សមត្ថកិច្ចខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យ Online Scams ក្នុងក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ១៤នាក់
កម្ពុជាមានឆន្ទៈបង្រ្កាប Online scams និងបង្ហាញទៅអន្តរជាតិដឹងកាន់តែច្បាស់តាមរយៈស​​ន្និ​​​សីទ​​​​អ​​ន្ត​​​​រ ជាតិICCOS
បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​

សន្តិសុខ និង សង្គម

ស្នងការនគរបាលរាជធានី ៖ ករណីស្ដ្រីបើករថយន្តបុកមនុស្សស្លាប់ ហើយគេចខ្លួន គឺជាករណីមនុស្សឃាតដោយអចេតនា ដែលសមត្ថកិច្ចអនុវត្តច្បាប់ស្មើៗគ្នា

2026/07/30 07:04:44 pm        2122
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV News នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យឈ្មោះ សាម ម៉ីជូ រួចហើយ ហើយនគរបាលបានបំពេញនីតិវិធីតាមគោលការណ៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសួរចម្លើយពីចំណុចចាប់ផ្ដើម មុនពេល ក្នុងពេល និងក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនេះជាការអនុវត្តជំនាញនគរបាលចរាចរណ៍។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា ក្នុងនាមនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ រាល់ករណីដែលកើតឡើងយូរ ឬឆាប់ គឺកម្លាំងបានស្រាវជ្រាវស្វែងរកចាប់ខ្លួន ដែលនេះគឺជាករណីមនុស្សឃាតដោយអចេតនា ដែលត្រូវចាប់ខ្លួនយកមកអនុវត្តទោស។ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV បន្ថែមថា ករណីនេះ ឪពុកជនសង្ស័យបានធ្វើការជាមួយឧត្ដមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ និងជាមួយលោកជាស្នងការជាបន្តបន្ទាប់ ដោយឪពុកជនស្ស័យបានព្យាយាមស្វែងរកទីតាំងដែលកូនរបស់គាត់បានគេចទៅលាក់ខ្លួន ដើម្បីចលនានាំខ្លួនកូនមកប្រគល់ឱ្យសមត្ថកិច្ច នេះជាការងារដែលទទួលបានពីក្រុមគ្រួសារជនសង្ស័យ។ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា នគរបាលបានអនុវត្តតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល គឺអនុវត្តច្បាប់ស្មើៗគ្នា៕

អាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនជនជាតិចិន១៣១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ក្នុងស្រុកគិរីសាគរ

2026/07/30 04:55:12 pm        342
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បង្ហាញថា ជនសង្ស័យសរុប១៣១នាក់ ត្រូវបានឃាត់ខ្លួនអំឡុងពេលប្រតិបត្តិការបង្រ្កាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលពីថ្ងៃទី២៩ខែកក្កដា ម្សិលមិញ។លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែកក្កដានេះថា យ៉ាងហោចណាស់ ជនបរទេស១៣១នាក់ ភាគច្រើនជាជនជាតិចិន/ស្រី២នាក់ ឃាត់ខ្លួនភ្លាមៗនៅទីតាំងរោងហ៊ុព័ទ្ធទៅដោយដែកសង្ក័សី ដោយរឹបអូសបានសម្ភារៈជាវត្ថុតាងជាច្រើន និងថវិកាមួយចំនួនផងដែរ។បើតាមលោកជំទាវអភិបាលខេត្ត ជនបរទេសទាំងនោះ បានប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ហើយពួកគេកំពុងបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបន្តនីតិវិធីតាមផ្លូវច្បាប់។ពាក់ព័ន្ធនឹងប្រតិបត្តិការបង្រ្កាបសំបុកទីតាំងល្បែងអនឡាយខុសច្បាប់នេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ប្រាប់ថា ក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីៗ កងកម្លាំងជំនាញសហការគ្នាជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះឡោមព័ទ្ធសកម្មភាពប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងលួចសង្ងំលាក់ខ្លួនពីការតាមបង្រ្កាបកន្លងមក។លោកស្នងការនគរបាលខេត្ត បានបន្តថា វត្ថុតាងសម្ភារៈផ្សេងៗដែលប្រព្រឹត្តកំពុងញែករៀបចំតាមលំដាប់លំដោយអោយបានត្រឹមត្រូវបានចំនួនផងដែរ។ ប្រតិបត្តិការនេះមិនទាន់បញ្ចប់នៅឡើយទេដោយស្រាវជ្រាវរកម្ចាស់ទីតាំងមកទទួលខុសត្រូវចំពោះមុខច្បាប់៕អត្តបទៈឈឹម មករា

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន

2026/07/28 02:54:05 pm        1513
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ថ្លែងប្រាប់ BTV លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ចេញ​បញ្ជា​ដល់​ផែន​ជំនាញ​បើកការស្រាវជ្រាវបន្ទាន់ ករណីយុវជនម្នាក់ តាំងខ្លួនជាកូនខ្លា បាន​ប្រើ​ប្រាស់​ហិង្សា​លើ​យុវជនម្នាក់ នៅក្នុងខណ្ឌចំការមន ។ លោកឧត្តមសេនីយ៍ឯកស្នងការបញ្ជាក់ថា «ខ្ញុំបានបញ្ជាដាច់ខាតហើយ (ខ្ញុំបញ្ជាទៅលោក ប៊ុន សត្យា បើកការស្រាវជ្រាវរឿងនេះ ដោយមិនលើកលែងទេ ទាំងកូនខ្លា និង​មេខ្លា​ដែល​ធ្វើ​ខុសច្បាប់)។» បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើង ក្រោយកើតមានអំពើហិង្សា សកម្ម​ភាព​ក្រុម​ជន​ស៊ីវិល តាំងខ្លួនជាកូនខ្លា មេ07 បានប្រដេញជនរងគ្រោះ និងបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ បណ្ដាល​ឲ្យជនរងគ្រោះប្រកាច់ សន្លប់ស្ដូកស្ដឹង ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:០០​នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថីព្រះនរោត្តម ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បានរងការរិះគន់ធ្ងន់ៗ និងបង្ហាញការងឿងឆ្ងល់ថា រហ័សនាម០៧នោះ ជា​នណា​ដែលមា​នឥទ្ធិពលឲ្យយុវជនបង្កហេតុ យកឈ្មោះមកប្រើ ហើយបង្ក​ហិង្សា​លើ​ជន​ស៊ីវិល​យ៉ាង​អាណាធិបតេយ្យបែបនេះ៕ អត្ថបទ៖ លីហេង

សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ

2026/07/28 12:03:47 pm        519
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឆែកឆេរទីតាំង ៣កន្លែង ក្នុងរាជធានីភ្នំពេញ និង​បាន​ឃាត់​ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូរទូរស័ព្ទជាង ៣០០០គ្រឿង និងស៊ីមកាតជាង ៣​ម៉ឺន​កាត រួមទាំងវត្ថុតាងមួយចំនួនទៀតដែលបម្រើឲ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហាញថា លទ្ធផលនាំការចុះឆែកឆេរទីតាំង ៣កន្លែង គឺឃាត់ខ្លួន​ជ​​នសង្ស័យ ៤នាក់ (ខ្មែរ ១នាក់, ចិន ៣នាក់) ដកហូត​ទូរស័ព្ទជាង ៣,០០០គ្រឿង, កុំព្យូទ័រជាង ៤០គ្រឿង, គ្រឿងបង្គំជាង ៩០០គ្រឿង និងស៊ីមកាតជាង ៣២,០០០​កាត។ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆ​បោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា» និងស៊ើបអង្កេតលើករណី «សម្អាតប្រាក់»៕

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm        480
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ចំណែកឈ្មោះ សេង ឈឹមសុទ្ធា ភេទប្រុស កើតឆ្នាំ១៩៩១ សញ្ជាតិខ្មែរ ចោទប្រកាន់ពីបទ៖ សមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។រីឯឈ្មោះ WU HAIBO ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន (គ្មានខ្លួន) ចោទពីបទ៖ រៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣.០០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីតាំងផ្ទះ០២ល្វែង កម្ពស់០២ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ស្ថិតនៅភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ២០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឆ្លងដែនដោយខុសច្បាប់ និង ជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីលើនេះ មានជនសង្ស័យម្នាក់ទៀត ជនជាតិចិន ពាក់ព័ន្ធករណីរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរត់គេច ខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដែលមានតម្រុយសង្ស័យពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមាន៖ កុំព្យូទ័រ ALL in One ចំនួន ១៨គ្រឿង កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ទូរស័ព្ទដៃចម្រុះ ចំនួន២៣គ្រឿង អាយផេតចំនួន ១២គ្រឿង ខ្ចោះចំនួន ០១ អាវប៉ូលីសថៃចំនួន ០២ និងខោចំនួន ០១ ស៊ីមកាត និងឯកសារមួយចំនួន។ ក្រោយសាកសួរលើជនសង្ស័យរួច សមត្ថកិច្ចក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាង ខាងលើ កសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងតាមនីតិវិធី។អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទដែលឃាត់ខ្លួនបានរួច និងបានពិនិត្យភស្តុតាងក្នុង សំណុំរឿងចប់សព្វ គ្រប់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទតាម រយៈដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១៦៣៥, ១៦៣៦, ១៦៣៧, ១៦៣៨, ១៦៣៩, ១៦៤០, ១៦៤១, ១៦៤២, ១៦៤៣, ១៦៤៤, ១៦៤៥, ១៦៤៦, ១៦៤៧, ១៦៤៨, ១៦៤៩, ១៦៥០, ១៦៥១, ១៦៥២, ១៦៥៣, ១៦៥៤, ១៦៥៥ ព្រ.ទ"គ"/២៦ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លើជនត្រូវចោទខាងលើ រីឯជនត្រូវចោទគ្មាន សាវតាជាតិគ្រប់គ្រាន់ ចៅក្រមបានចេញដីកាស្រាវជ្រាវសាវតាជាតិដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វង្ស សុភាព

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

2026/07/20 06:00:40 pm        318
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំ​នៅ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិន សរុបចំនួន ១៦២នាក់ ស្រី០២នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅ​ធ្វើ​ការ​ងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ កាល​ពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ២០២៦ ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺ​ជា​ការ​អនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំ​តម្រង់​ទិស​យ៉ាង​មុត​មាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំ​ប្រឹង​ប្រែង​បោស​សំអាត និងលុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទាំង​អស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង

2026/07/10 09:19:58 pm        443
អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងសិក្សាក្នុងការរៀបចំទីតាំងឃុំឃាំងថ្មីបន្ថែមទៀត ខណៈក្នុងពេលបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង ។ ឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អាស្រ័យដោយការរឹតបន្តឹង ការអនុវត្តច្បាប់ និងការដាក់ចេញវិធានការនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធស្គេមអនឡាញ , គ្រឿងញៀន , សកម្មភាពក្មេងទំនើង និងបទល្មើសនានាទូទៅមួយចំនួនទៀត ចំនួនជនជាប់ឃុំមានចំនួនកើនឡើង។ ឯកឧត្តម អគ្គនាយក បន្ថែមថា ឋិតក្នុងស្ថានភាពចង្អៀតណែននេះ ជនជាប់ឃុំនៅតាមមណ្ឌលឃុំឃាំង និងពន្ធនាគារ គឺជាដើមចម នៃបញ្ហាប្រឈមក្នុងការគ្រប់គ្រងពន្ធនាគារ មានជាអាទិ៍ ជួបការលំបាកច្រើនដល់ការរៀបចំឃុំឃាំង មិនអាចអនុវត្តពេញលេញតាមគោលការណ៍ច្បាប់ ឬបទដ្ឋានកំណត់ក្នុងការបែងចែកឃុំតាមប្រភេទបទល្មើស , តាមចំណាត់ថ្នាក់សន្តិសុខ , ការឃុំឃាំងបែបអ្នកមានជម្ងឺឆ្លង និងបង្កផលប៉ះពាល់បញ្ហាសន្តិសុខដល់ជនជាប់ឃុំ ជាដើម ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ចំនួនជនជាប់ឃុំនៅទូទាំងប្រទេសមានសរុប ៦៧,៦៧៧នាក់ ក្នុងនោះស្ត្រីមាន ៤,៥៣០នាក់ ។ ជនត្រូវចោទមាន២២ភាគរយ , ជនជាប់ចោទ១០ភាគរយ , ពិរុទ្ធជន ៣៧ភាគរយ និងទណ្ឌិតចំនួន៣១ភាគរយ ។ ក្នុងនោះដែរ អនីតិជនមានចំនួន ៣,០៤៧នាក់ និងជនបរទេសមានចំនួន ៧,៤៣៤នាក់ដែលមាន៤៧សញ្ជាតិ ។ បទល្មើសស្គេមអនឡាញមានចំនួន ២,៥៥៤នាក់ និងក្មេងទំនើងមានចំនួន ៣,០១០នាក់ ៕ អត្ថបទ ៖ លីហេង

សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

2026/07/10 01:29:28 am        210
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនដែលជាហានិភ័យបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើដងផ្លូវ។ ការរកឃើញនេះ បន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់តាមបណ្តោយផ្លូវតិរៈវិថីសម្តចហ៊ុនសែន ត្រង់ចំណុច ឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ក្រោយពេលធ្វើតេស្ដរួចរាល់ សមត្ថកិច្ចជំនាញបានផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអប់រំណែនាំឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ហាមឈប់ចតគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ បើកបរគោរពល្បឿនកំណត់ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ចេះយោគយល់អធ្យាស្រ័យអនុគ្រោះ កុំបើកបរក្នុងឥទ្ធិពលនៃគ្រឿងស្រវឹង និងសារធាតុគ្រឿងញៀនជាដាច់ខាត ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕

ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

2026/07/09 10:20:08 pm        1266
ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គិភ័យ​បាន​ឆាប​ឆេះ​អគារខុនដូ Wealth Mansion នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សមត្ថកិច្ចឱ្យដឹងថា ភ្លាមៗកម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ​បាន​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់​អណ្តាត​ភ្លើង​រលត់​ទៅ​វិញ ដោយ​មិន​ឆេះរាលដាលទ្រង់ទ្រាយធំនោះទេ។ ករណីនេះក៏មិន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់ដែរ។ចំពោះមូលហេតុ និងការខូចខាតសមត្ថកិច្ចកំពុងស្រាវជ្រាវ។ តាមការ​បញ្ជាក់​ពី​សមត្ថកិច្ច​ទីតាំង​ដែល​ឆេះ ​គឺនៅជាន់ទី៤៣ នៃអគារខុនដូ Wealth Mansion៕ អត្ថបទ ៖ តារាវុទ្ធី

ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

2026/07/05 05:49:51 pm        254
យ៉ាងហោចណាស់ជនជាតិចំនួន១៧០នាក់ និងជនជាតិវៀតណាមចំនួន៤៥នាក់ទៀតត្រូវបានអាជ្ញាធរ កម្ពុជាធ្វើការបណ្តេញចេញពីកម្ពុជា ដាច់ដោយឡែកពីគ្នា បន្ទាប់ពីរកឃើញថាពួកគេទាំងនោះជាប់ពាក់ ព័ន្ធនិងករណី Online Scams ករណីជួញដូរ និងការប្រើប្រាស់គ្រឿងញៀនជាដើម។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧០នាក់ ស្រី០៨នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណីលួចស្នាក់នៅដោយខុសច្បាប់ ហើយពួកគេទាំងនោះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិតេជោ។ ដោយឡែកជនជាតិវៀតណាមចំនួន៤៥នាក់ ក៏ត្រូវបានបណ្ដេញចេញនៅថ្ងៃជាមួយគ្នានេះដែរ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង ក្រោយរកឃើញថាពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណី ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, គ្មានលិខិតឆ្លងដែន, និងករណី លួចស្នាក់នៅដោយខុសច្បាប់ជាដើមនោះ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានធ្វើការបណ្តេញជនបរទេសរាប់ម៉ឺននាក់ និងរាប់សែននាក់ផ្សេងទៀតបានចាកចេញដោយស្ម័គ្រចិត្ត បន្ទាប់ពីរកឃើញថាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ ឬហៅថា Cyber Scams, ការរស់នៅ និងធ្វើការដោយខុសច្បាប់ ការឆ្លងដែនខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗជាដើម។ការបណ្ដេញជនបរទេសជាច្រើននាក់ចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់នេះដោយសាររាជរដ្ឋាភិបាល បានកំពុងនិងបង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញ Online Scams យ៉ាងសកម្មដូចជាភ្លៀងរលឹម ហើយយុទ្ធនាការបង្ក្រាបOnline Scamsនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសចាត់ទុកជាការងារអាទិភាព ដោយសម្តេចបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងកងកម្លាំងទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រពីការ «ទប់ស្កាត់» ទៅជាការ «លុបបំបាត់» ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យអស់ទាំងស្រុងពីកម្ពុជា ដោយ គ្មានការយោគយល់ ហើយចំពោះជនល្មើសណាក៏ដោយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានាធិបតីចិន នឹងថ្លែងទៅកាន់មហាសន្និបាត ដោយ​ផ្ដោត​លើ​ការ​ស្តារឡើងវិញនូវអំណាចរបស់ UN
09/22/2026 05:09 PM
ការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្សយ៉ាងតិច ៤ នាក់ នៅភាគខាងកើតអ៊ុយក្រែន
09/22/2026 05:09 PM
មេដឹកនាំបក្សប្រឆាំង៖ អ៊ុយក្រែនកំពុងព្យាយាមទាញប៉ូឡូញឲ្យចូលក្នុងជម្លោះជាមួយរុស្ស៊ី
09/22/2026 05:09 PM
EU និងហ្វីលីពីន កៀក​នឹង​បញ្ចប់ការចរចា ស្ដី​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
09/22/2026 05:09 PM
ក្រសួងការបរទេស៖ ចិនត្រៀមធ្វើការជាមួយអាមេរិក ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក
09/22/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ប្តេជ្ញា «ការពារយ៉ាងម៉ឺងម៉ាត់»នូវជំហររបស់ប្រទេសនេះ នៅUN
09/22/2026 05:09 PM
នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង ១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង!
09/22/2026 05:09 PM
អ៊ីរ៉ាក់កំណត់ឆ្នាំ ២០២៧ ឲ្យក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ រំសាយអាវុធ
09/22/2026 05:09 PM
មន្ទីរពេទ្យបង្អែកដង្កោ ពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធបង្កើនគុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
09/22/2026 05:09 PM
របាយការណ៍៖ អ៊ីរ៉ង់ស្នើបើកច្រកសមុទ្រ Hormuz ឡើងវិញ ក្នុងរង្វង់​ ៧ថ្ងៃ បើអាមេរិកសម្រាល​សម្ពាធយោធា
09/22/2026 05:09 PM