នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា

សន្តិសុខ និង សង្គម

អគ្គិភ័យនៅផ្សារទំនើបលក់ទំនិញក្នុងភាគនិរតីប្រទេសចិន សម្លាប់មនុស្ស ១៦ នាក់

2024/07/18 04:34:30 pm        257
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) នេះថា មនុស្សចំនួន ១៦ នាក់បានស្លាប់ក្នុងអគ្គិភ័យនៅផ្សារទំនើបលក់ទំនិញមួយកន្លែងនៅក្នុងខេត្ត ស៊ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិនកាលពីល្ងាចថ្ងៃពុធ (១៧ កក្កដា)។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះអគារកម្ពស់ ១៤ ជាន់ ក្នុងតំបន់បច្ចេកវិទ្យាខ្ពស់នៃទីក្រុង ស៊ីកុង (Zigong) ដែលគ្របដណ្តប់ជុំវិញដោយផ្សែងហុយយ៉ាងក្រាស់។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ការងារជួយសង្គ្រោះពេញមួយយប់បានបញ្ចប់នៅម៉ោង ៣:០០ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយមិនមានអ្នកជាប់ខ្លួនក្នុងនោះទៀតទេ។ វីដេអូសាក្សីដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបង្ហាញពីសំណុំផ្សែងហុយយ៉ាងក្រាស់ឃ្មឹកទៅលើមេឃ ខណៈដែលភ្លើងបានឆាបឆេះអគារ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះកើតឡើងដោយសារប្រតិបត្តិការសំណង់ ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុជាក់លាក់នៃអគ្គិភ័យនេះ។លោក លី វ៉ាន់ហ្វឹង (Li Wanfeng) អ្នកនាំពាក្យរបស់រដ្ឋបាលអគ្គិភ័យ និងសង្គ្រោះជាតិបាននិយាយថា គ្រោះអគ្គិភ័យនៅតែជាបញ្ហានៅក្នុងប្រទេសចិន ដែលបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារហេតុការណ៍បែបនេះចំនួន ៩៤៧ នាក់ក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ ត្រឹមថ្ងៃទី២០ ខែឧសភា ដោយកើនឡើង ១៩ ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕

បង់ក្លាដែស បិទសាកលវិទ្យាល័យ និងសាលារៀន ខណៈមានការប៉ះទង្គិចកក្រើកប្រទេស

2024/07/18 03:51:06 pm        263
អ្នកស្លាប់ក្នុងការតវ៉ាបានកើនឡើងដល់៦នាក់ រួមទាំងនិស្សិត ៣ នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀតបានរងរបួសគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមបាតុករទាមទារកំណែទម្រង់ប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល បានប៉ះទង្គិចជាមួយនគរបាលយ៉ាងកក្រើកនៅក្នុងទីក្រុងធំៗទូទាំងប្រទេសបង់ក្លាដែស ដោយបង្ខំឱ្យបិទសាលារៀន អនុវិទ្យាល័យ និងសាកលវិទ្យាល័យ ។នគរបាល និងសារព័ត៌មានធំៗ បានរាយការណ៍ពីការស្លាប់ថ្មីចំនួន ២នាក់នៅក្នុងរដ្ឋធានី ដាកា (Dhaka) និងទីក្រុងកំពង់ផែ ចាតូក្រាម(Chattogram) ភាគឦសាន ខណៈប៉ុន្មានថ្ងៃមុននេះ មានអ្នកស្លាប់ ៤ នាក់ត្រូវបានរាយការណ៍ពីទីក្រុងចាតូក្រាម និងភាគពាយព្យទីក្រុងរាំងពួរ (Rangpur)។យោងតាមរបាយការណ៍នានា យ៉ាងហោចណាស់អ្នកស្លាប់បីនាក់គឺជានិស្សិត ស្របពេលអំពើហិង្សាបណ្ដាលឱ្យមនុស្សប្រហែល ៤០០នាក់ ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈ ការតវ៉ាទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធកូតាការងាររាលដាលពាសពេញទីក្រុងធំៗនៃប្រទេសបង់ក្លាដែស មួយថ្ងៃបន្ទាប់ពីការតវ៉ាស្ងៀមស្ងាត់ បានក្លាយជាអំពើហិង្សា ក្រោយបាតុកម្មតាមដងផ្លូវមួយសប្តាហ៍។ បច្ចុប្បន្ននេះ ក្រុមអាជ្ញាធរបានហៅកងកម្លាំងឆ្មាំព្រំដែនបង់ក្លាដែស (BGB) ចូលទៅក្នុងទីក្រុងធំៗចំនួនបួន បន្ទាប់ពីនគរបាលរាប់រយនាក់ប្រដាប់ដោយឧបករណ៍កុបកម្ម បានបង្ក្រាបការតវ៉ាទាំងយប់អាធ្រាត្រ ដែលបានផ្ទុះឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យរដ្ឋទូទាំងប្រទេស។អ្នកនាំពាក្យក្រសួងអប់រំបាននិយាយថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលបានបញ្ជាឱ្យបិទសាលារៀន សាកលវិទ្យាល័យ និងអនុវិទ្យាល័យ រហូតមានបញ្ជាបន្ថែមទៀត ស្របពេលមានអំពើហិង្សាកើនឡើង៕

ចំនួនអ្នកស្លាប់កើនឡើងដល់២៦នាក់ ដោយគ្រោះថ្នាក់រថយន្តក្រុងនៅភាគខាងត្បូងប្រទេសប៉េរូ

2024/07/17 07:10:49 pm        115
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងអន្តរខេត្ត កាលពីថ្ងៃអង្គារ នៅលើផ្លូវហាយវ៉េ ក្នុងតំបន់ Ayacucho ភាគនិរតីប្រទេសប៉េរូ បានកើនឡើងដល់២៦នាក់។ យោងតាមបណ្តាញទូរទស្សន៍ឯកជន បានរាយការណ៍ថា អ្នកស្លាប់ចំនួន២៦ នាក់ ត្រូវបានរាយការណ៍រហូតមកដល់ពេលនេះ។ នៅពេលដំបូង នគរបាល បានរាយការណ៍ថា មនុស្ស២១នាក់បានស្លាប់ និង ១៥នាក់ផ្សេងទៀតរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។រថយន្តដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Empresa Turismo Molina Union SAC» បានរេចង្កូតចេញពីផ្លូវ ហើយធ្លាក់ចូលទៅក្នុងជ្រោះជម្រៅប្រហែល២០០ម៉ែត្រ ក្នុងខេត្ត Cangallo តំបន់ Ayacucho ។ប្រធាននាយកដ្ឋានការពារផ្លូវថ្នល់របស់នគរបាលជាតិ បាននិយាយឱ្យដឹងថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរលើផ្លូវ Lima-Ayacucho ដោយមានអ្នកដំណើរប្រហែល៤០នាក់នៅលើរថយន្ត។រថយន្តគិលានសង្គ្រោះចំនួន៥គ្រឿង មកពីមណ្ឌលសុខភាពតំបន់ នាយកដ្ឋានពន្លត់អគ្គីភ័យ និងអង្គភាពសេវាសុខភាពនគរបាល ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។

មនុស្ស ៥នាក់បានស្លាប់ ក្នុងការតវ៉ាប្រឆាំងកូតាការងារដ៏ហិង្សានៅប្រទេសបង់ក្លាដែស

2024/07/17 05:05:32 pm        118
នគរបាលបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃអង្គារ (១៦ កក្កដា) ខណៈក្រុមយុវជនគាំទ្ររដ្ឋាភិបាល និងនគរបាលដែលកំពុងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប៉ះទង្គិចជាមួយនិស្សិតដែលតវ៉ាប្រឆាំងនឹងប្រព័ន្ធកូតាការងាររបស់រដ្ឋាភិបាល។និស្សិតរាប់ម៉ឺននាក់បានចូលរួមការតវ៉ាទូទាំងប្រទេសរយៈពេលពីរថ្ងៃ បន្ទាប់ពីមនុស្សជាង ១០០ នាក់បានរងរបួសកាលពីថ្ងៃចន្ទ នៅក្នុងការប្រមូលផ្តុំតវ៉ាដែលបានបិទផ្លូវហាយវេ និងផ្លូវដែកសំខាន់ៗ។ នោះគឺជាការតវ៉ាដ៏ធំលើកដំបូងប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទីបួនជាប់គ្នាក្នុងខែមករា។ក្រុមបាតុករខឹងសម្បារចំពោះកូតាការងារក្នុងវិស័យសាធារណៈ រួមទាំងកូតា ៣០ភាគរយសម្រាប់សមាជិកគ្រួសារនៃអ្នកតស៊ូដើម្បីសេរីភាពពីសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ស្របពេលអត្រាអត់ការងារធ្វើរបស់យុវជនឡើងខ្ពស់ខ្លាំង។នគរបាលកុបកម្មបានប្រតិបត្តិការនៅតាមបរិវេណសាកលវិទ្យាល័យនៅទូទាំងប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការរំខាន។ កងកម្លាំងប៉ារ៉ាការពារព្រំដែនបង់ក្លាដែស ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីរឹតបន្តឹងសន្តិសុខ ខណៈដែលការប៉ះទង្គិចនៅតែបន្តកើតមានជាច្រើនកន្លែង៕

មនុស្ស ៦នាក់ត្រូវប្រទះឃើញស្លាប់ក្នុងបន្ទប់សណ្ឋាគារក្រុងបាងកក ដោយសង្ស័យថាមកពីការបំពុល

2024/07/17 03:22:00 pm        202
នគរបាលថៃ កំពុងស៊ើបអង្កេតការស្លាប់របស់ជនបរទេសចំនួន ៦ នាក់ដែលសាកសពត្រូវបានប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារលំដាប់ខ្ពស់មួយកន្លែងក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (១៦ កក្កដា) ដោយអាជ្ញាធរសង្ស័យថាពួកគេត្រូវបានបំពុល ខណៈនគរបាលក៏កំពុងស្វែងរកមនុស្សទី៧ ដែលជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។មន្ត្រីនគរបាលឈ្មោះ ធីទី សែងសាវ៉ាង (Thiti Saengsawang) បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះទាំងប្រាំមួយនាក់ ដែលមានដើមកំណើតជាជនជាតិវៀតណាមហើយមានពីរនាក់កាន់លិខិតឆ្លងដែនអាមេរិកនោះ បានចូលស្នាក់នៅសណ្ឋាគារ ហ្គ្រែន ហ៊ីយ៉ាត់ អេរ៉ាវ៉ាន់ (Grand Hyatt Erawan) នៅទីក្រុងបាងកក នៅចន្លោះពេលផ្សេងគ្នា បន្ទាប់ពីទៅដល់នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។លោកបន្តថា អ្នកទាំង៦ ដែលមានបុរសបីនាក់និងស្ត្រីបីនាក់នោះ បានចូលស្នាក់នៅបន្ទប់ផ្សេងគ្នាប៉ុន្តែសាកសពរបស់ពួកគេត្រូវបានប្រទះឃើញក្នុងបន្ទប់តែមួយ ដែលមិនមានសញ្ញានៃការតស៊ូប្រតាយប្រតប់ឡើយ។ លោក ធីទី បាននិយាយថា៖ «នេះមិនមែនជាការបំពុលខ្លួនឯងទេ ប៉ុន្តែមានអ្នកណាម្នាក់ធ្វើឱ្យស្លាប់ ហើយនគរបាលកំពុងតាមដានគ្រប់ជំហានចាប់តាំងពីពួកគេចុះពីយន្តហោះមក»។លោកបន្ថែមថា ការពិនិត្យបឋមមិនរកឃើញភ័ស្តុតាងនៃការរងរបួសទាក់ទងនឹងការវាយតប់ ឬចោរកម្មនោះទេ ប៉ុន្តែបានបង្ហាញថាអ្នកទាំង ៦នាក់នោះបានទទួលទានសារធាតុពុលម្យ៉ាង។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ដែលបានចុះទៅពិនិត្យសណ្ឋាគារនោះកាលពីល្ងាចថ្ងៃអង្គារជាមួយមន្ត្រីនគរបាលជាន់ខ្ពស់ បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើបញ្ហានេះ៕

និស្សិតជាង១០០នាក់ រងរបួសដោយសារការប៉ះទង្គិចគ្នាក្នុងការតវ៉ាកូតាការងារនៅបង់ក្លាដែស

2024/07/16 06:10:17 pm        97
នគរបាល និងសាក្សីបាននិយាយថា និស្សិតជាង ១០០ នាក់បានរងរបួសនៅទូទាំងប្រទេសបង់ក្លាដែស កាលពីថ្ងៃចន្ទ (១៥ កក្កដា) នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ាដើម្បីបញ្ចប់ប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល ជាមួយនឹងអ្នកផ្សេងទៀតដែលស្មោះត្រង់នឹងគណបក្សកាន់អំណាច។ការតវ៉ានេះគឺជាបាតុកម្មដ៏ធំជាលើកដំបូងដែលនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានប្រឈមមុខ ចាប់តាំងពីលោកស្រីបានឈ្នះអាណត្តិទី៤ ជាប់ៗគ្នាក្នុងការបោះឆ្នោតកាលពីខែមករា ដែលមានការធ្វើពហិការដោយក្រុមប្រឆាំង។នគរបាល និងសាក្សីបាននិយាយថា ក្រុមបាតុករប្រឆាំងកូតាការងាររាប់ពាន់នាក់ និងសមាជិកក្រុមនិស្សិតនៃសម្ព័ន្ធ អាវ៉ាមី (Awami) ដែលគាំទ្រលោកស្រី Hasina បានគប់ដុំថ្មដាក់គ្នា និងវាយគ្នាទៅវិញទៅមកដោយប្រើដំបង និងកំណាត់ដែកនៅសាកលវិទ្យាល័យនានាទូទាំងប្រទេស រួមទាំងរដ្ឋធានីដាកាផងដែរ។បាតុករបានអំពាវនាវឱ្យមានការតវ៉ានិងការប្រមូលផ្តុំបន្ថែមទៀតនៅទូទាំងប្រទេសដើម្បីសង្កត់ធ្ងន់លើការទាមទាររបស់ពួកគេ។ ការតវ៉ាបានចាប់ផ្ដើមកាន់តែខ្លាំងឡើងកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលោកស្រី Hasina បានបដិសេធមិនបំពេញតាមការទាមទាររបស់និស្សិត ដោយបញ្ជាក់ថាបញ្ហានេះកំពុងស្ថិតនៅក្នុងតុលាការ៕

នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលលួចផលិតឧបករណ៍នេសាទខុសច្បាប់

2024/07/15 09:22:16 pm        156
ភ្នំពេញ ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់(អំភ្លីឆក់ត្រី)មួយកន្លែងស្ថិតនៅភូមទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។ ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយចុះប្រតិបត្តិការនោះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល លោក ហេង សុភារិទ្ធ បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និង ចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់ នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារ ភាពថាគេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។​បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជន សង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧករណ៍ខ្បាស់នេះយូរមកហើយនោះ។ ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទ ខុសច្បាប់នៅតាមភូមិ និងសហគមន៍របស់បងប្អូនផងដែរ ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេ សាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕អត្ថបទ ៖ បាន ចក់

មនុស្ស ៥៥ នាក់បន្តបាត់ខ្លួន ក្នុងបំណាក់ដីនៅនេប៉ាល់ ខណៈអាជ្ញាធរថា គ្មានសង្ឃឹមរកឃើញអ្នកនៅរស់

2024/07/15 09:00:08 pm        54
អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទ (១៥ កក្កដា) នេះថា ក្រុមសង្រ្គោះនៅក្នុងប្រទេសនេប៉ាល់ បានច្រានចោលឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតនៅក្នុងបំណាក់ដីកាលពីសប្តាហ៍មុន ដែលបានធ្លាក់លើរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៦៥ នាក់ចូលទៅក្នុងទន្លេដែលជោរជន់ដោយសារភ្លៀងធ្លាក់ខ្លាំង។បុគ្គលិកសន្តិសុខរាប់រយនាក់បានបន្តប្រតិបត្តិការរុករកនៅព្រឹកថ្ងៃចន្ទ នេះដើម្បីកំណត់ទីតាំងរថយន្តក្រុង និងអ្នកដំណើរ ៥៥ នាក់ដែលនៅបាត់ខ្លួនក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីឧបទ្ទវហេតុកើតឡើង។ ក្រុមសង្រ្គោះដែលកំពុងរុករកនៅទីតាំងគ្រោះថ្នាក់កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងស្រុក ជីតវ៉ាន (Chitwan) ចម្ងាយប្រហែល ៨៦ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) រហូតមកដល់ពេលនេះបានរកឃើញសាកសពមនុស្សចំនួន ៧ នាក់ ក្នុងនោះមានពីរនាក់បានរកឃើញនៅថ្ងៃចន្ទនេះ។លោក បេស រ៉ាច រីចាល់ (Bhesh Raj Rijal) មន្ត្រីនគរបាលជាន់ខ្ពស់នៅស្រុក Chitwan បាននិយាយថា «គ្មានឱកាសក្នុងការរកឃើញអ្នកនៅរស់រានមានជីវិតទេ ហើយការផ្តោតរបស់យើងគឺទៅលើការស្រង់សាកសព»។ មន្ត្រីម្នាក់បាននិយាយថា សមាជិកគ្រួសារដែលបានប្រមូលផ្តុំគ្នានៅទីតាំងស្វែងរកបានបោះបង់ក្តីសង្ឃឹមក្នុងការឃើញសាច់ញាតិដែលនៅរស់។បំណាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់រដូវខ្យល់មូសុងបានសម្លាប់មនុស្សជាង ១០០ នាក់នៅនេប៉ាល់ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ ក្រោយបំណាក់ដី រដ្ឋាភិបាលបានប្រកាសពីគម្រោងហាមប្រាមរថយន្តក្រុងមិនឱ្យធ្វើដំណើរពេលយប់នៅកន្លែងដែលមានការព្យាករអាកាសធាតុមិនល្អ៕

រថយន្តកែច្នៃបំពង់ស៊ីម៉ាំង ២គ្រឿង ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ម្ចាស់មកអប់រំ និងណែនាំឲ្យដោះចេញ

2024/07/15 06:20:24 pm        114
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ម្ចាស់រថយន្តចំនួន ២គ្រឿង ដែល​បាន​កែច្នៃ​បំពង់ស៊ីម៉ាំង បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់​សណ្ដាប់​ធ្នាប់​សាធារណៈយកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញ ។ រថយន្តទាំង២គ្រឿង ទី១ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវ​បាន​កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅចំណុចផ្លូវ៥៩២ សង្កាត់បឹង​កក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី២ រថយន្ត ម៉ាក MASDA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ នៅចំណុច​ផ្លូវ​ព្រះមុន្នី​វង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្តទាំង ២គ្រឿង ឲ្យដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ច​សន្យា​បញ្ឈប់​ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស ដែលនាំបង្កការ​រំខាន​ដល់​សាធារណ​ជនតទៅទៀត ។ជាមួយគ្នានេះអាវុធហត្ថរាជធានី​ភ្នំពេញ បានការសំណូមពរ ប្រជាពលរដ្ឋ ជាពិសេស អ្នកបើកបរ សូមកុំបើកបរយានយន្តការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ដែលនាំឲ្យបាត់​បង់​សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ក៏ដូចជាមាន​សំឡេង​ខ្លាំងៗ​រំខាន​ដល់​ការ​រស់​នៅ​រប​ស់​ប្រជាពលរដ្ឋ៕ តារាវុទ្ធី

មនុស្ស ៩.០០០នាក់ ត្រូវបានជម្លៀសនៅភាគឦសានប្រទេសកាណាដា ដោយសារចំហេះព្រៃ

2024/07/14 11:26:16 pm        195
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) ថា មនុស្សប្រហែល ៩.០០០ ត្រូវបានជម្លៀសចេញនៅភាគឦសានប្រទេសកាណាដា ដោយសារតែចំហេះព្រៃដ៏ខ្លាំងក្លានៅតំបន់នោះ។ ប្រធានមន្ត្រីពន្លត់អគ្គីភ័យខេត្ត លោក ជេហ្វ ម៉ូទី (Jeff Motty) បាននិយាយថា អ្នកស្រុកនៃទីក្រុង ឡាប្រាដ័រ ស៊ីធី (Labrador City) និង វ៉ាប៊ូស (Wabush) ក្នុងខេត្ត ញូវហ្វោនលែន អែន ឡាប្រាដ័រ (Newfoundland and Labrador) ត្រូវបានបញ្ជាឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។លោក ម៉ូទី បាននិយាយថា «យើងកំពុងមើលឃើញចំហេះរាលដាលខ្លាំងនៅទីនោះ។ ភ្លើងកំពុងរំកិលក្នុងល្បឿនប្រហែល ៥០ ម៉ែត្រក្នុងមួយនាទី»។ រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តជាច្រើនតម្រង់ជួរដែលកំពុងរង់ចាំចាក់ប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈត្រៀមជម្លៀស ខណៈដែលមេឃត្រូវបានបិទបាំងដោយពពកផ្សែងយ៉ាងធំ។អ្នកស្រុកម្នាក់នៅទីក្រុង ឡាប្រាដ័រ បានប្រាប់ទូរទស្សន៍ CBC ថា៖ «វាពិតជារន្ធត់ណាស់ដែលបានឃើញផ្សែងច្រើនបែបនេះ»។ អាជ្ញាធរសហព័ន្ធបាននិយាយកាលពីថ្ងៃសុក្រ (១២ កក្កដា) ថា អាកាសធាតុអំណោយផលបានជួយកាត់បន្ថយកម្រិតចំហេះចាប់តាំងពីដើមរដូវក្តៅមក ប៉ុន្តែប្រទេសនេះកំពុងឈានចូលដល់រដូវចំហេះខ្ពស់បំផុតរបស់ខ្លួន។ខេត្តមួយនេះបាននិយាយថា មានចំហេះសកម្មចំនួន ១១ កន្លែងនៅក្រុង ឡាប្រាដ័រ កាលពីល្ងាចថ្ងៃសុក្រ ហើយលក្ខខណ្ឌអាកាសធាតុបានបង្កើនចំហេះឱ្យកាន់តែខ្លាំងក្លា។ ទីក្រុង ឡាប្រាដ័រ ស៊ីធី ដែលមានទីតាំងនៅជិតព្រំដែនខេត្តកេប៊ិក (Quebec) មានប្រជាជនប្រហែល ៩.០០០ នាក់នៅក្នុងជំរឿនឆ្នាំ២០២១៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល
09/29/2026 04:09 PM
ទឹកជំនន់ នៅទីក្រុងបាងកក ធ្វើឱ្យប្រព័ន្ធព្រមានថ្មី «One Map» របស់ថៃ ស្ថិតក្រោមការត្រួតពិនិត្យ
09/29/2026 04:09 PM
ជប៉ុនដកទណ្ឌកម្មលើស្ថាប័ន និងក្រុមហ៊ុនប្រេងរបស់ប្រទេសស៊ីរី
09/29/2026 03:09 PM
ទឹកជំនន់ដ៏ធ្ងន់​ធ្ងរ​ នៅទីក្រុងបាងកក បង្កការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាស
09/29/2026 03:09 PM
អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងពេល និងក្រោយពេលទឹកជំនន់
09/29/2026 03:09 PM
[UPDATE] អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់ នៅថៃ ឡើង​ដល់ ២៣នាក់​ ក្នុង​នោះ​ ៤នាក់ នៅទីក្រុងបាងកក
09/29/2026 03:09 PM
ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យ និងឱ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​សំខាន់​ៗចំ​នួន ៤ និងបោះឆ្នោតបំពេញសមាជិកគណៈកម្មការ
09/29/2026 02:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា​មាន​ដូចសព្វថ្ងៃ បាន​មក​ពី​ការ​ចូលរួម​របស់​មន្ត្រី​រាជ​ការ​ជំនាន់​មុន​គ្រប់​រូប
09/29/2026 02:09 PM
វត្តអារាមនឹងបែងចែកទេយ្យទានដល់ជួរមុខ ខណៈបរិស័ទបន្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខ​​​​ន្ធ​​កងទ័ព
09/29/2026 02:09 PM
ក្រុមលេខាធិការ RBC យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ជួប​ប្រជុំ​ក្រៅ​ផ្លូវ​ការ​នៅ​ច្រក​អន្តរជាតិជាំ-សាង៉ាំ ជំរុញការអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់
09/29/2026 01:09 PM