ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ទូរទស្សន៍របស់ក្រុមហ៊ួទី ផ្សាយថា ការវាយប្រហារតាមអាកាសរបស់អាមេរិក និងអង់គ្លេស ដាក់គោលដៅលើកំពង់ផែយេម៉ែន

2024/01/28 12:47:03 am        305
ទូរទស្សន៍ Al-Masira របស់ក្រុមហ៊ួទី នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបើកការវាយប្រហារតាមអាកាសចំនួន ២ដង ដោយដាក់គោលដៅលើកំពង់ផែ Ras Issa ដែលជាស្ថានីយនាំចេញប្រេងដ៏សំខាន់របស់ប្រទេសយេម៉ែន។ពាក់ព័ន្ធនឹងការរាយការណ៍នេះ នៅមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។ ការវាយប្រហារតាមអាកាសបានកើតឡើងនៅពេលដែលក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសយេម៉ែនមួយនេះ បានបង្កើនការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ក្នុងនោះរួមទាំងការវាយប្រហារ ដែលបង្កមានអគ្គិភ័យលើនាវាដឹកប្រេង កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ផងដែរ។យោធាអាមេរិកបាននិយាយថា នាវាដឹកប្រេង Marlin Luanda ដែលកំពុងប្រតិបត្តិការតំណាងឲ្យក្រុមហ៊ុនពាណិជ្ជកម្ម Trafigura បានរងការខូចខាត ប៉ុន្តែមិនមានការរាយការណ៍ថា មានអ្នករងរបួសទេ ហើយនាវាកងទ័ពជើងទឹកអាមេរិកកំពុងផ្តល់ជំនួយ។ ប្រមាណជា ៨ម៉ោងក្រោយមក យោធាអាមេរិក បានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមនេះ ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម ហើយត្រៀមបាញ់វាយប្រហារ។សូមបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីល ទៅលើនាវានានា ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ការវាយប្រហារបានកំណត់គោលដៅចម្បងលើនាវាកុងតឺន័រដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ នាវាដឹកប្រេងជាច្រើនបានបន្តប្រើប្រាស់ផ្លូវដឹកជញ្ជូននេះ៕

មន្ទីរពេទ្យ Nasser បិទ ខណៈអ្នកស្រុកតំបន់ហ្កាហ្សាដែលរងរបួស និងគ្មានផ្ទះសម្បែង ប្រជ្រៀតគ្នាស្វែងរកជំនួយ

2024/01/27 10:06:03 pm        463
អមដោយការបានបញ្ចេញវីដេអូពីភាពច្របូកច្របល់នៅក្នុងមន្ទីរពេទ្យ អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ថា មន្ទីរពេទ្យ Nasser នៅទីក្រុង Khan Younis ដែលប្រឈមនឹងការលំបាក នៅតំបន់ហ្កាហ្សា ត្រូវបានជោរជន់ទៅដោយអ្នករងរបួស និងអ្នកដែលស្វែងរកកន្លេងជ្រកកោន កាលពីថ្ងៃសុក្រ (២៦ មករា) បន្ទាប់ពីរថក្រោះអ៊ីស្រាអែលបានវាយលុកតំបន់ជុំវិញកន្លែងនោះ។មនុស្សដ៏ណែនណាន់តាន់តាប់ត្រូវបានគេឃើញនៅច្រកចូលមន្ទីរពេទ្យ ខណៈដែលបុគ្គលិកសុខាភិបាលបានធ្វើការយ៉ាងវក់វីជាមួយអ្នកជំងឺដែលដេកលើកម្រាលឥដ្ឋប្រឡាក់ឈាម ដែលពេញទៅដោយកាកសំណល់វេជ្ជសាស្ត្រ។លោកវេជ្ជបណ្ឌិត Muhammad Harara បាននិយាយថា៖ «យើងមិនព្យាយាមព្យាបាលពួកគេដូចដែលយើងបានធ្វើពីមុននោះទេ យើងគ្រាន់តែព្យាយាមជួយរក្សាជីវិតពួកគេតែប៉ុណ្ណោះ»។ លោកបានបន្ថែមថា មន្ទីរពេទ្យកំពុងប្រឈមនឹងការខ្វះខាតសម្ភារៈវេជ្ជសាស្ត្រ ថ្នាំបំបាត់ការឈឺចាប់ ព្រមទាំងអ្នកសម្អាត ដោយបង្ខំបុគ្គលិកគ្លីនិកទទួលខុសត្រូវលើការសម្អាតនេះ។WHO បានឲ្យដឹងថា អ្នកជំងឺ ៣៥០នាក់ និងមនុស្សផ្លាស់ទីលំនៅ ៥.០០០នាក់ កំពុងស្វែងរកទីជម្រក នៅមន្ទីរពេទ្យ។ ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា រថក្រោះអ៊ីស្រាអែលក៏បានបាញ់ផ្លោងទៅលើគោលដៅ ជុំវិញមន្ទីរពេទ្យដែលនៅតែដំណើរការសំខាន់ផ្សេងទៀតរបស់ទីក្រុង គឺមន្ទីរពេទ្យ Al-Amal ដោយបង្កើតឲ្យមានស្ថានភាពស្រដៀងគ្នានេះ៕

កសិករបារាំងធ្វើការតវ៉ាដោយក្រេវក្រោធ ជុំវិញគម្រោងកាត់ប្រាក់ឧបត្ថម្ភធនរដ្ឋ

2024/01/27 08:42:16 pm        320
កសិករបារាំងដែលពេញដោយការក្រេវក្រោធ កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) បាននាំគ្នាដុតកង់ឡាន និងសំរាម នៅតាមបណ្តោយផ្លូវ A20 ដែលជាការតវ៉ានឹងផែនការរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋជាបណ្តើរៗលើប្រេងម៉ាស៊ូតកសិកម្ម។វីដេអូសាក្សីផ្ទាល់ក៏បានបង្ហាញឲ្យឃើញផងដែរពីសំរាម ដែលត្រូវបានដឹកយកទៅចាក់ចោលនៅខាងក្រៅការិយាល័យរដ្ឋបាល ក្នុងទីក្រុង Montauban។ ក្រោយមករដ្ឋាភិបាលបារាំងបានប្រកាសថា ខ្លួននឹងទម្លាក់ផែនការ ក្នុងការកាត់បន្ថយការគាំទ្ររបស់រដ្ឋលើប្រេងម៉ាស៊ូត ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ ដើម្បីបន្ថយកម្ដៅនៃកំហឹងរបស់កសិករដែលបានគំរាមកំហែងប្រមូលផ្ដុំគ្នានៅរដ្ឋធានីប៉ារីស នៅក្នុងត្រាក់ទ័ររបស់ពួកគេ។កសិករបារាំងបានចោទប្រកាន់រដ្ឋាភិបាលថា មិនបានធ្វើកិច្ចការឲ្យបានគ្រប់គ្រាន់ ដើម្បីជួយដល់ពួកគេ មានការប្រកួតប្រជែងមិនយុត្តិធម៌ ក្នុងចំណោមប្រទេសជិតខាង និងបង្កើតស្តង់ដារកសិកម្មតឹងរ៉ឹងដែលមានតម្លៃថ្លៃ ដែលពិបាកអនុវត្តគោរពតាម។នៅថ្ងៃសុក្រនោះ ប្រធានសហជីពកសិកម្មដ៏ធំបំផុតរបស់ប្រទេសបារាំង FNSEA បាននិយាយថា លោកកំពុងអំពាវនាវឲ្យសមាជិករបស់ខ្លួនបន្តកម្មវិធីតវ៉ារបស់ពួកគេនេះ បើទោះបីជារដ្ឋាភិបាលបានប្រាប់ថា ខ្លួនមានគម្រោងធ្វើឲ្យជីវភាព និងការងាររបស់កសិករប្រសើរឡើងក៏ដោយ៕

អាមេរិកកម្ទេចមីស៊ីលប្រឆាំងនាវារបស់ហ៊ួទី បន្ទាប់ពីក្រុមឧទ្ទាមនេះ វាយប្រហារនាវាដឹកប្រេង នៅឈូងសមុទ្រ Aden

2024/01/27 07:38:46 pm        325
យោធាអាមេរិក នៅថ្ងៃសៅរ៍ (ទី២៧ ខែមករា) នេះ បាននិយាយថា ខ្លួនបានកម្ទេចមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទី នៅប្រទេសយេម៉ែន ដែលសំដៅចូលទៅក្នុងសមុទ្រក្រហម និងត្រៀមបាញ់ប្រហារ។តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុនជា Twitter) ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា មីស៊ីលនេះបានបង្កការគំរាមកំហែងដល់នាវាពាណិជ្ជករ និងនាវាទ័ពជើងទឹកអាមេរិក ក្នុងតំបន់។ ហើយបើយោងតាមយោធាអាមេរិក បានឲ្យដឹងទៀតថា ការវាយប្រហារនេះបានកើតឡើងក្នុងរយៈពេល ៨ម៉ោង បន្ទាប់ពីមីស៊ីលប្រឆាំងនាវារបស់ក្រុមហ៊ួទីនេះ បានវាយប្រហារបង្កការខូចខាតនាវាដឹកប្រេង នៅឈូងសមុទ្រ Aden កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា) ប៉ុន្តែមិនមានអ្នករងរបួសទេ។នៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍នេះ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រាប់បន្ថែមថា នាវា Marlin Luanda ដែលមានទង់ជាតិប្រជុំកោះ Marshall បានចេញការអំពាវនាវបង្ហាញពីទុក្ខលំបាក និងរាយការណ៍ពីការខូចខាត។ នាវា USS Carney និងនាវាសម្ព័ន្ធមិត្តផ្សេងទៀតកំពុងផ្តល់ជំនួយដល់នាវាដឹកប្រេងនេះ៕

ប្រជាជនហៃទី អំពាវនាវឱ្យមានដំណោះស្រាយក្នុងតំបន់ចំពោះអំពើហិង្សា បន្ទាប់ពីការចេញសេចក្តីសម្រេចរបស់តុលាការកេនយ៉ា

2024/01/27 06:13:09 pm        269
ប្រជាជនហៃទី បានអំពាវនាវឱ្យមានដំណោះស្រាយបង្កើតឡើងនៅក្នុងស្រុកចំពោះវិបត្តិច្បាប់ និងសណ្តាប់ធ្នាប់របស់ប្រទេសនេះ បន្ទាប់ពីតុលាការប្រទេសកេនយ៉ា កាលពីថ្ងៃសុក្រ បានច្រានចោលផែនការបញ្ជូនមន្រ្តីនគរបាលទៅកាន់ប្រទេសកាន់ហៃទី ដើម្បីដឹកនាំបេសកកម្មអនុម័តដោយអង្គការសហប្រជាជាតិ។ការសម្រេចនេះ បានធ្វើឱ្យមានការងឿងឆ្ងល់អំពីអនាគតនៃគំនិតផ្តួចផ្តើមមួយ មានគោលបំណងដើម្បីបំបាត់អំពើហិង្សារបស់ក្រុមជនអន្ធពាលនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។ប្រទេសកេនយ៉ា សង្ឃឹមថា នឹងមានមន្ត្រីរបស់ខ្លួននៅក្នុងប្រទេសហៃទី ឱ្យបានឆាប់នៅក្នុងខែនេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តបេសកកម្ម កាលពីខែតុលា។សេចក្តីសម្រេចនេះ កើតឡើងបន្ទាប់ពីករណីដូនជីកាតូលិក៦នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋធានីប្រទេសហៃទី ជិតមួយសប្តាហ៍កន្លងទៅនេះ ហើយក្រោយមកត្រូវបានដោះលែង ដែលបានធ្វើឱ្យរង្គោះរង្គើប្រទេស។ ឧក្រិដ្ឋកម្ម បានកើតឡើងនៅទីក្រុង ព័រ អូប្រាំង(Port-au-Prince) កាលពីថ្ងៃសុក្រ ទី ១៩ ខែមករា នៅពេលដែលខ្មាន់កាំភ្លើងប្រដាប់អាវុធ បានប្លន់រថយន្តក្រុង ហើយបើករថយន្តចេញដោយចាប់អ្នកដំណើរទាំងអស់ជាចំណាប់ថ្នូរ រួមទាំងដូនជី៦នាក់។អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា ស្ថាប័ននេះបានចងក្រងឯកសារថា មនុស្សចំនួន ៤.៧៨៩នាក់ ត្រូវបានសម្លាប់ដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាលនៅប្រទេសហៃទី កាលពីឆ្នាំមុន កើនឡើង ១១៩ភាគរយពីឆ្នាំ ២០២២ ហើយមនុស្ស ៣.០០០នាក់ទៀត ត្រូវបានចាប់ពង្រត់។

ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន អះអាងការវាយប្រហារលើនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេស

2024/01/27 06:09:23 pm        316
ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានអះអាងកាលពីថ្ងៃសុក្រនូវការវាយប្រហារដោយមីស៊ីលលើនាវាដឹកប្រេងរបស់ចក្រភពអង់គ្លេសនៅឈូងសមុទ្រ Aden ដែលបានបង្កអគ្គិភ័យឆេះនាវា ជាការវាយប្រហារចុងក្រោយបំផុត លើការដឹកជញ្ជូនអន្តរជាតិ ដោយក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។វាបានកើតឡើងនៅថ្ងៃតែមួយ ដែលយោធាអាមេរិក បាននិយាយថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង បានបាញ់ទម្លាក់មីស៊ីលដែលបាញ់មកលើនាវាដោយក្រុមឧទ្ទាម ដែលកំពុងតែធ្វើសកម្មភាពគាំទ្រប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្នុងពេលមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានចាប់ផ្តើម ការវាយប្រហាររួមគ្នាចំនួនពីរលើក ក្នុងគោលបំណងកាត់បន្ថយសមត្ថភាពរបស់ក្រុមហ៊ូទី ដែលកំណត់គោលដៅលើនាវា ឆ្លងកាត់ផ្លូវពាណិជ្ជកម្មនៅសមុទ្រក្រហមដ៏សំខាន់។ ទីក្រុងវ៉ាស៊ីនតោន បានធ្វើការវាយឆ្មក់តាមអាកាសជាឯកតោភាគីជាបន្តបន្ទាប់ ប៉ុន្តែក្រុមហ៊ូទី បានប្តេជ្ញាបន្តការវាយប្រហាររបស់ពួកគេ។ អ្នកនាំពាក្យយោធារបស់ក្រុមលោក Yahya Saree បាននិយាយថា នាវាដឹកប្រេងរបស់អង់គ្លេស ឈ្មោះ Marlin Luanda ត្រូវបានវាយប្រហារដោយមីស៊ីល ដែលត្រូវបានបាញ់ដោយកងកម្លាំងជើងទឹកប្រទេសយេម៉ែន។ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា នៅក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្រុមហ៊ូទី បានបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា ពីប្រទេសយេម៉ែន ឆ្ពោះទៅកាន់នាវាពិឃាត USS Carney នៅឈូងសមុទ្រ Aden ។

ប្រជាជនអ៊ីស្រាអែល និយាយថា តុលាការពិភពលោក គួរតែដាក់កំហុសលើក្រុមហាម៉ាសជំនួសវិញ

2024/01/27 06:05:58 pm        326
បន្ទាប់ពីការចេញសេចក្តីសម្រេច របស់តុលាការពិភពលោក ដែលបានបញ្ឈប់ការបង្គាប់ភ្លាមៗ ចំពោះបទនៅតំបន់ហ្កាហ្សា ប្រជាជននៅតំបន់ដែលមានភ្លៀងធ្លាក់ក្នុងទីក្រុង Tel Aviv បាននិយាយថា ក្រុមហាម៉ាស គួរតែត្រូវបានពិនិត្យសម្រាប់ការរំលោភសិទ្ធិមនុស្ស។ នៅទីតាំងចំណាប់ថ្នូរ Plaza ដែលត្រូវបានគេដាក់ឈ្មោះដូច្នេះចាប់តាំងពីក្រុមហាម៉ាសបានចាប់ពង្រត់មនុស្សប្រហែល ២៤០ នាក់ ក្នុងអំឡុងពេលនៃការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល អ៊ីស្រាអែល បានគាំទ្រការប្រយុទ្ធរបស់ប្រទេសពួកគេប្រឆាំងក្រុមសកម្មប្រយុទ្ធឥស្លាមនិយម ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា។ឌីវៀ(Dvir) ជាអ្នករស់នៅទីក្រុង Tel Aviv បាននិយាយថា ការចេញសេចក្តីសម្រេចរបស់តុលាការ ធ្វើឱ្យយើងកាន់តែធូស្រាលបន្ថែមទៀត ដោយការសម្រេចបន្តប្រយុទ្ធប្រឆាំងក្រុមហាម៉ាស អាយស៊ីស(ISIS)។ និស្សិតជនជាតិអ៊ីស្រាអែលម្នាក់ទៀត ឈ្មោះ Tikva Zimmerman បាននិយាយថា សម្ពាធសម្រាប់ការដោះលែងចំណាប់ថ្នូរ នឹងនៅតែដាក់លើក្រុមហាម៉ាស។ លោក Josh Mover ជាពលរដ្ឋកាណាដា ដែលស្ម័គ្រចិត្តក្នុងប្រទេសអ៊ីស្រាអែល បាននិយាយថា តុលាការរបស់អង្គការសហប្រជាជាតិ នៅតែបន្តប្រព្រឹត្តចំពោះអ៊ីស្រាអែល ជាមួយនឹងបទដ្ឋានទ្វេរដង។តុលាការពិភពលោកកាលពីថ្ងៃសុក្រ បានបង្គាប់ឱ្យអ៊ីស្រាអែល ចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ខណៈប្រទេសនេះធ្វើសង្គ្រាមប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិល ប៉ុន្តែតុលាការបានបញ្ឈប់ការអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ តាមការស្នើសុំរបស់ប្រទេសអាហ្វ្រិកខាងត្បូង។គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់អ៊ីស្រាអែល លោក Benny Gantz បាននិយាយថា ប្រទេសរបស់លោក កំពុងប្រឈមមុខ «សត្រូវឃាតកម្ម» ដែលនឹងត្រូវប្រឈមមុខសវនាការចំពោះការវាយប្រហារដែលបានវាយប្រហារមកលើអ៊ីស្រាអែល។

ជនភៀសខ្លួនតំបន់ហ្កាហ្សា និងអ្នកគាំទ្រប៉ាឡេស្ទីន ខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការ ICJ ចំពោះអ៊ីស្រាអែល

2024/01/27 05:50:12 pm        302
ប្រជាជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេខកចិត្តក្នុងការស្តាប់ឮអំពីការចេញសេចក្តីសម្រេចរបស់តុលាការពិភពលោក ចំពោះអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ តុលាការ ICJ បានបង្គាប់ឱ្យអ៊ីស្រាអែល ទប់ស្កាត់រាល់អំពើប្រល័យពូជសាសន៍ណាមួយទៅលើពលរដ្ឋប៉ាឡេស្ទីន និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិលដែលកំពុងរងទុក្ខ។ ទោះជាយ៉ាងណា តុលាការ បានបញ្ឈប់ភ្លាមៗក្នុងការបង្គាប់ឲ្យមានបទឈប់បាញ់ តាមការស្នើសុំរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានប្តឹងក្នុងករណីនេះ។ ជនភៀសខ្លួនតំបន់ហ្កាហ្សា ដែលរស់នៅក្នុងទីជម្រកបណ្តោះអាសន្ននៅ ទីក្រុង Khan Younis បាននិយាយថា ពួកគេកំពុងសង្ឃឹមថាសេចក្តីសម្រេចរបស់តុលាការ នឹងនាំមកនូវបទឈប់បាញ់។ ទោះជាយ៉ាងនេះក្តី សេចក្តីសម្រេចនេះ បានធ្វើឲ្យលែងមានក្តីសង្ឃឹមសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៃការបង្គាប់ដើម្បីបញ្ឈប់សង្រ្គាមនៅតំបន់ហ្សា និងបង្ហាញភាពយឺតយ៉ាវផ្លូវច្បាប់សម្រាប់អ៊ីស្រាអែល ដែលសង្ឃឹមថានឹងបោះបង់ចោលករណីដែលនាំមកនៅក្រោមអនុសញ្ញាប្រល័យពូជសាសន៍។ ទន្ទឹមនឹងនេះ ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅខាងក្រៅតុលាការពិភពលោកនៅទីក្រុងឡាអេ បានសម្តែងការខកចិត្តកាលពីថ្ងៃសុក្រ ដែលចៅក្រមបានបញ្ឈប់ភ្លាមៗការបង្គាប់ឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។ តុលាការបានរកឃើញថា ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានការពារនៅក្រោមអនុសញ្ញា ហើយមានករណីមួយដែលត្រូវស្តាប់ឮ អំពីថាតើសិទ្ធិរបស់ពួកគេត្រូវបានបដិសេធនៅក្នុងសង្រ្គាមឬយ៉ាងណា ដែលតុលាការ និយាយថា បានបង្កគ្រោះថ្នាក់មនុស្សធម៌ធ្ងន់ធ្ងរ។តុលាការ បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលបណ្តាលឱ្យមានជម្លោះ។

កសិករបារាំងដែលកំពុងតវ៉ា បានបិទផ្លូវធំ នៅជិតព្រំដែនជាមួយប្រទេសអេស្ប៉ាញ

2024/01/27 05:39:25 pm        329
កសិករប្រទេសបារាំង បានបិទផ្លូវធំនៅទីក្រុងបាយុនណេ(Bayonne) ជិតព្រំដែនប្រទេសអេស្ប៉ាញកាលពីថ្ងៃសុក្រ ក្នុងគោលបំណងបង្អាក់ចរាចរណ៍ឆ្លងកាត់ព្រំដែន និងជាផ្នែកមួយនៃការតវ៉ាទូទាំងប្រទេសជុំវិញតម្លៃស្បៀងអាហារចុះទាប និងការចំណាយសេវាក្រៅផ្លូវការផ្សេងៗច្រើនហួសហេតុ។សហជីពនានា បានអំពាវនាវឱ្យមានការបិទផ្លូវទូទាំងប្រទេសបារាំង ដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal ដែលកសិករចោទប្រកាន់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ដើម្បីជួយពួកគេ។ទុក្ខព្រួយមួយក្នុងចំណោមទុក្ខព្រួយរបស់កសិករ គឺការប្រកួតប្រជែងមិនយុត្តិធម៌ ក្នុងចំណោមប្រទេសជិតខាង និងស្តង់ដារកសិកម្មដ៏តឹងរ៉ឹង ប្រកាន់ខ្ជាប់ការចំណាយច្រើន។ ដោយព្យាយាមបន្ធូរបន្ថយភាពតានតឹង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងកសិកម្ម បានពិភាក្សាជាមួយមន្ត្រីឧស្សាហកម្មម្ហូបអាហារកាលពីថ្ងៃសុក្រ អំពីតម្លៃផលិតផលសមរម្យ ជាអាទិភាពទីមួយ សម្រាប់កសិករ ដែលនិយាយថាពួកគេកំពុងរងទុក្ខដោយសារការជំរុញរបស់រដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃដល់អ្នកប្រើប្រាស់។

ប្រមុខUN រន្ធត់ចិត្ត ដោយការចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ សង្ស័យចូលរួមការវាយប្រហារអ៊ីស្រាអែល

2024/01/27 04:36:07 pm        334
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបើកការស៊ើបអង្កេតលើបុគ្គលិកជាច្រើននាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល ដោយក្រុមហាម៉ាស ហើយនិយាយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយសមាជិកបុគ្គលិកទាំងនោះ។ លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) អគ្គស្នងការទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា អាជ្ញាធរអ៊ីស្រាអែល បានផ្តល់ព័ត៌មានដល់ ទីភ្នាក់ងារ UNRWA អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលិក UNRWA ជាច្រើននាក់ នៅក្នុងការវាយប្រហារដ៏រន្ធត់លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ ដើម្បីការពារសមត្ថភាពរបស់ទីភ្នាក់ងារ ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ លោកហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាភ្លាមៗរបស់សមាជិកបុគ្គលិកទាំងនេះ ហើយចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីបង្កើតការពិតដោយមិនបង្អង់យូរ។ ទោះបីជាយ៉ាងណា លោកបាននិយាយថា បុគ្គលិកទីភ្នាក់ងារ UNRWA ណាក៏ដោយ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពភេរវកម្ម នឹងត្រូវឲ្យទទួលខុសត្រូវ រួមទាំងតាមរយៈការកាត់ទោសព្រហ្មទណ្ឌផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បានចោទប្រកាន់ទីភ្នាក់ UNRWA ពីការប្រកាសព័ត៌មាននេះ ខណៈដែលការយកចិត្តទុកដាក់របស់ពិភពលោកផ្តោតលើតុលាការពិភពលោកដែលបង្គាប់ឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍លើពលរដ្ឋប៉ាឡេស្ទីន និងធ្វើការបន្ថែមទៀតដើម្បីជួយជនស៊ីវិលនៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យ លោក Stéphane Dujarric បាននិយាយថា លោក អគ្គលេខាធិការមានការរន្ធត់ចិត្តចំពោះព័ត៌មាននេះ។ទីភ្នាក់ងារ UNRWA ដែលជាម្ចាស់ជំនួយធំបំផុតក្នុងឆ្នាំ ២០២២ រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិយាយម្តងហើយម្តងទៀតថា សមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្កាហ្សា គឺជិតដល់មាត់ជ្រោះនៃការដួលរលំហើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្លាប់សង្ស័យបណ្តាលមកពីជំងឺប៉េសរបស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ីម្នាក់ធ្វើឱ្យក្រុមអ្នកជំនាញងឿងឆ្ងល់
10/07/2026 08:10 AM
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ប្រាប់នាយិកាថ្មីនៃអង្គការ UNICEFថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា
10/07/2026 08:10 AM
មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់
10/07/2026 08:10 AM
វិចារណកថា៖ កសិដ្ឋានមួយ គឺជាប្រព័ន្ធអេកូឡូស៊ី «វាលស្រែចម្ការផ្តល់ផលជាអាហារ តាមរយៈការរួមដំណើររវាងធម្មជាតិ ចំណេះដឹង កម្លាំងពលកម្ម និងពេលវេលា»
10/07/2026 08:10 AM
ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
10/06/2026 09:10 PM
WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM