តំណាងអយ្យការចោទប្រកាន់ រតនៈ ពិសាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ក្រោយបង្កហិង្សា និងអះអាងថា ខ្លួនជាកូនខ្លាមេ០៧
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃចុះឆែកឆេរជិត ៣ម៉ឺនទីតាំង ឃាត់​ខ្លួន​ជន​បរទេស​ Online Scams ជាង ២ពាន់នាក់ និងពិន័យប្រាក់ម្ចាស់ទីតាំងជិត ៨ប៊ីលានរៀល

សន្តិសុខ និង សង្គម

ទីភ្នាក់ងារប្រឆាំងភេរវកម្មហូឡង់ បានបង្កើនការព្រមានអំពីការគំរាមកំហែងថ្នាក់ជាតិ ដល់កម្រិតខ្ពស់បំផុតទី២

2023/12/13 09:15:45 pm        413
ទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារ បានបង្កើនការព្រមានអំពីការគំរាមកំហែងរបស់ប្រទេសនេះ ដល់កម្រិតខ្ពស់បំផុតទី២របស់ខ្លួន ដោយនិយាយថា លទ្ធភាពនៃការវាយប្រហារ នៅក្នុងប្រទេសនៅពេលបច្ចុប្បន្នគឺ«ច្រើនណាស់»។សេចក្តីប្រកាសនេះ គឺជាលើកទី១ ដែលការគំរាមកំហែង មានកម្រិតខ្ពស់ ចាប់តាំងពីចុងឆ្នាំ ២០១៩ ហើយបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោកស្រី Ylva Johansson បានព្រមានថា ទ្វីបនេះ ប្រឈមមុខនឹង«ហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម» ក្នុងអំឡុងពេលបុណ្យណូអែល ដោយសារការរាលដាលពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។អ្នកសម្របសម្រួលជាតិរបស់ប្រទេសហូឡង់សម្រាប់ការប្រឆាំងភេរវកម្ម និងសន្តិសុខ ក៏បាននិយាយនៅក្នុងការវាយតម្លៃការគំរាមកំហែងរបស់ខ្លួនថា៖«ជម្លោះដ៏ហិង្សានៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ការប្រមាថមើលងាយគម្ពីរកូរ៉ាន នៅក្នុងប្រទេសផ្សេងៗនៅអឺរ៉ុប និងការអំពាវនាវឲ្យមានការវាយប្រហារពីអង្គការភេរវករ បានបង្កើនការគំរាមកំហែងពីក្រុមជីហាដនិយម»។របាយការណ៍នេះ បានលើកឡើងពីការវាយប្រហារនាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ឺរ៉ុបក្បែរនោះ និងការចាប់ខ្លួនជនសង្ស័យភេរវកម្ម នៅក្នុងប្រទេសហូឡង់ និងប្រទេសជិតខាង ដែលជាហេតុផលសម្រាប់បង្កើនកម្រិតគំរាមកំហែង។ វាបានបន្ថែមថា៖«ការគំរាមកំហែងពីលទ្ធិជ្រុលនិយមស្តាំនិយម និងលទ្ធិជ្រុលនិយមប្រឆាំងស្ថាប័ន នៅតែមិនមានការថយចុះ»។

មនុស្សរាប់សិបនាក់រងរបួសនៅទីក្រុងគីវ ក្នុងការវាយលុកដោយមីស៊ីលលើកទី២ របស់រុស្ស៊ី នៅសប្តាហ៍នេះ

2023/12/13 07:27:53 pm        435
មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលលើកទីពីររបស់រុស្ស៊ីលើទីក្រុងគីវ ក្នុងសប្តាហ៍នេះ បានបណ្តាលមនុស្សយ៉ាងហោចណាស់ ៣៤ នាក់រងរបួស និងបានបំផ្លាញលំនៅឋានច្រើនខ្នងនិងមន្ទីរពេទ្យកុមារមួយកន្លែង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោន បានអង្វរសុំជំនួយបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។ លោក Serhiy Popko ប្រធានរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់រាល់មីស៊ីលទាំងអស់ដែលដាក់គោលដៅទៅលើរដ្ឋធានី។ ក្រុមមន្ត្រីបាននិយាយថា ការធ្លាក់កម្ទេចកម្ទី បានបណ្តាលឱ្យរងរបួស និងបានបំផ្លាញសង្កាត់ចំនួន ៣ នៅទីក្រុង Kyiv នៅផ្នែកខាងកើតទន្លេ Dnipro ដែលកាត់ផ្តាច់ការឆ្លងកាត់រដ្ឋធានី។ លោក Popko បាននិយាយថា មនុស្ស ១៥ នាក់ រួមមានកុមារ ៤ នាក់ ត្រូវបានជម្លៀសចេញពីអគារលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់ Dniprovskyi បន្ទាប់ពីកម្ទេចកម្ទីបានធ្លាក់លើអគារ និងលើរថយន្តនៅក្បែរនោះ បណ្តាលឱ្យមានអគ្គិភ័យ។អភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើបណ្តាញ Telegram ថា បង្អួច និងផ្លូវចូលត្រូវបានរាយពាសពេញដោយកម្ទេចកម្ទីនៅមន្ទីរពេទ្យកុមារមួយកន្លែងក្នុងសង្កាត់ Dniprovskyi ក្នុងទីក្រុង គីវ ប៉ុន្តែផ្អែកលើការវាយតម្លៃដំបូង ពុំមានអ្នករងរបួសនោះទេ ។លោក Klitschko និយាយថា កម្ទេចកម្ទីក៏បានធ្លាក់លើអគារលំនៅឋានជាច្រើនកន្លែងក្នុងសង្កាត់ Dniprovskyi បណ្តាលឲ្យមនុស្សយ៉ាងតិច ៣៤ នាក់រងរបួស ដោយ ១៥ នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រួមមានទាំងកុមារពីរនាក់។ ការផ្គត់ផ្គង់ទឹកនៅសង្កាត់នេះក៏ត្រូវរងការបំផ្លាញផងដែរ។ អាវុធជាក់លាក់ ដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារ មិនត្រូវបានគេដឹងភ្លាមៗនោះទេ។

អាជ្ញាធរថៃ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន៥០លានគ្រាប់ នៅជិតព្រំដែនជាមួយមីយ៉ាន់ម៉ា

2023/12/13 07:01:25 pm        474
អាជ្ញាធរថៃ បាននិយាយថា ពួកគេ បានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសនេះជាមួយប្រទេសមីយ៉ាន់ម៉ា ដែលជាកំណត់ត្រាមួយសម្រាប់ថ្នាំញៀនមេតំហ្វេតាមីនសម្រាប់ប្រទេសថៃ និងធំជាងគេទីពីរ នៅអាស៊ី។នគរបាល បាននិយាយថា គ្រាប់ថ្នាំញៀនទាំងនេះ ត្រូវបានគេដាក់ក្នុងបាវធំៗដឹកតាមរថយន្តដឹកទំនិញមានកង់៦ ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីនគរបាល និងទាហានថៃ កាលពីថ្ងៃអង្គារ (១២ ធ្នូ) នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ ក្នុងខេត្តកានចាណាប៊ូរី (Kanchanaburi) ភាគខាងលិច។ពួកគេ បានបន្ថែមថា បុរសម្នាក់ និងស្ត្រីម្នាក់ ដែលជិះនៅក្នុងរថយន្តនោះ ត្រូវបានចាប់ខ្លួន។លោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីការចាប់រឹបអូសលើកទី១ មានថ្នាំញៀនជាង ៥៥លានគ្រាប់ ក្នុងប្រទេសឡាវ នៅជិតតំបន់ត្រីកោណមាស។លោក Douglas បាននិយាយទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធមេតំហ្វេតាមីន ដែលផលិតនៅរដ្ឋសាន (Shan) ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅភាគខាងត្បូង ដោយបន្ថែមថា បណ្តាញចែកចាយបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។

ប្រភព៖ កងកម្លាំងចិន ចូលកាន់តែជិតឆ្នេរកោះតៃវ៉ាន់ ដើម្បីបំភិតបំភ័យអ្នកបោះឆ្នោត មុនការបោះឆ្នោតដ៏សំខាន់

2023/12/13 06:35:14 pm        444
មន្ត្រីសន្តិសុខកោះតៃវ៉ាន់បាននិយាយថា យោធារបស់តៃវ៉ាន់បានបណ្ដេញការប៉ុនប៉ងចំនួនបួនដោយកងកម្លាំងចិនដើម្បីចូលទៅជិតតំបន់ដ៏រសើបរបស់កោះនេះ កាលពីខែមុន ជាអ្វីដែលពួកគេមើលឃើញថាជាការបង្កើនយុទ្ធនាការរបស់ចិនក្នុងការបំភិតបំភ័យ អ្នកបោះឆ្នោតមុនការបោះឆ្នោតសំខាន់ៗនៅខែក្រោយ។ មន្ត្រីកោះតៃវ៉ាន់បានព្រមានដដែលៗថា ប្រទេសចិនកំពុងព្យាយាមទាក់ទាញអ្នកបោះឆ្នោតបង្វែរទៅរកបេក្ខជនដែលស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលរដ្ឋាភិបាលរបស់ពួកគេបានកំណត់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២៤ ជាជម្រើសរវាង សន្តិភាព និងសង្រ្គាម ហើយបានជំរុញឱ្យតៃវ៉ាន់បង្កើតជម្រើសត្រឹមត្រូវ។ កោះតៃវ៉ាន់បានត្អូញត្អែរក្នុងអំឡុងពេលបួនឆ្នាំចុងក្រោយនៃការលុកលុយរបស់យោធាចិនជាទៀងទាត់ ខណៈទីក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា ព្យាយាមបង្ខំកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឱ្យទទួលយកអធិបតេយ្យភាពរបស់ខ្លួន។ មន្ត្រីសន្តិសុខតៃវ៉ាន់ និងអ្នកការទូតដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ បាននិយាយថា ប្រទេសចិនបានបង្កើនបេសកកម្មបែបនេះ មុនពេលការបោះឆ្នោតរបស់តៃវ៉ាន់ ស្របពេលយុទ្ធនាការបានឈានទៅដល់ដំណាក់កាលខ្ពស់។ក្រសួងការពារជាតិចិន និងការិយាល័យកិច្ចការតៃវ៉ាន់ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយបានទេ។ នៅពេលធ្វើអត្ថាធិប្បាយលើការបោះឆ្នោតកាលពីកន្លងទៅ ការិយាល័យកិច្ច ដោយការតៃវ៉ាន់បាននិយាយថា ខ្លួនគោរពប្រព័ន្ធសង្គមរបស់តៃវ៉ាន់៕

សារព័ត៌មានWSJ៖ អ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្របញ្វូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស

2023/12/13 05:56:36 pm        467
សារព័ត៌មានអាមេរិកមួយ បាននិយាយថា យោធាអ៊ីស្រាអែល បានចាប់ផ្តើមបូមទឹកសមុទ្រដាក់បញ្ចូលទៅក្នុងបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ សារព័ត៌មាន The Wall Street បានរាយការណ៍ពីចំណាត់ការនេះ នៅក្នុងអត្ថបទបង្ហោះតាមអនឡាញកាលពីថ្ងៃអង្គារ។ សារព័ត៌មាន បានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដោយនិយាយថា ការធ្វើឲ្យជន់លិច គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលបានគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហាម៉ាស។ ដោយដកស្រង់សម្តីពីមន្ត្រីយោធាអ៊ីស្រាអែល អត្ថបទនោះបាននិយាយថា ប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីស្តុកទុកគ្រាប់រ៉ុក្កែត និងគ្រាប់រំសេវរបស់ក្រុមនេះ ហើយអាចផ្តល់លទ្ធភាពឱ្យមេដឹកនាំរបស់ខ្លួនបញ្ជា និងគ្រប់គ្រងកងកម្លាំងរបស់ពួកគេ។ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍បាននិយាយថា ការធ្វើឲ្យជន់លិចផ្លូវរូងក្រោមដី ទំនងជាដំណើរការច្រើនសប្តាហ៍ ដោយប្រើម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង។ ពួកគេបាននិយាយថា អ៊ីស្រាអែលនៅតែកំពុងវាយតម្លៃឧបករណ៍នៃការប្រើប្រាស់ទឹកសមុទ្រនៅក្នុងផ្លូវក្រោមដីខ្វាត់ខ្វែងដ៏ធំ ដែលលាតសន្ធឹងប្រហែល ៤៨០ គីឡូម៉ែត្រ។ អត្ថបទនេះ បាននិយាយថាមន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានការព្រួយបារម្ភថា ការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ដល់ការផ្គត់ផ្គង់ទឹកសាបនៅតំបន់ហ្កាហ្សា។សារព័ត៌មាន ក៏បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលផងដែរ ដែលបាននិយាយថា ពួកគេជឿថាចំណាប់ថ្នូរមួយចំនួនត្រូវបានឃុំខ្លួននៅខាងក្នុងរូងក្រោមដី។ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការរាយការណ៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Biden បាននិយាយថា មានការអះអាងត្រូវបានធ្វើឡើងថា ប្រាកដណាស់ គ្មានចំណាប់ថ្នូរនៅក្នុងផ្លូវរូងក្រោមដីណាមួយនោះទេ ប៉ុន្តែលោកមិនដឹងថាជាការពិតឬយ៉ាងណានោះទេ។

អង្គការសុខភាពពិភពលោកតវ៉ា ក្រោយការស្លាប់អ្នកជំងឺអំឡុងបេសកកម្មសង្រ្គោះដែលត្រូវបានកងទ័ពអ៊ីស្រាអែលចាប់ឃុំខ្លួន

2023/12/13 05:52:29 pm        421
អង្គការសុខភាពពិភពលោកបានត្អូញត្អែរកាលពីថ្ងៃអង្គារ ១២ ធ្នូ អំពីការឃុំខ្លួនរបស់អ៊ីស្រាអែលនៃក្បួនរថយន្តសង្គ្រោះផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថាអ្នកជំងឺម្នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀសដោយទាហានដែលបានឃុំឃាំង និងបំពានលើបុគ្គលិកអឌ្ឍចន្ទក្រហម។នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រមុខអង្គការសុខភពពិភពលោក WHO គឺលោក លោក Tedros Adhanom Ghebreyesus បាននិយាយថាបេសកកម្មដឹកនាំដោយ WHO ដើម្បីនាំយកការផ្គត់ផ្គង់ចូល និងជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យដែលដំណើរការដោយផ្នែកចុងក្រោយនៅហ្កាហ្សាភាគខាងជើង ត្រូវបានបញ្ឈប់ក្នុងទិសដៅទាំងទៅទាំងមក ដោយកងទ័ពអ៊ីស្រាអែល។ អ្នកជំងឺម្នាក់ក្នុងចំណោមអ្នករបួសធ្ងន់១៩នាក់ដែលក្រុមការងារនេះកំពុងព្យាយាមជួយសង្គ្រោះបានស្លាប់នៅតាមផ្លូវដោយសារតែការឃុំខ្លួន ។ បុគ្គលិកអឌ្ឍចន្ទក្រហមម្នាក់ត្រូវបាននាំខ្លួនចេញពីក្បួន ដោយការវាយដំនិងបង្កការរំខាន មុនពេលត្រូវបានបញ្ជូនចេញប៉ុន្មានម៉ោងក្រោយមកដោយជើង ដោយគ្មានសម្លៀកបំពាក់ និងគ្មានស្បែកជើង ដោយដៃរបស់បុគ្គលិករូបនោះនៅតែត្រូវគេចងព័ទ្ធទៅក្រោយខ្នង។ លោក Tedros បាននិយាយថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការត្រួតពិនិត្យ និងការឃុំឃាំងបុគ្គលិកសុខាភិបាល ដែលធ្វើអោយជីវិតអ្នកជំងឺប្រឈមគ្នាថ្នាក់ខ្លាំងស្រាប់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។បេសកកម្មកាលពីថ្ងៃសៅរ៍បានជម្លៀសអ្នកជំងឺធ្ងន់ធ្ងរ និងការផ្គត់ផ្គង់ផ្នែកវះកាត់ដើម្បីបំពេញតម្រូវការសម្រាប់មនុស្ស ១.៥០០ នាក់នៅឯមន្ទីរពេទ្យ Al-Ahli ជាមន្ទីរពេទ្យចុងក្រោយដែលនៅតែដំណើរការដោយផ្នែកនៅពាក់កណ្តាលភាគខាងជើងនៃ តំបន់ហ្កាហ្សាស្រ្ទីប៕

ជនអន្តោប្រវេសន៍ច្រើននាក់ រង់ចាំឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្នក្នុងរដ្ឋអារីហ្សូណា

2023/12/13 05:49:28 pm        416
ជនអន្តោប្រវេសន៍ជាច្រើន កាលពីថ្ងៃអង្គារ បានរង់ចាំដំណើរការ និងឲ្យគេដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលដំណើរការបណ្តោះអាសន្ន បន្ទាប់ពីឆ្លងកាត់ជញ្ជាំងព្រំដែននៅរដ្ឋអារីហ្សូណា ចូលទៅក្នុងសហរដ្ឋអាមេរិក ពីប្រទេសម៉ិកស៊ិក។ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗគ្នា នៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិកឡាទីន ត្រូវបានគេមើលឃើញនៅជិតទីក្រុងព្រំដែន លូកេវីល(Lukeville) ដោយមកប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ឬដើរឆ្ពោះទៅកាន់មជ្ឈមណ្ឌលនានា។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុង Lukeville មានភាពពេញនិយមក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានបំណងឆ្លងព្រំដែនពីប្រទេសម៉ិកស៊ិក ចូលកាន់សហរដ្ឋអាមេរិក ដោយបណ្តាលឲ្យអជ្ញាធរពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ស្កាត់។

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់ក្រុមហ៊ូធី កំពុងបង្កអស្ថិរភាព ទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ

2023/12/13 05:46:47 pm        434
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយមីស៊ីលស៊ីបគោលដៅដោយក្រុម ហ៊ូធីនៅយេម៉ែន ទៅលើនាវាដឹកប្រេងពាណិជ្ជរបស់ប្រទេសន័រវ៉េស កំពុងបង្កអស្ថិរភាព និងទាមទារឱ្យមានដំណោះស្រាយអន្តរជាតិ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពដែលយើងបានឃើញធ្វើឡើងដោយកងកម្លាំងហ៊ូធីទាំងនេះ កំពុងបង្កអស្ថិរភាព វាមានគ្រោះថ្នាក់ និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ។លោក Ryder បាននិយាយថា ដូច្នេះ នេះជាបញ្ហាអន្តរជាតិ ដែលទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ និងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ រួមទាំងទៅកាន់ប្រទេសអ៊ីស្រាអែល កាតា និងប្រទេសបារ៉ែន។ក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានវាយប្រហារនាវាដឹកប្រេង STRINDA ដោយមីស៊ីល ក្នុងការតវ៉ាប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។

ការប៉ះទង្គិចគ្នា ក្នុងសភាប្រចាំតំបន់នៅប្រទេសម៉ិកស៊ិកភាគខាងជើង

2023/12/13 05:43:54 pm        268
វីដេអូ បានបែកធ្លាយនៃការប៉ះទង្គិចគ្នានៅអគារសភាប្រចាំតំបន់របស់ប្រទេសម៉ិកស៊ិក ខណៈអ្នកគាំទ្រគណបក្សកាន់អំណាច បានព្យាយាមរំខានដល់ការងាររបស់សភា។ ឧបទ្ទវហេតុ ដែលបានកើតឡើង ចាប់ផ្តើម នៅពេលដែលអ្នកគាំទ្រគណបក្សនយោបាយ មូវីមៀនតូ ស៊ីអ៊ូដាដាណូ(Movimiento Ciudadano) បានបង្ខំឲ្យពួកគេទៅកាន់ជាន់អគារសភាប្រចាំតំបន់ នូអ៊ីវ៉ូ លីអុង(Nuevo Leon) ដើម្បីរារាំងសម័យប្រជុំមិនឲ្យបន្តទៅមុខ។សារធាតុដូចជាផ្សែងធូលី ត្រូវបានប្រើប្រាស់ដើម្បីបំបែកហ្វូងមនុស្ស ខណៈសកម្មជនបានបដិសេធមិនចាកចេញ និងចោមរោមសមាជិកសភា។ គណបក្ស Movimiento Ciudadano ឬចលនាពលរដ្ឋ គឺជាគណបក្សរបស់អភិបាលរដ្ឋ ប៉ុន្តែគណបក្សប្រឆាំងគ្រប់គ្រងសភា។គោលបំណងនៃសម័យប្រជុំ គឺដើម្បីតែងតាំងអភិបាលតំបន់ Nuevo Leon បណ្តោះអាសន្ន ជំនួសលោក Samuel Garcia ដែលបានចាកចេញពីតំណែងដើម្បីឈរឈ្មោះជាមួយគណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។

អ៊ីស្រាអែលអះអាងថា សាកសពចំណាប់ថ្នូរ២នាក់ ត្រូវបានរកឃើញ នៅតំបន់ហ្កាហ្សា

2023/12/13 05:38:27 pm        294
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរកឃើញសាកសពចំណាប់ថ្នូរពីរនាក់ នៅតំបន់ហ្កាហ្សា ហើយពួកគេ ត្រូវបានគេនាំយកទៅអ៊ីស្រាអែលវិញ កាលពីថ្ងៃអង្គារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា អ្នកទាំងពីរ ត្រូវបានគេកំណត់អត្តសញ្ញាណថា Eden Zakaria មានវ័យ ២៧ឆ្នាំ និង Ziv Dado មានវ័យ ៣៦ឆ្នាំ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា នាង Zakaria គឺនៅក្នុងពិធីបុណ្យប្រគុំតន្ត្រី នៅ ប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានរងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកទៅលើទីតាំងនោះ។ សេចក្តីថ្លែងការណ៍ បាននិយាយថា លោក Dado ដែលជាទាហាន នៅក្នុងយោធាអ៊ីស្រាអែល គឺជាអ្នកត្រួតពិនិត្យផ្នែកភ័ស្តុភា នៅក្នុងកងវរសេនាតូចលេខ៥១ នៃកងពលតូច Golani ហើយត្រូវបានគេចាប់ធ្វើជាចំណាប់ថ្នូរ ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។កងកម្លាំងការពារអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ទាហានបម្រុងពីរនាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការយោធា ដែលអាចឲ្យសាកសព ត្រូវបានរកឃើញ។ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ក្នុងអំឡុងពេលកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីខែមុន មុនពេលបទឈប់បាញ់ បានបញ្ចប់ ហើយការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញ។ កិច្ចព្រមព្រៀងដែលបានចរចាដោយមានជំនួយពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវបានកំណត់ដំបូងថា នឹងមានរយៈពេល ៤ថ្ងៃ ប៉ុន្តែត្រូវបានពន្យារដល់ ៧ថ្ងៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM