទព្រំដែនជាមួយប្រទេសប៉ូឡូញទេ

2024/02/29 06:16:37 pm        386
លោក អូឡេកសាន គុប្រាកូវ (Oleksandr Kubrakov) រដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សហគមន៍ ដែនដី និងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន បានអត្ថាធិប្បាយលើការអះអាងអំពីការចរចា ដែលកំពុងបន្តជាមួយរដ្ឋាភិបាលអ៊ុយក្រែនអំពីការបិទព្រំដែនអ៊ុយក្រែន-ប៉ូឡូញ។«គ្មាននរណាម្នាក់ កំពុងរៀបចំការចរចាអំពីការបិទព្រំដែនជាមួយប៉ូឡូញ ក្នុងនាមអ៊ុយក្រែនទេ។ ប្រតិបត្តិការស្ថិរភាពនៅព្រំដែន គឺជាបញ្ហានៃការបន្តជីវិត នៅក្នុងសង្គ្រាមប្រឆាំងនឹង«អ្នកឈ្លានពានរុស្ស៊ី» ។លោកគុប្រាកូវ បានកត់សម្គាល់ថា អ៊ុយក្រែន «ចាត់ទុករដ្ឋជាមិត្តរបស់ប៉ូឡូញដោយការគោរព» បានស្នើឲ្យ មានការសម្រេចចិត្ត ក្នុងន័យស្ថាបនា និងបានចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹង នៅព្រំដែន។លោកបានសង្កត់ធ្ងន់ថា៖«យើងកំពុងរង់ចាំការសម្រេចចិត្តឆ្លើយតបដោយរដ្ឋាភិបាលប៉ូឡូញ ដើម្បីកុំឲ្យស្ថានការណ៍នេះ ឈានដល់ភាពជាប់គាំង។ លទ្ធផលបែបនេះ នឹងមិនមានផលចំណេញសម្រាប់នរណាម្នាក់ឡើយ ក្រៅពីសត្រូវរួមរបស់យើងនោះ។យោងទៅលើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយ RMF24 បានរាយការណ៍ថា អ៊ុយក្រែន និងប៉ូឡូញ កំពុងពិភាក្សាអំពីការបិទព្រំដែនបណ្តោះអាសន្ន និងបញ្ឈប់ពាណិជ្ជកម្ម។

