ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ជនអន្តោរប្រវេសន៍រាប់រយនាក់ បង្កើតក្បួនដំណើរឆ្ពោះទៅអាមេរិក ពីភាគខាងត្បូងប្រទេសម៉ិកស៊ិក

2024/01/27 04:33:35 pm        305
ជនអន្តោប្រវេសន៍រាប់រយនាក់ បានបង្កើតក្បួនដំណើរថ្មីកាលពីថ្ងៃសុក្រ ឆ្ពោះទៅភាគខាងជើងទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីភាពក្រីក្រ និងអំពើហិង្សា។ជនអន្តោប្រវេសន៍ភាគច្រើន បានអបអរពីអាមេរិកកណ្តាល ហើយកំពុងធ្វើដំណើររួមគ្នាដើម្បីការពារភាពអសន្តិសុខក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក។កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ច្រើនបំផុត បានប៉ុនប៉ងឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ដែលសម្រាប់មនុស្សជាច្រើន ជាការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ទ្វីបនេះ។ជនអន្តោប្រវេសន៍ជាងកន្លះលាននាក់ ជាចំនួនទ្វេដងនៃកំណត់ត្រាកាលពីឆ្នាំមុន បានឆ្លងកាត់តំបន់ Darien Gap ដ៏គ្រោះថ្នាក់ពីអាមេរិកខាងត្បូង ចូលទៅក្នុងអាមេរិកកណ្តាល ដែលមនុស្សភាគច្រើន បានភៀសខ្លួនចេញពីភាពក្រីក្រ ឧក្រិដ្ឋកម្ម និងជម្លោះ ហើយសង្ឃឹមថានឹងទទួលបានការចូលទៅក្នុងសហរដ្ឋអាមេរិក។

គ្រឿងញៀនជាង៣តោនខណៈសារធាតុគីមីជិតមួយតោនត្រូវសមត្ថកិច្ចរឹបអូសបានក្នុងឆ្នាំ២០២៣

2024/01/26 09:46:00 pm        148
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរបស់ក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ រឹបអូសគ្រឿងញៀនបានជាងបី តោន និងសារធាតុគីមីជិតមួយតោន ខណៈធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺន៧ពាន់នាក់ ដោយក្នុងនោះមានជនបរទេសជាងបួនរយនាក់។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ។លោក ទូច សុខៈ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTV តាមរយៈ តេលេក្រាម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានបង្រ្កាបករណីគ្រឿងញៀនចំនួន៧០៦២ករណី ហើយបានឃាត់ខ្លួន មនុស្សចំនួន១៧៣៦៣នាក់ មាននារីចំនួន១០៥៨នាក់ ខណៈជនបរទេសចំនួន៤៤១នាក់មកពី១៥ សញ្ជាតិ។ដោយឡែកសម្រាប់វត្ថុតាងដែលត្រូវសមត្ថកិច្ចនគរបាលរឹបអូសបាន ក្នុងរយៈពេលពេញមួយ ឆ្នាំ២០២៣នេះ គឺសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុបចំនួន៣២១៧គីឡូក្រាម សារធាតុគីមីចំនួន៨៤២គីឡូក្រាម ដើមកញ្ឆាចំនួន៣៣៦៩៧ដើម កញ្ឆាក្រៀមជាងបីគីឡូក្រាម អាវុធទាំងវែង និង ខ្លីចំនួន៦២ដើមខណៈរថយន្តដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសមានចំនួន១៣៤គ្រឿង និងម៉ូតូចំនួន១៨៧២គ្រឿង រួមទាំងឧបករណ៍សម្ភារដទៃទៀតដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ។អ្ន​នកនាំពាក្យរបស់ក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់បន្ថែមទៀតថា ចំពោះករណីបទល្មើសឧក្រិដ្ឋគ្រឿងញៀនធំៗមានខ្សែរយៈចាត់តាំង ហើយសមត្ថកិច្ចក្រោមក្រសួងមហាផ្ទៃបានបង្រ្កាបចំនួន៤៣ករណី ឃាត់ខ្លួនជនឧក្រិដ្ឋបាន១៤០នាក់ ក្នុងនោះមាននារី១៣នាក់ មានមេខ្លោង៥២នាក់ និងបណ្តាញ៨៨នាក់។ លោក ទូច សុខៈ បានឲ្យដឹងផងដែរថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប់ពាក់ព័ន្ធគ្រឿងញៀនរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានី-ខេត្តផងដែរ៕អត្ថបទ ៖ បាន ចក់

តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នឹងកាត់ក្តីលើសំណុំរឿងប្រល័យពូជសាសន៍អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា

2024/01/26 07:38:24 pm        205
តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចដំបូងនៅពីថ្ងៃសុក្រនេះ ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែលជុំវិញការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ នៅក្នុងតំបនហ្កាហ្សា ដែលជាសេចក្តីសម្រេចដ៏សំខាន់មួយ ដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅមជ្ឈិមបូព៌ា និងជុំវិញពិភពលោក។តុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់យុទ្ធនាការយោធារបស់ខ្លួន នៅហ្កា ហ្សា ដែលបង្កឡើងដោយការវាយប្រហារថ្ងៃទី៧ ខែតុលា ដែលមិនធ្លាប់មានពីមុនមក ដោយក្រុមហាម៉ាស ឬ ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌។ទោះជាយ៉ាងនេះក្តី តុលាការ នឹងមិនកាត់សេចក្តីថាតើអ៊ីស្រាអែលពិតជាប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សាមែនឬអត់នោះទេ។នៅដំណាក់កាលនេះ តុលាការ ICJ នឹងចេញសម្រេចបន្ទាន់ មុនពេលពិចារណាលើការចោទប្រកាន់កាន់តែទូលំទូលាយអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដែលជាដំណើរការដែលទំនងជានឹងត្រូវចំណាយពេលរាប់ឆ្នាំ។ករណីនេះ ត្រូវបានប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលនិយាយថាអ៊ីស្រាអែល កំពុងរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៨ ដែលបានបង្កើតឡើង ក្នុងសំណល់នៃសង្គ្រាមលោកលើកទី២ និងវិនាសកម្មនៃការសម្លាប់រង្គាល។អ្នកស្រី ជូលីត អ៊ីនទីរី (Juliette McIntyre) អ្នកជំនាញច្បាប់អន្តរជាតិមកពីសាកលវិទ្យាល័យ South Australia បាននិយាយថា៖«អាហ្រ្វិកខាងត្បូង មិនចាំបាច់បញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ»។

អ្នករស់រានមានជីវិតពីរញ្ជួយដី កាលពីថ្ងៃចូលឆ្នាំសកលនៅជប៉ុន ត្រូវបានព្រមានពីផលប៉ះពាល់អាកាសធាតុត្រជាក់ និងធ្លាក់ព្រិល

2024/01/26 07:29:20 pm        167
តំបន់មួយចំនួន រងគ្រោះដោយការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មី នៅតែស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំង។ គំនរព្រិលធ្លាក់នៅលើដី មាននៅគ្រប់ទីកន្លែង។ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃសុក្រនេះ ព្រិលកម្ពស់១១សង់ទីម៉ែត្រ បានគរកកកុញនៅក្នុងទីក្រុង Suzu និង Kanazawa ហើយ ៩សង់ទីម៉ែត្រ បានធ្លាក់គរក្នុងទីក្រុង ណាណាវ (Nanao)។សីតុណ្ហភាពទាបពេញមួយយប់ ដែលបានកត់ត្រានៅម៉ោង ៦ ព្រឹក នៅថ្ងៃសុក្រ មាន ដក១,១ អង្សាសេនៅក្នុងផ្នែកមួយចំនួនក្នុងទីក្រុង វ៉ាជីម៉ា(Wajima) និង ០,២ អង្សារ នៅក្នុងទីក្រុង Nanao ។មន្ត្រីកំពុងក្រើនរំលឹកដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន ព្រោះផ្លូវរអិលនិងមានព្រិល កំពុងបង្កការរំខានដល់ការធ្វើចរាចរណ៍។ អ្នកនៅរស់រានមានជីវិតមួយចំនួន ទំនងជាបានស្លាប់ដោយសារការរស់នៅក្នុងទីជម្រក ឬមជ្ឈមណ្ឌលជម្លៀសជាច្រើនថ្ងៃបន្ទាប់ពីការរញ្ជួយដី។ ក្រុមមន្ត្រី កំពុងណែនាំអ្នកជម្លៀសឱ្យមានចំណាត់ការ ដើម្បីការពារការទទួលកម្តៅមិនគ្រប់គ្រាន់។ មន្ត្រីកំពុងជំរុញឱ្យពួកគេពិនិត្យសុខភាពគ្នាទៅវិញទៅមក ប្រើប្រាស់ភួយដើម្បីរក្សាកម្តៅ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីការពារសីតុណ្ហភាពក្នុងខ្លួនមិនឱ្យធ្លាក់ចុះ ។

