តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

ជនអន្តោប្រវេសន៍ដែលមានអារម្មណ៍ច្របូកច្របល់ បានចោទប្រកាន់រដ្ឋាភិបាលម៉ិកស៊ិកថាបានបំបែកក្បួនដំណើរទៅកាន់សហរដ្ឋអាមេរិក

2024/01/05 07:04:40 pm        105
ជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅប្រទេសម៉ិកស៊ិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមមន្រ្តីបានបំបែកក្បួនធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក ដែលពួកគេកំពុងធ្វើដំណើរ មួយថ្ងៃបន្ទាប់ពីការដោះលែងជនអន្តោប្រវេសន៍៣២នាក់ ដែលត្រូវបានចាប់ពង្រត់ បានបង្ហាញឲ្យឃើញពីគ្រោះថ្នាក់ដែលអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ ត្រូវប្រឈមមុខក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ។ក្បួនដំណើរដែលមានមនុស្ស ៤.០០០នាក់ ធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានដល់ទីបញ្ចប់ បន្ទាប់ពីមេដឹកនាំជាច្រើន បាននិយាយថា អាជ្ញាធរអន្តោប្រវេសន៍ បានសន្យាថានឹងផ្តល់ការអនុញ្ញាតធ្វើដំណើរ ប្រសិនបើក្បួនដំណើរត្រូវបានបំបែកដើម្បីឲ្យដំណើរការនៅមជ្ឈមណ្ឌលអន្តោប្រវេសន៍ជាច្រើនកន្លែង។ទោះបីជាយ៉ាងណា អ្នកដឹកនាំក្រុមក្នុងក្បួនដំណើរ លោក Luis Garcia បាននិយាយថា ជនអន្តោប្រវេសន៍មួយចំនួនត្រូវបានបោះបង់ចោលនៅតាមផ្លូវ ដោយអាជ្ញាធរ និងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងជម្រក។យោងតាមមន្ត្រីម៉ិកស៊ិក បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ជនអន្តោប្រវេសន៍ចំនួន ៣២នាក់ ត្រូវបានចាប់ពង្រត់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង ដែលបានចាកចេញពីទីក្រុងឧស្សាហកម្មភាគខាងជើងនៃទីក្រុង Monterrey ឆ្ពោះទៅ ទីក្រុង Matamoros ឆ្លងកាត់ទីក្រុង Brownsville រដ្ឋ Texas ។

រថភ្លើងក្រោមដីទីក្រុងញូវយ៉ក ធ្លាក់ចេញពីផ្លូវរត់ អ្នកដំណើរត្រូវបានជម្លៀស ខណៈរាប់សិបនាក់រងរបួស

2024/01/05 07:01:01 pm        118
ប្រព័ន្ធផ្សព្វផ្សាយ ABC បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២៦នាក់ បានរងរបួសស្រាលនៅក្នុងឧបទ្ទវហេតុរថភ្លើងក្រោមដី ធ្លាក់ចេញពីផ្លូវរត់ នៅតំបន់ Upper West Side ទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃព្រហស្បតិ៍។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា រថភ្លើងដឹកអ្នកដំណើរ ចេញពីស្ថានីយលេខ ៩៦ នៅម៉ោងប្រហែល ៣ រសៀលម៉ោងក្នុងស្រុក បានបុកជាមួយរថភ្លើងបម្រើការ បណ្តាលឱ្យរថភ្លើងបម្រើការ ដែលដឹកកម្មករឆ្លងកាត់ ធ្លាក់ចេញពីផ្លូវរត់។មន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលិកសង្គ្រោះបន្ទាន់ បានឆ្លើយតបទៅកាន់កន្លែងកើតហេតុ ដោយបិទបណ្តាញ និងនាំអ្នកដំណើរត្រឡប់ទៅស្ថានីយលេខ ៩៦ វិញ។អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦នាក់បានរងរបួស ប៉ុន្តែពុំមានរងរបួសធ្ងន់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ WABC បានរាយការណ៍ថា អ្នកបម្រើការលើរថភ្លើង បានទទួលការព្យាបាលដោយរងរបួសស្រាល។ ឧបទ្ទវហេតុនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់សេវាកម្មរថភ្លើងក្រោមដីនៅទូទាំងទីក្រុង។

សេតវិមាន៖ រុស្ស៊ី បានប្រើប្រាស់មីស៊ីលបាលីស្ទីក និងជើងទម្របាញ់មីស៊ីលរបស់កូរ៉េខាងជើង

2024/01/05 06:54:03 pm        124
អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការវិឌ្ឍន៍ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេតវិមាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងបានផ្តល់ទៅឲ្យរុស្ស៊ីនូវមីស៊ីលបាលីស្ទីក និងជើងទម្របាញ់មីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងប្រទេសអ៊ុយក្រែន ដែលមួយចំនួនរុស្ស៊ី បានបាញ់ចូលទៅក្នុងប្រទេសអ៊ុយក្រែន។ លោក Kirby បានចាត់ទុកការផ្ទេរសព្វាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីថាជា ការសំខាន់ និង កើនឡើងការព្រួយបារម្ភ និងបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើអ្នកទាំងឡាយណាដែលសម្របសម្រួលកិច្ចព្រមព្រៀងសព្វាវុធ។ លោក Kirby និយាយថា ព័ត៌មានរបស់យើង បង្ហាញថា ថ្មីៗនេះ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានផ្តល់ទៅឱ្យរុស្ស៊ីនូវជើងទម្របាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់។ លោកបាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់ យ៉ាងហោចណាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងមួយគ្រាប់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយ វាទំនងជាបានធ្លាក់នៅទីវាល។លោក Kirby បាននិយាយថា ប្រទេសអ៊ីរ៉ង់ ពុំបានបញ្ជូនមីស៊ីលបាលីស្ទីករយៈចម្ងាយជិតទៅកាន់ប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា រុស្ស៊ីមានបំណងទិញប្រព័ន្ធមីស៊ីលពីប្រទេសអ៊ីរ៉ង់។ ទីក្រុងមូស្គូ បានពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសអ៊ីរ៉ង់សម្រាប់យានដ្រូន និងសព្វាវុធផ្សេងទៀតដើម្បីប្រើប្រាស់ប្រឆាំងប្រទេសអ៊ុយក្រែន។រុស្ស៊ី បានបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតមួយចំនួនទៅលើអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិតពីរឆ្នាំកន្លងទៅនេះ។ ទីក្រុងគីវ កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីបានបង្ហោះយានដ្រូនវាយប្រហារ និងបាញ់មីស៊ីលជាង ៣០០ គ្រាប់ នៅតាមទីក្រុងនានាឆ្លងកាត់ប្រទេសអ៊ុយក្រែន។

រញ្ជួយដីនៅជប៉ុន បង្ហាញនូវភាពមិនច្បាស់លាស់លើការជំរុញឱ្យចាប់ផ្តើមរោងចក្រនុយក្លេអ៊ែរឡើងវិញ

2024/01/05 06:48:25 pm        117
គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសជប៉ុន នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានគូសបញ្ជាក់ពីការប្រឈមមុខនឹងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសនេះ ដោយបង្ហាញការសង្ស័យ និងកង្វល់ជាថ្មីជុំវិញការជំរុញឱ្យនាំយកសមត្ថភាពនុយក្លេអ៊ែររបស់ជប៉ុនឲ្យដំណើរការឡើងវិញ។រោងចក្រថាមពលនុយក្លេអ៊ែរជាច្រើន ស្ថិតនៅលើឆ្នេរសមុទ្រនៃតំបន់ភ្នំរបស់ជប៉ុន ដែលងាយនឹងកើតមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយសារតែទីតាំងរបស់តំបន់នេះស្ថិតនៅលើតំបន់រលករញ្ជួយសកម្ម «កងភ្លើង» នៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រកាលពីថ្ងៃច័ន្ទ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់នៅក្នុងតំបន់ ហូគុរីគូ (Hokuriku) បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងកាត់ផ្ដាច់ថាមពលដល់លំនៅឋានជាច្រើន ដោយបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនិយតករបានលុបចោលការហាមឃាត់ប្រតិបត្តិការលើរោងចក្រថាមពលនុយក្លេអ៊ែរ កាស៊ីវ៉ាហ្សាគី-ការីវ៉ា (Kashiwazaki-Kariwa) របស់ប្រតិបត្តិករអគ្គិសនីតូក្យូ។ប្រទេសជប៉ុនបានមានគម្រោងបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បន្ទាប់ពីរលកយក្សស៊ូណាមិ និងរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា (Fukushima) បានខូចខាតកាលពីខែមីនា ឆ្នាំ២០១១ ប៉ុន្តែកំណើនតម្លៃថាមពល និងការកាត់ផ្ដាច់ថាមពលម្តងហើយម្តងទៀតបានជំរុញឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញនូវសមត្ថភាពថាមពលនុយក្លេអ៊ែរ និងការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ក្រោយ៕

សិស្សម្នាក់ស្លាប់ និងច្រើននាក់រងរបួសក្នុងការបាញ់ប្រហារនៅសាលារៀនរដ្ឋ Iowa ខណៈខ្មាន់កាំភ្លើងក៏បានស្លាប់

2024/01/05 06:44:40 pm        115
នគរបាលនិយាយថា សិស្សថ្នាក់ទី៦ម្នាក់ ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីខ្មាន់កាំភ្លើងអាយុ១៧ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យរដ្ឋ អាយអូវ៉ា( Iowa)។ វាជាថ្ងៃដំបូងដែលត្រឡប់ចូលទៅកាន់ថ្នាក់រៀនវិញ បន្ទាប់ពីសម្រាកវិស្សមកាល នៅវិទ្យាល័យ Perry។ក្រុមមន្រ្តី បានបង្ហាញឈ្មោះជនសង្ស័យអាយុ ១៧ ឆ្នាំ ឈ្មោះ Dylan Butler និងបាននិយាយថា ជនសង្ស័យត្រូវបានរកឃើញដោយមន្ត្រីឆ្លើយតបថាបានស្លាប់ ពីការរងរបួសដោយបាញ់ខ្លួនឯង។ មន្ត្រីម្នាក់នៅនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់រដ្ឋ Iowa បានប្រាប់អ្នកសារព័ត៌មានថា នគរបាល ក៏បានរកឃើញឧបករណ៍បំផ្ទុះកែច្នៃ នៅពេលឆែកឆេរនៅសាលាវិទ្យាល័យ។ សមាជិកការិយាល័យតម្រួតអគ្គិភ័យរដ្ឋ និងការិយាល័យសហព័ន្ធនៃគ្រឿងស្រវឹង ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ បានដោះឧបករណ៍នេះដោយសុវត្ថិភាព។បច្ចុប្បន្ន រដ្ឋ Iowa គឺជាចំណុចផ្តោតសំខាន់ នៃការយកចិត្តទុកដាក់ផ្នែកនយោបាយដ៏តានតឹង ដែលរដ្ឋនឹងរៀបចំការប្រជែងជ្រើសរើសបេក្ខជនដំបូងនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរយៈពេល ១១ ថ្ងៃទៀត។ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Vivek Ramaswamy បានរៀបចំផែនការធ្វើបាតុកម្មនៅទីក្រុង Perry ប៉ុន្តែអ្នកនាំពាក្យយុទ្ធនាការបាននិយាយថាព្រឹត្តិការណ៍នេះ ត្រូវបានប្តូរទៅជាការជួបជុំអធិស្ឋានវិញ បន្ទាប់ពីមានការរាយការណ៍ពីការបាញ់ប្រហារ។

ទូកដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី បានបំផ្ទុះនៅសមុទ្រក្រហម មួយថ្ងៃបន្ទាប់ពីការព្រមានរបស់សហរដ្ឋអាមេរិក

2024/01/05 06:41:13 pm        120
កងទ័ពជើងទឹកអាមេរិកបាននិយាយថា ទូកដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលផ្ទុកទៅដោយគ្រឿងផ្ទុះ បានបំផ្ទុះនៅសមុទ្រក្រហមកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាត ឬរបួសនោះទេ ខណៈក្រុមដែលមានមូលដ្ឋាននៅយេម៉ែននេះបានបន្តការវាយប្រហាររបស់ខ្លួន ប្រឆាំងនឹងការអំពាវនាវអន្តរជាតិឱ្យបញ្ឈប់វាយប្រហារ។ការវាយប្រហារចុងក្រោយបំផុតនេះបានកើតឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសចំនួន១២ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុនបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយព្រមានក្រុមហ៊ូទី ពី «ផលវិបាក» ដែលមិនបានបញ្ជាក់ បើមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន នៅក្នុងអ្វីដែលមន្ត្រីអាមេរិកម្នាក់កាលពីថ្ងៃពុធ បាននិយាយថាគឺជាការព្រមានចុងក្រោយ។ក្រុមហ៊ូទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ និងគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន បានបើករលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីលជាបន្តបន្ទាប់លើនាវាពាណិជ្ជកម្ម ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយព្យាយាមបង្កការបំផ្លិចបំផ្លាញ ក្នុងអ្វីដែលពួកគេនិយាយថាជាការតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។យុទ្ធនាការក្រុមហ៊ូទីនេះបានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនអន្តរជាតិ ដែលបណ្តាលឱ្យក្រុមហ៊ុនមួយចំនួនផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ហើយជំនួសមកវិញនូវការធ្វើដំណើរដ៏យូរ និងចំណាយច្រើនជាងមុននៅជុំវិញទ្វីបអាហ្វ្រិក៕

ទាហានអ៊ីស្រាអែល ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ Golan Heights

2024/01/05 06:38:10 pm        119
ទាហានអ៊ីស្រាអែល បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍។ តំបន់ Golan Heights គឺជាផ្នែកមួយរបស់ប្រទេសស៊ីរីរហូតដល់ឆ្នាំ ១៩៦៧ នៅពេលនោះ អ៊ីស្រាអែលបានដណ្តើមយកតំបន់នេះភាគច្រើន នៅក្នុងសង្គ្រាមរយៈពេល៦ថ្ងៃ ដោយបានកាន់កាប់ និងបានដាក់បញ្ចូលជាឧបសម្ព័ន្ធនៅឆ្នាំ ១៩៨១។ ការដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះទេ ហើយប្រទេសស៊ីរីទាមទារយកទឹកដីនេះត្រឡប់មកវិញ។សមយុទ្ធនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានក្រុមហេសបូឡានៅប្រទេសលីបង់ លោក Hassan Nasrallah បាននិយាយថា ខ្លួនមិនអាចនៅស្ងៀមបានទេ បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស នៅក្នុងទីក្រុងបេរូត(Beirut) និងបានព្រមានថា កងកម្លាំងប្រដាប់អាវុធដ៏ច្រើនរបស់លោកនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែលជ្រើសរើសការពង្រីកសង្គ្រាមពីតំបន់ហ្កា ចូលទៅដល់ប្រទេសលីបង់។ប្រទេសអ៊ីស្រាអែល មិនបានបញ្ជាក់ និងមិនបានបដិសេធថាខ្លួនបានធ្វើឃាតលោក Saleh al-Arouri ក្នុងការវាយប្រហារដោយយានដ្រូន ក្នុងរដ្ឋធានីលីបង់កាលពីថ្ងៃអង្គារ នោះទេ។ ប៉ុន្តែអ្នកនាំពាក្យយោធា បាននិយាយថា កងកម្លាំងអ៊ីស្រាអែល ស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់ និងត្រៀមខ្លួន សម្រាប់សេណារីយ៉ូណាមួយដែលកើតឡើង។

សហរដ្ឋអាមេរិក នឹងជួយជប៉ុន នៅក្នុងការប៉ះទង្គិចយន្តហោះយ៉ាងធ្ងន់ធ្ងរ ដោយផ្ដល់ឧបករណ៍ថតទិន្នន័យ

2024/01/05 06:29:28 pm        107
ក្រុមមន្ត្រីសុវត្ថិភាពអាកាសចរណ៍អាមេរិក នឹងផ្តល់ជំនួយដល់ប្រទេសជប៉ុន ក្នុងការអាន និងវិភាគម៉ាស៊ីនថតទិន្នន័យយន្តហោះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះខ្នាតធំរបស់ក្រុមហ៊ុន ជើផេន អ៊ែរឡាញស៍ ( Japan Airlines) និងយន្តហោះខ្នាតតូចរបស់កងឆ្មាំល្បាតឆ្នេរនៅសប្តាហ៍នេះ។ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) លោកស្រី ជែននីហ្វឺ ហូមែនឌី (Jennifer Homendy) បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនបានស្នើសុំជំនួយលើឧបករណ៍ថតទិន្នន័យដែលផលិតដោយក្រុមហ៊ុន ហាន់នីវែល (Honeywell)។ លោកស្រីបានបន្ថែមថា «យើងនឹងជួយលើរឿងនេះ» ប៉ុន្តែគេមិនច្បាស់ទេថាតើម៉ាស៊ីនថតទិន្នន័យនោះនឹងត្រូវនាំយកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការវិភាគ ឬក៏បុគ្គលិកក្រុមប្រឹក្សាសុវត្ថិភាព NTSB នឹងធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីជួយដោយផ្ទាល់។នៅក្រោមច្បាប់អន្តរជាតិសម្រាប់ការស៊ើបអង្កេតលើយន្តហោះ ដែលត្រូវបានគេស្គាល់ទូទាំងឧស្សាហកម្មអាកាសចរណ៍ដោយឈ្មោះស្របច្បាប់ថា «ឧបសម្ព័ន្ធទី ១៣» ការស៊ើបអង្កេតនេះត្រូវបានដឹកនាំដោយប្រទេសដែលឧបទ្ទវហេតុបានកើតឡើង ប៉ុន្តែប្រទេសដែលយន្តហោះត្រូវបានផលិតក៏អាចចូលរួមបានផងដែរ។ក្រុមអ្នកជំនាញផ្នែកនីតិកោសល្យវិទ្យាមកពីក្រុមហ៊ុន អ៊ែរប៊ឺស (Airbus) និងទីភ្នាក់ងាររដ្ឋបារាំង ប៊ីអេអ៊ី (BAE) រួមជាមួយតំណាងម្នាក់មកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសកាណាដា (TSB) កំពុងស៊ើបអង្កេតឧបទ្ទវហេតុដែលបានសម្លាប់សមាជិកនាវិកយន្តហោះឆ្មាំល្បាតឆ្នេរចំនួន ៥នាក់ ក្នុងចំណោមមនុស្សទាំង ៦នាក់នៅលើនោះ៕

ប្រជាជនអ៊ីរ៉ង់កាន់ទុក្ខសមាជិកគ្រួសារ និងមិត្តភក្តិ ដែលបានស្លាប់ក្នុងការវាយប្រហារភេរវកម្ម

2024/01/05 06:17:09 pm        165
សមាជិកគ្រួសារ និងមិត្តភក្តិរបស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងការបំផ្ទុះគ្រាប់បែកផ្ទួនគ្នាចំនួនពីរកាលពីថ្ងៃពុធ នៅជិតទីបញ្ចុះសពអតីតមេបញ្ជាការយោធាកាសេមសូឡេម៉ានី(Qassem Soleimani )ក្នុងទីក្រុង ឃើម៉ាន់(Kerman) ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កំពុងកាន់ទុក្ខចំពោះការបាត់បង់របស់ពួកគេ។ លោក Soleimani ដែលជាមេបញ្ជាការយោធាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រទេសអ៊ីរ៉ង់ បានស្លាប់ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នៅជិតអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងបាកដាដ( Baghdad)ប្រទេសអ៊ីរ៉ាក់ ក្នុងការវាយប្រហារដោយយានដ្រូន ដែលបញ្ជាដោយ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។ សាកសពរបស់លោក Soleimani ត្រូវបានបញ្ចុះនៅក្នុងទីក្រុងកំណើត ឃើម៉ាន់ របស់លោក បន្ទាប់ពីពិធីបុណ្យសពដែលមានមនុស្សរាប់លាននាក់ចូលរួមទូទាំងប្រទេសអ៊ីរ៉ង់។ កាលពីរសៀលថ្ងៃពុធសប្ដាហ៍នេះ ការផ្ទុះមួយបានកើតឡើងនៅជិតទីបញ្ចុះសពរបស់លោក Soleimani ជាកន្លែងដែលមនុស្សមួយចំនួនធំកំពុងប្រារព្ធខួបនៃការស្លាប់របស់លោក។ ដប់នាទីក្រោយមក ការផ្ទុះលើកទីពីរក៏បានកើតឡើង។តាមរបាយការណ៍ក្នុងតំបន់ ការបំផ្ទុះគ្រាប់បែកនេះបានសម្លាប់មនុស្ស ៨៤ នាក់ និងរបួស ២៨៤ នាក់។ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសយកថ្ងៃព្រហស្បតិ៍ ទី ៤មករា សប្ដាហ៍ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស។ក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នាជុំវិញទីតាំងកើតហេតុកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មនេះ៕

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ កងកម្លាំងការពារអីស្រអែល រុះរើមជ្ឈមណ្ឌលបញ្ជាការហាម៉ាស នៅទីក្រុងខាន់យូនីស

2024/01/05 05:05:11 pm        159
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងរុះរើមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅក្នុងទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូងដ៏សំខាន់នៃតំបន់ហ្កាហ្សា។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា កងទ័ពរបស់ខ្លួន បានសម្លាប់យុទ្ធជនហាម៉ាសជាច្រើននាក់ នៅក្នុងតំបន់នេះ ហើយបាន «បំផ្លាញយ៉ាងច្រើនសន្ធឹកសន្ធាប់»នូវហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមនេះ ក្នុងអំឡុងពេលប្រតិបត្តិការ នាពេលថ្មីៗ។លោក Col Mickey Sharvit មេបញ្ជាការកងពលតូច Kiryati បាននិយាយថា៖«មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល» នៅក្នុងតំបន់ដែលកងកម្លាំងការពារអ៊ីស្រាអែល កំពុងប្រតិបត្តិការទេ ចំពេលមានការអំពាវនាវឲ្យយោធាអ៊ីស្រាអែល ធ្វើបន្ថែមទៀត ដើម្បីការពារជនស៊ីវិល។លោកបានបន្ថែមថា«យើងជួបការភ័យខ្លាច នៅស្ទើរគ្រប់ផ្ទះ នៅក្នុងមន្ទីរពេទ្យ និងសាលារៀន។ កងកម្លាំងរបស់យើងថែមទាំង បានកម្ចាត់ភេរវករ ដែលងើបចេញពីរូងក្រោមដី [ផ្លូវរូងក្រោមដី] នៅក្នុងសាលារៀនមួយ»។ព័ត៌មានបច្ចុប្បន្នភាព បានកើតឡើង នៅពេលដែលការបាញ់ផ្លោងថ្មីរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៤នាក់នៅទីក្រុងខាន់យូនីស រួមទាំងកុមារ៩នាក់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។អ្នកស្រុកហ្កាហ្សា ក៏បាននិយាយផងដែរថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនចំនួនបី នៅកណ្តាលដែនដីនេះ ក្នុងអំឡុងពេលនៃការវាយប្រហារ ដែលធ្ងន់ធ្ងរជាងការវាយប្រហារកាលប៉ុន្មានថ្ងៃកន្លងទៅ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលលើការអះអាងនេះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM