ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌ៧មករាចុះត្រួតពិនិត្យទីតាំង ឌីអិន ស្ប៉ានិង ម៉ាស្សា ដែលសង្ស័យមានបង្កប់ ល្បែងស៉ីសងគ្រប់ប្រភេទ

2024/02/22 01:31:21 am        160
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំង ឌីអិន ស្ប៉ានិង ម៉ាស្សា មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទ នៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ម៉ាស្សា ស្នុកឃ័រ គ្មានសម្ភារៈអ្វីពាក់ព័ន្ធល្បែងស៉ីសងនោះទេ។សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ ២០២៤ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យ លោក កេត ឧត្តម អភិបាលរង ខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង ឌីអិន ស្ប៉ានិង ម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ១២២ កែងផ្លូវលេខ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់។សូមបញ្ជាក់ផងដែរកាលពី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង និងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវតែបង្ក្រាប៕ អត្ថបទ៖ កុម្ភៈ

ព្យុះព្រិល និងការធ្លាក់ព្រិលខ្លាំង បានរំខានដល់ការដឹកជញ្ជូននៅតំបន់មួយចំនួនក្នុងប្រទេសចិន

2024/02/21 09:50:21 pm        76
ការធ្លាក់ព្រិល ព្យុះព្រិល និងភ្លៀងធ្លាក់ទឹកកកនៅក្នុងខេត្តហឺប៉ី (Hebei) ខេត្តហឺណាន (Henan) និងខេត្តសានស៊ី (Shanxi) រួមទាំងរដ្ឋធានីប៉េកាំង របស់ប្រទេសចិន បាននាំឱ្យមានការរំខានដល់ការដឹកជញ្ជូនយ៉ាងទូលំទូលាយ នេះបើយោងតាមវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV បានបង្ហាញនៅថ្ងៃពុធ (២១ កុម្ភៈ) នេះ។ផ្លូវហាយវេក្នុងទីក្រុងជាច្រើនក្នុងខេត្តហឺប៉ី ត្រូវបានបិទដោយសារតែព្រិលធ្លាក់ខ្លាំង ខណៈដែលសេវារថយន្តក្រុងត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងខេត្ត សានស៊ី។ ទីក្រុងប៉េកាំង ត្រូវបានគ្របដណ្ដប់ដោយព្រិលយ៉ាងក្រាស់ ដែលបានធ្លាក់ពេញមួយយប់ ដោយរំខានដល់ការធ្វើដំណើរ។នៅទីក្រុង ជឹងចូវ (Zhengzhou) រដ្ឋធានីនៃខេត្តហឺណាន រថភ្លើងជាងមួយរយគ្រឿងត្រូវបានពន្យារពេលកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ដោយអ្នកដំណើររាប់ពាន់នាក់បានជាប់គាំង និងទុកឱ្យរង់ចាំយ៉ាងខកចិត្តនៅស្ថានីយ៍រថភ្លើង។ ផ្នែកជាច្រើននៃប្រទេសចិន កំពុងទប់ទល់នឹងការធ្លាក់ព្រិលដ៏ជ្រៅមួយទៀត ខណៈដែលមនុស្សរាប់លាននាក់ត្រឡប់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនរយៈពេលមួយសប្តាហ៍នៃថ្ងៃឈប់សម្រាកដ៏ធំបំផុតប្រចាំឆ្នាំ៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងលើសពី ២៩.១០០នាក់

2024/02/21 09:46:59 pm        80
ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៩.១៩៥ នាក់ ជាមួយនឹងមនុស្សចំនួន ៦៩.១៧០ នាក់បានរងរបួសចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុនមក នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយនាយកដ្ឋានសុខាភិបាលនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (២០ កុម្ភៈ)។អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១០៣ នាក់ និងមនុស្ស ១៤២ នាក់ទៀតរងរបួសនៅតំបន់ហ្កាហ្សាស្ទ្រីប។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើតំបន់ជាច្រើននៅភាគកណ្តាល និងភាគខាងត្បូងតំបន់ហ្កាហ្សា នៅថ្ងៃនោះដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់។កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃអង្គារ បានធ្វើការវាយប្រហារតាមអាកាសទៅលើលំនៅដ្ឋានជាច្រើននៅភាគកណ្តាលហ្កាហ្សាស្ទ្រីប ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។កងពលតូច អាល់កាសាម (Al-Qassam) ដែលជាអង្គការយោធាមានទំនាក់ទំនងជាមួយក្រុមហាម៉ាស បានប្រកាសកាលពីថ្ងៃអង្គារថា សមាជិករបស់ខ្លួនបន្តប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៃតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅក្នុង និងជុំវិញទីក្រុងហ្កាហ្សា ភាគខាងជើង៕

កងទ័ពរុស្ស៊ី នឹងវាយរុញបន្ថែមទៀតចូលក្នុងអ៊ុយក្រែន បន្ទាប់ពីការដួលរលំដ៏វឹកវររបស់ក្រុង Avdiivka

2024/02/21 08:11:00 pm        376
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាកងទ័ពរុស្ស៊ី នឹងវាយរុញបន្ថែមទៀតចូលទៅក្នុងទឹកដីអ៊ុយក្រែន ដើម្បីកសាងភាពជោគជ័យរបស់ពួកគេនៅលើសមរភូមិ បន្ទាប់ពីការដួលរលំនៃទីក្រុង អាវឌីអ៊ីវកា (Avdiivka) ជាទីដែលលោកបាននិយាយថា កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យភៀសខ្លួនក្នុងភាពវឹកវរ។ទីក្រុងដែលធ្លាប់មានប្រជាជនរស់នៅចំនួន ៣២.០០០ នាក់នេះ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃសៅរ៍ ដែលជាជ័យជម្នះលើសមរភូមិដ៏ធំបំផុតរបស់លោក ពូទីន ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានដណ្តើមយកទីក្រុង បាកមុត (Bakhmut) ក្នុងខែឧសភា ឆ្នាំ២០២៣ មក។លោក ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា បញ្ជារបស់អ៊ុយក្រែនឱ្យដកទ័ពចេញពីទីប្រជុំជននេះត្រូវបានប្រកាស បន្ទាប់ពីទាហានអ៊ុយក្រែនបានចាប់ផ្តើមរត់ភៀសខ្លួននៅក្នុងភាពវឹកវររួចហើយ។ លោកបានបន្ថែមថា ទាហានអ៊ុយក្រែនទាំងអស់ដែលត្រូវបានចាប់ខ្លួន គួរតែត្រូវបានគោរពតាមសិទ្ធិរបស់ពួកគេក្រោមអនុសញ្ញាអន្តរជាតិស្តីពីឈ្លើយសឹកសង្រ្គាម៕

ប៉ាឡេស្ទីន១២នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់លំនៅដ្ឋាន នៅហ្កាហ្សាភាគកណ្តាល

2024/02/21 08:07:26 pm        235
ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់លំនៅឋាន ក្នុងជំរំជនភៀសខ្លួននូសេរ៉ាត់ (Nuseirat) នៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល នេះបើយោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន។ប្រភពវេជ្ជសាស្រ្ត បានប្រាប់សារព័ត៌មានស៊ីនហួថា៖«ក្រុមអ្នកការពារស៊ីវិលប៉ាឡេស្ទីន បានដឹកជញ្ជូនសាកសពជនជាតិប៉ាឡេស្ទីនចំនួន ១២នាក់ និងរាប់សិបនាក់ រងរបួស បន្ទាប់ពីបានកំណត់គោលដៅផ្ទះជាច្រើននៅក្នុងជំរំនូសេរ៉ាត់ ដែលសម្បូរទៅដោយជនភៀសខ្លួន។ប្រភពដដែល បានបន្តថា៖«សាកសពជនរងគ្រោះ បានមកដល់មន្ទីរពេទ្យមួយនៅក្នុងតំបន់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ចំពេលមានទុក្ខធំដោយសារអស់ថ្នាំ ហើយចំនួនបុគ្គលិកពេទ្យ មានកំណត់ក្នុងមន្ទីរពេទ្យ»។ប្រភពបាននិយាយទៀតថា ពួកគេកំពុងប្រឈមមុខនឹង «ការលំបាកយ៉ាងខ្លាំង» ក្នុងការដោះស្រាយជាមួយនឹងជនរងគ្រោះមួយចំនួនធំ ដែលមកដល់មន្ទីរពេទ្យ។នៅព្រឹកថ្ងៃដដែល ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានប្រកាសថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល នៅលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ ២៩.១៩៥ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហាម៉ាស-អ៊ីស្រាអែល។

កូរ៉េខាងត្បូងព្រមានពីគ្រោះថ្នាក់ដល់អ្នកជំងឺ ខណៈក្រុមវេជ្ជបណ្ឌិតជិត៨ពាន់នាក់ តវ៉ាដោយដើរចេញពីការងារ

2024/02/21 07:19:56 pm        217
ក្រុមអាជ្ញាធរសុខាភិបាលបាននិយាយថា ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សា ជិត៨ពាន់នាក់ នៅតាមមន្ទីរពេទ្យធំៗ របស់ប្រទេសកូរ៉េខាងត្បូង បានចូលរួមការដើរចេញពីការងារនៅថ្ងៃពុធទី២១ខែកុម្ភៈនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការទទួលយកនិស្សិតពេទ្យបន្ថែមទៀតចូលសិក្សានៅសាលាពេទ្យដែលជំរុញឱ្យមានការពន្យារពេល និងការលុបចោលការព្យាបាលអ្នកជំងឺ ដូចជាការវះកាត់ជាដើម ។ រដ្ឋាភិបាលចង់បង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យឲ្យបានត្រឹម២ពាន់នាក់ ពីឆ្នាំសិក្សា ២០២៥ ធៀបនឹងតួលេខប្រចាំឆ្នាំបច្ចុប្បន្នមានប្រហែល៣ពាន់នាក់ ហើយចំនួនចុងក្រោយ នឹងបង្កើនឲ្យដល់កម្រិត ១ម៉ឺននាក់បន្ថែមទៀតនៅត្រឹមឆ្នាំ ២០៣៥។ ក្រសួងសុខាភិបាលបាននិយាយថា នៅក្នុងការតវ៉ានោះ ក្រុមវេជ្ជបណ្ឌិត ចំនួន ៧.៨១៣ នាក់ ជាងពាក់កណ្តាលនៃក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សាទាំងអស់នៅតែបន្តការងារ និងគ្រូពេទ្យស្ម័គ្រនៅមន្ទីរពេទ្យធំ ៗ បានដើរចេញពីការងាររបស់ពួកគេបន្ទាប់ពីបានដាក់ពាក្យលាលែងពីការងារ។ ក្រុមវេជ្ជបណ្ឌិត និងក្រុមនិស្សិតពេទ្យនិយាយថា មានគ្រូពេទ្យគ្រប់គ្រាន់ចំនួនរួចហើយ ប៉ុន្តែបញ្ហាធំជាងនេះ គឺគ្រូពេទ្យកាន់តែតិច ជ្រើសរើសធ្វើការក្នុងវិស័យសំខាន់ៗដូចជា ពេទ្យកុមារ និងពេទ្យសង្គ្រោះបន្ទាន់ ដោយសារបរិយាកាសការងារមិនសូវល្អ ប្រាក់ខែទាប និងធ្វើការច្រើនម៉ោង៕

