គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

រុស្ស៊ីបានប្ដេជ្ញាថា នឹងវាយប្រហារទៅលើឃ្លាំងអាវុធរបស់បស្ចឹមប្រទេស ក្នុងប្រទេសអ៊ុយក្រែន

2023/09/03 07:34:05 pm        357
ប្រទេសរុស្ស៊ី កាលពីថ្ងៃស្រុក បាននិយាយថា រោងចក្របស្ចឹមប្រទេសណាមួយដែលផលិតអាវុធ នៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាគោលដៅសំខាន់សម្រាប់ការវាយប្រហារបស់កងទ័ពរុស្ស៊ី ខណៈដែលអ៊ុយក្រែន បានអះអាងនៅថ្ងៃជាមួយគ្នាថា នឹងបង្កើនការវាយប្រហារដោយយានដ្រូនរបស់ខ្លួន ទៅលើទឹកដីរុស្ស៊ីបន្ថែមទៀត។ការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន កាលពីពេលថ្មីៗនេះ ទៅលើទឹកដីរុស្ស៊ី ក៏ត្រូវបានភាគីរុស្ស៊ី អះអាងថា ពិតជាមានមែន។អភិបាលក្រុងមូស្គូ លោកស៊ើហ្គេ សូប៊ីយ៉ានី បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានស្ទាក់ចាប់ដោយជោគជ័យ និងបានបាញ់ទម្លាក់ យន្ដហោះគ្មានមនុស្សបើកឬ (UAV) ដែលប៉ុនប៉ងហោះហើរឆ្ពោះទៅកាន់ក្រុងមូស្គូ ស្ថិតក្នុងបរិវេណសង្កាត់លីយុប៊ើតស៊ី(Lyubertsy)ក្នុងតំបន់ក្រុងមូស្គូ។ នៅក្នុងឧបទ្ទវហេតុនោះ ពុំត្រូវបានគេរាយការណ៍ពីការរងរបួស ឬខូចខាតទ្រព្យសម្បត្ដិអ្វីឡើយ។អភិបាលតំបន់ឃើស បានថ្លែងថា យានដ្រូនអ៊ុយក្រែនពីរគ្រឿង បានវាយប្រហាទៅលើសង្កាត់ ឃើឆាតូវ(Kurchatov) បណ្ដាលឲ្យអគាររដ្ឋាភិបាល១ខ្នង លំនៅឋានអ្នកស្រុកមួយខ្នងរងការខូចខាត។ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យានដ្រូន អ៊ុយក្រែន១គ្រឿង ដែលប៉ុនប៉ងវាយប្រហារហេដ្ឋារចនាសម្ព័ន ក្នុងតំបន់បេលហ្គារ៉ូត។យោងតាមឧត្ដមសេនីយត្រី កូណាសិនកូវ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា គ្រាន់តែ មួយសប្ដាហ៍ប៉ុណ្ណោះ អាកាសយានគ្មានមនុស្សបើក UAVចំនួន២៨១គ្រឿងរបស់អ៊ុយក្រែន ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបាញ់ទម្លាក់។ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាអែល ប៉ូដូលីយ៉ាក់ បាននិយាយ នៅក្នុងបទសម្ភាសមួយកាលពី ថ្ងៃសៅរ៍ថា ការវាយប្រហារដោយយានដ្រូនទៅលើទឺកដីរុស្ស៊ី នឹងត្រូវបង្កើនទ្វេដង។ អត្ថបទ មករា (Makara)

ព្យុះទីហ្វុងសាអូឡា បានបក់បោកចូលដល់ដីគោល ខេត្ដហ្គ័ងតុង២ដងក្នុង១ថ្ងៃ

2023/09/03 07:29:02 pm        290
ព្យុះទីហ្វុង សាអូឡា (Saola) ជាព្យុះទីហ្វុងទី៩ នៅឆ្នាំនេះ បានបោកប់ដល់ដីគោកនៅខេត្ដហ្គ័ងតុង ភាគខាងត្បូងប្រទេសចិន២ដងកាលពីថ្ងៃសៅរ៍។ ហើយចំណាត់ការទប់ទល់ត្រូវបានធ្វើឡើងទាន់ពេលវេលា នៅក្នុងតំបន់មាត់សមុទ្រដែលទទួលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពដល់អ្នកស្រុក។អង្គភាពតាមដានអាកាសធាតុជាតិរបស់ចិន បានចេញនូវការការព្រមានសារជាថ្មីក្នុងកម្រិតខ្ពស់ ពណ៌ក្រហមសម្រាប់ព្យុះទីហ្វុងសាអូឡា (Typhoon Saola) នៅថ្ងៃនេះ។ព្យុះទីហ្វុងនេះ បានបោកបក់ដលើដីគោកលើកជាលើកដំបូងនៅមាត់សមុទ្រក្រុងជូហៃរបស់ខេត្ដហ្គ័ងតុង នៅម៉ោងប្រមាណជា៣ និង៣០នាទី ហើយក្រោយមកបានបក់ត្រឡប់ទៅសមុទ្រវិញ។នៅម៉ោង១៣:៥០នាទី វាបានបក់បោកមកដល់ដីគោកម្ដងទៀតនៅលើកោះហៃលីង (Hailing) ក្នុងក្រុងយ៉ាងជាំង របស់ខេត្ដហ្គ័ងតុង។ក្រោយមក វាបានចុះខ្សោយវិញ ដោយប្រែក្លាយទៅជាព្យុះត្រូពិក។នៅក្នុងការឆ្លើយតបទៅនឹងកម្លាំងព្យុះ និងភ្លៀងធ្លាក់ខ្លាំងបង្កឡើងព្យុះសាអូឡា កាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ រដ្ឋាភិបាលតំបន់ ដែលទទួលរងផលប៉ះពាល់ បានបង្កើត ក្រុមការងារពិសេស ដើម្បីធ្វើសកម្មភាពសង្រ្គោះបន្ទាន់ និងប្រតិបត្ដការជម្លៀសមនុស្សចេញ៕អត្ថបទ មករា

អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ

2023/09/01 09:23:12 pm        230
ជប៉ុន៖ អត្រាស្លាប់របស់ប្រទេសជប៉ុន បានកើនឡើងនៅឆ្នាំ២០២១ ជាលើកដំបូងក្នុងរយៈពេលមួយទស្សវត្សរ៍ ដែលអាចបណ្តាលមកពីការរាតត្បាតនៃមេរោគឆ្លង។ ក្រុមអ្នកស្រាវជ្រាវមួយក្រុម នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីកប្រទេសជប៉ុន បានសិក្សាការផ្លាស់ប្តូរនៅក្នុងអត្រាមរណៈដោយផ្អែកលើទិន្នន័យប្រជាសាស្រ្ត ដែលចេញផ្សាយដោយរដ្ឋាភិបាលសម្រាប់រយៈពេល២៧ឆ្នាំរហូតដល់ឆ្នាំ២០២១។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អត្រាមរណៈនៅឆ្នាំ២០២១ គឺមានកម្រិត៩៨៩,៦នាក់ក្នុងមនុស្ស១០០.០០០នាក់។ តួលេខនោះគឺកើនឡើងចំនួន២,២ភាគរយពីចំនួន៩៦៨,៤នាក់កាលពីឆ្នាំមុន។ អត្រាមរណភាពក្នុងចំណោមជនជាតិជប៉ុន បានធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កំណើននៃឆ្នាំ២០២១ គឺជាការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១មក ខណៈអត្រានោះបានកើនឡើងដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លា និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើតប្រទេសជប៉ុន។ក្នុងចំណោមមូលហេតុនៃការស្លាប់ ដែលជំរុញឱ្យមានកំណើនអត្រាស្លាប់ក្នុងឆ្នាំ២០២១នោះ គឺបណ្ដាលមកពីជំងឺកូវីដ១៩ ជរាពាធ និងជំងឺបេះដូង។ ក្រុមស្រាវជ្រាវនោះបាននិយាយថា កំណើននេះគឺដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ និងការរឹតបន្តឹងសេវាវេជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Tanaka Hirokazu នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវមហារីករបស់ជប៉ុនបាននិយាយថា លទ្ធផលនេះបង្ហាញពីផលប៉ះពាល់នៃជំងឺរាតត្បាតលើអត្រាមរណភាព។ លោកបានបន្ថែមថា ការពន្យារពេលក្នុងការព្យាបាលជំងឺមហារីក និងការផ្អាកការត្រួតពិនិត្យសុខភាព អាចមានឥទ្ធិពលលើអត្រាមរណភាពនៃជំងឺមហារីកនាពេលអនាគតផងដែរ៕

ប្រទេសសិង្ហបុរី កំពុងដំណើរការ ការបោះឆ្នោតប្រធានាធិបតី

2023/09/01 09:19:22 pm        207
សិង្ហបុរី៖ ការបោះឆ្នោតប្រធានាធិបតី កំពុងដំណើរការ ខណៈដែលប្រជាជនសិង្ហបុរីនៅថ្ងៃសុក្រ(ទី១ ខែកញ្ញា) នេះ បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៩របស់ប្រទេសនេះ។បេក្ខជនបីរូបឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៣ ដែលជាការបោះឆ្នោតប្រកួតប្រជែងលើកដំបូង ចាប់តាំងពីឆ្នាំ ២០១១នោះ មានអតីតប្រធានផ្នែកវិនិយោគរបស់ GIC (មូលនិធិទ្រព្យសម្បត្តិរបស់សិង្ហបុរី) លោក Ng Kok Song ( ណឹង កុក សុង) អតីតទេសរដ្ឋមន្ត្រី លោក ថាម៉ាន សានមុហ្គារាត់ណាម (Tharman Shanmugaratnam) និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន NTUC Income លោក Tan Kin Lian។នាយកដ្ឋានរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បាននិយាយនៅថ្ងៃសុក្រនេះថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ប្រជាជនសិង្ហបុរី ១.៤០៦.១៨២នាក់ បានបោះឆ្នោតនៅស្ថានីយបោះឆ្នោតចំនួន ១២៦៤កន្លែងនៅ    ទូទាំងកោះនេះ ក្នុងយៈពេលនៃការបោះឆ្នោត៤ម៉ោងដំបូង។ ចំនួននេះគឺប្រហែល៥២ភាគរយនៃចំនួនអ្នកមានសិទ្ធិបោះឆ្នោតសរុប។ប្រជាជនសិង្ហបុរីជាង២.៧លាននាក់ ត្រូវបានរំពឹងថា នឹងបោះឆ្នោត ហើយស្ថានីយបោះឆ្នោតទាំងអស់ត្រូវបើករហូតដល់ម៉ោង៨យប់ ហើយក្រោយម៉ោងនេះ ការរាប់សន្លឹកឆ្នោត ចាប់ផ្តើម៕

ចិនជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង

2023/09/01 09:16:26 pm        141
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយប្រកាន់ជំហរលើបញ្ហាអធិបតេយ្យភាពនៃប្រជុំកោះ និងថ្មប៉ប្រះទឹកនៅក្នុងតំបន់នោះ ដោយនិយាយថា អន្តរាគមន៍ពីសហរដ្ឋអាមេរិក កំពុងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានធ្វើអត្ថាធិប្បាយបែបនោះ នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង នៅពេលត្រូវបានសាកសួរអំពីសុន្ទរកថាបង្កហេតុដោយក្រុមមន្ត្រីយោធាជាន់ខ្ពស់អាមេរិកក្នុង ការគាំទ្រហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មេបញ្ជាការកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា ការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំល្បាតចិន ប្រឆាំងនឹងនាវាហ្វីលីពីន «ត្រូវតែមានការជំទាស់ និងត្រួតពិនិត្យ»។ លោកក៏បានធានាដល់ហ្វីលីពីនថា អាមេរិកគាំទ្រប្រទេសនេះជានិច្ច។លោក Wu បានរំលឹកឡើងវិញថា ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះ Nansha និងដែនទឹកជាប់គ្នា រួមទាំងច្រកសមុទ្រ Ren'ai Jiao ផងដែរ។ លោកបាននិយាយថា ចំណាត់ការរបស់ភាគីហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ចិន និងរំលោភលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ហើយការឆ្លើយតបរបស់ឆ្មាំល្បាតឆ្នេររបស់ចិនគឺត្រឹមត្រូវ ស្របច្បាប់ វិជ្ជាជីវៈ និងត្រូវតាមស្តង់ដារផងដែរ៕

សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី និងប្រទេសចំនួន៥ទៀតធ្វើសមយុទ្ធសង្គ្រាម ខណៈមានការព្រួយបារម្ភពីចិន

2023/09/01 09:14:19 pm        231
អាមេរិក៖ ក្រុមទាហានមកពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសចំនួន៥ផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន សិង្ហបុរី ចក្រភពអង់គ្លេស និងបារាំង បានចាប់ផ្តើមធ្វើសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) នៅលើកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលការឈ្លានពានរបស់ចិនកំពុងបង្កើនការព្រួយបារម្ភ។ក្រុមទាហានអាមេរិក និងឥណ្ឌូនេស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត Super Garuda Shield តាំងពីឆ្នាំ២០០៩មក ហើយអូស្ត្រាលី ជប៉ុន និងសិង្ហបុរី ក៏បានចូលរួមសមយុទ្ធនោះកាលពីឆ្នាំមុនផងដែរ។ កងកម្លាំងចក្រភពអង់គ្លេស និងបារាំង កំពុងចូលរួមក្នុងសមយុទ្ធនៅឆ្នាំនេះ ដោយមានបុគ្គលិកសរុបប្រមាណ៥.០០០នាក់។ ចិនមើលឃើញសមយុទ្ធដែលបានពង្រីកនេះ ថាជាការគំរាមកំហែង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានកសាងសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិកស្រដៀងនឹងអង្គការណាតូ ដើម្បីដាក់កម្រិតឥទ្ធិពលយោធា និងការទូតដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់។ប្រទេសប្រ៊ុយណេ ប្រេស៊ីល កាណាដា អាល្លឺម៉ង់ ឥណ្ឌា ម៉ាឡេស៊ី ហូឡង់ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ហ្វីលីពីន កូរ៉េខាងត្បូង និងទីម័រខាងកើត ក៏បានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់សមយុទ្ធរយៈពេលពីរសប្តាហ៍នៅតំបន់ Baluran ដែលជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្តជ្វា ភាគខាងកើតនេះផងដែរ។លោកឧត្តមសេនីយឯក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា ប្រទេសចំនួន១៩ដែលចូលរួមក្នុងការហ្វឹកហ្វឺននេះ គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃសាមគ្គីភាពពហុភាគី ដើម្បីការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា

2023/09/01 09:11:49 pm        181
កូរ៉េខាងត្បូង៖ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលពីថ្ងៃព្រហស្បតិ៍ (៣១ សីហា) ដែលជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi ដែលកំពុងបន្តរបស់ពួកគេ។ កងទ័ពអាកាសបាននិយាយថា យន្តហោះចម្បាំងប្រហែល៦០គ្រឿងរួមទាំងយន្តហោះ F-35A និងយន្តហោះF-15K ក៏ដូចជាយន្តហោះវាយប្រហារ A-10 ត្រូវបានចល័តសម្រាប់សមយុទ្ធ ជាមួយនឹងសេណារីយ៉ូនិមិត្ត ដែលពាក់ព័ន្ធនឹងការជ្រៀតចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ព្រមទាំងកំណត់គោលដៅសត្រូវសំខាន់ៗផងដែរ។ប្រទេសទាំងពីរបានចាប់ផ្តើមសមយុទ្ធខែលការពារសេរីភាព Ulchi នៅថ្ងៃទី២១ ខែសីហា ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ត្រូវបានរចនាឡើងដើម្បីបង្កើនការឆ្លើយតបរបស់ពួកគេចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើងតែងតែរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំថាជាការហាត់សមសម្រាប់សង្គ្រាម ប៉ុន្តែសម្ព័ន្ធមិត្តទាំងនេះបានសង្កត់ធ្ងន់ថា សមយុទ្ធនេះគឺជាការការពារធម្មតាប៉ុណ្ណោះ៕

មនុស្ស១៦នាក់ បានស្លាប់ក្នុងអគ្គិភ័យរោងចក្រនៅប្រទេសហ្វីលីពីន

2023/09/01 09:08:58 pm        176
ហ្វីលីពីន៖ ក្រុមអាជ្ញាធរអគ្គិភ័យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា អគ្គិភ័យនៅអាគារមួយដែលប្រើជាលំនៅដ្ឋាន និងឃ្លាំង បានសម្លាប់មនុស្ស១៦នាក់ និងបណ្ដាលឲ្យមនុស្ស៣នាក់របួស នៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា)។ គេនៅមិនទាន់ពីមូលហេតុ ដែលបណ្ដាលឲ្យមានអគ្គិភ័យ ដែលបានចាប់ផ្ដើមទាំងព្រឹកព្រលឹម ហើយបានឆាបឆេះអាគារកំពស់ពីរជាន់ ដែលប្រើជាឃ្លាំង និងផ្ទះកម្មករ សម្រាប់អាជីវកម្មបោះពុម្ពអាវយឺត នេះនោះទេ។អ្នកនាំពាក្យការិយាល័យការពារអគ្គិភ័យ លោក Douglas Guiyab បានប្រាប់ស្ថានីយវិទ្យុ DZRH ថា មនុស្ស៣នាក់បានរួចរស់ជីវិតដោយការលោតពីលើជាន់ទីពីរនៃអាគារនេះ។ ប្រទេសហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងនិយ័តកម្មសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅដ្ឋាន និងការិយាល័យ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៧ អគ្គិភ័យនៅផ្សារទំនើបមួយនៅភាគខាងត្បូងទីក្រុង Davao បានសម្លាប់ភ្នាក់ងារទទួលព័ត៌មានតាមទូរស័ព្ទចំនួន៣៧នាក់ និងមន្រ្តីសន្តិសុខម្នាក់។ កាលពីខែឧសភា អគ្គិភ័យដ៏ធំមួយក៏បានឆាបឆេះអគារប្រវត្តិសាស្ត្រនៃការិយាល័យប្រៃសណីយ៍កណ្តាលរបស់ទីក្រុងម៉ានីល ផងដែរ៕

ប្រទេសចិនប្រឆាំងដាច់ខាតលើការដាក់ពង្រាយយោធារបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក

2023/09/01 09:06:31 pm        89
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian( អ៊ូ ឈាន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ (៣១សីហា) ថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពដើម្បីផលប្រយោជន៍នៃសន្តិភាព និងស្ថិរភាពក្នុងតំបន់។ការលើកឡើងរបស់លោក Wu បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកមានគម្រោងបង្កើតទីតាំងការពារដែនអាកាសចំនួន២០ទីតាំងបន្ថែមទៀត ដែលបំពាក់ដោយមីស៊ីលស្ទាក់ចាប់ពីដីទៅលើអាកាស រ៉ាដា និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀតនៅលើកោះ Guam សហរដ្ឋអាមេរិក ហើយសាងសង់វាទៅជា «តំបន់ការពារខ្លាំងបំផុតក្នុងពិភពលោក»។លោកWuបានបន្ថែមថា «ដោយស្ថិតក្រោមលេសនៃការគំរាមកំហែងដោយគ្មានមូលដ្ឋាន សហរដ្ឋអាមេរិកនៅតែបន្តជំរុញការដាក់ពង្រាយយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខរបស់ប្រទេសផ្សេងៗ និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ»៕

យោធាសហរដ្ឋអាមេរិកអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធគ្នានៅស៊ីរីភាគខាងកើត ហើយព្រមានថា វាអាចនាំឲ្យក្រុមISងើបឡើងវិញ

2023/09/01 07:50:19 pm        111
អាមេរិក៖ យោធាសហរដ្ឋអាមេរិក បានអំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធជាច្រើនថ្ងៃរវាងក្រុមគូប្រជែងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្រមានថា វាអាចជួយដល់ការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាមIS។ការប្រយុទ្ធគ្នាដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទ ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅក្នុងខេត្តដេអែលហ្សួ ( Deir el-Zour) ភាគខាងកើតដែលសម្បូរដោយប្រេង គឺជារឿងដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រទេសស៊ីរីខាងកើតគឺជាកន្លែងដែលទាហានអាមេរិករាប់រយនាក់ បានឈរជើង តាំងពីឆ្នាំ ២០១៥ ដើម្បីជួយប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធIS។ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិភាគតិចឃើដប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមប្រឹក្សាយោធាដេអែលហ្សួ (Deir el-Zour) ដែលដឹកនាំដោយអារ៉ាប់និងកុលសម្ព័ន្ធអារ៉ាប់ក្នុងតំបន់មួយចំនួនដែលគាំទ្រពួកគេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

IRGC គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដើម្បី​សងសឹកចំពោះការអមដំណើរនាវា នៅ​ច្រកសមុទ្រ Hormuz
10/22/2026 06:10 PM
លោក Macron៖ បាតុកម្មខុសច្បាប់ នឹងត្រូវហាមឃាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
10/22/2026 06:10 PM
បារាំងរាយការណ៍ករណីឆ្លងវីរុស Shamonda លើមនុស្សជាលើកដំបូង បន្ទាប់ពីមាន​អ្នកជំងឺម្នាក់ស្លាប់
10/22/2026 06:10 PM
វិមានក្រឹមឡាំង៖ អឺរ៉ុបត្រូវតែចូលរួមយ៉ាងសកម្មជាងនេះ ​ក្នុងកិច្ចខិតខំស្វែងរកសន្តិភាពនៅអ៊ុយក្រែន
10/22/2026 06:10 PM
មនុស្សម្នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើតំបន់ Kharkiv របស់អ៊ុយក្រែន
10/22/2026 06:10 PM
នាយករដ្ឋមន្រ្តីកាណាដា ទៅដល់ទួរគី ដើម្បីជំរុញកាត់បន្ថយការពឹងផ្អែកលើពាណិជ្ជកម្មអាមេរិក
10/22/2026 06:10 PM
បារាំងស្ថិតក្នុងកម្រិត «ប្រុងប្រយ័ត្នខ្ពស់បំផុត» ខណៈរដ្ឋាភិបាលពិចារណាហាមឃាត់ការជួបជុំបន្ថែមទៀត
10/22/2026 06:10 PM
ឥណ្ឌា និងប៉ូឡូញ ស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និតជាងមុនលើវិស័យការពារជាតិ និងថាមពលនុយក្លេអ៊ែរ
10/22/2026 06:10 PM
នគរបាលអេស្ប៉ាញ ប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល ក្រោយការជួបជុំរបស់គណបក្ស Vox
10/22/2026 06:10 PM
មន្ត្រីក្រុមប្រឹក្សាសន្តិសុខ៖ អ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយជាមួយសហរដ្ឋអាមេរិក
10/22/2026 06:10 PM