ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

សាលារៀនជាច្រើននៅទីក្រុងហុងកុងត្រូវបានបិទ ខណៈមានការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង

2023/09/14 08:32:46 pm        95
ទីក្រុងហុងកុង បានបិទសាលារៀនជាច្រើនទីតាំងនៅថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ បន្ទាប់ពីក្រុមអាជ្ញាធរបានចេញប្រកាសនូវសញ្ញាអាសន្នភ្លៀងធ្លាក់ខ្ពស់បំផុតទីពីរ និងបានព្រមានអំពីទឹកជំនន់យ៉ាងទូលំទូលាយ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកាលពី១៤០ឆ្នាំមុនមក។ក្រុមសង្កេតការណ៍អាកាសធាតុរបស់ទីក្រុង បានចេញសញ្ញាអាសន្នពណ៌ «ក្រហម» នៅមុនម៉ោង៦ព្រឹក(ម៉ោងក្នុងស្រុក) ដោយនិយាយថា កម្រិតភ្លៀងលើសពី៥០មីលីម៉ែត្រក្នុងរយៈពេលមួយម៉ោង កំពុងធ្លាក់ចុះ ហើយទំនងជានឹងបន្តទៀត។ ភ្លៀងធ្លាក់ខ្លាំងបានកើតឡើង ខណៈទីក្រុងនេះនៅតែបន្តជួសជុលការខូចខាត បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដោយភ្ជាប់ជាមួយនឹងព្យុះទីហ្វុង ហៃខួយ (Haikui) ដែលបានឆ្លងកាត់នៅក្បែរនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តំបន់ជាច្រើននៃទីក្រុងភ្នំមួយនេះ នៅតែមានហានិភ័យខ្ពស់នៃបំណាក់ដី បន្ទាប់ពីអាកាសធាតុសើមខុសពីធម្មតា៕

យោធាអាមេរិក បន្តបេសកកម្មប្រឆាំងភេរវកម្មចេញពីមូលដ្ឋាន នៅក្នុងប្រទេសនីហ្សេ

2023/09/14 07:39:56 pm        83
ប្រមុខទ័ពអាកាសអាមេរិកប្រចាំតំបន់អឺរ៉ុប និងអាហ្រ្វិក បាននិយាយកាលពីថ្ងៃពុធថា យោធាសហរដ្ឋអាមេរិក បានបន្តបេសកកម្មប្រឆាំងភេរវកម្ម នៅក្នុងប្រទេសនីហ្សេ ដោយហោះហើរយានដ្រូន និងយន្តហោះផ្សេងទៀតចេញពីមូលដ្ឋានទ័ពអាកាសក្នុងប្រទេសនេះ ជាងមួយខែ បន្ទាប់ពីរដ្ឋប្រហារ បានបញ្ឈប់សកម្មភាពទាំងអស់ នៅទីនោះ ជាបណ្តោះអាសន្ន។ចាប់តាំងពីរដ្ឋប្រហារខែកក្កដាមក កងកម្លាំងសហរដ្ឋអាមេរិកចំនួន ១.១០០នាក់ ដែលដាក់ពង្រាយនៅក្នុងប្រទេសនេះ ត្រូវបានបង្ខាំងនៅខាងក្នុងមូលដ្ឋានយោធារបស់ពួកគេ។ កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណបាននិយាយថា បុគ្គលិកយោធាខ្លះ និងគ្រឿងយុទ្ធោបករណ៍មួយចំនួន ត្រូវបានផ្លាស់ប្តូរពីមូលដ្ឋានទ័ពអាកាសនៅជិតទីក្រុងនីញ៉ាម៉េ(Niamey) ដែលជារដ្ឋធានីនៃប្រទេសនីហ្សេទៅកាន់មូលដ្ឋានមួយផ្សេងទៀតនៅក្នុងទីក្រុងអាហ្គាដេស( Agadez)។ ទីក្រុងនីញ៉ាម៉េ មានចម្ងាយប្រហែល ៩២០ គីឡូម៉ែត្រពី ទីក្រុងអាហ្គាដេស។ជាការឆ្លើយតបទៅនឹងសំណួរមួយរបស់សារព័ត៌មាន AP អំពីរបៀបដែលសហរដ្ឋអាមេរិក អាចបន្តបេសកកម្មប្រឆាំងភេរវកម្មដោយពុំមានជើងហោះហើរទាំងនោះ ឧត្តមសេនីយ៍ ចេមស៍ ហែកឃើ ( James Hecker) មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសប្រចាំនៅទ្វីបអឺរ៉ុប និងអាហ្រ្វិក បាននិយាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះនៃបេសកកម្មស៊ើបការណ៍និងឃ្លាំមើលទាំងនោះ អាចបន្តឡើងវិញបាន ដោយសារការចរចាររបស់សហរដ្ឋអាមេរិកជាមួយរបបយោធា។

​ជនជាតិប៉ាឡេស្ទីន៥នាក់ បានស្លាប់ក្នុងការផ្ទុះមួយអំឡុងពេលតវ៉ានៅព្រំដែនតំបន់ហ្គាហ្សា

2023/09/14 07:28:57 pm        85
ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន៥នាក់ ត្រូវបានស្លាប់កាលពីថ្ងៃពុធ (១៣ កញ្ញា) នៅឯព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា ដោយសារឧបករណ៍ផ្ទុះដែលហាក់ដូចជាត្រូវបានបំផ្ទុះដោយចៃដន្យ ខណៈការតវ៉ានៅតាមបណ្តោយព្រំដែន ដែលងាយនឹងបង្កជាហិង្សា បានកើតមានឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់ជាច្រើនខែ។យុវជនហ្គាហ្សារាប់សិបនាក់ បានធ្វើការតវ៉ានៅតាមបណ្តោយព្រំដែន ដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីន ដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។ ក្រុមបក្សពួកតវ៉ាប៉ាឡេស្ទីនបាននិយាយថា ការផ្ទុះនោះ បណ្តាលមកពីឧបករណ៍ដែលក្រុមបាតុករមួយចំនួនបានគ្រោងប្រើ ក្នុងអំឡុងពេលបាតុកម្ម។ យោធាអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបាតុករបានព្យាយាមគប់គ្រឿងផ្ទុះទាំងនោះទៅលើទាហានរបស់ខ្លួនតាមព្រំដែន ហើយក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្ស៥នាក់ត្រូវបានស្លាប់នៅក្នុងហេតុការណ៍នោះផងដែរ៕

បុគ្គលិកសុខាភិបាលនៅប្រទេសឈីលី តវ៉ាប្រឆាំងនឹងលក្ខខណ្ឌការងារមិនច្បាស់លាស់

2023/09/14 07:10:16 pm        83
ក្រុមកម្មករក្នុងប្រទេសឈីលី បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានី Santiago កាលពីថ្ងៃពុធ (១៣ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញបុគ្គលិកសុខាភិបាលជិត៧.០០០នាក់ ដែលត្រូវបានជួលនៅអំឡុងពេលកម្រិតខ្ពស់នៃជំងឺរាតត្បាតកូវីដ និងការបរាជ័យរបស់ក្រសួងសុខាភិបាលប្រទេសនេះ ក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យនេះ។បុគ្គលិកពេទ្យរាប់សិបនាក់បានកាន់បដា និងគ្រវីទង់ជាតិ ហើយដើរដង្ហែនៅមុខវិមានប្រធានាធិបតី La Moneda ខណៈពួកគេបានចូលរួមក្នុងកូដកម្មរយៈពេល៤៨ម៉ោង ដែលរៀបចំដោយសហជីពសហព័ន្ធ Fenats ជាតិ ដែលរួមមានបុគ្គលិកសុខាភិបាលជាច្រើន។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយដកស្រង់សម្តីរបស់ប្រធានសហជីព Fenats លោកស្រី Karen Palma បានឲ្យដឹងថា កូដកម្មនេះមានគោលបំណងបង្ខំឱ្យរដ្ឋាភិបាលទទួលខុសត្រូវ ចំពោះការប្តេជ្ញាចិត្តដែលបានធ្វើឡើងទាក់ទងនឹងអាជីពការងារ និងប្រាក់លើកទឹកចិត្តចូលនិវត្តន៍។ សហជីពនោះ ក៏ស្វះស្វែងឲ្យមានការកែប្រែការបញ្ឈប់បុគ្គលិកប្រហែល៦.៣០០នាក់ ដែលបានបាត់បង់ការងារដោយផ្នែកខ្លះនៃការរឹតត្បិតថវិកាផងដែរ៕

បំណាក់ដី និងទឹកជំនន់ វាយប្រហារភាគខាងត្បូងប្រទេសប្រេស៊ីល ខណៈព្យុះស៊ីក្លូនទីពីរបានមកដល់

2023/09/14 07:06:22 pm        77
អ្នកស្រុកមួយចំនួននៃរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បាននិយាយអំពីការព្រួយបារម្ភរបស់ពួកគេ ខណៈព្យុះស៊ីក្លូនថ្មីបានវាយប្រហារកាលពីថ្ងៃពុធ (១៣ កញ្ញា) រយៈពេលមួយសប្តាហ៍បន្ទាប់ពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិច បានបណ្ដាលមនុស្សយ៉ាងហោចណាស់៤១នាក់បានស្លាប់ និងមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។រូបភាពពីយានដ្រូន Esteio ដែលជាទីក្រុងមួយនៅជិតរដ្ឋធានី Porto Alegre របស់រដ្ឋនោះ បានបង្ហាញពីបំណាក់ដី និងផ្លូវជន់លិចជាច្រើន។វិទ្យាស្ថានជាតិឧតុនិយមរបស់ប្រទេសប្រេស៊ីល បានព្រមានអំពីព្យុះស៊ីក្លូនក្រៅតំបន់ត្រូពិចថ្មីមួយ ដែលកំពុងបង្កើតខ្លួននៅឆ្នេរសមុទ្ររដ្ឋ Rio Grande do Sul នៅចន្លោះថ្ងៃពុធ (១៣ កញ្ញា) និងថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា)នេះ ដែលអាចនឹងមានភ្លៀងធ្លាក់ចន្លោះពី៨០មីលីម៉ែត្រ ទៅ១៥០មីលីម៉ែត្រ។ វិទ្យាស្ថានជាតិឧតុនិយមបាននិយាយថា នៅក្នុងតំបន់នានានៃទីក្រុង Porto Alegre កម្រិតទឹកភ្លៀងអាចឡើងដល់ជាង ១០០មីលីម៉ែត្រ៕

អ្នកស្វែងរកសិទ្ធិជ្រកកោនជួបឧបសគ្គ ក្នុងជំរំនៅព្រំដែនម៉ិកស៊ិក-អាមេរិក

2023/09/14 06:17:23 pm        85
ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើន នៅក្នុងទីក្រុងព្រំដែនម៉ិកស៊ិក ទីវ៉ាណា (Tijuana) និងទីក្រុង គីវដាដ វ៉ារ៉េហ្ស (Ciudad Juarez) បានប្រមូលផ្តុំគ្នានៅជិតជញ្ជាំងព្រំដែន ដោយសង្ឃឹមថានឹងបានចូលទៅក្នុងសហរដ្ឋអាមេរិកដើម្បីសុំសិទ្ធិជ្រកកោន ដែលអ្នកទាំងនោះកំពុងជួបឧបសគ្គជាច្រើន។ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះ ជាធម្មតានឹងធ្វើការណាត់ជួបតាមរយៈកម្មវិធីសិទ្ធិជ្រកកោន CBP One របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែមិនមានកាលបរិច្ឆេទច្បាស់លាស់ ពួកគេបានទៅបោះជំរំ ឬរង់ចាំនៅជាប់ព្រំដែន ដោយសង្ឃឹមថា ឆ្មាំល្បាតព្រំដែននឹងចាប់ពួកគេ ហើយបញ្ជូនទៅកាន់សហរដ្ឋអាមេរិក នៅក្រោមការដោះលែងមនុស្សធម៌ ហើយពួកគេអាចសុំសិទ្ធិជ្រកកោននៅទីនោះបាន។លោក Cesar Alessio វ័យ២១ឆ្នាំ ជនជាតិវេណាហ្ស៊ុយអេឡា បាននិយាយថា លក្ខខណ្ឌនៅខាងម៉ិកស៊ិកគឺមិនងាយស្រួលនោះទេ ដោយអ្នកស្វែងរកសិទ្ធិជ្រកកោន ត្រូវឆ្លងកាត់ការធ្វើដំណើរដ៏វែងឆ្ងាយ ភាពអត់ឃ្លាន និងអាកាសធាតុដ៏អាក្រក់។ លោក Alessio បានរង់ចាំការណាត់ជួបតាមរយៈកម្មវិធីសិទ្ធិជ្រកកោន CBP One របស់ខ្លួននៅប្រទេសម៉ិកស៊ិកអស់រយៈពេលបីខែមកហើយ៕

អាមេរិកប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនៅរដ្ឋ Georgia បន្ទាប់ពីព្យុះសង្ឃរា អ៊ីដាលីយ៉ា

2023/09/14 05:33:45 pm        113
ក្រសួងសុខាភិបាល និងប្រជាសេវារបស់សហរដ្ឋអាមេរិក (HHS) កាលពីថ្ងៃពុធ (១៣ កញ្ញា) បានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ (PHE) សម្រាប់រដ្ឋ Georgia ដើម្បីដោះស្រាយជាមួយនឹងផលប៉ះពាល់នៃព្យុះសង្ឃរា អ៊ីដាលីយ៉ា។ខ្យល់ព្យុះនោះ បានបោកបក់លើឆ្នេរឈូងសមុទ្ររដ្ឋហ្វ្លរីដា កាលពីចុងខែសីហា ជាមួយនឹងខ្យល់កន្រ្តាក់ខ្លាំង ភ្លៀងធ្លាក់ជោគជាំ និងរលកសមុទ្រធំៗ មុនពេលឆ្ពោះទៅភាគអាគ្នេយ៍នៃរដ្ឋ Georgia ជាទីដែលទឹកជំនន់ធ្វើឲ្យអ្នកស្រុកមួយចំនួនជាប់ខ្លួននៅក្នុងលំនៅឋានរបស់ពួកគេ។ក្រសួងសុខាភិបាល HHS បាននិយាយថា ដោយមានសេចក្តីប្រកាសអាសន្នសុខភាពនេះ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកផ្គត់ផ្គង់ទាំងអស់ នឹងមានភាពបត់បែនកាន់តែច្រើនក្នុងការបំពេញតម្រូវការសង្គ្រោះបន្ទាន់របស់មនុស្ស ដែលគ្របដណ្តប់ដោយផែនការសុខភាពវេជ្ជសាស្រ្ត និងជំនួយបរិក្ខារ។ សេចក្តីប្រកាសនេះបដិសេធលក្ខខណ្ឌតម្រូវមួយចំនួនដូចជា គ្រូពេទ្យ ឬអ្នកជំនាញផ្នែកថែទាំសុខភាពផ្សេងទៀត មិនចាំបាច់ត្រូវមានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋ ដែលពួកគេផ្តល់សេវាដល់ប្រជាជននោះទេ៕

មន្ត្រីជលផល៖ ផ្សោតញីមួយក្បាលបានងាប់ដោយសារវ័យចាស់

2023/09/14 05:17:56 pm        649
កំពង់ចាម៖ មន្ត្រីជលផលកំពង់ចាម បានឱ្យដឹងថា សត្វផ្សោតញីមួយក្បាលបានងាប់ តាមការសន្និដ្ឋាន គឺដោយសារតែវ័យចាស់ ។សាកសពសត្វផ្សោតនេះ ត្រូវបានប្រជានេសាទប្រទះឃើញអណ្ដែតទឹក ទន្លេមេគង្គកំពង់ចាម ក្នុងភូមិសាស្ត្រឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ ។លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផល ​និងមន្ត្រីអង្គការ WWF ​បានចុះពិនិត្យស្ថានភាពសាកសពសត្វផ្សោត ​ដែលងាប់នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍​ពីប្រជានេសាទ ។លោក បានបញ្ជាក់ថា ផ្សោតញី​ដែលងាប់នេះ ​មានលេខសម្គាល់០៨៧ ​មានអាយុប្រមាណ២៧ឆ្នាំ មានទម្ងន់១០៥គីឡូក្រាម​ មានប្រវែង២,១០ម៉ែត្រ​ ។បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ​គឺវាបានងាប់រយៈពេល៤ទៅ៥ថ្ងៃហើយ ៕

ជនអន្តោប្រវេសន៍មកពីជុំវិញពិភពលោក ប្រមូលផ្តុំគ្នានៅចន្លោះរបាំងព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា

2023/09/13 07:09:26 pm        260
ជនអន្តោប្រវេសន៍រាប់រយនាក់ រួមទាំងក្រុមគ្រួសារមកពីទ្វីបអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារ នៅចន្លោះរបាំងព្រំដែនដ៏ធំពីរ ដែលខ័ណ្ឌចែកសហរដ្ឋអាមេរិក និងម៉ិកស៊ិក នៅជិតទីក្រុងសានឌីហ្គោ (San Diego) ដែលជាទិដ្ឋភាពដែលធ្វើឲ្យគេនឹកឃើញដល់ពីការប្រមូលផ្តុំគ្នាកាលពីខែឧសភា។បុគ្គលិកផ្តល់ជំនួយ និងអ្នកតស៊ូមតិ បានចែកអាហារដល់មនុស្សទាំងនោះតាមចន្លោះបន្ទះដែកពណ៌ត្នោតចាស់និងការផ្តល់អាហារដល់កុមារជាអាទិភាព ខណៈពេលដែលពួកគេរង់ចាំការដំណើរការដោយការិយាល័យគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក។រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញមនុស្សកំពុងតម្រង់ជួរជុំវិញមន្ត្រីល្បាតព្រំដែនអាមេរិក នៅពេលពួកគេ ផ្តល់ទិសដៅនានា។អ្នកស្រី អាឌ្រៀណា ចាសសូ (Adriana Jasso) អ្នកតស៊ូមតិសិទ្ធិមនុស្ស នៅគណៈកម្មាធិការសេវាកម្មមិត្តអាមេរិក បាននិយាយថា៖«ការវិវឌ្ឍនៃចំនួនដែលយើងកំពុងឃើញនេះ បានចាប់ផ្តើម កាលពីថ្ងៃអង្គារ និងថ្ងៃពុធនៃសប្តាហ៍មុន»។

ចិននិយាយថា សេដ្ឋកិច្ចរបស់ខ្លួនមានភាពធន់ ហើយបានការច្រានចោលការព្រួយបារម្ភរបស់លោកខាងលិច

2023/09/13 06:59:23 pm        248
ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារ (១២ កញ្ញា) ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់ និងមិនបានដួលរលំនោះទេ ដោយបានច្រានចោលការអះអាងពីលោកខាងលិចថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងធ្លាក់ចុះ ហើយអាចបណ្តាលឱ្យមានបញ្ហាកាន់តែទូលំទូលាយ។ បណ្ដាមន្ត្រីមកពីប្រទេសនានា រួមទាំងអូស្ត្រាលី និងសហរដ្ឋអាមេរិក បានលើកឡើងជាសាធារណៈនូវការព្រួយបារម្ភ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហៅស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនថាកំពុងមាន «វិបត្តិ» ខណៈហិរញ្ញិកអូស្ត្រាលី លោក ជីម ឆាលមើស (Jim Chalmers) បាននិយាយថា សេដ្ឋកិច្ចធ្លាក់ចុះរបស់ចិន អាចជះឥទ្ធិពលដល់ប្រទេសអូស្ត្រាលី។ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានសក្ដានុពលដ៏អស្ចារ្យ ហើយថាមូលដ្ឋានគ្រឹះនៃការកែលម្អរយៈពេលវែងមិនផ្លាស់ប្តូរទេ។ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បន្ទាប់ពីការរឹតបន្តឹងរយៈពេលបីឆ្នាំនៃកូវីដ១៩ បានបាត់បង់សន្ទុះបន្ទាប់ពីការចាប់ផ្តើមយ៉ាងឆាប់រហ័សនៅក្នុងត្រីមាសទី១ ដែលបណ្ដាលមកពីការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
10/20/2026 08:10 PM
គណៈកម្មការផ្សះផ្សា UNCLOS បានឯកភាពបញ្ចូលរាល់អ្វីដែលកម្ពុជាបានស្នើនៅក្នុងកញ្ចប់វិធានការកសាងជំនឿទុកចិត្ត
10/20/2026 08:10 PM
កម្ពុជាស្នើ ៤ចំណុចសំខាន់ទៅ គណៈកម្មការផ្សះផ្សា UNCLOS ដើម្បី កម្ពុជា-ថៃ ថយភាពតានតឹង កើនទំនុកចិត្តឡើងវិញ
10/20/2026 08:10 PM
UNHCR៖ មនុស្ស​ជាង ២៥០.០០០នាក់ បានភៀសខ្លួននៅយេម៉ែន តាំងពីខែសីហា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំង​ក្លា​
10/20/2026 07:10 PM
លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
10/20/2026 07:10 PM
នគរបាល​រុះរើជំរំតវ៉ា ពាក់ព័ន្ធបញ្ហាផ្ទះសម្បែង នៅព័រទុយហ្គាល់ ដោយចាប់ខ្លួន​មនុស្ស​ជាង ៥០នាក់ ​
10/20/2026 07:10 PM
ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី បង្កឲ្យមានបាតុកម្មដែលក្រុមសកម្មជនទាមទារឲ្យមានវិធានការដោះស្រាយផ្សែងអ័ព្ទ
10/20/2026 07:10 PM
មនុស្សជាង​ ១០នាក់ស្លាប់ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅអេហ្ស៊ីប
10/20/2026 07:10 PM
វិមានក្រឹមឡាំងសង្ឃឹមថា ជំនួបលោក Putin-Witkoff អាចនឹងរៀបចំឡើង ដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន
10/20/2026 06:10 PM
ក្រុមកុបករចូលលួចក្នុងហាងលក់គ្រឿងអលង្ការនៅទីក្រុង Lyon អំឡុងបាតុកម្មនៅបារាំង
10/20/2026 06:10 PM