ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ប្រភព៖អ៊ីស្រាអែល អនុម័តប្រេងឥន្ធនៈមួយចំនួនសម្រាប់រថយន្តដឹកទំនិញរបស់ UN នៅហ្កាហ្សា

2023/11/15 06:09:48 pm        145
ប្រភពមនុស្សធម៌ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានយល់ព្រមផ្តល់ប្រេងម៉ាស៊ូតចំនួន ២៤.000 លីត្រ (៦.៣៤០ហ្គាឡុន) ដើម្បីប្រើប្រាស់ដោយរថយន្តដឹកទំនិញសម្រាប់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ទីភ្នាក់ងារផ្តល់ជំនួយនៅក្នុងដែនដីនេះ បាននិយាយថា កង្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ បានរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់អាហារ ទឹក និងថ្នាំដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ក្រោមការឡោមព័ទ្ធ ខណៈដែលអ៊ីស្រាអែល ធ្វើសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ប្រភពដដែល បានបន្តថា ប្រេងឥន្ធនៈ គឺសម្រាប់តែរថយន្តដឹកទំនិញរបស់UN ប៉ុណ្ណោះ ហើយមិនមែនសម្រាប់មន្ទីរពេទ្យទេ។យោធាអ៊ីស្រាអែល ពុំបានធ្វើការអធិប្បាយភ្លាមៗទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាសដែរ។វាមិនទាន់ដឹងច្បាស់ថា តើឥន្ធនៈនឹងត្រូវបញ្ជូនដោយរបៀបណានោះទេ?ដោយដកស្រង់ប្រភពពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សារព័ត៌មាន Axios បានរាយការណ៍ថា អ៊ីស្រាអែល គ្រោងនឹងអនុញ្ញាតឲ្យរថយន្តដឹកទំនិញដែលប្រើប្រាស់ដោយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្កាហ្សា ដើម្បីចាក់ប្រេង នៅថ្ងៃពុធនេះ នៅឯច្រកព្រំដែនRafahជាមួយប្រទេសអេហ្ស៊ីប។

អ៊ីស្រាអែល ជំរុញឲ្យក្រុមហាម៉ាសប្រគល់ខ្លួន ក្នុងពេលវាយឆ្មក់មន្ទីរពេទ្យអាល់ ស៊ីហ្វា របស់ហ្កាហ្សា

2023/11/15 06:00:37 pm        180
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានកំពុងបើកការវាយឆ្មក់នៅថ្ងៃពុធទី១៥វិច្ឆិកា នេះ លើក្រុមសកម្មប្រយុទ្ធ ហាម៉ាសប៉ាឡេស្ទីន ក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ដែលជាមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីប និងបានជំរុញឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាសប្រគល់ខ្លួន ។ តិចជាងមួយម៉ោងមុននេះ ប្រហែលម៉ោង ១ ព្រឹកម៉ោងក្នុងស្រុក អ្នកនាំពាក្យក្រសួងសុខាភិបាល ហ្កាហ្សា បាននិយាយថា អ៊ីស្រាអែលបានប្រាប់មន្ត្រីនៅក្នុងតំបន់ឡោមព័ទ្ធមួយនេះ ថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ ។ ជោគវាសនារបស់មន្ទីរពេទ្យ Al Shifa បានក្លាយជាការផ្ដោតអារម្មណ៍នៃការប្រកាសអាសន្នជាអន្តរជាតិ ដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានអំពាវនាវជាសកលឲ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលរយៈពេល៥សប្តាហ៍លើតំបន់ហ្កាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ផ្អែកលើព័ត៌មានចារកម្ម និងភាពចាំបាច់ក្នុងការធ្វើប្រតិបត្តិការ កងកម្លាំង IDF កំពុងអនុវត្តប្រតិបត្តិការច្បាស់លាស់ និងកំណត់គោលដៅប្រឆាំងក្រុមហាម៉ាស នៅក្នុងតំបន់ជាក់លាក់មួយនៅក្នុងមន្ទីរពេទ្យ ស៊ីហ្វា ។ក្រុមហាម៉ាស បាននិយាយនៅថ្ងៃពុធថា សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកបានបើកភ្លើងខៀវ យ៉ាងមានប្រសិទ្ធភាពសម្រាប់អ៊ីស្រាអែលក្នុងការវាយឆ្មក់ចូលមន្ទីរពេទ្យនេះ។ ក្រុមនេះបាននិយាយថា ខ្លួនបានចាត់ទុកអ៊ីស្រាអែល និងប្រធានាធិបតីអាមេរិក Joe Biden ថាជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការនេះ៕

តំណាងរាស្ត្រអ៊ីស្រាអែលជំរុញឲ្យមេដឹកនាំពិភពលោកទទួលយកជនភៀសខ្លួនហ្កាហ្សា ខណៈមានសង្រ្គាម

2023/11/15 05:46:06 pm        144
តំណាងរាស្ត្រជាន់ខ្ពស់ចំនួន២រូបរបស់អ៊ីស្រាអែល បានជំរុញដល់មេដឹកនាំពិភពលោកឲ្យទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ស្របពេលសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងសារពេ័ត៌មាន The Wall Street Journal។ សមាជិកគណបក្សលីគូដ (Likud ) លោក ដានី ដាណុន(Danny Danon) និងសមាជិក បក្ស យ៉េសអាទីដ (Yesh Atid) លោករាំបេនបារ៉ាក់ (Ram Ben-Barak)បាននិយាយថា មេដឹកនាំមានការចាំបាច់ខាងសីលធម៌ ដើម្បីជួយប្រជាជន ហ្កាហ្សា ដោយអនុញ្ញាតឱ្យជនភៀសខ្លួន ចំនួនមានកំណត់ ដែលចង់ផ្លាស់ប្តូរទីលំនៅពីតំបន់ហែកហួរដោយសង្រ្គាមចូលទៅក្នុងប្រទេសរបស់ពួកគេ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការលុកលុយថ្មើរជើងនៅតំបន់ហ្កាហ្សាបានធ្វើឱ្យមនុស្សជាង ១.៥ លាននាក់ផ្លាស់ទីលំនៅ។ អង្គការសហប្រជាជាតិ បាននិយាយថាផ្ទះសម្បែងប្រហែលមួយភាគបួនលានក៏ត្រូវបានខូចខាត ឬបំផ្លាញផងដែរ។យោធាអ៊ីស្រាអែលបានជំរុញឱ្យ ពលរដ្ឋហ្កាហ្សា ផ្លាស់ទីពីភាគខាងជើងនៃដែនដី ទំហំ១៤០ ម៉ាយក្រឡាទៅភាគខាងត្បូង ដើម្បីជៀសវាងការជាប់ខ្លួននៅក្នុងជម្លោះអស់រយៈពេលជាច្រើនសប្តាហ៍ ទោះបីជាការវាយប្រហារនៅតែបន្តកើតមានពាសពេញតំបន់ក៏ដោយ។ តំណាងរាស្ត្រទាំងពីរបានលើកឡើងថា ការទទួលយកជនភៀសខ្លួន ហ្កាហ្សានឹងមិនខុសពីកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការទទួលយកជនភៀសខ្លួនពីសង្គ្រាមស៊ីវិលស៊ីរី និងលីប៊ីក្នុងទសវត្សរ៍ចុងក្រោយនេះ និងការខិតខំប្រឹងប្រែងស្រដៀងគ្នាទាក់ទងនឹងសង្គ្រាមយូហ្គោស្លាវីកាលពីទសវត្សរ៍ឆ្នាំ ១៩៩០នោះឡើយ។ លោកទាំង២បានសរសេរថា បណ្តាប្រទេសជុំវិញពិភពលោកគួរតែផ្តល់ជម្រកសម្រាប់ក្រុមពលរដ្ឋហ្កាហ្សា ដែលស្វែងរកការផ្លាស់ទីលំនៅ ។ប្រទេសនានាអាចសម្រេចបានដោយបង្កើតកម្មវិធីផ្លាស់ប្តូរទីលំនៅដែលមានរចនាសម្ព័ន្ធល្អ និងសម្របសម្រួលជាអន្តរជាតិ៕

សហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយស្បៀងអាហារទូទាំងប្រទេសអេត្យូពី នៅខែក្រោយ

2023/11/15 05:32:05 pm        86
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលឃើញដោយ Reuters កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជននៅ ទូទាំងប្រទេសអេត្យូពី នៅខែក្រោយ បន្ទាប់ពីជំនួយត្រូវបានផ្អាកកាលពីដើមឆ្នាំនេះ បន្ទាប់ពីការអនុវត្តកំណែទម្រង់ដ៏ទូលំទូលាយ។ វិបត្តិស្បៀងអាហាររបស់ប្រទេសអេត្យូពី បានកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារសង្គ្រាម នៅក្នុងតំបន់ទីហ្រ្គេ(Tigray) និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍។សេចក្តីថ្លែងការណ៍ បាននិយាយថា៖«USAID កំពុងប្តេជ្ញាចិត្តចំពោះរយៈពេលសាកល្បងមួយឆ្នាំនៃការបន្តឡើងវិញទូទាំងប្រទេស ក្នុងអំឡុងពេលដែលយើងនឹងតាមដាន និងវាយតម្លៃជាបន្តបន្ទាប់អំពីប្រសិទ្ធភាពនៃកំណែទម្រង់ដែលដាក់ចេញដោយ USAID ដៃគូអនុវត្ត និងរដ្ឋាភិបាលនៃប្រទេសអេត្យូពី»។កាលពីខែមិថុនា USAID បាននិយាយថា ខ្លួនកំពុងផ្អាកជំនួយស្បៀងអាហារដល់ប្រទេសអេត្យូពី ដោយសារតែជំនួយរបស់ខ្លួន ត្រូវបានគេលួច ហើយកាលពីខែមុន បានបន្តជំនួយស្បៀងអាហារដល់ ជនភៀសខ្លួននៅក្នុងប្រទេសនេះ។ការសម្រេចចិត្តនេះ បានប៉ះពាល់ដល់កន្លែងជនភៀសខ្លួនរាប់សិបកន្លែង ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងទីតំបន់ទីហ្គ្រេដែលជាកន្លែងសង្គ្រាមរយៈពេលពីរឆ្នាំរវាងរដ្ឋាភិបាលសហព័ន្ធ និងកងកម្លាំងដែលដឹកនាំដោយគណបក្សនយោបាយលេចធ្លោក្នុងតំបន់ បានបញ្ចប់ក្នុងបទឈប់បាញ់កាលពីខែវិច្ឆិកាឆ្នាំមុន។ ជម្លោះនេះ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និងបង្កើតលក្ខខណ្ឌដូចជាការស្រេកឃ្លានសម្រាប់មនុស្សរាប់សែននាក់។

មនុស្សមួយចំនួនចូលខ្លួនសារភាពក្នុងករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ

2023/11/15 05:26:39 pm        1722
ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មានមនុស្សមួយចំនួនបានចូលខ្លួនសារភាព និង​កំពុងត្រូវបាននគរបាលសាកសួរ។ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មានមនុស្សចំនួន ៤នាក់ បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាល​ពី​យប់ថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ហើយមកដល់​ពេល​នេះ​នគរបាល​បាន​នឹង​កំពុង​បន្ត​ការ​សាក​សួរ។ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះនគរបាលកំពុងបន្តនីតិវិធី មិនទាន់​បាន​បញ្ជូន​ខ្លួន​នរណា​ម្នាក់​ទៅតុលាការនោះទេ។ ទោះជាយ៉ាងណា លោកមិនបាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​មនុស្ស​ទាំង​ ៤នាក់នោះទេ។ប្រភពព័ត៌មានបានបន្ថែមឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​នាំខ្លួនជនបង្កក្នុងករណីបាញ់បោះសេរីនេះផងដែរ។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បាន​បង្កើត​គណៈកម្មការ​ចំរុះ​មួយ ដោយមានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការផង បា​ន​ចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី តំបន់ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដោយបានទទួលព័ត៌មានថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់​ពី​វេលា​ម៉ោង​១៦និង០០នាទី រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើតឈ្មោះ ឆាយ ភេទ​ប្រុស រស់នៅរាជធានីភ្នំពេញ និងមានការបាញ់បោះសេរីជាបន្តបន្ទាប់ ដោយ​បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16 ចំនួន ៣៦គ្រាប់ និង​សំបក​គ្រាប់​កាំភ្លើង​ AKចំនួន ៥៥គ្រាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

មន្ត្រីអាមេរិករាប់រយនាក់ បានចុះហត្ថលេខាលើលិខិតទាមទារឲ្យមានបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស

2023/11/15 05:19:16 pm        127
មន្ត្រីអាមេរិកជាង ៥០០នាក់ បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃអង្គារទៅកាន់លោកប្រធានាធិបតី ចូ បៃដិន ដែលរិះគន់គោលនយោបាយរបស់លោក ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយបង្ហាញពីការបែកបាក់រវាងលោកបៃដិន និងមនុស្សជាច្រើន នៅក្នុងរដ្ឋបាលរបស់ខ្លួនជុំវិញការគាំទ្រអ៊ីស្រាអែល។លិខិតដែលត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារដោយសារព័ត៌មាន New York Times បានបង្ហាញពីក្រុមប្រឆាំងលោកបៃដិនដែលប្រឈមមុខនឹងការរីកចម្រើនជាច្រើន សូម្បីតែអ្នកខ្លះដែលធ្វើការឲ្យលោកសម្រាប់ការគាំទ្រឥតឈប់ឈររបស់លោកចំពោះអ៊ីស្រាអែល ខណៈដែលវាជំរុញឲ្យមានការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។សារព័ត៌មាន The Times បានរាយការណ៍ថា អ្នកចុះហត្ថលេខា ដែលគ្របដណ្តប់ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៤០ និងរាប់បញ្ចូលទាំងអ្នកគេតែងតាំង និងបុគ្គលិកផ្នែកនយោបាយ នៅតែមិនបញ្ចេញឈ្មោះ ដោយលើកឡើងពីការព្រួយបារម្ភនៃការបាត់បង់ការងារ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ។លិខិតនោះសរសេរថា៖«យើងអំពាវនាវឲ្យលោកប្រធានាធិបតីបៃដិនទាមទារជាបន្ទាន់នូវបទឈប់បាញ់។ និងដើម្បីអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះបច្ចុប្បន្ន ដោយធានាឲ្យមានការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលជាបន្ទាន់ និងការឃុំខ្លួនជនជាតិប៉ាឡេស្ទីនតាមអំពើចិត្ត ការស្ដារឡើងវិញនូវទឹកប្រើប្រាស់ ប្រេងឥន្ធនៈ អគ្គិសនី និងសេវាមូលដ្ឋានផ្សេងទៀត និងការអនុម័តជំនួយមនុស្សធម៌គ្រប់គ្រាន់ទៅដល់តំបន់ហ្កាហ្សាស្ទី្រប»។

មន្ត្រីហាម៉ាស៖ សង្រ្គាមហ្កាហ្សា ធ្វើឲ្យមន្ទីរពេទ្យ២៥ ក្នុងចំណោមមន្ទីរពេទ្យ ៣៥ កន្លែងក្នុងតំបន់ហ្កាហ្សាមិនអាចដំណើរការបាន

2023/11/15 05:15:37 pm        114
មន្ត្រីក្រុមហាម៉ាស ​បាននិយាយកាលពីថ្ងៃអង្គារថា ការទម្លាក់គ្រាប់បែក និងការលុកលុយ​របស់អ៊ីស្រាអែល​ទៅលើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឱ្យមន្ទីរពេទ្យចំនួន ២៥ក្នុងចំណោមមន្ទីរពេទ្យ ៣៥កន្លែង នៅក្នុងដែនដីដែលត្រូវបានឡោមព័ទ្ធមួយនេះ លែងដំណើរការបាន ។ លោក អូសាម៉ា ហាំដាន (Osama Hamdan) មន្ត្រីក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅទីក្រុង បេរូត(Beirut) បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីប្រទេសលីបង់ថា សង្គ្រាមនេះក៏បានបំផ្លាញអគាររដ្ឋាភិបាលចំនួន ៩៤ កន្លែង និងសាលារៀនចំនួន ២៥៣ កន្លែងផងដែរ។ ប្រជាជនប៉ាឡេស្ទីនដែលជាប់នៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា​កំពុងជីកផ្នូរដ៏ធំមួយកាលពីថ្ងៃអង្គារដើម្បីបញ្ចុះសពអ្នកជំងឺដែលបានស្លាប់នៅក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល ហើយបាននិយាយថាមិនមានផែនការណាមួយដើម្បីជម្លៀសទារកនោះទេ ទោះបីជាអ៊ីស្រាអែលបានប្រកាសពីការផ្តល់ជូនឧបករណ៍ចិញ្ចឹមទារកចល័តក៏ដោយ។ កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យអាល់ស៊ីហ្វា(Al-Shifa) ក្នុងទីក្រុង ហ្កាហ្សា ដែលពួកគេនិយាយថា ស្ថិតនៅលើទីស្នាក់ការក្រោមដីរបស់ពួកសកម្មប្រយុទ្ធហាម៉ាស។ក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សានេះ បានបដិសេធថាក្រុមយុទ្ធជន មានវត្តមាន ហើយនិយាយថាអ្នកជំងឺ ៦៥០ នាក់និងជនស៊ីវិលដែលផ្លាស់ទីលំនៅផ្សេងទៀតចាប់ពី៥.០០០នាក់ ទៅ ៧.០០០នាក់ ត្រូវបានជាប់នៅក្នុងបរិវេណមន្ទីរពេទ្យក្រោមការបាញ់ប្រហារឥតឈប់​ឈរពីកងកម្លាំង ឆ្មក់បាញ់ស៊ីប និងយានដ្រូន ។ ក្រុមនេះនិយាយថាអ្នកជំងឺ ៤០ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងទារកកើតមិនគ្រប់ខែចំនួន ៣ នាក់ដែលឧបករណ៍ចិញ្ចឹមទារក ត្រូវបានបិទនៅពេល ដាច់ភ្លើង៕

អ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីនឹងខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់ទីក្រុងអាវឌីអ៊ីវកា (Avdiivka)

2023/11/15 05:02:24 pm        195
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារថា ការការពារទីក្រុង Avdiivka ភាគខាងកើតដែលរងការខូតខាតធ្ងន់ធ្ងរ គឺជាគន្លឹះនៃផែនការសង្រ្គាមរបស់ ទីក្រុងគីវ ជាមួយនឹងការបាត់បង់ដ៏ធ្ងន់ធ្ងររបស់រុស្ស៊ីនៅទីនោះ ទំនងជាធ្វើឲ្យខូចដល់ដំណើរការរបស់ទីក្រុងម៉ូស្គូចំពោះជម្លោះកាន់តែធំនេះ។ទន្ទឹមនឹងនោះ ប្រធានបុគ្គលិករបស់លោហ្សេឡិនស្គី បានទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែន នៅតំបន់ Kherson ភាគខាងត្បូង បានបង្កើតទីតាំងឈរជើង នៅច្រាំងខាងកើតនៃទន្លេ Dnipro ដែលអាចបើកការវាយប្រហារថ្មីមួយឆ្ពោះទៅកាន់តំបន់គ្រីម៉េ(Crimea)។កងទ័ពរុស្ស៊ី បានបោះបង់ចោលច្រាំងខាងលិច កាលពីមួយឆ្នាំមុន ហើយបានកាន់កាប់ទីតាំងនៅត្រើយខាងកើត ដែលពួកគេបានវាយលុកទីក្រុងមួយចំនួន និងភូមិនានា ដែលនៅទល់មុខច្រាំងនេះ។កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានផ្តោតទៅលើអ៊ុយក្រែនភាគខាងកើត ចាប់តាំងពីការបរាជ័យក្នុងការរុលចូលទៅទីក្រុងគីវ ក្នុងថ្ងៃដំបូងនៃការលុកលុយខែកុម្ភៈ ឆ្នាំ ២០២២។ ពួកគេ បានផ្តោតគោលដៅនៅទីក្រុងអាវឌីអ៊ីវកា តាំងពីពាក់កណ្តាលខែតុលា ហើយមន្ត្រីមកពីទីក្រុង ដែលមានប្រជាជនមុនសង្គ្រាមចំនួន ៣២.០០០ នាក់ បាននិយាយថា ពុំមានអគារណាមួយ ស្ថិតក្នុងស្ថានភាពដើមនោះទេ។

មន្ត្រីតំបន់ហ្កាហ្សា ព្រមានពីការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យអាល់ស៊ីហ្វា

2023/11/15 04:06:28 pm        171
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បានព្រមាននៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះអំពីលទ្ធភាពនៃការវាយឆ្មក់របស់អ៊ីស្រាអែល លើអគារមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់នេះ ដោយនិយាយថាអ៊ីស្រាអែល បានជូនដំណឹងដល់មន្ត្រីសុខាភិបាលហ្កាហ្សា ថាកងកម្លាំងរបស់ខ្លួននឹងវាយឆ្មក់ទីតាំងនោះ។ យោធាអ៊ីស្រាអែល ដែលត្រូវបានស្នើសុំការអត្ថាធិប្បាយបាននិយាយថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qidra បានប្រាប់សារព័ត៌មាន Al Jazeera ថា អ៊ីស្រាអែល «បានជូនដំណឹងយើងថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ អាល់ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ»។ប៉ុន្តែលោកបានបន្ថែមថា៖ «អ៊ីស្រាអែលមិនបានបញ្ជាក់ថា តើកងកម្លាំងរបស់ខ្លួននឹងចូលទៅក្នុងបរិវេណមន្ទីរពេទ្យនោះឬយ៉ាងណាទេ ប៉ុន្តែបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទី ទាហាននឹងវាយឆ្មក់នៅបរិវេណនោះ។ យើងក៏មិនដឹងពីចេតនារបស់អ៊ីស្រាអែល ជាមួយនឹងការវាយឆ្មក់នោះដែរ»។កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីបានធ្វើការប្រយុទ្ធគ្នាតាមដងផ្លូវយ៉ាងស្វិតស្វាញជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលពួកគេបានចោទប្រកាន់ថា មានប៉ុស្តិ៍បញ្ជាការនៅក្រោមអគារនោះ។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានលើកឡើងពីការស៊ើបអង្កេត ដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែល ជុំវិញទីបញ្ជាការសម្ងាត់នោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ៕

កូរ៉េខាងជើង ធ្វើតេស្តលើដីនៃម៉ាស៊ីនប្រភេទថ្មីសម្រាប់មីស៊ីលដោយជោគជ័យ

2023/11/15 04:01:38 pm        146
កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តលើដីជាលើកដំបូងដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មីសម្រាប់មីស៊ីលបាលិស្ទិកកម្រិតមធ្យម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា ការធ្វើតេស្តនៃម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអង្គារ រៀងគ្នា។ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងម្តងហើយម្តងទៀតនូវមីស៊ីលបាលិស្ទិកកម្រិតមធ្យមប្រភេទឥន្ធនៈរាវ ដោយមីស៊ីលខ្លះបានហោះរំលងប្រទេសជប៉ុន។ បណ្ដាប្រទេសដែលពាក់ព័ន្ធ កំពុងស្ថិតក្នុងការប្រកាសអាសន្នមុនថ្ងៃសៅរ៍ នៅពេលដែលកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងប្រារព្ធ «ទិវាឧស្សាហកម្មមីស៊ីល» ដែលខ្លួនទើបតែបានបង្កើតឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
10/14/2026 11:10 PM
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
10/14/2026 09:10 PM
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
10/14/2026 09:10 PM
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
10/14/2026 07:10 PM
កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
10/14/2026 07:10 PM
កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
10/14/2026 07:10 PM
ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជា ជននៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង
10/14/2026 07:10 PM
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
10/14/2026 07:10 PM
មន្ត្រី៖ បណ្តាប្រទេសអឺរ៉ុប និងវៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅថ្ងៃអាទិត្យ
10/14/2026 07:10 PM
ការ​លាលែងពីតំណែង​របស់លោក​ លោក Yana គឺជាការប៉ះពាល់​ដល់នាយករដ្ឋមន្ត្រី​ជប៉ុន​ លោកស្រី Takaichi
10/14/2026 07:10 PM