គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

បេឡារុសហាមពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែននៅបរទេស ដោយបារម្ភពីការរីករាលដាលក្នុងចំណោមអ្នកដែលរត់គេចពីការគាបសង្កត់

2023/09/06 11:09:27 am        76
បេឡារុស៖ ប្រធានាធិបតីផ្តាច់ការរបស់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារ បានហាមឃាត់ពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែនរបស់ពួកគេ ខណៈពេលដែលស្នាក់នៅក្រៅប្រទេស ដែលអាចបង្ខំឲ្យអ្នកដែលភៀសខ្លួនចេញពីប្រទេស ចំពេលមានការគាបសង្កត់ឲ្យវិលត្រឡប់មករក្សាទុកឯកសារធ្វើដំណើររបស់ពួកគេ។ប្រជាជនបេឡារុស ប្រមាណពី២០០ ទៅ ៣០០.០០០ នាក់ បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងនឹងការបោះឆ្នោត ដែលបានធ្វើឲ្យលោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ឡើងកាន់តំណែង បាននាំឲ្យមានការបង្រ្កាបដ៏ឃោរឃៅលើក្រុមប្រឆាំងនយោបាយ។លទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាត់ទុកជាទូទៅថា មានការរៀបចំផែនការយ៉ាងប៉ិនប្រសប់។ក្រឹត្យរបស់លោកលូកាសិនកូ បានបញ្ជាក់ថា លិខិតឆ្លងដែនបេឡារុសអាចបន្តជាថ្មីបាន លុះត្រាតែអ្នកកាន់នោះ ជាអ្នកស្រុកដែលបានចុះឈ្មោះ មុនពេលចាកចេញពីប្រទេសនេះ៕

ទាហានបួគីណា ហ្វាសូ និងក្រុមអ្នកស្ម័គ្រចិត្ត៥៣នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម

2023/09/06 10:49:05 am        80
បួគីណាហ្វាសូ៖ យោងតាមទាហាន សមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសបួគីណា ហ្វាសូ យ៉ាងហោចណាស់៥៣នាក់ បានស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមយុទ្ធជនឧទ្ទាម នៅក្នុងភាគខាងជើងប្រទេស ។ ទាហាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហានចំនួន១៧ នាក់ និងក្រុមអ្នកស្ម័គ្រចិត្ត ផ្ដល់ជំនួយយោធា ៣៦នាក់បានស្លាប់ ក្នុងការវាយប្រហារមួយនៅឃុំកូមប្រ៊ី (Koumbri) ក្នុងខេត្តយ៉ាតេនហ្កា (Yatenga) កាលពីថ្ងៃចន្ទ ។   ប្រភពខាងលើបានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុងទីប្រជុំជននេះ ដើម្បីអាចជួយការពារឲ្យប្រជាពលរដ្ឋតាំងទីលំនៅថ្មីដែលរាតត្បាតដោយក្រុមយុទ្ធជននេះជាង២ឆ្នាំមកនេះ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថាទង្វើដ៏កំសាកនេះនឹងមិនអាចគេចផុតពីការផ្ដន្ទាទោសឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ប្រភពឬសគល់ភេរវករដែលនៅសេសសល់និងកំពុងរត់គេចខ្លួន ដោយបន្ថែមថា ក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ក៏ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេត្រូវបានបំផ្លាញចោលផងដែរ៕

អាមេរិក និយាយថា កូរ៉េខាងជើងនឹងទទួលផលវិបាកតាមទង្វើរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

2023/09/06 09:31:12 am        87
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕

ព្យុះស៊ីក្លូននាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រេស៊ីលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងទីក្រុងជាច្រើនត្រូវជន់លិច

2023/09/06 09:28:36 am        80
ប្រេស៊ីល៖ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល បានវាយបោកបក់មកលើប្រទេសប្រេស៊ីលភាគខាងត្បូង បណ្តាលឲ្យជន់លិចផ្ទះជាច្រើនខ្នង ទឹកទន្លេហៀរច្រាំង និងបានឆក់យកជីវិតមនុស្សជាង២០នាក់។ វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្ទះច្រើនខ្នង នៅទីក្រុង Mucum បានជន់លិចដោយទឹកកើនឡើង ខណៈផ្លូវនានានិងទន្លេក៏បានជន់លិច។ លំនៅឋានរាប់សិបខ្នង ដំបូលត្រូវបានបំផ្លាញដោយព្យុះព្រិល ហើយពលរដ្ឋរាប់រយនាក់គ្មានទំនាក់ទំនងនៅក្នុងរដ្ឋ Rio Grande do Sul ។ លោក Luana da Luz ស្ថិតក្នុងចំណោមពលរដ្ឋប្រេស៊ីលរាប់រយនាក់ ដែលបានប្រម៉ែប្រមូលទ្រព្យសម្បត្តិរបស់ពួកគេក្នុងការព្យាយាមដើម្បីគេចចេញពីទឹកកើនឡើង។ លោក Da Luz គឺជាពលរដ្ឋរស់នៅទីក្រុង Passo Fundo នៅរដ្ឋ Rio Grande Sul ភាគខាងត្បូង ជាកន្លែងដែលអាជ្ញាធររដ្ឋ បានបញ្ជាក់ថាមនុស្ស២១នាក់បានស្លាប់ ហើយយោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បន្ថែមម្នាក់ទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Santa Catarina ដែលនៅជិតខាង៕

មនុស្ស២នាក់ បានស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលវាយប្រហារឆ្នេរប៊ុលហ្គារី

2023/09/06 08:38:32 am        106
ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។ រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

ព្យុះទីហ្វុង ហៃកួយ វាយប្រហារខេត្តហ្វូចៀន ប្រទេសចិន បណ្ដាលឲ្យមានទឹកជំនន់និងមនុស្ស២នាក់ បានស្លាប់

2023/09/06 08:32:12 am        106
ចិន៖ ព្យុះទីហ្វុងហៃកួយ វាយប្រហារ(Haikui)បានវាយប្រហារ ខេត្តហ្វូចៀន(Fujian) ភាគខាងអាគ្នេយ៍ របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានទឹកហួរកួចចូលក្នុងទន្លេដែលមានទឹកពេញប្រៀប។យោងតាមទូរទស្សន៍រដ្ឋ CCTV ម្នាក់ក្នុងចំណោមសមាជិកក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។អ្នកដំណើរទាំងអស់ រួមទាំងរថយន្តក្រុង និងរថយន្តឈ្នួលតាក់ស៊ី នៅក្នុងស្រុកយ៉ុងថៃ(Yongtai) ជាទីដែលឧបទ្ទវហេតុបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង បង្កឲ្យមានទឹកជំនន់និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ។  ព្យុះនេះ ក៏បានបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើន បណ្ដាលឲ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើរតាមរថភ្លើង និងបណ្ដាលឲ្យបិទសាលារៀន ។ ផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវទឹករាប់សិប ក៏ត្រូវបានផ្អាកផងដែរ រួមទាំងផ្លូវចំនួនតភ្ជាប់ទៅកាន់ប្រជុំកោះក្វេម៉យ (Quemoy)របស់កោះតៃវ៉ាន់ ដែល គេហៅថា កោះ គីនម៉ិន(Kinmen) និងម៉ាត់ស៊ូ(Matsu)។  ព្យុះហៃកួយ គឺជាព្យុះទីហ្វុងទី២ដែលបានវាយប្រហារខេត្តតំបន់ឆ្នេរក្នុងរយៈពេលជាងមួយសប្ដាហ៍ មកនេះ ។ ព្យុះទីហ្វុង សាអូឡា(Saola) កាលពីសប្ដាហ៍មុន បានប៉ះពាល់មនុស្សជិតកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនក្នុងខេត្តហ្វូចៀន៕

[BREAKING NEWS] អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ

2023/09/05 01:29:11 pm        239
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីបញ្ហានេះ និងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីស៊ូជី បាននិយាយនៅថ្ងៃអង្គារ (៥កញ្ញា) នេះថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយសំណើសុំឱ្យគ្រូពេទ្យខាងក្រៅមកពិនិត្យលោកស្រី ត្រូវបានបដិសេធដោយមេដឹកនាំយោធារបស់ប្រទេសនេះ៕

កូរ៉េខាងត្បូងបញ្ជាក់ថា ខ្លួនកំពុងខិតខំប្រឹងប្រែងផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក

2023/09/05 01:03:52 pm        63
កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីការបរទេស លោក ផាក ជីន ( Park Jin) បានថ្លែងថា កិច្ចខិតខំប្រឹងប្រែង កំពុងដំណើរការដើម្បីផ្ទេរមូលនិធិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការដោះលែងពលរដ្ឋអាមេរិកជាថ្នូរនឹងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់។ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកផាក បានប្រាប់សមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ប្រទេសពាក់ព័ន្ធ កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហានេះ។ក្រសួងនេះ បានឲ្យដឹងទៀតថា លោកផាក និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមុនសម្រាប់ការដោះលែងពលរដ្ឋអាមេរិកចំនួន ៥នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងមិនត្រូវបានបង្កក៕

រដ្ឋមន្ត្រីអប់រំ៖ អគារសិក្សារបស់ចក្រភពអង់គ្លេសរាប់រយខ្នង អាចនឹងត្រូវរលំ

2023/09/05 12:51:54 pm        67
អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ (៤ កញ្ញា) ថា អគារសិក្សារាប់រយខ្នងទៀតនៅក្នុងប្រទេសអង់គ្លេស អាចនឹងត្រូវដួលរលំ និងពុំមានសុវត្ថិភាព បន្ទាប់ពីក្រុមអាជ្ញាធរបានបញ្ជាឱ្យសាលាចំនួន១០៤ទីតាំង បិទអគារដែលមានកម្រិតបេតុងចាស់ និងមានសភាពទ្រុឌទ្រោម។ការលាតត្រដាងនៃអគារសិក្សាដែលអាចដួលរលំនេះ គឺមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចាប់ផ្តើមបវេសនកាលថ្មី បានបង្កឱ្យមានកំហឹងក្នុងចំណោមឪពុកម្តាយ និងគ្រូបង្រៀន ហើយនេះតំណាងឱ្យបញ្ហាដ៏ឈឺក្បាលក្នុងនយោបាយថ្មីមួយ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅមុនការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំក្រោយ។បញ្ហានេះបានបន្ថែមការចាប់អារម្មណ៍លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលកំពុងខូចខាតនៅក្នុងប្រទេសអង់គ្លេស ដោយបានប្រឈមមុខនឹងការរំខានជាច្រើនខែនៃកូដកម្មពីសំណាក់កម្មករ រួមទាំងនៅក្នុងមន្ទីរពេទ្យ និងសាលារៀនផងដែរ។ ដោយដាក់សម្ពាធកាន់តែខ្លាំងលើលោក Sunak លោកស្រី Gillian Keegan ដែលជាអតីតមន្ត្រីរាជការកំពូលនៅក្នុងនាយកដ្ឋានអប់រំបាននិយាយថា នៅក្នុងការងារពីមុនជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួន លោក Sunak បានកាត់បន្ថយថវិកាប្រចាំឆ្នាំពាក់កណ្តាលដើម្បីជួសជុលសាលារៀន នៅពេលដែលនាយកដ្ឋានបានស្នើសុំឱ្យដំឡើងថវិកាទ្វេដង៕

អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី កើនឡើងខ្ពស់បំផុតក្នុងខែសីហាចាប់ពីឆ្នាំ២០២២មក

2023/09/05 12:49:23 pm        71
ទួរគី៖ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទ (៤កញ្ញា) ថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសទួរគី បានកើនឡើងដល់៥៨,៩៤ភាគរយនៅក្នុងខែសីហា ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។ តួលេខពីវិទ្យាស្ថានស្ថិតិទួរគីបានបង្ហាញពី សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែសីហាបានកើនឡើងដល់កម្រិត៥៨,៩៤ភាគរយ ពីតួលេខ៤៧,៨៣ភាគរយកាលពីខែមុននោះ។ការដឹកជញ្ជូន គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនអត្រាអតិផរណាដែលបានកើនឡើងចំនួន១៦,៦១ភាគរយក្នុងមួយខែ។ តួលេខនោះ ក៏ត្រូវបានតាមពីក្រោយដោយកំណើនតម្លៃទំនិញប្រើប្រាស់ចំនួន៩ភាគរយ និងកំណើនតម្លៃអាហារចំនួន៨ភាគរយផងដែរ។រដ្ឋមន្ត្រីក្រសួងរតនាគារ និងហិរញ្ញវត្ថុទួរគី លោក Mehmet Simsek បាននិយាយថា ការប្រយុទ្ធប្រឆាំងអតិផរណា នឹងត្រូវការពេលវេលាយូរទៀតសម្រាប់ប្រទេសទួរគី ដែលជាប្រទេសស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច ហើយទួរគីនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីគ្រប់គ្រងអតិផរណា។ គួររម្លឹកផងដែរថា ប្រទេសទួរគីបាននឹងកំពុងមើលឃើញអត្រាអតិផរណាកើនឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
05/19/2026 10:05 AM
ទីបំផុត Neymar ត្រូវកោះហៅចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ World Cup
05/19/2026 10:05 AM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
05/19/2026 10:05 AM
វិមានក្រឹមឡាំង​​​​ ទាត់ចោល​​​ការព្រមានរបស់អ៊ុយក្រែន​ ដែល​ថា​រុស្ស៊ីពិចារណាវាយប្រហារប្រទេសណាតូពីបេឡារុស​
05/19/2026 09:05 AM
សហរដ្ឋអាមេរិក ពង្រឹងការរឹតបន្តឹងការធ្វើដំណើរដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺអេបូឡា
05/19/2026 09:05 AM
កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន
05/19/2026 09:05 AM
កម្ពុជា និងដៃគូអភិវឌ្ឍន៍ សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែល​បំប្លែង​ពី​បទ​ពិសោធ​រាប់​ឆ្នាំ​ទៅ​ជាវិញ្ញាបនបត្រ សម្រាប់អតីតពលករពីប្រទេសថៃ
05/19/2026 08:05 AM
អ្នកស្លាប់​ឡើងដល់​​១០០​នាក់​ក្នុង​ការ​ផ្ទុះជំងឺ​អេបូឡា​នៅ​កុងហ្គោ ខណៈWHO​ ប្រកាស​អាសន្នសុខភាព​សាធារណៈ​សកល​​
05/19/2026 08:05 AM
ក្រសួងសុខាភិបាលកម្ពុជា ចូលរួមបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)
05/19/2026 08:05 AM
លោក Trump និយាយថា លោកបានផ្អាក​​ការវាយប្រហារថ្មីលើអ៊ីរ៉ង់ តាមការស្នើសុំរបស់បណ្ដា​រដ្ឋឈូងសមុទ្រ
05/19/2026 08:05 AM