ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសហុងគ្រី

2023/10/24 07:15:29 pm        230
មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង Budapest ប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ (២៣ តុលា) ដោយប្រឆាំងនឹងរបៀបវារៈ និងរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Viktor Orban។ ក្រុមបាតុករបានដើរដង្ហែតាមដងផ្លូវនៃរដ្ឋធានីហុងគ្រី រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី Orban ក្នុងទិវារំលឹកខួបនៃការបះបោរបរាជ័យឆ្នាំ១៩៥៦ របស់ប្រទេសហុងគ្រី ប្រឆាំងនឹងការគ្រប់គ្រងរបស់សូវៀត ជាទីដែលលោក Orban បានរិះគន់មេដឹកនាំសហភាពអឺរ៉ុប ដោយហៅទីក្រុងព្រុចសែល ថាជា «ការលេងសើចបែបចំអកក្នុងសហសម័យដ៏អាក្រក់»។ក្រុមអ្នកតវ៉ាមួយចំនួន នៅទីក្រុង Budapest បានសម្តែងការភ័យខ្លាចថា ប្រទេសហុងគ្រីអាចនឹងចាកចេញពីប្លុកសហភាពអឺរ៉ុប ក្រោមការគ្រប់គ្រងរបស់លោក Orban ដែលជាទស្សនមួយត្រូវបានលោកបានច្រានចោលម្តងហើយម្តងទៀត។ សហភាពអឺរ៉ុប បានផ្អាកការទូទាត់ថវិការាប់ពាន់លានដុល្លារដល់ប្រទេសហុងគ្រី ដោយសារការព្រួយបារម្ភអំពីនីតិរដ្ឋ ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជាតិនិយមរូបនេះ ក្នុងការទាញសេដ្ឋកិច្ចចេញពីវិបត្តិបច្ចេកទេសដ៏យូរបំផុតរបស់ខ្លួន ចាប់តាំងពីកំណត់ត្រាសម័យទំនើបបានចាប់ផ្តើមមក។គួររម្លឹកថា លោក Orban ក៏ទទួលបានការរិះគន់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបផងដែរ ចំពោះការចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្នុងប្រទេសចិន កាលពីសប្តាហ៍មុន ខណៈមេដឹកនាំទាំងពីរបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះទំនាក់ទំនងទ្វេភាគី ស្របពេលមានភាពតានតឹងអន្តរជាតិជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕

សកម្មជនជាច្រើនធ្វើបាតុកម្មប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុនៅប្រទេសអ៊ីតាលី

2023/10/24 07:10:40 pm        204
កាលពីថ្ងៃច័ន្ទ (២៣ តុលា) សកម្មជនអាកាសធាតុជាច្រើន ស្លៀកពាក់ដូចជាតុក្កតាភីណូឈីអូ (Pinocchio) បានអង្គុយធ្វើបាតុកម្មដើម្បីរិះគន់កង្វះខាតវិធានការរបស់រដ្ឋាភិបាលអ៊ីតាលី លើបញ្ហាបម្រែបម្រួលអាកាសធាតុ។ សកម្មជនប្រហែល១០០នាក់ ដែលជាសមាជិកនៃក្រុមប្រឆាំងបញ្ហាអាកាសធាតុ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពួកគេចង់តវ៉ាប្រឆាំងនឹង «ការភូតកុហក» និងការធ្វើផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីតាលី។បាតុករទាំងនោះបានធ្វើការតវ៉ានៅមុខក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បន្ទាប់ពីប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ១២ពាន់លានអឺរ៉ូ ក្នុងការសាងសង់ស្ពានខ្នាតយក្សមួយ ដើម្បីភ្ជាប់ទីក្រុងកោះស៊ីស៊ីលី ទៅកាន់ដីគោក។ នេះជាការសម្រេចមួយ ដែលសកម្មជននិយាយថា វាមិនមែនជាការដោះស្រាយបញ្ហានោះទេ ប៉ុន្តែនឹងធ្វើឱ្យវិបត្តិបរិស្ថានអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕

កងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅស៊ីរី

2023/10/24 07:02:16 pm        142
កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាងថា ពួកគេទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងអាមេរិកនៅឯមូលដ្ឋានយុទ្ធសាស្ត្រមួយ នៅប្រទេសស៊ីរីភាគអាគ្នេយ៍។ក្រុមអ្នកតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រនៃកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ពួកគេ បានប្រើប្រាស់យានដ្រូនចំនួនពីរគ្រឿង ដើម្បីវាយប្រហារយោធភូមិ al-Tanf នៅជិតព្រំដែនហ្ស៊កដានី និងអ៊ីរ៉ាក់ ដែលជាទីតាំងរសើប ដែលជារឿយៗប្រើដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដើម្បីដឹកជញ្ជូនអាវុធទៅឲ្យក្រុមហេសបូឡា។ការវាយប្រហារកាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាជាច្រើនទៅលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី កាលពីសប្តាហ៍មុន។ ក្នុងការវាយប្រហារមួយ ក្រុមដដែល បានវាយប្រហារមូលដ្ឋានពីរក្នុងប្រទេសអ៊ីរ៉ាក់ដោយយានដ្រូន ដែលបណ្តាលឲ្យមានរបួសស្រាលក្នុងចំណោមកងកម្លាំងអាមេរិក។យោធាអាមេរិក បានរក្សាវត្តមាននៅយោធភូមិភាគ al-Tanf ចាប់តាំងពីកងកម្លាំងហ្វឹកហ្វឺនជាផ្នែកនៃយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋឥស្លាម(IS)។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានទាហានរបស់ខ្លួនប្រហែល ៩០០នាក់ នៅស៊ីរី។

មនុស្សជិត២ម៉ឺននាក់ ត្រូវភៀសខ្លួននៅប្រទេសលីបង់ ខណៈការប៉ះទង្គិចនៅព្រំដែនអ៊ីស្រាអែលកើនឡើង

2023/10/24 06:57:48 pm        203
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទ (២៣ តុលា) ថា មនុស្សជិត ២០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅពីខាងក្នុង នៅភាគខាងត្បូងប្រទេសលីបង់ និងកន្លែងផ្សេងទៀត ចាប់តាំងពីដើមខែតុលាមក ខណៈអំពើហិង្សាកំពុងកើនឡើងនៅតាមព្រំដែនប្រទេសលីបង់ រវាងក្រុមឧទ្ទាមហេសបូឡា និងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះនៃសង្រ្គាមនៅតំបន់ហ្កាហ្សា។អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ បាននិយាយថា មនុស្ស ១៩.៦៤៦នាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអង្គការនេះបានចាប់ផ្តើមតាមដានការបម្លាស់ទីលំនៅរបស់ប្រជាជន កាលពីថ្ងៃទី៨ ខែតុលាមក រយៈពេលមួយថ្ងៃបន្ទាប់ពីការវាយលុកលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស និងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។ ទីភ្នាក់ងារនេះបាននិយាយថា បម្លាស់ទីលំនៅភាគច្រើន គឺធ្វើឡើងដោយអ្នកដែលភៀសខ្លួនចេញពីភាគខាងត្បូងនៃប្រទេសលីបង់ ខណៈដែលមនុស្សមួយចំនួនក៏បានផ្លាស់ប្តូរទីលំនៅពីតំបន់ផ្សេងៗទៀតផងដែរ។ក្រុមឧទ្ទាមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធដ៏ខ្លាំងមួយរបស់ប្រទេសលីបង់ បាននិងកំពុងមានការបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងៗជាមួយអ៊ីស្រាអែល នៅតាមព្រំដែន ក្នុងការកើនឡើងនៃជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមកាលពីឆ្នាំ២០០៦ មក៕

សហជីពកម្មករសម្ព័ន្ធយានយន្តអាមេរិក បន្តពង្រីកកូដកម្មប្រឆាំងនឹងរោងចក្រដំឡើងរថយន្ត

2023/10/24 06:12:01 pm        131
សហជីពកម្មករនៃសម្ព័ន្ធយានយន្តអាមេរិក (UAW) បានធ្វើកូដកម្មនៅរោងចក្រដំឡើងរថយន្តធំបំផុត ដែលជាក្រុមហ៊ុនមេរបស់រថយន្ត Chrysler គឺរោងចក្រ Stellantis កាលពីថ្ងៃចន្ទ (២៣ តុលា) ដោយវាយលុកផលិតកម្មរថយន្តភីកអាប់ប្រភេទ RAM 1500 ដែលរកបានចំណូលច្រើនបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះ នៅក្នុងការពង្រីកដ៏ធំនៃកូដកម្មរយៈពេលជាងមួយខែរបស់ខ្លួន។សហជីពកម្មករ UAW ដែលកំពុងធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក បានស្ដីបន្ទោសជុំវិញបញ្ហាការចេញតវ៉ាចុងក្រោយដោយកម្មករជាង ៦.៨០០នាក់ នៅរោងចក្រយានយន្តនៅទីក្រុងមីឈីហ្កាន់ (Michigan) នោះ ថាជាកំហុសរបស់រោងចក្រ Stellantis នេះ ដោយសារពួកគេមាន «សំណើដ៏អាក្រក់បំផុត» នៅលើតុចរចា ស្តីពីការដំឡើងប្រាក់ឈ្នួល ប្រាក់ឈ្នួលសម្រាប់កម្មករបណ្តោះអាសន្ន និងការប្តូរតំណែងកម្មរទៅជាបុគ្គលិកពេញម៉ោង ក៏ដូចជា ការកែតម្រូវប្រាក់ឧបត្ថម្ភថ្លៃជីវភាពផងដែរ។សមាជិកសហជីពជាង ៤០.០០០នាក់ ដែលធ្វើការនៅក្រុមហ៊ុនរថយន្ត Ford ក្រុមហ៊ុនយានយន្ត General Motors និងរោងចក្រដំឡើងយានយន្ត Stellantis ឥឡូវនេះ កំពុងធ្វើកូដកម្មចាប់តាំងពីការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា មក ដោយតួលេខនោះគឺប្រហែល ២៧% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក ដែលជាផ្នែកនៃយុទ្ធនាការមិនធម្មតាមួយនៃកូដកម្មក្នុងពេលដំណាលគ្នាផងដែរ៕

ក្រុមជនអន្ធពាលបង្កភាពចលាចលក្នុងទីក្រុង បន្ទាប់ពីមេឧក្រិដ្ឋជនប្រេស៊ីលត្រូវបានសម្លាប់

2023/10/24 06:08:08 pm        166
យោងតាមក្រុមឧស្សាហកម្ម ដែលតំណាងឱ្យក្រុមហ៊ុនរថយន្តក្រុង បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនបានដុតរថយន្តក្រុងយ៉ាងហោចណាស់ ៣៥គ្រឿងនៅក្នុងទីក្រុងរីអូ ដេ យ៉ាណែរ៉ូ (Rio de Janeiro) នៅក្នុងប្រទេសប្រេស៊ីល ដែលបានបង្កភាពចលាចលតាមដងផ្លូវ កាលពីថ្ងៃចន្ទ (២៣ តុលា) បន្ទាប់ពីនគរបាលបានសម្លាប់មេឧក្រិដ្ឋកម្មនៅក្នុងប្រតិបត្តិការមួយ។ការវាយប្រហារលើរថយន្តក្រុងនេះ ត្រូវបានប្រមូលផ្តុំនៅភាគខាងលិចនៃទីក្រុង ដែលក្រុមឧក្រិដ្ឋជនជាគូប្រជែង កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដី។ យោងតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរបស់នគរបាលមួយ ដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំកងជីវពលដ៏ធំបំផុតរបស់រដ្ឋនៅក្នុងប្រទេសប្រេស៊ីល។ក្រុមឧក្រិដ្ឋជន ឬហៅថាកងជីវពលរបស់ទីក្រុង រីអូ ដែលជាញឹកញាប់មានសមាសភាពពីមន្ត្រីនគរបាលបច្ចុប្បន្ន និងអតីតនេះ បានក្លាយជាការគំរាមកំហែងសន្តិសុខធំបំផុតមួយរបស់តំបន់។ ក្រុមជនអន្ធពាលទាំងនេះ ដើមឡើយត្រូវបានបង្កើតឡើងដើម្បីជាកងកម្លាំងស្វ័យការពារសម្រាប់សង្កាត់ក្រីក្រ ដែលរងការបំផ្លិចបំផ្លាញដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែឥឡូវនេះពួកគេបានរីករាលដាលក្លាយទៅជាក្រុមឧក្រិដ្ឋជន ដែលប្រតិបត្តិការនៅក្នុងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល៕

រថភ្លើងបុកគ្នានៅបង់ក្លាដែស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និងច្រើននាក់រងរបួស

2023/10/24 05:57:18 pm        105
នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថភ្លើង២គ្រឿងបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។រថភ្លើងដឹកអ្នកដំណើរ បានបុកជាមួយរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Bhairab មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានី Dhaka ។ អធិការនគរបាលតំបន់ លោក Rasel Sheikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពយ៉ាងហោចណាស់១៧នាក់ត្រូវបានយកចេញពីកន្លែងកើតហេតុ ដែលកើនឡើងពីចំនួនអ្នកស្លាប់ត្រូវរាយការណ៍ដំបូងថាមានត្រឹមតែ១៣នាក់។អាជ្ញាធរបាននិយាយថារថភ្លើងដឹកទំនិញ បានបុករថភ្លើងដឹកអ្នកដំណើរពីក្រោយ ដោយបានធ្វើឲ្យខូចខាតទូរថភ្លើងចំនួន២។

ប្រទេសបូលីវី ផ្អាកសាលារៀន ខណៈផ្សែងចំហេះព្រៃគ្របដណ្តប់លើទីក្រុង Santa Cruz

2023/10/24 05:53:27 pm        153
តំបន់ទីក្រុង Santa Cruz ប្រទេសបូលីវី បានចេញការព្រមានពណ៌ក្រហមអំពីអនាម័យ និងបានឲ្យសាលារៀនផ្អាក កាលពីថ្ងៃចន្ទ បន្ទាប់ពីចំហេះព្រៃនៅទូទាំងតំបន់ បណ្តាលឲ្យមានការបំពុលបរិយាកាសធ្ងន់ធ្ងរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Santa Cruz បានចេញការព្រមានអំពីអនាម័យព័ណ៌ក្រហម ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងដោយចំហេះព្រៃឆេះរាលដាលនៅក្នុងតំបន់សំបូរដោយសណ្តែកសៀង។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបូលីវី លោក Edgar Pary បានផ្អាកសាលារៀន នៅក្នុងទីក្រុង Santa Cruz ដើម្បីការពារកុមារ និងបានណែនាំដល់ពលរដ្ឋឲ្យពាក់ម៉ាស់។រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឲ្យកសិករ បញ្ឈប់ការដុតធ្វើកសិកម្ម ជាការអនុវត្តន៍ផ្នែកកសិកម្ម ដែលប្រើប្រាស់ដើម្បីត្រៀមសម្រាប់ដីស្រែចំការក្នុងការសាបព្រោះ ខណៈត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី១ ខែសីហា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក តំបន់នេះស្ថិតក្រោមការព្រមានព័ណ៌ក្រហម ដោយសារតែហានិភ័យនៃចំហេះព្រៃ។ បច្ចុប្បន្ននេះ មានចំហេះព្រៃ៥កន្លែង កំពុងឆេះរាលដាលនៅទីក្រុង Santa Cruz ។

រថយន្តដឹកជំនួយជាង៤០គ្រឿង កំពុងរង់ចាំនៅព្រំដែនដើម្បីចូលមកតំបន់ហ្កាហ្សា

2023/10/24 05:45:16 pm        79
អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោកស្រី Ali Zaki បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមានរថយន្តដឹកជំនួយជាង៤០គ្រឿងកំពុងរង់ចាំនៅព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ហើយបានរៀបចំសម្រាប់ពេលវេលាណាមួយ ដែលយើងអាចចូលទៅក្នុងតំបន់នេះម្តងទៀត។ កម្មវិធីស្បៀងអាហារពិភពលោក បានចែកត្រីខកំប៉ុង និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ ខណៈក្បួនរថយន្តដឹកជំនួយទី៣ បានចូលទៅច្រកឆ្លងកាត់តំបន់ Rafah។ ការដឹកជញ្ជូនជំនួយមនុស្សធម៌បានឆ្លងកាត់តំបន់Rafah កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជម្លោះជុំវិញទម្រង់ការសម្រាប់ការពិនិត្យជំនួយ និងការទម្លាក់គ្រាប់បែកនៅផ្នែកក្នុងតំបន់ព្រំដែនហ្គាហ្សា ដែលបានបណ្តាលឲ្យសម្ភារៈជំនួយសង្គ្រោះ បានជាប់គាំងនៅក្នុងប្រទេសអេហ្ស៊ីប។Rafah គឺជា ច្រកឆ្លងកាត់ដ៏សំខាន់ នៅក្នុងនិងក្រៅតំបន់ហ្កាហ្សា ដែលមិនជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីប្រទេសអ៊ីស្រាអែល បានដាក់ការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ហ៊ុមព័ទ្ធក្នុងការសងសឹកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា តំបន់Rafah បានក្លាយជាការផ្តោតយកចិត្តទុកដាក់ក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយ។ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកជំនួយប្រមាណ១០០គ្រឿងនឹងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្កហ្សា ជាទីស្នាក់នៅរបស់ពលរដ្ឋ២,៣លាននាក់ ហើយជាកន្លែងដែលការស្តុកទុកស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈជិតអស់។

មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់បន្ទាប់ពីព្យុះមួយវាយប្រហារអឺរ៉ុបខាងជើង

2023/10/23 09:30:35 pm        106
នគរបាលអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ជនរងគ្រោះទីបួនបានស្លាប់ក្នុងប្រទេសអង់គ្លេស ក្នុងអំឡុងពេលព្យុះមួះយបានវាយលុកចក្រភពអង់គ្លេស និងអឺរ៉ុបខាងជើង ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារព្យុះឈ្មោះ បាបេត (Babet) ដែលបានដាក់ដោយការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេស កើនឡើងដល់ ៥នាក់ រួមទាំងការស្លាប់មួយករណីនៅប្រទេសអាល្លឺម៉ង់ផងដែរ។នៅប្រទេសអង់គ្លេស បុរស និងស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវទឹកជំនន់ហូរនាំយកទៅ និងបុរសម្នាក់ទៀតបានស្លាប់ពេលដើមឈើរលំសង្កត់លើរថយន្តរបស់ខ្លួន ហើយស្ត្រី វ័យ៨០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះ ដែលការស្លាប់នោះត្រូវបានផ្សារភ្ជាប់ទៅនឹងទឹកជំនន់នៅក្នុងតំបន់ផងដែរ។ នៅប្រទេសអាឡឺម៉ង់ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ បានស្លាប់នៅពេលដែលដើមឈើមួយដើ មបានធ្លាក់លើរថយន្តរបស់ខ្លួន នៅលើកោះ ហ្វេសម៉ាន (Fehmarn) នៃសមុទ្របាល់ទិក កាលពីថ្ងៃសុក្រ។ ទឹកជំនន់ដ៏អាក្រក់បំផុតមួយចំនួន គឺកើតឡើងនៅភាគខាងកើតដែនដីស្កុតឡែន ជាទីដែលប្រជាជនជាង ៣០០គ្រួសារត្រូវបានជម្លៀសចេញ។ អាកាសធាតុបានស្ងប់ស្ងាត់បន្តិចកាលពីថ្ងៃអាទិត្យ ប៉ុន្តែទឹកជំនន់នៅតែបន្តបង្កឱ្យមានការរំខានដល់ការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកឆ្លងកាត់តំបន់ដ៏ធំមួយ នៃភាគកណ្តាល និងភាគខាងជើងនៃប្រទេសអង់គ្លេស។ ទីភ្នាក់ងារបរិស្ថានបានចេញការព្រមានទឹកជំនន់ជាង ២០០ដង សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេស ហើយបាននិយាយថា ទន្លេសំខាន់ៗអាចនៅតែជន់លិចរហូតដល់ថ្ងៃអង្គារខាងមុខនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ហេសបូឡា ទទួលស្គាល់ថា គ្រឿងផ្ទុះដែលអាជ្ញាធររឹបអូសបាន គឺ​ជាកម្មសិទ្ធិរបស់ក្រុម​
10/15/2026 08:10 PM
ទីម័រខាង​កើត​​បិទសាលារៀន ដោយសារផ្សែងអ័ព្ទ​រសាត់​ពី​​ប្រទេស​ជិត​ខាង​ឥណ្ឌូនេស៊ី
10/15/2026 08:10 PM
បែលហ្ស៊ិក រាយការណ៍ពីការ​ស្លាប់ចំនួន ២ករណីដំបូង ដោយសារវីរុស West Nile
10/15/2026 08:10 PM
EU ពន្យារកិច្ចប្រជុំកំពូលលើកទី២ ជាមួយប្លុក GCC ខណៈភាពតានតឹងក្នុងតំបន់កើនឡើង
10/15/2026 08:10 PM
នាវា ២គ្រឿង មាន​អគ្គិភភ័យ នៅក្នុងដែនទឹកសមុទ្រខ្មៅរបស់រូម៉ានី ដោយនាវិក ៧នាក់បាត់ខ្លួន
10/15/2026 07:10 PM
មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ី និងចិន ពិភាក្សាពីទំនាក់ទំនងទ្វេភាគី រួម​ទាំង​​សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ នៅ​អាស៊ែបៃ​ហ្សង់​
10/15/2026 07:10 PM
​អាល្លឺម៉ង់៖ ទ្រព្យសម្បត្តិបង្ក​របស់​រុស្ស៊ី ត្រូវតែស្ថិតនៅអឺរ៉ុបដដែល ស្រប​ពេលមាន​សំណើរបស់​អាមេរិក
10/15/2026 07:10 PM
លោក Trump៖ អ្នកធ្វើ​ឱ្យ​បែក​​ធ្លាយពេលវេលានៃការវាយប្រហារ លើអ៊ីរ៉ង់ សម​តែមាន​ទោស​ស្លាប់​
10/15/2026 07:10 PM
រដ្ឋ ៨ របស់អាមេរិក ប្តឹងក្រុមហ៊ុន OpenAI ដោយអះអាងថា កម្មវិធី​ ChatGPT បង្កគ្រោះថ្នាក់ដល់កុមារ
10/15/2026 06:10 PM
កងទ័ពលីបង់រឹបអូសគ្រឿងផ្ទុះប្រមាណ២០០ គីឡូក្រាម ខណៈអ្នករត់ពន្ធរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសស៊ីរី
10/15/2026 06:10 PM