ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

សមត្ថកិច្ចឡោមព័ទ្ធទីតាំងហ្គេមមួយកន្លែង ឃាត់ខ្លួនមនុស្សជាង៨០នាក់

2023/11/01 05:08:31 pm        2712
ភ្នំពេញ៖ មនុស្សប្រុសស្រីជាង ៨០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទ​ល្មើស​ល្បែង​ពាណិជ្ជកម្មនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងហ្គេមបាញ់ត្រី។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងស្ថិត​នៅ​អគារ​១កន្លែង ដែលមានស្លាកយីហោរ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិត​នៅ​មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយក​ដ្ឋាន​ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះមកទីតាំងអគារខាងលើ និងបាន​ឡោម​ព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំង​បាន​ធ្វើការ​ឃាត់​ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ។តាមរបាយការណ៍បឋមបានអោយដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូត​ដល់​ទៅ​៨៣នាក់ ក្នុងនោះខ្មែរ៦៣នាក់ វៀតណាម៨នាក់ ចិន១៣នាក់ ទាំងប្រុសទាំងស្រី។ ដោយ​សមត្ថកិច្ច​បានដកហូតគ្រឿងសម្ភារៈដូចជា៖ គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារៈលេងល្បែងផ្សេងៗទៀត។ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង៨៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រម​ទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និង​ចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ កុម្ភៈ

ក្រុមអ្នកតវ៉ា ទាមទារឲ្យមានបទឈប់បាញ់នៅហ្កាហ្សា និងបញ្ចប់ការផ្ដល់ជំនួយពីលោកខាងលិចឲ្យទៅអ៊ីស្រាអែល

2023/10/31 10:34:41 pm        291
បាតុករកាណាដារាប់រយនាក់ បានចុះទៅតាមដងផ្លូវនានាក្នុងទីក្រុង Toronto កាលពីថ្ងៃអាទិត្យ (ទី២៩ តុលា) ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តកើនឡើង។ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកសម្រាប់ការជួបជុំនេះ ដែលរៀបចំដោយចលនាយុវជនប៉ាឡេស្ទីនក្រុង Toronto។ Yara Shoufani សមាជិកនៃក្រុមនេះ បាននិយាយថា ពួកគេ ក៏កំពុងអំពាវនាវឲ្យ«បញ្ចប់ទាំងការផ្តល់មូលនិធិ និងការគាំទ្រពីសហរដ្ឋអាមេរិក និងកាណាដា និងការជួយដល់អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល»។ក្រុមសមាជិកនៃសំឡេងជ្វីហ្វឯករាជ្យ បានចូលរួមការតវ៉ា ហើយបានរិះគន់អ្វីដែលពួកគេនិយាយថា ជាអំពើប្រល័យពូជសាសន៍ ដែលកំពុងធ្វើឡើង ក្នុងនាមពួកគេ។ការតវ៉ាជាអន្តរជាតិ បាននិងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងបាតុកម្មទ្រង់ទ្រាយធំ នៅក្នុងទីក្រុងនានា ដូចជាទីក្រុងឡុងដ៍ និងញូវយ៉ក អំពាវនាវឲ្យ«បញ្ឈប់ការវាយប្រហារជាលក្ខណៈមនុស្សធម៌» ដើម្បីអនុញ្ញាតឲ្យមានជំនួយនៅក្នុងតំបន់ហ្គាហ្សា។អ៊ីស្រាអែល បានបង្ហាញចេតនាឡោមព័ទ្ធទីក្រុងសំខាន់របស់តំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានផ្សព្វផ្សាយរូបភាពនៃរថក្រោះប្រយុទ្ធ នៅលើឆ្នេរខាងលិចរបស់ប៉ាឡេស្ទីនរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានបញ្ជាឲ្យពង្រីកការលុកលុយតាមព្រំដែនភាគខាងកើតរបស់ខ្លួននោះ។

មនុស្ស១៨នាក់ស្លាប់៧០បាត់ខ្លួន ខណៈទូកដឹកអ្នកដំណើរលិច នៅទន្លេប្រទេសនីហ្សេរីយ៉ា

2023/10/31 10:25:51 pm        450
មន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមសង្គ្រោះ នៅក្នុងប្រទេសនីហ្សេរីយ៉ា កំពុងស្វែងរក មនុស្សជាង៧០នាក់ ដែលបានបាត់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីទូកមួយគ្រឿង ដឹកអាជីវករក្នុងតំបន់ បានលិចនៅទន្លេភាគឦសានប្រទេស។ ការដឹកជញ្ចូនតាមដងទន្លេគឺជាមធ្យោបាយធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ា ប៉ុន្តែឧបទ្ទវហេតុលិចទូក បានកើតឡើងជាញឹកញាប់ នៅតាមផ្លូវទឹកដែលគ្រប់គ្រងខ្សោយ ដោយសារតែ ដាក់មនុស្សច្រើនលើសចំណុះ និងខ្វះការថែទំា ជាពិសេសនៅក្នុងរដូវវស្សា នៅពេលទឹកទន្លេនឹងបឹង ពេញហៀរដោយមានទឹកជំនន់។ កាណូត ដែលដឹកមនុស្សជាង១០០នាក់ រួមមានអាជីវករ និងកុមារ បានក្រឡាប់នៅរដ្ឋ Taraba កាលពីថ្ងៃសៅរ៍ ក្នុងផ្លូវធ្វើដំណើរទៅកាន់ផ្សារមួយកន្លែង ក្នុងភូមិ Mayo Ranewa នៅត្រើយម្ខាងនៃទន្លេ ពីស្រុក Karim Lamido ។ ប្រធានទីភ្នាក់ងារ គ្រប់គ្រងសង្គ្រោះបន្ទាន់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្ស៧៣នាក់ នៅបាត់ខ្លួននៅឡើយក្នុងឧបទ្ទវហេតុលិចទូក ដោយសាកសព១៧នាក់ ត្រូវបានរកឃើញរហូតមកដល់ពេលនេះនៅទន្លេ។ នៅក្នុងឧបទ្ទវហេតុនេះ អ្នកដំណើរ១៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈមានមនុស្ស១០៤នាក់ ជិះនៅលើទូកនេះ។

ពលរដ្ឋអាហ្វហ្គានីស្ថាន វិលត្រឡប់ដោយស្ទាក់ស្ទើរមកកាន់របបតាលីបង់ ខណៈប៉ាគីស្ថាននឹងបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារ ១,៧ លាននាក់

2023/10/31 10:22:07 pm        529
ខណៈនាឡិកាបានបន្លឺសូរដល់ថ្ងៃផុតកំណត់នៅថ្ងៃទី ១ ខែវិច្ឆិកា ប្រទេសប៉ាគីស្ថាន បានកំណត់សម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ១,៧លាននាក់ឲ្យចាកចេញ លោកMuhammad Rahim បានឡើងជិះលើរថយន្តក្រុងធ្វើដំណើរពីទីក្រុង Karachi ទៅកាន់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។ លោក Rahim គឺជាជនជាតិអាហ្វហ្គានីស្ថានម្នាក់ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានជាច្រើន ដែលត្រូវបានបង្ខំឱ្យចាកចេញ ដោយសារលោកពុំមានឯកសារបញ្ជាក់អត្តសញ្ញាណប៉ាគីស្ថាន។ រដ្ឋាភិបាលក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅជិតខាងបាននិយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៦០.000នាក់បានវិលត្រឡប់មកវិញនៅចន្លោះថ្ងៃទី 23 ខែកញ្ញា ដល់ថ្ងៃទី 22 ខែតុលា ពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីខ្លួនបានប្រកាសកាលពីថ្ងៃទី ៤ ខែតុលាថានឹងបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដែលមិនព្រមចាកចេញ។ យោងតាមទីក្រុងអ៊ីស្លាម៉ាបាដ បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន ជាជម្រករបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាងបួនលាននាក់ ។ ពលរដ្ឋអាហ្វហ្គានីស្ថាន បង្កើតជាចំណែកធំបំផុតនៃជនអន្តោប្រវេសន៍ ដែលភាគច្រើន បានកើតឡើងបន្ទាប់ពីក្រុមតាលីបង់បានដណ្តើមយកមកវិញប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ ២០២១ ប៉ុន្តែចំនួនដ៏ច្រើនបានកើតមានឡើងចាប់តាំងពីការឈ្លានពានរបស់សូវៀតឆ្នាំ ១៩៧៩។ ការគំរាមបណ្តេញចេញ បានកើតឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឆ្នាំនេះ ដែលរដ្ឋាភិបាលមិនបានផ្តល់ភស្តុតាង និយាយថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិអាហ្វហ្គានីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់កំហុសលើពួកគេចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធផ្សេងទៀត ព្រមទាំងការជាប់ពាក់ព័ន្ធក្នុងសកម្មភាពរត់ពន្ធ។ ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ កំពុងឆ្លងកាត់អតិផរណាខ្ពស់ និងកម្មវិធីសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដ៏តានតឹង បាននិយាយថា ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ បានចំណាយធនធានរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ហ្ស៊កដានី ស្នើឲ្យអាមេរិកដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ក្នុងទឹកដីរបស់ខ្លួន

