ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

វិបត្តិមនុស្សធម៌នៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ភាគខាងត្បូងកើនឡើងធ្ងន់ធ្ងរ ខណៈការឆ្លងដែនខុសច្បាប់ហក់ឡើងខ្ពស់

2023/10/02 05:07:17 pm        99
យោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលដែលទទួលបានដោយសារព័ត៌មាន CBS News ក្រុមទីភ្នាក់ងារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកបានដំណើរការជនអន្តោប្រវេសន៍ជាង ២០០.០០០ នាក់ ដែលបានឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់កាលពីខែកញ្ញាថ្មីៗនេះ ជាកម្រិតខ្ពស់បំផុត ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២៣ នេះ ស្របពេលរដ្ឋបាលរបស់លោកប្រធានាធិបតី Biden ព្យាយាមទប់ទល់នឹងការធ្វើអន្តោប្រវេសន៍ដ៏ច្រើន ដែលកំពុងគ្រប់គ្រងតំបន់នេះ ។ ស្ថិតិផ្ទៃក្នុងពីនាយកដ្ឋានសន្តិសុខមាតុភូមិបានបង្ហាញថា ក្រុមទីភ្នាក់ងារល្បាតព្រំដែនកាលពីខែមុនបានកត់ត្រាចំនួនជនអន្តោប្រវេសន៍ប្រមាណ២១០.០០០នាក់ ដែលបានចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាតនៅចន្លោះកំពង់ផែផ្លូវការច្រកចូលតាមព្រំដែនម៉ិកស៊ិក ដែលកើនឡើងពី១៨១.០០០នាក់ កាលពីខែសីហា ។ តួលេខនៃចំនួនជនអន្តោប្រវេសន៍ កាលពីខែកញ្ញា គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២នៅពេលអង្គភាពល្បាតព្រំដែនបានចាប់ខ្លួនជនអន្តោប្រវេសន៍ ចំនួន ២២២.០០០នាក់ ជាតួលេខប្រចាំខែខ្ពស់បំផុតទីពីរក្នុងកំណត់ត្រា។ កាលពីខែឧសភា ឆ្នាំ ២០២២ កន្ងទៅ អង្គភាពល្បាតព្រំដែន បានរាយការណ៍ពីអន្តោប្រវេសន៍ ចំនួន ២២៤.០០០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ត្រឹមតែជាលើកទីពីរក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ទិន្នន័យពីនាយកដ្ឋានសន្តិសុខមាតុភូមិបានដែលពុំបានផ្សព្វផ្សាយបង្ហាញថា ជនអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនលើស២ លាននាក់។ ទិន្នន័យទាក់ទងនឹងឆ្នាំសារពើពន្ធ២០២៣នេះ ដែលបានបញ្ចប់កាលពីចុងសប្តាហ៍នេះ ។ ជនអន្តោប្រវេសន៍សរុបចំនួន ២,២ លាននាក់ក្នុងឆ្នាំសារពើពន្ធ 2022 នៅតែជាចំនួនខ្ពស់បំផុតប្រចាំឆ្នាំ៕

ក្រុមអ្នកជំនាញ៖ អាហ្រ្វិកស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ខណៈដែលប្រទេសលទ្ធិប្រជាធិបតេយ្យកាន់តែច្រើនធ្លាក់ចូលរដ្ឋប្រហារយោធា

2023/10/02 04:57:32 pm        160
នៅប៉ុន្មានម៉ោងនៅពេលព្រឹក បុរសមួយក្រុមស្លៀកពាក់ឯកសណ្ឋានយោធា បានលេចមុខតាមកញ្ចក់ទូរទស្សន៍រដ្ឋ ហើយអះអាងថា បានដណ្តើមអំណាចពីប្រធានាធិបតី ដែលគ្រួសាររបស់គាត់ បានគ្រប់គ្រងប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយ។នេះគឺជាឈុតមួយដែលបានចាក់ផ្សាយថ្មីៗបំផុតនៅក្នុងប្រទេសហ្គាបុង ក្នុងខែសីហា ប៉ុន្តែបានស្គាល់ផងដែរនៅក្នុងផ្នែកនៃទ្វីបអាហ្រ្វិកនេះ ដែលជាតំបន់ដ៏ធំដែលគេស្គាល់ថាជា«ខ្សែក្រវាត់រដ្ឋប្រហារ» ជាមួយនឹងខ្សែសង្វាក់ជាបន្តបន្ទាប់នៃមេដឹកនាំយោធាដែលលាតសន្ធឹងពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយ ទៀត។យ៉ាងហោចណាស់មានរដ្ឋប្រហាររាប់សិបនៅអាហ្រ្វិកខាងលិច និងកណ្តាល ចាប់តាំងពីឆ្នាំ ២០២០ ដោយ៨លើកបានជោគជ័យ ខណៈពេលដែលប្រទេសផ្សេងទៀតបរាជ័យ ឬឈានដល់ជម្លោះ។ កត្តាជំរុញមានភាពស្មុគ្រស្មាញ និងមានភាពខុសប្លែកគ្នា ប៉ុន្តែអ្នកជំនាញហាក់ដូចជាយល់ស្របថា អាហ្រ្វិក គឺស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ តើលទ្ធិប្រជាធិបតេយ្យកាន់តែច្រើននៅលើទ្វីបដែលធំជាងគេទីពីររបស់ពិភពលោក នឹងរងគ្រោះដោយសារការកាន់កាប់ដោយយោធា ឬតើពួកគេនឹងធ្វើការអំពាវនាវដ៏ខ្លាំងក្លា ដើម្បីឲ្យមានអភិបាលកិច្ចកាន់តែប្រសើរឡើងឬយ៉ាងណា?រដ្ឋប្រហារនៅប្រទេសហ្គាបុង បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី លោក អាលី បុងហ្គោ អនឌីមបាស (Ali Bongo Ondimba) បានឈ្នះការបោះឆ្នោតឡើងវិញសម្រាប់អាណត្តិទីបី នៅក្នុងការបោះឆ្នោតមួយ ដែលត្រូវបានរិះគន់ដោយអ្នកសង្កេតការណ៍អន្តរជាតិ។ មេដឹកនាំរដ្ឋប្រហារ បានដាក់លោក បុងហ្គោឲ្យស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះរយៈពេលមួយសប្តាហ៍។ លោកបានក្លាយជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកកណ្តាលដែលសម្បូរប្រេងនេះនៅឆ្នាំ២០០៩ បន្ទាប់ពីមរណភាពរបស់ឪពុករបស់ខ្លួនដែលបានគ្រប់គ្រងអំណាច តាំងពីឆ្នាំ១៩៦៧។

ជនអន្តោប្រវេសន៍គុយបា១០នាក់ស្លាប់ ១៧នាក់របួស ក្នុងគ្រោះថ្នាក់រថយន្តនៅម៉ិកស៊ិក

2023/10/02 04:02:07 pm        167
ម៉ិកស៊ិក៖ វិទ្យាស្ថានអន្តោប្រវេសន៍ប្រទេសម៉ិកស៊ិកបាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់១០នាក់ស្លាប់ និង១៧នាក់រងរបួសធ្ងន់ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងដែលកំពុងដឹកពួកគេ បានជួបឧបទ្ទវហេតុ នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកភាគខាងត្បូង។ឧបទ្ទវហេតុនេះ បានកើតឡើង នៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិកលើផ្លូវហាយវ៉េ Pijijiapan-Tonala ក្នុងរដ្ឋ Chiapas ជាផ្លូវធម្មតាមួយដែលធ្វើដំណើរដោយជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងប្រទេសម៉ិកស៊ិក ពីប្រទេសហ្គាតេម៉ាឡា ក្នុងផ្លូវធ្វើដំណើរទៅភាគខាងជើង ឆ្ពោះទៅសហរដ្ឋអាមេរិក។ វិទ្យានស្ថានទេសន្តប្រវេសន៍ជាតិ(INM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញប្រភេទ Ford ត្រូវបានរៀបចំដើម្បីដឹកមនុស្សជាច្រើននាក់ ដែលបានភៀសខ្លួនចេញពីកន្លែងគ្រោះថ្នាក់។វិទ្យាស្ថាន IMN និយាយថា មនុស្ស១៧នាក់ដែលបានរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងកំពុងត្រូវបានពិនិត្យ។ ជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ដែលបានស្លាប់គឺជាកុមារ។ គ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធទៅនឹងជនអន្តោប្រវេសន៍ ពុំមែនជារឿងប្លែកនោះទេ នៅក្នុងប្រទេសម៉ិកស៊ិក ជាកន្លែងដែលមនុស្សជាច្រើនឆ្លងកាត់ប្រទេសនេះ ទៅកាន់សហរដ្ឋអាមេរិក ធ្វើដំណើរដោយគ្មានការអនុញ្ញាត ហើយយានយន្តពុំមានការថែទាំងល្អឡើយ។

ក្រុមស្ត្រីនិងគ្រូបង្រៀននៅប្រទេសឥណ្ឌា ធ្វើការតវ៉ាជុំវិញការសម្លាប់និស្សិតនៅក្នុងរដ្ឋម៉ានីពួរ

2023/10/02 03:59:50 pm        127
ឥណ្ឌា៖ ក្រុមស្ត្រី និងគ្រូបង្រៀននៅក្នុងរដ្ឋម៉ានីពួរ ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ (១ តុលា) បានរៀបចំការតវ៉ាដោយសាមគ្គីភាព ជុំវិញករណីនិស្សិតពីរនាក់ដែលត្រូវបានសម្លាប់។ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋភាគឦសានជាប់ព្រំដែនមីយ៉ាន់ម៉ាមួយនេះ បន្ទាប់ពីរូបភាពនៃសាកសពនិស្សិតជនជាតិភាគតិច ម៉ីតី ពីរនាក់ ដែលបានបាត់ខ្លួនតាំងពីខែកក្កដា បានលេចចេញនៅលើអ៊ីនធឺណិត។ក្រុមស្ត្រីជាច្រើននាក់ បានរៀបចំការតវ៉ាទ្រង់ទ្រាយធំ ដើម្បីទាមទារយុត្តិធម៌ដល់ជនរងគ្រោះ និងចាត់វិធានការតឹងរ៉ឹងលើជនជាប់ចោទ។ ទន្ទឹមនឹងនោះ លោកគ្រូអ្នកគ្រូនៅរដ្ឋធានីនៃរដ្ឋម៉ានីពួរនេះ បានអុជទៀនដើម្បីចូលរួមរំលែកទុក្ខដល់សិស្សដែលបានស្លាប់។ ចាប់តាំងពីអំពើហឹង្សាបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី៣ ខែឧសភា មក មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង៥ម៉ឺននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋម៉ានីពួរ របស់ប្រទេសឥណ្ឌាមួយនេះ៕

ក្រុមហ៊ុនអាកាសចរណ៍យ៉េម៉ែនផ្អាកជើងហោះហើរអន្តរជាតិពីទីក្រុងសាណាដែលគ្រប់គ្រងដោយក្រុមឧទ្ទាម

2023/10/02 03:57:25 pm        147
យ៉េម៉ែន៖ ក្រុមមន្ត្រី បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន បានផ្អាកជើងហោះហើរអន្តរជាតិពីរដ្ឋធានីរបស់ប្រទេសនេះ ដោយលើកឡើងពីជម្លោះជាមួយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់លើការទទួលបានមូលនិធិ។ប្រទេសយ៉េម៉ែនដំណើរការជើងហោះហើរពាណិជ្ជកម្មស្ទើរតែរៀងរាល់ថ្ងៃទៅកាន់រដ្ឋធានីអាំម៉ានរបស់ប្រទេសហ្ស៊កដានី ដែលជាគោលដៅអន្តរជាតិផ្ទាល់តែមួយគត់របស់ខ្លួនពីអាកាសយានដ្ឋានដែលគ្រប់គ្រងដោយហ៊ូធីនៅទីក្រុងសាណា ដែលបានបើកដំណើរការឡើងវិញកាលពីឆ្នាំមុន បន្ទាប់ពីការផ្អាករយៈពេល៦ឆ្នាំ។កាលពីថ្ងៃសៅរ៍ មន្ត្រីម្នាក់មកពីក្រសួងដឹកជញ្ជូនរបស់ក្រុមហ៊ូធី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Saba របស់ពួកឧទ្ទាមនេះថា៖«ជើងហោះហើររបស់ប្រទេសយ៉េម៉ែន ត្រូវបានផ្អាកពីព្រលានយន្តហោះទីក្រុងសាណា»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអាកាសចរណ៍ បានស្តីបន្ទោសក្រុមឧទ្ទាមចំពោះទង្វើនេះ ដោយចោទប្រកាន់ពួកគេពីការរឹតបន្តឹងការចូលទៅកាន់គណនីរបស់ក្រុមហ៊ុននៅក្នុងធនាគារ Sanaa ចាប់តាំងពីខែមីនា ជាការចោទប្រកាន់មួយដែលក្រុមហ៊ូធី បានបដិសេធ៕

កូរ៉េខាងជើង រិះគន់ទីភ្នាក់ងារនុយក្លេអ៊ែរអង្គការសហប្រជាជាតិថាជាអ្នកបម្រើផលប្រយោជន៍ឲ្យសហរដ្ឋអាមេរិក

2023/10/02 03:54:41 pm        144
កូរ៉េខាងជើង៖ នៅថ្ងៃចន្ទនេះ កូរ៉េខាងជើងបានរិះគន់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា កំពុងរួមដៃជាមួយយុទ្ធនាការដាក់សម្ពាធដឹកនាំដោយសហរដ្ឋអាមេរិក និងកំពុងបង្កើតសេចក្ដីសម្រេចមួយជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយហៅទីភ្នាក់ងារនេះថាជា អ្នកបម្រើផលប្រយោជន៍ឲ្យទីក្រុងវ៉ាស៊ីនតោន។អ្នកនាំពាក្យមិនបញ្ចេញឈ្មោះមួយរូបរបស់ក្រសួងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ា បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយរិះគន់សេចក្ដីសម្រេចដាក់ចេញកាលពីថ្ងៃសុក្រនៅ កិច្ចប្រជុំទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែល អំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ អ្នកនាំពាក្យរូបនេះ បានហៅសេចក្ដីសម្រេចនេះថាជាលទ្ធផលនៃការសមគំនិតគ្នា ដោយសហរដ្ឋអាមេរិកនិង សម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថាឋានៈកូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ គឺមិនអាចបកក្រោយវិញបានឡើយ។អ្នកនាំពាក្យដដែលនេះ ក៏បានចោទប្រកាន់ប្រធានទីភ្នាក់ងារនេះ លោក Rafael Grossi ផងដែរ ពីបទដឹកនាំការបង្កើតបរិយាកាសនៃការដាក់សម្ពាធលើកូរ៉េខាងជើង ដោយផ្សព្វផ្សាយរឿងខុសអំពីលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ។  ទីភ្នាក់ងារ IAEA ពុំមានមធ្យោបាយចូលទៅក្នុងប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្ដេញក្រុមអធិការកិច្ចរបស់ខ្លួនកាលពីឆ្នាំ២០0៩ ហើយក្រោយមកបានចាប់ផ្ដើមសាកល្បងនុយក្លេអ៊ែរឡើងវិញ៕

UNHCR៖ ជនភៀសខ្លួនជាង១០ម៉ឺននាក់ ធ្វើដំណើរចូលក្នុងប្រទេសអាមេនី ក្នុងរយៈពេលតិចជាងមួយសប្តាហ៍

2023/10/02 03:50:45 pm        137
អាមេនី៖ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃអាទិត្យ (១ តុលា) ថា ជនភៀសខ្លួនជាង១០០.០០០នាក់ បានទៅដល់ប្រទេសអាមេនី ចាប់តាំងពីមានប្រតិបត្តិការយោធារបស់អាស៊ែបៃហ្សង់ ដើម្បីដណ្តើមកាន់កាប់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ មកវិញ។បន្ទាប់ពីការវាយលុករបស់អាស៊ែបៃហ្សង់ ក្នុងការដណ្ដើមតំបន់បំបែក ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ការគ្រប់គ្រងរបស់ខ្លួនវិញ ជនជាតិអាមេនីចំនួន១២ម៉ឺននាក់ របស់ទីក្រុងការ៉ាបាក់នេះ បានចាប់ផ្តើមនូវអ្វីដែលក្លាយជាការភៀសខ្លួនដ៏ធំបំផុតទៅកាន់ប្រទេសអាមេនី ដោយមនុស្សជាច្រើននិយាយថា ពួកគេភ័យខ្លាចការធ្វើទុក្ខបុកម្នេញ និងការបោសសម្អាតជនជាតិភាគតិច បើទោះបីជាមានការសន្យារបស់អាស៊ែបៃហ្សង់ អំពីសុវត្ថិភាពរបស់ប្រជាជនទាំងនោះក៏ដោយ។តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាផ្នែកមួយនៃអាស៊ែបៃហ្សង់ ប៉ុន្តែប្រជាជនភាគច្រើនជាពួកគ្រិស្តសាសនិកអាមេនី ដែលបានបង្កើតសាធារណរដ្ឋស្វ័យប្រកាស អាតសាក់ (Artsakh) កាលពីរយៈពេលបីទសវត្សរ៍មុន បន្ទាប់ពីជម្លោះក្រុមជនជាតិភាគតិចដ៏បង្ហូរឈាម នៅពេលដែលសហភាពសូវៀតដួលរលំមក៕

ភ្លើងឆេះក្លឹបរាត្រី ក្នុងក្រុង Murcia របស់អេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ៧នាក់

2023/10/02 12:57:32 am        253
មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ក្នុងអគ្គិភ័យនៅក្លឹបរាត្រីមួយ ក្នុងទីក្រុង Murcia ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។ នេះបើតាមការប្រាប់ឲ្យដឹងពីសំណាក់អភិបាលក្រុង ដែលបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលមិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីមានហេតុការណ៍ឆេះនេះ។សេវាសង្គ្រោះបន្ទាន់បានប្រាប់ឲ្យដឹងនៅលើវេទិកាបណ្ដាញសង្គម X ថា អគ្គិភ័យបានឆាបឆេះឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងក្លឹបរាត្រី Teatre នៅតំបន់ជាយក្រុង Atalayas។ វីដេអូដែលបានចេញផ្សាយនៅលើគណនី X របស់សេវាកម្មពន្លត់អគ្គិភ័យប្រចាំទីក្រុង Murcia បានបង្ហាញថា អ្នកពន្លត់អគ្គិភ័យ កំពុងប្រឹងប្រែងគ្រប់គ្រងអណ្តាតភ្លើង នៅខាងក្នុងក្លឹបនោះ។ អភិបាលក្រុង Murcia លោក Jose Ballesta បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ចំនួនអ្នកស្លាប់នៅក្នុងក្លឹបរាត្រី នៅតំបន់ Atalayas បានកើនឡើងដល់ ៧នាក់ហើយ»។លោកអភិបាលក្រុង បានបន្ថែមថា សេវាសង្គ្រោះបន្ទាន់កំពុងធ្វើកិច្ចការរបស់ខ្លួន ដើម្បីស្វែងរកមូលហេតុនៃការឆាបឆេះនេះ។ ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ថា មនុស្ស ៤នាក់ ត្រូវទទួលការព្យាបាល នៅមន្ទីរពេទ្យ ដោយសារស្រូបផ្សែងចូលខ្លួនច្រើនពេក៕

យ៉ាងហោចណាស់៩នាក់បានស្លាប់ ដោយសាររថយន្តក្រុងធ្លាក់ចូលជ្រលងភ្នំ នៅភាគខាងត្បូងឥណ្ឌា

2023/10/01 11:56:28 pm        275
រថយន្តក្រុងទេសចរណ៍មួយគ្រឿងដឹកអ្នកដំណើរ ៦០នាក់ បានបាត់បង់លំនឹងនៅត្រង់ផ្លូវបត់ ហើយបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំ ដោយបានសម្លាប់អ្នកដំណើរយ៉ាងហោចណាស់ ៩នាក់ និងជាច្រើននាក់ទៀតរងរបួស នៅទីក្រុង Nilgiris ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ (ទី៣០ ខែកញ្ញា) ។មន្ត្រីប្រចាំតំបន់បាននិយាយថា រថយន្តក្រុងនេះកំពុងធ្វើដំណើរពីទីក្រុង Coonoor ទៅកាន់តំបន់ Tenkasi ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ ដែលបានធ្វើបច្ចុប្បន្នភាពឡើងដល់ ៩នាក់ហើយ។នាយករដ្ឋមន្រ្តី លោក Narendra Modi បានសម្តែងការសោកសៅរបស់លោកនៅលើបណ្ដាញសង្គម និងបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.៤០៨ដុល្លារដល់ក្រុមគ្រួសារនៃសព។ មេដឹកនាំប្រចាំរដ្ឋ លោក M.K. Stalin ក៏បានប្រកាសផ្តល់សំណងដល់អ្នកទេសចរ ដែលស្លាប់ និងរបួស ក្នុងឧបទ្ទវហេតុនេះដែរ។ប្រទេសឥណ្ឌាមានគ្រោះថ្នាក់នៅលើដងផ្លូវច្រើនជាងគេបំផុតក្នុងពិភពលោក ដោយសារតែមានអ្នកបើកបរជាច្រើនមិនទទួលបានការបណ្តុះបណ្តាល កង្វះការអនុវត្តច្បាប់ ការថែទាំផ្លូវហាយវេមិនបានគ្រប់គ្រាន់ និងរថយន្តមិនទទួលបានការត្រួតពិនិត្យតាមប្រព័ន្ធឧបករណ៍ទំនើប៕

ទួរគីនិយាយថា ភេរវករបានបំផ្ទុះគ្រាប់បែក នៅអគាររដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា

2023/10/01 10:54:58 pm        225
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី បានឲ្យដឹង នៅថ្ងៃអាទិត្យ (ទី១ ខែតុលា) នេះ ថា ភេរវករ ២នាក់ បានធ្វើការវាយប្រហារដោយគ្រាប់បែក នៅមុខអគារក្រសួង ក្នុងទីក្រុងអង់ការ៉ា ដោយបន្ថែមថា ម្នាក់ក្នុងចំណោមពួកគេនោះ បានស្លាប់នៅក្នុងការបំផ្ទុះនោះ និងម្នាក់ទៀតត្រូវបាន «ទប់ស្កាត់» ដោយអាជ្ញាធរ នៅទីនោះ។ប្រព័ន្ធផ្សព្វផ្សាយទួរគីមុននេះ បានរាយការណ៍ថា ការផ្ទុះមួយត្រូវបានឮ នៅក្បែររដ្ឋសភា និងអគារក្រសួង ហើយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញនូវរូបភាពវីដេអូនៃកម្ទេចកម្ទី ដែលរាយប៉ាយ នៅតាមដងផ្លូវក្បែរក្រសួងមហាផ្ទៃ។ រូបភាពរបស់សារព័ត៌មាន Reuters បានបង្ហាញឲ្យឃើញទាហាន រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងរថពាសដែក បានប្រមូលផ្តុំគ្នានៅជិតចំណុចកណ្តាលរដ្ឋធានីរបស់ទួរគី ជាកន្លែងដែលនគរបាល បានបិទផ្លូវជាច្រើននៅក្បែរនោះ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Ali Yerlikaya បានប្រាប់ឲ្យដឹងតាមរយៈប្រព័ន្ធបណ្ដាញសង្គម X ថា មន្ត្រីនគរបាល ២នាក់ បានរងរបួសបន្តិចបន្តួច ក្នុងហេតុការណ៍នេះ ដែលកើតឡើងនៅវេលាម៉ោង ៩:៣០ ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:៣០ ម៉ោងសកល) ។ លោកបាននិយាយថា៖ «ភេរវករ ២នាក់ បានទៅដល់ទីនោះដោយរថយន្តពាណិជ្ជកម្មធុនស្រាល នៅមុខច្រកចូលនៃអគ្គនាយកដ្ឋានសន្តិសុខរបស់ក្រសួងកិច្ចការផ្ទៃក្នុងរបស់យើង ហើយបានធ្វើការវាយប្រហារដោយគ្រាប់បែក»។ លោកបានបន្ថែមថា ម្នាក់បានបំផ្ទុះខ្លួនឯង ហើយម្នាក់ទៀត ត្រូវបាន «ទប់ស្កាត់» ដែលជាធម្មតាមានន័យថា ត្រូវបានសម្លាប់។ ប្រធានរដ្ឋអាជ្ញារបស់ទីក្រុងអង់ការ៉ា បានបើកការស៊ើបអង្កេតលើអ្វីដែលខ្លួនហៅថា ជាការវាយប្រហារភេរវកម្មនេះ ខណៈដែលអាជ្ញាធរ មិនទាន់បានកំណត់អត្តសញ្ញាណក្រុមសកម្មប្រយុទ្ធជាក់លាក់ណាមួយនៅឡើយទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យដោះស្រាយច្រាំងទន្លេមេគង្គបាក់នៅព្រែកលៀប និង​រំដោះទឹកជន់លិច​មហាវិថីឈ្នះឈ្នះ
10/18/2026 05:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួប​លោក​វ៉ាន សាកូលីន ពលរដ្ឋខ្មែរជិះម៉ូតូឆ្លង​កាត់​ប្រទេស​ជា​ច្រើន​(គោលដៅ​១៥​ប្រទេស) ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសតួកគីយ៉េ
10/18/2026 05:10 PM
រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកនាំគណៈប្រតិភូ​កម្ពុជាទៅ​ចូលរួមកិច្ចប្រជុំលើកទី៧៧ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល ប្រទេស​ហ្វីលីពីន
10/18/2026 03:10 PM
វគ្គបណ្តុះបណ្តាលកម្មវិធី R&I4E 2026 ជំរុញនិស្សិតកម្ពុជាបង្កើតធុរកិច្ចថ្មីពីគម្រោងស្រាវជ្រាវ
10/18/2026 01:10 PM
ប្រជានេសាទនៅតំបន់ឆ្នេរ Michoacan របស់ម៉ិកស៊ិក ប្រឈមនឹងការមកដល់របស់ព្យុះសង្ឃរា Trudy
10/18/2026 01:10 PM
UN ថា ភាគីសង្រ្គាមនៅស៊ូដង់ ពុំបានខិតទៅរកកិច្ចប្រជុំនោះទេ និងសូមជំរុញឲ្យបញ្ឈប់ការវាយប្រហារយានដ្រូន
10/18/2026 01:10 PM
UN ជំរុញឲ្យជំនួយចូលដល់ស្រ្តីមានផ្ទៃពោះ ១៣.០០នាក់ នៅទីក្រុង Taiz របស់យេម៉ែន
10/18/2026 01:10 PM
លោកស្រី Von der Leyen ៖ EU ​ស្នើសុំឲ្យទប់ស្កាត់ការនាំចូលពីវិស័យផ្សេងទៀតរបស់ចិន
10/18/2026 01:10 PM
លោក Zelenskiy៖ ជំនួបត្រីភាគីជាមួយអាមេរិក និងរុស្ស៊ី អាចកើតឡើង អំឡុងជំនួប G20
10/18/2026 01:10 PM
យុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
10/18/2026 01:10 PM