ការផ្ទុះការតវ៉ាថ្មីៗរបស់ប្រជាកសិករបង្ហាញពីកម្លាំងធ្វើឲ្យរង្គោះរង្គើសហភាពអឺរ៉ុប

2024/02/29 06:08:49 pm        149
ក្រុមប្រជាកសិករទូទាំងសហភាពអឺរ៉ុប បានបន្តការតវ៉ានៅដើមសប្ដាហ៍នេះប្រឆាំងនឹងទំនិញឡើងថ្លៃ បទបញ្ញត្តិបរិស្ថានជ្រុលហួសហេតុ និងការនាំចូលទំនិញពីប្រទេសខាងក្រៅប្លុកអឺរ៉ុប មានតម្លៃទាប ទោះបីមានការលោងលោមថ្មីៗដោយក្រុមអ្នកនយោបាយសហភាពអឺរ៉ុបក៏ដោយ។ត្រាក់ទ័រ១ពាន់គ្រឿងបានបើកពាសពេញតំបន់នានា និងបិទផ្លូវទាំងអស់ជុំវិញរង្វង់មូលស្គូមែន (Schuman)របស់ទីក្រុងព្រុចសែល ដែលប្រមូលផ្ដុំដោយស្ថាប័នរបស់សហភាពអឺរ៉ុប និងបានបង្កការកកស្ទះចរចារណ៍។ លោក មូហ្គាន អូឌី (Morgan Ody) កសិករមកពីទីក្រុងប្រ៊ីតានី (Brittany) ប្រទេសបារាំង និងជាសមាជិកនៃក្រុមសម្របសម្រួលនិងការពារសិទ្ធិកសិករអឺរ៉ុប(ECVC) ដែលតំណាងឱ្យកសិករនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុបជាង ២០ប្រទេស បាននិយាយថា ការកៀងគររបស់កសិករនៅតែបន្តនៅទូទាំងទ្វីបអឺរ៉ុប ដោយសារក្រុមអ្នកបង្កើតគោលនយោបាយបានបរាជ័យក្នុងការស្តាប់អ្នកដែលចិញ្ចឹមប្រជាជនរបស់យើងនៅក្នុងទ្វីបអឺរ៉ុប និងអ្នកដែលស្ថិតនៅជួរមុខនៃវិបត្តិអាកាសធាតុ។ ការតវ៉ា ជុំចុងក្រោយនេះ បានធ្វើឡើងនៅថ្ងៃដែលក្រុមរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្លុកអឺរ៉ុបជួបគ្នានៅក្នុងទីក្រុងព្រុចសែល ពិភាក្សាលើការកែប្រែមួយចំនួនស្ដីពីគោលនយោបាយកសិកម្ម និងការកាត់បន្ថយសេវាលុយក្រោមតុ ដើម្បីបន្សាបកំហឹងរបស់ប្រជាកសិករ។ ខណៈដែលប្រជាកសិករភាគច្រើន មកពីប្រទេសបារាំង អ៊ីតាលី ហូឡង់ និងព័រទុយហ្គាល់ បានតវ៉ាដោយស្ងៀមស្ងាត់ កសិករនៅប្រទេសមួយចំនួនបានដុតសំបកកង់រថយន្ត និងគប់ស៊ុតជាដើម។ អ្នកបើកត្រាក់ទ័រមួយចំនួន បានដឹកស្មៅស្ងួត និងលាមកសត្វចាក់លើផ្លូវនានា ខណៈដែលមួយចំនួនព្យាយាមទម្លាយរនាំងនរគបាល។នគរបាលក៏បានឆ្លើយតបដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើកសិករដែលកំពុងតវ៉ាដោយស្ងៀមស្ងាត់ផងដែរ។នៅថ្ងៃដដែលនោះ ក្រុមកសិករមកពីទូទាំងប្រទេសអេស្ប៉ាញ បានតវ៉ាដ៏ធំនៅក្នុងទីក្រុងម៉ាឌ្រីដ ប្រឆាំងទៅនឹងបទបញ្ញត្តិរបស់សហភាពអឺរ៉ុប។កាលពីថ្ងៃអង្គារ ក្រុមកសិករប៉ូឡូញរាប់ពាន់នាក់បានចេញតវ៉ាក្នុងរដ្ឋធានីវ៉ាសូវី និងបានបិទផ្លូវហាយវ៉េដ៏សំខាន់មួយឆ្ពោះទៅប្រទេសអាល្លឺម៉ង់។ពួកគេក៏បានបិទច្រកឆ្លងព្រំដែននានាជាមួយប្រទេសជិតខាងអ៊ុយក្រែនផងដែរ ដើម្បីតវ៉ាប្រឆាំងការប្រកួតប្រជែងការមិនស្មើភាពលើការនាំចូលផលិតផលកម្មសិកម្មមានតម្លៃទាបពីប្រទេសដែលមិនមែនជាសមាជិករបស់សហភាពអឺរ៉ុប៕

មនុស្សរាប់ម៉ឺននាក់ បានភៀសខ្លួននៅក្នុងរលកថ្មីនៃការវាយប្រហារដ៏ឃោរឃៅក្នុងប្រទេសម៉ូហ្សំបិក

2024/02/29 06:02:45 pm        119
ប្រជាជនម៉ូហ្សំបិក រាប់ម៉ឺននាក់កំពុងរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងខេត្ត ខាបូ ឌែលហ្កាដូ (Cabo Delgado) ស្របពេលមានការកើនឡើងនៃការវាយប្រហារដ៏បង្ហូរឈាមដោយក្រុមបះបោរចាប់តាំងពីខែមករាមក។ទោះបីជាមានការបង្រ្កាបផ្នែកសន្តិសុខទ្រង់ទ្រាយធំក៏ដោយ ក៏ការវាយប្រហារនៅតែបន្ត ខណៈក្រុមហ៊ុនប្រេង តូតាល់អ៊ិននឺជីស៍ (TotalEnergies) របស់បារាំង មានបំណងបើកស្ថានីយប្រេងឥន្ធនៈចំនួន ២០ ពាន់លានដុល្លារនៅខេត្តនេះក្នុងប៉ុន្មានខែខាងមុខ។ ការវាយប្រហារនាពេលថ្មីៗនេះ រួមមានការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមមួយកាលពីថ្ងៃទី០៩ ខែកុម្ភៈ ដែលបានឆក់យកជីវិតទាហានកងកម្លាំងប្រដាប់អាវុធការពារប្រទេសម៉ូហ្សំបិក រហូតដល់ ២៥ នាក់ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលឆ្នាំបោះឆ្នោត។កាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបាននិយាយថា មានមនុស្សជាង ៦៧.០០០ នាក់បានរត់ភៀសខ្លួនចេញពីការវាយប្រហារក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមនុស្សជាច្រើនបានផ្លាស់ទីលំនៅទៅកាន់ខេត្តជិតខាង ណាមផូឡា (Nampula) និងកន្លែងផ្សេងទៀតដែលមានសុវត្ថិភាពជាងនេះ៕

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 ត្រូវបានរំខានដោយការបែងចែកជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី

2024/02/29 05:51:16 pm        285
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក ប្រ៊ូណូ ឡឺ មែ(Bruno Le Maire) បានអះអាងកាលពីថ្ងៃពុធថា ពុំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងច្បាប់អន្តរជាតិ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីនោះទេ ដោយបានបញ្ជាក់ថា ចំណាត់ការបែបនេះ នឹងត្រមូវឲ្យមានការយល់ស្របពីសមាជិកប្រទេសG20 និងប្រទេសដ៏ទៃទៀត។ ប្រទេសមហាអំណាចលោកខាងលិច អះអាងមិនស្មោះត្រង់ជុំវិញរបៀបត្រូវដោះស្រាយទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 បានចាប់ផ្តើមកិច្ចពិភាក្សាអំពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចសកល ដែលព្យាយាមដាក់មួយឡែកនូវការបែងចែកភូមិសាស្ត្រនយោបាយដ៏ស៊ីជម្រៅ។ លោក Le Maire បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងមិនគួរបន្ថែមការបែងចែកបែបណាមួយ ក្នុងចំណោមក្រុមប្រទេស G20 ហើយនៅពេលនេះ ប្រទេសទាំងអស់ គួររួបរួមគ្នា ក្នុងការគាំទ្រអ៊ុយក្រែន។ភាពមិនចុះសម្រុងគ្នារបស់រដ្ឋមន្ត្រីទាំងអស់ បានបញ្ជាក់ពីទិដ្ឋភាពភូមិសាស្ត្រនយោបាយដ៏ពិបាកសម្រាប់ក្រុមប្រទេស G20 ជាប្រទេសមានឧស្សាហកម្មរីកលូតលាស់ធំៗនៅលើពិភពលោក ដែលរដ្ឋកមន្ត្រីការបរទេសរបស់ប្រទេសទាំងនេះ ស្ថិតនៅក្នុងទីក្រុង Rio de Janeiro កាលពីសប្តាហ៍មុន បានបញ្ចៀសការបែងចែងដ៏ជ្រៅ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល។ប្រទេសប្រេស៊ីល កំពុងព្យាយាមជាមួយ ប្រធានក្រុមប្រទេស G20 ដើម្បីផ្លាស់ប្តូរកិច្ចពិភាគ្សា ចេញពីឆ្ងាយពីភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចធំៗ និងឈានឆ្ពោះទៅរកការស្របមតិគ្នាជាឯកច្ឆ័ន លើការអភិវឌ្ឍន៍ដោយនិរន្តរភាព។

កូរ៉េខាងជើង ស្វះស្វែងធ្វើបដិវត្តន៍ឧស្សាហកម្មនៅតំបន់ជនបទ ស្របពេលវិសមភាពកាន់តែធំ

2024/02/29 05:46:37 pm        283
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានអំពាវនាវឱ្យមាន «បដិវត្តន៍ឧស្សាហកម្ម» នៅក្នុងតំបន់ជនបទ ដោយការសាងសង់រោងចក្របន្ថែមទៀតនៅទូទាំងប្រទេស ស្របពេលមានកង្វះស្បៀងអាហារដ៏រ៉ាំរ៉ៃ និងវិសមភាពសេដ្ឋកិច្ចកាន់តែរីកធំ។ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនៅស្រុក សុងឈុន (Songchon) ភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង លោក គីម បានសន្យាថានឹងជំរុញទៅមុខជាមួយនឹង «គោលនយោបាយអភិវឌ្ឍន៍តំបន់ ២០ គុណនឹង ១០» របស់ខ្លួន ដោយការបើករោងចក្រទំនើបកម្មនៅក្នុងតំបន់ដាច់ស្រយាលយ៉ាងហោចណាស់ ២០ រោងចក្រជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។គោលនយោបាយនេះត្រូវបានបង្ហាញជាគំនិតផ្តួចផ្តើមសេដ្ឋកិច្ចដ៏សំខាន់របស់លោក គីម នៅក្នុងកិច្ចប្រជុំមួយកាលពីខែមុននៃសភាប្រជាជនកំពូល ដែលជាសភាប្រថាប់ត្រារបស់ប្រទេសផ្ដាច់ខ្លួននេះ។មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិងកំពុងជំរុញឱ្យមានទំនើបកម្មវិស័យកសិកម្ម និងសហគមន៍ជនបទ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ប៉ុន្តែបានជួបបញ្ហាកង្វះស្បៀងអាហារជាយូរមក ស្របពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន និងផលប៉ះពាល់តាមរដូវកាលពីគ្រោះធម្មជាតិ៕

ក្រុមហាម៉ាស បង្កើនហានិភ័យក្នុងកិច្ចចរចាបទឈប់បាញ់ហ្កាហ្សា ដោយអំពាវនាវឱ្យហែក្បួនបុណ្យរ៉ាម៉ាដាន

2024/02/29 05:40:07 pm        259
ក្រុមហាម៉ាស បានអំពាវនាវកាលពីថ្ងៃពុធ (២៨ កុម្ភៈ) ឱ្យប្រជាជនប៉ាឡេស្ទីន ដើរដង្ហែក្បួនទៅកាន់វិហារអ៊ីស្លាម អាល់អាកសា (Al-Aqsa) នៃទីក្រុងហ្សេរុយសាឡឹម នៅដើមខែនៃបុណ្យរ៉ាម៉ាដាន ដោយបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងការចរចាកំពុងបន្តសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) សង្ឃឹមថានឹងប្រព្រឹត្តទៅនៅពេលនោះ។ការអំពាវនាវរបស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយេ (Ismail Haniyeh) នេះបានកើតឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក បៃដិន ដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស យ៉ាងឆាប់នៅសប្តាហ៍ក្រោយសម្រាប់បទឈប់បាញ់ក្នុងអំឡុងខែតមអាហាររបស់មូស្លីម ដែលរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះនៅថ្ងៃទី១០ ខែមីនា។អ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានគណៈប្រតិភូរៀងខ្លួននៅប្រទេសកាតាក្នុងសប្តាហ៍នេះដើម្បីសិក្សាព័ត៌មានលម្អិតនៃលទ្ធភាពបទឈប់បាញ់រយៈពេល ៤០ ថ្ងៃ បាននិយាយថា នៅតែមានគម្លាតដ៏ធំមួយរវាងពួកគេ ហើយអ្នកសម្រុះសម្រួលកាតានិយាយថាមិនទាន់មានដំណោះស្រាយនៅឡើយទេ។វិហារអ៊ីស្លាម អាល់អាកសា នៅក្នុងទីក្រុងចាស់ ហ្សេរុយសាឡឹម ដែលជាកន្លែងដ៏ពិសិដ្ឋបំផុតមួយរបស់ពិភពលោកសម្រាប់ប្រជាជនមូស្លីម និងជាទីសក្ការៈបំផុតសម្រាប់ជនជាតិជ្វីហ្វ បានក្លាយជាចំណុចតានតឹងនៃលទ្ធភាពអំពើហិង្សាជាយូរមកហើយ ជាពិសេសក្នុងអំឡុងពេលបុណ្យសាសនា៕

អាមេរិក ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការបញ្ចប់សង្គ្រាមនៅស៊ូដង់

2024/02/29 04:18:31 pm        305
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (២៨ កុម្ភៈ) បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការដើម្បីជួយបញ្ចប់ជម្លោះរយៈពេលជិតមួយឆ្នាំនៅក្នុងប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ។សហរដ្ឋអាមេរិកនិយាយថា ភាគីសង្រ្គាមបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលសម្ព័ន្ធមិត្តក៏បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបោសសម្អាតជនជាតិភាគតិចផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនជិត ២៥ លាននាក់ ដែលជាចំនួនពាក់កណ្តាលនៃប្រជាជនស៊ូដង់ ត្រូវការជំនួយ ហើយប្រហែល ៨ លាននាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈភាពអត់ឃ្លានកំពុងកើនឡើង។ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សា UN នេះបានចេញសេចក្តីប្រកាសព័ត៌មានចំនួនបីប៉ុណ្ណោះ ដោយថ្កោលទោស និងសម្តែងការព្រួយបារម្ភអំពីសង្គ្រាម។ យោងតាមរបាយការណ៍អ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីខែមុនបានឱ្យដឹងថា មនុស្សចន្លោះពី ១០.០០០ ទៅ ១៥.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងមួយប៉ុណ្ណោះ ក្នុងតំបន់ វេស ដាហ្វឺ (West Darfur) នៃប្រទេសស៊ូដង់កាលពីឆ្នាំមុន នៅក្នុងអំពើហឹង្សាជនជាតិភាគតិចដោយកម្លាំងគាំទ្ររហ័ស RSF និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM