ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

សន្តិសុខ និង សង្គម

ជនបន្លំយកលុយពីភ្ញៀវបរទេស២ពាន់ដុល្លារ នៅផ្សារច្បារអំពៅ ត្រូវបានសមត្ថកិច្ចរាជធានីស្រាវជ្រាវឃាត់ខ្លួន និងយកថវិការជូនជនរងគ្រោះវិញ

2026/06/27 02:02:23 am        453
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលមានចេតនាទុច្ចរិតបន្លំយកលុយ២ពាន់ដុល្លារពីស្ត្រីភ្ញៀវបរទេសជាជនជាតិចិនម្នាក់ នៅក្នុងផ្សារច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវទៅចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ហើយ ។ ជនសង្ស័យមានឈ្មោះ អ៊ុក រ៉េន ជាកូនចៅ ម្ចាស់លក់បន្លែនៅផ្សារច្បារអំពៅ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានឲ្យដឹងថា ៖ ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មកម្លេះ ក៏ប៉ុន្តែលោកពុំទទួលបានព័ត៌មាននេះនោះឡើយ ទើបតែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយចេញតាមបណ្តាញសង្គម ទើបលោកបានចេញបញ្ជាភ្លាម ទៅកាន់សមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវបន្ទាន់ ឈានទៅតាមឃាត់ខ្លួនជនសង្ស័យជាអ្នកបន្លំលុយ យកមកសាកសួរនាំ ។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា ៖ ជនសង្ស័យបានបន្លំយក ABAរបស់កូនស្រីខ្លួនឈ្មោះ អ៊ុក ផានី ហុចឱ្យ ស្ត្រីជនរងគ្រោះជនជាតិចិនបាញ់លុយថ្លៃបន្លែឱ្យច្រឡំ២០០០រៀលទៅជា ២០០០ដុល្លា ។ បច្ចុប្បន្ននេះ កូនស្រីជនសង្ស័យឈ្មោះ អ៊ុក ផានី ក៏បានបាញ់លុយទៅជនរងគ្រោះវិញក្នុងចំនួន១៩០០ដុល្លារ ដោយខ្លួនដកចាយអស់១០០ដុល្លារ ។ ឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញសូម អំពាវនាវដល់បងប្អូនពលរដ្ឋចូលរួមជាមួយសមត្ថកិច្ច ដើម្បីថែរក្សា សេចក្ដីថ្លៃថ្នូរនិងភាពស្មោះត្រង់និងថែរក្សាការពារ ភ្ញៀវទេសចរណ៌ជាតិ និងអន្តរជាតិនិងអ្នកវិនិយោគគ្រប់មុខរបរនៅក្នុងប្រទេសកម្ពុជា ជាងវៀងកាថប្រព្រឹត្តិអំពើ ឬទង្វើទាំងឡាយណា ដែលនាំឲ្យមានការប៉ះពាល់ដក់សតិអារម្មណ៍ និងផ្លូវចិត្តរបស់ភ្ញៀវ ដែលបានអញ្ជើញមកឬកម្សាន្ត ឬមកវិនិយោគនៅកម្ពុជា ដោយសុច្ចរិតភាពត្រឹមត្រូវនោះ ៕ លីហេង

តំណាងអយ្យការចោទប្រកាន់ជនសង្ស័យម្នាក់យករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

2026/06/24 10:55:57 pm        205
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លារ និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាង ខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ Systerm បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាមដែលបានក្លែបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គម្រោមចាប់ខ្លួនជនរងគ្រោះ។នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ជៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា៕ អត្ថបទ៖ វង្ស សុភាព

អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត

2026/06/23 06:08:58 pm        268
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបានបន្តត្រួតពិនិត្យរកឃើញបទល្មើស Online Scams ចំនួនពីរទីតាំងបន្ថែមទៀត ជាមួយនឹងការចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងរស់នៅប្រមូលផ្ដុំ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៦៤ទីតាំង ដោយរកឃើញមានជនបរទេសស្នាក់នៅសរុប ចំនួន ៣០៦នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោម ៦៤ទីតាំងនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ករណីនៅខុនដូរភ្នំពេញកាឡាក់ស៊ីហ្គាដេន អគារB បន្ទប់លេខ១៦០៤ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ព្រមទាំងដកហូតសម្ភារៈរួមមានទូរស័ព្ទ ១គ្រឿង និងTablet ៤គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពឆបោកក្លែងកិច្ចសន្យា ឬឆបោកប្រាក់កម្ចី។អ្នកនាំពាក្យបន្ថែមថា នៅអាគារខុនដូរដដែលនេះ ក្នុងបន្ទប់លេខ២៤០២ គ្មានមនុស្សសា្នក់នៅនោះទេ ប៉ុន្តែកម្លាំងបានរកឃើញ និងដកហូតសម្ភារៈរួមមានទូរស័ព្ទ ១៣គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកឧបករណ៍បម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោកស្រី ដោ សម្ផស្ស បានបន្តថា ពាក់ព័ន្ធនឹងការងារចុះពិនិត្យនេះដែរ ក្រុមការងារខណ្ឌចំការមនបានចុះត្រួតពិនិត្យទីតាំង LH Residence ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ៩ ភូមិ៥ សង្កាត់ទន្លេបាសាក់ ក្នុងអគារA បន្ទប់លេខ៦០៥ ជាន់ទី៦ និងអគារB បន្ទប់លេខ៨០១ ជាន់ទី៨ បានរកឃើញបទល្មើសចំនួន ១ករណី ដោយបានដកហូតសម្ភារៈកុំព្យូទ័រ All in one ចំនួន ៥គ្រឿង។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកទិន្នន័យវេបសាយសម្រាប់ចែកចាយរូបភាព និងវីដេអូអាសអាភាសតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។លោកស្រី ដោ សម្ផស្ស ក៏បានរំលឹកផងដែរថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ ដោយសហការធ្វើយ៉ាងណាឱ្យការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធិភាព៕ អត្ថបទ ៖ វ៉ាន់ដា 

បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់

2026/06/20 01:57:02 am        288
ដោយអនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ និងការយកចិត្តទុក​យ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាល​ក្រុង​ប៉ោយ​ប៉ែត​បានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿង​ញៀន​ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុលអធិការរងទទួលផែនការងារ​ប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមចុះបង្រ្កាបនៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងខ្មែរ។ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់ កម្លាំងជំនាញ​បាន​ធ្វើការស្នើសុំកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២​នាក់ទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំង​បទល្មើស​គ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យបានធ្វើកាអប់រំមនុស្សប្រុស ស្រី ចំនួន៥៩នាក់/ស្រី២៤នាក់ អោយទៅលំនៅដ្ឋានវិញ។ សូមជម្រាបថា ជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិ ចំនួន១០នាក់/ស្រី០៣នាក់ , ឥណ្ឌូនេស៊ី ចំនួន១៦នាក់/ស្រី០១នាក់ , ជនជាតិ វៀតណាមចំនួន០៣នាក់(ស្រី) , ជនជាតិ ថៃ ចំនួន០២នាក់(ស្រី), ជនជាតិខ្មែរ ចំនួន២៨នាក់/ស្រី១៥នាក់បច្ចុប្បន្នក៖ម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿញ កសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ខាងលើទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។

អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

2026/06/20 12:22:36 am        114
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម​​​ នាយ​ឧត្តម​សេនីយ៍​ សៅ​​​ សុខា​ អគ្គ​មេបញ្ជាការ​រង​​​នៃកងយោធពល​ខេមរ​ភូមិន្ទ​​​ មេបញ្ជាការ​​​​​​​​​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស និងប្រសាសន៍ណែនាំផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៥នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរ ដោយមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការចុះបង្រ្កាបទីតាំងមួយកន្លែង និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់ (ស្រី០២នាក់) ព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/06/18 12:34:20 am        183
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជាធ្វើ ការ បណ្តេញ ជន ជាតិចិនសរុបចំនួន ១៦៤នាក់ ស្រី០៦នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

2026/06/17 11:11:34 pm        508
អាជ្ញាធរស្រុកឈូក រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន៤កន្លែងនៅផ្សារឈូក និងរកឃើញទំនិញមួយចំនួនទើបនាំចូលពីប្រទេសថៃ។ ក្រុមការងារបានណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករឱ្យបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។អនុវត្តតាមការចង្អុលការណ៍របស់ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះស្រុកឈូក ដឹកនាំដោយលោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង។ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ក្នុងនោះមានស្ករសចំនួន ២៩បាវ និងប៊ីចេងចំនួន ៣បាវ ដែលទើបនាំចូលពីប្រទេសថៃ។ បន្ទាប់ពីការត្រួតពិនិត្យ មន្ត្រីជំនាញបានអប់រំ ណែនាំ និងតម្រូវឱ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះបន្តទៀត ដោយបានលើកឡើងពីការចូលរួមគាំទ្រគោលនយោបាយជាតិ និងបង្ហាញមនសិការស្នេហាជាតិ ក្នុងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។អាជ្ញាធរក៏បានព្រមានថា ក្នុងករណីរកឃើញការល្មើសជាថ្មី នឹងចាត់វិធានការតឹងរ៉ឹង ដោយដកហូតទំនិញ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ប្រតិបត្តិការនេះមានការចូលរួមពីសាខាគយ និងរដ្ឋាករខេត្តកំពត មន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្ត ព្រមទាំងកងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងការត្រួតពិនិត្យប្រភពទំនិញ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕ ដោយ ៖ សារីម

អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា

2026/06/16 05:50:36 pm        230
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ បន្តធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។លោកស្រី ដោ សម្ផស្ស បានបន្តថា តាមរយៈប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូ អូឡាំព្យ៉ា អគារC៤ ជាន់ទី១៧ បន្ទប់លេខ១៧១០ ក្នុងមូលដ្ឋានខណ្ឌ៧មករា មានជនបរទេសចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារៈមួយចំនួនរួមមាន Laptop ចំនួន ៣គ្រឿង ដែលកាច់បំផ្លាញចោល ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ០៧គ្រឿង និងទូរស័ព្ទដៃសម្រាប់បំរើការងារចំនួនមួយគ្រឿងឦ ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញ បានរកឃើញថា នេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE)។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន ២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

2026/06/16 02:43:01 am        388
តាមរយៈបណ្ដាញសង្គម នៅព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញ​ផលិតផល​ ក្រុមហ៊ុន​ TSP មិនទាន់បានប្រេីប្រាស់​ សូមបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ ព្រោះ​ផលិតផល​នេះ​ ពុំមាន​សុវត្ថិភាព​ទេ​ គាត់មាន​ចេតនា​ បំភាន់​ អ្នក​ប្រេីប្រាស់​ ដូចជា​ បក​ពត៌មាន​ ហួសកាលកំណត់ចោល​ រៀបចំ​ ដាក់​កាលកំណត់​ប្រេីប្រាស់ថ្មីជំនួស​ ទូស្តុក​ មិនបេីក​ចរន្ត​អគ្គីសនី​ ទុកដាក់ខុសបច្ចេកទេស​ ទំនិញគ្មានប្រភពច្បាស់លាស់​ ។ ល។

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន

2026/06/16 02:38:09 am        162
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ទី១៣ និងទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានរយៈពេល៣ថ្ងៃ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចចម្រុះ ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ទីតាំង ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ និងខណ្ឌកំបូល។ នេះបើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នាព្រលប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងដែរថា ការត្រួតពិនិត្យផ្ដោតសំខាន់លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញ។ ជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើរនឹងជាង ២៣,២៤៥.០៥ គីឡូក្រាម និងផ្លែឈើខូចគុណភាព ២០៤ កេស ស្មើរនឹង ៣,២៦៤ គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្នផលិតផលទំនិញមួយចំនួន ដើម្បីអនុវត្តនីតិវិធីបន្ត។អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាក់ថា ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹងគ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ ដោយធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App ឬលេខទូរសព្ទ ១២៦៦ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM