ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ព្រះមហាក្សត្រដាណឺម៉ាកអង្គថ្មី ឡើងគ្រងរាជ្យដោយមានហ្វូងមនុស្សប្រមូលផ្ដុំគ្នាអបអរយ៉ាងច្រើនកុះករ

2024/01/15 09:45:05 pm        105
ព្រះមហាក្សត្រដាណឺម៉ាក ព្រះអង្គ ហ្វ្រេដេរីក ទី១០ (Frederik X) បានឡើងសោយរាជ្យកាលពីថ្ងៃអាទិត្យ (១៤ មករា) ដោយបន្តរាជ្យសម្បត្តិពីមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ទី២ (Margrethe II) ដែលបានដាក់រាជ្យជាផ្លូវការបន្ទាប់ពីរយៈពេល ៥២ឆ្នាំជាព្រះមហាក្សត្រ ដោយមានហ្វូងមនុស្សយ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីដើម្បីធ្វើជាសាក្សីដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ ព្រះជន្ម ៨៣ឆ្នាំ បានធ្វើឱ្យប្រជាជាតិមានការភ្ញាក់ផ្អើលកាលពីថ្ងៃចូលឆ្នាំសកលនៅពេលដែលព្រះនាងបានប្រកាសថាទ្រង់មានគម្រោងក្លាយជាព្រះមហាក្សត្រដាណឺម៉ាកដំបូងគេក្នុងរយៈពេលជិត ៩០០ឆ្នាំក្នុងការស្ម័គ្រចិត្តលះបង់រាជបល្ល័ង្ក។ការស្នងរាជ្យនេះត្រូវបានធ្វើឡើងជាផ្លូវការនៅពេលដែលម្ចាស់ក្សត្រី ម៉ាហ្គ្រេថេ បានចុះព្រះហត្ថលេខាលើការប្រកាសដាក់រាជ្យរបស់ទ្រង់ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅសភា។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសនោះ ម្ចាស់ក្សត្រីបានធ្វើកាយវិការទៅកាន់ព្រះអង្គ ហ្វ្រេដេរីក ដោយបង្ហាញថាឲ្យទ្រង់បន្តរាជបល្ល័ង្ក។ប្រទេសដាណឺម៉ាក ជាប្រទេសដែលមានរាជាធិបតេយ្យចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក មិនមានពិធីឡើងសោយរាជ្យទេ ប៉ុន្តែប្រជាជននៅតែមានភាពរីករាយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះ៕

អ័ព្ទយ៉ាងក្រាស់រំខានដល់ជើងហោះហើរ និងសេវារថភ្លើងក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌា

2024/01/15 09:40:22 pm        128
សេវាហោះហើរ និងរថភ្លើងត្រូវបានរំខាននៅក្នុងរដ្ឋធានីញូវដែលី របស់ប្រទេសឥណ្ឌា សម្រាប់ថ្ងៃទីពីរដែលកំពុងដំណើរការ នៅថ្ងៃចន្ទ (១៥ មករា) ខណៈដែលអ័ព្ទដ៏ក្រាស់ និងអាកាសធាតុត្រជាក់បានគ្របដណ្តប់តំបន់ដ៏ធំនៃភាគខាងជើងនៃប្រទេស។ មន្ត្រីអាកាសយានដ្ឋានម្នាក់បាននិយាយថា ជើងហោះហើរជាង ១០០ជើង ត្រូវបានពន្យារពេលក្នុងទីក្រុងដេលី កាលពីថ្ងៃអាទិត្យ ប៉ុន្តែប្រតិបត្តិការហោះហើរបណ្តោះអាសន្នបានបន្តឡើងវិញនៅព្រឹកថ្ងៃចន្ទ។យោងតាមគេហទំព័រអាកាសចរណ៍ ហ្វ្លាយរ៉ាដា២៤ (Flightradar24) បានឲ្យដឹងថា យ៉ាងហោចណាស់ជើងហោះហើរ ១៦៨ជើង ដែលចាកចេញពីទីក្រុងដេលី ត្រូវបានពន្យារពេល ហើយជើងហោះហើរចំនួន ៥៦ជើង ត្រូវបានលុបចោលនៅព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មាន ANI បាននិយាយថា យ៉ាងហោចណាស់រថភ្លើងចំនួន ១៨គ្រឿង ទៅកាន់ក្រុងដេលី ពីផ្នែកផ្សេងៗនៃប្រទេសបានពន្យារពេលដោយសារតែអ័ព្ទក្រាស់ពេក ។ការិយាល័យអាកាសធាតុរបស់ប្រទេសបានព្យាករណ៍ថានឹងមានអ័ព្ទក្រាស់ និងរលកត្រជាក់នៅទីក្រុងញូវដែលី សម្រាប់ថ្ងៃចន្ទ និង «អ័ព្ទក្រាស់ខ្លាំង» នៅថ្ងៃអង្គារ ជាមួយនឹងសីតុណ្ហភាពអប្បបរមា ៤អង្សារសេ៕

ចក្រភពអង់គ្លេស នឹងបញ្ជូនបុគ្គលិកយោធា២ម៉ឺននាក់ សម្រាប់សមយុទ្ធអង្គការណាតូ នៅអឺរ៉ុប

2024/01/15 08:45:40 pm        155
ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅថ្ងៃចន្ទ (១៥ មករា) នេះថាចក្រភពអង់គ្លេស នឹងបញ្ជូនបុគ្គលិកយោធាចំនួន ២០.០០០នាក់ ទៅបម្រើការនៅទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការណាតូ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ក៏ដូចជានាវាចម្បាំង និងយន្តហោះចម្បាំងផងដែរ។ការដាក់ពង្រាយនេះរួមមានកងទ័ពអង់គ្លេសចំនួន ១៦.០០០នាក់ ដែលនឹងតាំងមូលដ្ឋាននៅអឺរ៉ុបខាងកើតចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ ព្រមទាំងយន្តហោះវាយប្រហារផ្លេកបន្ទោរ F35B និងយន្តហោះស៊ើបការណ៍។ លំហាត់សមការពារដ៏រឹងមាំលេខ ២៤ របស់អង្គការណាតូគឺជាឆ្នាំទី៧៥ របស់សម្ព័ន្ធយោធាលោកខាងលិចមួយនេះ។រដ្ឋមន្ត្រីការពារជាតិលោក លោក ហ្គ្រាន ស្ហាបស៍ (Grant Shapps) បាននិយាយថា «យើងអាចប្រកាសនៅថ្ងៃនេះថា ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកប្រហែល ២០.០០០នាក់ ដើម្បីចូលរួមក្នុងការដាក់ពង្រាយដ៏ធំបំផុតមួយរបស់អង្គការណាតូ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក»។សម្ព័ន្ធយោធាណាតូបានបង្កើនចំនួនកងទ័ពត្រៀមប្រយុទ្ធយ៉ាងច្រើន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យលុកលុយអ៊ុយក្រែន កាលពីជិតពីរឆ្នាំមុន ហើយសម្ព័ន្ធយោធានេះបានបន្តគាំទ្រក្រុងគីវ ជាមួយនឹងជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌ជាដើម៕

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅពេលចាប់ផ្តើម ទស្សនកិច្ចនៅមជ្ឈិមបូព៌ា

2024/01/15 06:55:26 pm        137
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានអំពាវនាវឲ្យមាន «បទឈប់បាញ់ប្រកបដោយនិរន្តរភាព» នៅតំបន់ហ្កាហ្សា ខណៈដែលលោកស្រី បានចាកចេញទៅដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលរួមមាន ទៅកាន់តំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងកិច្ចប្រជុំជាមួយក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល។លោកស្រី Penny Wong បាននិយាយថា លោកស្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី អ៊ីស្រាអែល តំបន់វេសបែង និងអ៊ីមីរ៉ាត់អារ៉ាប់រួម ដើម្បីតស៊ូមតិសម្រាប់ផ្លូវចេញពីជម្លោះបច្ចុប្បន្ន និងសន្តិភាពយូរអង្វែងក្នុងទម្រង់នៃដំណោះស្រាយរដ្ឋពីរ។លោកស្រី បានបន្ថែមថា អូស្ត្រាលីក៏នឹងប្រើប្រាស់សំឡេងរបស់ខ្លួន ដើម្បីជំរុញឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ការការពារជនស៊ីវិលកាន់តែច្រើន និងការបន្ថយភាពតានតឹងក្នុងតំបន់។លោកស្រី Wong បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការចេញដំណើររបស់ខ្លួនថា៖«ជំហររបស់យើង គឺថា យើងចង់ឃើញបទឈប់បាញ់ប្រកបដោយនិរន្តរភាព ហើយថា យើងឃើញបទឈប់បាញ់មនុស្សធម៌អន្តរជាតិ ជាជំហានឆ្ពោះទៅរកការបញ្ចប់ជម្លោះនេះ»។«គ្មានបទឈប់បាញ់ អាចមានតែភាគីម្ខាងទេ ហើយក៏គ្មានបទឈប់បាញ់ អាចគ្មានលក្ខខណ្ឌដែរ»។ប្រទេសអូស្ត្រាលី បានគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិសម្រាប់បទឈប់បាញ់ នៅតំបន់ហ្កាហ្សាក្នុងខែធ្នូ ក្នុងការបំបែកដ៏កម្រជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

ប្រមុខក្រុមហេសបូឡានៅលីបង់៖ ការវាយប្រហាររបស់អាមេរិកទៅលើប្រទេសយេម៉ែន ប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក

2024/01/15 06:29:47 pm        141
លោក Hassan Nasrallah ប្រធានចលនាហេសបូឡា (Hezbollah) គាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកងជីវពលហួទី ក្នុងប្រទេសយេម៉ែន នឹងឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនពិភពលោក នៅក្នុងសមុទ្រក្រហម។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ បានបើកការវាយប្រហារជា​បន្តបន្ទាប់ សំដៅទៅលើក្រុមឧទ្ទាមហួទី ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីពួកគេ បាន​វាយប្រហារម្តង​ហើយម្តងទៀត ​លើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ ចំណែកក្រុមហួទី បានប្តេជ្ញា​ធ្វើការសងសឹក។លោក Nasrallah បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ការឈ្លានពាននាពេលថ្មីៗនេះ​លើប្រទេសយេម៉ែនតំណាងឲ្យភាពខ្វះការពិចារណារបស់សហរដ្ឋអាមេរិក និងអង់គ្លេស និង​ភាពមិនស៊ីសង្វាក់គ្នារបស់អាមេរិក»។ ចក្រភពអង់គ្លេស បានចូលរួមក្នុងការវាយប្រហារលើកដំបូង ហើយសកម្មភាពនេះត្រូវបានគាំទ្រដោយប្រទេសហូឡង់ កាណាដា បារ៉ែន និងអូស្ត្រាលី។លោកបានបន្ថែមថា៖ «នៅពេលនោះ ជនជាតិអាមេរិកអំពាវនាវកុំឲ្យសង្គ្រាមកាន់តែធំឡើង ពួកគេ​កំពុង​ពង្រីកវា»។ប្រធានក្រុមហេសបូឡារូបនេះ បានបន្ថែមថា៖«អ្វីដែលជនជាតិអាមេរិក បានធ្វើនៅសមុទ្រក្រហម នឹងធ្វើឲ្យប៉ះពាល់ដល់នាវាចរណ៍អន្តរជាតិទាំងមូល»។ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមហ្កាហ្សា កាលពីថ្ងៃទ៧ ខែតុលា ក្រុមឧទ្ទាមហួទី ដែលគ្រប់គ្រង​ផ្នែកធំនៃយេម៉ែន បានវាយប្រហារអ៊ីស្រាអែលម្តងហើយម្តងទៀតដោយយានដ្រូន និងមីស៊ីល។

អាមេរិកនិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាពីតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី

2024/01/15 06:23:10 pm        178
យោធាអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាដែលបាញ់ចេញពីតំបន់របស់ក្រុមសកម្មប្រយុទ្ធហ៊ួទី (Houthi) នៃប្រទេសយេម៉ែន ឆ្ពោះទៅកាន់នាវាពិឃាតរបស់សហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការនៅសមុទ្រក្រហមភាគខាងត្បូង។ការស្ទាក់ចាប់តាមអាកាសនេះគឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងសមុទ្រក្រហម ដែលក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិ នៅក្នុងអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការគាំទ្រប្រជាជនប៉ាឡេស្ទីន ក្រោមការឡោមព័ទ្ធពីកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការបាញ់មីស៊ីលពីនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អាមេរិក និងអង់គ្លេសទៅលើគោលដៅក្រុមហ៊ួទី ក្នុងប្រទេសយេម៉ែន ដែលបានទាក់ទាញការគំរាមកំហែងនៃការឆ្លើយតប «យ៉ាងខ្លាំងក្លា» ពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ដែលបានចេញផ្សាយព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឲ្យដឹងថា មិនមានការរងរបួស ឬការខូចខាតណាមួយដែលត្រូវបានរាយការណ៍នៅក្នុងឧបទ្ទវហេតុចុងក្រោយនេះទេ៕

ភ្នំភ្លើងផ្ទុះក្នុងប្រទេសអ៊ីស្លង់ ខណៈកម្អែលភ្នំភ្លើងហូរចូលដល់ទីក្រុងនេសាទ

2024/01/15 06:19:38 pm        181
អាជ្ញាធរបាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសអ៊ីស្លង់កាលពីថ្ងៃអាទិត្យ (១៤ មករា) ជាមួយនឹងកម្អែលហូរទៅដល់ជាយក្រុងនេសាទតូចមួយនៅពេលរសៀល ដោយបានធ្វើឱ្យលំនៅឋានមួយចំនួនត្រូវភ្លើងឆេះ ប៉ុន្តែទីក្រុងនេះត្រូវបានជម្លៀសចេញជាមុន ហើយមិនមានមនុស្សមានគ្រោះថ្នាក់នោះទេ។កម្អែលភ្នំភ្លើង និងផ្សែងហុយចេញពីការផ្ទុះ បានផ្ទុះឡើងពាសពេញតំបន់ដ៏ធំទូលាយ លាតសន្ធឹងដល់ទីប្រជុំជន ហ្គ្រីនដាវីក (Grindavik) ជាទីដែលយ៉ាងហោចណាស់ផ្ទះមួយខ្នងបានឆាបឆេះ។អាជ្ញាធរបាននិយាយថា ការផ្ទុះនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងជើងនៃទីក្រុងនេសាទ ហ្គ្រីនដាវីក ដែលប៉ុន្មានម៉ោងមុនត្រូវបានជម្លៀសចេញជាលើកទីពីរចាប់តាំងពីខែវិច្ឆិកា ដោយសារការភ័យខ្លាចថាការផ្ទុះឡើងជិតកើតមាន ស្របពេលមានសកម្មភាពរញ្ជួយដីអស់ជាច្រើនសប្ដាហ៍។ នេះគឺជាការផ្ទុះភ្នំភ្លើងលើកទីពីរនៅលើឧបទ្វីប រ៉ៃក្យាណេស (Reykjanes) នៅភាគនិរតីប្រទេសអ៊ីស្លង់ ក្នុងរយៈពេលតិចជាងមួយខែ និងជាការផ្ទុះលើកទីប្រាំចាប់តាំងពីឆ្នាំ២០២១ មក៕

អាមេរិកប្រឈមនឹងអាកាសធាតុរដូវរងាយ៉ាងធ្ងន់ធ្ងរ ខណៈទីក្រុងជាច្រើនទប់ទល់នឹងភាពត្រជាក់ខ្លាំង

2024/01/15 06:04:22 pm        223
វីដេអូដែលបានថតនៅថ្ងៃអាទិត្យ (១៤ មករា) បង្ហាញពីផ្លូវនានាដែលគ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំង បន្ទាប់ពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរបានធ្វើឱ្យទីក្រុងជាច្រើនក្នុងសហរដ្ឋអាមេរិក ស្ថិតក្នុងភាពជាប់គាំង។សីតុណ្ហភាពត្រជាក់ដ៏គ្រោះថ្នាក់បានប៉ះពាល់ដល់យុទ្ធនាការនយោបាយ ព្រឹត្តិការណ៍កីឡា និងការធ្វើដំណើរទូទាំងប្រទេស។ ការផ្ទុះឡើងនៃអាកាសធាតុត្រជាក់នៅតំបន់អាក់ទិកនេះបាននាំឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់អតិថិជនរាប់សែននាក់នៅភាគឦសាន និងប៉ាស៊ីហ្វិកភាគពាយ័ព្យ។សេវាអាកាសធាតុជាតិបានចេញការព្រមាន ដោយមនុស្សជាង ៩៥លាននាក់ស្ថិតក្រោមការណែនាំអំពីអាកាសធាតុត្រជាក់ ហើយរដ្ឋមួយចំនួនរំពឹងថាខ្យល់ត្រជាក់នឹងធ្លាក់ចុះដល់កម្រិតដក ៧០អង្សាហ្វារិនហៃ ដែលប្រហែលនឹងដក ៥៧អង្សាសេ។លក្ខខណ្ឌអាកាសធាតុដ៏ត្រជាក់នេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាន ដោយធ្វើឱ្យមានការរំខានដល់ឆាកនយោបាយដ៏មមាញឹកនៅក្នុងរដ្ឋ អាយអូវ៉ា (Iowa) ជាទីដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ត្រូវបានបង្ខំឱ្យលុបចោលព្រឹត្តិការណ៍នានាមុនពេលការប្រកួតជ្រើសរើសបេក្ខជនដំបូងរបស់គណបក្សនៅថ្ងៃចន្ទនេះ៕

អ្នកនាំពាក្យក្រុមហាម៉ាស៖ ជោគវាសនារបស់ចំណាប់ថ្នូរអ៊ីស្រាអែល ជាច្រើននាក់មិនច្បាស់លាស់នោះទេ

2024/01/15 05:50:52 pm        119
អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាស លោក អាប៊ូ យ៉ូបៃដា (Abu Ubaida) បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ មករា) ថាជោគវាសនារបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលជាច្រើននាក់បានក្លាយទៅជាមិនច្បាស់លាស់។ នៅក្នុងការបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់លោកអស់រយៈពេលជាច្រើនសប្តាហ៍ ដោយរំលឹកដល់ថ្ងៃទី១០០ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមមក លោក អាប៊ូ យ៉ូបៃដា បាននិយាយថា ចំណាប់ថ្នូរជាច្រើន «ប្រហែលជាត្រូវបានសម្លាប់» ដោយបន្ទោសជោគវាសនារបស់ពួកគេទៅលើខ្លួនអ៊ីស្រាអែល។លោកបានបន្ថែមថា «ការចរចាណាមួយមុននឹងបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែល គឺគ្មានតម្លៃនោះទេ។ ការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បានកើតឡើងជាការឆ្លើយតបទៅនឹង ការសម្លាប់រង្គាល ១០០ឆ្នាំប្រឆាំងនឹងប្រជាជនរបស់យើង ដែលធ្វើឡើងដោយអ្នកកាន់កាប់ និងក្រុមជនពាលអ៊ីស្រាអែល»។ការវាយប្រហារដោយក្រុមហាម៉ាសនេះបានសម្លាប់មនុស្សជាង ១.២០០នាក់ ដែលជាការបាត់បង់ជីវិតដ៏ធំបំផុតក្នុងមួយថ្ងៃ ចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ១៩៤៨ មក។ ក្រុមអ្នកវាយប្រហារបានចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ ហើយបានចាប់ពួកគេទៅកាន់តំបន់ហ្កាហ្សា។ ដោយនិយាយអំពីលទ្ធភាពនៃការពង្រីកការវាយប្រហារ លោក អាប៊ូ យ៉ូបៃដា បានបន្ថែមថាក្រុមនេះទទួលដំណឹងពី «ភាគីជាច្រើននៅក្នុងជួរមុខនៃការតស៊ូ ថាពួកគេនឹងពង្រីកការវាយប្រហាររបស់ខ្លួនទៅលើសត្រូវអ៊ីស្រាអែលនៅប៉ុន្មានថ្ងៃខាងមុខនេះ»៕

កងកម្លាំងការពារអ៊ីស្រាអែល អះអាងថា ក្រុមហាម៉ាសកំពុងធ្វើការរៀបចំការវាយប្រហារភេរវកម្ម នៅទូទាំងពិភពលោក

2024/01/15 05:46:28 pm        138
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយអះអាងថា មេដឹកនាំក្រុមហាម៉ាស កំពុងជួយរៀបចំការវាយប្រហារភេរវកម្ម នៅទូទាំងពិភពលោក ដែលជាផ្នែកនៃយុទ្ធនាការធំជាងប្រឆាំងនឹងមហាអំណាចលោកខាងលិច។កងកម្លាំងការពារអ៊ីស្រាអែល បានចេញផ្សាយរបាយការណ៍នេះ រួមជាមួយនឹងដ្យាក្រាមដែលរៀបរាប់ពីមេបញ្ជាការក្រុមហាម៉ាស ដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការភេរវកម្មដែលសង្ស័យ នៅក្នុងសហភាពអឺរ៉ុប។កងកម្លាំងការពារនេះ បានសរសេរថា៖«ការបញ្ជាទិញពីការគ្រប់គ្រងរបស់អង្គការ ការទិញយានដ្រូន និងការប្រើប្រាស់សមាសភាពឧក្រិដ្ឋកម្ម នេះជារបៀបដែលសមាជិកជាន់ខ្ពស់នៃអង្គការភេរវកម្មហាម៉ាស បានផ្សព្វផ្សាយពីការវាយប្រហារលើមនុស្សស្លូតត្រង់ នៅជុំវិញពិភពលោក»។សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ បាននិយាយថា៖«ដោយសារមានការរួមកម្លាំងអន្តរអង្គការ ក្នុងប្រទេសអ៊ីស្រាអែល និងនៅបរទេស រូបភាពដ៏ទូលំទូលាយ និងស៊ីជម្រៅនៃសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាសត្រូវបានបង្ហាញឲ្យឃើញយ៉ាងច្បាស់។ព័ត៌មានចារកម្មដែលប្រមូលបាន រួមមាន«ព័ត៌មានលម្អិតនៃតំបន់នៃសកម្មភាព គោលដៅសម្រាប់ការវាយប្រហារ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តសកម្មភាពនេះ ពីមេបញ្ជាការក្រុមហាម៉ាស នៅក្នុងប្រទេសលីបង់ រហូតដល់អ្នកវាយប្រហារចុងក្រោយ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ ក៏ដូចជាព័ត៌មានអំពីចេតនាវាយប្រហារស្ថានទូតអ៊ីស្រាអែល នៅប្រទេសស៊ុយអែត ការបញ្ជាទិញយានអាកាសគ្មានមនុស្សបើក (UAVs) និងការប្រើប្រាស់សមាសភាពពីអង្គការឧក្រិដ្ឋកម្ម នៅអឺរ៉ុប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
10/08/2026 07:10 PM
ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
10/08/2026 07:10 PM
ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
10/08/2026 07:10 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
10/08/2026 06:10 PM
CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
10/08/2026 06:10 PM
មន្ត្រី៖ ការវាយប្រហារដោយ​រុស្ស៊ីចំ​​រថយន្តក្រុង សម្លាប់មនុស្ស ៣៣នាក់ ខណៈប្រតិបត្តិការ​លើអ៊ុយក្រែន កើនឡើង
10/08/2026 06:10 PM
ការបិទផ្លូវសាលារៀន នៅបារាំង នៅតែបន្តមាន​ ក្រោយ​នាយករដ្ឋមន្ត្រីផ្ដល់​ការ​សន្យាមិន​ច្បាស់លាស់​
10/08/2026 06:10 PM
ទូរទស្សន៍៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក ឈានដល់ភាពជាប់គាំង
10/08/2026 06:10 PM
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
10/08/2026 05:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 05:10 PM