ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

2026/05/01 04:54:10 pm        292
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីវិធានការចំនួនបី ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ នៅសប្តាហ៍ក្រោយ នឹងមានប្រជុំអន្តរស្ថាប័នដើម្បីធ្វើកិច្ចការងារនេះ ឱ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានសារប្រយោជន៍ ទី១. សារប្រយោជន៍សម្រាប់ជាតិ និងទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ ដែលសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខ័ណ្ឌមួយនេះឱ្យទទួលបានជោគជ័យ។ឯកឧត្តម បានបញ្ជាក់ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងនោះមានទី១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស (តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែអត់អនុវត្តទោសនោះទេ)។ ហើយដាក់កាតព្វ កិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕អត្ថបទ៖ វង្ស សុភាព 

អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់

2026/05/01 11:03:57 am        144
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយកងរាជ អាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង ដែលមានយីហោ ភោជនីយដ្ឋាន« មហាមេឃ » ក្រោយសង្ស័យមានបង្កប់សេវាបម្រើផ្លូវភេទ និងបានឃាត់មនុស្សប្រុសស្រី ៥៣នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង១២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១ ខែឧសភា ឆ្នាំ ២០២៦ស្ថិត នៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមន្រ្តីជំនាញបានអោយដឹងថា ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ ដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ រហូតឈានដល់ការចុះឆ្មក់បង្ក្រាបតែម្ដង ។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងអាជ្ញាធរ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៣ ក្នុង នោះមាននារី៣៩នាក់ និងបុរស ១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិងអនីតិ ជន ។ ក្រោក្រោយពេលប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានធ្វើនាំខ្លួនទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បី ធ្វើការសាកសួរ បន្តតាមនីតិវិធី ច្បាប់ ៕ អត្ថបទ ៖ កុម្ភៈ

កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់

2026/04/30 05:20:42 pm        275
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅដ៏ធំមួយកន្លែងស្ថិតក្នុង ដី ឡូតិ៍លេខ២ ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសង្ស័យមានបង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងចុះអនុវត្តន៍ការងារផ្ទាល់ដោយលោកអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ អគារខាងលើ ជាប្រភេទអគាររួម (ជួលសម្រាប់បុគ្គលិកក្លឹបកំសាន្តទីក្រុងលើមេឃស្នាក់នៅ) កម្ពស់៦ជាន់ ស្មើនឹង ២៣៤បន្ទប់ មានមនុស្សស្នាក់នៅសរុបចំនួន ៧៤នាក់ ស្រី ២១នាក់ ០៣សញ្ជាតិ ក្នុងនោះមាន ៖ ១.ជនជាតិ ខ្មែរ ៣៥នាក់ ស្រី ១៣នាក់, ២.ជនជាតិ ចិន ៣៣នាក់ ស្រី ០៨នាក់, ៣.ជនជាតិ មីយ៉ាន់ម៉ា ០១នាក់ ប្រុស។ ជាលទ្ធផល នៃការត្រួតពិនិត្យ រកឃើញមានជនជាតិចិន ចំនួន៥នាក់ ដែលបានចូលមកស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រៅពីនោះជនបរទេសផ្សេងទៀតដែលកំពុងស្នាក់នៅទីតាំងខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការ ត្រឹមត្រូវ ហើយពុំ រកឃើញមានមនុស្ស រឺសម្ភារពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះទេ។បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ លីហេង

នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង

2026/04/30 01:50:28 pm        284
ជនសង្ស័យជាជនជាតិចិន០៣នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចស្រាវជ្រាវ​តាម​ចាប់​ខ្លួនយកមក​ផ្តន្ទា​ទោស​តាមផ្លូវច្បាប់ ពាក់ព័ន្ធការបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ ៨០០ដុល្លារ នៅ​ចំណុច​សណ្ឋានគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ ៣១០ ភូមិ៧ សង្កាត់​បឹង​កេងកង៣ ខណ្ឌ​បឹង​កេងកង កាលពីវេលាយប់រំលងអាធ្រាត្រថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់​ដោយកម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌបឹងកេងកង ។ជនសង្ស័យទាំង០៣នាក់ មានឈ្មោះទី១ Chen lang shu ភេទប្រុស អាយុ២២ឆ្នាំ, ទី២ ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ឆ្នាំ , ទី៣ ឈ្មោះHan Ling ភេទប្រុស អាយុ19ឆ្នាំ ។ ជនទាំង​០៣ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ដោយឡែកជនរងគ្រោះ មានឈ្មោះ រុន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាង​បារាំង ផ្ទះជួល ផ្លូវ៨៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ក្រុមជនសង្ស័យប្រើរូបភាពឆាតហៅស្រីៗ​មកបំរើ​សេ​វាផ្លូវភេទ រួចហើយជំរិតទារប្រាក់តែម្ដង ( ក្រុមនេះជំនាញប្រើរូបភាពបែបនេះ​ជាច្រើន​ករណី​រួចមកហើយ)។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នឹងត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់

2026/04/30 01:42:21 pm        196
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ និង​ឯក​ឧត្តម​ ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយ​មាន​ការសម្របសម្រួលពីនីតិវិធីដោយតំណាងអយ្យការអ​ម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ និង​ការ​បញ្ជា​ដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំង​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជ​អាវុធ​ហត្ថ​ខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមាន​ការ​សង្ស័យ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិត​ក្នុង​ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៦ ។ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែល​ពាក់​ព័ន្ធ​លប​លួច​​ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មាន​ជន​បរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី ២៤នាក់ ជនជាតិ​មីយ៉ាន់ម៉ា ស្រី ០៣នាក់ ជនជាតិវៀតណាម ១០នាក់ ស្រី ០៧នាក់ និងជនជាតិខ្មែរ ០៧នាក់ ស្រី ០៥នាក់ ផងដែរ ។សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែល​មិន​ជាប់​​ពាក់​ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕

ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

2026/04/28 02:45:49 pm        149
ប្រជាពលរដ្ឋខ្មែរ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​លើ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​បោស​សម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជា​ការ​បញ្ជាក់​ថា​ កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាន​បន្ថែម​ល្បឿន​កាន់​តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ​ស្រប​តាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​អនុវត្ត​អនុ​ក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួត​ពិនិត្យ​ការ​ស្នាក់​នៅ​ប្រមូល​ផ្តុំ​របស់​ជន​បរទេស​ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បាន​ចាប់​អនុវត្ត​យ៉ាង​ពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំង​ផ្តល់​ការ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្ត​ទណ្ឌ​កម្ម​ពិន័យ​ជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។ ពលរដ្ឋសម្តែងការគាំទ្រលើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹង​សង្ឃឹម​មុត​មាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុម​ឧក្រិដ្ឋជន​ជា​ជន​បរទេស​ទាំង​ឡាយ ក្លោកខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។ លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទី​តាំង​រស់​នៅ​ប្រមូល​ផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គល​ល្មើស​ច្បាប់​មួយ​ចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល៕ អត្ថបទ៖ លីហេង

សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ

2026/04/27 02:50:40 pm        198
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅ​ជួយ​ការ​ងារ​នៅ​សមរភូមិមុខ។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និង​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​វាង​វៃ​របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបាន​គិតគូរ​ដោះ​ស្រាយ​បញ្ហា​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​សង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ផងដែរ។គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល​ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមក្មេងទំនើង ដែលដាក់នៅ​ក្នុង​ពន្ធនាគារ​ច្រើន​នាំ​អស់​តែ​បាយ ដូច្នេះគប្បីត្រូវនាំពួកគេយកទៅអប់រំនៅសមរភូមិមុខវិញ វាប្រសើរជាង ដោយ​ឱ្យ​ពួក​គេ​ជួយ​បម្រើ​ផ្នែក​វិស្វកម្មតាមទម្ងន់ទោសរបស់ពួកគេ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និង​អគ្គមេបញ្ជាការកងទ័ព ត្រូវបញ្ជូនក្មេងទំនើងទៅសមរភូមិបីខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បី​ជួយ​ធ្វើ​លេណដ្ឋាន ដើម្បីឱ្យពួកគេដឹងថា អ្នកនៅជួរមុខលំបាកយ៉ាងណា ខណៈយុវជន​ដូច​គ្នា​អ្នក​នៅ​ជួរ​មុខគេកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ ចំណែក​ក្មេង​ទំនើង​ដែល​កំពុង​មាន​ឱកាស​មាន​សេរីភាព នៅសមរភូមិក្រោយ បែរជាដើរបង្ករឿងកាប់ចាក់គ្នាបំផ្លាញប្រទេសទៅវិញ ដូច្នេះ​ត្រូវនាំពួកគេទៅ ដើម្បីជាប្រយោជន៍ជាតិ៕ អត្ថបទ៖ លីហេង

បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់

2026/04/25 05:26:05 pm        712
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

2026/04/25 12:46:53 pm        308
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងអាគារខុនដូរប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស៤០នាក់ ដោយបែងចែងជា០៣ផ្នែកពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ ១. ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញ ៖ ជនបរទេសសរុបចំនួន២២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) ។ សម្ភារៈវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន៥០៦គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន២០ គ្រឿង , ធុង CPU ចំនួន១៨គ្រឿង , អេក្រង់ (MONITOR) ចំនួន១៥គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។បានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃចំនួន១២២គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៥ គ្រឿង , ធុង CPU ចំនួន១២គ្រឿង , អេក្រង់ (MONITOR) ចំនួន ២០ គ្រឿង។២. ឃាត់ជនជាតិបង់ក្លាដេស១២នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតសម្ភារៈ រួមមាន ៖ទូរស័ព្ទដៃ ចំនួន០២គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០៥គ្រឿង។៣. រកឃើញជនបរទេស០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់ ជាប់ពាក់ព័ន្ធនឹងគ្មានលិខិតឆ្លងដែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤០នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

2026/04/24 05:09:58 pm        236
នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៩នាក់ ស្រី១១នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM