គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ

សន្តិសុខ និង សង្គម

សភាអាមេរិកកណ្តាល ដកកោះតៃវ៉ាន់ចេញពីអ្នកអង្កេតការណ៍ ដោយអញ្ជើញប្រទេសចិនជំនួសវិញ

2023/08/23 06:37:09 pm        283
អាមេរិក៖ សភាអាមេរិកណ្តាលបានសម្រេចដកចេញកោះតៃវ៉ាន់ ពីឋានៈអ្នកអង្កេតការណ៍ដែលមានរយៈពេល២០ឆ្នាំរបស់ខ្លួន និងដាក់ជំនួសដោយប្រទេសចិន។សភាមានប្រទេសចំនួន៦ ដែលគេស្គាល់ថា PARLACEN បានបោះឆ្នោតកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Managua (ម៉ាណាហ្គ័រ) ប្រទេសនីការ៉ាហ្គ័រ ដើម្បីអញ្ជើញប្រទេសចិនមកជាអ្នកអង្កេតការណ៍។ សេចក្តីស្នើច្បាប់ ដែលស្នើសម្រាប់ការផ្លាស់ប្តូរនេះ ត្រូវបានផ្ញើរដោយសមាជិកសភាប្រទេសនីការ៉ាហ្គ័រ។ សេចក្តីស្នើច្បាប់និយាយថា កោះតៃវ៉ាន់ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសភា PARLACEN ព្រោះកោះនេះពុំត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ នៅអង្គការសហប្រជាជាតិឡើយ។ប្រទេសអាមេរិកកណ្តាលចំនួន៥ រួមមាន ប៉ាណាម៉ា និងសាធារណៈរដ្ឋដូមីនិក មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ក្រោយឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានតែប្រទេសហ្គាតេម៉ាឡា និងប៊ែលិហ្ស ដែលនៅតែមានទំនាក់ទំនងបែបនេះ។ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងទំនាក់ទំនងការទូត មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើទស្សនកិច្ចនៅប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕

មេខ្លោងគ្រឿងញៀន និងបក្សពួក១០នាក់ទៀតត្រូវបានចាប់ខ្លួន ខណៈអ្នកពាក់ព័ន្ធដទៃទៀតកំពុងបន្តស្វែងរក

2023/08/23 06:34:21 pm        326
កងកម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់មេខ្លោងគ្រឿងញៀន​ជាជនជាតិ​ចិន​តៃវ៉ាន់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានប្លន់រំដោះនៅ​ខេត្តសៀមរាប កាលពីកន្លងទៅថ្មីៗនេះ ចាប់បានហើយជាមួយ និងបក្សពួកចំនួន១០ផ្សេងទៀត ខណៈជនសង្ស័យដែលជាប់ពាក់ព័ន្ធដទៃទៀតកំពុងស្វែងរកបន្ត ដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបាន។ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ​បានបញ្ជាក់ថា រហូតដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចនៃ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិគ្រប់អង្គភាពទាំងអស់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ក្នុង​ការស្វែងរក ចាប់ខ្លួនមេខ្លោង និងបក្សពួក ​ដោយរហូតដល់ថ្ងៃនេះគឺបានជិតមួយរយភាគរយហើយ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតទាំងអ្នកផ្តល់អាវុធ ​និងរួមគំនិតបានកំណត់មុខសញ្ញារួចហើយដែរ ដោយកំពុងស្វែងរកចាប់ខ្លួនពួកគេ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ​ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យ​ដែលជាប់ពាក់ព័ន្ធប្លន់អ្នកទោសគ្រឿងញៀននេះ ​ក៏មានជនជាតិខ្មែរចូលរួមផងដែរ ដោយនាពេលនេះ​កងកម្លាំងសមត្ថកិច្ចបានកំពុងស្វែងរកចាប់ខ្លួន ហើយជនសង្ស័យដែល​ជាជន​បរទេស​ផ្សេងទៀតក៏កំពុងសហការគ្នាជាមួយប្រទេសជាមិត្ត​ដើម្បីចាប់ខ្លួនពួកយកមក​ផ្តន្ទាទោសឲ្យខាងតែបានផងដែរ។បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ផងដែរថាជនសង្ស័យដែលបានចូលមកប្លន់​រំដោះ​អ្នកទោស​ដែលជាមេខ្លោងគ្រឿងញៀនដ៏ធំនៅខេត្តសៀមរាបនោះភាគច្រើន​គឺ​ជាជនជាតិខ្មែរ​អាមេរិក ហើយពេលនេះខាងកម្ពុជា​បានកំពុងសហការគ្នាយ៉ាងយកចិត្តទុក​ដាក់ផងដែរ ជាមួយភាគីអាមេរិក ដើម្បីធ្វើការស៊ើបអង្កេតជនសង្ស័យនេះបន្ត។នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានធ្វើការឆ្លើយតបចំពោះជន អគតិមួយចំនួនដែលបានចោទថា ករណីប្លន់អ្នកទោសនៅខេត្តសៀមរាបនេះគឺជាការរៀបរបស់​អាជ្ញាធរនោះ​គឺមិនពិតនោះឡើយ ​ដោយបញ្ហាដ៏ធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជានេះ គឺ​ជាផែនការដ៏សាហាវ និងរៀបចំទុកជាមុនរបស់ក្រុមមេខ្លោងគ្រឿងញៀននេះ ដោយចំណាយ​លុយជាច្រើន​ដើម្បីរំដោះខ្លួនគេឲ្យរួចផុតពីជាប់គុក។ យ៉ាងណាក៏ដោយករណីនេះ នឹងត្រូវលើកលែងឲ្យនោះឡើយចំពោះជនណាដែល ជាប់ពាក់ព័ន្ធនោះ៕អត្ថបទ៖ បាន ចក់

ជប៉ុនជំរុញការត្រៀមទប់ទល់ជាមុនសម្រាប់ការបាញ់បង្ហោះផ្កាយរណប

2023/08/23 06:31:24 pm        258
ជប៉ុន៖ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីត្រៀមទប់ទល់សម្រាប់ការបាញ់បង្ហោះនូវអ្វីដែលប្រទេសកូរ៉េខាងជើងនិយាយថាជាផ្កាយរណបសម្បនិម្មិត។ ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ឆ្មាំឆ្នេរប្រេទេសជប៉ុន កាលពីថ្ងៃអង្គារថា ផ្កាយរណប នឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហា។នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ទោះបីជាវត្ថុនោះគឺជាឧបករណ៍ជំរុញផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក បំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបាននិយាយថាសកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋរបស់ប្រទេសជប៉ុនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។ ក្រសួងការពារជាតិជឿជាក់ថា វត្ថុនេះទំនងជានឹងត្រូវបាញ់បង្ហោះនៅពេលចាប់ផ្តើមក្នុងពេលវេលាជាក់លាក់របស់ទីក្រុងព្យុងយ៉ាង និងតំបន់ឆ្លងកាត់ នៅជិតកោះ Sakishima ក្នុងខេត្ត Okinawa ភាគនិរតីប្រទេសជប៉ុន។ក្រសួងបានចេញបញ្ជាលើកងកម្លាំងស្វ័យការពារ ដើម្បីបំផ្លាញមីស៊ីលបាលីស្ទីកហោះចូលមក ដែលអាចធ្លាក់នៅក្នុងដែនដីរបស់ប្រទេសជប៉ុន។ នាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ត្រូវបានដាក់ពង្រាយ នៅសមុទ្រចិនខាងកើត និងប្រព័ន្ធស្ទាក់ចាប់ PAC-3 ដាក់នៅលើដី ត្រូវបានដាក់ប្រចាំការនៅកោះ Okinawa ។រដ្ឋាភិបាលជប៉ុន បានបង្កើនវិធានការត្រៀមខ្លួនជាស្រេចនូវប្រព័ន្ធព្រមានភាពអាសន្ន J-Alert នៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានរៀបចំ ឲ្យមានសកម្មភាពស្វ័យប្រវត្តិដល់ប្រព័ន្ធវិទ្យុសាធារណៈទីក្រុង ដើម្បីចេញព័ត៌មានជម្លៀស៕

[BREAKING NEWS] នគរបាល៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រឡប់មកប្រទេសវិញ

2023/08/23 06:25:58 pm        375
ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។

ចំហេះព្រៃដ៏ធំ បានបិទច្រកសមុទ្រ Dardanelles ប្រទេសទួរគី ជំរុញឲ្យមានការជម្លៀសពលរដ្ឋ

2023/08/23 06:00:14 pm        299
ទួរគី៖ ក្រសួងនិងទីភ្នាក់ងារដឹកជញ្ជូន បាននិយាយកាលពីថ្ងៃអង្គារថា ការដឹកជញ្ជូនទំនិញពីសមុទ្រអេហ្សេ(Aegean) ទៅកាន់សមុទ្រ Marmara ត្រូវបានផ្អាកដោយសារតែចំហេះព្រៃនៅឆេះរាលដាលបន្ត នៅក្នុងខេត្ត Canakkale ភាគពាយព្យប្រទេសទួរគី។ច្រកសមុទ្រ Dardanelles គឺជាច្រកឆ្លងកាត់សំខាន់ប្រវត្តិសាស្ត្រ និងតូចចង្អៀត ភ្ជាប់សមុទ្រ Aegean ទៅកាន់សមុទ្រខ្មៅ បម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់ សម្រាប់នាវាធ្វើដំណើររវាងសហភាពអឺរ៉ុប និងទ្វីបអាស៊ី។រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ លោក Ibrahim Yumakli បាននិយាយថាចំហេះព្រៃ បានជំរុញឲ្យមានការជម្លៀសពលរដ្ឋនៅក្នុងភូមិចំនួន៦ក្នុងផ្លូវចំហេះព្រៃរាលដាល ដែលមានមជ្ឈមណ្ឌលទីបញ្ជាការទ័ពអាកាស Canakkale និងបរិវេណសាកលវិទ្យាល័យក្នុងតំបន់។ អាជ្ញាធរនិយាយថា យន្តហោះចំនួន៨គ្រឿង ឧទ្ធម្ភាគចក្រ២៦គ្រឿង ទូកតូចៗ១៨០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណ១១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ៕

មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស នៅក្នុងប្រទេសឈីលី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

2023/08/23 05:57:48 pm        307
ឈីលី៖ បុគ្គលិកជួយសង្គ្រោះ បានជម្លៀសពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅតំបន់ Maule ភាគខាងត្បូងប៉ែកកណ្តាលប្រទេសឈីលី កាលពីថ្ងៃអង្គារ។មនុស្សយ៉ាងហោចណាស់២នាក់បានស្លាប់ដោយសារទឹកជំនន់ខណៈមនុស្សមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ឬត្រូវចាកចេញពីលំនៅឋាន។ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ បុគ្គលិកជួយសង្គ្រោះបានប្រើប្រាស់ទូកដើម្បីជួយជម្លៀសពលរដ្ឋនៅតាមដងផ្លូវដែលជន់លិច នៅកន្លែងដែលកម្រិតទឹកនៅក្នុងតំបន់ពិតប្រាកដបានឡើងដល់កំពូលដំបូលលំនៅឋាន។ប្រធានាធិបតីលោក Gabriel Boric បានប្រកាសរដ្ឋក្នុងគ្រាមហន្តរាយកាលពីថ្ងៃចន្ទ ខណៈចុះពិនិត្យតំបន់រងផលប៉ះពាល់ខ្លាំងបំផុតមួយកន្លែង មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Santiago៕

មនុស្ស១៦នាក់ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅម៉ិកស៊ិកភាគកណ្តាល

2023/08/23 05:55:09 pm        294
ម៉ិកស៊ិក៖ មន្ត្រីមកពីវិទ្យាស្ថានអន្តោប្រវេសន៍INM ប្រទេសម៉ិកស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពលរដ្ឋម៉ិកស៊ិក១៥នាក់ និងជនជាតិវ៉េណេស៊ុយអេឡាម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសម៉ិកស៊ិកភាគកណ្តាល កាលពីថ្ងៃអង្គារ។វិទ្យាស្ថានអន្តោប្រវេសន៍ INM បាននិយាយថា អ្នកដំណើរចំនួន៥២នាក់កំពុងធ្វើដំណើរនៅលើរថយន្តក្រុងមួយគ្រឿងលើផ្លូវហាយវ៉េ Miahuatlan-Coixtlahuaca( មីយ៉ាវ៉ាតឡាន-ខយត្លាវ៉ាកា) ប្រទេសម៉ិកស៊ិក រួមមានអ្នកដំណើរ១០នាក់មកពីប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេទាំងអស់មានការណាត់ជួបដើម្បីស្វែងរកការចូលដោយស្របច្បាប់ទៅកាន់សហរដ្ឋអាមេរិក។អ្នកដំណើរចំនួន៣៦នាក់ផ្សេងទៀត បានរងរបួស ហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យបន្ទាប់ពីរថយន្តក្រុងបានបុកជាមួយរថយន្តសណ្តោងមួយគ្រឿង។ យោងតាមវិទ្យស្ថាន INM បានឲ្យដឹងថា អ្នករងរបួស៩នាក់គឺជាជនជាតិវ៉េណេហ្ស៊ុយអេឡា ហើយក្នុងចំណោមអ្នកទាំងនេះ៣នាក់នៅតែសម្រាកនៅក្នុងមន្ទីរពេទ្យ ហើយនឹងមានការជួយគាំទ្រដើម្បីបញ្ជូនត្រលប់សាកសពអ្នកស្លាប់ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាវិញ៕

ប្រទេសកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធការពារទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ចំពេលមានការគំរាមកំហែងពីកូរ៉េខាងជើង

2023/08/23 05:51:48 pm        286
កូរ៉េខាងត្បូង៖  ប្រទេសកូរ៉េខាងត្បូងគ្រោងធ្វើសមយុទ្ធការពារដែនអាកាសទូទាំងប្រទេសជាលើកដំបូងក្នុងរយៈពេល៦ ឆ្នាំ នៅថ្ងៃពុធនេះ ចំពេលមានការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយមានអ្នកថ្មើរជើងតម្រូវឲ្យជ្រកក្នុងជម្រក ហើយក្រុមអ្នកបើកបរបានស្នើឲ្យដកខ្លួនចេញពីតំបន់មួយចំនួន។សមយុទ្ធនេះ គឺជាធាតុសំខាន់នៃសមយុទ្ធការពារស៊ីវិលប្រចាំឆ្នាំ ឈ្មោះថា Ulchi (អ៊ុលឈី) ដែលធ្វើឡើងរួមជាមួយនឹងសមយុទ្ធ Ulchi Freedom Shield ដែលកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីកែលម្អការឆ្លើយតបចំពោះការវាយប្រហាររបស់កូរ៉េខាងជើង ឬស្ថានការណ៍ផ្សេងៗទៀត។នៅវេលាម៉ោង២រសៀល សំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសនឹងបន្លឺឡើង ដោយអំពាវនាវឲ្យប្រជាពលរដ្ឋចេញពីផ្លូវប្រហែល១៥នាទី មុនពេលការជូនដំណឹងពីការប្រុងប្រយ័ត្ន ត្រូវបានបន្ធូរបន្ថយ នេះបើយោងតាមក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ក្រុមអ្នកថ្មើរជើងត្រូវទៅដោយផ្ទាល់នូវទីជម្រកដែលបានកំណត់ ឬកន្លែងក្រោមដីនៅក្បែរនោះ ខណៈពេលដែលអ្នកបើកបរនៅក្នុងតំបន់ប្រហែល២០០នាក់នៅទូទាំងប្រទេស ត្រូវតែទាញទៅម្ខាងនៃផ្លូវ។ មនុស្សនៅក្នុងផ្សារទំនើបជិត ៥០០ រោងភាពយន្ត និងកន្លែងសាធារណៈផ្សេងទៀត នឹងត្រូវបានណែនាំឲ្យជម្លៀសចេញ៕

រដ្ឋតិចសាស់សាងសង់របងបន្លាលួសនៅតាមព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍

2023/08/23 05:49:19 pm        493
អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។ ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។ វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។ ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះចម្បាំងចំនួន៥គ្រឿង«ក្នុងទឹកដីចូលជ្រៅក្នុងប្រទេសរុស្ស៊ី»

2023/08/23 05:18:46 pm        336
 អ៊ុយក្រែន៖ យន្តហោះចម្បាំងរុស្ស៊ីចំនួន ៥ គ្រឿង ត្រូវបានបំផ្ទុះដោយអ៊ុយក្រែនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ      ខណៈដែលចក្រភពអង់គ្លេស បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី កំពុងត្រូវបានបាញ់ចេញពីក្នុងទឹកដីរបស់ខ្លួន។ការអះអាងរបស់ក្រសួងការពារជាតិកាលពីថ្ងៃអង្គារ បានធ្វើឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានដកស្រង់ប្រភពចារកម្មដែលមានទំនាក់ទំនងនឹងការវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសដ៏ជ្រៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងក្រុមវិច្ឆេទករ។ក្រសួងបានគូសបញ្ជាក់ពីការបំផ្លាញយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងធុន Tupolev Tu-22 កាលពីថ្ងៃសៅរ៍នៅឯមូលដ្ឋានទ័ពអាកាសSoltsy-2 ភាគខាងត្បូងទីក្រុង St Petersburg ចម្ងាយប្រហែល៤០០ម៉ាយពីព្រំដែនអ៊ុយក្រែន ដោយនិយាយថា វាមិនទំនងទេដែលថា យានដ្រូនដែលបានបុកកម្ទេចយន្តហោះនោះ ត្រូវបានចាប់ផ្តើមដំណើរការពីប្រទេសអ៊ុយក្រែន។ក្រសួងនេះ បានឲ្យដឹងទៀតថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា យានអាកាសគ្មានមនុស្សបើក(UAV)ដែលដូចឧទ្ធម្ភាចក្រនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មី នៃសមាគមកាយឫទ្ធិនារីកម្ពុជា នៅខេត្តកំពង់ធំ
10/24/2026 06:10 PM
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការពិនិត្យភ្នែក និងវ៉ែនតា ជូនមន្ត្រីរាជការកងកម្លាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
10/24/2026 05:10 PM
បង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុង​ប៉ោយ​ប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
10/24/2026 04:10 PM
Online Scams ៖ មុខសញ្ញាមេក្លោង និងអ្នកពាក់ព័ន្ធ ៦ពាន់នាក់ ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួន
10/24/2026 04:10 PM
ពិព័រណ៍កាហ្វេ២៦ រៀបចំឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកៀរគរទុនវិនិយោគថ្មីៗក្នុងវិស័យកសិ-ស្បៀងអាហារ
10/24/2026 04:10 PM
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលបានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
10/24/2026 03:10 PM
អភិបាលខេត្តកណ្តាល ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំរុញការរំដោះទឹក នៅស្រុកពញាឮ
10/24/2026 03:10 PM
ទីភ្នាក់ងារUN៖ ថាមពលនុយក្លេអ៊ែរអាចកើនឡើងជាងបីដង នៅត្រឹមឆ្នាំ ២០៦០
10/24/2026 03:10 PM
UN៖ កម្ពុជាជាប្រទេសគំរូឆ្នើមនៃស្មារតីពហុភាគីនិយម និងការកសាងសន្ដិភាពពិភពលោក
10/24/2026 01:10 PM
សម្ដេចធិបតីបញ្ជាក់ជំហរកម្ពុជា ក្នុងការបន្តចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពលើសាកលលោក
10/24/2026 01:10 PM