គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

លោកម៉ាក្រុង៖បារាំងគ្រោងដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ

2023/09/25 08:02:13 am        259
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា ប្រទេសរបស់លោកនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក មូហាមេដ បាហ្សូម(Mohamed Bazoum)។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា៖«បារាំង បានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់ទៅប្រទេសបារាំងវិញ»។លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា បានចប់សព្វគ្រប់ ហើយទាហានបារាំង នឹងដកចេញនៅក្នុង «រយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្ដាហ៍ខាងមុខ» ដោយមានការដកចេញទាំងស្រុង នៅចុងឆ្នាំនេះ។ប្រទេសបារាំង បានរក្សាទាហានប្រមាណ ១.៥០០ នាក់នៅមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយបានបដិសេធសំណើរបស់មេដឹកនាំយោធាថ្មីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ(Niamey) រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរនោះ។ មេដឹកនាំថ្មីទាំងនោះ បានទាមទារឲ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសនេះ បន្ទាប់ពីលោកម៉ាក្រុង បដិសេធមិនទទួលស្គាល់រដ្ឋប្រហារ៕

ថ្ងៃទី២៤កញ្ញានេះ មនុស្ស៧នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងមានយានយន្ត ១៧៦គ្រឿងត្រូវបានផាកពិន័យ

2023/09/24 04:43:47 pm        780
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឱ្យដឹងថា ការ​រឹត​បន្ដឹង​ច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេស​គឺ​មាន​ចំនួន​សរុប​ ៣៧គោលដៅ និងមានយានយន្តចូលគោលដៅចំនួន ៨០១គ្រឿង ក្នុងនោះមានម៉ូតូ ៧២២​គ្រឿង​ និងបានរកឃើញយានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង មានម៉ូតូចំនួន ១៦២​គ្រឿង ​ត្រូវ​បានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។របាយការណ៍ដដែល បានវាយតម្លៃថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាក​ពិន័យ​យាន​យន្ត​ល្មើស​បាន​ដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ ពិសេសអ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​បាន​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ។ចំពោះគ្រោះថ្នាក់ចរាចរណ៍វិញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​បណ្តា​លឱ្យមនុស្សស្លាប់ចំនួន ៧នាក់ និងរបួសធ្ងន់ស្រាល ១៣នាក់ កើត​ឡើង​ដោយ​សារការប៉ះទង្គិចគ្នាចំនួន ១៣លើលើ កត្តាល្បឿន ១២លើក និងមិនគោរពសិទ្ធិ ១លើក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៨៦នាក់នៅថ្ងៃទី២៤កញ្ញានេះ ក្នុងប្រតិបត្តិការ​បង្ក្រាបគ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស

2023/09/24 04:29:59 pm        226
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជន​សង្ស័យ​ចំនួន៨៦នាក់ក្នុងនោះមានស្រ្ដី៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ​បង្ក្រាប​បទ​ល្មើសគ្រឿងញៀនចំនួន៣៤ករណី នៅទូទាំងប្រទេស។ នគរបាលបន្ថែមថាក្នុងចំណោមជនសង្ស័យចំនួន ៨៦នាក់ មានអ្នកមានផ្ទុកសារធាតុញៀន អ្នក​ប្រើប្រាស់​ និងឃាត់ខ្លួនតាមដីកាតុលាការ ដោយដក​ហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេតាមីន​មួយ​ចំនួន។នគរបាលបញ្ជាក់ថាការបង្រ្កាបបានធ្វើឡើងចំនួន ១៣អង្គភាព ក្នុង​នោះ​ក៏​មាន​កង​រាជ​អាវុធ​ហត្ថ​ចូលរួម និងនៅតាមបណ្ដាខេត្តដូចជា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ១ករណី ​ខេត្ត​បន្ទាយ​មានជ័យ​៣ករណី កំពង់ស្ពឺ ១ករណី កំពង់ធំ ១ករណី កណ្តាល ៣ករណី រាជធានីភ្នំពេញ ៥​ករណី​ ព្រះវិហារ ១ករណី សៀមរាប ១ករណី ក្រចេះ ១ករណី ស្វាយរៀង ១ករណី តាកែវ ៣ក​រ​ណី ​និងខាងកងរាជអាវុធហត្ថ៤អង្គភាព នៅខេត្តបន្ទាយមានជ័យបង្ក្រាបបាន ១ករណី នៅបាត់​ដំបង​បង្ក្រាប​បាន ២ករណី តាកែវ ១ករណី និងខេត្តឧត្តរមានជ័យបង្ក្រាបបាន ១ករណី។បច្ចុប្បន្នជនសង្ស័យទាំង៨៦នាក់ត្រូវបានសមត្ថកិច្ចបន្តនីតិវិធីតាមផ្លូវច្បាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សមត្ថកិច្ចបង្រ្កាបទីតាំងបើកហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទ ៣ទីតាំងឃាត់ខ្លួនជនសង្ស័យ១២នាក់

2023/09/23 03:13:51 pm        31
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដូនពេញ បង្រ្កាបទីតាំងបើកហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ៣ទីតាំងឃាត់ខ្លួនជនសង្ស័យ ១២នាក់ ។សមត្ថកិច្ច​បានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងលក់កាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុច ម្តុំផែថ្ម ប្រមាណ ៣ទីតាំង ឃាត់ខ្លួនជនសង្ស័យ ១២នាក់។គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ (ស្រី៤) ក្នុងនោះ ម្ចាស់ទីតាំងម្នាក់ នារីបំរើ ៣នាក់ និងអ្នកទួលសេវាកម្មផ្លូវភេទម្នាក់ ។គោលដៅទី២៖ ផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ២នាក់នារី ជាអ្នកបំរើសេវាកម្មផ្លូវភេទ។ គោលដៅទី៣៖ ផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ (ស្រី៤) ក្នុងនោះមានអ្នកអនាម័យម្នាក់ អ្នកយាមម៉ូតូម្នាក់ និងនារីបំរើការសេវាកម្មផ្លូវភេទ ៣នាក់ និងបានចាប់យកវត្ថុតាងមួយចំនួនដែលបម្រើសេវាកម្ម;ផ្លូវ;ភេទ។ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។ ដោយឡែក នារីដែលបំរើការសេវាកម្មផ្លូវភេទ ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ អប់រំ ៕ ដោយ ៖ តារាវុទ្ធី

នគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ជនសង្ស័យ០៣ ពាក់ព័ន្ធគ្រឿងញៀន

2023/09/23 10:04:00 am        108
ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅទី២ បើកការស្រាវជ្រាវ រហូតឈានឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយប្រើពេលវេលា២ថ្ងៃ នៅគោលដៅ២ផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ទី១ ជុំ ទី ភេទប្រុស អាយុ៤០ឆ្នាំ , ទី២ឈ្មោះ សុខ ផល ភេទប្រុស អាយុ ២៥ឆ្នាំ និងទី៣ឈ្មោះ យូ គឹម ដារុណ ភេទប្រុស អាយុ៣៩ឆ្នាំ ( មានដីការចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន ) ។ លោកអ៊ុ រតនា នាយកប៉ុស្តិ៍ច្បារអំពៅ២ បានប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យទាំង០៣នាក់ខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវរហូតពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២១ និងថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ដោយដំបូងឡើយឃាត់បាន០២នាក់ នៅក្នុងសង្កាត់ច្បារអំពៅ២ និងម្នាក់ទៀតត្រូវឃាត់បាននៅសង្កាត់ស្ទឹងមានជ័យទី២ ។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀនមួយចំនួនផងដែរ ។ បច្ចុប្បន្នជនទាំង០៣នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ លោកនាយប៉ុស្តិ៍បានបន្តឱ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជាររបស់ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជានិច្ច ក្នងការបង្ក្រាបឱ្យខាងតែបាន និងមានប្រសិទ្ធិភាពបំផុត លើបញ្ហាគ្រឿងញៀននេះ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យគ្រឿងញៀន អាចរីករាលដាលបន្តកាន់តែខ្លាំងឡើង បំផ្លាញស្រទាប់មនុស្ស និងប៉ះពាល់ដល់សង្គមជាតិនោះឡើយ ៕ ដោយ ៖ លីហេង

កងកម្លាំងគាំទ្ររហ័ស RSF ត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ជាមួយកងទ័ពស៊ូដង់

2023/09/22 02:41:33 pm        221
មេដឹកនាំកងទ័ពគាំទ្ររហ័ស(RSF)លោក Mohamed Hamdan Dagalo បាននិយាយនៅក្នុងការបង្ហាញខ្លួនដ៏កម្រក្នុងវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ ហើយនិងចូលរួមកិច្ចពិភាក្សានយោបាយទូលំទូលាយដើម្បីបញ្ចប់ជម្លោះស៊ីវិលមួយនេះ ជាមួយកងទ័ពស៊ូដង់ ។ លោក Dagalo បានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅក្នុងសារវីដេអូថតទុកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយនិងត្រូវបានបញ្ចេញដោយកងកម្លាំអ RSFភ្លាមៗ មុនពេលមេដឹកនាំកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan គ្រោងនឹងថ្លែងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតមួយនេះ ដែលធ្វើឡើងនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។ ភាគច្រើននៃការទំនាក់ទំនងកាលពីពេលថ្មីៗរបស់លោក Hemedti គឺជាសារសំឡេង ហើយទីកន្លែងដែលលោកស្នាក់នៅ គ្រាន់តែជាប្រភពនៃការព្យាករណ៍ប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF កាលពីពាក់កណ្តាលខែមេសា ។ នៅក្នុងសារវីដេអូដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ លោកស្លៀកពាក់ឯកសណ្ឋានយោធា អង្គុយពីក្រោយតុ ជាមួយនឹងទង់ជាតិស៊ូដង់ នៅពីក្រោយលោក ស្របពេលដែលលោកអានសុន្ទរកថា ។ ទីតាំងរបស់លោក ពុំត្រូវបានគេដឹងច្បាស់នោះទេ ។ ដោយឡែក មេដឹកនាំកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan បានថ្លែងនៅអង្គការសហប្រជាជាតិ ដោយលោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់ទុកកងកម្លាំង RSFថាជាអង្គការភេរវកម្ម ហើយនិងប្រឆាំងនឹងក្រុមអ្នកឧបត្ថម្ភពួកគេនៅក្រៅព្រំដែនស៊ូដង់ ៕

រថយន្តក្រុងដឹកក្រុមភ្លេងសាលាវិទ្យាល័យធ្លាក់ជ្រោះសម្លាប់មនុស្ស ២នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរដ្ឋញូវយ៉ក

2023/09/22 02:27:27 pm        275
រថយន្តក្រុងដឹកក្រុមភ្លេងព្យុហយាត្រាសាលាវិទ្យាល័យ ធ្វើដំណើរតាមផ្លូវទៅកាន់ជំរំតន្រ្តី បានបើកធ្លាក់ផ្លូវហាយវ៉េ និងធ្លាក់ចូលជ្រោះចោត ស្ថិតក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រយៈពេលប៉ុន្មានក្រោយឧបទ្ទេវហេតុគ្រោះថ្នាក់កើតឡើង លោកស្រី Kathy Hochul គឺជាអភិបាលរដ្ឋញូវយ៉ក និយាយថា វាទំនងជារថយន្តបែកកង់មុខ បានធ្វើឲ្យឧបទ្ទេវហេតុនេះកើតឡើង បើទោះបីជាមូលហេតុដែលបណ្តាលកើតមានគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ ។ លោកវរសេនីយ៍ទោ Richard Mazzone មកពីនគរបាលរដ្ឋញូវយ៉ក និយាយថា រថយន្តក្រុងសម្លាប់ស្រ្តី ២នាក់ ដែលស្ថិតក្នុងចំណោមអ្នកដំណើរ ៤៤នាក់ រួមទាំងសិស្សសាលា ៤០នាក់ និងមនុស្សពេញវ័យ ៤នាក់ បានធ្វើដំណើរចេញពីសាលាវិទ្យាល័យ Farmington ស្ថិតនៅលើកោះវែង ទៅកាន់រដ្ឋ Pennsylvania ។ សិស្សសាលារាប់សិបនាក់ បានរងរបួសពកក្បាលស្រាល ហើយនិងជាំ ហើយត្រូវបានគេមើលឃើញដើរជុំវិញកន្លែងកើតហេតុ ក្រោយគ្រោះថ្នាក់កើតឡើង ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ស្រ្តី ២នាក់ ដែលបានស្លាប់ ត្រូវបានគេបញ្ជាក់ថាមានឈ្មោះ Beatrice Ferarri អាយុ ៧៧ឆ្នាំ មកពីទីក្រុង Farmingdale និងឈ្មោះ Gina Pellettiere អាយុ ៤៣ឆ្នាំ មកពីទីក្រុង Massapequa ស្ថិតលើកោះវែង ។ អ្នកស្រី Pellettiere គឺជាមនុស្សម្នាក់ក្នុងចំណោមទីប្រឹក្សាក្រុមភ្លេងព្យុហយាត្រា។ ឧបទ្ទេវហេតុគ្រោះថ្នាក់នេះដែរ បានកើតឡើងនៅពេលរសៀល តាមបណ្តោយផ្លូវហាយវ៉េ Interstate 84 ស្ថិតនៅជិតទីក្រុង Wawayanda មានចម្ងាយប្រហែលល ១៥០ គ.មភាគពាយព្យនៃទីក្រុងញូវយ៉ក ជិតព្រំប្រទល់រដ្ឋ New Jersey ៕

កាណាដាចង់ឱ្យឥណ្ឌាសហការក្នុងការស៊ើបអង្កេតឃាតកម្ម ដោយបដិសេធមិនបញ្ចេញភស្តុតាង

2023/09/22 02:16:33 pm        274
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអំពាវនាវឱ្យប្រទេសឥណ្ឌា សហការជាមួយការស៊ើបអង្កេតលើឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ នៅខេត្តប្រ៊ីធធីស-កូឡំប៊ី នៅប្រទេសកាណាដា ហើយបាននិយាយថាខ្លួននឹងមិនបញ្ចេញភស្តុតាងអ្វីនោះឡើយ។លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថា ទីក្រុង Ottawa មានការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar វ័យ៤៥ឆ្នាំ កាលពីខែមិថុនា ដែលជំរុញឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុង New Delhi ។សារព័ត៌មាន CBC បានរាយការណ៍ដាច់ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ដោយសំអាងដល់ប្រភពមួយចំនួនថា រដ្ឋាភិបាលកាណាដា បានប្រមូលផ្តុំទាំងកម្លាំងមនុស្ស និងប្រព័ន្ធសញ្ញានៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៅក្នុងការស៊ើបអង្កេតរយៈពេលជាច្រើនខែលើឃាតកម្មមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ នេះ។រហូតមកដល់ពេលនេះ បណ្ដាសម្ព័ន្ធមិត្តប្រពៃណីកាណាដា បានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នជាពិសេសនោះ គឺជាផ្នែកមួយនៃនយោបាយ ដោយសារតែសហរដ្ឋអាមេរិក និងតួអង្គសំខាន់ៗផ្សេងទៀត មើលឃើញថា ឥណ្ឌាជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន៕

អ៊ុយក្រែនព្រមានអំពីរដូវរងាដ៏លំបាក ខណៈរុស្ស៊ីវាយប្រហារទីក្រុងនានារបស់ខ្លួន

2023/09/22 02:11:28 pm        284
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) អ៊ុយក្រែនបានព្រមានថា ខែរដូវរងាដ៏លំបាកនឹងកើតឡើងបន្ទាប់ពីរបាំងមីស៊ីលរុស្ស៊ីដ៏ធំ តម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។រុស្សីបានចាប់ផ្តើមការវាយប្រហារ ខណៈអ៊ុយក្រែនត្រៀមសម្រាប់រដូវរងាលើកទីបី ក្នុងអំឡុងពេលការលុកលុយរយៈពេល១៩ខែរបស់ទីក្រុងមូស្គូ និងខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទស្សនកិច្ចក្នុងសម័យសង្គ្រាមលើកទីពីររបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការវាយប្រហារនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់នៅតំបន់ Kherson និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងផ្នែកផ្សេងៗទៀតនៃប្រទេសអ៊ុយក្រែន ដោយក្រុមអាជ្ញាធរនៅតែបន្តស្វែងរកជនរងគ្រោះនៅក្នុងទីក្រុងមួយចំនួន។ការវាយប្រហារថ្មីនេះ បានកើតឡើងខណៈប្រទេសប៉ូឡូញបាននិយាយថា ខ្លួននឹងគោរពការសន្យាដែលមានស្រាប់នៃការផ្គត់ផ្គង់អាវុធដល់ទីក្រុង គីវ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសនេះនិយាយថា ខ្លួននឹងមិនផ្តល់អាវុធដល់អ្នកជិតខាងរបស់ខ្លួន ក្នុងជម្លោះរវាងអ្នកជិតខាងទាំងពីរទៀតនោះទេ។ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេលជាងមួយឆ្នាំកន្លះ ជាមួយនឹងរដូវរងា ដែលអាចមានសភាពធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ដោយនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ទីភ្នាក់ងារប្រតិបត្តិករថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា លំនៅដ្ឋានចំនួន៣៩៨ខ្នងត្រូវបានដាច់ចរន្តអគ្គិសនី ខណៈការវាយប្រហារក៏បានបំផ្លាញមូលដ្ឋានថាមពលេជាច្រើនទីតាំងនៅទូទាំងប្រទេសផងដែរ៕

ប៉េរូដុតកម្ទេចចោលគ្រឿងញៀនទម្ងន់១៥តោន ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន

2023/09/22 02:03:37 pm        276
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអាជ្ញាធរប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀនទម្ងន់ជាង ១៥តោនដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន អំឡុងប្រតិបត្តិការប្រឆាំងសារធាតុណាកូទិកជាច្រើនលើកនៅទូទាំងប្រទេស ។ ក្រុមមន្រ្តីក្នុងស្រុកនិយាយថា គ្រឿងដែលរួមទាំងសារធាតុកូកាអ៊ីន កញ្ឆា និងសារធាតុគីមីជាច្រើនផ្សេងទៀត ស្ថិតក្នុងដំណាក់កាលផលិតផ្សេងៗគ្នា ។ វាគឺជាលើកទី ៣ហើយដែលក្រសួងមហាផ្ទៃប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀននៅក្នុងទីក្រុង Lima ។ លោក Miguel Angel Nunez គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកបទបញ្ជាផ្ទៃក្នុងនៃក្រសួងមហាផ្ទៃប៉េរូ បាននិយាយថា អំឡុងឆ្នាំ ២០២៣នេះ ប្រទេសរបស់លោករឹបអូសបានគ្រឿងញៀនទម្ងន់ ៥៣តោន ។ សូមបញ្ជាក់ថា ការផលិតគ្រឿងញៀននៅប្រទេសប៉េរូ បានកើនឡើងយ៉ាងខ្លាំងនៅតាមតំបន់ព្រំដែនជាមួយប្រទេប្រេស៊ីល និងតំបន់ Ucayali ជាកន្លែងដែលដំណាំស្លឹកកូកា រីកកាន់តែធំត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះ រហូតដល់ផ្ទៃដីទំហំ ១០.២២៩ហិចតា កាលពីឆ្នាំ ២០២១១ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប
05/18/2026 07:05 PM
ឥណ្ឌូនេស៊ីទទួលបានយន្តហោះចម្បាំងបារាំង ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន
05/18/2026 07:05 PM
តម្លៃប្រេងហក់ឡើងបន្តិច ខណៈលោក Trump បន្តគំរាមអ៊ីរ៉ង់ ដោយការបិទច្រកសមុទ្រ Hormuz
05/18/2026 07:05 PM
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កិច្ចខិតខំប្រឹងប្រែងខ្លួនឯង គឺជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែលេចធ្លោក្នុងសង្គម
05/18/2026 07:05 PM