ជនជាតិវៀតណាមសរុប ៣៤នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង
កាស៊ីណូ ស៊ីលវើរ ស្តារនៅក្រុងបាវិតត្រូវបានព្យួរអាជ្ញាប័ណ្ណបន្ទាប់ពី រកឃើញ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា
ឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សន្តិសុខ និង សង្គម

អ្នកតវ៉ាបារាំងធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំងលទ្ធផលបោះឆ្នោត របស់គណប្សស្តាំនិយមជ្រុល

2024/07/01 10:12:23 am        86
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ៣០ មិថុនា ប្រឆាំងនឹងគណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ National Rally បន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតសភាជុំទី ១ ដែលបានធ្វើឱ្យគណបក្ស ស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ (National Rally) របស់លោកស្រី ម៉ា រីនឡឺ ប៉ែន (Marine Le Pen) ជាអ្នកឈ្នះ។ ក្រុមបាតុករបានដុតបំពួគកភ្លើងនៅទីក្រុងប៉ារីស ខណៈពួកគេដើរតាមដងផ្លូវក្នុងទីក្រុងនេះ ដោយការគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងដុតធុងសំរាមជាដើម។ យោងតាមការស្ទង់មតិពី Ipsos, Ifop, Opinion Way និង Elabe បានបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤% នៃការបោះឆ្នោត ក្នុងការធ្លាក់ចុះដ៏ច្រើនសម្រាប់លោកប្រធានាធិបតី Emmanuel Macron ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីសម្ព័ន្ធរបស់លោកត្រូវបានចាញ់គណបក្សរបស់ក្រុមស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅដើមខែនេះ។ ឱកាសនៃការឈ្នះអំណាចរបស់គណបក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើការដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្ស ស្តាំនិយមកណ្តាលនិងឆ្វេងនិយមកណ្តាល បានសហការគ្នាដើម្បីទប់គណបក្ស RNពីការកាន់អំណាច ៕

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ នៅប្រទេសនីហ្សេរីយ៉ា

2024/07/01 10:10:15 am        63
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រីដែលសង្ស័យ នៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោរអ៊ីស្លាមនិយមរយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញ។ ទោះបីជាយោធា នីហ្សេរីយ៉ា បានធ្វើឲ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយក៏ដោយ ក៏ពួកគេនៅតែធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងជនស៊ីវិល និងគោលដៅទៅលើសន្តិសុខ។លោក Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Borno បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារដាច់ដោយឡែក នៅក្នុងពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសមនុស្សជាច្រើននាក់។លោក Saidu បាននិយាយថាអ្នកស្លាប់ចំនួន១៨នាក់ ត្រូវបានបញ្ជាក់ ជាចំនួនអ្នកស្លាប់ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានគត៌។ គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ ក្រុម Boko Haram និងក្រុមផ្តាច់ខ្លួន នៅខេត្ត West Africa គឺជាក្រុមសកម្មប្រយុទ្ធ ដ៏សកម្មបំផុត នៅក្នុងរដ្ឋ Borno ដ៏ធំទូលាយ។

ក្រិក កំពុងទប់ទល់នឹងចំហេះព្រៃរាប់សិបកន្លែង ខណៈអាកាសធាតុរដូវក្ដៅដ៏អាក្រក់ត្រូវបានរំពឹងទុក

2024/07/01 10:03:59 am        81
ចំហេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅភាគអាគ្នេយ៍នៃទីក្រុងអាថែន កាលពីរសៀលថ្ងៃអាទិត្យ (៣០ មិថុនា) ដោយបន្ថែមពីលើចំហេះរាប់សិបកន្លែងរួចទៅហើយ ស្របពេលមានការព្រមានថា កម្ដៅរដូវក្តៅដ៏អាក្រក់បំផុតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តាមទម្លាប់នៃរដូវក្តៅដ៏ក្ដៅគគុក ក្រិកប្រឈមមុខនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់ បន្ទាប់ពីរដូវរងាដែលមានអាកាសធាតុក្តៅខុសធម្មតា និងរលកកម្ដៅមកលឿនបំផុតក្នុងកំណត់ត្រា ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៤ អង្សារសេ។យោងតាមទីភ្នាក់ងារសារព័ត៌មាន អាថែន បានឱ្យដឹងថា ចំហេះបានចាប់ផ្តើមនៅក្នុងស្រុក កេរ៉ាទៀ (Keratea) នៅព្រឹកថ្ងៃអាទិត្យនោះ ហើយបានឆាបឆេះនៅជិតតំបន់លំនៅឋាន ខណៈមានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។អ្នកពន្លត់អគ្គិភ័យប្រហែល ១៤០ នាក់ រួមជាមួយក្រុមបញ្ជាការព្រៃឈើ និងរថយន្ត ៣៩គ្រឿង ឧទ្ធម្ភាគចក្រ ៨គ្រឿង រួមទាំងយន្តហោះ ៩គ្រឿង កំពុងធ្វើការដើម្បីគ្រប់គ្រងអណ្តាតភ្លើង។ ប្រព័ន្ធប្រកាសអាសន្នបានបើកដំណើរការ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញពីតំបន់ចំនួនប្រាំមួយនៅជិតរដ្ឋធានី។យោងតាមប្រភពពីកងពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំហេះព្រៃជាង ៤០ កន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់មកទល់ពេលនេះ ជាមួយនឹងល្បឿនខ្យល់លើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំហេះព្រៃជារឿងធម្មតាទៅហើយនៅក្នុងប្រទេសសមុទ្រមេឌីទែរ៉ាណេមួយនេះ ប៉ុន្តែបានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយសាររដូវក្តៅកាន់តែក្តៅ ស្ងួត និងខ្យល់ខ្លាំង ដែលអ្នកវិទ្យាសាស្ត្រ និយាយថាផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

ប្រទេសទួរគី ចាប់ខ្លួនបាតុករយ៉ាងតិច១៥នាក់ នៅក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នា

2024/07/01 09:55:29 am        71
នគរបាលប្រទេសទួរគី បានឃុំខ្លួនបាតុករយ៉ាងតិច ១៥ នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ សម្រាប់ការចូលរួមក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេហាមឃាត់ បន្ទាប់ពីស្វែងរកឃើញអ្នកតវ៉ានៅតាមដងផ្លូវ ក្រោយអ្នកចូលរួម បានបំបែកគ្នា។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយកាលពីថ្ងៃអាទិត្យថា ការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នា នឹងពុំត្រូវបានអនុញ្ញាតឡើយ។ នគរបាលប្រទេសទួរគី បានបិទទីក្រុងអ៊ីស្តង់ប៊ុលភាគកណ្តាល ដើម្បីការពារការដើរដង្ហែរក្បួនមិនឲ្យកើតឡើង ដោយបានបិទស្ថានីយ៍រថភ្លើងក្រោមដី និងបិទចរាចរណ៍នៅតាមដងផ្លូវធំៗ។គណបក្ស AK របស់ប្រធានាធិបតី លោក Tayyip Erdogan បានពង្រឹងវោហាសាស្ត្ររបស់ខ្លួនប្រឆាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ហើយបានហាមឃាត់ការហែក្បួនអ្នកស្រលាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ ២០១៥ ដោយលើកឡើងពី «ហេតុផលសុវត្ថិភាព»។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បានចាត់ទុកអង្គការនានាដែលអំពាវនាវឱ្យមានការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នាថា ខុសច្បាប់។បន្ទាប់ពីការដាក់បម្រាម ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានប្រមូលផ្តុំគ្នានៅផ្នែកមួយផ្សេងទៀតនៃទីក្រុងអ៊ីស្តង់ប៊ុល ដោយមានអ្នកតំណាងម្នាក់ បានអានសេចក្តីថ្លែងការណ៍ដែលនិយាយថា «យើងពុំបង្ខំនគរបាលឱ្យដោះស្រាយជាមួយពួកយើងនោះទេ»។ អ្នកបានបិទផ្លូវ និងទីលានទាំងអស់ អ្នកបានបញ្ឈប់ជីវិតនៅទីក្រុងទាំងមូល ប៉ុន្តែអ្នកបានភ្លេចហើយថា យើងនឹងតស៊ូ ហើយស្វែងរកគ្នាទៅវិញទៅមកប្រសិនបើចាំបាច់។សាក្សីសារព័ត៌មានរ៉យទ័រ បាននិយាយថា មន្រ្តីនគរបាល បានស្វែងរកក្រុមអ្នកតវ៉ានៅតាមដងផ្លូវ ហើយបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ១៥ នាក់ ។

មនុស្សមួយចំនួនស្លាប់ ដោយសារព្យុះភ្លៀងដ៏កំណាច វាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលីនិងអាល្លឺម៉ង់

2024/07/01 09:20:50 am        103
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលី និងអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ បានឆក់យកជីវិតមនុស្ស៧នាក់ ។ ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់ក្នុងវ័យ ៧០ និង ៨០ ឆ្នាំបានស្លាប់នៅក្នុងតំបន់អូបេ (Aube) ភាគឦសាននៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍ នៅពេលដើមឈើមួយដើមបានដួលរលំលើរថយន្តដែលពួកគេកំពុងធ្វើដំណើរក្នុងពេលមានខ្យល់បក់ខ្លាំង។យោងតាមនគរបាលក្នុងតំបន់ នៅប្រទេសស្វីស មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះភ្លៀងផ្គររន្ទះ និងព្រិលរលាយ បានបង្កជាទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ចំនួនពីរភាគខាងត្បូង។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងបំណាក់ដីនៅជ្រលងភ្នំ ម៉ាចា (Maggia) ដាច់ស្រយាល ក្នុងតំបន់ Alpine Canton of Ticino ដែលនិយាយភាសាអ៊ីតាលី។ចំណែកនៅក្នុងប្រទេសបារាំងអាល្លឺម៉ង់ភាគខាងត្បូងវិញ ជួបប្រទះអាកាសធាតុអាប់អួរដោយមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់កាលពីចុងសប្ដាហ៍នេះ៕

ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាភាគខាងជើង បន្តដល់ថ្ងៃទី៣ ខណៈមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន

2024/07/01 09:06:36 am        116
ការបំផ្ទុះគ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់កាំភ្លើង បានវាយប្រហារភាគខាងជើងតំបន់ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាថ្ងៃទីបីនៃប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានបណ្តេញប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ និងបានធ្វើឱ្យអង្គការសហប្រជាជាតិ (UN) ហៅថា ស្ថានភាពរស់មិនអាចទ្រាំបាន នៅក្នុងដែនដីនេះ។ ស្លាបប្រដាប់អាវុធទាំងក្រុមហាម៉ាស និងក្រុមជីហាតប៉ាឡេស្ទីន បាននិយាយថា ពួកគេបានចូលរួមក្នុងការប្រយុទ្ធគ្នាជាបន្តបន្ទាប់ជាមួយកងកម្លាំងអ៊ីស្រាអែលនៅទីនោះ។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនកំពុងបន្តនៅក្នុងទីក្រុង ស៊ូចៃយ៉ា(Shujaiya) ជាទីដែលការប្រយុទ្ធគ្នា ទាំងលើ និងក្រោមដី បានធ្វើឱ្យក្រុមកសកម្មប្រយុទ្ធ មួយចំនួនធំបានស្លាប់។ ការងើបឡើងវិញនៃការប្រយុទ្ធគ្នានៅក្នុងតំបន់នេះកើតឡើងប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា រចនាសម្ព័ន្ធបញ្ជាការរបស់យុទ្ធជនហាម៉ាស ត្រូវបានរំលាយនៅភាគខាងជើងហ្កាហ្សា។ជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏បាននាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយលីបង់ ដែលនាំឱ្យអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ចេញការព្រមានអំពីសង្គ្រាម ដ៏មហន្តរាយ ប្រសិនបើអ៊ីស្រាអែលវាយប្រហារប្រទេសលីបង់។ចំណែកនៅភាគខាងត្បូង ក្នុងតំបន់រ៉ាហ្វា (Rafah) អ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានមនុស្សស្លាប់ និងរបួសបន្ទាប់ពីការលុកលុយថ្មីរបស់អ៊ីស្រាអែល៕

ជនសង្ស័យសម្លាប់នារីជាសង្សាររបស់ខ្លួន ត្រូវនគរបាលឃាត់ខ្លួនបាន នៅខេត្តសៀមរាប

2024/06/29 09:31:58 am        324
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហកាជាមួយអធិការនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ចាប់ខ្លួនបាននៅខេត្តសៀមរាប។ប្រតិបត្តិការនេះ ឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន មួយកន្លែង ទីលំនៅស្នាក់បន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ជាមួយគ្នានឹងជនសង្ស័យ ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សា ព្រោះតែរឿងប្រច័ណ្ឌ។គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ ដែលបង្កដោយបុរសម្នាក់ ច្របាច់កសម្លាប់សង្សាខ្លួនឯងនៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

មនុស្ស១៧ នាក់ ត្រូវបានឃុំខ្លួនបន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅប្រទេសបូលីវី

2024/06/28 02:24:28 pm        86
រដ្ឋមន្ត្រីរដ្ឋាភិបាល លោក អេឌ្យូអាដូ ដែល កាស្ទីឡូ(Eduardo del Castillo) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន១៧នាក់ ភាគច្រើនជាសមាជិកយោធា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបូលីវី សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងរដ្ឋប្រហារដែលមិនទទួលបានជោគជ័យ។ កាលពីថ្ងៃពុធ ទាហានរាប់រយនាក់ ដែលបានដឹកនាំដោយ ឧត្តមសេនីយ៍ ហ័ន ចូសេ ហ្សូនីហ្កា(Juan Jose Zuniga) បានដង្ហែរក្បួននៅលើទីលាន Murillo ដែលជាចំណុចកណ្តាលនៃអំណាចនយោបាយរបស់ប្រទេសបូលីវី ហើយបានបង្ខំពួកគេចូលទៅក្នុងវិមានរដ្ឋាភិបាល ក្នុងបំណងបណ្តេញប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ចេញពីតំណែង។ការស៊ើបអង្កេត បង្ហាញថា ផែនការនៃរដ្ឋប្រហារ បានចាប់ផ្តើមនៅក្នុងខែឧសភា ហើយវាត្រូវ​បានរៀបចំ​ដោយក្រុមដែលបានកំណត់យ៉ាងលាស់ចំនួន៣ក្រុម រួមមានទាំងក្រុមរៀបចំផែនការ ដឹកនាំដោយ លោក Zuniga និងមេបញ្ជាការរងកងទ័ពជើងទឹក លោក ហ័ន អានណេស(Juan Arnez) ដែលត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។សមាជិកនៃក្រុមរៀបចំនិងសម្របសម្រួលទីពីរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមទីបី ត្រូវបាន លោក Del Castillo ចាត់ទុកថាមានអំពើហិង្សាបំផុត ដែលទទួលខុសត្រូវចំពោះការចូលទៅក្នុងទីលាន Murillo មានទាំងរថក្រោះ និងបានដាក់ពង្រាយអាវុធយោធាប្រឆាំងប្រជាជនបូលីវី។នគរបាល កំពុងស្វែងរកទាហានបីនាក់ទៀត ដែលកំពុងរត់គេចខ្លួន។មន្ត្រីនិយាយថា គ្រាប់រំសេវ និងអាវុធធុនធ្ងន់ ត្រូវបានរកឃើញនៅក្នុងលំនៅឋានរបស់ទាហានម្នាក់ ដែលបង្ហាញពីស្ថានភាពជាក់លាក់ និងការរៀបចំយ៉ាងល្អិតល្អន់ នៃការបះបោរនេះ។

មនុស្សម្នាក់ស្លាប់ និងជើងហោះហើរត្រូវលុបចោល ក្រោយបាក់ដំបូលអគារនៅអាកាសយានដ្ឋានរដ្ឋធានីឥណ្ឌា

2024/06/28 02:12:41 pm        51
ក្រុមមន្ត្រីបាននិយាយថា ដំបូលអគារមួយផ្នែកបានដួលរលំនៅក្រោមភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់នៅអាកាសយានដ្ឋានសំខាន់ក្នុងរដ្ឋធានីញូវដែលី (New Delhi) របស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (២៨ មិថុនា) នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងនាំទៅដល់ការលុបចោលជើងហោះហើរពីស្ថានីយក្នុងស្រុក។ផ្នែកមួយនៃដំបូលនៅស្ថានីយចេញដំណើរទី១ នៃអាកាសយានដ្ឋានដេលី បានបាក់រលំនៅពេលព្រឹក ហើយប្រតិបត្តិការហោះហើរត្រូវបានបិទរហូតដល់ម៉ោង ២ រសៀល (ម៉ោក្នុងស្រុក) នេះបើតាមរដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌាបានប្រាប់អ្នកយកព័ត៌មាន។ លោករដ្ឋមន្ត្រី ឃីនចារ៉ាពូ រ៉ាមម៉ូហាន ណៃឌូ (Kinjarapu Rammohan Naidu) បាននិយាយថា ស្ថានីយទាំងមូល ដែលជាមួយក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេស ត្រូវបានជម្លៀសចេញ ហើយការស៊ើបអង្កេតត្រូវបានធ្វើឡើងក្នុងហេតុការណ៍នេះ។យោងតាមទិន្នន័យពីបណ្ដាញតាមដានជើងហោះហើរ ហ្វ្លាយរ៉ាដា២៤ (Flightradar24) យ៉ាងហោចណាស់ជើងហោះហើរ ១០ ត្រូវបានលុបចោល ហើយ ៤០ ជើងត្រូវបានពន្យារពេល។ នាយកសេវាពន្លត់អគ្គីភ័យក្រុងដេលី បាននិយាយថា មនុស្សប្រាំបីនាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់។ សេចក្តីថ្លែងការណ៍ពីអាកាសយានដ្ឋានដែលបង្ហោះនៅលើបណ្ដាញសង្គម X បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៥ ព្រឹក (ម៉ោងក្នុងស្រុក) ដែលជាធម្មតាគឺជាពេលវេលាដ៏មមាញឹកសម្រាប់ជើងហោះហើរក្នុងស្រុកដែលដឹកមនុស្សទូទាំងប្រទេស៕

ការតវ៉ានៅកេនយ៉ា និងរដ្ឋប្រហារបរាជ័យនៅបូលីវី បង្ហាញពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

2024/06/28 10:20:48 am        87
ការតវ៉ាដ៏ខ្លាំងក្លានៅប្រទេសកេនយ៉ា ដែលធ្វើឲ្យបរាជ័យក្នុងការដំឡើងពន្ធ និងរដ្ឋប្រហារបរាជ័យ ក្នុងពេលទស្សនវិស័យសេដ្ឋកិច្ច ធ្លាក់ចុះនៅក្នុងប្រទេសបូលីវី ក្នុងសប្តាហ៍នេះ គឺជាការរំឮកអំពីហានិភ័យដែលបង្កឡើងដោយសេដ្ឋកិច្ច ធ្លាក់ចុះ និងការដាក់ទណ្ឌកម្មវិធានការរឹតត្បិតថវិកា។ប្រធានាធិបតី និងជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសបូលីវី លោក លូអ៊ីស អាស (Luis Arce) បានទប់ស្កាត់ការផ្តួលរំលំរដ្ឋាភិបាលកាលពីថ្ងៃពុធ ប៉ុន្តែការប្រឈមមុខទៅនឹងការខ្វះប្រាក់ដុល្លារអាមេរិក ដែលនៅតែបន្ត និងការកើនឡើងការចំណាយលើកម្ចីឥណទាន ជំរុញឱ្យអត្រានៃភាពជឿជាក់ លើ រដ្ឋាភិបាល ធ្លាក់ចុះ។ប្រធានាធិបតី ប្រទេសកេនយ៉ា លោក William Ruto ដែលបានផ្លាស់ប្តូរការគាំទ្រសម្រាប់វិធានការដំឡើងពន្ធ ពេលនេះត្រូវតែស្វែងរកមធ្យោបាយមួយផ្សេងទៀត ដើម្បីធ្វើឱ្យគំនរបំណុលរបស់ប្រទេសលោកដែលមានចំនួនប្រហែល៨០ពាន់លានដុល្លារ អាចគ្រប់គ្រងបាន។ នៅជុំវិញពិភពលោក ប្រទេសដែលមានប្រាក់ចំណូលទាប បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ហើយក្នុងករណីខ្លះ វិបត្តិបំណុល បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ឆ្នាំ ២០២០ បានកាត់ផ្តាច់ផ្នែកខ្លះនៃសេដ្ឋកិច្ចពិភពលោក។បច្ចុប្បន្ននេះ វិបត្តិកំពុងកើតឡើងវិញនៅក្នុងប្រទេសកេនយ៉ា ប្រទេសបូលីវី និងប្រទេសដែលមានប្រាក់ចំណូលមធ្យមផ្សេងទៀត ដែលទទួលរងពីការកើនឡើងអតិផរណា និងការកើនឡើងអត្រាការប្រាក់ពិភពលោកយ៉ាងឆាប់រហ័ស ដែលបានកើតឡើងបន្ទាប់ពីជំងឺរាតត្បាត។ ការចំណាយលើកម្ចីឥណទាន បានកើនឡើង ហើយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារ កើនឡើងកាន់តែធ្ងន់ធ្ងរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ កម្ពុជា និងថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២
11/06/2025 08:11 PM
៣ថ្ងៃពិធីបុណ្យអុំទូកខេត្តព្រះសីហនុមានភ្ញៀវទេសចរមកលេងកម្សាន្តជាង៣២ម៉ឺននាក់កើនឡើង ៣,០៨%
11/06/2025 06:11 PM
ឈប់សម្រាកបុណ្យអុំទូករយៈពេល៣ថ្ងៃ ខេត្តកែប​ ទទួលស្វាគមន៍ភ្ញៀវទេសចរជាង១៥ម៉ឺននាក់មកលេងកម្សាន្ត
11/06/2025 06:11 PM
ឯកឧត្តម គីម វីរៈ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសចិន
11/06/2025 05:11 PM
ពលរដ្ឋនៅភ្នំពេញ និងមកពីបណ្តាខេត្តជាច្រើន ចូលមកលេងកម្សាន្តនៅរមណីយដ្ឋានប្រវតិ្តសាស្រ្តវត្តភ្នំ
11/06/2025 05:11 PM
ក្រុមហេសបូឡា បញ្ជាក់ថា លីបង់ត្រូវគោរពតាមបទឈប់បាញ់ ហើយបដិសេធមិនចរចាជាមួយអ៊ីស្រាអែល
11/06/2025 04:11 PM
អតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ ខេត្ត​កំពង់​ធំ​ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត
11/06/2025 04:11 PM
បារាំងអំពាវនាវឲ្យ EU ស៊ើបអង្កេត Shein និងចាត់វិធានការលើក្រុមហ៊ុនលក់រាយនេះ
11/06/2025 04:11 PM
ប្រមុខអង្គការណាតូ ប្រាប់ឧស្សាហកម្មឲ្យ «បង្កើនកិច្ចប្រឹងប្រែងបន្ថែម» ខណៈព្រមានថា រុស្ស៊ីជា «ការគំរាមកំហែងរយៈពេលវែង»
11/06/2025 04:11 PM
ជើងហោះហើរជាង៥០ ត្រូវបានរំខាន ខណៈព្យុះទីហ្វុង Kalmaegi ប៉ះពាល់ដល់អាកាសយានដ្ឋាន៨ ក្នុងប្រទេសវៀតណាម
11/06/2025 04:11 PM