ក្រុមអ្នកតវ៉ាអាល់បានី គប់គ្រាប់បែកសាំង ដាក់ទៅលើអគាររដ្ឋាភិបាល

2024/02/21 07:13:11 pm        281
ក្រុមអ្នកតវ៉ាប្រឆាំង បានគប់គ្រាប់បែកសាំងនិងដុំថ្ម ទៅលើអគាររដ្ឋាភិបាលប្រទេសអាល់បានី ដោយចោទប្រកាន់មន្ត្រីរដ្ឋ ពីការជាប់ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក និងអំពើពុករលួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងលំនៅឋាន។ មន្ត្រីនគរបាលជាង១ពាន់នាក់ កំពុងការពារអគារ ដោយស្ថិតនៅក្រោយរនាំងការពារ ខណៈក្រុមអ្នកតវ៉ាបានគប់របស់របរផ្សេងៗជាច្រើន។ ក្រោយមក ក្រុមអ្នកតវ៉ា បានទម្លាយរនាំងការពារ ប៉ុន្តែគ្មានការប៉ះទង្គិចគ្នាបន្ថែមទៀត ឬអំបើហិង្សានោះទេ។ ក្រុមអ្នកគាំទ្រ គណបក្សប្រជាធិបតេយ្យប្រឆាំង រាប់ពាន់នាក់ កំពុងតវ៉ា ចំពោះការឃុំខ្លួន មេដឹកនាំគណបក្ស លោកសាលី បឺរីស្សា(Sali Berisha) ដែលបានស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅឋាន ចាប់តាំងពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំមុន។ លោក Berisha អាយុ៧៩ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេត ពីបទអំពើពុករលួយតាមដែលបានចោទប្រកាន់ ខណៈជានាយករដ្ឋមន្ត្រី នៅចន្លោះឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៣។ ក្រុមរដ្ឋអាជ្ញា នៅមិនទាន់សម្រេច នៅឡើយ ថាតើត្រូវដាក់បណ្តឹងផ្លូវការលើលោក Berisha ឬដកបណ្តឹង។ លោក Berisha បានបដិសេធការធ្វើខុសណាមួយ និងបានចោទប្រកាន់ នាយករដ្ឋមន្ត្រី លោក Edi Rama ពីការតាមសងសឹកខាងនយោបាយ មានន័យថាបំបិតមាត់ក្រុមអ្នកប្រឆាំង ប៉ុន្តែលោក Rama បានច្រានចោលការចោទប្រកាន់នេះ។គណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់លោក Rama ពីបទបក្សពួកនិយម និងអំពើពុករលួយ ដែលខ្លួន បាននិយាយថាកំពុងជំរុញប្រជាជនវ័យក្មេងជាច្រើនឲ្យធ្វើអន្តោប្រវេសន៍សម្រាប់ជីវិតកាន់តែប្រសើរ នៅអឺរ៉ុបខាងលិច។ លោក Rama ដែលជានាយករដ្ឋមន្ត្រី៣ អាណត្តិ បានច្រានចោលបទចោទប្រកាន់អំពើពុករលួយទាំងអស់។ នៅថ្ងៃនៃការតវ៉ា ក្នុងទីក្រុង Tirana នាយករដ្ឋមន្ត្រី លោកRama បានចេញទៅធ្វើទស្សនកិច្ចការងារ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ជាកន្លែងដែលលោកបានជួបជាមួយ ប្រធានាធិបតី លោក Tayyip Erdogan ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិជាច្រើន ជម្លៀសអ្នកជំងឺឈឺធ្ងន់ ចេញពីមន្ទីរពេទ្យ Nasser

2024/02/21 07:09:58 pm        221
បុគ្គលិករបស់អង្គការសុខភាពពិភពលោក និងក្រុមជំនួយផ្សេងទៀត បានផ្ទេរអ្នកជំងឺឈឺធ្ងន់ចំនួន៣២នាក់ ពីបរិវេណមន្ទីពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង រួមមានទាំងកុមាររងរបួស និងអ្នកទាំងឡាយណាដែលពុំអាចដើរបាន។អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនេះ បានឈប់ដំណើរការកាលពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធ និងការវាយឆ្មក់របស់អ៊ីស្រាអែល ហើយលែងមានអគ្គិសនី ឬទឹកប្រើប្រាស់ ដោយកាកសំណល់វេជ្ជសាស្រ្ត និងសំរាម បង្កើតជាកន្លែងចិញ្ចឹមជំងឺ។ ស្ថាប័ននេះ បានបង្ហាញការព្រួយបារម្ភអំពីអ្នកជំងឺជិត ១៥០នាក់ និងគ្រូពេទ្យបឋម ដែលនៅសេសសល់នៅទីនោះ ខណៈការប្រយុទ្ធនៅតែបន្ត។ព័ត៌មានលម្អិតនៃការវាយលុករបស់យោធាអ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser បាននិងកំពុងលេចចេញជាបណ្តើរៗ ខណៈមនុស្សមួយចំនួនបានភៀសខ្លួនចេញ ឬត្រូវបានជម្លៀសខ្លួនបានទៅដល់ ទីក្រុងRafah ជាកន្លែងសុវត្ថិភាពចុងក្រោយនៅតំបន់ហ្កាហ្សា មានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ ការវាយឆ្មក់នេះ បានជំរុញឱ្យមានការព្រមាន ក្នុងចំណោមទីភ្នាក់ងារផ្តល់ជំនួយ ហើយអង្គការសុខភាពពិភពលោក បាននិយាយថា ចំនួននៃការបំផ្លាញ គឺពុំអាចពិពណ៌នាបាន។

អ្នកគាំទ្រស្ថាបនិកគេហទំព័រ WikiLeaks ប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ជុំវិញការធ្វើបត្យាប័ន

2024/02/21 07:07:03 pm        253
បាតុកររាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើម្បីគាំទ្រដល់ស្ថាបនិកគេហទំព័រ Wikileaks លោក ជូលាន អាសាញ ( Julian Assange) ខណៈលោក បានចាប់ផ្តើមនូវអ្វីដែលអាចជាការតស៊ូផ្លូវច្បាប់ចុងក្រោយ ដើម្បីបញ្ឈប់ការធ្វើបត្យាប័នរបស់លោកពីចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិក។រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កំពុងស្វែងរកការកាត់ក្តីលោក អាសាញ(Assange) អាយុ ៥២ឆ្នាំ លើបទចោទប្រកាន់ចំនួន១៨ករណី ពាក់ព័ន្ធទៅនឹងការទម្លាញព័ត៌មានសម្ងាត់យោធា និងទូរលេខការទូតសហរដ្ឋអាមេរិក របស់គេហទំព័រ WikiLeaks។រដ្ឋអាជ្ញាអះអាងថា ការបែកធ្លាយនេះ បានធ្វើឲ្យគ្រោះថ្នាក់ដល់ក្រុមភ្នាក់ងាររបស់ពួកគេ និងគ្មានការចោទប្រកាន់សម្រាប់បទព្រហ្មទណ្ឌរបស់លោក។ ក្រុមអ្នកគាំទ្រ របស់លោក Assange បានសាទរលោកថា ជាវីរបុរសប្រឆាំងក្រុមអ្នកនយោបាយ និងជាអ្នកសារព័ត៌មានដែលត្រូវបានធ្វើទុក្ខបុកម្នេញចំពោះការលាតត្រដាងការធ្វើខុសរបស់សហរដ្ឋអាមេរិក។នៅពេលចាប់ផ្តើមនៃអ្វីដែលអាចជាឱកាសចុងក្រោយរបស់លោក ក្នុងការបញ្ឈប់ការធ្វើបត្យាប័ន ពីចក្រភពអង់គ្លេសទៅកាន់សហរដ្ឋអាមេរិក នៅតុលាការកំពូលទីក្រុងឡុងដ៍្រ មេធាវី និងភរិយារបស់លោក អាសាញ(Assange) បាននិយាយថាករណីនេះ គឺជាហេតុផលនយោបាយ និងជាការវាយប្រហារទៅលើអ្នកសារព័ត៌មានទាំងអស់។

នគរបាល បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកលើក្រុមបាតុករ នៅជិតព្រំដែន ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន

2024/02/21 07:01:30 pm        289
នគរបាលព្រំដែន បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកម្មកររាប់រយនាក់ ជាអ្នកដែលកំពុងតវ៉ានៅច្រកឆ្លងកាត់ព្រំដែន Chaman រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារ។ក្រុមបាតុកររាប់ពាន់នាក់ បានធ្វើបាតុកម្ម អង្គុយបិទផ្លូវនៅជិតច្រកឆ្លងកាត់ព្រំដែន ចាម៉ាន-ស្ពីន បីលដាក(Chaman-Spin Boldak) ចាប់តាំងពីខែតុលាមក។ការតវ៉ាបាន ផ្តើមចេញពីការប្រឆាំងទៅនឹងតម្រូវការឯកសារមួយដែលត្រូវបានដាក់ឲ្យអនុវត្តថ្មីធ្វើឡើងដោយរដ្ឋាភិបាលប៉ាគីស្ថានសម្រាប់ការធ្វើដំណើរ ដែលបានធ្វើឱ្យវាក្លាយជាកាតព្វកិច្ចសម្រាប់អ្នកទាំងឡាយណាដែលឆ្លងកាត់ព្រំដែន ត្រូវតែមានលិខិតឆ្លងដែនមានសុពលភាព។Chaman គឺជាច្រកឆ្លងកាត់ព្រំដែនសំខាន់បំផុតទីពីរ សម្រាប់អ្នកធ្វើដំណើរ និងដឹកទំនិញ រវាងប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្វហ្គានីស្ថាន ដែលគ្មានផ្លូវគោក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំយេម៉ែនប្រកាសបើកប្រតិបត្តិការយោធា ដើម្បីដណ្តើមយកតំបន់ដែលក្រុមហ៊ូទីកាន់កាប់មកវិញ
10/05/2026 03:10 PM
នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ ប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យ ​ជុំវិញក្រឹត្យ ស្តីពីលំនៅឋាន
10/05/2026 03:10 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កងកម្លាំងអ៊ីស្រាអែលបំផ្ទុះសាលារៀន និងដុតបំផ្លាញផ្ទះសម្បែងនៅភាគខាងត្បូងលីបង់
10/05/2026 03:10 PM
បេសកជន៖ អឺរ៉ុបត្រូវការថាមពលរុស្ស៊ី ដើម្បីអាចរស់រានមានជីវិត
10/05/2026 03:10 PM
ឥណ្ឌាកំពុងស្វះស្វែងរកតួនាទីកាន់តែសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
10/05/2026 03:10 PM
ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារអាហារូបករណ៍ អ.ម.ត សហការរៀបចំ​គ្នាវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត
10/05/2026 02:10 PM
យុវជននៅខេត្ដសៀមរាបជាច្រើន ទៅទទួលពាក្យចូលរួមបំពេញកាតព្វកិច្ចយោធា
10/05/2026 02:10 PM
ទេសចរអន្តរជាតិពេញចិត្តខ្លាំងចំពោះការចូលទស្សនា និងទទួលយក​បទ​ពិសោធន៍​ការ​ធ្វើបុណ្យ​​កាន់​​បិ​ណ្ឌតាមវត្តអារ៉ាម
10/05/2026 02:10 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំប្រជុំត្រៀមចូលរួម AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន ឱ្យទទួលបានជោគជ័យ នាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ
10/05/2026 02:10 PM
យុវជនកាន់តែក្លាហានក្នុងការចូលបំពេញកាតព្វកិច្ចយោធា និងប្តេជ្ញា​ដាច់​ខាត​ការពារ​បូរណ​ភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន
10/05/2026 01:10 PM