ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

មនុស្ស២នាក់ស្លាប់ ខណៈកម្មកររោងចក្រកាត់ដេរបង់ក្លាដែស តវ៉ាពីប្រាក់ឈ្នួលទាប

2023/10/31 08:25:37 pm        351
នគរបាលនិយាយថា កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ នៅក្នុងប្រទេសបង់ក្លាដែស បានដើរចេញពីការងារ ក្នុងការតវ៉ាចំពោះប្រាក់ឈ្នួលទាប កាលពីថ្ងៃចន្ទ បង្កឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសន្តិសុខ និងបានធ្វើឲ្យខូចខាតរោងចក្រជាច្រើនកន្លែង នៅក្នុងភាពចលាចល បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ប្រទេសបង់ក្លាដែស គឺជាអ្នកនាំចេញផលិផលកាត់ដេរធំបំផុតមួយនៅលើពិភពលោក ដោយឧស្សាហកម្មនេះ មាន៨៥ភាគរយនៃចំនូនទឹកប្រាក់៥៥ពាន់លានដុល្លាររបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះក្នុងការនាំចេញប្រចាំឆ្នាំ ប៉ុន្តែលក្ខខណ្ឌជាច្រើន គឺធ្ងន់ធ្ងរសម្រាប់កម្មកររោងចក្រកាត់ដេរ៤លាននាក់របស់ខ្លួន។ នគរបាល បាននិយាយថា កម្មករយ៉ាងហោចណាស់ ១០.០០០នាក់ បានចាកចេញពីការងារប្តូរវេនរបស់ពួកគេ និងធ្វើការតវ៉ា នៅទីក្រុង Gazipur ជាទីក្រុងឧស្សាហកម្មធំបំផុតរបស់ប្រទេស ជាកន្លែងដែលរោងចក្រកម្ពស់៦ជាន់ ត្រូវបានដុតបំផ្លាញ។អាជ្ញាធរនិយាយថា មនុស្ស៧.០០០នាក់ផ្សេងទៀតបានតវ៉ានៅក្នុងទីក្រុង Ashulia និងទីក្រុង Hemayetpur ។ មេដឹកនាំសហជីពរោងចក្រទីក្រុង Ashulia លោក Mohammad Ibrahim បានជំទាស់ទៅនឹងតួលេខរបស់នគរបាល ដោយនិយាយថាមានអ្នកតវ៉ា ជាង១០០.០០០នាក់។ អំពើហិង្សាដ៏អាក្រក់បំផុត បានផ្ទុះឡើង នៅលើផ្លូវហាយវ៉េ ភាគខាងជើងរដ្ឋធានី Dhaka រហូតដល់ទីក្រុង Mymensingh ជាកន្លែងដែលកម្មករយ៉ាងហោចណាស់ ៤.០០០នាក់ បានប៉ះទង្គិចជាមួយនគរបាល ដែលបានបិទផ្លូវ និងដុតរថយន្ត។លោក Sarwar Alam ប្រធានអង្គភាពនគរបាលឧស្សាហកម្ម ក្នុងទីក្រុង Gazipur បាននិយាយថា កម្មកររោងចក្រកាត់ដេរម្នាក់ បានរងរបួស អំឡុងការប៉ះទង្គិចគ្នា ហើយបានស្លាប់ ខណៈត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។ ពួកគេបានគប់ដុំថ្ម មកលើមន្ត្រីរបស់យើង ដូចទឹកភ្លៀង។ នគរបាលមួយចំនួន បានរងរបួស អំឡុងការប៉ះទង្គិចគ្នា។ យើងបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែងដើម្បីបំបែកកម្មករ។

លោក Netanyahu និយាយថា ចំណាត់ការតាមដីគោកនៅតំបន់ហ្កាហ្សា បង្កើតលទ្ធភាពសម្រាប់ការដោះលែងចំណាប់ថ្នូរ

