អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង វាយបក់មកលើកូរ៉េខាងត្បូង ខណៈព្យុះ Khanun ធ្វើឲ្យមានបំណាក់ដី

2023/08/10 12:18:20 pm        81
កូរ៉េខាងត្បូង៖ ទឹកភ្លៀង បានធ្លាក់នៅទីក្រុងកំពុងផែ Busan ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែសីហានេះ ខណៈព្យុះទីហ្វុងKhanun បង្កឲ្យមានបំណាក់ដីនៅឆ្នេរភាគខាងត្បូងរបស់ប្រទេស។ ការព្រមានជាច្រើន ត្រូវបានចេញនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដោយជើងហោះហើរជាង៣៣០ជើង ត្រូវបានលុបចោល ហើយមនុស្សជាង១ម៉ឺននាក់ ត្រូវបានជម្លៀស។ ព្យុះទីហ្វុង Khanun ស្ថិតនៅលើមហាសមុទ្រ ហើយកំពុងឆ្លងកាត់នៅចន្លោះកោះ Kyushu និងកោះធំនៅភាគនិរតីប្រទេសជប៉ុនមានចម្ងាយប្រមាណ៨៦០គីឡូម៉ែត្រពីទីក្រុងតូក្យូ និងឧបទ្វីបកូរ៉េ។ដោយមានបរិយាកាសសើម ពីព្យុះទីហ្វុង Khanun ភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅជុំវិញប្រទេសកូរ៉េភាគខាងត្បូង ហើយរដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ព្យុះទីហ្វុងកំពុងវាយបក់ឆ្ពោះទៅភាគខាងជើង ក្នុងល្បឿន២២គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមកូរ៉េនិយាយថា ការកើនឡើងខ្លាំងនៃព្យុះទីហ្វុង Khanun ត្រូវបានព្យាករណ៍ថា នឹងថយចុះមកដល់កម្រិតមធ្យម ពីកម្រិតខ្លាំង៕

មនុស្ស៣នាក់បានស្លាប់នៅប្រទេសអូស្ត្រាលី បន្ទាប់ពីបរិភោគផ្សិតព្រៃមានជាតិពុល

2023/08/10 12:14:45 pm        144
អូស្ត្រាលី៖ នគរបាលអូស្ត្រាលីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា មនុស្ស៣នាក់បានស្លាប់ និងមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពីការបរិភោគផ្សិតពុល។យោងតាមការចេញផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃទី៥ ខែសីហា បានឲ្យដឹងថា ក្រុមនគរបាលប្រឆាំងមនុស្សឃាត វីកតូរៀ បាននិយាយថា មនុស្ស៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលទានអាហារនៅផ្ទះឯកជនមួយកន្លែងនៅទីក្រុង Leongatha ដែលទីក្រុងមួយនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២៩ ខែកក្កដា នៅពេលនោះនគរបាលបាននិយាយថាស្ត្រីពីរនាក់ វ័យ៦៦ឆ្នាំ និងវ័យ៧០ឆ្នាំ ព្រមទាំងបុរសម្នាក់វ័យ៧០ឆ្នាំបានស្លាប់ បន្ទាប់ពីឧប្បត្តិហេតុនោះ។ ជនរងគ្រោះទី៤ ភេទប្រុស វ័យ៦៨ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ក្រុមស៊ើបអង្កេតករណីឃាតកម្មបាននិងកំពុងស៊ើបអង្កេតករណីនេះ។ នគរបាលបានសម្ភាសនារីម្នាក់នោះ ដែលសារព័ត៌មាន BBC កំណត់អត្តសញ្ញាណថាឈ្មោះអ្នកស្រី Erin Patterson ជាអ្នកចម្អិនម្ហូបនៅផ្ទះរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែមិនបានធ្លាក់ខ្លួនឈឺនោះទេ។ ណគរបាលបានដោះលែងអ្នកស្រី Patterson ដោយមិនបានចោទប្រកាន់អ្វីឡើយ ប៉ុន្តែនិយាយថា អ្នកស្រីនៅតែជាជនសង្ស័យ។នាយកដ្ឋាននគរបាល វីកតូរៀ លោកអធិការ Dean Thomas បាននិយាយថា គេមិនច្បាស់ថាផ្សិតប្រភេទណាដែលអ្នកទាំងនោះបានបរិភោគនោះទេ ប៉ុន្តែរោគសញ្ញារបស់ពួកគេគឺស្របទៅនឹងរោគសញ្ញាដែលកើតឡើងបណ្ដាលពីផ្សិតមួកមរណៈ ជាផ្សិតមានជាតិពុលខ្លាំងមួយប្រភេទ៕

លោក Biden មិនទំនងជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែកញ្ញានោះទេក្នុងដំនើរទស្សនកិច្ចមកអាស៊ី

2023/08/10 12:12:17 pm        80
អាមេរិក៖ប្រភពជាច្រើន បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មិនទំនងជាចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ីអាគ្នេយ៍នៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនៅខែក្រោយនោះទេ ជាអវត្តមានដែលនឹងលើកឡើងជាសំនួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកកាន់តំបន់មួយដែលចាំចាប់ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីរុញច្រានប្រឆាំងឥទ្ធិពលដែលកំពុងពង្រីករបស់ប្រទេសចិន។ លោក Biden បានកំណត់ពេលចូលរួមកិច្ចប្រជុំកំពូលG20 នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ហើយបាននិយាយកាលពីថ្ងៃអង្គារទី៩ ខែសីហាថា លោកមានផែនការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាដៃគូនៅអាស៊ីអាគ្នេយ៍ដែលកំពុងលេចចេញដ៏សំខាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងប្រសើរឡើង ប៉ុន្តែវត្តមានរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា របស់ប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ស្ថិតក្នុងភាពមន្ទិលសង្ស័យខ្លាំង។ ប្រភពមួយដែលដឹងច្បាស់អំពីបញ្ហា បាននិយាយថា លោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះទេ ហើយប្រភពមួយផ្សេងទៀតបានលើកឡើងថា ឯកអគ្គរដ្ឋទូតមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមកពីសមាជិកអាស៊ាន និយាយថា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប្រាប់កាលពីថ្ងៃចន្ទថា លោកBiden នឹងមិនទៅទីនោះទ។ នៅពេលត្រូវបានសួរថាតើវាពិតឬទេដែលលោក Biden នឹងមិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី មន្ត្រីជាន់ខ្ពស់សេតវិមាន បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា យើងនៅកំពុងធ្វើការលើរឿងនេះ យើងប្រហែលជានឹងមានអ្វីៗច្រើនទៀតដើម្បីនិយាយអំពីរឿងនេះឆាប់ៗ។  ប្រភពជាច្រើន និយាយថា កាលបរិច្ឆេទរបស់លោក Biden មកកាន់អាស៊ី នៅមិនទាន់ផ្លូវការនៅឡើយរហូតដល់ដំណើរនោះ ត្រូវបានគេប្រកាស ហើយនឹងអាចផ្លាស់ប្តូរ៕

រដ្ឋមន្ត្រីឥណ្ឌា ទម្លាក់កំហុសលើភាពចលាចលក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា ជាមូលហេតុនៃការបង្ហូរឈាមនៅរដ្ឋម៉ានីពួរ

2023/08/10 12:09:21 pm        77
ឥណ្ឌា៖ កាលពីថ្ងៃពុធ (៩ ខែសីហា) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានទម្លាក់កំហុសលើភាពចលាចលក្នុងសហភាពមីយ៉ាន់ម៉ា ជាមូលហេតុនៃជម្លោះជនជាតិភាគតិចនៅរដ្ឋម៉ានីពួរ ភាគឦសាននៃប្រទេសឥណ្ឌា ដែលនៅជិតខាង ហើយជំរុញឱ្យភាគីជម្លោះទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការសន្ទនា។លោក Shah បានប្រាប់សភាថា អស្ថិរភាពនយោបាយនៅក្នុងសហភាពមីយ៉ាន់ម៉ា បានជំរុញឱ្យជនភៀសខ្លួនរាប់ពាន់នាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងរដ្ឋម៉ានីពួរ។ មនុស្សជាង១៨០នាក់ត្រូវបានសម្លាប់ ជាច្រើនរយនាក់ទៀតរងរបួស និងមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងនៅក្នុងរដ្ឋម៉ានីពួរ ចាប់តាំងពីខែឧសភាមក។ចាប់តាំងពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២១ របបសឹកបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេស។ លោក Shah បានជំរុញភាគីជម្លោះជនជាតិភាគតិចទាំងពីរនៅក្នុងរដ្ឋម៉ានីពួរ ដែលភាគច្រើនជាជនជាតិម៉ីតី និងជនជាតិគូគី ឲ្យមកចូលតុចរចាសន្តិភាព និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា។អំពើហឹង្សាបានកើតឡើងបន្ទាប់ពីតុលាការក្នុងខែកុម្ភៈបានស្នើថា សិទ្ធិពិសេសៗជាច្រើនត្រូវបានផ្តល់ដល់ជនជាតិភាគតិចគូគី រួមមានចំនួន១៦% នៃចំនួនប្រជាជនទាំងអស់របស់រដ្ឋ ដែលបានពង្រីកខ្លួនទៅជាជនជាតិម៉ីតី និងជាប្រជាជនភាគច្រើននៅរដ្ឋម៉ានីពួរ៕

យ៉ាងហោចណាស់មនុស្ស២នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅប្រទេសលីបង់

2023/08/10 12:07:11 pm        81
លីបង់៖ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មនុស្ស២នាក់ បានសម្លាប់កាលពីថ្ងៃពុធ (៩ សីហា) នៅក្នុងការប៉ះទង្គិចគ្នារវាងសមាជិកនៃក្រុមប្រដាប់អាវុធ ស៊ីអ៊ីថេ ហេសបូឡា (Shi'ite Hezbollah) និងក្រុមអ្នកស្រុកនៃទីក្រុងគ្រិស្តសាសនា បន្ទាប់ពីអ្នកស្រុកបានឡោមព័ទ្ធរថយន្តដឹកទំនិញដែលបានក្រឡាប់មួយគ្រឿង។ទូរទស្សន៍លីបង់ Al-Jadeed បានចាក់ផ្សាយវីដេអូពី ក្រុមបុរសស្លៀកពាក់ស៊ីវិលបាញ់កាំភ្លើងនៅតាមផ្លូវ។ ក្រោយមកពួកគេបានបង្ហាញពី កងទ័ពលីបង់ដែលបានដាក់ពង្រាយជុំវិញរថយន្តដឹកទំនិញនោះនៅពេលយប់ ខណៈរថយន្តស្ទូចមួយគ្រឿងបានទាញយកប្រអប់ឈើចេញពីរថយន្តនោះ។ អ្នកស្រុកជាច្រើនក្រុមធំបានប្រមូលផ្តុំគ្នា ដោយមានមនុស្សជាច្រើនប្រាប់អ្នកផ្សាយព័ត៌មានថា ពួកគេមានបំណងបិទផ្លូវ។ប្រភពនោះបាននិយាយថា រថយន្តដឹកទំនិញបានក្រឡាប់នៅលើផ្លូវចុះចំណោតក្បែរទីក្រុងភ្នំ កាហាឡេ (Kahaleh) កាលពីល្ងាចថ្ងៃពុធ ហើយអ្នកស្រុកបានបិទផ្លូវជុំវិញនោះយ៉ាងលឿន។ ប្រភពសន្តិសុខម្នាក់បាននិយាយថា រថយន្តដឹកទំនិញនោះជាកម្មសិទ្ធិរបស់ក្រុម ហេសបូឡា ហើយម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាសមាជិកនៃក្រុមនោះ ខណៈអ្នកទីពីរជាពលរដ្ឋកាន់សាសនាគ្រឹស្តរស់នៅក្នុងទីក្រុង។ ប្រភពទាំងនោះមិនអាចផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារនៃរថយន្តនោះបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រុម ហេសបូឡា ផងដែរ៕

UNនិយាយថា ពលរដ្ឋស៊ូដង់ទទួលរងនូវអំពើហិង្សាផ្លូវភេទក្នុងកម្រិតធ្ងន់ធ្ងរ

2023/08/10 12:04:43 pm        58
ស៊ូដង់៖ ក្រុមមន្ត្រីអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃពុធ (៩ សីហា)ថា អំពើហឹង្សាផ្លូវភេទកំពុងត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ក្នុងកម្រិតដ៏ឈឺចាប់មួយ ខណៈពេលដែលការប្រយុទ្ធគ្នានៅក្នុងតំបន់ Darfur កំពុងជីកកាយឡើងវិញនូវភាពប្រេះឆាកាលពីមុននៃភាពតានតឹងជនជាតិភាគតិច ដែលអាចវាយប្រហារប្រទេសនេះ។មន្ត្រីជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Edem Wosornu បាននិយាយថា ករណីគួរឱ្យព្រួយបារម្ភនៃអំពើហិង្សាផ្លូវភេទ ដែលត្រូវបានលើកឡើងពីប្រជាជនបានភៀសខ្លួនទៅកំពង់ផែ ផត ស៊ូដាន គឺគ្រាន់តែជាផ្នែកមួយនៃការកើតឡើងម្តងទៀតក្នុងកម្រិតដ៏ឈឺចាប់ពីចំណុចក្តៅនៃជម្លោះនៅទូទាំងប្រទេស។សង្គ្រាមនៅប្រទេសស៊ូដង់បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ពោលគឺរយៈពេល៤ឆ្នាំបន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតីលោក Omar al-Bashir ក្នុងអំឡុងពេលការបះបោរមួយ។ ភាពតានតឹងរវាងកងទ័ពស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលរួមគ្នាធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០២១ បានផ្ទុះឡើងជុំវិញការខ្វែងគំនិតគ្នាអំពីផែនការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងស៊ីវិល។អង្គការសហប្រជាជាតិបាននិយាយថា សង្រ្គាមក្នុងប្រទេសស៊ូដង់បច្ចុប្បន្ន បានធ្វើឱ្យមនុស្សជាង៤លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលក្នុងនោះមនុស្ស៣,២លាននាក់ត្រូវបានផ្លាស់ទីលំនៅខាងក្នុង ហើយមនុស្សជិត៩០០.០០០នាក់បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ អេហ្ស៊ីប ស៊ូដង់ខាងត្បូង និងប្រទេសដទៃទៀតផងដែរ៕

អាជ្ញាធរលីប៊ីនិយាយថា ជនអន្តោប្រវេសន៍២៧នាក់ ត្រូវបានរកឃើញស្លាប់ជិតព្រំដែនទុយនីស៊ី

2023/08/10 12:01:36 pm        87
លីប៊ី៖ ក្រុមអាជ្ញាធរលីប៊ីបាននិយាយកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់២៧នាក់ មកពីអនុតំបន់អាហ្វ្រិកសាហារ៉ា បានស្លាប់ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងតំបន់វាលខ្សាច់ភាគខាងលិចរបស់ប្រទេសលីប៊ី ជិតព្រំដែនជាមួយ ប្រទេសទុយនីស៊ី ។ ក្រសួងមហាផ្ទៃរបស់លីប៊ី បាននិយាយថា សាកសពទាំងនោះ ត្រូវបានរកឃើញថ្មីៗនេះជិតព្រំដែនហើយថាក្រុមនិតិកោសល្យវិជ្ជា ត្រូវបានបញ្ជូនទៅកាន់តំបន់នោះរួចហើយ។  សារព័ត៌មាន AP បានរាយការណ៍ថា លោក ម៉ូហាម៉េដ ហាម៉ូដា(Mohamed Hamouda) អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ី កាលពីថ្ងៃពុធ បានបញ្ជាក់ពីការរកឃើញសាកសពទាំងនេះ ប៉ុន្តែពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀត។  តំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសទុយនីស៊ី បាននាំមុខប្រទេសជិតខាងលីប៊ី ជាចំណុចចេញដំណើរដ៏សំខាន់របស់តំបន់នេះ សម្រាប់ជនអន្តោប្រវេសន៍ ភាគច្រើនមកពីអនុតំបន់សាហារ៉ា អាហ្វ្រិក ដែលកំពុងព្យាយាមទៅកាន់ប្រទេសអ៊ីតាលី និងប្រទេសផ្សេងទៀតនៅអឺរ៉ុបតាមទូកតូចៗ។ ក្រុមសិទ្ធិមនុស្សរបស់ប្រទេសលីប៊ី បានចោទប្រកាន់កងកម្លាំងសន្តិសុខទុយនីស៊ី ពីបទបណ្ដេញជនអន្តោប្រវេសន៍ដោយបង្ខំ និងបោះបង់ពួកគេចោលក្នុងតំបន់វាលខ្សាច់ដោយគ្មានទឹកនិងអាហារ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទុយនីស៊ី លោក កាម៉េល ហ្វេគី(Kamel Feki) កាលពីសប្ដាហ៍មុន បានទទួលស្គាល់ថា ជនអន្តោប្រវេសន៍មួយក្រុមតូចមកពីអនុតំបន់សាហារ៉ា ដែលកំពុងពន្យាយាមឆ្លងចូលប្រទេសនេះ ត្រូវបានរុញឲ្យបកក្រោយចូលទៅក្នុងវាលខ្សាច់តំបន់ព្រំដែនជាប់ជាមួយប្រទេសលីប៊ី និងអាល់ហ្សេរី ។ ប្រទេសទុយនីស៊ី មិនអាចគាំទ្រដល់ចំនួនជនអន្តោប្រវេសន៍គ្មានឯកសារដ៏ច្រើននេះមកពីអនុតំបន់សាហារ៉ាបានទេ។  ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយកាលពីថ្ងៃពុធ ជនអន្តោប្រវេស៊ី ចំនួន៤១នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿង ដឹកជញ្ជូនពួកគេបានក្រឡាប់លិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសទុយនីស៊ី៕

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងចំហេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក

2023/08/10 11:58:33 am        111
អាមេរិក៖ ក្រុមមន្ត្រីបាននិយាយថា ចំហេះព្រៃដែលជំរុញបន្ថែមដោយខ្យល់នៃព្យុះសង្ឃរាដ៏ឆ្ងាយមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងបានបង្កការខូចខាតយ៉ាងធំធេងនៅលើកោះ Maui (ម៉ូអ៊ី) នៃរដ្ឋហាវ៉ៃ កាលពីថ្ងៃពុធ (៩ សីហា) ដោយបង្ខំមនុស្សមួយចំនួនឲ្យលោតចូលទៅក្នុងមហាសមុទ្រដើម្បីគេចពីផ្សែង និងអណ្តាតភ្លើង។ផ្នែកខាងលិចនៃកោះនេះ រួមទាំងរមណីយដ្ឋានទេសចរណ៍ ឡាហេណា (Lahaina) ស្ទើរតែត្រូវបានកាត់ផ្តាច់ ដោយមានតែផ្លូវហាយវេមួយខ្សែប៉ុណ្ណោះដែលនៅតែបើក ខណៈក្រុមមន្ត្រីបានរាយការណ៍ពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលមិនអាចកំណត់ពីទំហំនៃការខូចខាតបាននៅឡើយ។ ស្ថានភាពនៅរដ្ឋហាវ៉ៃ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅកន្លែងផ្សេងទៀតក្នុងពិភពលោកនៅរដូវក្តៅនេះ ដោយសារចំហេះព្រៃដែលបណ្តាលមកពីកម្ដៅដ៏ខ្ពស់ បានបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ និងផ្នែកផ្សេងទៀតនៃទ្វីបអឺរ៉ុប។ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស ដែលជំរុញដោយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល កំពុងកើតឡើងញឹកញាប់ និងបង្កើនអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ ដោយពួកអ្នកវិទ្យាសាស្រ្តបានព្រមានជាយូរមកហើយថា ក្រុមមន្ត្រីរដ្ឋាភិបាលត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសដើម្បីការពារគ្រោះមហន្តរាយអាកាសធាតុ៕

មេដឹកនាំកូរ៉េខាងជើង ជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់ ដោយអំពាវនាវឱ្យត្រៀមសម្រាប់សង្រ្គាម

2023/08/10 11:55:37 am        111
កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធា ហើយបានអំពាវនាវឱ្យមានកាត្រៀមលក្ខណៈបន្ថែមទៀតសម្រាប់លទ្ធភាពនៃផ្ទុះសង្គ្រាមដែលអាចកើតមាន ដោយការជំរុញការផលិតសព្វាវុធ និងការពង្រីកសមយុទ្ធយោធា។ប្រព័ន្ធផ្សព្វផ្សាយដដែល បាននិយាយថា លោក គីម បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធាមជ្ឈិម ដែលធ្វើឡើងកាលពីថ្ងៃពុធ (៩ សីហា) ហើយបានពិភាក្សាអំពីផែនការសម្រាប់វិធានការទប់ទល់នឹងសត្រូវរបស់កូរ៉េខាងជើង ដែលខ្លួនមិនបញ្ចេញឈ្មោះ។ រូបថតដែលចេញផ្សាយដោយទូរទស្សន៍ KRT បង្ហាញថាលោក គីម ចង្អុលទៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញរដ្ឋធានីកូរ៉េខាងត្បូងនៅលើផែនទី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកឧត្តមសេនីយ៍ រី យ៉ុងគីល (Ri Yong Gil) ត្រូវបានតែងតាំងជំនួសឧត្តមសេនីយ៍ជាន់ខ្ពស់របស់យោធាលោក ផាក ស៊ូអ៊ីល (Pak Su Il) ដែលជានាយអគ្គសេនាធិការ ដោយមិនបានបញ្ជាក់ព័ត៌មានលម្អិត។ គេមិនច្បាស់នោះទេថា តើលោក រី នឹងរក្សាតួនាទីរបស់ខ្លួនជារដ្ឋមន្ត្រីការពារជាតិ ឬយ៉ាងណា។របាយការណ៍បាននិយាយថា លោក គីម ក៏បានកំណត់គោលដៅសម្រាប់ការពង្រីកសមត្ថភាពផលិតសព្វាវុធផងដែរ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិត។ កាលពីសប្តាហ៍មុន លោកបានទៅពិនិត្យរោងចក្រផលិតសព្វាវុធ ដែលលោកបានអំពាវនាវឲ្យផលិតម៉ាស៊ីនមីស៊ីល កាំភ្លើងធំ និងអាវុធជាច្រើនផ្សេងៗបន្ថែមទៀត៕

ពលរដ្ឋគុយបាសម្រុកទៅលេងឆ្នេរសមុទ្រ ខណៈរលកកម្ដៅវាយប្រហាររដ្ឋធានីឡាហាវ៉ាន

2023/08/10 11:52:13 am        87
គុយបា៖ ប្រជាជនគុយបាបាននាំគ្នាទៅកាន់ឆ្នេរសមុទ្រកាលពីថ្ងៃពុធ (៩ សីហា) ខណៈដែលសីតុណ្ហភាពនៅក្នុងប្រទេសកោះនៅមហាសមុទ្រការ៉ាអ៊ីបមួយនេះ បានឡើងដល់កម្រិត៤០អង្សាសេ (១០៤ ហ្វារិនហៃ) ក្នុងរលកកម្ដៅដ៏ខ្លាំងក្លា។ ក្រុមមន្ត្រីបាននិយាយថា ខែកក្កដាគឺជាខែដែលមានសីតុណ្ហភាពក្តៅបំផុតរបស់ប្រទេសកោះនេះចាប់តាំងពីឆ្នាំ១៩៥១មក។ វិទ្យាស្ថានឧតុនិយមរបស់ប្រទេសគុយបាបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងខែកក្កដាគឺកម្រិត ២៩,១អង្សាសេ (៨៤,៣៨ ហ្វារិនហៃ)។កម្ដៅពីមហាសមុទ្រនៅជុំវិញប្រទេសគុយបា ក៏ជាការរួមចំណែកធ្វើឲ្យសីតុណ្ហភាពពេលយប់នៅក្នុងប្រទេសនេះ មានសភាពក្តៅខ្លាំងខុសប្លែកធម្មតា ដោយធ្វើឱ្យអ្នកស្រុកគេងមិនលក់ និងបង្កើនភាពតានតឹងនៅក្នុងប្រទេសដែលរងគ្រោះរួចទៅហើយដោយកង្វះអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។កំណើនជាបន្តបន្ទាប់ និងការហក់ឡើងនៃអាកាសធាតុធ្ងន់ធ្ងរ ទាំងនៅលើដី និងក្នុងមហាសមុទ្រ គឺជាសញ្ញានៃបម្រែបម្រួលអាកាសធាតុសកល ជាកត្តាជំរុញដោយមនុស្ស ដែលកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ដោយអ្នកជំនាញក្នុងវិស័យនេះបាននិយាយថា រលកកម្ដៅដ៏ខ្លាំងក្លារំពឹងថានឹងបន្តពេញមួយខែសីហានេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM