សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​

សន្តិសុខ និង សង្គម

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង

2026/08/05 09:48:43 pm        553
យ៉ាងហោចណាស់ មានមនុស្ស៦នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅស្រុកវាលវែង ខណៈដែលសមតត្ថកិច្ចបានចូលទៅឡោមព័ន្ធជនសង្ស័យ ហើយជនបង្កបានផ្ទុះគ្រាប់បែកឡើង។លោក ធាង ឡេង អភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្រាប់ BTV news នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា ករណីបង្ក្រាបគ្រឿងញៀននេះ ជនបង្កបានបំផ្ទុះគ្រាប់បែកកែច្នៃ ខណៈដែលកម្លាំងមានសមត្ថកិច្ច មានទាំងនគរបាល កម្លាំងប្រជាការពារ បានចូលទៅឡោមព័ន្ធជនសង្ស័យ។អភិបាលស្រុកវាលវែងបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន ហើយយបានប្រើប្រាស់អំពើហិង្សាលើគ្រួសារ ក្រោយទទួលបានករណីនគរបាលក៏បានចុះទៅកន្លែងកើតហេតុ ពេលនោះជនបង្កមានគ្រាប់បែកកែច្នៃ ក៏បានបំផ្ទុះពេលដែលនគរបាល និងប្រជាការពារចូលទទៅជិតជនសង្ស័យ បណ្ដាលឱ្យផ្ទុះរបួស និងស្លាប់៦នាក់ មានសមត្ថកិច្ច រួមទាំងជនបង្ក។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ស្រីក្រសួងមហាផ្ទៃ បានថ្លែងតាមបណ្ដាញសង្គមនៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ថា មន្ត្រីនគរបាលជាតិ និងប្រជាការពារ សរុបចំនួន៥រូបបានស្លាប់ ហើយជនបង្កម្នាក់ក៏បានស្លាប់ និងរបួសប្រជាការពារ១រូប ក្នុងប្រតិបត្តិការបង្ក្រាបអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។យោងតាមរបាយការណ៍បឋមរបស់ ឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ ដោយកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលព័ត៌មានពីប្រពន្ធជនបង្ក ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បំផ្ទុះគ្រាប់បែក។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាកើថា ហេតុការណ៍នេះ បានបណ្ដាលឱ្យមានសោកនាដកម្ម ហើយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលខេត្ត រួមទាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារ។ ជាមួយគ្នានេះ ត្រូវបន្តខិតខំស្រាវជ្រាវទាំងមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាននោះ និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់៕

ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

2026/08/05 04:29:50 pm        192
ភ្នំពេញ ៖ ក្រុមអ្នកផលិតមាតិកាចំនួន ២ ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិត និងផ្សព្វផ្សាយមាតិកាមិនសមរម្យ បំពានលើក្រមសីលធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងមានខ្លឹមសាររើសអើងចំពោះអ្នកជំងឺ ព្រមទាំងការបំពានផ្សេងៗ ត្រូវបានក្រសួងព័ត៌មានកោះហៅមកអប់រំ ណែនាំ និងព្រមានជាផ្លូវការ កាលពីថ្ងៃទី៣ និងទី៤ ខែសីហា ឆ្នាំ២០២៦។តំណាងក្រុមអ្នកផលិតមាតិកាទាំងពីរ បានទទួលស្គាល់កំហុស សុំអភ័យទោសចំពោះសាធារណជន និងបានធ្វើកិច្ចសន្យាថា នឹងលុបបំបាត់ខ្លឹមសារមិនសមរម្យ និងមិនប្រព្រឹត្តកំហុសដដែលនេះជាថ្មីទៀតឡើយ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ដ្រក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងបន្តតាមដានសកម្មភាពរបស់ក្រុមអ្នកផលិតមាតិកាទាំងពីរនេះ រួមនឹងក្រុមផ្សេងៗយ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងករណីមានការបំពានកើតឡើងជាថ្មី ក្រសួងនឹងចាត់វិធានការសមស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយមិនមានការលើកលែងឡើយ។ក្រសួងព័ត៌មានក៏បានអំពាវនាវដល់សាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមតាមដាន និងរាយការណ៍អំពីមាតិកាដែលបំពានច្បាប់ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូររបស់បុគ្គល និងតម្លៃសង្គម ដើម្បីរួមគ្នាកសាងបរិយាកាសព័ត៌មានប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងសុវត្ថិភាពសម្រាប់សង្គមទាំងមូល។ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏បានអំពាវនាវដល់អ្នកផលិតមាតិកាគ្រប់ប្រភេទ អ្នកបង្កើតមាតិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម (Content Creators/Influencers) និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសេចក្តីថ្លៃថ្នូរ សិទ្ធិ និងតម្លៃរបស់បុគ្គល ព្រមទាំងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈរើសអើង បង្កការស្អប់ខ្ពើម បន្ទាបបន្ថោក ប្រមាថ ឬរំលោភបំពានលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬក្រុមណាមួយ ជាពិសេសស្ត្រី កុមារ ជនមានពិការភាព អ្នកជំងឺ និងក្រុមងាយរងគ្រោះផ្សេងៗ។ ការផលិតមាតិកាប្រកបដោយការទទួលខុសត្រូវ សីលធម៌ និងការគោរពតម្លៃមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងបរិយាកាសព័ត៌មានដែលមានគុណភាព និងសង្គមឌីជីថលប្រកបដោយសុវត្ថិភាព និងអរិយធម៌៕

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams

2026/08/04 04:54:29 pm        254
សមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ក្រុមឧក្រិដ្ឋជន Online Scams ដែលបាននឹងកំពុងអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងធំៗជាច្រើនកន្លែង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកកលារអូសទាញនិងមានការប្រុងប្រយ័ត្ន។ទាកទងករណីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពល្មើសច្បាប់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា ករណីនេះ គឺជារឿងថ្មីដែលសមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប។ ហើយនៅពេលដែលសមត្ថកិច្ចធ្វើការបោសសម្អាតឲ្យអស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា ពោលទីតាំងធំៗត្រូវបានបង្ក្រាប ប៉ុន្តែវាមានលេចចេញជាអ្នកដែលរតើគេចទៅពួនជ្រកនៅតាមទីតាំងនានានៅតាមសហគមន៍ និងបានទៅសម្ងំលាក់ខ្លួននៅតាមគ្រួសារ តាមជើងភ្នំ វាលស្រែ ដោយសារតែគេប្រើប្រាស់ប្រព័ន្ធវាយហ្វាយ រហូតដល់មានការធ្វើសកម្មភាពតាមរថយន្តក្នុងឆបោកតាមអនឡាញ ហើយមានទំនាក់ទំនងជាមួយបណ្តាក្រុមឧក្រិដ្ឋជនដទៃទៀតអាចនៅក្នុងប្រទេស ឬនៅក្រៅប្រទេស។លោកជំទាវបញ្ជាក់ថា ៖ “បច្ចុប្បន្ននេះយើងាបនរកឃើញថា ក្រុមនេះមួយចំនួនណានោះដាច់ការទាក់ទង ឬមួយអត់បានកើនលុយចំណូលទេ អីចឹងពួកគាត់ចាប់ផ្តើមអស់លុយបណ្តើរៗហើយ។ យើងបានចាប់អារម្មណ៍ថា ពួកនេះបានប្រព្រឹត្តនៅបទឧក្រិដ្ឋ ដោយសារសារជាតិរបស់ពួកគេឲ្យតែមានប្រាក់ចំណូល គឺគេធ្វើហើយ ព្រោះគេធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពីព្រោះពួកអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសទាំងអស់នេះខ្វះខាតលុយកាកគេនឹងចាប់ផ្តើមធ្វើសកម្មភាពណាដែលអាចធ្វើបាន។ ហើយអ្វីដែលយើងនៅតែបារម្ភជាពិសេសប្រជាពលរដ្ឋយើងដែលមានទាំងបុរស និងនារី គឺយើងធ្លាប់បានជួយសង្គ្រោះមកវិញ។ អ្វីដែលសំខាន់គឺប្រជាពលរដ្ឋទាំងអស់គ្នាទាំងគ្រួសារ ទាំងអាណាព្យាបាលក៏ដូចជាសាម៉ីខ្លួន គឺធ្វើយ៉ាងណាប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ”។លោកជំទាវបានបញ្ជាក់ថា អំពើជួញដូរមនុស្សនៅមិនទាន់ផុតរលត់នៅឡើយទេ ហើយជនល្មើសបច្ចុប្បន្នេះ គឺមិនមែនធ្វើការជួញដូរមនុស្សតាមទម្រង់តែមួយ ឬតាមទម្រង់បុរាណទេ គឺគេប្រើប្រាស់ទៅតាមវិធីសាស្ត្រផ្សេងៗ គូបផ្សំការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ សូមឲ្យប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន និងធ្វើការបង្ការទប់ស្កាត់ ដោយចៀសវាងការចាញ់បោកការអូសទាញរបស់អ្នកដែលមិនស្គាល់មុខឲ្យធ្វើសកម្មភាពណាមួយខុសច្បាប់ និងកុំជឿទុកចិត្ត ត្រូវរកការពិគ្រោះយោបល់ពិភាក្សាជាមួយសមត្ថកិច្ច ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះ៕ អត្ថបទ៖ វង្ស សុភាព

៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់

2026/08/04 04:34:03 pm        168
ភ្នំពេញ៖ មន្ត្រីជំនាញនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្សបានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២៦នេះ សមត្ថកិច្ចបានធ្វើ​ការបង្ក្រាបករណីជួញដូរមនុស្សបាន ១១២ករណី និងបានឃាត់​ខ្លួនជន​ល្មើស​បានចំនួន ១៦៩នាក់ ដោយក្នុងនោះមានជនបរទេសចំនួន ៣១នាក់​ផងដែរ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់។លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានថ្លែងប្រាប់ BTV ថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការបង្ការទប់ស្កាត់នៅអំពើជួញដូរមនុស្ស គឺអំពើជួញដូរមនុស្សនៅមិនទាន់ផុតរលត់នៅឡើយទេ ហាក់ដូចជានៅមិនទាន់ឃើញសញ្ញានៃការថយចុះគួរឲ្យកត់សម្គាល់នៅឡើយទេ។ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ បានធ្វើការបង្ក្រាប ១១២ករណី បើប្រៀបធៀបទៅនឹងរយៈពេល ៦ខែដើមឆ្នាំ២០២៥ គឺមានកំណើន១៣% ។ ហើយក៏បានរកឃើញជនល្មើសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្សមានចំនួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះបានចំនួន ៥៨១នាក់ មានស្រី ៣៣៣នាក់។ ហើយក្នុងចំណោមជនរងគ្រោះនៅតែមានអនីតិជន។ ហើយបានបែងចែកជាពីរបទល្មើស ទី១. បទល្មើសជួញដូរមនុស្ស និងទី២. អំពើធ្វើអាជីវកម្មផ្លូវភេទ។ នៅក្នុងបទល្មើសជួញដូរមនុស្សមាន ៤៤ករណី មានជនសង្ស័យ ៥៣នាក់ , សង្គ្រោះជនរងគ្រោះបានចំនួន ៣២៧នាក់ (ស្រី១១១នាក់) , អាយុក្រោម១៥ឆ្នាំ មាន២៣នាក់ (ស្រី១៥នាក់)។ អំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបាន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១៦នាក់ (ស្រី៣០នាក់) ដោយក្នុងនោះមានជនបរទេសចំនួន ៣១នាក់ផងដែរ។ សង្គ្រោះជនរងគ្រោះបវានចំនួន ២៥៤នាក់ (ស្រី២២២នាក់) និងមានអានីតិជនក្រោម ១៥ឆ្នាំ មានចំនួន៥៥នាក់ (ស្រី៥១នាក់) និងអាយុចន្លោះពី១៥ទៅ១៧ឆ្នាំ មានចំនួន៧៨នាក់ (ស្រី៧៥នាក់) និងអាយុពី១៨ឆ្នាំឡើងមានចំនួន ១២១នាក់ បានន័យថា ស្ត្រីរងគ្រោះច្រើននៅក្នុងចំណោមបទល្មើសធ្វើអាជីវកម្មផ្លូវភេទ។លោកជំទាវបានបញ្ជាក់ថា ក្រសួងយុត្តិធម៌ក៏បានធ្វើការពន្លឿននៅក្នុងការផ្តន្ទាទោស គឺសំណុំរឿងដែលបានធ្វើការសម្រេចក្តីនៅក្នុងឆ្នាំ២០២៦នេះ មានចំនួន៣៦៤ករណី ដោយក្នុងនោះមានសំណុំរឿងចាស់ ១២៨ករណី និងសំណុំរឿងថ្មី ៣៣៦ករណី ហើយបានរកឃើញថាមានជនរងគ្រោះ៤៧១នាក់ (ស្ត្រី២៩៨នាក់) ក្នុងនោះមានអានីតិជនចំនួន ១៨០នាក់ (ស្ត្រី១៧៧នាក់) និងមានជនបរទេសចំនួន៦៣នាក់ផងដែរ។ នៅក្នុងការធ្វើចំណាត់ការទៅដល់ជនដែលជាប់ចោទ ៦៧៨នាក់ (ស្រី៥៧នាក់) បានធ្វើការជំនុំជម្រះ ហើយបានចេញសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ១៤៩ករណី ដែលមានមនុស្ស២៣២នាក់ ត្រូវជាប់ពន្ធនាគារទៅតាមច្បាប់ដែលបានកំណត់៕ អត្ថបទ៖ វង្ស សុភាព

តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧

2026/07/31 05:34:36 pm        298
ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់ BTV news ឱ្យដឹងថា ឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានី ករណីនេះត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូជនសង្ស័យរូបនេះបានប្រើហិង្សាលើជនរងគ្រោះ២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បានរៀបរាប់ឱ្យដឹងថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នា ឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកឡើយ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ៧នាក់ទៀត បានជិះម៉ូតូចេញពីកន្លែងហូបចំណីអាហារនៅមុខវត្តបុទមវត្តី រហូតមកដល់ផ្លូវម្តុំវិមានឯករាជ្យទល់មុខវិទ្យាស្ថានជាតិអប់រំ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយបញ្ជាឱ្យពួកខ្លួនឈប់ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយដោយសារតែភ័យខ្លាំងពេក ជនរងគ្រោះចេះតែបន្តជិះបត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួនពុំចាប់អារម្មណ៍ថា ពួកគេជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែបន្តជិះដេញតាមម៉ូតូរបស់ខ្លួន ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូតមកដល់ចំណុចម្តុំខាងមុខក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេលខ្លួនឈប់ម៉ូតូភ្លាម ស្រាប់តែពួកគេចូលមកវាយទាត់ធាក់លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យបាត់បង់ស្មារតី ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយខ្លួនពុំដឹងថា រងរបួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះ ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់ធាក់មកលើជនរងគ្រោះ ទើបជនរងគ្រោះដឹងថាពួកគេពុំមែនជាសមត្ថកិច្ចឡើយ ហើយពេលឪពុកម្តាយរបស់ខ្លួនបានដឹងរឿងនេះក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីព្យាបាលរបួស។អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រតនៈ ពិសាល បានបញ្ជាក់ថា រូបគេនិងបក្ខពួក២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរសិស្សសាលាឥន្ទ្រទេវី ដំបូងឡើយបានអង្គុយជជែកគ្នាលេងនៅវិមានឯករាជ្យរហូតដល់ម៉ោងប្រហែល២យប់ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកគេបានជិះចេញពីវិមានឯករាជ្យដល់កែងវត្តបុទុម ក៏បានឃើញសមត្ថកិច្ចកំពុងដេញចាប់ក្មេងមួយក្រុមដោយម៉ូតូសមត្ថកិច្ចមានបើកសារ៉ែនរោទិ៍ ពេលពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញដូច្នោះ រតនៈ ពិសាល និងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែពួកវាមិនឈប់នោះទេ ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ រតនៈ ពិសាល បានជិះគៀរឱ្យដួលទៅលើខឿនផ្លូវ ហើយ រតនៈ ពិសាល ក៏បានឈប់ម៉ូតូ ដើរចូលទៅទះមួយកំផ្លៀង និងទាត់មួយជើងចំកណ្តាលមុខដួលប្រកាច់លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និងឱ្យរូបគេជួយជូនជនរងគ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុកឱ្យគាត់ជូនទៅផ្ទះវិញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល រតនៈ ពិសាល បានឃើញសារព័ត៌មានកំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿងហេតុការណ៍ដែលខ្លួនវាយគេ ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ រតនៈ ពិសាល បានធ្វើការចរចាគ្នាជាមួយជនរងគ្រោះ ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែខ្លួនសុំសងថ្លៃព្យាបាលតែ ៥ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិនស៊ីសង្វាក់ជាមួយពាក្យបណ្តឹងរបស់ជនរងគ្រោះក៏ដោយ វីដេអូហិង្សាដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម គឺជាភស្តុតាងបញ្ជាក់ថា ជនសង្ស័យ រតនៈ ពិសាល មានបទល្មើសយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ទាក់ទិនហិង្សានេះដែរបក្ខពួកឈ្មោះ រតនៈ ពិសាល ម្នាក់ទៀត ក៏ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ដែរ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ សែច័ន្ទ សេង ហៅ សេង អាយុ ១៧ឆ្នាំ ដោយចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ក្នុងពេលធ្វើសកម្មភាព។ ចំពោះករណីនេះសមត្ថកិច្ចក៏កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ៕

សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់

2026/07/31 03:42:12 pm        1819
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបាននាំខ្លួន សាម ម៉ីជូ ស្ត្រី​ដែល​បាន​បើក​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មន្ត្រី​ក្រសួង​សាធារណ​ការ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ នៅក្នុង​ខណ្ឌ​សែនសុខ ​ទៅ​ដល់​ស្ថាប័ន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នៅ​រសៀល​ថ្ងៃទី​៣១ ​ខែក​ក្កដា ឆ្នាំ២០២៦នេះ ដើម្បីបន្តនីតិវិធី និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់។ជា​ការ​កត់សម្គាល់ ការនាំខ្លួននេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដដឹកនាំខ្លួន សាម ម៉ីជូ ចូល​តាម​ច្រក​ទ្វារ​សាលា​ឧទ្ធរណ៍ ដោយមិនបាននាំខ្លួនចូលតាមច្រកទ្វារសាលាដំបូងឡើយ។ទោៈជាយ៉ាងណា នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ឃើញមានវត្តមានអ្នក​សារព័ត៌មាន​បាន​បន្ត​រង់​ចាំពីលទ្ធផលនៃការសម្រេចរបស់តំណាងអយ្យការ៕ អត្ថបទ ៖ តារាវុទ្ធី 

ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ

2026/07/31 02:31:59 pm        639
ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​វីដេអូ​ជន​សង្ស័យ​រូប​នេះបា​ន​ប្រើ​ហិង្សា​លើ​ជន​រងគ្រោះ២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន​។ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ុន វីផា បាន​រៀប​រាប់​ឱ្យ​ដឹង​ថា រូបខ្លួននិងក្រុមជនសង្ស័យពុំដែលបានស្គាល់គ្នា ឬធ្លាប់មាន​រឿង​អ្វី​ជា​មួយ​គ្នា​ពី​មុន​មក​ឡើយ ​ហើយនៅថ្ងៃកើតហេតុជនរងគ្រោះ រួមជាមួយមិត្តភក្តិ៧នាក់ទៀត បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ហូប​ចំណី​អាហារនៅមុខវត្តបុទមវត្តី រហូតមក​ដល់​ផ្លូវ​ម្តុំ​វិមានឯករាជ្យ​ទល់​មុខ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ស្រាប់តែមានម៉ូតូចំនួន២គ្រឿង បានជិះតាមពួកខ្លួន ហើយស្រែកថា ចោរ ចោរ ហើយ​បញ្ជា​ឱ្យ​ពួក​ខ្លួន​ឈប់​ម៉ូតូ តែពេលខ្លួនបម្រុងឈប់ម៉ូតូ ពួកគេចេះតែលើកជើងធាក់ម៉ូតូរបស់ខ្លួន ហើយ​ដោយ​សារ​តែ​ភ័យ​ខ្លាំងពេក ជនរងគ្រោះចេះតែបន្តជិះបត់ចុះបត់ឡើង ចំណែកមិត្តភក្តិផ្សេងទៀត ខ្លួន​ពុំ​ចាប់​អារម្មណ៍ថា ពួកគេជិះទៅខាងណាទេ តែម៉ូតូ២គ្រឿង នៅតែ​បន្ត​ជិះ​ដេញ​តាម​ម៉ូតូ​របស់​ខ្លួន ​ដោយមានបើកសម្លេងសឺរ៉ែន និងមានម៉ូតូអ្នកសារព័ត៌មានជិះតាមថតពីក្រោយទៀតផង រហូត​មក​ដល់ចំណុចម្តុំខាងមុខក្រសួងមហាផ្ទៃ ទើបខ្លួនឈប់ម៉ូតូដើម្បីឱ្យពួកគេឆែកឆេរ ពេល​ខ្លួន​ឈប់​ម៉ូតូ​ភ្លាម​ ស្រាប់តែពួកគេចូលមកវាយទាត់ធាក់លើរូបរាងកាយរបស់ខ្លួន បណ្តាលឱ្យ​បាត់​បង់​ស្មារតី ​ហើយប្រកាច់ប្រកិននៅហ្នឹងកន្លែងតែម្តង ចំណែកមិត្តភក្តិដែលជិះម៉ូតូជាមួយខ្លួនពុំដឹងថា រង​របួសត្រង់ណាដែរទេ ព្រោះខ្លួននៅវង្វេងវង្វាន់នៅឡើយ។ លុះពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ ​ទើបបានឃើញព័ត៌មានអនឡាញ ផ្សាយពីសកម្មភាពដែលពួកគេបានវាយតប់ ទាត់​ធាក់​មក​លើជ​នរ​ង​គ្រោះ ទើបជនរងគ្រោះដឹងថាពួកគេពុំមែនជាសមត្ថកិច្ចឡើយ ហើយ​ពេល​ឪពុក​ម្តាយ​របស់​ខ្លួន​បាន​ដឹងរឿង​នេះក៏បានបញ្ជូនខ្លួនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បី​ព្យាបាល​របួស​។ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ រតនៈ ពិសាល បាន​បញ្ជាក់ថា រូបគេនិងបក្ខពួក២នាក់ទៀត ឈ្មោះ ឆាលី ម៉ាហ្វី ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មុខ​របរ​មិនពិត​ប្រាកដ និងឈ្មោះ សែ គឹមសេង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរ​សិស្ស​សាលា​ឥន្ទ្រ​ទេវី ដំបូងឡើយបានអង្គុយ​ជជែកគ្នា​លេង​នៅ​វិមានឯករាជ្យ​រហូត​ដល់​ម៉ោង​ប្រហែល​២​យប់​ឈាន​ចូល​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពួកគេបានជិះចេញ​ពីវិមាន​ឯករាជ្យ​ដល់​កែង​វត្ត​បុទុម​ក៏​បាន​ឃើញ​សមត្ថកិច្ច​កំពុង​ដេញ​ចាប់​ក្មេងមួ​យក្រុ​ម​ដោយ​ម៉ូតូសមត្ថ​កិច្ច​មាន​បើក​សារ៉ែន​រោទិ៍ ​ពេល​ពួកខ្លួនជិះត្រឡប់មកដល់កែងវិមានឯករាជ្យវិញ ស្រាប់តែពួកវាជិះមកគៀរម៉ូតូខ្លួន ឃើញ​ដូ​ច្នោះ រតនៈ ពិសាល និងបក្ខពួកបានជិះដេញតាមដោយស្រែកឱ្យវាឈប់ ប៉ុន្តែ​ពួក​វា​មិន​ឈប់​នោះ​ទេ ​ពេលមកដល់ក្បែរក្រសួងមហាផ្ទៃ រតនៈ ពិសាល បានជិះ​គៀរ​ឱ្យ​ដួល​ទៅ​លើ​ខឿន​ផ្លូវ​ ហើយ រតនៈ ពិសាល ក៏បានឈប់ម៉ូតូ ដើរចូលទៅទះមួយកំផ្លៀង និងទាត់​មួយ​ជើង​ចំ​កណ្តាល​មុខ​ដួល​ប្រកាច់​លើខឿនតែម្តង ភ្លាមៗនោះក៏មានអ្នកសារព័ត៌មានមកថតឡាយ និង​ឱ្យ​រូប​គេជួ​យជូ​ន​ជន​រង​គ្រោះទៅពេទ្យ ប៉ុន្តែអ្នករួមដំណើរជនរងគ្រោះប្រាប់ថាមិនអីទេ ទុក​ឱ្យ​គាត់​ជូន​ទៅ​ផ្ទះវិ​ញ ហើយក៏បែកគ្នារៀងខ្លួន រហូតដល់ម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល រតនៈ ពិសាល បានឃើញសារព័ត៌មានកំពុងធ្វើការឡាយនៅចំណុចបឹងកក់ នូវរឿង​ហេតុ​ការណ៍​ដែល​ខ្លួន​វាយ​គេ ​ខ្លួនក៏ជិះចេញពីផ្ទះទៅធ្វើការបំភ្លឺ លុះចប់ការឡាយ រតនៈ ពិសាល បានធ្វើការ​ចរចា​គ្នាជាមួយ​ជន​រង​គ្រោះ ​ដោយជនរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន១៥$ ប៉ុន្តែ​ខ្លួន​សុំ​សង​ថ្លៃ​ព្យាបាល​តែ ​៥​ម៉ឺនរៀល ពេលនោះជនរងគ្រោះក៏យល់ព្រម។ អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាចម្លើយសារភាពរបស់ជនសង្ស័យ មិន​ស៊ី​សង្វាក់​ជា​មួយ​ពាក្យ​បណ្តឹងរបស់ជនរងគ្រោះក៏ដោយ វីដេអូហិង្សាដែល​បាន​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម ​គឺ​ជាភស្តុតាងបញ្ជាក់ថា ជនសង្ស័យ រតនៈ ពិសាល មានបទល្មើស​យ៉ាង​ពិត​ប្រាកដ​ដោយ​មិន​អាច​ប្រកែក​បាន ដែលអាចឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿ​ង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការតាមច្បាប់។ ដោយឡែក ជនសង្ស័យម្នាក់ទៀត ដែលជាក្រុមជាមួយ រតនៈ ពិសាល ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ​នគរបាល​ខណ្ឌ​ចំការ​មន ​ស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ដែរ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ សែច័ន្ទ ​សេង ហៅ សេង អាយុ ១៧ឆ្នាំ ដោយចាប់យកវត្ថុតាងម៉ូតូ ១គ្រឿង ដែលជន​សង្ស័យ​បាន​ប្រើ​ប្រាស់ក្នុ​ងពេលធ្វើសកម្មភាព។ ចំពោះករណីនេះសមត្ថកិច្ចក៏កំពុងកសាងសំណុំរឿង ដើម្បី​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ តារាវុទ្ធី

៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

2026/07/31 11:26:24 am        347
ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បាន​បន្ត​ចុះ​ប្រតិបត្តិការ​ត្រួត​ពិនិត្យរដ្ឋបាលយ៉ាងសកម្មនៅតាមគោលដៅសរុប២៨.៥១២ទីតាំង ដោយ​បាន​ពិនិត្យ​លើ​មនុស្ស​សរុប ១៦៧.១៥៣នាក់ នៅទូទាំងរាជធានី-ខេត្ត។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។តាម​លោក ទូច សុឃៈ ក្រៅពីការត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​ត្រួតពិនិត្យនៅតាមដងផ្លូវសាធារណៈ ដោយផ្តោត​លើ​រា​ល់យា​ន​យន្ត​ទាំង​ឡាយ​ណា​ដែល​សង្ស័យថា អាចដឹកជញ្ជូនចល័តជនបរទេស ឬបុគ្គលដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថាក្នុងប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ សមត្ថកិច្ច​បាន​ពិនិត្យ​លើ​យានយន្តសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយទៀត បានចំនួន​២១.២២៥​លើក ស្មើនឹងមនុស្ស៤៤.៩៧៦នាក់។ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យរួម​ទាំង​វត្ថុ​តាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព្រមទាំងអ្នកដែលគ្មានឯកសារ ឬលិខិតស្នាមផ្សេងៗ​តាម​ខ្លួន​សរុប​ ២.៣៤០នាក់ មាន ២០ សញ្ជាតិ។ បច្ចុប្បន្ន ជនសង្ស័យទាំ​ង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អគ្គ​នាយក​ដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ត្រឡប់​ទៅ​ប្រទេសកំណើតវិញ។អ្នកនាំពាក្យ បានបញ្ជាក់ថា ក្នុងអំឡុងពេលចុះប្រតិបត្តិការ អាជ្ញាធរមានសមត្ថកិច្ចក៏បានរកឃើញ និង​សម្រេចផាកពិន័យលើម្ចាស់ និងអ្នក​គ្រប់​គ្រង​ទីតាំង​ដែល​អនុវត្ត​ផ្ទុយ​នឹង​ខ្លឹម​សារ​អនុ​ក្រឹត្យ​លេខ​០៣ ​ជាទឹកប្រាក់សរុប៧ប៊ីលាន ៧៦៣.២០០.០០០រៀល។ ក្នុងនោះរួមមាន ផាក​ពិន័យ​តាម​មាត្រា​១៩ ជាទឹកប្រាក់ចំនួន ២៦.៤០០.០០០រៀល និងផាកពិន័យតាមមាត្រា២០ ជា​ទឹក​ប្រាក់​សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល៕

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្មេងទំនើងដែលបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧ ទៅតុលាការចាត់ការបន្តតាមនីតិវិធី

2026/07/31 10:17:25 am        473
ភ្នំពេញ៖ ក្មេងទំនើងដែលអះអាងថាជាកូនខ្លាមេ០៧ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕ កុម្ភៈ

អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក

2026/07/30 08:07:48 pm        1085
ភ្នំពេញ ៖ ស្ត្រីដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្ត្រីក្រសួងសាធារណការម្នាក់បានស្លាប់ នៅក្នុងខណ្ឌសែនសុខ នឹងត្រូវបញ្ជូនខ្លួនទៅស្ថាប័ន្ថអយ្យការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ ដើម្បីបន្តនីតិវិធី ។ ថ្លែងប្រាប់ BTV នៅព្រលប់យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្រោយការសាកសួរនាំបញ្ចប់នីតិវិធី ស្ត្រីជាជនសង្ស័យបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចជំនាញ នឹងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន ។ នារីជាអ្នកបើកបររថយន្ដឈ្មោះ សាម ម៉ីជូ ភេទស្រី អាយុ២៧ឆ្នាំ អាសយដ្ឋានផ្ទះលេខ៧៨៩K ផ្លូវ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ គួច លឹមហាន អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណៈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។ជនសង្ស័យ ត្រូវបានអាណាព្យាបាលនាំខ្លួនយកទៅប្រគល់ជូនសមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោយការរត់គេចខ្លួនបាត់តាំងពីថ្ងៃកើតហេតុ ។ គួររំលឹកថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយ ផ្លូវលេខ១០០៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដោយនារីជាអ្នកបើករថយន្តបង្ក បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR 11 ពាក់ផ្លាកលេខកម្ពុជា V.C.8989 បើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកបុរសជាជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រ៊ីតថេន(UK) នឹងចាក់ប្រេងឲ្យយន្តហោះអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយរុញច្រានការវាយប្រហាររបស់ក្រុមហ៊ូទី
09/22/2026 05:09 PM
ក្រុមការងារជំនាញ ចុះពិនិត្យទីតាំង ផ្ទៀងផ្ទាត់និយាមកា និងបង្គោលព្រំដី នៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី២ កំពត-តាកែវ
09/22/2026 05:09 PM
លោក ERDOGAN ស្នើឲ្យលុបចោលអំណាចវេតូរបស់ក្រុមប្រឹក្សាសន្តិសុខ UN
09/22/2026 04:09 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម
09/22/2026 04:09 PM
លោក Trump ដាណឺម៉ាក និងកោះ​ Greenland នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ភាពតានតឹងនៅអាក់ទិក
09/22/2026 04:09 PM
វិស័យឯកជនរួមគ្នារៀបចំវេទិកាឧស្សាហកម្ម និងពិព័រណ៍ការងារ ផ្ដល់ឱកាសសម្រាប់អ្នកពុំទាន់មានការងារធ្វើ
09/22/2026 04:09 PM
អាមេរិក និងអ៊ីតាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីធនធាន​រ៉ែសំខាន់ៗ នៅទីក្រុងញូវយ៉ក
09/22/2026 04:09 PM
លោក Zelenskyy កំណត់​លក្ខខណ្ឌ ដើម្បី​បញ្ឈប់ការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់​រុស្ស៊ី
09/22/2026 04:09 PM
ប៉ូឡូញ៖ សហរដ្ឋអាមេរិកអាចដាក់ពង្រាយកងទ័ព ១៥.០០០ នាក់ នៅក្នុងប្រទេសនេះ
09/22/2026 04:09 PM
កម្ពុជា រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ
09/22/2026 04:09 PM