ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ខណៈព្យុះទីហ្វុងតាលីម វាយប្រហារភាគខាងត្បូងប្រទេសចិន និងវៀតណាម

2023/07/18 05:41:20 pm        122
មនុស្ស២៥ម៉ឺននាក់ ត្រូវបានជម្លៀស នៅក្នុងភាគខាងត្បូងប្រទេសចិន និងវៀតណាម មុនពេលព្យុះដ៏ធំមួយបានបោកបក់កាលពីល្ងាចថ្ងៃចន្ទទី១៧ កក្កដា ដោយនាំមកជាមួយនូវខ្យល់និងភ្លៀងធ្លាក់ខ្លាំង និងបង្ខំឲ្យលុបចោលជើងហោះហើរ និង ថភ្លើងរាប់រយជើង ។រដ្ឋបាលឧតុនិយមរបស់ចិន បាននិយាយថា ព្យុះទីហ្វុងតាលីម (Talim) ដែលជាព្យុះទី៤ក្នុងឆ្នាំនេះ បានវាយប្រហារតំបន់ឆ្នេររបស់ខេត្តខ្វាងទុង(Guangdong) នៅម៉ោងប្រហែល១០និង២០នាទីយប់ ដែលនាំខ្យល់កម្លាំងអតិបរមា ១៣៦គីឡូម៉ែត្រក្នុងមួយម៉ោង ។ អ្នកព្យាករអាកាសធាតុបានបញ្ចេញសញ្ញាប្រកាសអាសន្នពណ៌ទឹកក្រូច ដែលជាការព្រមាន​កម្រិតទី២ ក្នុងប្រព័ន្ធពណ៌ដែលមាន៤ ។មនុស្សជិត២៣ម៉ឺននាក់ នៅក្នុងខេត្តខ្វាងទុង ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព មុនពេលព្យុះមកដល់ រួមទាំងកម្មករនេសាទប្រមាណជាង៨ពាន់នាក់ ដែលត្រូវបាននាំមកកាន់ឆ្នេរ នេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ។ ក្រុមអាជ្ញាធរក្នុងស្រុក ក៏បានបញ្ជាឲ្យបិទទីតាំងទេសចរឆ្នេររាប់សិបកន្លែងផងដែរ។ ចំណែកក្រុមអាជ្ញាធរនៅក្នុងប្រទេសវៀតណាម វិញ បាននិយាយថា ពួកគេកំពុងត្រៀមជម្លៀសមនុស្សប្រមាណ ៣ម៉ឺននាក់ ចេញពីតំបន់ដែលត្រូវបានព្យាករថា នឹងរងគ្រោះធ្ងន់ធ្ងរបំផុត ក្នុងខេត្ត ខ្វាងនីញ( Quang Ninh) និងហាយផុង( Hai Phong) កាលពីរសៀលថ្ងៃចន្ទផងដែរ ៕

UPDATE៖ មនុស្សយ៉ាងហោចណាស់១៣ បានស្លាប់ ក្នុងការបាក់រលំអគារនៅក្នុងទីក្រុងគែរ(Cairo) ប្រទេសអេហ្ស៊ីប

2023/07/18 02:32:29 pm        255
អេហ្ស៊ីប៖ សារព័តមានរដ្ឋ Al-Ahram បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលអគារកម្ពស់៥ជាន់មួយខ្នងនៅក្នុងរដ្ឋធានី គែរ (Cairo )ប្រទេសអេហ្ស៊ីប បានដួលរលំ។អគារនៅក្នុងសង្កាត់ហាដាយ៉េក អេល កូបា ( Hadayek el Kobba ភាគខាងជើងនៃទីក្រុង Cairo ភាគកណ្តាលស្ថិតនៅក្នុងតំបន់សំបូរដោយសំណង់លំនៅដ្ឋានមិនរៀបរយ ដែលក្រុមអ្នកជួយសង្គ្រោះបានស្វែងរកតាមគំនរថ្មបែកបាក់ដើម្បីរកអ្នកនៅរស់រានមានជីវិត។ការដួលរលំអគារជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ដោយសារស្តង់ដារសំណង់មិនល្អនៅក្នុងតំបន់ជាច្រើន។ក្រោយការស៊ើបអង្កេតបឋម រដ្ឋអាជ្ញាសាធារណៈរបស់អេហ្ស៊ីប បាននិយាយថា ការបាក់រលំនេះ ទំនងជាបណ្ដាលមកពីមនុស្សម្នាក់ក្នុងចំណោមអ្នករស់នៅជាន់ផ្ទាល់ដីដែលបានរុះរើជញ្ជាំងមួយចំនួនចេញអំឡុងការងារថែទាំអគារកាលពីពេលថ្មីៗនេះ ។ បុរសនោះ ត្រូវបានចាប់ខ្លួននិងនាំទៅសាកសួរ ។ ក្រសួងសាមគ្គីសង្គមរបស់ប្រទេសអេហ្ស៊ីប បាននិយាយថា ខ្លួនបានផ្ដល់ប្រាក់ចំនួន ៦ម៉ឺនផោនស្មើរនឹង ១៩៣៩ ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ។ គេនៅពុំទាន់បានដឹងច្បាស់ភ្លាមៗទេ ថាតើការបាក់រលំអគារនេះបណ្ដាលមកពីមូលហេតុអ្វី៕

នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ និងប្រធានាធិបតីស៊ីរី ពិភាក្សាលើបញ្ហាសន្តិសុខ និងវិបត្តិទឹកនៅទីក្រុងដាម៉ាស់

2023/07/17 09:49:50 pm        330
អ៊ីរ៉ាក់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohammed Shia Al-Sudani និងប្រធានាធិបតីស៊ីរីលោក Bashar al-Assad មាននូវជំនួបពិភាក្សាការងារជាលើកដំបូងនៅទីក្រុងដាម៉ាស់ ចាប់តាំងពីការផ្ទុះសង្រ្គាមស៊ីវិលស៊ីរី កាលពីឆ្នាំ ២០១១ ។   លោក Assad និងលោក Sudani បានពិភាក្សាលើការធានាព្រំដែនរួមរបស់ពួកគេពីការគំរាមកំហែងសន្តិសុខ រួមទាំងក្រុមជីវពលរដ្ឋអ៊ីស្លាម ហើយមេដឹកនំាទាំង ២ បានយល់ព្រមធ្វើឲ្យល្អប្រសើរឡើងកិច្ចសហប្រតិបត្តិការកាត់បន្ថយការរត់ពន្ធគ្រឿងញៀន ។  លោក Sudani និយាយថា ពួកគេបានពិភាក្សាផងដែរលើវិធីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងបម្រែបម្រួលអាកាសធាតុ ហើយនិងតម្រូវការធានាសុវត្ថិភាពការផ្គត់ផ្គង់ទឹកធ្លាក់ចុះ ដោយសារតែការធ្វើទំនប់នៅខ្សែទឹកខាងលើដោយប្រទេសទួរគី ។  មេដឹកនាំទាំង ២ គ្រោងនឹងជជែកគ្នាផងដែរពីលទ្ធភាពនៃការបើកដំណើរការឡើងវិញបំពង់បង្ហូរប្រេងនាំចេញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលអាចជួយអ៊ីរ៉ាក់ឲ្យមានភាពចម្រុះលើផ្លូវនាំចេញប្រេងរបស់ពួកគេ ។   អ៊ីរ៉ាក់ និងស៊ីរី ដែលមានទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងយោធាជិតស្និទ្ធជាមួយប្រទេសមហាអំណាចក្នុងតំបន់អ៊ីរ៉ង់ដែរនោះ នៅតែរក្សាទំនាក់ទំនងពេញសង្រ្គាមស៊ីវិល បើទោះបីជារដ្ឋអារ៉ាប់ផ្សេងទៀត បានដកក្រុមឯកអគ្គរដ្ឋទូតរបស់ពួកគេ និងបិទស្ថានទូតរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី ក៏ដោយ ៕

វត្ថុអាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរអូស្ត្រាលី

2023/07/17 09:46:11 pm        258
អូស្ត្រាលី៖ វត្ថុអាថ៌កំបាំងមួយត្រូវបានគេរកឃើញនៅលើឆ្នេរអូស្ត្រាលីនៅថ្ងៃចន្ទ (១៧ កក្កដា)នេះ ធ្វើឱ្យអ្នកស្រុក និងក្រុមអាជ្ញាធរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស៊ីឡាំងយក្សមួយនោះត្រូវបានបោកបក់រសាត់មកនៅជិតឆ្នេរ Green Head ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានការរំពឹងទុកតាមអ៊ីនធឺណិតជាច្រើនដោយមានទ្រឹស្ដីខ្លះថា វាគឺជាបំណែកយន្តហោះ MH370 ដែលបានបាត់កាលពីឆ្នាំ២០១៤។អ្នកជំនាញអាកាសចរណ៍លោក Geoffrey Thomas បាននិយាយថា វាមិនទំនងជាបំណែកពីយន្តហោះ MH370 ឬយន្តហោះប៊ូអ៊ីង៧៧៧ នោះទេ ប៉ុន្តែជាផ្នែកនៃរ៉ុក្កែតដែលបានបាញ់បង្ហោះកាលពីឆ្នាំមុន។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការស៊ើបអង្កេតរួមគ្នាដែលធ្វើឡើងដោយនគរបាលរដ្ឋអូស្ត្រាលីខាងលិច កងកម្លាំងក្រសួងការពារជាតិអូស្ត្រាលី និងដៃគូដែនសមុទ្រកំពុងដំណើរការលើវត្ថុអាថ៌កំបាំងមួយនេះ៕

អង្គភាពស្រាវជ្រាវអ៊ុយក្រែន គាស់សាកសពទាហានរុស្ស៊ីនៅតំបន់ Donetsk

2023/07/17 09:25:24 pm        338
អ៊ុយក្រែន៖ អង្គភាពស្រាវជ្រាវអ៊ុយក្រែន បានគាស់សាកសពនៅភូមិមួយកន្លែងស្ថិតនៅភាគខាងកើតប្រទេស ដែលពួកគេនិយាយថា វាគឺជាសាកសពទាហានរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមកាលពីរយៈពេលជាច្រើនខែមុន ។   ក្រុម 'Platsdarm' គឺជាក្រុមស្រាវជ្រាវដែលបានធ្វើការចាប់តាំងពីសង្រ្គាមផ្ទុះឡើងនៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយពួកគេគាស់យកសាកសពទាំងជនស៊ីវិល និងយោធា ចេញពីសមរភូមិប្រយុទ្ធ ។  លោក Oleksii Yukov គឺជាប្រធានក្រុមស្រាវជ្រាវនេះ និយាយថា ពួកយើងបានរកឃើញសាកសពទាហានរុស្ស៊ីទី ៤៤៥ នៅជិតភូមិ Dolynaដែលស្ថិតនៅជិតខ្សែត្រៀមមុខរហូតដល់អ៊ុយក្រែនដណ្តើមបានផ្នែកមួយចំនួនមកវិញនៅតំបន់ Donetsk កាលពីខែកញ្ញា ឆ្នាំមុន ។  លោក Yukov បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា យោធាអ៊ុយក្រែន បានដោតទង់ជាតិនៅលើអតីតទីតាំងឈរជើងរបស់យោធារុស្ស៊ី ជាសញ្ញាសំគាល់សម្រាប់ក្រុមរបស់លោក ។  ក្រុមរបស់លោកមានជំនឿថា សញ្ញាសំគាល់កងទ័ពរុស្ស៊ី បានរកឃើញរួមទាំងសាកសពដែលបង្ហាញថាវាទំនងជាសាកសពទាហានរុស្ស៊ី ៕

ផ្ទៃដីជាង ១០លានហិកតា ត្រូវបានឆេះ ក្នុងហេតុការណ៍ចំហេះព្រៃ នៅកាណាដា

2023/07/17 09:21:21 pm        294
កាណាដា៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) បានបង្ហាញថា ហេតុការណ៍ចំហេះព្រៃ នៅប្រទេសកាណាដា បានឆេះផ្ទៃដីអស់ជាង ១០លានហិកតា នៅឆ្នាំនេះ ដែលជាតួលេខដ៏ខ្ពស់បំផុត ដែលបានលើសពីការព្យាករណ៍ទុកដ៏ទុទិដ្ឋិនិយមបំផុតរបស់អ្នកវិទ្យាសាស្ត្រ។យោងតាមតួលេខរបស់ជាតិពីមជ្ឈមណ្ឌលចំហេះព្រៃអន្តរទ្វីបកាណាដា (CIFFC) បានឲ្យដឹងថា ការឆេះ ក្នុងកម្រិតខ្ពស់បំផុត កាលពីមុន បានកើតឡើងក្នុងឆ្នាំ១៩៨៩ ដែលកាលនោះផ្ទៃដី ៧,៣លានហិកតា ត្រូវបានឆេះ ក្នុងរយៈពេលពេញមួយឆ្នាំ។ តំបន់ដែលឆេះនៅឆ្នាំនេះ គឺប្រហែលស្មើនឹងទំហំផ្ទៃដីរបស់ព័រទុយហ្គាល់ ឬអ៊ីស្លង់។ដូច្នេះ សរុបមក ការឆេះព្រៃចំនួន ៤.០៨៨កន្លែង បានកើតមានឡើង ចាប់តាំងពីខែមករា ក្នុងនោះរួមទាំងការឆេះជាច្រើន ដែលបានកម្លោចផ្ទៃដីរាប់សែនហិកតា។ ហើយជាមួយគ្នានេះ មនុស្សជាង ១៥០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយអ្នកពន្លត់អគ្គិភ័យអាយុ ១៩ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍កន្លងមក។លោកវរសេនីយ៍ឯក Philippe Sansa ដែលជាប្រធានក្រុមអ្នកពន្លត់អគ្គិភ័យបារាំង ដែលត្រូវដាក់ពង្រាយនៅតំបន់ភាគខាងជើងនៃខេត្ត Quebec ដែលរងគ្រោះខ្លាំង បាននិយាយថា៖ «យើងកំពុងដោះស្រាយតំបន់ដ៏ធំសម្បើម។ ភ្លើងដែលយើងកំពុងគ្រប់គ្រងមានប្រវែង ៦៥គីឡូម៉ែត្រ ដែលបង្កបញ្ហាប្រឈមយ៉ាងខ្លាំងដល់អង្គភាព»។នៅខេត្ត British Columbia អ្នកពន្លត់អគ្គិភ័យប្រហែល ២.០០០នាក់ កំពុងប្រឹងប្រយុទ្ធនឹងអគ្គិភ័យជាង ៣៥០កន្លែង។ អាជ្ញាធរបានស្នើសុំអ្នកពន្លត់អគ្គិភ័យអន្តរជាតិបន្ថែមចំនួន ១.០០០នាក់ទៀត ដើម្បីជួយពន្លត់ភ្លើងដែលបានឆេះព្រៃចំនួន ១,២លានហិកតា ក្នុងខេត្តមកទល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីការឆេះរយៈពេលជាមធ្យម ១០ឆ្នាំចំនួន ៧៦.០០០ហិកតា៕

អតិផរណាជះឥទ្ធិពលលើការចំណាយរបស់ភ្ញៀវទេសចរនៅសហរដ្ឋអាមេរិក

2023/07/17 09:15:14 pm        336
អាមេរិក៖ អតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិកទំនងជាដាក់បន្ទុកលើតម្រូវការទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងអំឡុងរដូវវិស្សមកាលរដូវក្តៅនេះ។ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សា Redfield & Wilton Strategies តំណាងឲ្យក្រុមហ៊ុនវិភាគ Newsweek បង្ហាញថា ការចំណាយខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃបានធ្វើឱ្យជនជាតិអាមេរិកចំនួន ៤៩ភាគរយបោះបង់គម្រោងធ្វើដំណើរកម្សាន្តសម្រាប់រយៈពេលបីខែខាងមុខ ខណៈដែល ៦០ភាគរយនៃអ្នកដែលធ្វើដំណើរកម្សាន្តវិស្សមកាលរដូវក្តៅបាននិយាយថា ការចំណាយសមរម្យមានតួនាទីដ៏សំខាន់នៅក្នុងផែនការដំណើរកម្សាន្តរបស់ពួកគេ។នៅក្នុងលក្ខខណ្ឌនៃការចំណាយសរុប ទិន្នន័យបង្ហាញថា ដោយសារបញ្ហាអតិផរណាការចំណាយរបស់អ្នកទេសចរណ៍ក្នុងខែមីនាឆ្នាំនេះ ខ្ពស់ជាងឆ្នាំ២០១៩ ចំនួន៧ភាគរយ។ អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣ភាគរយកាលពីខែមុន ដែលជាអត្រាប្រចាំឆ្នាំតូចបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១មក នេះបើយោងតាមទិន្នន័យក្រុមហ៊ុន CPI ចុងក្រោយបង្អស់ ដែលចេញផ្សាយកាលពីថ្ងៃពុធដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក។ថ្វីបើមានតួលេខអតិផរណាល្អក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ការទទួលបានអតិផរណាត្រលប់ទៅគោលដៅ ២ភាគរយវិញនៅត្រូវការរយៈពេលយូរទៀត នេះបើយោងតាមធនាគារកណ្តាលអាមេរិក៕

ក្រុមហាម៉ាស់គ្មានលុយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការនៅតំបន់ហ្គាហ្សា ក្រោយការពន្យាពេលជំនួយរបស់កាតា