2023/10/31 09:50:26 pm        293
អ្នកនាំពាក្យកងទ័ពហ្ស៊កដានី លោកឧត្តមសេនីយ៍ត្រី Mustafa Hiyari បាននិយាយថា ប្រទេសហ្ស៊កដានី បានស្នើឲ្យសហរដ្ឋអាមេរិក ដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot នៅលើទឹកដីរបស់ខ្លួន។ លោកបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី២៩ ខែតុលាថា៖«ប្រព័ន្ធនេះ គឺជាប្រព័ន្ធដែលមានតម្លៃថ្លៃហើយមិនមានវិធីដើម្បីទទួលបានវាដោយប្រើធនធានក្នុងស្រុកទេ»«យើងត្រូវការដៃគូយុទ្ធសា ស្ត្រ»។លោកបានបន្ថែមថា៖«មានការគំរាមកំហែងមីស៊ីលបាលិស្ទិកដ៏ខ្លាំងក្លាប្រឆាំងនឹងប្រទេសហ្ស៊កដានី» ដោយពុំបានបញ្ជាក់ថាពួកវាទាំងនោះមកពីខាងណាទេ។ លោក Hiyari បាននិយាយថា ប្រទេសហ្ស៊កដានី មិនផ្តល់ទីតាំងសម្រាប់មូលដ្ឋានទ័ពអាមេរិកទេ ប៉ុន្តែសហរដ្ឋអាមេរិក មានវត្តមាននៅក្នុងប្រទេសនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងហ្ស៊កដានី និងផ្តល់ការធ្វើឲ្យល្អប្រសើរឡើង និងការថែទាំដល់សម្ភារៈបរិក្ខារ។ នៅខែមករា ឆ្នាំ២០២១ ប្រទេសទាំងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលផ្តល់ឲ្យសហរដ្ឋអាមេរិកនូវ«ការចូលគ្មានការហាមឃាត់»ទៅកាន់មូលដ្ឋានជាក់លាក់មួយចំនួនរបស់ហ្ស៊កដានី។កាលពីថ្ងៃអាទិត្យផងដែរ បញ្ជាការទូទៅនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានច្រានចោលការចោទប្រកាន់ថាយន្តហោះអាមេរិក កំពុងប្រើប្រាស់មូលដ្ឋានទ័ពអាកាសក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់អ៊ីស្រាអែលនូវឧបករណ៍ និងគ្រាប់រំសេវសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

បាតុករគាំទ្រប៉ាឡេស្ទីន ប្រលែងសត្វកណ្ដុរជាច្រើនឲ្យចូលទៅក្នុងភោជនីយដ្ឋាន McDonald's នៅចក្រភពអង់គ្លេស

2023/10/31 09:46:12 pm        2812
សកម្មជនគាំទ្រប៉ាឡេស្ទីនម្នាក់ បានប្រលែងសត្វកណ្ដុរជាច្រើន ដែលមានពណ៌ទង់ជាតិប៉ាឡេស្ទីន ទៅក្នុងភោជនីយដ្ឋាន McDonald's នៅចក្រភពអង់គ្លេស។អ្នកនាំពាក្យម្នាក់ បានប្រាប់ក្រុមហ៊ុនសេវាដឹកជញ្ជូនLBCថា៖«បន្ទាប់ពីចាប់យកសត្វកណ្ដុរទាំងនោះចេញ ភោជនីយដ្ឋាន ត្រូវបានសម្អាតយ៉ាងហ្មត់ចត់ ហើយដៃគូកម្ចាត់សត្វល្អិតរបស់យើង ត្រូវបានឲ្យធ្វើការត្រួតពិនិត្យពេញលេញ។ខ្សែសង្វាក់ម្ហូបអាហារឆាប់រហ័ស បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់សម្រាប់ការផ្តល់អាហារដោយឥតគិតថ្លៃដល់ទាហានកងកម្លាំងការពារអ៊ីស្រាអែល។

អ័ព្ទ និងផ្សែងអ័ព្ទ គ្របដណ្តប់លើរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា

2023/10/31 09:34:57 pm        281
គុណភាពខ្យល់នៅទីក្រុង Mumbai ត្រូវបានកត់ត្រាថាមាន «កម្រិតមធ្យម» ទោះបីជាស្រទាប់ផ្សែងអ័ព្ទបានបន្តកាត់បន្ថយគុណភាពខ្យល់នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី ៣១ ខែតុលា នេះក៏ដោយ។ ពលរដ្ឋ បាននិយាយថា ការបំពុលបរិយាកាស នៅពេលព្រឹក និងពេលល្ងាច មានច្រើន ដែលមនុស្សជាច្រើនកំពុងប្រឈមបញ្ហាដកដង្ហើម ហើយបានស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានចំណាត់ការ និងផ្តល់ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនជាង២០លាននាក់។ គុណភាពខ្យល់នៅទីក្រុង Mumbai យោងទៅតាមប្រព័ន្ធ SAFAR ជាប្រព័ន្ធគុណភាពខ្យល់ ការព្យាករណ៍អាកាសធាតុ និងការស្រាវជ្រាវ ថាមានកម្រិត ១២០ ខណៈកម្រិតដែលលើសពី ៦០ ត្រូវបានចាត់ទុកថាមានផលប៉ះពាល់ដល់សុខភាព។កង្វក់បរិយាកាស គឺជាបញ្ហាដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ក្រាស់នៃផ្សែងអ័ព្ទជារៀងរាល់រដូវរងា ខណៈអាកាសធាតុត្រជាក់ មានការបំភាយពីយានយន្ត ផ្សែង និងធូលី បណ្តាលឱ្យពលរដ្ឋមួយចំនួនពិបាកដកដង្ហើម។ មនុស្សប្រហែល ១,១ លាននាក់ក្នុងមួយឆ្នាំ បានស្លាប់ដោយសារផលប៉ះពាល់នៃកង្វក់ខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការវាស់ស្ទង់ ឆ្នាំ ២០១៥ ដោយវិទ្យាស្ថានផលប៉ះពាល់សុខភាព ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ វាមានប្រហែលមួយភាគបួននៃចំនួនអ្នកស្លាប់ដោយសារការបំពុលបរិយាកាសសរុបនៅទូទាំងពិភពលោក។

រុស្ស៊ីកំពុងដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅជុំវិញតំបន់ Avdiivka របស់អ៊ុយក្រែន

2023/10/31 08:38:03 pm        329
ការប្រយុទ្ធដ៏ខ្លាំង បានបន្តនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែនភាគខាងកើត ខណៈយោធារុស្ស៊ី ទំនងជា កំពុងផ្តោតការវាយលុករបស់ខ្លួន ទៅលើតំបន់ Avdiivka ជាទីតាំងបន្ទាយក្នុងតំបន់របស់កងកម្លាំងអ៊ុយក្រែន។ការវាយលុករបស់រុស្ស៊ី ក្នុងក្រុង Avdiivka កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែតុលា។ វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បាននិយាយថា នៅក្នុងការវិភាគរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្នរុស្ស៊ី មានកងទ័ព៤០.០០០នាក់ ក្នុងទិសដៅក្នុងក្រុង Avdiivka និងកំពុងផ្ទេរកម្លាំងបន្ថែមទៀត ទៅកាន់តំបន់នេះ។រុស្ស៊ី ត្រូវបានគេនិយាយថា មានអ្នកស្លាប់និងរងរបួសច្រើន ក្នុងការប្រយុទ្ធគ្នាក្នុងក្រុង Avdiivka។ យោធាអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថា យន្តហោះរុស្ស៊ី៦គ្រឿង រួមមានទាំងយន្តហោះ Sukhoi ត្រូវបានបាញ់ទម្លាក់។ ការវាយបករបស់អ៊ុយក្រែន បានបន្តនៅភាគខាងត្បូង។ នៅក្នុងតំបន់ Kherson កងទ័ពអ៊ុយក្រែន ទំនងជាបានឆ្លងកាត់ទៅកាន់ផ្នែកនៃទន្លេ Dnipro ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី។តាមសេចក្តីរាយការណ៍ យោធារុស្ស៊ី បានបណ្តេញចេញប្រធានក្រុមប្រយុទ្ធ នៅក្នុងតំបន់ Kherson។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ឧត្តមសេនីយ៍ឯក Mikhail Teplinsky មេបញ្ជាការកងកម្លាំងទ័ពអាកាសរុស្ស៊ី ត្រូវបានតែងតាំងថ្មី។

ហៃទី បានផ្អាកជើងហោះហើរទៅកាន់ នីការ៉ាហ្គ័រ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋតំបន់ ដែលភៀសខ្លួនចេញពីភាពអសន្តិសុខរ៉ាំរ៉ៃ

2023/10/31 08:35:10 pm        309
រដ្ឋាភិបាល ប្រទេសហៃទី បានផ្អាកជើងហោះហើរទៅកាន់ប្រទេសនីការ៉ាហ្គ័រទាំងអស់ ចាកចេញពីរដ្ឋធានីរបស់ខ្លួន Miami Herald ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ បណ្តាលឲ្យមានការបញ្ចប់បណ្តោះអាសន្នចំពោះផ្លូវដ៍សំខាន់សម្រាប់ជនអន្តោប្រវេសន៍ហៃទី កំពុងព្យាយាមចូលទៅដល់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលប្រទេសហៃទី ជាប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច ពុំបានធ្វើការប្រកាសជាសាធារណៈ អំពីជើងហោះហើរ និងពុំបានឆ្លើយតប ទៅកាន់សំណើរបស់សារព័ត៌មានរ៉យទ័រសម្រាប់សុំការអធិប្បាយ អំពីការផ្អាកជើងហោះហើរនោះទេ។ នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Touissant Louverture ក្នុងទីក្រុងព័រអូប្រាំង សារព័ត៌មានរ៉យទ័រ បានមើលឃើញពីរបៀបដែលអ្នកដំណើររាប់សិបនាក់ បានជាប់គាំងដំណើរ បន្ទាប់ពីការសម្រេចនេះ ដោយមានវ៉ាលីឥវ៉ាន់និងសំពាយ នៅក្នុងដៃ។ជើងហោះហើរពីទីក្រុងព័រអូប្រាំង ទៅកាន់ទីក្រុង Managua បានចាប់ផ្តើមកាលពីខែសីហា ហើយបានធ្វើប្រតិបត្តិការភាគច្រើនដោយក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ។ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជើងហោះហើរ ១៥ជើង ក្នុងមួយថ្ងៃ បានដឹកជញ្ចូនពលរដ្ឋហៃទីរាប់ពាន់នាក់ ទៅកាន់ប្រទេស នីការ៉ាហ្គ័រ ដែលពុំតម្រូវឲ្យពលរដ្ឋហៃទី បង្ហាញទិដ្ឋាការដើម្បីចូលទៅកាន់ប្រទេសអាមេរិកកណ្តាលមួយនេះឡើយ។ ជើងហោះហើរទៅកាន់ប្រទេសនីការរ៉ាហ្គ័រ បានបង្ហាញពីមធ្យោបាយមួយក្នុងចំណោមមធ្យោបាយមួយចំនួន សម្រាប់ជនអន្តោប្រវេសន៍ហៃទី ចាប់ផ្តើមដំណើររបស់ពួកគេទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ពីប្រទេសអាមេរិកកណ្តាល ដែលខុសពីអ្នកដ៏ទៃជាច្រើនទៀត ដែលបានជ្រើសរើសយកផ្លូវវែងឆ្ងាយ និងពិបាក ដែលចាប់ផ្តើមនៅប្រទេសអាមេរិកខាងត្បូង។

តុលាការកំពូលរបស់វ៉េណេហ្ស៊ុយអេឡា ព្យួរលទ្ធផលនៃការបោះឆ្នោតបឋមរបស់ប្រធានាធិបតីបក្សប្រឆាំង

2023/10/31 08:31:14 pm        286
តុលាការកំពូលនៃប្រទេសវ៉េណេហ្ស៊ុយអេឡា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានព្យួរលទ្ធផលនៃការបោះឆ្នោតបឋមរបស់ប្រធានាធិបតីប្រឆាំង ដែលបានធ្វើឡើងក្នុងខែនេះ ទោះបីជាកិច្ចព្រមព្រៀងបោះឆ្នោតរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងដែលអនុញ្ញាតឲ្យភាគីនីមួយៗជ្រើសរើសបេក្ខជនរបស់ខ្លួនក៏ដោយ។សេចក្តីសម្រេចនេះ អាចមានហានិភ័យពីកំហឹងរបស់សហរដ្ឋអាមេរិក ដែលក្នុងខែនេះ បានកាត់បន្ថយនូវទណ្ឌកម្មឧស្សាហកម្មប្រេង និងឧស្ម័ន និងពាណិជ្ជកម្មមូលបត្របំណុល ជាថ្នូរនឹងកិច្ចព្រមព្រៀងបោះឆ្នោត។ក្រសួងការបរទេសអាមេរិក បាននិយាយរួចហើយថា ខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) មិនដកបម្រាមលើបេក្ខជនបក្សប្រឆាំងមួយចំនួន និងដោះលែងអ្នកទោសនយោបាយ និងជនជាតិអាមេរិក ដែលត្រូវឃុំខ្លួនដោយខុសច្បាប់»នៅចុងខែវិច្ឆិកា។សេចក្តីសម្រេចរបស់តុលាការ ដែលគណបក្សប្រឆាំងចាត់ទុកថាជាអាវុធរបស់រដ្ឋាភិបាល ធ្វើឡើង បន្ទាប់ពីអគ្គមេធាវី បានប្រកាសកាលពីសប្តាហ៍មុនថា ការិយាល័យរបស់លោក កំពុងស៊ើបអង្កេតបឋម និងសមាជិកនៃគណៈកម្មការរៀបចំរបស់ខ្លួនចំពោះការរំលោភការបោះឆ្នោត ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការសមគំនិត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
10/15/2026 08:10 PM
EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
10/15/2026 08:10 PM
នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
10/15/2026 07:10 PM
មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងចិន ពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួម​ទាំង​​សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ នៅ​អាស៊ែបៃ​ហ្សង់​
10/15/2026 07:10 PM
​អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិបង្ក​របស់​រុស្ស៊ី ត្រូវតែស្ថិតនៅអឺរ៉ុបដដែល ស្រប​ពេលមាន​សំណើរបស់​អាមេរិក
10/15/2026 07:10 PM
លោក Trump៖ អ្នកធ្វើ​ឱ្យ​បែក​​ធ្លាយពេលវេលានៃការវាយប្រហារ លើអ៊ីរ៉ង់ សម​តែមាន​ទោស​ស្លាប់​
10/15/2026 07:10 PM
រដ្ឋ ៨ របស់អាមេរិក ប្តឹងក្រុមហ៊ុន OpenAI ដោយអះអាងថា កម្មវិធី​ ChatGPT បង្កគ្រោះថ្នាក់ដល់កុមារ
10/15/2026 06:10 PM
កងទ័ពលីបង់រឹបអូសគ្រឿងផ្ទុះប្រមាណ២០០ គីឡូក្រាម ខណៈអ្នករត់ពន្ធរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសស៊ីរី
10/15/2026 06:10 PM
លោក Trump ប្រាប់​ថា លោកចង់ឃើញសម្តេច ប៉ាប Leo «មាន​ព្រះរាជសុខភាព​ល្អប្រសើរ​»
10/15/2026 06:10 PM
លោក Netanyahu ៖ អ៊ីស្រាអែលនឹងកម្ចាត់ក្រុមហាម៉ាស និងហេសបូឡា ក្នុងរយៈពេលពីរឆ្នាំខាងមុខ
10/15/2026 06:10 PM