កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់

សន្តិសុខ និង សង្គម

តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

2026/08/24 04:56:33 pm        572
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះថា ៖ តំណាងអយ្យការសម្រចចោទប្រកាន់តាមនីតិវិធីបើកការស៊ើបសួរលើ៖​១- ឈ្មោះ ថូ សំណាង​ ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។​ ២-ឈ្មោះ ណុប រដ្ឋា​ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ ឆ្នាំ២០២០​។​៣- ឈ្មោះ យស់ រ៉ាណេ ពីបទ សមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត​ និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០​។អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្ត្រីក្រសួងការបរទេសចំនួន ៣រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធលួចយកសន្លឹកទិដ្ឋាការប្រភេទ C និង Cex ទៅឲ្យជនបរទេស ដែលជាពួក online scams។លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ BTV ថា : "សំណុំរឿងនេះត្រូវបញ្ជូនទៅតុលាការកាលពីរសៀលថ្ងទី២៣ ខែសីហា ឆ្នាំ២០២៦។ អ្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ថូ សំណាង បានលួចយកសន្លឹកទិដ្ឋាការ ប្រភេទC និង Cex ជាង6000 សន្លឹក ហើយជាង ៤០០០សន្លឹកទៀត ដែលអបព កំពុងស្វែងរក។ ថូ សំណាង បានប្រព្រឹត្ត រួមនិងគូកន ២នាក់ទៀត ណុប រដ្ឋា និង យស់ រ៉ាណេ ដែលជាមន្រ្តីបម្រើការនៅក្រសួងការបរទេសដែរ។ អបព ក៏បានរកឃើញថា សន្លឹកទិដ្ឋាការ ដែលបានលួចបញ្ចេញដោយខុសច្បាប់នោះ ត្រូវបានប្រើប្រាស់ដោយ ជនបរទេស ដែលជាពួក online scams"៕ អត្ថបទ៖ វង្ស សុភាព

ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា

2026/08/21 03:55:27 pm        534
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការ​បណ្ដេញ​ជន​ជាតិ​វៀត​ណាម សរុបចំនួន ៤៧នាក់ (ស្រី១១នាក់) ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍​នគរបា​ល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិភ្នំដិន (ខេត្តតាកែវ)។ ​ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធនឹង (ការលួច រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើជាភ្នាក់ងារល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ) ,លួចស្នាក់នៅធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។​ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម

2026/08/20 08:20:42 pm        564
ការបង្ក្រាបបានដោយជោគជ័យ បទល្មើសគ្រឿងញៀនខ្នាតធំមួយ លើដីកោះខេត្តព្រះសីហនុ កាលពីខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាទឡ្ហីករណ៍ជាក់ស្ដែងថ្មីមួយទៀតដែលបញ្ជាក់ពីស្នាដៃ នៃកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន រវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាម៉េរិក។ លទ្ធផលនេះ ត្រូវបានស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចាត់ទុកថាជាការរួមចំណែករវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន និងឧក្រិដ្ឋកម្មមានការរៀបចំជាប្រព័ន្ធ។នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានពិពណ៌នាលើទំព័រហ្វេសប៊ុកផ្លូវការអំពីការចាប់ដៃគ្នារវាងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាម៉េរិក ហៅកាត់ថា DEA និងនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា ហៅកាត់ថា ADP រហូតឈានដល់ការចាប់ខ្លួនជនបរទេសពាក់ព័ន្ធនឹងប្រតិបត្តិការជាច្រើននាក់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ ទីតាំងស្តុកទុក រួមទាំងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម។បើតាមស្ថានទូតអាម៉េរិក កិច្ចសហប្រតិបត្តិការរវាង ការិយាល័យ DEA ប្រចាំនៅរាជធានីភ្នំពេញ និងរដ្ឋ New Jersey ក៏បានជួយឱ្យរដ្ឋបាលក្រុងវ៉ាស៊ីនតោន រកឃើញបណ្តាញក្នុងស្រុកមួយ ដែលមានប្រតិបត្តិការលាងលុយតាមរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ឱ្យក្រុម Sinaloa Cartel។ ស្ថានទូតបានចាត់ទុកប្រតិបត្តិការជាមួយកម្ពុជាទាំងនេះជាប្រតិបត្តិការកម្រិតខ្ពស់ និងជាការបង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរុះរើបណ្តាញឧក្រិដ្ឋកម្មសកល និងការការពារប្រជាពលរដ្ឋអាមេរិក និងកម្ពុជា។ ពីចំណែកកម្ពុជា លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២០ ខែសីហានេះថាកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអាម៉េរិក មិនមែនទើបតែមានថ្មីថ្មោងនេះទេ ប៉ុន្តែគឺជាបច្ច័យវិជ្ជមានថ្មីមួយទៀតដែលបានមកពីការបន្តនយោបាយដឹកនាំរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកបានបន្ថែមក្នុងន័យដើមថា«យើងបានធ្វើការងារជាមួយគ្នាជាច្រើនទសវត្សរ៍មកហើយ ទៅលើការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេសគឺបញ្ហាគ្រឿងញៀននេះតែម្តង»។ បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន កម្ពុជា និងអាម៉េរិក បានកំពុងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើនសកម្មភាពថ្មីៗជាច្រើន ដើម្បីឆ្លើយតបការវិវត្តបទល្មើសឆ្លងដែន ដូចជាគ្រឿងញៀនជាដើម ហើយថាកម្ពុជាក៏បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធ (FBI) លើការងារជំនាញ ព័ត៌មាន និងផ្លូវច្បាប់ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពនៃរដ្ឋ។អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏មិនខុសពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅដែរ គឺតែងតែ និងបានបន្តបើកទូលាយជាមួយរាល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីកម្ចាត់ទាំងបញ្ហាគ្រឿងញៀន និងបទល្មើសឆ្លងដែននានា សំដៅធានានាំមកនូវវិបុលភាពជូនប្រជាជនកម្ពុជា អាម៉េរិក និងមនុស្សជាតិលើពិភពលោក៕

បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស

2026/08/20 08:05:21 pm        1011
ភ្នំពេញ ៖ បុរសម្នាក់ ដែលមិនទាន់ដឹងរឿងច្បាស់លាស់ ជិះម៉ូតូទៅកាក់រថយន្ត រួចបង្កហិង្សាទៅលើម្ចាស់រថយន្ត ពេលនេះត្រូវបាននគរបាល ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យឃាត់ខ្លួន បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី។ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០១រសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាទៅកាន់ លោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវស្រាវជ្រាវឃាត់ខ្លួន បុរសខាងលើជាបន្ទាន់ ។យោងតាមសំណេររបស់ ឯកឧត្តមឧត្តមសេនីយ៍ឯកនួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់លើបណ្តាញសង្គមផ្ទាល់ខ្លួន ថា « ខ្ញុំសូមជម្រាបជូនមហាជន មេត្តាគោរពជូនជ្រាបថា ករណីដែលបានបង្ហោះក្នុងបណ្ដាញសង្គមនោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងមានហិង្សានោះ ខ្ញុំបានចាត់ទៅ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ស្រាវជ្រាវភ្លាមៗ ។ ស្នងការនគរបាលរាជធានីភ្នំពេញ បន្តថា ករណីនេះជាបទល្មើសព្រហ្មទណ្ឌ (ខ្ញុំសូមអញ្ជើញជនរងគ្រោះម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី) ។ អ្នកក្លាហាននោះសមត្ថកិច្ចជំនាញចរាចរណ៍ឃាត់បានហើយនឹងប្រគល់ទៅផែនព្រហ្មទណ្ឌបន្តនីតិវិធី។ «ខ្ញុំបាននិយាយហើយ គ្រួសារមានវិន័យ ប្រទេសមានច្បាប់ មិនត្រូវប្រើអារម្មណ៍យកមកដោះស្រាយនោះទេ (ដើម្បីរក្សាសុន្តិសុខសណ្ដាប់ធ្នាប់ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា)» ។ គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៦ មានករណីម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលអោយ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់ ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN - 1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។ ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយ បណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង ៕អត្ថបទ៖ កុម្ភៈ

គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

2026/08/20 04:17:14 pm        301
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជាង ១ ៣០០គីឡូក្រាម ដែលបង្ក្រាប និងរឹបអូសបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារកន្លងមក។ការដុតបំផ្លាញគ្រឿងញៀននេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបង្ហាញពីការមិនអត់ឱនចំពោះការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនគ្រប់រូបភាព៕

រយៈពេលពីរថ្ងៃ សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង ៨០នាក់បញ្ជូនទៅមណ្ឌលកែប្រែ

2026/08/19 04:45:20 pm        224
សីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ជនជាតិខ្មែរ ក្នុងនោះ ២នាក់ ជាជនជាតិឥណ្ឌូនេសុី ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ។ ជាក់ស្តែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ និងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៩:០០នាទី បានបន្តឃាត់ខ្លួនមនុស្សចំនួន ៥៣នាក់ បន្ថែមទៀត ។ បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ បំពេញនីតិវិធី និងបញ្ជូនទៅមណ្ឌលកែប្រែតាមនីតិវិធី ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធគ្រឿងញៀន និងបទល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ៕

សមត្ថកិច្ចផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងល្មើសអនុក្រឹត្យ០៣ ជាង៧ប៊ីលានរៀល ឬជិត២លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

2026/08/19 04:40:20 pm        315
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាលរាជធានី ខេត្តទូទាំងប្រទេស ដោយបានរកឃើញម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យ០៣ ពិន័យជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៦៣.២០០.០០០រៀល ឬស្មើនឹង១.៩៤០.៨០០អាម៉េរិក។របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមប្រាក់ពិន័យសរុប សមត្ថកិច្ចបានផាកពិន័យតាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុប ២៦. ៤០០.០០០រៀល និងបានពិន័យតាមមាត្រា២០ សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល។តាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១៦នៃអនុក្រឹត្យ ត្រូវផាកពិន័យជាប្រាក់ចំនួន៤០០.០០០រៀល ដោយមិនទាន់គិតដល់ព្យសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយ។មាត្រា១៦នៃអនុក្រឹត្យ បានចែងតម្រូវ ឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំត្រូវផ្តល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំ។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវថែរក្សាឱ្យបានហ្មត់ចត់នូវគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅនិង/ឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស។ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការកែលម្អប្រព័ន្ធការពារសន្តិសុខ។ដោយឡែក តាមមាត្រា ២០ នៃអនុក្រឹត្យដដែល បានចែងថា ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤.០០០.០០០រៀល សម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន។សូមបញ្ជាក់ថាអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវបានរាជរដ្ឋាភិបាលប្រកាសអនុវត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមានគោលដៅធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ អនុក្រឹត្យនេះ ត្រូវបានចាត់ទុកជាដាវអាជ្ញាមួយ ដែលផ្ដល់លទ្ធភាពឱ្យមន្រ្តីមានសមត្ថកិច្ច បោសសម្អាតជនបរទេសពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាន់តែមានប្រសិទ្ធភាព៕

បញ្ជូនជនជាតិចិន ៤នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី ONLINE SCAMS

2026/08/16 04:14:26 pm        1037
ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង​០៨:៣០នាទីព្រឹក កម្លាំងការិយាល័យជំនាញ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៤នាក់ (ប្រុស) ជនជាតិចិន រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រព្រឹត្តនៅបុរីឡឺសិន ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ១/ ឈ្មោះ WU TAIXIN អាយុ៣១ឆ្នាំ ២/ ឈ្មោះ HUANG HOUHUI អាយុ៣៥ឆ្នាំ ៣/ ឈ្មោះ TIAN YAO អាយុ២៦ឆ្នាំ ៤/ ឈ្មោះ CHEN HOULEI អាយុ៣៦ឆ្នាំ។ វត្ថុតាងរួមមាន: ១- កុំព្យូទ័រ យួរដៃ ចំនួន ០៨គ្រឿង ២- ទូរសព្ទដៃ ចំនួន ០៨គ្រឿង (ប្រើផ្ទាល់ខ្លួន) ៣- លិខិតឆ្លងដែន ចំនួន ០៣ច្បាប់ ៤- សៀវភៅការងារជនបរទេស ចំនួន ០៦សន្លឹក ៥- អត្តសញ្ញាណប័ណ្ណ ជនជាតិចិន ចំនួន ០២សន្លឹក ៦- ប័ណ្ណបើកបរ ចិន ចំនួន ០១សន្លឹក ៧- ប័ណ្ណប្រជាជនចិនខេត្តហ្វូជៀន ចំនួន ០១សន្លឹក ៨- ប័ណ្ណចេញចូលហុងកុង-ម៉ាកាវ ចំនួន ០១សន្លឹក ៩- កាតធនាគារ ចំនួន ០១សន្លឹក ១០- បារីអេឡិចត្រូនិចមួយចំនួន៕

កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ

2026/08/15 03:46:40 pm        350
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថបានស្វែងរកចាប់ខ្លួន បុគ្គលឈ្មោះ ប៉េង ជីវ៉ា បានហើយ បន្ទាប់ពីការផ្សព្វផ្សាយថា បុគ្គលនេះមិនមានមុខរបរពិតប្រាកដ តែបានប្រើប្រាស់ឯកសណ្ឋានយយោធា និងកងរាជអាវុធហត្ថបង្ហោះតាមបណ្ដាញសង្គម និងបានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ។ក្រោយទទួលបានព័ត៌មាននេះក្រសួងការពារជាតិបានបើកការស្រាវជ្រាវបន្ទាន់ ចំពោះបុគ្គលឈ្មោះ ប៉េង ជីវ៉ា និងកំណត់ឃើញថា ប៉េង ជីវ៉ា រស់នៅភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ហើយបានបន្តស្រាវជ្រាវតាមចាប់ខ្លួនបុគ្គលនេះបាន ដែលបុគ្គលនេះបានទៅស្នាក់នៅផ្ទះខាងប្រពន្ធរបស់គេ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយដកហូតបានភស្តុតាងមួយចំនួន រួមទាំងឯកសណ្ឋានកងយោពលខេមរភូមិន្ទផងដែរ។អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា បុគ្គល ប៉េង ជីវ៉ា ពុំមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថឡើយ។ ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិក៏បានឱ្យដឹងថា ថ្មីៗនេះ មានព័ត៌មានក្នុងបណ្តាញសង្គមពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៉េង ជីវ៉ា ប្រើប្រាស់ឯកសណ្ឋានយោធិន នៃកងយោធពលខេមរភូមិន្ទ និងយកឈ្មោះថ្នាក់ដឹកនាំមកប្រើថែមទៀតនោះ គឺមិនមានឈ្មោះ ប៉េង ជីវ៉ា នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន នោះទេ។បច្ចុប្បន្នឈ្មោះ ប៉េង ជីវ៉ា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីលើរថយន្តធុនធំ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយ

2026/08/15 03:27:13 pm        368
នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីឡើងវិញលើរថយន្តធុនធំចូលក្នុងម៉ោងហាមឃាត់ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយតទៅ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ដើមសប្តាហ៍ក្រោយនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបើកការចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការប្រើប្រាស់វិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង លើរថយន្តធុនធំ និងយានយន្តទាំងឡាយណាដែលដឹកទំនិញ ឬឥវ៉ាន់សំពីងសំពោង ងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ឬបង្កការកកស្ទះចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ។ ការអនុវត្តនេះ ធ្វើឡើងក្រោមបទបញ្ជា និងគោលការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងជំនាញចុះអនុវត្តផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ ស្របពេលដែលកំណើនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរកត់សម្គាល់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ វិធានការចុះអនុវត្តដដែលនេះ គឺ នឹងត្រូវធ្វើឡើង ក្នុងភូមិសាស្ត្រខណ្ឌចំនួន០៥ ជាអាទិភាពស្របតាមបំរាមណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមមានខណ្ឌដូនពេញ , ចំការមន , ៧មករា , បឹងកេងកង និងខណ្ឌទួលគោក ជាដើម ស្របពេលដែលមុនការចុះអនុវត្ត កម្លាំងជំនាញ ក៏តែងបានចុះជាប់លាប់ក្នុងការផ្សព្វផ្សាយអប់រំណែនាំអ្នកបើកបរល្មើសទាំងឡាយឲ្យចូលរួមគោរបច្បាប់ឲ្យបានខ្ជាប់ខ្ជួនជាបន្តបន្ទាប់មករហូតដែរ ។ ពលរដ្ឋ គាំទ្រចំពោះការរឹតបន្តឹងច្បាប់ឡើងវិញ ពិសេសវិធានការណ៍តឹងចំពោះរថយន្តធុនធំ និងដឹកសំពីងសំពោងខាងលើនេះឯង ដែលជាកត្តាងាយបង្កឲ្យកើតមានគ្រោះថ្នាក់ ។ ពលរដ្ឋបន្ថែម ការអនុវត្តរបស់សមត្ថកិច្ចអាចទទួលប្រសិទ្ធិភាពទៅបាន គឺទាមទារការចូលរួមគោរពច្បាប់ពីអ្នកដំណើរផងដែរ ទើបធានាបាន ពីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ កាត់បន្ថយបានពីការកើតមានគ្រោះថ្នាក់ ។ គួរបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ជាថ្មីឡើងវិញ នឹងត្រូវបានធ្វើឡើងពេញលេញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍ បានបន្តការគំរាមកំហែងខ្ពស់ដល់សុវត្ថិភាពចរាចរណ៍សាធារណៈក្នុងពេលបច្ចុប្បន្ននេះ ខណៈត្រឹមរយៈពេល០៦ខែ នៃឆ្នាំ២០២៦ មនុស្សជាង៧០០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ការចុះអនុវត្តរឹតបន្តឹងច្បាប់ពេញលេញឡើងវិញជាថ្មីនេះ គឺនឹងត្រូវធ្វើឡើង ក្នុងក្របខណ្ឌរាជធានីខេត្តចំនួន០៥តែប៉ុណ្ណោះ មានរាជធានីភ្នំពេញជាអាទិ៍ , ខេត្តព្រះសីហនុ , កំពង់ស្ពឺ , កណ្តាល និងខេត្តស្វាយរៀងតែប៉ុណ្ណោះ ៕ អត្ថបទ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២
09/22/2026 03:09 PM
កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
09/22/2026 03:09 PM
ការីទេសចរណ៍មកពី ១៧០ប្រទេស បន្តនាំគ្នា​មក​ដល់​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​សក្ដា​នុពល​ទេសចរណ៍
09/22/2026 02:09 PM
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សហការគ្នារៀបចំផែនទីបង្ហាញផ្លូវ ដើម្បីគាំទ្រដល់ការអនុវត្តគន្លឹះក្នុងវិស័យអប់រំ ជាពិសេសការលើកកម្ពស់មូលធនមនុស្ស
09/22/2026 02:09 PM
រយៈពេល១០ថ្ងៃ កម្ពុជាបន្តបណ្ដេញជនបរទេសខុសច្បាប់ ៦៨១នាក់ មាន ៣១សញ្ជាតិ ចេញពីប្រទេស ពាក់ព័ន្ធ Online Scams និងបទសល្មើសផ្សេងទៀត
09/22/2026 02:09 PM
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រារព្ធទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦
09/22/2026 02:09 PM
ស្នងការរងខេត្តបន្ទាយមានជ័យ និងជនបរទេសជាង ២០០នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប Online Scams
09/22/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលរៀនជំនាញបច្ចេកទេសក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧
09/22/2026 02:09 PM
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ផ្តោតលើការបណ្តុះបណ្តាលជំនាញសម្រាប់ការងារ និងអាជីពជាក់ស្តែង
09/22/2026 02:09 PM
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
09/22/2026 02:09 PM