2023/10/31 08:13:43 pm        314
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទថា យុទ្ធនាការតាមដីគោករបស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បានបង្កើតលទ្ធភាពសម្រាប់ការដោះលែងចំណាប់ថ្នូរជាង ២០០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ លោក Netanyahuបាននិយាយក្នុងការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានក្នុងទីក្រុង Tel Aviv ថា យើងគិតថានេះគឺជាវិធីសាស្ត្រមានការរំពឹងទុក ដែលលោកនិយាយថាយុទ្ធនាការនេះ បានដាក់សម្ពាធលើក្រុមហាម៉ាស់។ អ៊ីស្រអែល បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំង បានដោះលែងទាហានម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Ori Megidish ពីការចាប់ជាចំណាប់ថ្នូររបស់ក្រុមហាម៉ាស់អំឡុងការវាយលុកតាមដីគោកនៅក្នុងតំបន់ហ្កាហ្សា។ នៅក្នុងសុន្ទកថា ដែលបានរៀបចំមុនពេលលោកទទួលសំណួរ លោក Netanyahu បាននិយាយថា អ៊ីស្រាអែលពុំបានត្រៀមខ្លួនដើម្បីព្រមព្រៀងចំពោះបទឈប់បាញ់ជាមួយក្រុមហាម៉ាស់នោះទេ។ ការវាយលុកតាមដីគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បានបង្កឲ្យមានការអំពាវនាវពីអន្តរជាតិបន្ថែមទៀត សម្រាប់ជនស៊ីវិល ឲ្យត្រូវបានការពារនៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីន ត្រូវការជាខ្លាំង ប្រេងឥន្ធនៈ ស្បៀងអាហារ និងទឹកស្អាត ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤។

ចិននឹងរៀបចំពិធីឈាបនកិច្ចសពអតីតនាយករដ្ឋមន្ត្រី លី ឃឺឈាង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

2023/10/31 08:10:05 pm        281
ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការស៊ីនហួ (Xinhua)បានរាយការណ៍ថា ប្រទេសចិនប្រារព្ធពិធីបុណ្យឈាបនកិច្ចសព អតីតនាយករដ្ឋមន្ត្រី លី ឃឺឈាង(Li Keqiang) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅពេលទង់ជាតិ នឹងត្រូវបង្ហូតពាក់កណ្ដាលដង នៅទូទាំងប្រទេស ជាការកាន់មរណទុក្ខសម្រាប់មេដឹកនាំដ៏ឈ្លាសវៃរូបនេះ ។ លោក Li អតីតសេដ្ឋវិទូ និងមេដឹកនាំគាំទ្រការធ្វើកំណែទម្រង់ ដែលកាន់តំណែង ជានាយករដ្ឋមន្ត្រីរយៈពេល១០ឆ្នាំ មុនពេលលោកចូលនិវត្តិកាលពីខែមីនា បានទទួលមរណភាពដោយសារគាំងបេះដូង កាលពីថ្ងៃសុក្រសប្ដាហ៍មុនក្នុងវ័យ៦៨ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានរាយការណ៍ថា សពរបស់លោក ត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ពីទីក្រុងសៀងហៃ តាមជើងយន្តហោះពិសេសនៅថ្ងៃនោះ។ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បាននិយាយនៅថ្ងៃអង្គារនេះដោយសំដៅទៅលើបក្សកុម្មុយនិស្តចិនថា លោកត្រូវបានគេកោតសរសើរថាជាសមាជិកបក្សដ៏ឆ្នើមមួយរូប ជាទាហានកុម្មុយនិស្តដ៏ស្មោះត្រង់មួយរូប ដែលត្រូវបានសាកល្បង និងស្មោះត្រង់ និងជាអ្នកបដិវត្តន៍និយមដ៏ឆ្នើម ជារដ្ឋបុរស និងជាមេដឹកនាំនៃបក្ស និងរដ្ឋ។ នៅថ្ងៃបូជាសព ទង់ជាតិនឹងត្រូវបង្ហូតរពាក់កណ្តាលដងដើម្បីកាន់ទុក្ខជូនលោក Li នៅទីលាន ធានអានមិន (Tiananmen) របស់រដ្ឋធានីប៉េកាំង នៅសាលប្រជាជន ក្រសួងការបរទេស ព្រមទាំងអាសនៈរបស់រដ្ឋាភិបាលក្នុងតំបន់ទូទាំងប្រទេស និងអគារបេសកកម្មការទូត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ កាលពីសប្តាហ៍មុន មរណភាពរបស់លោក Li គឺជាការខាតបង់ដ៏ធំធេងសម្រាប់បក្សកុម្មុយនិស្ត និងប្រទេសជាតិ៕

