គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ
រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់

សន្តិសុខ និង សង្គម

អ៊ីរ៉ង់ប្រកាសឲ្យពលរដ្ឋឈប់សម្រាកទូទាំងប្រទេស ដោយសាររលកកម្ដៅ

2023/08/02 01:04:32 pm        107
ដោយសារតែរលកកំដៅនៅទូទាំងប្រទេស រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថ្ងៃឈប់សម្រាប់របស់ជាតិនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ រដ្ឋាភិបាលអះអាងថា វិធានការនេះគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលកំណើនសីតុណ្ហភាពនៅតែបន្តបង្កហានិភ័យដល់សុខភាព ទោះបីជាវិធីសាស្រ្តនោះបានបង្កជាចម្ងល់ទាក់ទងនឹងការត្រៀមខ្លួនរបស់ប្រទេសសម្រាប់វិបត្តិអាកាសធាតុ ស្របពេលប្រព័ន្ធសុខាភិបាលកំពុងជួបវិបត្តិរួចហើយក៏ដោយ។លោក Ali Bahadori Jahormi អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅក្រសួងសុខាភិបាលបាននិយាយលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារក្នុងការប្រកាសការសម្រេចនេះថា «ដោយមើលឃើញពីកំណើនកម្ដៅដែលមិនធ្លាប់មានពីមុនមកក្នុងថ្ងៃនេះ ហើយដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានយល់ព្រមលើសំណើរបស់ក្រសួងសុខាភិបាល ក្នុងការឲ្យប្រជាជនឈប់សម្រាកជៀសវាងការចេញក្រៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅទូទាំងប្រទេស»។លោក Sadegh Ziyaian ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ និងការគ្រប់គ្រងវិបត្តិនៃហានិភ័យអាកាសធាតុ បានរាយការណ៍ពីកំណើននៃសីតុណ្ហភាពគួរឱ្យព្រួយបារម្ភ។ ជាពិសេសទីក្រុង Ahvaz ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពឡើងដល់៥០អង្សាសេ និង៥១អង្សាសេក្នុងអំឡុងថ្ងៃអង្គារ និងថ្ងៃពុធ ដែលក្លាយជាតំបន់ក្តៅបំផុតនៃខេត្តនេះផងដែរ៕

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមានពីវិបត្តិស្បៀងអាហារដ៏មហន្តរាយក្នុងប្រទេសស៊ូដង់ខាងត្បូង

2023/08/02 12:56:45 pm        118
ប្រធានទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារអង្គារសហប្រជាជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ប្រទេស៊ូដង់ខាងត្បូងកាលពីថ្ងៃអង្គារ ដោយអំពាវនាវឲ្យមានការវិនិយោគត្រូវបានបង្កើនឡើងនៅក្នុងប្រទេសនេះដើម្បីបញ្ចៀសវិបត្តិស្បៀងអាហារដ៏មហន្តរាយ។ ប្រធាន អង្គការកសិកម្មនិងស្បៀងអាហារអង្គការសហប្រជាជាតិ (FAO) អង្គារមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) និងកម្មវិធីស្បៀងអាហារពិភពលោក(FWP) បានព្រមានថា ការខាតបង់នៃភាពអសកម្មក្នុងការដោះស្រាយស្បៀងអាហារដ៏ស្មុគស្មាញរបស់ប្រទេសស៊ូដង់ខាងត្បូង បញ្ហាអាកាសធាតុ វិបត្តិអសន្តិសុខ នឹងធ្លាក់ចូលទៅក្នុងការបាត់បង់ក្នុងជីវិត ជីវភាពរស់នៅ និងអនាគតសមម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសក្មេងខ្ចីមួយនេះ។ លោក Qu Dongyu អគ្គនាយកអង្គការ FAO បាននិយាយថា ប្រទេស៊ូដង់ខាងត្បូង មានសក្តានុពលជាជង្រុក របស់ប្រទេសអាហ្វ្រិកខាងកើត ប៉ុន្តែវិបត្តិអាកាសធាតុ ហេត្ថារចនាសម្ព័ន្ធខ្សោយ អស្ថិរភាព និងការរង្គោះរង្គើផ្នែកសេដ្ឋកិច្ច បានបន្តបង្អាក់ដល់ផលិតភាពកសិកម្មនិងសត្វចិញ្ចឹម និងការទទួលបានស្បៀងអាហារ។ លោក Qu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញនៅក្នុងទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា ការវិនិយោគ និងគោលនយោបាយផ្តល់លទ្ធភាព នឹងធ្វើឲ្យប្រសើរឡើងដល់សន្តិសុខស្បៀងរយៈពេលវែង ភាពធន់ និងការសម្របសខ្លួនទៅនឹងអាកាសធាតុ គឺត្រូវការជាបន្ទាន់។ អង្គការសហប្រជាជាតិ និយាយថា ភាពអាសន្នផ្នែកមនុស្សធម៌ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង គឺបណ្តាលមកពីការរួមបញ្ចូលគ្នា នៃជម្លោះ អាកាសធាតុ និងតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារកំពុងហក់ឡើងខ្ពស់។ ហើយស្ថានភាពរួមគ្នាជាមួយការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ ដែលបណ្តាលឲ្យមនុស្សជាង១៩០.០០០នាក់ រត់ភៀសខ្លួនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសស៊ូដង់។

លោកប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យរកគ្រប់មធ្យោបាយជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងទឹកជំនន់

2023/08/02 12:53:02 pm        83
លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃអង្គារបានបញ្ជាឲ្យប្រឹងប្រែងស្វែងរក និងជួយសង្រ្គោះមនុស្សដែលបាត់ខ្លួនឬ ជាប់ក្នុងទឹកជំនន់ និង គ្រោះមហន្តរាយភូគព្ភសាស្ត្រ នៅក្នុងការណែនាំស្ដីពីការងារទប់ស្កាត់គ្រោះទឹកជំនន់និងការផ្ដល់ជំនួយសង្រ្គោះអំឡុងគ្រោះមហន្តរាយនេះ ។លោក Xi ក៏បានទាមទារឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយចំនួនជនរងគ្រោះផងដែរ ។ ដោយសារតែ ត្រូវបានប៉ះពាល់ដោយព្យុះទីហ្វុង ដុកស៊ូរី(Doksuri)ភ្លៀងធ្លាក់ខ្លាំងត្រូវបានកត់ត្រា នៅក្នុងប្រទេសចិន ភាគខាងជើង និងតំបន់ជាច្រើននៅតាមដងលឿង និងទន្លេវ៉ីហ៊ើ(Huaihe) បង្កឲ្យមានទឹកជំនន់ និងគ្រោះមហន្តរាយភូគព្ភសាស្ត្រ និងបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងមនុស្សស្លាប់និងរបួសជាច្រើន នៅក្នុងទីក្រុងប៉េកាំង និងខេត្ត ហ៊ើប៉ី(Hebei)។លោក Xi បាននិយាយថា រឿងសំខាន់បំផុតគឺការធានាឲ្យបាននូវការព្យាបាលផ្នែកវេជ្ជសាស្ត្រ សម្រាប់អ្នករបួសទាំងឡាយ និងផ្ដល់ការលួងលោមដល់ក្រុមគ្រួសារសព។ លោក Xi បានជំរុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការរៀបចំឲ្យបានសមរម្យសម្រាប់មនុស្សដែលត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ និងគ្រោះមហន្តរាយភគព្ភសាស្ត្រ ដោយជំរុញ ឲ្យជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតរួមទាំងវិស័យដឹកជញ្ជូន ទូរគមនាគមន៍ និងអគ្គិសនី ព្រមទាំងស្ដារសណ្ដាប់ធ្នាប់វិលមករកសភាពធម្មតាវិញក្នុងការងារ និងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន អំឡុងពេលវេលាដ៏សំខាន់នៅ ដើមខែសីហានេះ ។ លោកនាយករដ្ឋមន្ត្រី លី ឈៀង(Li Qiang) បានណែនាំដល់ក្រុមអាជ្ញាធរឲ្យជួយចង្អុលបង្ហាញនិងផ្ដល់ការគាំទ្រក្នុងការស្វែងរកនិងជួយសង្រ្គោះអ្នកកំពុងបាត់ខ្លួន និងបានជាប់ខ្លួនក្នុងតំបន់នានាដែលត្រូវបានរងគ្រោះមហន្តរាយធ្ងន់ធ្ងរ និងកាត់បន្ថយចំនួនមនុស្សស្លាប់និងរបួស៕

អែលសាល់វ៉ាឌ័រ បញ្ជូនទាហាន និងនគរបាល ៨.០០០នាក់ ទៅរុករកពេញខេត្តជនបទ ក្នុងយុទ្ធនាការវាយឆ្មក់ប្រឆាំងក្រុមអន្ធពាល

2023/08/02 12:47:37 pm        96
ប្រទេសអែលសាល់វ៉ាឌ័រ បានបញ្ជូនទាហាន និងនគរបាលប្រហែល ៨.០០០នាក់ទៅរុករកពេញខេត្តជនបទ Cabanas ដើម្បីតាមចាប់ក្រុមអន្ធពាលតាមដងផ្លូវ កាលពីថ្ងៃអង្គារ (ទី១ ខែសីហា) ដែលជាយុទ្ធនាការវាយឆ្មក់ដ៏ធំបំផុតមួយ គិតចាប់តាំងពីប្រធានាធិបតី លោក Nayib Bukele បានប្រកាសពីការបង្រ្កាបក្រុមអន្ធពាល កាលពីខែមីនា ឆ្នាំ២០២២។នគរបាលប្រហែល ១.០០០នាក់ និងទាហាន ៧.០០០នាក់ បានសម្រុកទៅពេញទាំងខេត្ត Cabanas ដើម្បីបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ នៅគ្រប់ផ្លូវដែលចេញ ឬចូល។ ការវាយឆ្មក់នេះ បានធ្វើឡើងបន្ទាប់ពីមានការបាញ់ប្រហារ កាលពីចុងសប្តាហ៍ទៅលើរថយន្តល្បាតរបស់នគរបាល ដែលបានធ្វើឲ្យមន្ត្រី ២រូប រងរបួស។លោក Bukele អះអាងថា សមាជិករបស់ក្រុម MS-13 និង Barrio 18 ដែលជាក្រុមអន្ធពាលដ៏លេចធ្លោរបស់ប្រទេសនេះ បានភៀសខ្លួនទៅកាន់ខេត្ត ដើម្បីគេចពីការបង្ក្រាប ដោយលោកសំដៅទៅលើសមាជិកក្រុមក្មេងអន្ធពាលនោះថា ជា «ភេរវករ»។គួរបញ្ជាក់ដែរថា ប្រតិបត្តិការ កាលពីថ្ងៃអង្គារនេះ គឺជាការវាយឆ្មក់ទ្រង់ទ្រាយធំលើកទី៥ គិតចាប់តាំងពីការបង្ក្រាបបានចាប់ផ្តើមកើតមាន។ កាលពីខែឧសភា រដ្ឋាភិបាលបានបញ្ជូនទាហាន និងនគរបាលចំនួន ៥.០០០នាក់ទៅកាន់ទីប្រជុំជនភាគខាងជើងនៃទីក្រុង Nueva Concepcion បន្ទាប់ពីមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់នៅទីនោះ។អំឡុងការវាយឆ្មក់កាលពីពេលមុន ក្នុងឆ្នាំ២០២២ នគរបាលបានរុះរើជំរំជាច្រើន ដែលពួកគេពណ៌នាថាជាកន្លែងលាក់ខ្លួនរបស់ក្រុមអន្ធពាល នៅខេត្ត Cabanas នេះ៕

មន្ទីរបញ្ចកោណ៖ កូរ៉េខាងជើងឆ្លើយតបនឹងទីបញ្ជាការរបស់UN ស្តីពីពលបាលឯក Travis King អាមេរិក

2023/08/02 12:36:08 pm        81
មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃអង្គារ (ទី១ ខែសីហា) ថា កូរ៉េខាងជើង បានផ្តល់ការឆ្លើយតបយ៉ាងខ្លីទៅកាន់ទីបញ្ជាការអង្គការសហប្រជាជាតិអំពីទាហានអាមេរិកម្នាក់ ដែលបានរត់ឆ្លងកាត់ព្រំដែន ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងជាមួយកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា ហើយត្រូវបានចាប់ខ្លួនភ្លាមៗ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ទោ ប៉ាទ្រិក រីឌឺ (Patrick Ryder) បាននិយាយថា កូរ៉េខាងជើងគ្រាន់តែទទួលស្គាល់សំណើរបស់ទីបញ្ជាការអង្គការសហប្រជាជាតិសម្រាប់ព័ត៌មានអំពីកងទ័ពអាមេរិកពលបាលទោ Travis King ប៉ុណ្ណោះ ហើយឈប់ផ្តល់ព័ត៌មានលម្អិតអំពីគាត់។លោករីឌឺ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ(DPRK)ថា៖«ខ្ញុំអាចបញ្ជាក់បានថា កូរ៉េខាងជើង បានឆ្លើយតបទៅនឹងទីបញ្ជាការរបស់UN ប៉ុន្តែខ្ញុំមិនមានការរីកចម្រើនអ្វីគួរឲ្យកត់សម្គាល់នោះទេ។នៅពេលធ្វើសន្និសីទសារព័ត៌មាន លោករីឌឺ បាននិយាយថា សាររបស់កូរ៉េខាងជើងឆ្លើយតបទៅទីបញ្ជាការរបស់UN គឺគ្រាន់តែជា«ការទទួលស្គាល់»នៃការសាកសួររបស់ទីបញ្ជាការរបស់UNប៉ុណ្ណោះ។

ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ ក្រោយបង្កឲ្យជនជាតិអ៊ីស្រាអែល ៥នាក់រងរបួស ក្នុងការវាយប្រហារដោយកាំភ្លើង

2023/08/02 12:31:54 pm        84
មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរបស់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីបានបាញ់ប្រហារ ដែលបានបណ្ដាលឲ្យជនជាតិអ៊ីស្រាអែល ៥នាក់រងរបួស នៅខាងក្រៅផ្សារទំនើបមួយកន្លែងនៃកន្លែងតាំងទីលំនៅឋាន Ma'ale Adumim ក្នុងតំបន់កាន់កាប់វ៉េសប៊ែង (West Bank) កាលពីថ្ងៃអង្គារ (ទី១ ខែសីហា)។សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល បាននិយាយថា ជនជាតិអ៊ីស្រាអែលម្នាក់ ក្នុងចំណោមអ្នករបួសទាំង ៥នាក់នោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គការសកម្មប្រយុទ្ធហាម៉ាស់ (Hamas) ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប (Gaza Strip) បានប្រាប់ថា ការវាយប្រហារនេះ គឺជាការឆ្លើយតប ចំពោះមន្ត្រីអ៊ីស្រាអែល ដែលឡើងទៅកាន់វិហារភ្នំ (Temple Mount) ក្នុងក្រុងហ្ស៊េរុយសាឡិម កាលពីសប្តាហ៍មុន។ស្ថានភាពផ្លូវច្បាប់នៃទីកន្លែងសាសនា ដែលត្រូវបានស្គាល់ដោយអ្នកកាន់សាសនាជីហ្វថាជាវិហារភ្នំ ហើយនៅក្នុងសាសនាអ៊ីស្លាមថាជាបរិវេណវិហារឥស្លាមអាល់អាក់សា (Al-Aqsa) គឺជាកន្លែងកើតឡើងដដែលៗនូវចំណុចផ្ទុះអំពើហិង្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប៉ុស្តិ៍ទូរទស្សន៍លេខ១២ របស់អ៊ីស្រាអែល បានរាយការណ៍ថា ខ្មាន់កាំភ្លើង ត្រូវបានបាញ់ដោយមន្រ្តីក្រៅកាតព្វកិច្ច៕

ជនជាតិដើមភាគតិចអាហ្សង់ទីន ចេញតវ៉ាទាមទារសិទ្ធិជីកយករ៉ែលីចូម

2023/08/02 12:15:46 pm        82
ជនជាតិដើមភាគតិចរាប់រយនាក់បានទៅដល់រដ្ឋធានី Buenos Aires ( ប៊ុយណូស៊ែរ) កាលពីថ្ងៃអង្គារ (១ សីហា) ដើម្បីតវ៉ាការជីកយករ៉ែលីចូមនៅក្នុងទឹកដីរបស់ពួកគេ។ ក្បួនរថយន្តរបស់ក្រុមសមាជិកនៃជនជាតិដើមអាហ្សង់ទីនផ្សេងៗគ្នា បានចាកចេញពីខេត្ត Jujuy ភាគខាងជើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្ពោះទៅកាន់រដ្ឋធានីនេះ។ក្រុមបាតុករបានលើកទង់ជាជាតិដើមភាគតិច Wiphala បដា និងឧបករណ៍ភ្លេងជនជាតិ តំបន់ភ្នំអង់(Andean) ហើយបានដើរដង្ហែតាមដងផ្លូវការពារសិទ្ធិរបស់ពួកគេលើទឹកដី និងធនធានឲ្យស្ថិតនៅក្នុងសហគមន៍ពួកគេ។ក្រុមអ្នកតវ៉ាបាននិយាយថា ការតវ៉ានេះបានសង្កត់ធ្ងន់ទៅលើការប្រឆាំងរបស់ប្រជាជនដើមចំពោះការកេងប្រវ័ញ្ចសារធាតុលីចូម ព្រោះវាអាចបណ្តាលឱ្យមានការខូចខាតដែលមិនអាចផ្លាស់ប្តូរបានដល់បរិស្ថាន។ ការហែក្បួននេះក៏បានវិះគន់ ការកែប្រែនៅក្នុងរដ្ឋធម្មនុញ្ញខេត្ត Jujuy (ហ៊ូហ៊ុយ) ភាគពាយ័ព្យ ដែលថ្កោលទោសសិទ្ធិក្នុងការតវ៉ាផងដែរ៕

មនុស្ស៥នាក់បានស្លាប់ ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសឈីលី

2023/08/02 12:07:30 pm        84
កងទ័ពអាកាសឈីលីបាននិយាយកាលពីថ្ងៃអង្គារថា សមាជិកចំនួនប្រាំនាក់នៃកងទ័ពអាកាសឈីលី បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងត្បូងនៃប្រទេសកាលពីយប់ថ្ងៃចន្ទ។ កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រភេទ Bell 412 បានធ្លាក់នៅតំបន់ Los Lagos ភាគខាងត្បូងប្រទេសឈីលី កាលពីយប់ថ្ងៃចន្ទ «ហើយមូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។យន្តហោះនោះកំពុងធ្វើបេសកកម្មហ្វឹកហាត់ហោះហើរពេលយប់ដោយមាននាវិក៥នាក់ ក្នុងនោះមានអាកាសយានិក២នាក់ បុគ្គលិកអាកាសយានិក២នាក់ និងទាហានឆ័ត្រយោងជួយសង្គ្រោះម្នាក់ ហើយសមាជិកនាវិកទាំងអស់បានស្លាប់នៅកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍ បាននិយាយថា កងទ័ពអាកាសឈីលីកំពុងផ្តល់ជំនួយ និងការគាំទ្រដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ។ប្រធានាធិបតីឈីលីលោក Gabriel Boric បានកាន់ទុក្ខចំពោះការស្លាប់របស់អាកាសយានិកនៅក្នុងសារមួយ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ ហើយសភាបានធ្វើការគោរពដោយស្ងៀមស្ងាត់មួយនាទីនៅដើមសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃអង្គារផងដែរ៕

ទីក្រុង New York ប្រឹងប្រែងផ្ដល់ជម្រកដល់ជនភៀសខ្លួន និងដំណើរការអ្នកស្វែងរកសិទ្ធិជ្រកកោន ខណៈមានរលកកម្ដៅ

2023/08/02 11:42:38 am        110
ក្រុមបុរសរាប់សិបនាក់មកពីប្រទេសដូចជា វេណេហ្ស៊ុយអេឡា ម៉ាលី និងសេណេហ្គាល់ បានអង្គុយនៅលើចិញ្ចើមផ្លូវដ៏កខ្វក់ក្នុងទីក្រុងញូវយ៉ក(New York)នៅខាងក្រៅសណ្ឋាគារ Manhattan កាលពីថ្ងៃអង្គារ ដោយរង់ចាំដំណើរការសុំសិទ្ធិជ្រកកោន។ អ្នកខ្លះបានដេកចាំនៅទីនោះជាច្រើនថ្ងៃ តាមខ្សែបន្ទាត់ដែលរុំព័ទ្ធជុំវិញប្លុក ដែលបង្ហាញឲ្យឃើញពី​បញ្ហា ដែលកំពុងប្រឈមសម្រាប់ក្រុមជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅទីក្រុងញូវយ៉ក។ ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អភិបាលក្រុង នេះ លោក Eric Adams បាននិយាយថា ធនធានរបស់ទីក្រុងត្រូវបានពង្រីកបន្ថែមទៀត។ ការិយាល័យអភិបាលក្រុងបានប្រកាសថា ចាប់តាំងពីឆ្នាំ ២០២២មក ទីក្រុងនេះ បានបើកកន្លែងសង្គ្រោះបន្ទាន់ជាង ១៩០ កន្លែង ដោយមានមជ្ឈមណ្ឌលសង្គ្រោះទ្រង់ទ្រាយ​ធំចំនួន១២កន្លែង ។ ពីរទៀតគ្រោងនឹងបង្កើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។ នៅសណ្ឋាគារ រ៉ូសេវ៉េល (Roosevelt) ដែលត្រូវបានយកស្ថានីយរថយន្តក្រុងរបស់អាជ្ញាធរកំពង់ផែ ធ្វើជាមជ្ឈមណ្ឌលដំណើរសម្រាប់ជនអន្ដោប្រវេសន៍ថ្មីដែលចូលមកកាន់ទីក្រុង ក្រុមអ្នកស្វែងរក​សិទ្ធិជ្រកកោនត្រូវបានគេសន្មត់ថាត្រូវបានផ្តល់អាហារ ទឹក និងសម្រាប់បុរសនៅលីវ ត្រូវបានដឹកជញ្ជូនទៅកាន់ទីជម្រកផ្សេង។ មានមនុស្សតែក្រុមគ្រួសារទេ ដែលស្នាក់នៅក្នុងសណ្ឋាគារ នេះ ។ លោក Hamid អាយុ២០ ឆ្នាំជនជាតិ ម៉ូរីតានី (Mauritanian) បានដេកនៅលើចិញ្ចើមផ្លូវអស់​រយៈពេលពីរ -បី ថ្ងៃកន្លងមកហើយ ដោយអស់កម្លាំង ឃ្លាន និងស្រេកទឹក ៕

ព្យុះទីហ្វុង Khanun សម្លាប់បុរសម្នាក់ និងធ្វើឲ្យគេហដ្ឋានមួយភាគបី នៅកោះអូគីណាវ៉ា ដាច់ចរន្តអគ្គិសនី

2023/08/02 11:37:09 am        94
កម្លាំងខ្យល់ដ៏ខ្លាំង បានបោកបក់មកលើបណ្តាញអគ្គិសនី នៅកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ហើយបានធ្វើឲ្យគេហដ្ឋានដល់ទៅជាង ២០០.០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ ខណៈព្យុះទីហ្វុង Khanun ដែលមានឥទ្ធិពលខ្លាំង និងធ្វើចលនាយឺតៗ បានបោកបក់មកជិតកោះភាគនិរតីរបស់ប្រទេស ដែលគំរាមកំហែងដល់ការមានភ្លៀងធ្លាក់ខ្លាំង។គិតមកទល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ និងរបួស ១១នាក់ហើយ។ យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានយានដ្ឋានដែលដួលរលំសង្កត់លើ ហើយបានគាំងបេះដូង។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រោយមកបុរសនោះត្រូវបានគេប្រទះឃើញថា ស្លាប់។យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា មនុស្សរាប់រយពាន់នាក់ នៅក្នុងខេត្តត្រូពិចនេះ ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ចម្ងាយប្រហែល ១.៦០០គីឡូម៉ែត្រ នៅភាគនិរតីនៃរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានណែនាំឲ្យមានការជម្លៀស ខណៈដែលព្យុះនេះ បានផ្លាស់ទីទៅកាន់ភាគពាយព្យ ក្នុងល្បឿន ១០គីឡូម៉ែត្រក្នុងមួយម៉ោង។យោងតាមគេហទំព័រសេវាផ្គត់ផ្គង់មូលដ្ឋាន Okinawa Electric Power បានឲ្យដឹងថា គ្រួសារចំនួន ២១៨.២៦០គ្រួសារ ឬដែលគ្របដណ្ដប់ ៣៤ភាគរយនៃផ្ទះសម្បែងទាំងអស់ បានដាច់ចរន្តអគ្គិសនី គិតត្រឹមម៉ោង ៩ព្រឹកម៉ោង នៅជប៉ុន។ ក្នុងរដ្ឋធានីណាហា (Naha) របស់កោះអូគីណាវ៉ា អាកាសយានដ្ឋាន ត្រូវបានបិទទាំងស្រុង ដែលជាការបិទសម្រាប់ថ្ងៃទី២ នៅថ្ងៃពុធនេះ។ ជើងហោះហើរជាង ៤០០ ត្រូវបានលុបចោលរួចហើយ គិតត្រឹមពេលព្រឹក ដោយប៉ះពាល់ដល់អ្នកដំណើរយ៉ាងតិច ៦៥.០០០នាក់។ព្យុះនេះកំពុងតែកើតមានឡើង ក្នុងពេលដែលមានការមមាញឹកនៃរដូវទេសចរណ៍រដូវក្តៅ ដោយឆ្នាំនេះឃើញថា ចំនួនអ្នកដើរកម្សាន្ត បានត្រឡប់មកកម្រិត មុនមានជំងឺរាតត្បាតវិញហើយ។ កោះអូគីណាវ៉ា តែងតែត្រូវបានវាយប្រហារជាញឹកញាប់ ដោយព្យុះទីហ្វុង ប៉ុន្តែជាធម្មតា ច្រើនតែនៅចុងឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM