គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់
នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ
ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ

សន្តិសុខ និង សង្គម

[UPDATE] មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់៦៧នាក់ ខណៈភ្លៀងនៅតែបន្ត

2024/07/08 09:37:27 am        272
ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លៀងរដូវមូសុង និងបំណាក់ដី នៅក្នុងប្រទេសនេប៉ាល់ បានកើនឡើងដល់ ៦៧ នាក់ ខណៈមនុស្ស ៣២ នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន និងជាង៤០ នាក់ផ្សេងទៀតបានរងរបួស។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ(Xinhua) បានឲ្យដឹងថា នគរបាល នេប៉ាល់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ជនរងគ្រោះមានបុរស៤១ នាក់ និងស្ត្រី ២៦ នាក់ ។ សេចក្តីថ្លែងការណ៍បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១.៤៤៥នាក់ នាក់មកពីស្រុកផ្សេងៗគ្នាត្រូវបានជួយសង្គ្រោះដោយជោគជ័យ និងជម្លៀសទៅកាន់គោលដៅមានសុវត្ថិភាព។យោងតាមក្រសួងមហាផ្ទៃ មនុស្សប្រហែល ៣៥.០០០ នាក់បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ជាពិសេសនៅតំបន់ទំនាបដែលគេស្គាល់ថាជាតំបន់ ធើរ៉ៃ (Terai) ។ ស្រុកជាង២០ ក្នុងចំណោមស្រុក៧៧ បស់ប្រទេសនេប៉ាល់ រងគ្រោះខ្លាំងជាងគេ ដោយសារទឹកជំនន់ និងបំណាក់ដី៕

មនុស្សស្លាប់៦នាក់ទៀតក្នុងគ្រោះទឹកជំនន់នៅរដ្ឋអាសាម ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់ ៥៨នាក់

2024/07/07 02:32:10 pm        183
ស្ថានភាពទឹកជំនន់នៅរដ្ឋ អាសាម (Assam) ប្រទេសឥណ្ឌានៅតែធ្ងន់ធ្ងរកាលពីថ្ងៃសៅរ៍ បើទោះបីជាមានភ្លៀងធ្លាក់តិចក៏ដោយ។ យោងតាមព្រឹត្តិបត្ររបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ នេះ (ASDMA) កាលពីល្ងាចថ្ងៃសៅរ៍ មនុស្ស ២,៣លាននាក់នៅទូទាំង ២៩ ស្រុកនៃរដ្ឋ អាសាម ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយមានមនុស្សស្លាប់៦ នាក់ទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារគ្រោះធម្មជាតិនេះ កើនឡើងដល់ ៥៨ នាក់។ ក្រុមមន្ត្រីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៦នាក់កាលពីថ្ងៃសៅរ៍ មានពីរនាក់ត្រូវបានរាយការណ៍ពីស្រុកចារៃដេអូ ( Charaideo) ខណៈម្នាក់ នៅស្រុកហ្គលប៉ារ៉ា (Goalpara) ម្នាក់ក្នុងស្រុក ម៉ូរីហ្គូន ( Morigaon) ម្នាក់ក្នុងស្រុក សូនីតពួរ ( Sonitpur) និងម្នាក់ស្រុក ទិនស៊ូគា (Tinsukia) ។ ក្មេងប្រុសអនីតិជនម្នាក់បានលង់ទឹកស្លាប់នៅក្នុងទីក្រុងហ្គូវ៉ាហាទី(Guwahati) កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ រដ្ឋមន្ត្រីក្រសួងកិច្ចការមាតុភូមិលោក អាមីត សា (Amit Shah) បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីប្រចាំរដ្ឋអាសាម លោក ហ៊ីម៉ាន់តា ប៊ីស្វា សាម៉ា (Himanta Biswa Sarma) អំពីស្ថានភាពទឹកជំនន់។ លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី Narendra Modi ឈរយ៉ាងរឹងមាំជាមួយប្រជាជន រដ្ឋអាសាម ហើយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដែលអាចធ្វើទៅបានដល់រដ្ឋរងគ្រោះ៕

វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសាលារៀននៅហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់

2024/07/07 01:27:49 pm        139
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សយ៉ាងហោចណាស់មនុស្ស ១៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយនៅតំបន់ហ្កាហ្សាស្ទ្រីប។ មនុស្សរាប់សិបនាក់ទៀតបានរងរបួស។យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុម ហាម៉ាស អគារនេះកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់នៅជំរំជនភៀសខ្លួន នូសេរ៉ាត់(Nuseirat) នៅកណ្តាលតំបន់ហ្កាហ្សា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករជាច្រើននាក់ដែលកំពុងប្រតិបត្តិការនៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។ សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។ ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាជម្រក៕

មនុស្ស ៨នាក់ស្លាប់ និង២លាននាក់ រងផលប៉ះពាល់ដោយសារទឹកជំនន់នៅបង់ក្លាដែស

2024/07/07 01:20:42 pm        112
ក្រុមមន្ត្រីបានបញ្ជាក់នៅចុងសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសបង់ក្លាដែសក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨ នាក់ហើយ ដែលបណ្តាលឱ្យមនុស្សជាង ២ លាននាក់រងផលប៉ះពាល់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកនៅតាមទន្លេធំៗ ហក់ឡើងហៀរច្រាំងទន្លេ ។ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ១៧០ លាននាក់មួយនេះ ត្រូវបានហ៊ុព័ទ្ធខ្វាត់ខ្វែងដោយទន្លេរាប់រយ បានឃើញទឹកជំនន់ញឹកញាប់ជាងមុនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខុសប្រក្រតី និងរលាយផ្ទាំងទឹកកកនៅខាងលើជួរភ្នំហិមាល័យ។ស្នងការនគរបាលទីក្រុងជនបទភាគខាងជើង លោក សាប៊ូច រ៉ាណា (Sabuj Rana) បានប្រាប់សារព័ត៌មាន AFP ថា ក្មេងប្រុសជំទង់ពីរនាក់បានស្លាប់នៅពេលទូកមួយបានក្រឡាប់លិចក្នុងទីក្រុង សាចាឌួ (Shahjadur) ។លោកបានបន្តថា មានមនុស្ស៩នាក់ក្នុងទូកតូចនោះ ។មនុស្ស៧នាក់បានហែលទៅទីសុវត្ថិភាព។ ក្មេងប្រុស២នាក់មិនចេះហែលទឹកបានលង់ទឹកស្លាប់៕

ទឹកជំនន់រដូវមូសុង បំណាក់ដី និងរន្ទះបាញ់រនៅនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់

2024/07/07 01:16:54 pm        104
មន្ត្រីម្នាក់បាននិយាយ ថា មនុស្សយ៉ាងហោចណាស់ ៤៧ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់នៅសប្ដាហ៍នេះ។ថ្លែងទៅកាន់សភាជាតិ រដ្ឋមន្ត្រីក្រសួងការងារ លោក Dol Prasad Aryal បាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ ក្នុងព្យុះភ្លៀងរដូវមូសុងដែលបង្កជាទឹកជំនន់ និង ២៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងបំណាក់ដី។ លោកបានបន្ថែមថា មនុស្ស ១៩ នាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារដោយរន្ទះបាញ់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៧ នាក់។ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) បានជន់លិចផ្លូវ ធ្វើឱ្យផ្ទះសម្បែង និងយានជំនិះនៅក្រោមទឹក ដោយបង្ខំឱ្យអ្នកស្រុកត្រូវឆ្លងកាត់ទឹកជំនន់ក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។បំណាក់ដី និងទឹកជំនន់ដ៏គំហុកគឺជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ ដែលសំបូរដោយភ្នំ ក្នុងរដូវភ្លៀងមូសុង ហើយបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ។ ភ្លៀងមូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ជាធម្មតាបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕

ជនអន្តោប្រវេសន៍ចំនួន ៨៩នាក់បានស្លាប់ បន្ទាប់ពីទូកក្រឡាប់នៅក្បែរប្រទេសម៉ូរីតានី

2024/07/05 11:54:05 am        96
ទីភ្នាក់ងារព័ត៌មានរដ្ឋ និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា ជនអន្តោប្រវេសន៍ជិត៩០នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរឆ្នេរសមុទ្រប្រទេស ម៉ូរីតានី (Mauritania) កាលពីដើមសប្តាហ៍នេះ ។ទីភ្នាក់ងារព័ត៌មានរដ្ឋបាននិយាយថា ឆ្មាំល្បាតឆ្នេរ ម៉ូរីតានី បានរកឃើញសាកសពមនុស្ស ៨៩ នាក់នៅលើទូកនេសាទប្រពៃណីដ៏ធំមួយដែលបានលិចកាលពីថ្ងៃចន្ទទី១ ខែកក្កដា នៅលើឆ្នេរសមុទ្រនៃមហាសមុទ្រអាត្លង់ទិក ប្រហែល ៤គីឡូម៉ែត្រ ពីទីក្រុង ឌីអាហ្គោ (Ndiago) ភាគនិរតីរបស់ប្រទេសស្ថិតតំបន់អាហ្វ្រិកខាងលិចមួយនេះ ។ ទូកមួយដឹកមនុស្ស ៤១ នាក់មកដល់កំពង់ផែ ឡា រ៉េស្ទីនហ្គា (La Restinga) ក្នុងកោះ កាណារី (Canary) របស់ប្រទេសអេស្ប៉ាញ ។ អ្នកមួយចំនួនដែលមានសភាពទន់ខ្សោយ បានបញ្ជាក់ថាពួកគេបានរសាត់អណ្ដែតនៅសមុទ្រអស់រយៈពេលដប់ថ្ងៃមកហើយ។ ទីភ្នាក់ងារនេះបានដកស្រង់សម្ដីពីអ្នកនៅរស់រានមានជីវិតដោយនិយាយថា ទូកបានចេញដំណើរពីព្រំដែននៃប្រទេសសេណេហ្គាល់ និងហ្គាំប៊ី ដោយមានអ្នកដំណើរ ១៧០ នាក់ នៅលើទូក ដែលនាំឱ្យចំនួនអ្នកបាត់ខ្លួនកើនឡើងដល់ ៧២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋដដែលបាននិយាយថា ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្ស៩នាក់ រួមទាំងក្មេងស្រីអាយុ៥ឆ្នាំម្នាក់ផងដែរ។ ផ្លូវទឹកក្នុងមហាសមុទ្រអាត្លង់ទិក មានគ្រោះថ្នាក់បំផុតដោយសារតែចរន្តទឹកក៏ដូចជារលកខ្លាំង រួមផ្សំទាំងការដឹកចំនួនជនអន្តោប្រវេសន៍លើសចំណុះ ហើយជាញឹកញាប់ពុំមានទឹកទទួលទានគ្រប់គ្រាន់៕

ចិន ជំរុញឱ្យសហភាពអឺរ៉ុប ធ្វើការពិភាក្សាដោយស្មោះ ខណៈពន្ធលើរថយន្តអគ្គិសនីចូលជាធរមាន

2024/07/05 11:25:55 am        87
សារព័ត៌មាន គ្លូបបល ថែមស៍ (Global Times) ដែលគាំទ្រដោយរដ្ឋរបស់ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «បង្ហាញភាពស្មោះត្រង់» នៅក្នុងកិច្ចពិភាក្សាបច្ចេកទេស មុនពេលដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិន (EVs) បន្ទាប់ពីប្លុកនេះបាននិយាយថា ពន្ធបណ្តោះអាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃសុក្រ (០៥ កក្កដា) នេះ។នៅពេលដែលរដ្ឋបាលសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald Trump) បានដំឡើងពន្ធលើទំនិញចិនមានតម្លៃ ៣០០ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹង ប្រទេសចិន ជាធម្មតាបានឆ្លើយតបយ៉ាងឆាប់រហ័សជាមួយនឹងការទប់ស្កាត់របស់ខ្លួន ប៉ុន្តែមកដល់ព្រឹកថ្ងៃសុក្រនេះ ទីក្រុងប៉េកាំង បានត្រឹមតែជំរុញឱ្យទីក្រុងប្រ៊ុចសែល ធ្វើការចរចារឱ្យកាន់តែម៉ឹងម៉ាត់ប៉ុណ្ណោះ។ចំណងជើងធំៗនៃអត្ថបទពីសារព័ត៌មាន Global Times បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងប្រ៊ុចសែល ស្របពេលភាពស្ងៀមស្ងាត់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀត បានបង្ហាញថា «ប្រទេសចិនជំរុញឱ្យសហភាពអឺរ៉ុប ពន្លឿនការពិគ្រោះយោបល់លើដំណោះស្រាយការដំឡើងពន្ធរថយន្ដ EV» ខណៈដកស្រង់សម្តីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ហឺ យ៉ាតុង (He Yadong) កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងពន្ធដែលនឹងមកដល់ រហូតដល់ ៣៧,៦ ភាគរយលើរថយន្ត EV ផលិតនៅចិនថា «នៅតែមានរយៈពេលបួនខែទៀតសម្រាប់ការសម្របសម្រួល»។សូមបញ្ជាក់ថា អាជ្ញាធរចិន ជារឿយៗបានបង្ហើបនូវអ្វីដែលពួកគេអាចនឹងធ្វើបន្ទាប់ តាមរយៈការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការសម្ភាសន៍ជាមួយឥស្សរជនឧស្សាហកម្ម។ រដ្ឋាភិបាលចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួន ដោយបង្ហាញឆន្ទៈក្នុងការចរចា ហើយបាននិយាយថា ខ្លួនមិនចង់ចូលរួមក្នុងសង្គ្រាមពន្ធផ្សេងទៀតទេ ប៉ុន្តែថានឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិន៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាចុះឆ្មុកបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់

2024/07/04 06:10:08 pm        227
ភ្នំពេញ ៖ កម្លាំងគណះបញ្ជាឯកភាពខណ្ឌ៧មករាចុះឆ្មុកបង្ក្រាប់ទីតាំងល្បែងស៉ីសងមួយកន្លែង ប្រភេទជល់មាន់អនឡាញ និងបៀក្រាត ជាដើម ដកហូតវត្ថុតាង រួមមាន កំព្យូទ័រ ទូរទស្សន៍ និងឃាត់ខ្លួនមនុស្សចំនួន០៨នាក់។​ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចាត់ឲ្យលោក ណុប ផា អភិបាលរង ដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌ ចុះឆ្មុកបង្ក្រាប់ជាក់ស្ដែងតែម្ដង ទីតាំងល្បែងស៉ីសងនៅចំណុចផ្ទះលេខ៣១Eoz ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថាទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាជល់មាន់អនឡាញ បៀរក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៨នាក់នៅវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្សប្រុសស្រីចំនួន០៨នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បី សួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។គួរំលឹកផងដែរគួររំលឹកថាកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់៕អត្ថបទ៖ កុម្ភះ

UN៖ យុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កការគំរាមកំហែងខ្លាំងដល់ប្រជាជនតំបន់ហ្កាហ្សា

2024/07/04 02:19:11 pm        237
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ បង្កការគំរាមកំហែងដ៏ធំដល់ប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលមនុស្សកាន់តែច្រើនត្រឡប់ទៅតំបន់ដែលត្រូវបានទម្លាក់គ្រាប់បែក ឬតំបន់មានការប្រយុទ្ធគ្នាខ្លាំង។ទីភ្នាក់ងារជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ារបស់អង្គការសហប្រជាជាតិ (UNRWA) បាននិយាយនៅក្នុងសារបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កុមារបានរើកកាយនៅតាមកម្ទេចកម្ទីថ្ម ប្រឈមទៅនឹងហានិភ័យដ៏គួរឱ្យព្រួយបារម្ភជារៀងរាល់ថ្ងៃ ដូច្នេះគ្មានកន្លែងណាមានសុវត្ថិភាពទេ នៅក្នុងតំបន់ហ្កាហ្សា។យោងតាមអង្គភាពសេវាសកម្មភាពកំចាត់មីនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កម្ទេចកម្ទីជាង ៣៧លានតោន នៅតំបន់ហ្កាហ្សាស្ទ្រីប មានផ្ទុកសារធាតុមិនឆេះ(អាសបេស្តូស) សារធាតុចម្លងរោគផ្សេងទៀត និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រហែល ៨០០.០០០តោន។ យ៉ាងហោចណាស់១០ភាគរយនៃគ្រាប់រំសេវ ដែលបានបាញ់ ពុំបានផ្ទុះ។អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងការវាយលុករបស់ក្រុមហាម៉ាសឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងអំឡុងពេលនោះ មនុស្សប្រហែល១.២០០នាក់បានស្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ។

មនុស្ស១៥នាក់ស្លាប់ ក្នុងការវាយប្រហាររបស់កងកម្លាំងយោធាប៉ារ៉ា ក្នុងពេលការប៉ះទង្គិចប្រដាប់អាវុធកើនឡើងនៅស៊ូដង់

2024/07/04 02:15:59 pm        224
យ៉ាងហោចណាស់មនុស្ស១៥នាក់បានស្លាប់ និង៣២នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃពុធ ក្នុងការវាយប្រហារដោយកាំភ្លើងធំ ធ្វើឡើងដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) ទៅលើទីផ្សារមួយកន្លែងក្នុងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur នៅភាគខាងលិចប្រទេសស៊ូដង់។ លោក Ibrahim Khatir អគ្គនាយកនៃក្រសួងសុខាភិបាលរដ្ឋ North Darfur បានប្រាប់សារព័ត៌មានស៊ីនហួរ ថា អ្នកស្លាប់ និងរងរបួសទាំងអស់ គឺជាជនស៊ីវិល។ចាប់តាំងពីថ្ងៃទី១០ ខែឧសភា ការប៉ះទង្គិចគ្នាខ្លាំង បានកើតមានឡើងនៅក្នុងក្រុង El Fasher រដ្ឋធានីនៃរដ្ឋ Darfur ខាងជើង។ វាគឺជាការកើនឡើងចុងក្រោយបំផុតនៃជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។រហូតមកដល់ពេលនេះ ជម្លោះដ៏បង្ហូរឈាមនេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៦.៦៥០នាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលនៃកិច្ចការមនុស្សធម៌។ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នាពេលថ្មីៗនេះ បានកើនឡើងនៅជួរមុខជាច្រើនកន្លែងទូទាំងប្រទេសស៊ូដង់ ជាពិសេសនៅក្នុងរដ្ឋ Sinnar, West Kordofan និងរដ្ឋ North Darfur ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា មនុស្សជាង ៥៥.៤០០នាក់ បានភៀសខ្លួនចេញពីទីក្រុង Singa ជារដ្ឋធានីរបស់រដ្ឋ Sinnar ដោយសារតែមានការប្រយុទ្ធគ្នា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ប្ដេជ្ញាថាច្រកសមុទ្រ Hormuz នឹងមិនបើកឡើងវិញទេ ខណៈអាមេរិក បន្តបិទកំពង់ផែអ៊ីរ៉ង់
04/23/2026 10:04 AM
ភាគហ៊ុនអាស៊ី ហក់ឡើងតាម Wall Street ដល់កម្រិតខ្ពស់បំផុត តែការកើនឡើងតម្លៃប្រេងមិនឋិតឋេរ
04/23/2026 10:04 AM
ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” មិត្តចិនបានបង្ហាញពីការគាំទ្រលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងធ្វើទំនើបកម្មវិស័យយោធាកម្ពុជា
04/23/2026 10:04 AM
លោក Zelenskyy និយាយថា ការចរចាលើបញ្ហាអ៊ុយក្រែនមិនអាចរង់ចាំរហូតដល់សង្គ្រាមអ៊ីរ៉ង់ចប់បានទេ
04/23/2026 09:04 AM
សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥
04/23/2026 09:04 AM
មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
04/23/2026 09:04 AM
ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន
04/23/2026 09:04 AM
ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍»
04/23/2026 09:04 AM
ព្រះខ័នរាជស្វាយរៀងនឹងត្រូវជួប Al Kuwait SC របស់គូវ៉ែត ក្នុង​វគ្គផ្ដាច់ព្រ័ត្រ AFC Challenge League
04/23/2026 08:04 AM
ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
04/23/2026 08:04 AM