ការថតដោយយានដ្រូន បានបង្ហាញពីការបំផ្លាញ បន្ទាប់ពីព្យុះសង្ឃរា Otis នៅម៉ិកស៊ិក ហើយការព្រួយបារម្ភពីស្បៀងអាហារ និងទឹកនៅបន្ត

2023/10/31 07:38:51 pm        505
វីដេអូថតដោយយានដ្រូន នៅតំបន់ Ciudad Renacimiento ទីក្រុង Acapulco កាលពីថ្ងៃចន្ទ បានបង្ហាញពីការបំផ្លាញ ដែលព្យុះសង្ឃរា Otis ធ្វើឲ្យប៉ះពាល់ដល់សហគមន៍។យោងតាមអ្វីដែលអាជ្ញាធរ នៅក្នុងរដ្ឋ Guerrero បាននិយាយកាលពីថ្ងៃចន្ទ ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដោយសារតែព្យុះសង្ឃរា Otis ជាប្រភេទព្យុះទី៥ ដែលបានវាយបក់បោកមកលើទីក្រុង Acapulco ជារមណីយដ្ឋានតំបន់ប៉ាស៊ីហ្វិក របស់ប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុន បានកើនឡើងជិត១០០នាក់។ ព្យុះ Otis បានវាយបក់មកលើទីក្រុង Acapulco ដោយមានល្បឿនខ្យល់២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានធ្វើឲ្យជន់លិចទីក្រុង បំប៉ើងដំបូលផ្ទះ និងសណ្ឋាគារ និងអាជីវកម្មជាច្រើនកន្លែង ជន់លិចយានយន្ត និងកាត់ផ្តាច់ទំនាក់ទំនង ព្រមទាំងផ្លូវថ្នល់ និងផ្លូវអាកាស។ការចូលលួចបានកើតឡើង ខណៈចំនួនប្រជាជននៅទីក្រុងនេះ ជិត៩០០.០០០នាក់ មានភាពអស់សង្ឃឹម សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ និងទឹក។ យោងតាមការប៉ាន់ស្មាន បានឲ្យដឹងថា ការចំណាយនៃការខាតបង់ពីព្យុះសង្ឃរា អាចឡើងដល់ ១៥ពាន់លានដុល្លារ ហើយ ប្រទេសម៉ិកស៊ិក បានបញ្ជូនសមាជិក និងកងកម្លាំងប្រដាប់អាវុធប្រមាណ ១៧.០០០នាក់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងជួយចែកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់រាប់តោន នៅក្នុងទីក្រុង Acapulco ។

ទីភ្នាក់ងារ UN ប្រចាំតំបន់ហ្គាហ្សា៖ បទឈប់បាញ់ជាបន្ទាន់ គឺជាបញ្ហាស្លាប់-រស់សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់

2023/10/31 07:08:00 pm        433
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន បានប្រាប់កិច្ចប្រជុំបន្ទាន់របស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះថា៖«បទឈប់បាញ់មនុស្សបន្ទាន់ បានក្លាយជាបញ្ហាស្លាប់-រស់របស់មនុស្សរាប់លាននាក់» ដោយចោទប្រកាន់អ៊ីស្រាអែលពី «ការដាក់ទណ្ឌកម្មរួម» របស់ប៉ាឡេស្ទីន និងការផ្លាស់ទីលំនៅដោយបង្ខំនៃជនស៊ីវិល។លោក Philippe Lazzarini បានព្រមានថា ការបែកបាក់បន្ថែមទៀតនៃសណ្តាប់ធ្នាប់ស៊ីវិល បន្ទាប់ពីការលួចសម្ភារៈនៅឃ្លាំងរបស់ទីភ្នាក់ងារដោយជនជាតិប៉ាឡេស្ទីន ដែលកំពុងស្វែងរកអាហារ និងជំនួយផ្សេងទៀត នឹងធ្វើឲ្យមានការលំបាកខ្លាំង ប្រសិនបើមិនអាចទៅរួចនោះទេ សម្រាប់ទីភ្នាក់ងារធំបំផុតរបស់អង្គការសហប្រជាជាតិ នៅហ្គាហ្សា ដើម្បីបន្តប្រតិបត្តិការ។ការពន្យល់ដោយសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខដោយលោក Lazzarini ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF និងមន្ត្រីមនុស្សធម៌ជាន់ខ្ពស់របស់UN បានបង្ហាញពីរូបភាពដ៏អាក្រក់នៃស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា រយៈពេល២៣ថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាផ្អើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល និងវិធានការសងសឹករបស់យោធាដែលកំពុងបន្ត មានគោលបំណង«បំផ្លាញ»ក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សា។

គណៈកម្មការអង្គការសិទ្ធិមនុស្ស៖ ជម្លោះនៅតំបន់ Amharaនៃប្រទេសអេត្យូពី បានសម្លាប់មនុស្សរាប់សិបនាក់

2023/10/31 06:56:22 pm        448
គណៈកម្មការសិទ្ធិមនុស្សដែលចាត់តាំងដោយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ជនស៊ីវិលរាប់សិបនាក់ ត្រូវបានសម្លាប់ក្នុងខែនេះ ដោយការវាយប្រហារដោយយានដ្រូន និងការរុករកពីផ្ទះមួយទៅផ្ទះមួយនៅក្នុងតំបន់ Amhara នៃប្រទេសអេត្យូពី ជាកន្លែងដែលអាជ្ញាធរ បានជំរុញការបង្កើនសន្តិសុខ ចាប់តាំងពីជម្លោះ បានផ្ទុះឡើង នៅក្នុងខែកក្កដា។ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋ និងកងជីវពលក្នុងស្រុក ដែលចោទប្រកាន់រដ្ឋាភិបាលសហព័ន្ធថាខ្វះការយកចិត្តទុកដាក់ទៅលើតំបន់នេះ ក្លាយជាវិបត្តិសន្តិសុខដ៏ធំបំផុតរបស់ប្រទេសអេត្យូពី ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេលពីរឆ្នាំ នៅក្នុងតំបន់ទីហ្គ្រេ(Tigray) ដែលនៅជិតខាង កាលពីឆ្នាំមុន។អង្គការសហប្រជាជាតិ បាននិយាយកាលពីចុងខែសីហាថា មនុស្សយ៉ាងតិច ១៨៣នាក់ បានស្លាប់នៅក្នុងខែដំបូងនៃជម្លោះ។ ប៉ុន្តែជាមួយនឹងការតភ្ជាប់អ៊ីធឺណិត ធ្លាក់ចុះ នៅទូទាំងតំបន់ វាពិតជាមានការលំបាកក្នុងការទទួលបានរូបភាពច្បាស់លាស់នៃស្ថានភាពនេះ។នៅក្នុងរបាយការណ៍ថ្មីមួយ គណៈកម្មាធិការសិទ្ធិមនុស្សអេត្យូពី (EHRC) បានចងក្រងឯកសារអំពីឧប្បត្តិហេតុជាច្រើន ដែលជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងខែនេះ។

អ៊ុយក្រែន៖ កងទ័ពរុស្ស៊ីដាក់សម្ពាធខ្លាំងលើទាហានអ៊ុយក្រែន នៅជិតទីក្រុងបាកមូដ(Bakhmut)

2023/10/31 06:46:29 pm        490
យោធាអ៊ុយក្រែន បានបញ្ចេញវីដេអូ មួយកាលពីថ្ងៃចន្ទទី៣០ខែតុលា បង្ហាញពី កងទ័ពទទួលបានការហ្វឹកហាត់ រងការសម្ពាធខ្លាំងពីការវាយប្រហារដោយកាំភ្លើងធំ និងយានដ្រូន នៅជិតទីក្រុងបាកមូដ(Bakhmut)ប្រទេសអ៊ុយក្រែន ។ បញ្ជាការយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនយ៉ាងច្រើននៅជុំវិញទីក្រុងបាកមូដ( Bakhmut) ដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើត ហើយបានប្តូរកងទ័ពរបស់ខ្លួនពីជំហរការពារទៅជា សកម្មភាពសកម្ម។ រុស្ស៊ី បានដណ្ដើមយកទីក្រុងបាកមូដ ជាសមរភូមិប្រយុទ្ធដ៏បង្ហូរឈាម នៃសង្រ្គាមរយៈពេល២០ ខែមកនេះ កាលពីខែឧសភា ។ ប្រទេសអ៊ុយក្រែន បានបង្កើនការវាយបក ចាប់តាំងពីខែមិថុនា ដើម្បីដណ្ដើមយកមកវិញនូវដែនដីដែល រុស្ស៊ីដណ្ដើមគ្រប់គ្រង ក្នុងភាគខាងត្បូង និងខាងកើត រួមទាំងទីក្រុងនេះ។ សារព័ត៌មាន Reuters មិនអាចផ្អៀងផ្ទាត់ដោយឯករាជ្យពីទីតាំង ឬ កាលបរិច្ឆេទនៃវីដេអូនេះបានទេ ៕

រុស្ស៊ីបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារប៉ុស្តិ៍ទីបញ្ជាការរបស់រុស្ស៊ី

2023/10/30 08:35:14 pm        168
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនប្រតិបត្តិការយោធារបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយការវាយលុកលើគោលដៅយោធាទៅវិញទៅមក រួមទាំងយានដ្រូន ប៉ុស្តិ៍ទីបញ្ជាការ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍មួយ និយាយថា កងទ័ពរុស្ស៊ី បានវាយរុញច្រានការវាយប្រហារជាច្រើនរបស់ទាហានអ៊ុយក្រែន ក្នុងគោលដៅនៅទីក្រុង Kherson, Kupiansk, និងទីក្រុង Lyman ដោយបានវាយប្រហារទីតាំងរបស់យោធានិងយុទ្ធោបករណ៍របស់អ៊ុយក្រែន និងបានបំផ្លាញប៉ុស្តិ៍ទីបញ្ជាការយានដ្រូន មជ្ឈមណ្ឌលស៊ើបអង្កេត ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងៗទៀតរបស់ប្រទេសនេះ។ នៅថ្ងៃតែមួយនោះដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានចេញផ្សាយ ការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដោយបង្ហាញថាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះកងទ័ពអ៊ុយក្រែន បានបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Melitopol, Bahmut, Marinka និងគោលដៅផ្សេងៗទៀត។ កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើទីតាំងយុទ្ធោបករណ៍ និងយោធារុស្ស៊ី ដោយប្រើប្រាស់មីស៊ីលដើម្បីវាយលុកលើប៉ុស្តិ៍ទីបញ្ជាការ និងគោលដៅនានា និងបានស្ទាក់ចាប់យានដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿង។

តួសម្ដែង Matthew Perry ក្នុងកម្មវិធីទូរទស្សន៍ «Friends» របស់សហរដ្ឋអាមេរិក បានស្លាប់ដោយសារលង់ទឹកនៅវ័យ ៥៤ឆ្នាំ

2023/10/29 11:24:26 pm        402
តារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ លោក Matthew Perry ដែលជាតារាសំណព្វចិត្តរបស់កម្មវិធីទូរទស្សន៍ដ៏ល្បីបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ របស់សហរដ្ឋអាមេរិក គឺកម្មវិធី «Friends» ដែលបានសម្ដែងជាតួអង្គកំប្លុកកំប្លែងឈ្មោះ Chandler Bing បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ (២៨ តុលា) បន្ទាប់ពីបានលង់ទឹកក្នុងអាងទឹកក្តៅ នៅវ័យ ៥៤ឆ្នាំ។សារព័ត៌មាន LA Times និងសារព័ត៌មាន TMZ ដែលដកស្រង់ប្រភពពីសមត្ថកិច្ចបានរាយការណ៍ថា តារាសំដែងជនជាតិកាណាដា សញ្ជាតិអាមេរិក រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ នៅក្នុងអាងហែលទឹកមួយនៅក្នុងផ្ទះរបស់ខ្លួន ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ទូរទស្សន៍ NBC ដែលចាក់ផ្សាយកម្មវិធី «Friends» នេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ បានបញ្ជាក់ពីមរណភាពរបស់លោក Perry នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ដំណឹងនេះបាននាំមកនូវការសោកស្ដាយពីសំណាក់តារាល្បីៗ និងបុគ្គលល្បីៗផ្សេងទៀត។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលជាអតីតមិត្តរួមសាលារបស់លោក Perry នៅទីក្រុង Ottawa បានពណ៌នាការស្លាប់របស់លោកថា «ជារឿងគួរឱ្យតក់ស្លុត និងសោកសៅបំផុត»។លោក Perry ទទួលបានភាពល្បីល្បាញតសម្រាប់តួនាទីដ៏យូរអង្វែងរបស់ខ្លួនជាតួអង្គឈ្មោះ Chandler ក្នុងកម្មវិធី «Friends» ដែលទទួលបានជោគជ័យជាអន្តរជាតិ និងបានដំណើរការចំនួន ១០រដូវកាល ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០០៤។ កម្មវិធីនេះ គឺជាកម្មវិធីទូរទស្សន៍អាមេរិក ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងគ្រានោះ ដោយតារាសម្តែងម្នាក់ៗទទួលបានប្រាក់ចំណូល ១លានដុល្លារក្នុងមួយភាគ នៅកម្រិតខ្ពស់នៃប្រជាប្រិយភាពរបស់កម្មវិធីនោះ៕

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងការបំផ្ទុះនៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា

2023/10/29 10:38:06 pm        352
មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៅមជ្ឈមណ្ឌលសន្និបាតមួយកន្លែង ក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ ជាទីដែលក្រុមគ្រិស្តបរិស័ទ កំពុងជួបជុំគ្នាធ្វើការអធិស្ឋាន។ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលមហាសន្និបាតសាក្សីព្រះយេហូវ៉ា នៅឯមជ្ឈមណ្ឌលក្នុងទីក្រុង កាឡាម៉ាសឺរី (Kalamassery) ចម្ងាយប្រហែល ១០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង កូឈី (Kochi)។ លោក P. Rajeev រដ្ឋមន្ត្រីឧស្សាហកម្មនៃរដ្ឋ Kerala បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនអាចកំណត់បានភ្លាមៗនោះទេ អំពីមូលហេតុនៃការផ្ទុះនេះ។សារព័ត៌មានក្នុងស្រុក ឈ្មោះ Mathrubhumi បាននិយាយថា យ៉ាងហោចណាស់មានការផ្ទុះចំនួនបីករណី បានកើតឡើងនៅខាងក្នុងសាលសន្និបាតនោះ ដោយមនុស្សជាង ២៣នាក់បានរងរបួស ហើយអ្នករបួសទាំងនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះដែលអាជ្ញាធររឹបអូសបាន គឺ​ជាកម្មសិទ្ធិរបស់ក្រុម​
10/15/2026 08:10 PM
ទីម័រខាង​កើត​​បិទសាលារៀន ដោយសារផ្សែងអ័ព្ទ​រសាត់​ពី​​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី
10/15/2026 08:10 PM
បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
10/15/2026 08:10 PM
EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
10/15/2026 08:10 PM
នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
10/15/2026 07:10 PM
មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងចិន ពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួម​ទាំង​​សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ នៅ​អាស៊ែបៃ​ហ្សង់​
10/15/2026 07:10 PM
​អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិបង្ក​របស់​រុស្ស៊ី ត្រូវតែស្ថិតនៅអឺរ៉ុបដដែល ស្រប​ពេលមាន​សំណើរបស់​អាមេរិក
10/15/2026 07:10 PM
លោក Trump៖ អ្នកធ្វើ​ឱ្យ​បែក​​ធ្លាយពេលវេលានៃការវាយប្រហារ លើអ៊ីរ៉ង់ សម​តែមាន​ទោស​ស្លាប់​
10/15/2026 07:10 PM
រដ្ឋ ៨ របស់អាមេរិក ប្តឹងក្រុមហ៊ុន OpenAI ដោយអះអាងថា កម្មវិធី​ ChatGPT បង្កគ្រោះថ្នាក់ដល់កុមារ
10/15/2026 06:10 PM
កងទ័ពលីបង់រឹបអូសគ្រឿងផ្ទុះប្រមាណ២០០ គីឡូក្រាម ខណៈអ្នករត់ពន្ធរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសស៊ីរី
10/15/2026 06:10 PM