ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ជម្លោះនៅសាធារណរដ្ឋកុងហ្គោកាន់តែខ្លាំងឡើង បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារ

2024/02/20 08:55:51 pm        110
នេះគឺជាទីផ្សារតូចមួយនៅទីក្រុង Kituku នៅលើច្រាំងនៃបឹង Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ននេះ វាជាប្រភពអាហារដ៏សំខាន់សម្រាប់មនុស្សជាងពីរលាននាក់ រួមទាំងអ្នកដែលបានភៀសខ្លួនចេញពីអំពើហិង្សានៅភាគខាងកើតរបស់ប្រទេស។ បញ្ហានេះ វាបានកើតឡើង បន្ទាប់ពីជម្លោះកាន់តែខ្លាំងឡើងរវាងកងទ័ព និងក្រុមឧទ្ទាម ដែលបានបង្អាក់ការផ្គត់ផ្គង់ដល់ទីក្រុង Goma ភាគខាងកើត។ ផ្លូវជាច្រើនខ្សែត្រូវបានកាត់ផ្តាច់ ដែលបានបន្សល់ទុកឲ្យប្រជាជនដូចជាអ្នកលក់ចេក នាង Nyota ត្រូវពឹងផ្អែកលើការផ្គត់ផ្គង់តិចតួច ដែលចូលមកដល់ទីក្រុង Kituku តាមរយៈទូក។ នាង Nyota ព្រួយបារម្ភពីទុរ្ភិក្សដែលជិតមកដល់ ប្រសិនបើស្ថានភាពនេះនៅតែបន្ត។ អាជ្ញាធររបស់ប្រទេស ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ពួកគេដើម្បីបញ្ចប់សង្រ្គាម។ វាប្រាកដណាស់ថា បន្ទាប់ពីសង្គ្រាម អ្វីៗនឹងល្អប្រសើរ។ ពួកគេត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាមនេះ។ ការប៉ះទង្គិចគ្នានៅតាមក្រុង និងភូមិនានា ជុំវិញទីរួមខេត្ត បានកើនឡើងតាំងពីដើមឆ្នាំមក។ ខណៈក្រុមឧទ្ទាម M23 បានដណ្តើមយកទឹកដី មនុស្សរាប់ពាន់នាក់បានស្វែងរកទីជ្រកកោនក្នុងទីក្រុង Goma។ យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សប្រហែល ១៣៥.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង សាកេ(Sake) ក្នុងសប្តាហ៍កន្លងទៅនេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះ រួមទាំងការបំផ្ទុះគ្រាប់បែកមិនរើសមុខ ហានិភ័យធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងលើធនធានដែលមានកម្រិតរួចទៅហើយ ដើម្បីផ្គត់ផ្គង់លំហូរចូល។ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មក្នុងទីក្រុង Goma កាលពីថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ប្រឆាំងក្រុមឧទ្ទាមដែលកើតមានឡើងវិញ។ រដ្ឋាភិបាលប្រទេសកុងហ្គោ មន្ត្រីអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ប្រទេសរវ៉ាន់ដាថា បានគាំទ្រ ក្រុមឧទ្ទាម M23 ដែលអះអាងថាការពារផលប្រយោជន៍ជនជាតិភាគតិច Tutsi ប្រឆាំងកងជីវពល Hutu ដែលមេដឹកនាំរបស់ពួកគេ បានចូលរួមក្នុងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា ឆ្នាំ ១៩៩៤។

បំណាក់ដីបង្ករដោយព្រិលធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន

2024/02/20 08:48:48 pm        115
មន្ត្រីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែ កុម្ភៈ នៅពេលដែលបំណាក់ដីដែលបង្កឡើងដោយព្រិលធ្លាក់យ៉ាងគំហុក នៅភូមិ Mokani ទីក្រុងន័រហ្គារ៉ាម(Nurgaram) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញអ្នកភូមិជាច្រើន សែងសាកសព ហើយលំនៅឋានច្រើនខ្នងដែលគ្របដណ្តប់ដោយព្រិល ត្រូវបានកប់ក្រោមបំណាក់ដី។ប្រធានព័ត៌មាន និងវប្បធម៌ ខេត្ត Nuristan លោក Sami al-Haq Bayan បានប្រាប់សារព័ត៌មានរ៉យទ័រ ថា ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនចេញទៅជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្រោមគំនរបាក់បែក។យោងតាមប្រធានព័ត៌មានខេត្ត បានឲ្យដឹងថា លំនៅឋាន ២៥ខ្នង ត្រូវបានបំផ្លាញ។ខេត្ត Nuristan មានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន ភាគច្រើនគ្របដណ្តប់ដោយព្រៃភ្នំ។ មន្ត្រីខេត្ត បាននិយាយថាព្រិល បានរារាំងដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ ហើយដោយសារតែពពកនិងភ្លៀង ឧទ្ធម្ភាគចក្រ ពុំអាចចុះចតនៅក្នុងខេត្ត Nuristan នេះ បានទេ ហើយព្រិល បានបិទផ្លូវធំមួយកន្លែងចូលទៅកាន់ខេត្តនេះ ធ្វើឲ្យប្រតិបត្តិការជួយសង្គ្រោះ ជួបការលំបាក។

ត្រាក់ទ័ររាប់រយគ្រឿងបើកចូលទីក្រុងប្រាក់ ខណៈក្រុមកសិករសាធារណរដ្ឋឆែក រួមគ្នាតវ៉ាប្រឆាំងតម្លៃថាមពលខ្ពស់និងច្បាប់បៃតង

2024/02/20 08:05:59 pm        140
ក្រុមប្រជាកសិករសាធារណរដ្ឋឆែករាប់រយនាក់ បានបើកត្រាក់ទ័ររបស់ពួកគេចូលទៅក្នុងទីក្រុងប្រាក់(Prague) កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ បណ្ដាលឲ្យកកស្ទះចរាចរណ៍នៅខាងក្រៅក្រសួងកសិកម្ម ខណៈពួកគេបានរួមគ្នាតវ៉ាប្រឆាំងនឹងការហក់ឡើងខ្ពស់នៃតម្លៃថាមពល ការិយាធិបតេយ្យឬប្រព័ន្ធគ្រប់គ្រងសាំញ៉ាំរបស់រដ្ឋ និងកិច្ចព្រមព្រៀងបៃតង Green Deal ឬកិច្ចព្រមព្រៀងបរិស្ថានរបស់សហភាពអឺរ៉ុប។ ក្រុមប្រជាកសិករទូទាំងអឺរ៉ុប បានចេញតវ៉ាតាមដងផ្លូវនានានៅឆ្នាំនេះ រួមទាំងប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលីជាដើម ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេនិយាយថា ការលក់ផលិតផលកសិកម្មរបស់ខ្លួនមានតម្លៃទាប ការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃនៅលើទីផ្សារមានតម្លៃខ្ពស់ ការនាំចូលទំនិញពីប្រទេសក្រៅមានតម្លៃទាប និងការមិនស្មើរបស់សហភាពអឺរ៉ុបលើបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្រុមប្រជាកសិករសាធារណរដ្ឋឆែក គ្រោងចូលរួមការតវ៉ាជាបន្តបន្ទាប់នៅសប្ដាហ៍នេះ ទោះបីជាសហគមកសិកម្មធំៗដកខ្លួនចេញឆ្ងាយពីការតវ៉ាកាលពីថ្ងៃចន្ទក៏ដោយ ដោយមានត្រាក់ទ័រជាច្រើនគ្រឿង បានបិទផ្លូវសំខាន់មួយទៅកាន់ទីក្រុងប្រាក់ ប៉ុន្តែពុំបង្ហាញបង្កឲ្យកកស្ទះចរារចណ៍ខ្លាំងទេ។ មនុស្សរាប់រយនាក់ផ្លុំកញ្ចែ ហើយក្រុមបាតុការផ្សេងទៀត បានប្រមូលផ្ដុំគ្នានៅខាងក្រៅក្រសួងកសិកម្ម។ក្រុមអ្នករៀបចំការតវ៉ា គ្រោងនឹងចូលរួមការតវ៉ាជាមួយក្រុមប្រជាកសិករអឺរ៉ុបផ្សេងទៀត នៅច្រកឆ្លងកាត់ព្រំដែននានានៅថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈសប្ដាហ៍នេះ ហើយការតវ៉ានោះដែរ នឹងមិនមែនជាផ្នែកមួយនៃការតវ៉ាដោយការបើកត្រាក់ទ័រនោះទេ៕

មនុស្ស ១២នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារនៅភាគខាងជើងម៉ិកស៊ិក ជិតព្រំដែនរដ្ឋតិចសាស់

2024/02/20 08:03:06 pm        101
អាជ្ញាធរម៉ិកស៊ិក បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាមនុស្សយ៉ាងហោចណាស់ ១២ នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយជាមួយកងកម្លាំងសន្តិសុខនៅភាគខាងជើងប្រទេសម៉ិកស៊ិក នៅជិតព្រំដែនជាមួយសហរដ្ឋអាមេរិក។ទីភ្នាក់ងារសន្តិសុខរបស់រដ្ឋ តាម៉ាវលីប៉ាស (Tamaulipas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅលើបណ្ដាញសង្គម X ថាក្រុមទាហានកំពុងល្បាតនៅក្នុងក្រុង មីហ្គែល អាឡេម៉ាន (Miguel Aleman) តាមបណ្តោយព្រំដែនរដ្ឋតិចសាស់ (Texas) នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយ «ជនស៊ីវិលប្រដាប់អាវុធ»។ទីភ្នាក់ងារនេះមិនបានឆ្លើយតបនឹងសំណួរថាតើមានទាហានណាម្នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងការបាញ់ប្រហារនោះ ឬយ៉ាងណាទេ។ ក្រុមអាជ្ញាធរបាននិយាយថា រដ្ឋ តាម៉ាវលីប៉ាស មានក្រុមឧក្រិដ្ឋកម្មជាច្រើន ដែលសកម្មភាពសំខាន់ៗរបស់ពួកគេរួមមានការរត់ពន្ធមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម៕

កោះតៃវ៉ាន់៖ កងឆ្មាំល្បាតឆ្នេរចិន បង្កឱ្យមានការភ័យស្លន់ស្លោក្នុងទូកទេសចរណ៍តៃវ៉ាន់

2024/02/20 07:54:23 pm        190
រដ្ឋមន្ត្រីកោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារ (២០ កុម្ភៈ) នេះថាការឡើងទូកទេសចរណ៍របស់កោះតៃវ៉ាន់ ដោយកងឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បានបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងក្នុងចំណោមប្រជាជនតៃវ៉ាន់។ឆ្មាំល្បាតឆ្នេរតៃវ៉ាន់បាននិយាយថា មន្ត្រីឆ្មាំល្បាតឆ្នេរចិនចំនួនប្រាំមួយនាក់ កាលពីថ្ងៃចន្ទ បានឡើងលើទូកទេសចរណ៍តៃវ៉ាន់ដែលដឹកសមាជិកនាវិក ១១ នាក់និងអ្នកដំណើរ ២៣ នាក់ដើម្បីពិនិត្យមើលផែនការផ្លូវធ្វើដំណើរ វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណនាវិក ហើយប្រហែលកន្លះម៉ោងក្រោយមកទើបចាកចេញ។លោកស្រី ខ្វ័ន ពីលីង (Kuan Bi-ling) ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្រកោះតៃវ៉ាន់បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសភាក្នុងទីក្រុងតៃប៉ិ នៅថ្ងៃអង្គារថា «យើងគិតថាវាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ប្រជាជនរបស់យើង និងបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់ប្រជាជន»។ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ ថាឆ្មាំល្បាតឆ្នេររបស់ខ្លួននឹងចាប់ផ្តើមល្បាតជាប្រចាំ និងបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ គីនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់ បន្ទាប់ពីការស្លាប់របស់ជនជាតិចិនពីរនាក់ ដែលរត់គេចខ្លួនចេញពីឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ ដោយសារបានចូលទៅជិតដែនទឹកកោះ គីនមិន ពេក៕

អ្នកជំនាញUNថ្កោលទោសការប្រហារជីវិត និងការរំលោភផ្លូវភេទដោយទាហានអ៊ីស្រាអែល នៅក្នុងរបាយការណ៍គួរឲ្យទុកចិត្តបាន

2024/02/20 05:28:57 pm        271
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសយោធាអ៊ីស្រាអែល កាលពីថ្ងៃចន្ទចំពោះការចោទប្រកាន់អំពីការប្រហារជីវិត និងការរំលោភផ្លូវភេទលើជនជាតិប៉ាឡេស្ទីន នៅក្នុងតំបន់ ហ្កាហ្សា។អ្នកជំនាញឯករាជ្យដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការចោទប្រកាន់នេះ គឺជា «ការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ» ដោយបន្ថែមការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ខណៈដែលយោធារបស់ខ្លួន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំវាយលុកថ្មើរជើងលើទីក្រុងរ៉ាហ្វា(Rafah)។ជាពិសេស ក្រុមអ្នកជំនាញ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍នៃ «ការកំណត់គោលដៅដោយចេតនា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ» លើស្ត្រី និងកុមារប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា ដោយទាហានអ៊ីស្រាអែល រួមទាំងអ្នកដែលកាន់ក្រណាត់ស ឬរត់គេចខ្លួន។ពួកគេ ក៏បានថ្កោលទោស «ការឃុំខ្លួនដោយបំពាន» លើស្ត្រី និងកុមារប៉ាឡេស្ទីនរាប់រយនាក់ជាមួយនឹង «ការធ្វើបាបដ៏អមនុស្សធម៌ និងថោកទាប» រួមទាំងគ្មានការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ក្រុមអ្នកជំនាញបានបញ្ជាក់ថា៖«យើងមានការព្រួយចិត្តជាខ្លាំងចំពោះរបាយការណ៍ដែលថាស្ត្រី និងក្មេងស្រីប៉ាឡេស្ទីននៅក្នុងការឃុំឃាំង ក៏ត្រូវបានទទួលរងនូវការរំលោភផ្លូវភេទជាច្រើនទម្រង់ផងដែរ ដូចជាត្រូវបានដោះអាវអាក្រាត និងស្វែងរកដោយមន្ត្រីយោធាអ៊ីស្រាអែលជាបុរស។ «យ៉ាងហោចណាស់អ្នកជាប់ឃុំជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាប់រំលោភ ខណៈពេលដែលអ្នកផ្សេងទៀត ត្រូវបានគេរាយការណ៍ថា ត្រូវបានគំរាមកំហែងដោយការចាប់រំលោភ និងអំពើហិង្សាផ្លូវភេទ»។

ទីស្នាក់ការ UNRWA ដែលត្រូវបានបំផ្លាញនៅហ្កាហ្សា ជាការរំលឹកដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

2024/02/20 05:09:11 pm        167
ទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានបោះបង់ចោល និងត្រូវបំផ្លាញ ឈរជាការរំលឹកយ៉ាងច្បាស់អំពីកម្រិតនៃការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅដែលពលរដ្ឋហ្កាហ្សា បានទទួលរងក្នុងអំឡុងពេលការវាយលុករបស់យោធារបស់អ៊ីស្រាអែល លើតំបន់ប្រយុទ្ធមួយនេះ។ថ្វីត្បិតតែបរិវេណនេះមានឋានៈជាអន្តរជាតិ និងតួនាទីជាជម្រកកំឡុងពេលមានជម្លោះក៏ដោយ ទីស្នាក់ការនេះត្រូវបានលុកលុយដោយកងទ័ពអ៊ីស្រាអែល អមដោយរថក្រោះ និងគ្រឿងឈូសឆាយ។ ប្រជាជនប៉ាឡេស្ទីនរាប់សិបម៉ឺននាក់ដែលភៀសខ្លួនចេញពីកន្លែងផ្សេងទៀតនៃតំបន់ហ្កាហ្សា ធ្លាប់បានជ្រកកោននៅក្នុងបរិវេណនោះមុនពេលដែលកងទ័ពអ៊ីស្រាអែល បានចូលកាន់កាប់។ភាគីអ៊ីស្រាអែល បានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA ដោយអះអាងថា បុគ្គលិករបស់ទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាស លើអ៊ីស្រាអែល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន ហើយថាក្រុមហាម៉ាស មានផ្លូវរូងក្រោមដីរត់នៅក្រោមបរិវេណនេះ ហើយបានទទួលការផ្គត់ផ្គង់ថាមពលដែលផ្តល់ពីអគារអង្គការសហប្រជាជាតិនៅខាងលើនោះផងដែរ។ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែល ប្រទេសលោកខាងលិចមួយចំនួនបានកាត់ផ្តាច់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារជំនួយ UNRWA ដែលរួមចំណែកដល់មហន្តរាយមនុស្សធម៌ ដែលកំពុងកើតមានរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា៕

កសិករប្រទេសឥណ្ឌា បដិសេធកិច្ចសន្យាតម្លៃគាំទ្រ ដែលផ្តល់ឲ្យដោយរដ្ឋាភិបាល

2024/02/20 04:40:33 pm        170
អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំជាច្រើន បាននិយាយកាលពីថ្ងៃចន្ទថា សហជីពនានារបស់កសិករឥណ្ឌា បានច្រានចោលកិច្ចសន្យារយៈពេលប្រាំឆ្នាំសម្រាប់តម្លៃគាំទ្រអប្បបរមា ដែលបានស្នើឡើងដោយរដ្ឋាភិបាលឥណ្ឌា។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល(Piyush Goyal) បាននិយាយថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់តម្លៃគាំទ្រដែលត្រូវបានធានាសម្រាប់កសិផលពោត និងកប្បាស ក្នុងគោលបំណងទម្លាយភាពជាប់គាំងជាមួយកសិករដែលកំពុងតវ៉ា។ឧស្ម័នបង្ហៀរទឹកភ្នែក និងរនាំងការពារ ត្រូវបានប្រើដើម្បីរារាំងកសិករ ដែលបង្កើតប្លុកបោះឆ្នោតដ៏មានឥទ្ធិពលមួយ នៅប៉ុន្មានខែមុនការបោះឆ្នោតសកលដែលនឹងកំណត់ពេលនៅខែឧសភា ដែលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី។ការអត្ថាធិប្បាយរបស់លោក Goyal ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយសហជីពកសិករ បន្ទាប់ពីក្រុមអ្នកតវ៉ាទាមទារតម្លៃខ្ពស់ជាងនេះ ដែលគាំទ្រដោយច្បាប់សម្រាប់ផលដំណាំជាង២០មុខ ដែលក្រុមកសិករតវ៉ាត្រូវបានអាជ្ញាធរបញ្ឈប់ នៅក្នុងចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីទីក្រុងញូវ ដេលី។កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» ចាប់តាំងពីដើមសប្តាហ៍មុន ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ។ កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។

ភរិយាលោក Navalny និយាយថា ខ្លួននឹងបន្តប្រឆាំងលោក ពូទីន និងទាមទារសេរីភាពរុស្ស៊ី

2024/02/20 04:36:36 pm        104
លោកស្រី យូលា ណាវ៉ាលណាយ៉ា (Yulia Navalnaya) បាននិយាយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ) ថាលោកស្រីនឹងបន្តការប្រយុទ្ធរបស់ស្វាមីខ្លួនដែលបានស្លាប់គឺអតីតមេដឹកនាំបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) ដើម្បីទាមទារ «សេរីភាពរុស្ស៊ី» ហើយបានអំពាវនាវឱ្យអ្នកគាំទ្រក្រោកប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយកំហឹង។ការអំពាវនាវរបស់លោកស្រី ណាវ៉ាលណាយ៉ា ពីបរទេសសម្រាប់ការតស៊ូនឹងលោក ពូទីន នេះកើតឡើងតិចជាងមួយខែមុនពេលការបោះឆ្នោតប្រធានាធិបតី ដែលស្ទើរតែប្រាកដក្នុងការប្រគល់តំណែងប្រធានវិមានក្រឹមឡាំង ឱ្យលោក ពូទីន រយៈពេលប្រាំមួយឆ្នាំទៀត។ លោកស្រីបានចោទលោក ពូទីន ថាបានសម្លាប់ស្វាមីរបស់ខ្លួន ហើយបានពង្រាត់កូនពីរនាក់ចេញពីឪពុករបស់ពួកគេ។លោកស្រី ណាវ៉ាលណាយ៉ា បានចោទប្រកាន់អាជ្ញាធររុស្ស៊ី ថាបានលាក់សាកសពរបស់លោក ណាវាលនី និងរង់ចាំឱ្យដាននៃភស្តុតាងធ្វើឃាតរលុបបាត់ពីរាងកាយ។ លោកស្រីមិនបានផ្តល់ភស្តុតាងទេ ប៉ុន្តែបាននិយាយថា ក្រុមរបស់ខ្លួននឹងផ្សាយព័ត៌មានលម្អិតអំពីអ្នកដែលសម្លាប់លោក ណាវាលនី៕

ក្រុមអ្នកតវ៉ាក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម ប៉ះទង្គិចជាមួយនគរបាល ខណៈអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរ

2024/02/20 04:06:36 pm        138
ការប៉ះទង្គិចគ្នា បានកើតឡើង នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម(Jerusalem)កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ ខណៈក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែល បានដើរក្បួនទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្រោយចាកចេញពីអគាររដ្ឋសភា។មនុស្សរាប់ពាន់នាក់បានចូលរួមការតវ៉ា អំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនកិច្ចព្រមព្រៀងដោះលែងដំណាប់ថ្នូរឲ្យវិលត្រឡប់មកផ្ទះវិញ ដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ អ្នកតវ៉ាម្នាក់ឈ្មោះលីរ៉ុន ប្រេតស៍ (Liron Pretz) បាននិយាយថា ពេលនេះ យើងកំពុងឈប់ហើយ យើងកំពុងប្រាប់រដ្ឋាភិបាលរបស់យើងថា សូមបញ្ឈប់ទៅ មានកិច្ចព្រមព្រៀងទៅ គ្មានឱកាសទៀតទេ គ្មាននាទីចុងក្រោយមួយទៀតទេ ហើយក៏គ្មាននាទី ទី២ដែរ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យមានការរៀបចំការបោះឆ្នោតបន្ទាន់នៅក្នុងប្រទេសអ៊ីស្រាអែល និងបាននិយាយថា រដ្ឋាភិបាលគិតតែប្រយោជន៍ខ្លួនឯង។ ក្រុមបាតុការមួយចំនួនបានដុតភ្លើង ខណៈដែលអ្នកផ្សេងទៀត ស្រែកច្រៀងចម្រៀងស្នេហាជាតិ និងលើកបដាប្រឆាំងនឹងលោក Netanyahu។ ប៉ុន្តែលោក Netanyahu បានច្រានចោលការបោះឆ្នោតមុនអាណត្តិ ខណៈក្រុមអ្នកតវ៉ា អំពាវនាវឲ្យលោកលាលែងពីតំណែង។មនុស្សជិត៣ម៉ឺននាក់បានស្លាប់នៅក្នុងការវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅក្នុងតំបន់ ហ្កាហ្សា ក្រោយអ៊ីស្រាអែល វាយសងសឹកលើក្រុមហាម៉ាស ដែលបានបើកការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៧ខែតុលា សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រមាណ ១.២០០នាក់ និងចាប់មនុស្សជាង២៥០នាក់ជាចំណាប់ថ្នូរចូលទៅក្នុងតំបន់ហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន BI៖ គម្លាតនាំមុខរបស់អាមេរិកលើចិន ក្នុងវិស័យ AI រួមតូច ក្រោយ DeepSeek រីកចម្រើន​
10/05/2026 05:10 PM
រដ្ឋមន្ត្រីថាមពលអាមេរិក៖ អាមេរិកកំពុងពិភាក្សាជាបន្តបន្ទាប់ជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិ
10/05/2026 05:10 PM
មីយ៉ាន់ម៉ាអះអាងថា ជនអន្តោប្រវេសន៍ជិត ១០.០០០នាក់ បានវិលត្រឡប់មកពីម៉ាឡេស៊ីវិញ នៅឆ្នាំនេះ
10/05/2026 04:10 PM
កងទ័ពអ៊ីស្រាអែលថា បានសម្លាប់ជនប្រដាប់អាវុធម្នាក់នៅភាគខាងត្បូងស៊ីរី
10/05/2026 04:10 PM
របាយការណ៍៖ ព្រីតថេនគ្រោង​នឹង​ដំឡើង​ពន្ធលើការ​នាំចូល​រថយន្តអគ្គិសនីរបស់ចិន
10/05/2026 04:10 PM
របាយការណ៍៖ នាយករដ្ឋមន្ត្រីជប៉ុន នឹងហៅចិនថា ជា «អ្នក​ជិតខាងដ៏សំខាន់» ក្នុងសុន្ទរកថាគោលនយោបាយ
10/05/2026 04:10 PM
ព្រឹត្តិការណ៍​កីឡាអាស៊ី ក្នុង​ឆ្នាំ២០២៦ បិទ​បញ្ចប់នៅជប៉ុន ហើយឆ្ពោះ​ទៅ​កាតា ក្នុង​ឆ្នាំ២០៣០
10/05/2026 04:10 PM
ត្រឡប់មកទីកំណើតដោយមោទនភាព ... ពីកុមារីសាលាត្រាំ កញ្ញា ចាន់ ឆេងអូន ទៅជាអ្នកអប់រំជំនាន់ថ្មី នៅសាលាបឋមសិក្សាត្រាំ
10/05/2026 04:10 PM
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល
10/05/2026 04:10 PM
ទឹកជំនន់នៅថៃ បណ្តាលឱ្យមនុស្សជាង ៣០នាក់ស្លាប់ និងប៉ះពាល់ ៣,២៦លាននាក់ ខណៈការព្រមាន​ពីភ្លៀងនៅបន្តមាន​
10/05/2026 04:10 PM