តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ប៉ាឡេស្ទីននៅក្នុងសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កើនឡើងជាង ២២,៤០០នាក់

2024/01/05 05:00:40 pm        128
ក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ២២.៤៣៨នាក់ បានស្លាប់និង៥៧.៦១៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣មក។អ្នកនាំពាក្យក្រសួងសុខាភិបាលលោកអាស្រាហ្វ អាល់គូដ្រា(Ashraf al-Qudra) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ និងស្ត្រីមានចំនួន ៧០% នៃជនរងគ្រោះទាំងនោះ ។លោកបានបន្ថែមថា មនុស្ស ១២៥ នាក់ បានស្លាប់ និង៣១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ យោងតាមអ្នកនាំពាក្យ គ្រូពេទ្យចំនួន ៣២៦ នាក់បានស្លាប់ រថយន្តសង្គ្រោះចំនួន ១២១ គ្រឿងត្រូវបានបំផ្លាញ ហើយមន្ទីរពេទ្យចំនួន ៣០កន្លែង និងមណ្ឌលថែទាំសុខភាពចំនួន៥៣ កន្លែង ត្រូវបានបង្ខំឱ្យ បញ្ឈប់ដំណើរការផ្ដល់សេវាដោយការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា។ លោក អាល់គូដ្រា (Al-Qudra) បាននិយាយថា គ្រូពេទ្យចំនួន ៩៩នាក់ នៅតែស្ថិតក្នុងការឃុំខ្លួនរបស់អ៊ីស្រាអែល។អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងថ្មើរជើងឥតឈប់ឈរលើតំបន់ ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុម ហាម៉ាស ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។ ជនជាតិអ៊ីស្រាអែលប្រមាណ១.២០០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសចូលក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារឥតសំចៃដៃរបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយ ៦០% នៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ត្រូវបានខូចខាត ឬបំផ្លាញ ហើយពលរដ្ឋជិត ២ លាននាក់ត្រូវបានភៀសខ្លួនចេញពីលំនៅឋានស្របពេលមានកង្វះ ស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យជាដើម៕

សមត្ថកិច្ចឃាត់ខ្លួនសិស្សសាលា ៧នាក់ ករណីប្រើហិង្សា និងចែកចាយវីដេអូលើបណ្តាញសង្គម

2024/01/05 04:50:59 pm        877
ភ្នំពេញ៖ ករណី​សិស្ស​សាលាវាយគ្នាបង្កជាការភ្ញាក់ផ្អើល​ពេញ​បណ្តាញសង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៤ ខែមករា ឆ្នាំ២០២៤ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាកម្លាំងឱ្យតាមចាប់ក្រុមជនសង្ស័យបាន ៤នាក់ នៅ​ក្បែរ​រង្វង់​មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី០៤ ខែមករាដដែល ក្រោយ​មាន​ការ​ចែក​ចាយវីដេអូពីអំពើហិង្សានេះលើបញ្ដាញសង្គម ។នគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងថា អំពើ​ហិង្សា​ដែល​បង្កឡើងដោយសិស្សសាលាមួយក្រុមនេះ គឺកើតឡើងក្នុងភូមិជន្លុងម្លូ សង្កាត់​ភ្លើង​ឆេះ​រទេះ​កា​លពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ភ្លាមៗក្រោយទទួលបានព័ត៌មាននេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​កំបូល​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់​ខ្លួន​បាន​ចំនួន ៧នាក់ ក្នុងនោះគឺអ្នកដៃដល់មានតែ ២នាក់ប៉ុណ្ណោះ ដោយមាន​៣នាក់​ឃាត់​បាន​នៅ​ពេល​ថ្ងៃ ចំណែក ៤នាក់ទៀតឃាត់ខ្លួននាល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈដែល​ក្រុម​សិស្ស​សាលា​ទាំង​នេះ​ជិះម៉ូតូ​គេច​ខ្លួន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។ជនរងគ្រោះក្នុងអំពើហិង្សានេះមានអាយុ ១៥ឆ្នាំ មានទីលំនៅសង្កាត់ពងទឹក ខណ្ឌដង្កោ ចំណែក​ជន​សង្ស័យ ទី១. ឈ្មោះ អាត សំណាង ហៅ ឈ័ររី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ បុរី​ពិភព​ថ្មី​គម្រោងទី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជាជនដៃដល់ ទី២. ឈ្មោះ យាន រស្មី ហៅ អាម៉ី ភេទស្រី អាយុ ១៥ឆ្នាំ ជាសិស្ស នៃ សាលាជម្ពូវ័ន រស់នៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌ​ដង្កោ ជាជនដៃដល់៕ តារាវុទ្ធី

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល គូសបញ្ជាក់ពីដំណាក់កាលថ្មីក្នុងសង្គ្រាមនៅហ្កាហ្សា

2024/01/05 04:50:38 pm        169
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) បានគូសបញ្ជាក់អំពីដំណាក់កាលថ្មីនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា ដោយជាវិធីសាស្រ្តដែលកំណត់គោលដៅកាន់តែច្រើននៅភាគខាងជើង និងការបន្តស្វែងរកបណ្ដាមេដឹកនាំក្រុមហាម៉ាស នៅភាគខាងត្បូង ខណៈដែលអ៊ីស្រាអែល ស្វះស្វែងរកការដោះលែងចំណាប់ថ្នូរនៅសេសសល់ ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស។ដោយស្ថិតក្រោមសម្ពាធអន្តរជាតិទាមទារឲ្យផ្លាស់ប្តូរទៅរកប្រតិបត្តិការប្រយុទ្ធដែលមិនសូវខ្លាំងក្លា និងស្របពេលជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច អ៊ីស្រាអែលបាននិងកំពុងដកកងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យក្រុមបម្រុងរាប់ពាន់នាក់ត្រឡប់ទៅធ្វើការវិញ។លោក ហ្កាឡាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនៅភាគខាងជើងនឹងរួមបញ្ចូលការវាយឆ្មក់ ការរុះរើផ្លូវរូងក្រោមដី ការវាយប្រហារតាមផ្លូវអាកាស និងថ្មើរជើង ព្រមទាំងប្រតិបត្តិការកងកម្លាំងពិសេស។ លោក ហ្កាឡាន់ បានបន្ថែមថា បន្ទាប់ពីសង្រ្គាមរួច ក្រុមហាម៉ាសនឹងមិនគ្រប់គ្រងតំបន់ហ្កាហ្សាទៀតទេ ហើយតំបន់ហ៊ុមព័ទ្ធនេះនឹងត្រូវគ្រប់គ្រងដោយស្ថាប័នប៉ាឡេស្ទីន ដរាបណាគ្មានការគំរាមកំហែងដល់អ៊ីស្រាអែល។នៅតំបន់ភាគខាងត្បូង ជាទីដែលភាគច្រើននៃប្រជាជន ២,៣លាននាក់នៅហ្កាហ្សាឥឡូវនេះកំពុងរស់នៅក្នុងតង់ និងទីជម្រកបណ្តោះអាសន្នផ្សេងទៀត អ៊ីស្រអែលនឹងផ្តោតសំខាន់លើការលុបបំបាត់មេដឹកនាំក្រុមហាម៉ាស និងការជួយសង្គ្រោះចំណាប់ថ្នូរអ៊ីស្រាអែលប្រហែល ១៣០នាក់ដែលនៅសេសសល់ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា៕

ចិន តវ៉ាទៅកាន់មីយ៉ាន់ម៉ា ក្រោយការបាញ់កាំភ្លើងធំបានបង្ករបួសដល់មនុស្ស ៥នាក់

2024/01/05 04:10:24 pm        150
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ថាប្រទេសចិន បានតវ៉ាទៅកាន់សហភាពមីយ៉ានម៉ា ជុំវិញហេតុការណ៍ដែលមនុស្សប្រាំនាក់បានរងរបួស បន្ទាប់ពីការបាញ់កាំភ្លើងធំបានវាយប្រហារអំឡុងពេលការប្រយុទ្ធគ្នារវាងរបបសឹកដែលកំពុងកាន់អំណាច និងក្រុមឧទ្ទាម ហើយបានប្រយុទ្ធគ្នាជ្រុលចូលទៅក្នុងទីក្រុងតូចមួយនៅជិតព្រំដែនចិន។ជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា រវាងយោធា និងក្រុមឧទ្ទាម ចាប់តាំងពីចុងខែតុលា ដោយជំរុញឱ្យមានការអំពាវនាវបទឈប់បាញ់ពីប្រទេសចិន ដែលនៅជិតខាង ហើយថែមទាំងបានជួយសម្រួលដល់កិច្ចសន្ទនារវាងភាគីជម្លោះទាំងពីរផងដែរ។នៅមុននោះ សារព័ត៌មាន ក្លូបប៊ល ថែមស៍ (Global Times) ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា មនុស្ស ៥នាក់នៅទីក្រុង ណានសាន (Nansan) ដែលជាទីក្រុងអនុតំបន់ត្រូពិចនៅក្បែរមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបានរងរបួសកាលពីថ្ងៃពុធដោយសារគ្រាប់ផ្លោង។ ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានជំរុញជនជាតិរបស់ខ្លួនកាលពីសប្តាហ៍មុនឱ្យចាកចេញពីទីក្រុង ឡោកខៃ (Laukkai) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយលើកឡើងពីកំណើនហានិភ័យផ្នែកសន្តិសុខ៕

ក្រុមរដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារដ៏ព្រៃផ្សៃនៅអ៊ីរ៉ង់ ដោយការបំផ្ទុះពីរលើកសម្លាប់មនុស្ស ៨៤ នាក់

2024/01/05 04:01:16 pm        159
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែមករា ថាខ្លួនបានបំផ្ទុះគ្រាប់បែកពីរលើកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤ នាក់នៅឯពិធីរំលឹកវិញ្ញាណក្ខន្ឌមួយក្នុងប្រទេសអ៊ីរ៉ង់ដល់ការស្លាប់របស់ឆ្មាំបដិវត្តន៍ លោកឧត្តមសេនីយ៍ Qasem Soleimani ។ការអះអាងពីក្រុមរដ្ឋអ៊ីស្លាម បានកើតឡើងនៅពេលដែលអ៊ីរ៉ង់ បានប្រារព្ធពិធីកាន់ទុក្ខទូទាំងប្រទេសរយៈពេលមួយថ្ងៃសម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ក្រុមរដ្ឋអ៊ីស្លាមបាននិយាយថា សមាជិកពីរនាក់របស់ពួកគេ បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកក្នុងអាវកាក់របស់ពួកគេ នៅក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលបានចូលរួមគោរពវិញ្ញាណក្ខន្ធលោក Soleimani ក្នុងថ្ងៃគម្រប់ខួបការស្លាប់របស់លោកនៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដកាលពីបួនឆ្នាំមុន។ទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស៊ើបអង្កេតអ៊ីរ៉ង់បានបញ្ជាក់រួចហើយថា ការបំផ្ទុះលើកទីមួយ ជាស្នាដៃរបស់ក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ហើយត្រូវគេជឿថាការបំផ្ទុះទីពីរគឺ ប្រហែលជាក្មាន់បំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀត។ លោក Soleimani ដែលដឹកនាំប្រតិបត្តិការបរទេសរបស់ឆ្មាំការពារកងកម្លាំង គុដស៍ (Quds) គឺជាសត្រូវដ៏ធំរបស់រដ្ឋអ៊ីស្លាម។ ក្រុមជ្រុលនិយមនិកាយស៊ុននីនេះ ធ្លាប់បានវាយប្រហារកាលពីកន្លងទៅជាញឹកញាប់នៅអ៊ីរ៉ង់ដែលកាន់សាសនានិកាយស៊ីអ៊ីតភាគច្រើន ។ ចំនួនអ្នកស្លាប់ត្រូវបានកែសម្រួលបន្ទាបពីប្រហែល១០០នាក់នៅថ្ងៃ បន្ទាប់ពីអ្វីដែលក្រុមអាជ្ញាធរអ៊ីរ៉ង់ហៅថាជា ការវាយប្រហារភេរវកម្ម ដែលបានធ្វើឱ្យមនុស្សរាប់រយនាក់រងរបួសផងដែរនៅជិតផ្នូររបស់ លោកSoleimani ក្នុងទីក្រុងឃើម៉ាន់ Kerman ភាគខាងត្បូង។អ៊ីរ៉ង់បានទទួលរងការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនាពេលកន្លងមកពីក្រុមជីហាដ និងពួកសកម្មប្រយុទ្ធផ្សេងទៀត ព្រមទាំងការសម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលបានស្តីបន្ទោសទៅលើសត្រូវអ៊ីស្រាអែល។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក អាម៉េដ វ៉ាហ៊ីឌី(Ahmad Vahidi) បានប្រាប់ទីភ្នាក់ងារព័ត៌មាន ISNA អំពីការពង្រឹងសន្តិសុខជុំវិញព្រំដែនដ៏ផុយស្រួយរបស់ខ្លួនជាមួយអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់៨៤ និង៧៩នាក់បាត់ខ្លួន ខណៈអាកាសធាតុអាប់អួររំខានដល់ការសង្គ្រោះ

2024/01/05 03:54:24 pm        105
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារតំបន់ឧបទ្ទីបណូតូ(Noto) ភាគកណ្តាលរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ៨៤នាក់នៅក្នុងខេត្ត អ៊ីហ្ស៊ីកាវ៉ា (Ishikawa)តែមួយគត់ ហើយមនុស្ស ៧៩នាក់នៅតែបាត់ខ្លួនក្នុងខេត្តមួយនេះ។ ក្នុងពេលសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅតាមគំនរបាក់បែកនៃលំឋានដែលដួលរលំនៅភាគខាងលិចប្រទេសជប៉ុន ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីនៅសប្តាហ៍នេះ។គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានអង្រួនខេត្ត អ៊ីហ្ស៊ីកាវ៉ា និងតំបន់ជុំវិញ ដោយបានបំផ្លិចបំផ្លាញអគាររាប់ពាន់ខ្នង បង្កឱ្យមានអគ្គិភ័យ និងបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ។ មនុស្សយ៉ាងហោចណាស់៨៤នាក់ត្រូវបានគេដឹងថាបានស្លាប់ ដោយចំនួនអ្នកស្លាប់ត្រូវរំពឹងថានឹងកើនឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងទប់ទល់នឹងរលករញ្ជួយ និងអាកាសធាតុមិនល្អ ក្នុងពេលប្រតិត្តិការសង្គ្រោះនៅតាមគំនរកម្ទេចថ្មនានា។ ក្រុមមន្ត្រីក្នុងខេត្តអ៊ីហ្ស៊ីកាវ៉ា(Ishikawa)បាននិយាយថា អ្នកស្លាប់៤៨នាក់ នៅក្នុងទីក្រុង វ៉ាជីម៉ា (Wajima) និង ២៣ នាក់នៅទីក្រុងស៊ូស៊ុយ(Suzu) ៥នាក់នៅទីក្រុងណាណាវ (Nanao) ៤នាក់នៅ ទីក្រុង អាណាមីស៊ុ(Anamizu) ២នាក់នៅ តំបន់ណូតូ (Noto) ម្នាក់នៅទីក្រុងហៃគុ(Hakui) និង ទីប្រជុំ ហ្ស៊ីកា (Shika)។អ្នកស្លាប់ចំនួន១៣នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងក្រុងជិតខាងចំនួន ៥។ មនុស្សជាង៣០០នាក់បានរងរបួស យ៉ាងហោចណាស់២៦នាក់មានស្ថានភាបរបួសធ្ងន់ ។រដ្ឋាភិបាលខេត្ត អ៊ីហ្ស៊ីកាវ៉ា បានប្រកាសតួលេខចុងក្រោយ នៅក្នុងកិច្ចប្រជុំនៅឯទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយកាលពីល្ងាចថ្ងៃទី ៤ ខែមករា សប្ដាហ៍នេះ៕

ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ សមត្ថកិច្ចតាមចាប់ដល់វាលរេញ

2024/01/05 05:07:50 am        337
ភ្នំពេញ ៖ ករណីសិស្សសាលាវាយគ្នានៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលពេញបណ្តាសង្គមហ្វេសប៊ុកថ្មីៗនេះ ត្រូវសមត្ថកិច្ចមូលដ្ឋានតាមចាប់បាន ៤នាក់ នៅវាលរេញ ខេត្តព្រះសីហនុ នាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ ពេលនេះសមត្ថកិច្ចខណ្ឌកំបូលកំពុងនាំខ្លួនជនសង្ស័យទាំង ៤នាក់នេះមកកាន់រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ ប្រាប់ BTV ឲ្យដឹងនាពេលនេះថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចខណ្ឌកំបូលចាប់ខ្លួនចំនួន ៧នាក់ ប៉ុន្តែអ្នកដៃដល់តែ ២នាក់ទេ ។ ៣នាក់ ឃាត់បានពីថ្ងៃ ចំណែក ៤នាក់ទៀត ឃាត់ខ្លួននាល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅវាលរេញ ខេត្តព្រះសីហនុ ៕ អត្ថបទ៖ តារាវុទ្ធី

[BREAKING NEWS] សារព័ត៌មានរដ្ឋ៖ របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស ៩.៦៥២នាក់ ក្រោមហេតុផលមនុស្សធម៌

2024/01/04 10:21:23 pm        173
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) នេះ បានរាយការណ៍ថា រដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៩.៦៥២នាក់ ក្នុងនោះរួមទាំងជនបរទេស ១១៤នាក់ផងដែរ ក្រោមការលើកលែងទោសមួយ ដែលធ្វើឡើងដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីពួកយោធាបានដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដោយបានផ្លាស់ប្តូរបទពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍ និងបានប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅ ដើម្បីកម្ចាត់ការតវ៉ា។រដ្ឋាភិបាលយោធាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសខ្លីមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ដោយមានចេតនារក្សាទំនាក់ទំនង ជាមួយប្រទេសផ្សេងទៀត និងលើហេតុផលមនុស្សធម៌ អ្នកទោសបរទេសចំនួន ១១៤នាក់ នឹងត្រូវបានលើកលែងទោស។ ពួកគេនឹងត្រូវនិរទេស»៕

ជនអន្តោប្រវេសន៍គ្មានឯកសារ ប្រហែល ៨៧.០០០នាក់ ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសម៉ារ៉ុក ក្នុងឆ្នាំ២០២៣

2024/01/04 09:04:08 pm        98
អគ្គបញ្ជាការដ្ឋានកងទ័ព បាននិយាយកាលពីថ្ងៃពុធថា អង្គភាពកងទ័ព និងអាជ្ញាធរអនុវត្តច្បាប់ របស់ប្រទេសម៉ារ៉ុក បានចាប់ខ្លួនជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ៨៧.០០០នាក់ ក្នុងឆ្នាំ២០២៣ ដែលពួកគេភាគច្រើន មកពីអនុតំបន់សាហារ៉ាអាហ្វ្រិក។កងទ័ព និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការត្រួតពិនិត្យព្រំដែន និងតំបន់ដែនសមុទ្រ ព្រមទាំងការប្រយុទ្ធប្រឆាំងការគំរាមកំហែងឆ្លងកាត់ព្រំដែន។ សេចក្តីថ្លែងការណ៍ និយាយថា កងទ័ពបានផ្តល់ការជួយសង្គ្រោះ និងជំនួយ ទៅដល់ជនអន្តោប្រវេសន៍ជាង ២២.០០០នាក់ ដែលជួបគ្រោះអាសន្ននៅលើទូក នៅលើដែនទឹកប្រទេសម៉ារ៉ុកក្នុងឆ្នាំ ២០២៣ ។ប្រទេសម៉ារ៉ុក បានក្លាយជាប្រទេសឆ្លងកាត់មួយ សម្រាប់ជនអន្តោប្រវេសន៍អាហ្វ្រិក ដែលប៉ុនប៉ងទៅដល់ទ្វីបអឺរ៉ុប សម្រាប់ជីវិតរស់នៅកាន់តែប្រសើរ។ កងទ័ពបាននិយាយថា ពួកគេបានស្ទាក់ចាប់ជនអន្តោប្រវេសន៍ជាង ១.១០០នាក់ ដែលព្យាយាមចូលទៅដល់តំបន់ហ៊ុមព័ទ្ធ Ceuta របស់អេស្បាញ និងតំបន់ Melilla នៅភាគខាងជើងប្រទេសម៉ារ៉ុក កាលពីថ្ងៃចូលឆ្នាំសកល។ ផ្លូវថ្មីមួយ ដែលលាតសន្ធឹងឆ្លងកាត់ ឆ្នេរអាត្លង់ទិកប្រទេសអាហ្វ្រិកខាងលិចទៅកាន់ប្រជុំកោះ Canary ប្រទេសអេស្បាញ បានទាក់ទាញជនអន្តោប្រវេសន៍យ៉ាងច្រើន នៅក្នុងឆ្នាំ២០២៣។ គណៈកម្មការទទួលបន្ទុកជនភៀសខ្លួនប្រទេសអេស្បាញ បាននិយាយថាការមកដល់ជនអន្តោប្រវេសន៍ មកកាន់ប្រជុំកោះ បានកើនឡើង១៤០ភាគរយ ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។

មនុស្សរាប់រយនាក់ស្ថិតក្នុងភាពឯកោ បន្ទាប់ពីរញ្ជួយដីនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស៧៨នាក់ស្លាប់

2024/01/04 09:01:13 pm        83
មនុស្សជាង ៥០ នាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកជួយសង្គ្រោះជប៉ុន បានព្យាយាមដើម្បីចូលទៅដល់មនុស្សរាប់រយនាក់ ដែលនៅតែត្រូវបានកាត់ផ្តាច់ពីជំនួយរយៈពេលបីថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៨ នាក់ស្លាប់។ ខណៈការស្វែងរកដ៏តក់ក្រហល់សម្រាប់រកអ្នកនៅរស់រានមានជីវិតនៅតែបន្ត សហគមន៍ជាច្រើននៅតែឯកោ ដោយសារបំណាក់ដី និងផ្លូវដែលត្រូវបានរាំងស្ទះនៅប្រទេសជប៉ុនភាគកណ្តាល ជាកន្លែងដែលរញ្ជួយដីកម្រិត ៧,៥ រិចទ័រ បានវាយប្រហារកាលពីថ្ងៃចន្ទ។អាជ្ញាធរក្នុងតំបន់បាននិយាយថា ការរញ្ជួយដីដ៏មានឥទ្ធិពល ដោយក្រោយមកមានការរញ្ជួយរាប់រយលើក ទៀត បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៣០នាក់រងរបួស។ អាជ្ញាធរ បានផ្សព្វផ្សាយបញ្ជីឈ្មោះមនុស្ស ៥១ នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលទីកន្លែងបាត់ខ្លួនរបស់ពួកគេពុំត្រូវបានដឹងនៅឡើយ។ទិដ្ឋភាពនៃការបំផ្លាញបន្ថែមទៀត ត្រូវបានមើលឃើញដោយសារព័ត៌មាន AFP នៅក្នុងទីក្រុងឆ្នេរ Anamizu រួមទាំងរថយន្តជាច្រើនគ្រឿងនៅក្រោមថ្មបាក់បែក។ ទាហាន អ្នកពន្លត់អគ្គីភ័យ និងនគរបាលរាប់ពាន់នាក់ មកពីទូទាំងប្រទេសជប៉ុន បានជីកកកាយតាមគំនរបាក់បែក នៃលំនៅឋានសាងសង់ពីឈើ និងអគារពាណិជ្ជកម្មដែលបាក់រលំ ដើម្បីស្វែងរកអ្នកនៅរស់។គ្រួសារប្រហែល ២៩.០០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត Ishikawa នៅឆ្នេរសមុទ្រជប៉ុន ហើយលំនៅឋានជាង ១១០.០០០ខ្នង នៅទូទាំងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត គ្មានទឹកប្រើប្រាស់។ ដំណើរការចូលទៅដល់ ត្រូវបានរារាំងសម្រាប់សហគមន៍តូចៗនៅក្នុងតំបន់ឧបទ្វីប Noto ដែលរងគ្រោះខ្លាំងបំផុត ដោយមនុស្ស ៣០០ នាក់ កំពុងរង់ចាំជំនួយក្នុងភាពអស់សង្ឃឹម នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Ooya តំបន់ Suzu ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM