គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

រុស្ស៊ីប្តេជ្ញាបន្តជួយប្រទេសម៉ាលី បន្ទាប់ពីការស្លាប់របស់ប្រធានក្រុមទាហានស៊ីឈ្នួល Wagner

2023/08/29 07:56:33 pm        448
កាលពីថ្ងៃចន្ទ (២៨ សីហា) ប្រទេសរុស្ស៊ីបានសន្យានៅអង្គការសហប្រជាជាតិ ក្នុងការបន្តផ្តល់ «ជំនួយគ្រប់ជ្រុងជ្រោយ» ដល់ប្រទេសម៉ាលី ជាទីដែលអ្នកប្រយុទ្ធប្រហែល១.០០០នាក់នៃក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងជួយរបបសឹករដ្ឋអាហ្រ្វិកខាងលិចមួយនេះ ប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមអ៊ីស្លាមនិយម។ ប្រធានក្រុម Wagner លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុន ហើយបន្ទាប់មកប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធ Wagner ចុះហត្ថលេខាលើពាក្យសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរបស់អង្គការសហប្រជាជាតិរបស់រុស្ស៊ី បាននិយាយថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងម៉ាលី ព្រមទាំង «ជម្រើសអធិបតេយ្យភាព» នៃដៃគូសន្តិសុខអន្តរជាតិរបស់របបសឹក កំពុងធ្វើឱ្យអតីតដៃគូលោកខាងលិចរបស់យើងនៅមិនបានសុខនោះទេ។កាលពីក្នុងខែមិថុនា ក្រុមប្រឹក្សាដែលមានសមាជិក១៥រូបនេះ បានបោះឆ្នោតដើម្បីបញ្ចប់បេសកកម្មរក្សាសន្តិភាពរយៈពេលមួយទសវត្សរ៍នៅក្នុងប្រទេសម៉ាលី បន្ទាប់ពីរបបយោធាបានស្នើសុំឱ្យកងកម្លាំងចំនួន១៣.០០០នាក់ (MINUSMA) ចាកចេញភ្លាមៗ ជាទង្វើមួយដែលសហរដ្ឋអាមេរិកបាននិយាយថា ត្រូវបានបង្កើតឡើងដោយក្រុម Wagner៕

អ៊ុយក្រែន និយាយថា ខ្លួនរំដោះបានតំបន់យុទ្ធសាស្ត្រមួយពីដៃរុស្ស៊ី នៅភាគអាគ្នេយ៍

2023/08/29 07:27:54 pm        153
អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួន រំដោះបានតំបន់ រ៉ូបូទី (Robotyne នៅភាគអាគ្នេយ៍ និងកំពុងព្យាយាមរុលទៅមុខបន្ថែមទៀតក្នុងភាគខាងត្បូង ក្នុងការវាយបករយៈជាង២ខែមកនេះ ទៅលើ កងកម្លាំងរុស្ស៊ី ដែលកំពុងគ្រប់គ្រងតំបន់នេះ។ យោធាអ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួន កាលពីសប្ដាហ៍មុនបានលើកទង់ជាតិនៅក្នុងភូមិយុទ្ធសាស្ត្រមួយនេះ និង បានបង្ហោះវីដេអូ បង្ហាញសកម្មភាពយឺតៗ ។ យោធានិយាយថា ក្រោយមកកងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការបោសសម្អាត រហូតដល់ពួកគេបានអះអាងការគ្រប់គ្រងកាលពីថ្ងៃចន្ទ ។អនុរដ្ឋមន្ត្រីការពារជាតិលោកស្រី ហាណា ម៉ាលីយ៉ា (Hanna Maliar) ត្រូវបានដកស្រង់សម្ដីដោយនិយាយកាលពីថ្ងៃចន្ទដោយយោធានេះថា ភូមិយុទ្ធសាស្ត្រ រ៉ូបូទី ត្រូវបានរំដោះបានហើយ។តំបន់នេះ ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រ ពីសមរភូមិជួរមុខនៃទីប្រជុំជន អូរីខីវ (Orikhiv) ក្នុងតំបន់ហ្សាប៉ូឌីហ្សា( Zaporizhzhia) ស្ថិតនៅលើផ្លូវដ៏សំខាន់មួយទៅកាន់តំបន់ តុកម៉ាក(Tokmak) ជាផ្លូវ និងស្ថានីយរថភ្លើងដែលកងកម្លាំងរុស្ស៊ីកំពុងកាន់កាប់។ ការដណ្ដើមបានតំបន់តុកម៉ាក នេះ នឹងក្លាយជា ហេតុការណ៍ដ៏សំខាន់បំផុត មួយ ខណៈដែលទាហានអ៊ុយក្រែន វាយសម្រុកខ្លាំងនៅភាគខាងត្បូង ឆ្ពោះទៅសមុទ្រអាសូវ (Azov) ក្នុងការបណ្ដេញរបស់យោធាដែលចង់បំបែកកម្លាំងរបស់រុស្ស៊ី ក្រោយការវាយលុកពេញបន្ទុករបស់ទីក្រុងម៉ូស្គូ កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ រុស្ស៊ី ពុំបានបញ្ជាក់ពីការវាយរុលទៅមុខរបស់អ៊ុយក្រែនទេ។ ក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទាហានក្រុងម៉ូស្គូ បានវាយបណ្ដេញការវាយប្រហាររបស់កងកម្លាំងក្រុងគីវ (Kyiv) ជិតតំបន់ រ៉ូបូទី និង តំបន់ វើបូវ៉េ(Verbove)៕

មនុស្សម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យមួយក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក

2023/08/29 07:24:39 pm        109
ក្រុមមន្ត្រីបាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសមាជិកមហាវិទ្យាល័យនៃសាកលវិទ្យាល័យរដ្ឋ North Carolina (UNC) សហរដ្ឋអាមេរិក ត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារនៅបរិវេណសាលាកាលពីថ្ងៃចន្ទ (២៨ សីហា) ។ នគរបាលត្រូវបានគេជូនដំណឹងអំពីការបាញ់ប្រហារនៅឯមន្ទីរពិសោធន៍ Caudill នៅអគារសាលាក្នុងតំបន់ Chapel Hill វេលាម៉ោង១:០២នាទីរសៀល (ម៉ោងក្នុងស្រុក) មុនពេលការជូនដំណឹងជាបន្ទាន់ដល់បរិវេណឲ្យមានការបិទខ្ទប់ត្រូវបានចេញក្នុងរយៈពេលពីរនាទីក្រោយមក។ក្នុងអំឡុងពេលហេតុការណ៍នោះ វត្តមាននគរបាលដ៏ច្រើន រួមទាំងនគរបាលប្រដាប់អាវុធ ត្រូវបានគេឃើញនៅជុំវិញបរិវេណសាលា ខណៈដែលនិស្សិតត្រូវបានស្នើសុំដោយសាកលវិទ្យាល័យឱ្យនៅនឹងកន្លែង ខណៈដែលជនសង្ស័យនៅតែមានច្រើន។ នគរបាលបានចេញការបញ្ជាក់ច្បាស់លាស់ប្រហែលពីរម៉ោងក្រោយពីបានកំណត់ថាមិនមានការគំរាមកំហែងភ្លាមៗទៀតទេ។ក្រុមអាជ្ញាធរមិនបានបង្ហាញពីអត្តសញ្ញាណអ្នកដែលបានស្លាប់ និងជនសង្ស័យនោះទេ។ ប្រមុខនគរបាលរដ្ឋ លោក Brian James បានប្រាប់សន្និសីទសារព័ត៌មានថា ការស៊ើបអង្កេតទើបតែដំណើរការ ហើយគេមិនទាន់អាចដឹងពីមូលហេតុពីក្រោយការបាញ់ប្រហារនេះភ្លាមៗនៅឡើយទេ។ សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យនេះមាននិស្សិតប្រមាណ៣២.០០០នាក់ រួមជាមួយសមាជិកមហាវិទ្យាល័យប្រមាណ៤.១០០នាក់ និងបុគ្គលិកចំនួន៩.០០០នាក់ផងដែរ៕

រលកកម្ដៅដ៏ខ្លាំងក្លាថ្មីមួយបានវាយប្រហារទីក្រុង Phoenix សហរដ្ឋអាមេរិក

2023/08/29 07:21:51 pm        158
រលកកម្ដៅដ៏ខ្លាំងក្លាមួយទៀតបានវាយប្រហារទៅលើទីក្រុង Phoenix រដ្ឋអារីហ្សូណា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត១១៦អង្សាហ្វារិនហៃ (៤៦,៦ អង្សាសេ) កាលពីថ្ងៃច័ន្ទ (២៨ សីហា)។ ការជូនដំណឹងអំពីរលកកម្ដៅថ្មី ធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការធូរស្បើយ ដែលអ្នកស្រុកត្រូវការជាខ្លាំងបន្ទាប់ពីមានសីតុណ្ហភាពលើសពី១១០អង្សាហ្វារិនហៃ (៤៣ អង្សាសេ) រយៈពេល៣១ថ្ងៃពេញមួយខែកាលពីខែកក្កដា។លោក Alex Young ដែលជាអ្នកឧតុនិយមនាំមុខគេនៅការិយាល័យសេវាកម្មអាកាសធាតុជាតិទីក្រុង Phoenix បាននិយាយថា រដូវក្តៅនេះកំពុងប្រជែងនឹងកំណត់ត្រាក្តៅបំផុតក្នុងឆ្នាំ២០២០។ លោកបាននិយាយថា «បើនិយាយពីអ្វីដែលយើងដឹងជាមួយនឹងរយៈពេលនៃកំណត់ត្រា រលកកម្ដៅនៅរដូវក្តៅនេះ ជាពិសេសខែកក្កដា និងខែសីហា គឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនមក»។លោក Charles Harris ជាអ្នករស់នៅរដ្ឋអារីហ្សូណា បានស៊ាំនឹងកម្ដៅរដូវក្តៅដ៏ក្ដៅគគុកនេះហើយ។ លោកបន្តដើរឡើងភ្នំជារៀងរាល់ថ្ងៃ បើទោះបីជាមានការណែនាំពីក្រុមមន្ត្រីឱ្យស្នាក់នៅក្នុងលំនៅឋានអំឡុងពេលសីតុណ្ហភាពក្តៅបំផុតក៏ដោយ។ លោក Harris បាននិយាយថា លោកបានស៊ាំនឹងកម្ដៅនេះហើយ ប៉ុន្តែអ្នកទេសចរណ៍យល់ថាបញ្ហាកម្ដៅកាន់តែពិបាកដោះស្រាយឡើងថែមទៀត៕

សាកសពជនអន្តោប្រវេសន៍ចំនួន៥នាក់ បាននាំយកមកច្រាំងនៅកោះ Lesbos ប្រទេសក្រិក បន្ទាប់ពីការលិចកប៉ាល់

2023/08/29 07:18:56 pm        117
រដ្ឋាភិបាលក្រិកបាននិយាយថា កុមារអន្តោប្រវេសន៍៤នាក់ បានលង់ទឹកស្លាប់នៅកោះ Lesbos របស់ក្រិក ហើយស្ត្រីម្នាក់បានលង់ទឹកស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅកោះ Samos កាលពីថ្ងៃចន្ទ (២៨ សីហា) ខណៈពេលដែលពួកគេព្យាយាមឆ្លងសមុទ្រពីប្រទេសទួរគីក្បែរនោះ។អ្នកនាំពាក្យរដ្ឋាភិបាលលោក Pavlos Marinakis បាននិយាយថា ឆ្មាំល្បាតឆ្នេរក្រិកបានជួយសង្គ្រោះមនុស្ស២៣នាក់នៅក្នុងដែនទឹកទួរគីកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ហើយក្រោយមកមនុស្ស៤នាក់បានស្លាប់។ អ្នកស្លាប់ទាំងនោះជាក្មេងប្រុសអាយុ៨ឆ្នាំ និងក្មេងស្រី៣នាក់អាយុ១៤ឆ្នាំ ៨ឆ្នាំ និង១១ខែ។វីដេអូពីឆ្មាំល្បាតឆ្នេររបស់ប្រទេសក្រិក បានបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះនៅឯសមុទ្រក្បែរកោះ Lesbos និងសាកសពមួយចំនួន ក៏ដូចជាជនអន្តោប្រវេសន៍ដែលត្រូវបានជួយសង្គ្រោះ និងបាននាំយកទៅកាន់ច្រាំងសមុទ្រក្នុងរដ្ឋធានី Mytilene របស់កោះនេះផងដែរ។ លោក Marinakis បាននិយាយថា ដោយឡែកស្ត្រីម្នាក់ និងកុមារម្នាក់ត្រូវបានគេរកឃើញសន្លប់នៅកោះ Samos ពេញមួយយប់ ហើយស្ត្រីនោះក្រោយមកបានស្លាប់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះក៏ដោយ ។ យោងតាមទិន្នន័យពីទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានឱ្យដឹងថា មនុស្សជាង១៥.៦០០នាក់បានមកដល់ប្រទេសក្រិកនៅឆ្នាំនេះ ដោយមនុស្សជិត១២.០០០នាក់បានធ្វើដំណើរតាមសមុទ្រ៕

ប្រទេសម៉ិកស៊ិក រឹបអូសបានកូកាអ៊ីន៤តោន ក្នុងការដេញតាមទូកល្បឿនលឿននៅសមុទ្រ

2023/08/29 07:04:16 pm        119
អាជ្ញាធរបានរាយការណ៍កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក រឹបអូសបាន កូកាអ៊ីន ៤.៤០០តោន អំឡុងដេញតាមទូកល្បឿនលឿនចំនួន២គ្រឿង នៅសមុទ្រ។អំឡុងប្រតិបត្តិការដាច់ដោយឡែកចំនួន២ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ខែ សីហា នៅមហាសមុទ្រប៉ាស៊ីហ្វិកកងទ័ពជើងទឹកបានរកឃើញប្រេងចំនួន៥.២០០លីត្រ និងបានឃុំខ្លួនមនុស្ស១១នាក់។ អ្នកត្រូវឃុំខ្លួនទាំងអស់ ត្រូវបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញា។

ព្យុះត្រូពិក Idalia វាយបក់បោកមកលើប្រទេសគុយបាភាគខាងលិច

2023/08/29 06:56:31 pm        84
ព្យុះត្រូពិក Idalia បានវាយបោកបក់មកលើប្រទេសគុយបាភាគខាងលិច ហើយត្រូវបានគេរំពឹងថានឹងខ្លាំងក្លាក្លាយជាព្យុះកំណាចធំមួយ ខណៈព្យុះនេះរំកិលខ្លួនឆ្ពោះទៅកាន់ឆ្នេរឈូងសមុទ្ររដ្ឋ Florida ។ មជ្ឈមណ្ឌលព្យុះកំណាចជាតិ បាននិយាយនៅក្នុងការណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះត្រូពិក Idalia កញ្រ្ជោលឡើងក្នុងល្បឿនប្រមាណ១៣០គីឡូម៉ែត្រនៅចុងភាគខាងលិចប្រទេសគុយបា ខណៈព្យុះនេះបក់ឆ្ពោះទៅភាគខាងជើង នាំមកនូវខ្យល់អតិបរមា៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ ពលរដ្ឋគុយបាបានប្រញាប់ប្រញាល់ជម្លៀសទៅកាន់ទីក្រុងឆ្នេរ ដែលបានបិទទ្វារលំនៅឋាន និងចងទូកនេសាទ ខណៈព្យុះIdalia បានបក់បោកមកដល់ដីគោក លើប្រទេសដីកោះមួយនេះភ្លាមៗក្រោយម៉ោង២រំលងអាធ្រាត ម៉ោងក្នុងតំបន់។កាលពីរសៀលថ្ងៃចន្ទទឹកល្អក់បានជន់លិចភូមិនេសាទតូចមួយគឺភូមិ Guanimar ត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅភាគខាងត្បូងទីក្រុង ឡាហាវ៉ាន។រថយន្តក្រុងដែលមានវ័យចំណាស់រាប់ទសវត្សរ៍ ដែលបានលិចបាត់កម្រាលជាន់ និងបង្អួច បានដឹកស្ត្រីនិងកុមារទៅកាន់ដីខ្ពង់រាបខណៈខ្យល់បក់ខ្លាំង ដែលបំប៉ើងដំបូលស័ង្កសី និងបានរុញផ្ទប់ទូកនេសាទចូលក្នុងដើមកោងកាង។នៅចុងឆ្ងាយនៅភាគខាងលិច អាជ្ញាធរបានជម្លៀស ពលរដ្ឋរាប់ម៉ឺននាក់ ពីទីក្រុង Pinar del Rio ព្រមទាំងខេត្តកសិកម្ម Artemisa ដែលនៅជិតខាង។ ព្យុះភ្លៀងខ្លាំងបានចាប់ផ្តើមធ្លាក់មកលើរដ្ឋធានីឡាហាវ៉ាន ប្រទេសគុយបា នៅពេលរសៀល ដោយមានខ្យល់បក់តិចត្រូវបានរាយការណ៍។

កងទ័ពកូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធបណ្តុះបណ្តាលឆ្មក់ចូលរួមគ្នា

2023/08/29 06:49:45 pm        95
កងទ័ពទីបញ្ជាការពិសេសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើការបណ្តុះបណ្តាលឆ្មក់ចូលដែនសមុទ្ររួមគ្នាកាលពីថ្ងៃចន្ទ ជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព Ulchi។យោងតាមយោធាកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េត្បូង និងអាមេរិក ប្រមាណ១០០នាក់ ត្រូវបានដាក់ពង្រាយសម្រាប់ការធ្វើសមយុទ្ធនៅឆ្នេររបស់ប្រទេសកូរ៉េខាងត្បូង ក្នុងតំបន់ Yangyang។ សមយុទ្ធ Ulchi រួមគ្នា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការឆ្លើយតបចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ យោធារបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនៅឆ្នាំនេះ ត្រូវបានធ្វើឡើងលើទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចូលរួមដោយទាហានរាប់ម៉ឺននាក់មកពីភាគីទាំងពីរ ព្រមទាំងរដ្ឋជាសមាជិកមួយចំនួនរបស់ទីបញ្ជាការអង្គការសហប្រជាជាតិ។

អាមេរិកចោទប្រទេសរុស្ស៊ីពីបទបំភិតបំភ័យជុំវិញការចោទប្រកាន់ពីបទធ្វើចារកម្មលើអតីតបុគ្គលិកស្ថានកុងស៊ុល

2023/08/29 06:00:47 pm        79
អាមេរិក៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរុស្សីពីបទប៉ុនប៉ងបំភិតបំភ័យ និងបៀតបៀនបុគ្គលិករបស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់ ត្រូវបានចោទប្រកាន់ពីបទប្រមូលព័ត៌មានអំពីសង្គ្រាមនៅអ៊ុយក្រែន ក្នុងនាមទីក្រុងវ៉ាស៊ីនតោន។ទីភ្នាក់ងារព័ត៌មានរដ្ឋ TASSរបស់រុស្ស៊ី បានដកស្រង់សម្តីសេវាកម្មសន្តិសុខFSB របស់រុស្ស៊ី ដែលនិយាយថា លោក Robert Shonov ជាជនជាតិរុស្ស៊ី បានផ្តល់ព័ត៌មានដល់បុគ្គលិកស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ អំពីមធ្យោបាយនៃការកែណ្ឌទ័ពរបស់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន កំពុងប៉ះពាល់ដល់ការមិនសប្បាយចិត្តខាងនយោបាយនៅក្នុងប្រទេសរុស្ស៊ី មុនពេលការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ការចោទប្រកាន់«កិច្ចសហប្រតិបត្តិការលើមូលដ្ឋានសម្ងាត់ជាមួយរដ្ឋបរទេស»អនុវត្តការផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល៨ឆ្នាំ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖«ការកំណត់គោលដៅរបស់រុស្ស៊ីលើលោក Shonov ក្រោមលក្ខន្តិកៈកិច្ចសហប្រតិបត្តិការសម្ងាត់» គ្រាន់តែបញ្ជាក់ពីសកម្មភាពគាបសង្កត់កាន់តែខ្លាំងឡើងដែលរដ្ឋាភិបាលរុស្ស៊ី កំពុងធ្វើការប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន»៕

ចិនថ្កោលទោសសហរដ្ឋអាមេរិកចំពោះការចោទប្រកាន់និស្សិតចិនក្នុងគោលបំណងនយោបាយ

2023/08/29 05:58:03 pm        143
ចិន៖  ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការចោទប្រកាន់និស្សិតចិនម្នាក់ក្រោមបទឧក្រិដ្ឋដែលគេហៅថា "ការក្លែងបន្លំទិដ្ឋាការ" ដោយនិយាយថាអាកប្បកិរិយាបែបនេះគឺជាការគាបសង្កត់ដោយមិនរើសមុខផ្នែកគោលបំណងនយោបាយ។មានសេចក្តីរាយការណ៍ថា និស្សិតចិនម្នាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសដោយទីភ្នាក់ងារចារកម្ម និងសន្តិសុខរបស់សហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ក្រោមអ្វីដែលគេហៅថា សេចក្តីប្រកាសរបស់ប្រធានាធិបតីលេខ១០០៤៣ ដោយចោទប្រកាន់ពីបទ "លាក់បាំងបទពិសោធន៍អប់រំយោធាដោយចេតនា" និងប្រព្រឹត្តការក្លែងបន្លំទិដ្ឋាការ" ដែលជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ។ ប៉ុន្តែសិស្សនោះបានចូលរៀនតែប៉ុន្មានឆ្នាំប៉ុណ្ណោះដែលក្រុមអាជ្ញាធរសហរដ្ឋអាមេរិកចាត់ទុកថាជារឿងដ៏រសើប។ ជាងនេះទៅទៀត FBI បានលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សពីឯកសារកម្មវិធីសិក្សារបស់គេ ហើយប្រើជា ភស្តុតាង។លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការឃុំខ្លួន ការសួរចម្លើយ និងការធ្វើមាតុភូមិនិវត្តន៍ដោយមិនសមហេតុផល និងការចោទប្រកាន់ទៅលើពួកគេគឺជាការបង្រ្កាបដោយមិនរើសមុខក្នុងគោលបំណងនយោបាយពីសំណាក់សហរដ្ឋអាមេរិក ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រៅពីករណីនេះ និស្សិតជនជាតិចិន ៣នាក់ ថ្មីៗនេះ ត្រូវបានឃាត់ខ្លួន និងសួរចម្លើយដោយបុគ្គលិកមកពីអង្គភាពគយ និងការពារព្រំដែនសហរដ្ឋអាមេរិក និងនាយកដ្ឋានសន្តិសុខមាតុភូមិ សម្រាប់រយៈពេលបន្ត។លោក Wang បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរធនធាន គឺជាមូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនង និងការផ្លាស់ប្តូរការសិក្សា ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាផ្នែកមួយដ៏សំខាន់ដូចគ្នា សម្រាប់ចិន-សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន ហើយថែមទាំងរំលឹកដល់និស្សិតដែលទៅសហរដ្ឋអាមេរិកឲ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យដែលពាក់ព័ន្ធ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
10/23/2026 09:10 PM
កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
10/23/2026 09:10 PM
លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
10/23/2026 08:10 PM
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
10/23/2026 08:10 PM
ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
10/23/2026 08:10 PM
ព្យុះ Austen វាយប្រហារតំបន់ភាគខាងត្បូងព្រីតថេន ស្របពេលរលកសមុទ្រធំៗបោកច្រាំងនៅទីក្រុង Newhaven
10/23/2026 07:10 PM
រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានអភិបាលកិច្ច​កាន់តែរឹងមាំ លើតំបន់សមុទ្រជ្រៅ និងលំហអាកាស
10/23/2026 07:10 PM
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
10/23/2026 07:10 PM
ក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
10/23/2026 07:10 PM
យន្តហោះចម្បាំងព្រីតថេន ចូលរួមសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាលើកដំបូងជាមួយបារាំង
10/23/2026 07:10 PM