មនុស្សម្នាក់ស្លាប់ និង៤នាក់ ត្រូវគេបារម្ភថាកប់ទាំងរស់នៅក្នុងបំណាក់ដីតំបន់ខ្ពង់រាប Cameron ប្រទេសម៉ាឡេស៊ី

2024/01/26 07:26:10 pm        126
បុរសម្នាក់បានស្លាប់ បន្ទាប់ពីបំណាក់ដីនៅតំបន់ខ្ពង់រាប Cameron ប្រទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ ទី២៦ ខែមករានេះ ដោយមនុស្ស ៤ នាក់ផ្សេងទៀត ត្រូវគេបារម្ភថាកប់ទាំងរស់ក្រោមបំណាក់ដី។ អាជ្ញាធររដ្ឋាភិបាល បាននិយាយថា អ្នកទាំង៥នាក់ ជាជនជាតិមីយ៉ាន់ម៉ា។ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងបន្តនៅកន្លែងកើតហេតុក្នុងតំបន់ Blue Valley ដោយមានការចូលរួមពីនាយកដ្ឋានពន្លត់អគ្គីភ័យនិងជួយសង្គ្រោះ នគរបាលនិងកងកម្លាំងការពារជនស៊ីវិលម៉ាឡេស៊ី។ សេចក្តីថ្លែងការណ៍និយាយថា ដោយផ្អែកលើព័ត៌មានបឋម មានបុរសពេញវ័យ ៣ នាក់ និងស្ត្រីពេញវ័យម្នាក់ នៅតែកប់នៅក្នុងបំណាក់ដី។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់ពួកគេ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ សេចក្តីថ្លែងការណ៍និយាយថា អ្នកពន្លត់អគ្គិភ័យ៩នាក់ ដែលមកដល់ដំបូងគេ ត្រូវដើរប្រហែល៣គីឡូម៉ែត្រ ដើម្បីទៅដល់កន្លែងកើតហេតុ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ លោក អាឡិចសានឌ័រ ណានតា លីងជី(Alexander Nanta Linggi) បាននិយាយថា លោកត្រូវបានគេជូនដំណឹងថាលំនៅឋានមួយខ្នង បានរងគ្រោះដោយបំណាក់ដីនេះ។លោកបាននិយាយនៅក្នុងការបង្ហោះលើបណ្តាញ X ថា ទោះជាយ៉ាងណា នាយកដ្ឋាន នឹងជួយក្នុងប្រតិបត្តិការនេះ ជាពិសេសក្នុងការបោសសម្អាតនៅកន្លែងបំណាក់ដីនៅច្រកចូលតំបន់ឧបទ្ទវហេតុ ដើម្បីជួយសម្រួលដល់ការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ។

សិស្សសាលាវិទ្យាល័យនៅម៉ិកស៊ិក ចាប់កាន់អាវុធ បន្ទាប់ពីការចាប់ពង្រត់នៅក្នុងភូមិ

2024/01/26 07:22:50 pm        95
កងកម្លាំងនគរបាលស្ម័គ្រចិត្ត នៅតំបន់ជនបទប្រទេសម៉ិកស៊ិក ដែលនិយាយថា មានការចាប់ពង្រត់ក្នុងស្រុកច្រើន បានជ្រើសរើសសិស្សសាលាដែលមានអាយុត្រឹម ១២ ឆ្នាំដើម្បីចូលរួមក្នុងជួររបស់ខ្លួន ដែលជាសញ្ញាចុងក្រោយបង្អស់នៃរបៀបដែលផ្នែកមួយចំនួននៅប្រទេសនេះ កំពុងព្យាយាមដើម្បីទប់ស្កាត់ ឧក្រិដ្ឋកម្មរៀបចំទុក។ប្រដាប់ដោយកាំភ្លើងវែង និងដំបង ហើយដោយមានបិទមុខ ក្មេងប្រុស និងក្មេងស្រីជាច្រើននាក់ បានដើរដង្ហែរជុំវិញទីលានកីឡាក្នុងស្រុកក្នុងសប្តាហ៍នេះ មុនពេលចូលរួមការល្បាតនៅ តំបន់ អាយ៉ាហួលតេមប៉ា(Ayahualtempa) ជាភូមិតំបន់ភ្នំមួយកន្លែងនៅរដ្ឋ ហ្គូរ៉េរ៉ូ(Guerrero) ភាគនិរតី។កាលពីពេលថ្មីៗនេះ អំពើហិង្សាបានកើនឡើងនៅក្នុងរដ្ឋ ហ្គូរ៉េរ៉ូ(Guerrero) ជារដ្ឋក្រីក្របំផុតមួយក្នុងប្រទេសម៉ិកស៊ិក។ ក្រុមសិទ្ធិមនុស្ស បាននិយាយថា កាលពីដើមខែមករា ការវាយប្រហារដោយយានដ្រូន ដែលតាមការចោទប្រកាន់ត្រូវបានធ្វើឡើងដោយក្រុមជួញដូរគ្រឿងញៀន ឡាហ្វាមីលៀ មីចៅកាណា (La Familia Michoacana) បានសម្លាប់មនុស្សប្រហែល ៣០ នាក់ ។ការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ Guerrero បាននិយាយថា នៅក្នុងតំបន់ អាយ៉ាហួលតេមប៉ា(Ayahualtempa) សមាជិក ៤ នាក់នៃគ្រួសារក្នុងតំបន់មួយ បានបាត់ខ្លួនចាប់តាំងពីថ្ងៃសុក្រ នៅពេលដែលពួកគេត្រូវបានចាប់ពង្រត់។ លោក លូអ៊ីស ម៉ូរ៉ាឡេស(Luis Morales) សមាជិកនគរបាលសហគមន៍បាននិយាយថា អនីតិជន កំពុងបន្ថែមកម្លាំងនគរបាលស្ម័គ្រចិត្ត។នេះពុំមែនជាលើកទីមួយនោះទេ ដែលអនីតិជនត្រូវបានបំពាក់អាវុធនៅក្នុងរដ្ឋ Guerrero ជាកន្លែងដែលអាជ្ញាធរ បានព្យាយាមប្រឆាំងក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល។

ស្ត្រីជនជាតិរុស្ស៊ីម្នាក់ ជាប់ពន្ធនាគារ២៧ឆ្នាំ ពីបទបំផ្ទុះគ្រាប់បែកនៅហាងកាហ្វេ

2024/01/26 07:14:12 pm        133
ស្ត្រីវ័យក្មេងជនជាតិរុស្សីម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទបញ្ជូនគ្រាប់បែកដែលបានផ្ទុះនៅក្នុងដៃរបស់អ្នកសរសេរប្លុកគាំទ្រសង្គ្រាមដ៏លេចធ្លោម្នាក់ កាលពីឆ្នាំមុន។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានអះអាងថា វាគឺជាការកាត់ទោសដ៏ឃោរឃៅបំផុត ដែលត្រូវបានដាក់លើស្ត្រីណាម្នាក់ នៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេស។ នាង ដាយ៉ា ត្រេប៉ូវ៉ា(Darya Trepova) អាយុ ២៦ ឆ្នាំ ត្រូវបានកាត់ទោសពីបទចោទប្រកាន់ភេរវកម្ម មានគ្រឿងផ្ទុះ និងប្រើប្រាស់ឯកសារក្លែងបន្លំ ទាក់ទងទៅនឹងការស្លាប់របស់ លោក វ្លាតលេន តាតាស្កី(Vladlen Tatarsky) ។លោក Tatarsky បានពិភាក្សាគ្នានៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង St Petersburg ក្នុងខែមេសា ឆ្នាំ ២០២៣ នៅពេលនោះ លោកត្រូវបានគេប្រគល់រូបចម្លាក់តូចមួយឲ្យ។ វាមានផ្ទុកគ្រាប់បែក ដែលបានសម្លាប់លោកភ្លាមៗ។ នាង Trepova បាននិយាយថា នាងបានបង្កើតឡើង ហើយ នាងគិតថា រូបចម្លាក់តូចនេះ មានឧបករណ៍ស្តាប់ ពុំមែនជាគ្រាប់បែកទេ។នាងបានប្រាប់សវនាការថា នាងធ្វើសកម្មភាពក្រោមការបញ្ជាពីបុរសម្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ដែលនាងស្គាល់ថា ចេសថល(Gestalt)។ នាងបានអះអាងថា គាត់បានផ្ញើប្រាក់មកឲ្យនាង និងការណែនាំ អស់រយៈពេលជាច្រើនខែ មុនការវាយប្រហារ។ ក្រុមមេធាវីការពារក្តីរបស់នាងនិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនាង។ វាប្រហែលជាការកាត់ទោសធ្ងន់ធ្ងរបំផុតចំពោះស្ត្រីក្នុងប្រវត្តិសាស្ត្រនៃការអនុវត្តច្បាប់របស់រុស្ស៊ីសម័យទំនើប។ រុស្ស៊ីបានចោទអ៊ុយក្រែនភ្លាមៗ បន្ទាប់ពីការវាយប្រហារនៃការរៀបចំឃាតកម្មរបស់អ្នកសរសេរប្លុក។មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន មិនបានអះអាងទទួលខុសត្រូវ ឬបដិសេធការជាប់ពាក់ព័ន្ធក្នុងការស្លាប់របស់ លោក Tatarsky ឡើយ ។

កសិករបារាំង បិទផ្លូវនានា និងចាក់ចោលផលិតផលនៅជិតទីក្រុងប៉ារីស

2024/01/26 07:10:03 pm        184
កសិករប្រទេសបារាំង បានចាក់ដី និងសំរាម នៅមុខអគាររដ្ឋាភិបាលក្នុងតំបន់ ក្នុងទីក្រុង Brittany។ជាផ្នែកមួយនៃការតវ៉ានៅទូទាំងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ដែលពេលនេះចូលដល់សប្តាហ៍ទីពីរ ទាមទារឱ្យរដ្ឋាភិបាលការពារពួកគេពីការនាំចូលមានតម្លៃថោក បង្កើនតម្លៃ និងការបង់ប្រាក់លើសេវាផ្សេងៗជាច្រើន ដែលនេះបញ្ហាញពីបញ្ហាប្រឈមដ៏ខ្លាំងលើកដំបូងសម្រាប់នាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal ។ មេដឹកនាំសហជីព នៅក្រុង Rennes តំបន់Brittany និយាយថា «ដោយសារតែយើង តែងតែមានច្បាប់បន្ថែមកាន់តែច្រើន យើងតែងតែត្រូវបានគេស្នើសុំកាន់តែច្រើន ហើយយើងរកចំណូលបានកាន់តិចទៅៗ យើងមិនអាចរស់ពឹងផ្អែកលើការងាររបស់យើងទៀតទេ។ ថ្ងៃនេះ យើងចង់ឱ្យអាជ្ញាធរយល់ថា កសិកម្មមានសារៈសំខាន់ អធិបតេយ្យភាពស្បៀងអាហារកំពុងមានគ្រោះថ្នាក់ ដែលយើងមិនអាចសុំឱ្យកសិករផលិតបាននូវគុណភាព និងអាហារមានគុណភាពខ្ពស់ ប៉ុន្តែផលិតផលនាំចូល មិនផ្គូរផ្គងគ្នាទៅនឹងស្តង់ដារប្រទេសបារាំងទាល់តែសោះ។ វាពុំអាចទ្រាំទ្របានទៀតនោះទេ។ ខណៈលោក Attal បានកោះប្រជុំរដ្ឋមន្ត្រីជាន់ខ្ពស់ ដោយមានគោលបំណងប្រកាសសំណើជាក់ស្តែងនៅថ្ងៃសុក្រ ទី ២៦ ខែមករានេះ កសិករបានបិទផ្លូវធំៗនៅទូទាំងប្រទេសបារាំង ជាអ្នកផលិតកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកតវ៉ា បានធ្វើដំណើរទៅជិតទីក្រុងប៉ារីស ដោយមានត្រាក់ទ័របើកយឺតៗក្នុងម៉ោងដ៏មមារញឹក នៅក្បែរទីក្រុង Versailles ហើយ សហជីពកសិករមួយចំនួន បានគំរាមបិទរដ្ឋធានី។លើសពីក្តីបារម្ភផ្សេងទៀតរបស់ពួកគេ កសិករ ជាពិសេសក្នុងវិស័យទឹកដោះគោ បារម្ភថា ពួកគេនឹងឈានដល់ទីបញ្ចប់យ៉ាងស្រួចស្រាវនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ទាបតម្លៃអាហារ ខណៈរដ្ឋាភិបាលព្យាយាមកាត់បន្ថយអតិផរណា។ ដោយភ័យខ្លាចការរាលដាលភាពចលាចលរបស់កសិករ នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងរូម៉ានី រដ្ឋាភិបាលបារាំង បានពន្យារពេលរួចហើយនូវសេចក្តីព្រាងច្បាប់ស្តីពីកសិកម្ម ដែលមានបំណងជួយប្រជាជនកាន់តែច្រើនជាកសិករ ដោយនិយាយថា ខ្លួននឹងបង្កើនវិធានការ និងបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួន។

ក្រុមហាម៉ាសទាមទារឲ្យដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា មុនកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរថ្មី

2024/01/26 07:02:34 pm        167
អង្គការអ៊ីស្លាមនិយមប៉ាឡេស្ទីនហាម៉ាស កំពុងអំពាវនាវឲ្យមានការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កា ហ្សាស្ទ្រីប មុនពេលកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចលើកិច្ចព្រមព្រៀងថ្មីសម្រាប់ការដោះលែងចំណាប់ថ្នូរបន្ថែមទៀត។អ្នកនាំពាក្យក្រុមហាម៉ាស លោកហ្កាហ្ស៊ី ហាម៉េដ (Ghazi Hamad) ក៏បានប្រាប់សារព័ត៌មាន dpa កាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ មានការរីកចម្រើនតិចតួច។យោងតាមប្រភពពីក្រុមហាម៉ាស នៅទីក្រុងបេរូត ( Beirut) លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)បានច្រានចោលបទឈប់បាញ់ជាជំហានដំបូង។ម៉្យាងវិញទៀត ក្រុមហាម៉ាស បានច្រានចោលសំណើរបស់អ៊ីស្រាអែល សម្រាប់ការដឹកនាំក្រុមហាម៉ាស ដើម្បីចាកចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃដំណោះស្រាយចរចា។កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍អំពីក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងបន្ថែមទៀតអំពីការដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបទឈប់បាញ់យូរជាងនេះ។កាលពីថ្ងៃពុធ នៅក្នុងការតវ៉ាមិនធម្មតាមួយនៅតំបន់ហ្កាហ្សាស្ទ្រីប បាតុករប៉ាឡេស្ទីនរាប់សិបនាក់ បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរ ដើម្បីបញ្ចប់សង្រ្គាម។ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ ១០៥នាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ នៅចុងខែវិច្ឆិកាជាថ្នូរនឹងគ្នា អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់ ចេញពីពន្ធនាគារ។

រុស្ស៊ី និយាយថា អ៊ុយក្រែន បានទទួលការព្រមាន១៥នាទីមុនពេលយន្តហោះដឹកឈ្លើយសឹកបានធ្លាក់ខណៈអ៊ុយក្រែន ច្រានចោល

2024/01/26 06:49:01 pm        184
លោកអានដ្រេកាតូផូលូវ (Andrei Kartopolov)អតីតតឧត្ដមសេនីយ៍រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន បានផ្ដល់ការព្រមានរយៈពេល១៥នាទី មុនពេលយន្តហោះដឹកអ្នកទោសអ៊ុយក្រែនរបស់រុស្ស៊ី បានចូលទៅក្នុងតំបន់មួយ ជាទីដែលយន្តហោះត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃពុធទី២៤ខែមករា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះ។ ក្រុងមូស្គូ បានចោទប្រកាន់អ៊ុយក្រែន ថាបានបាញ់ទម្លាក់យន្តហោះ អ៊ីលយូស៊ីន អាយធី ៧៦ (Ilyushin Il-76)របស់រុស្ស៊ី នៅក្នុងតំបន់បេលក្រដ(Belgorod)របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៧៤នាក់ លើយន្តហោះ រួមទាំងទាហានអ៊ុយក្រែនដែលរុស្ស៊ីចាប់បានចំនួន៦៥នាក់ ពេលកំពុងធ្វើដំណើរទៅកាន់ទីតាំងសម្រាប់ដោះដូរឈ្លើសឹករបស់រុស្ស៊ី។ គណៈកម្មការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះនោះត្រូវបានបាញ់ដោយមីស៊ីលបាញ់ពីលើដីទៅលើអាកាស ផលិតដោយប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានទទួលការព្រមានមួយដូចមាត់រុស្ស៊ីថា ។អ៊ុយក្រែន បានប្រកែក និងបញ្ជាក់ ដែលថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែ បានបញ្ជាក់លម្អិតពី ការអះអាងនិងការអំពាវនាវរបស់ក្រុងមូស្គូ សម្រាប់ការអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិ។លោកស្រី រ៉ូសេម៉ារី ឌីកាឡូ (Rosemary DiCarlo) ប្រធានផ្នែកនយោបាយរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សានេះថា ក្រុមប្រឹក្សាសន្តិសុខអង្គគារសហប្រជាជាតិ បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍ តបតាមសំណើរបស់រុស្ស៊ីដើម្បីពិភាគ្សាពីយន្តហោះដែលបានធ្លាក់។ អង្គការសហប្រជាជាតិពុំមានតួនាទីក្នុងការផ្ទៀងផ្ទាត់កាលៈទេសៈនៃការធ្លាក់យន្តហោះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃ​ការបង្កើត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និងប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី
10/07/2026 10:10 AM
ការស្លាប់សង្ស័យបណ្តាលមកពីជំងឺប៉េសរបស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ីម្នាក់ធ្វើឱ្យក្រុមអ្នកជំនាញងឿងឆ្ងល់
10/07/2026 08:10 AM
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ប្រាប់នាយិកាថ្មីនៃអង្គការ UNICEFថា ការជំរុញការការពារសិទ្ធិកុមារត្រូវបានចាត់ទុកជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា
10/07/2026 08:10 AM
មន្រ្តីបរិស្ថានប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិនិងឃាត់ខ្លួនជនសង្ស័យ០១នាក់
10/07/2026 08:10 AM
វិចារណកថា៖ កសិដ្ឋានមួយ គឺជាប្រព័ន្ធអេកូឡូស៊ី «វាលស្រែចម្ការផ្តល់ផលជាអាហារ តាមរយៈការរួមដំណើររវាងធម្មជាតិ ចំណេះដឹង កម្លាំងពលកម្ម និងពេលវេលា»
10/07/2026 08:10 AM
ទំនាក់ទំនងកម្ពុជា-ឡាវ រយៈពេល ៧០ឆ្នាំ បន្តលូតលាស់យ៉ាងរឹងមាំ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
10/06/2026 09:10 PM
WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM