ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ប្រេសិតពិសេសចិន៖ ការទាត់ចោលបទឈប់បាញ់របស់អាមេរិកក្នុងតំបន់ហ្កាហ្សាស្មើនឹងផ្ដល់សិទ្ធិឲ្យសម្លាប់មនុស្ស

2024/02/21 06:20:59 pm        296
ក្រោយការវ៉េតូរបស់សហរដ្ឋអាមេរិក លើសេចក្ដីសម្រេចពង្រាងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងបំពេញតម្រូវការក្នុងបទឈប់បាញ់មនុស្សធម៌បន្ទាន់នៅតំបន់ហ្កាហ្សា ប្រេសិតពិសេសរបស់ចិនមួយរូប បាននិយាយកាលពីថ្ងៃអង្គារ ថា ការច្រានចោលបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាមិនខុសអីពីការបើកភ្លើងខៀវឲ្យមានការកាប់សម្លាប់មនុស្សបន្តទៀតនោះទេ។ សេចក្ដីសម្រេចពង្រាងនេះ ទទួលបានសំឡេងគាំទ្រចំនួន១៣ ក្នុងចំណោមសមាជិក១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ចក្រភពអង់គ្លេសអនុបវាទ ។ លោកចាង ជុន(Zhang Jun)អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសចិនបានបង្ហាញការខកចិត្ត និងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការវ៉េតូរបស់សហរដ្ឋអាមេរិក។ ប្រទេសអាល់ហ្សេរី ក្នុងនាមរដ្ឋអារ៉ាប់ បានដាក់ចេញសេចក្តីសម្រេចពង្រាង ទាមទារឲ្យបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ ធានាលទ្ធភាពទទួលបានការផ្គត់ផ្គង់មនុស្សធម៌ និងច្រានចោលការជម្លៀសពលរដ្ឋដោយបង្ខំពីសំណាក់កងកម្លាំងអ៊ីស្រាអែល ៕

ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងព្យាយាមចូលប្រទេសហ្វាំងឡង់ តាមរយៈព្រំដែនរុស្ស៊ី

2024/02/21 06:16:49 pm        272
ប្រទេសហ្វាំងឡង់ បាននិយាយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាជនអន្តោប្រវេសន៍ «រាប់ពាន់នាក់» មកពីប្រទេសទីបី កំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងទឹកដីហ្វាំងឡង់ ពីប្រទេសរុស្ស៊ី។ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ទាំងអស់នៅលើព្រំដែន ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួនជាមួយប្រទេសរុស្ស៊ីកាលពីចុងឆ្នាំមុន ស្របពេលមានការកើនឡើងនៃចំនួនអ្នកមកដល់ ដែលខ្វះឯកសារត្រឹមត្រូវដើម្បីចូលសហភាពអឺរ៉ុប។ ទីក្រុង ហែលស៊ិនគី (Helsinki) បានចោទប្រកាន់ទីក្រុងមូស្គូ ពីការធ្វើជំរុញជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ដោយនោះជាការអះអាងដែលវិមានក្រឹមឡាំងបានបដិសេធ។ខណៈពេលដែលតំបន់ព្រំដែនព្រៃឈើរបស់ប្រទេសហ្វាំងឡង់ បានឃើញសីតុណ្ហភាពត្រជាក់ក្រោមសូន្យ និងព្រិលធ្លាក់ខ្លាំងក្នុងអំឡុងខែរដូវរងារ លោកស្រី ម៉ារី រ៉ានថានេន (Mari Rantanen) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថាលោកស្រីជឿថា ជនអន្តោប្រវេសន៍កាន់តែច្រើនអាចព្យាយាមឆ្លងកាត់ដោយខុសច្បាប់នៅពេលដែលនិទាឃរដូវមកដល់ ព្រោះសីតុណ្ហភាពកើនឡើងជាលំដាប់ហើយងាយស្រួលក្នុងការធ្វើដំណើរ៕

កម្មវិធីស្បៀងអាហារពិភពលោក បានបញ្ឈប់ការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង

2024/02/21 06:02:58 pm        291
កម្មវិធីស្បៀងអាហារពិភលោក (World Food Programme) បានផ្អាកការដឹកជញ្ជូនជំនួយសង្រ្គោះជីវិតទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង ដោយនិយាយថា ក្បួនជំនួយនានាបានជួបប្រទះភាពចលាចល និងអំពើហិង្សាដោយសារការបរាជ័យនៃសណ្ដាប់ធ្នាប់ស៊ីវិល។ ទីភ្នាក់នេះបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើភ្លាមៗ ហើយក្រុមការងារបានប្រឈមនឹងការចូលដណ្ដើមយកជំនួយពីក្រុមប្រជាពលរដ្ឋ ការផ្ទុះអាវុធ និងការលួចជំនួយ។ អង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងនៃគ្រោះទុរ្ភក្សនៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងកាលពីខែធ្នូឆ្នាំមុន។កម្មវិធីស្បៀងអាហារពិភលោក និយាយថា របាយការណ៍នានាគឺជាភស្តុតាងបង្ហាញពីការធ្លាក់ចូលក្នុងភាពអត់ឃ្លាន និងការឆ្លងរាតត្បាតជំងឺផ្សេងៗ។ ប្រទេសអ៊ីស្រាអែល បានបញ្ជាឲ្យជនស៊ីវិលពលរដ្ឋប៉ាឡេស្ទីនចំនួន១,១លាននាក់ ជម្លៀសចេញពីគ្រប់តំបន់ទាំងអស់ក្នុងភាគខាងជើងតំបន់ហ្កាហ្សាវ៉ាឌី (Wadi Gaza) និងស្វែងរកទីជម្រកក្នុងភាគខាងត្បូងនៅពេលការវាយលុកដោយថ្មើរជើងបានចាប់ផ្ដើមកាលពីក្នុងខែតុលា។ ប្រជាពលរដ្ឋភាគច្រើនបានអនុវត្តន៍តាមបញ្ជារបស់កងទ័ពអ៊ីស្រាអែល ប៉ុន្តែពលរដ្ឋរាប់ម៉ឺននាក់សុខចិត្តបន្តរស់នៅឬមិនអាចរត់ភៀសខ្លួនបាន ខណៈកងទ័ពអ៊ីស្រាអែលឡោមព័ទ្ធតំបន់នេះ ហើយក្រោយមកបានគ្រប់គ្រងផ្នែកដ៏ធំនៃមូលដ្ឋាននានារបស់ក្រុមហាម៉ាសនៅទីនោះ។ កាលពីខែមុនទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់ ដែលនៅតែបន្តស្នាក់នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង បានពឹងផ្អែកទាំងស្រុងលើជំនួយដើម្បីរស់។ ការដឹកជញ្ជូនជំនួយទៅកាន់ភាគខាងជើងត្រូវបានជួបភាពភ័យខ្លាច និងការលំបាក ដោយសារស្ថានភាពសន្តិសុខពីយោធារបស់អ៊ីស្រាអែល៕

WHO ព្រមានថា ប្រទេសជាងពាក់កណ្តាលនៃពិភពលោក ប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺកញ្ជ្រឹល

2024/02/21 05:57:06 pm        446
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាប្រទេសជាងពាក់កណ្តាលនៃពិភពលោក នឹងជួបហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះជំងឺកញ្ជ្រឹលនៅចុងឆ្នាំនេះ លុះត្រាតែមានវិធានការបង្ការជាបន្ទាន់។ករណីជំងឺកញ្ជ្រឹល បាននិងកំពុងកើនឡើងនៅទូទាំងតំបន់ភាគច្រើនដោយសារតែការខកខានមិនបានចាក់វ៉ាក់សាំងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលប្រព័ន្ធសុខាភិបាលមមាញឹកខ្លាំង និងខកខានមិនបានការចាក់វ៉ាក់សាំងជាប្រចាំសម្រាប់ប្រភេទជំងឺដែលអាចការពារបាន។លោកស្រី ណាថាស្ហា ក្រាវក្រុហ្វត៍ (Natasha Crowcroft) ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកស្តីពីជំងឺកញ្ជ្រឹល និងជំងឺរូបេឡា (កញ្ជ្រឹលអាល្លឺម៉ង់) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា «យើងអាចមើលឃើញពីទិន្នន័យរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយលោកដោយមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក (CDC) ថាជាងពាក់កណ្តាលនៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក នឹងមានហានិភ័យខ្ពស់ ឬខ្ពស់ខ្លាំងនៃការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅចុងឆ្នាំ២០២៤ នេះ»។កញ្ជ្រឹល គឺជាប្រភេទវីរុសឆ្លងខ្លាំងតាមរយៈខ្យល់ ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោមប្រាំឆ្នាំ។ ជំងឺនេះអាចត្រូវបានការពារដោយការចាក់វ៉ាក់សាំងចំនួនពីរដូស ហើយបើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការស្លាប់ជាង ៥០ លាននាក់ ត្រូវបានបញ្ចៀសចាប់តាំងពីឆ្នាំ២០០០ មក៕

កាតានិយាយថា ក្រុមហាម៉ាស បញ្ជាក់ពីការទទួលការផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់ចំណាប់ថ្នូរហ្កាហ្សា

2024/02/21 05:51:17 pm        273
អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ (២០ កុម្ភៈ) ថាក្រុមហាម៉ាស បានបញ្ជាក់ពីការទទួលបានការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសកាតា ហើយបានចាប់ផ្តើមផ្តល់ការផ្គត់ផ្គង់ដល់ចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជេត អាល់អានសារី (Majed Al-Ansari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសកាតា បានទទួលការបញ្ជាក់ទាំងនេះក្នុងនាមជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀង ដែលរួមមានការដឹកជញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីប ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ និងរងការខូចខាត ជាថ្នូរនឹងការចែកចាយឱសថដែលចំណាប់ថ្នូរត្រូវការ»។ប្រទេសកាតា និងបារាំងបានចុះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុនលើការផ្តល់ឱសថបន្ទាន់ដល់ចំណាប់ថ្នូរ ដែលត្រូវចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាថ្នូរនឹងជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្ដសម្រាប់ជនស៊ីវិល ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់នោះ៕

អាមេរិក រារាំងការអំពាវនាវបទឈប់បាញ់ UN ក្នុងសង្គ្រាមហ្កាហ្សា ដោយវេតូជាលើកទីបី

2024/02/21 04:13:43 pm        407
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (២០ កុម្ភៈ) បានបោះឆ្នោតវេតូម្តងទៀតលើពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយរារាំងការទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ខណៈដែលខ្លួនបានជំរុញស្ថាប័នដែលមានសមាជិកចំនួន ១៥ រដ្ឋនេះ ឱ្យអំពាវនាវឱ្យមានបទឈប់បាញ់បណ្តោះអាសន្នពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដែលកាន់កាប់ដោយក្រុមហាម៉ាស។សមាជិកក្រុមប្រឹក្សាចំនួន ១៣ រូបបានបោះឆ្នោតគាំទ្រលើអត្ថបទដែលព្រាងដោយប្រទេសអាល់ហ្សេរីនេះ ខណៈដែលចក្រភពអង់គ្លេសបានអនុប្បវាទ។ នេះគឺជាការវេតូលើកទីបីរបស់សហរដ្ឋអាមេរិក លើពង្រាងសេចក្តីសម្រេចមួយចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នានាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មក។ ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បានប្រើសិទ្ធវេតូរបស់ខ្លួនដើម្បីរារាំងវិសោធនកម្មលើពង្រាងសេចក្ដីសម្រេចមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែធ្នូ ផងដែរ។ពង្រាងសេចក្ដីសម្រេចរបស់អាល់ហ្សេរី ដែលត្រូវបានវេតូដោយសហរដ្ឋអាមេរិកនេះ មិនបានភ្ជាប់បទឈប់បាញ់ទៅនឹងការដោះលែងចំណាប់ថ្នូរនោះទេ។ ពង្រាងនេះបានទាមទារដាច់ដោយឡែកពីគ្នានូវបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕

វិបត្តិសុខភាពនៅហ្កាហ្សាអាចសម្លាប់មនុស្ស ៨.០០០ នាក់បន្ថែមទៀតនៅត្រឹមខែសីហា ទោះការប្រយុទ្ធគ្នាត្រូវបញ្ឈប់ក៏ដោយ

2024/02/21 03:22:34 pm        274
យោងតាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យនៅសហរដ្ឋអាមេរិក និងអង់គ្លេស ទោះបីការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាបានបញ្ចប់នៅពេលនេះក៏ដោយ ក៏មនុស្សប្រហែល ៨.០០០នាក់ទៀតនៅតែអាចស្លាប់នៅទីនោះក្នុងរយៈពេល៦ខែខាងមុខ ព្រោះវិបត្តិសុខភាពសាធារណៈបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ មន្ទីរពេទ្យនានានៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នា ហើយជាង ៨៥% នៃប្រជាជនរបស់ខ្លួនចំនួន២,៣លាននាក់គ្មានផ្ទះសម្បែង ខណៈមានការកើនឡើងនៃជំងឺដូចជារាគ ក៏ដូចជាកង្វះអាហារូបត្ថម្ភនៅក្នុងទីជម្រកដ៏ចង្អៀត។ តួលេខនេះបានមកពីរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវនៅសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ (London School of Hygiene)និងមជ្ឈមណ្ឌល Johns Hopkins សម្រាប់សុខភាពមនុស្សធម៌នៅសហរដ្ឋអាមេរិក និងជាផ្នែកមួយនៃការព្យាករយ៉ាងទូលំទូលាយចំពោះចំនួនអ្នកស្លាប់កាន់តែច្រើនថែមទៀតក្នុងជម្លោះក្នុងរយៈពេល៦ខែបន្ទាប់នៅក្នុងតំបន់ហ្កាហ្សា។របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនិយាយថា ខ្លួនពុំរាប់បញ្ចូលអ៊ីស្រាអែលទេ ព្រោះប្រព័ន្ធសុខភាពសាធារណៈរបស់អ៊ីស្រាអែលពុំបានរងការខូចខាតឡើយ។ ការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវ លើកឡើងថា ប្រសិនបើការប្រយុទ្ធនៅតែបន្ត ឬរីកកាន់តែធំ របួសផ្លូវចិត្តនឹងធ្វើឱ្យមានការស្លាប់ច្រើនលើសលប់នៅក្នុងតំបន់ហ្កាហ្សា ។ប៉ុន្តែការស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងកង្វះលទ្ធភាពទទួលបានការថែទាំសម្រាប់លក្ខខណ្ឌដូចជាជំងឺទឹកនោមផ្អែម ក៏នឹងសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ៕

ក្រុមគ្រួសារ៖ សពរបស់លោក Alexei Navalny នឹងត្រូវតម្កល់រយៈពេល ២សប្តាហ៍ ដើម្បី «វិភាគជីវសាស្ត្រ»

2024/02/20 09:22:34 pm        183
មានការរាយការណ៍ថា ក្រុមគ្រួសាររបស់លោក Alexei Navalny ដែលជាអ្នករិះគន់ចំពោះលោក Vladimir Putin និងដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្សីនោះ ត្រូវបានប្រាប់ថា សាកសពរបស់លោក នឹងមិនត្រូវបានឲ្យយកចេញនោះឡើយ ក្នុងរយៈពេល ២សប្តាហ៍។អ្នកតំណាងឲ្យលោក Navalny បាននិយាយថា ម្តាយរបស់សពត្រូវបានជូនដំណឹងថា សពនឹងត្រូវតម្កល់ទុកសិន ដើម្បី «វិភាគជីវសាស្ត្រ»។ តែមិនទាន់មានការបញ្ជាក់ពីទីកន្លែងតម្កល់សពពីអាជ្ញាធររុស្ស៊ីនៅឡើយទេ ខណៈដែលការព្យាយាមស្វែងរកទីតាំងម្តងហើយម្តងទៀតមិនទទួលបានផល។ ភរិយារបស់អតីតមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីរូបនេះ បានចោទប្រកាន់អាជ្ញាធរថា បានលាក់បាំងសពស្វាមីរបស់ខ្លួន។ក្នុងវីដេអូមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) ដោយប្តេជ្ញាបន្តការងាររបស់ស្វាមីខ្លួន ក្នុងការប្រយុទ្ធដើម្បី «ឲ្យប្រទេសរុស្ស៊ីមានសេរីភាព» នោះ លោកស្រី Yulia Navalnaya បានចោទប្រកាន់ដោយផ្ទាល់ទៅលើប្រធានាធិបតីរុស្ស៊ីលោក Putin ថា បានសម្លាប់ស្វាមីរបស់លោកស្រី។ លោកស្រីក៏បានចោទប្រកាន់ដែរថា សពស្វាមីរបស់លោកស្រី ត្រូវបានគេរក្សាទុករហូតដល់ស្លាកស្នាមនៃការបំពុលដោយសារធាតុពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ Novichok បានរលាយបាត់។សូមបញ្ជាក់ថា មរណភាពរបស់លោក Navalny នៅក្នុងពន្ធនាគារ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លមក។ អាជ្ញាធរនៅមន្ទីរឃុំឃាំងស៊ីបេរី ជាកន្លែងដែលលោកត្រូវបានឃុំខ្លួននោះ បាននិយាយថា អ្នកទោសមិនអាចដឹងខ្លួនវិញឡើយ បន្ទាប់ពីបានដួល ក្រោយដើរលេងក្នុងពន្ធនាគារនោះ។ម្តាយ និងមេធាវីរបស់សព បានធ្វើដំណើរទៅកាន់កន្លែងឃុំឃាំងដាច់ស្រយាលនោះភ្លាមៗ នៅពេលដែលព័ត៌មាននៃការស្លាប់របស់អ្នកទោសរូបនោះបានលេចឡើង។ ការព្យាយាមរកទីតាំងតម្កល់សព ត្រូវបានរារាំងបិទបាំងម្ដងហើយម្ដងទៀត ពីសំណាក់អាជ្ញាធរ នៅកន្លែងបញ្ចុះសពពន្ធនាគារ និងមូលដ្ឋាន៕

អង្គការសហប្រជាជាតិ ព្រមានពីភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ នៅស៊ូដង់ និងហួសពីនេះ ក្នុងពេលមានគម្លាតមូលនិធិ

2024/02/20 09:13:55 pm        132
មនុស្សយ៉ាងហោចណាស់២៥លាននាក់ នៅទូទាំងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសឆាដ កំពុងជួបបញ្ហាជាមួយនឹងការកើនឡើងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ខណៈវិបត្តិនៅក្នុងប្រទេសស៊ូដង់ បានបញ្ជូនរលកដ៏ព្រួយបារម្ភនៅជុំវិញតំបន់។លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ផលប៉ះពាល់ជាបន្តបន្ទាប់នៃអស្ថិរភាពនៅប្រទេសស៊ូដង់ ដែលអាចមើលឃើញ ដោយបុគ្គលិកកំពុងភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងប្រទេសឆាដ ដែលនៅជិតខាង «ភាពអត់ឃ្លាន និងការមកដល់នៃជនភៀសខ្លួន ដោយគ្មានធនធាន»។ លោក Dujarric បាននិយាយថា ដោយសារតែគម្លាតការផ្តល់មូលនិធិរាប់រយលានដុល្លារអាមេរិក កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានចេញការព្រមានយ៉ាងខ្លាំងអំពីស្ថានភាពដ៏អាក្រក់នេះ ដោយលោក Dujarric បាននិយាយថា ការសម្រេចចិត្តដ៏លំបាករបស់កម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងការផ្តល់អាទិភាពដល់ធនធានដែលខ្វះខាតចំពោះអ្នកមកដល់ថ្មី មានន័យថា ជនភៀសខ្លួនដែលមានស្រាប់លែងពីពេលមុនលែងទទួលបានជំនួយទៀតហើយ ដែលជាសកម្មភាពមួយបង្ហាញយ៉ាងច្បាស់ពីការពិតដ៏អាក្រក់នៃការចែកចាយជំនួយក្នុងគ្រាមានវិបត្តិ។ លោក Dujarric បាននិយាយថា ការព្រមានរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពមនុស្សធម៌ក្នុងប្រទេសស៊ូដង់ បានបញ្ជាក់ពីភាពបន្ទាន់ដោយ ប្រជាជន ១៨ លាននាក់ ជួបអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលពួកគេភាគច្រើន ជាប់គាំងដំណើរនៅក្នុងតំបន់នៃការប្រយុទ្ធយ៉ាងសកម្ម។ ទីភ្នាក់ងារនានា ត្រូវការមធ្យោបាយដើម្បី ផ្តល់ការគាំទ្រដល់ក្រុមគ្រួសារនៅក្នុងប្រទេសស៊ូដង់ ដើម្បីបញ្ចៀស មហន្តរាយនៃភាពអត់ឃ្លាន។

ភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋកាលីហ្វ័រនីញ៉ា ដោយពលរដ្ឋរាប់លាននាក់ស្ថិតក្រោមការព្រមានពីទឹកជំនន់

2024/02/20 08:58:45 pm        129
ភ្លៀងធ្លាក់ខ្លាំងជុំថ្មី បានបោកបក់ទៅលើផ្នែកធំៗនៃរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង កាលពីថ្ងៃចន្ទ ហើយប្រជាជនរហូតដល់ ៣៧លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីទឹកជំនន់។យោងតាមអង្គភាពសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កំពុងនាំមកសំណើមនៅលើឆ្នេរសមុទ្រក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឱ្យមានភ្លៀង និងព្រិលធ្លាក់ខ្លាំងនៅតំបន់ភ្នំ ។ការព្រមានអំពីទឹកជំនន់ភ្លាមៗ ត្រូវបានចេញកាលពីថ្ងៃចន្ទ សម្រាប់តំបន់នៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងត្បូង រួមមានតំបន់ Santa Barbara និង Ventura ជាកន្លែងដែលភ្លៀងធ្លាក់ពី ២ ទៅ ៥ អ៊ីង ។ទីភ្នាក់ងារដឹកជញ្ជូនរបស់រដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍ថា ផ្លូវជាច្រើនខ្សែនៅទូទាំងរដ្ឋ ត្រូវបានបិទដោយសារតែទឹកជំនន់ និងបំណាក់ដី។ អង្គភាពសេវាអាកាសធាតុជាតិ បានឱ្យដឹងថា ព្យុះផ្គររន្ទះដ៏ខ្លាំង ដែលនាំមកដោយសន្ទុះខ្យល់ដ៏បំផ្លាញ រួមទាំងព្យុះកំណាចរយៈពេលខ្លី អាចកើតមានឡើងនៅពេលរសៀល និងពេលល្ងាច។តំបន់នានាដែលមានភ្លៀងធ្លាក់ និងផ្គររន្ទះ នៅតែបន្តកើតឡើងឆ្ពោះទៅភាគខាងជើង ឆ្លងកាត់ផ្នែកជាច្រើននៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង និងភាគកណ្តាល ។រដ្ឋកាលីហ្វ័រនីញ៉ា បានជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងសតវត្សរ៍នេះ រហូតដល់របត់សំណើមបរិយាកាសទន្លេកាលពីឆ្នាំមុន ដែលមានភ្លៀង និងព្រិលធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រ។ អ្នកជំនាញរំពឹងថា នឹងមានឆ្នាំសំណើមមួយទៀតនៅឆ្នាំ ២០២៤នេះ ប៉ុន្តែមានសីតុណ្ហភាពកាន់តែក្តៅ នៅពីក្រោយការធ្លាក់ព្រិល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល
10/05/2026 04:10 PM
ទឹកជំនន់នៅថៃ បណ្តាលឱ្យមនុស្សជាង ៣០នាក់ស្លាប់ និងប៉ះពាល់ ៣,២៦លាននាក់ ខណៈការព្រមាន​ពីភ្លៀងនៅបន្តមាន​
10/05/2026 04:10 PM
តំបន់ Bang Ban របស់​ថៃ នៅតែលិច​ ខណៈកម្រិត​ទឹកឡើងខ្ពស់​ដល់ជាន់ទី ២ នៃលំនៅឋាន​ជាច្រើន​
10/05/2026 04:10 PM
សហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុន Biocodex បើកសម្ពោធ Bioflor ឡើងវិញ ដើម្បីផ្គត់ផ្គង់ឱសថ នេះនៅកម្ពុជា
10/05/2026 04:10 PM
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានកើនដល់ ៥០ម៉ឺននាក់ ដែលជាកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ
10/05/2026 04:10 PM
គិតត្រឹមថ្ងៃទី១ ខែតុលា ក្រសួងបរិស្ថានបានផ្តល់ធុងសំរាមចំនួន ៤៥ ១២០ធុងដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់
10/05/2026 03:10 PM
មេដឹកនាំយេម៉ែនប្រកាសបើកប្រតិបត្តិការយោធា ដើម្បីដណ្តើមយកតំបន់ដែលក្រុមហ៊ូទីកាន់កាប់មកវិញ
10/05/2026 03:10 PM
នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ ប្រកាសការបោះឆ្នោតមុនអាណត្តិ ក្រោយបរាជ័យ ​ជុំវិញក្រឹត្យ ស្តីពីលំនៅឋាន
10/05/2026 03:10 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ កងកម្លាំងអ៊ីស្រាអែលបំផ្ទុះសាលារៀន និងដុតបំផ្លាញផ្ទះសម្បែងនៅភាគខាងត្បូងលីបង់
10/05/2026 03:10 PM
បេសកជន៖ អឺរ៉ុបត្រូវការថាមពលរុស្ស៊ី ដើម្បីអាចរស់រានមានជីវិត
10/05/2026 03:10 PM