2023/07/17 09:07:27 pm        352
ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប ពុំមានលទ្ធភាពបើកប្រាក់បៀវត្សន៍ជូនមន្រ្តីរដ្ឋការ៥ម៉ឺននាក់នោះទេ ក្នុងនោះក្រុមមន្រ្តី បានការដាក់ការស្តីបន្ទោសការខកខាននេះ ទៅលើការពន្យាពេលការផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែពីប្រទេសកាតា ដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់តំបន់ក្រក្រីរបស់ប៉ាឡេស្ទីនមួយនេះ ។   វិបត្តិប្រាក់បៀវត្សរ៍នេះដែរ បង្កឲ្យមានការរិះគន់ច្រើនខុសពីធម្មតានៅលើបណ្តាញព័ត៌មានសង្គមក្នុងតំបន់ហ្គាហ្សា ដែលរួមទាំងនិយោជិកខ្លួនឯងផ្ទាល់មួយចំនួនរបស់ក្រុមហាម៉ាស់ ។ ការធ្លាក់ចុះប្រាក់ចំណូលពន្ធ ហើយនិងការហក់ឡើបខ្ពស់ការចំណាយលើថ្លៃរស់នៅ បានធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំង  គួរឲ្យដឹងថាភាគច្រើននៃប្រជាពលរដ្ឋ ២,៣លាននាក់ក្នុងតំបន់ហ្គាហ្សា រស់នៅក្នុងភាពក្រីក្រ ហើយសេដ្ឋកិច្ចរបស់ពួកគេ ពឹងផ្អែកខ្លាំងលើជំនួយបរទេស ។  ប្រទេសកាតា បានចំណាយលុយរាប់រយលានដុល្លារ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក លើគម្រោងសំណង់ ។ បច្ចុប្បន្នពួកគេចំណាយប្រាក់ ៣០លានដុល្លារក្នុង១ខែ ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារ ប្រេងឥន្ធនៈសម្រាប់អគ្គិសនី និងជួយបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរដ្ឋការផងដែរ ។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីហាម៉ាស់ និយាយថា គ្មានជំនួយប្រាក់បៀវត្សរ៍ ទទួលបាននោះទេ ចាប់តាំងពីការផ្តល់ប្រាក់ជាងពាក់កណ្តាលនៃប្រាក់ឧបត្ថម្ភ ៥លានដុល្លារ ដើម្បីគាំទ្រដល់ការបើប្រាក់បៀវត្សរ៍ប្រចាំខែឧសភា ។  ដោយឡែកនៅក្នុងទីក្រុង Dohaវិញ ការិយាល័យព័ត៌មានអន្តរជាតិកាតា ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរសុំសេចក្តីអធិប្បាយ ជុំវិញបញ្ហាមួយនេះ ៕

ព្យុះទីហ្វុង ថាលីម ព្យាករណ៍ថានឹងបោកបក់ទៅភាគខាងត្បូងប្រទេសចិននៅល្ងាចថ្ងៃចន្ទនេះ

2023/07/17 08:58:27 pm        107
ប៉េកាំង៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិបាននិយាយថា ព្យុះត្រូពិច ថាលីម បានក្លាយទៅជាព្យុះទីហ្វុងនៅព្រឹកថ្ងៃចន្ទ (១៧ កក្កដា)នេះ ហើយត្រូវបានកំណត់ថាជាព្យុះទីមួយក្នុងឆ្នាំនេះ ដែលបានបោកបក់ដល់ដីទៅក្នុងប្រទេសចិន ខណៈដែលក្រុមអាជ្ញាធរបានលុបចោលជើងហោះហើរជាច្រើន និងបានជំរុញឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ។រដ្ឋបាលឧតុនិយមចិនបានចេញការប្រកាសអាសន្នពណ៌លឿងទុំ ដោយនិយាយថា ព្យុះទីហ្វុងត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងកម្រិតខ្លាំងក្លាយជាព្យុះទីហ្វុងដ៏ធ្ងន់ធ្ងរពេលវាបោកបក់នៅពេលយប់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងពីខេត្តក្វាងតុងទៅកាន់ខេត្តហៃណាន។ព្យុះទីហ្វុង ថាលីម ត្រូវបានកំណត់ថាជាព្យុះទីហ្វុងទី៤ នៅឆ្នាំនេះ ប៉ុន្តែជាព្យុះទី១ ដែលបានបោកបក់ដល់ដីគោកនៅក្នុងប្រទេសចិន នេះបើយោងតាមការព្យាករណ៍អាកាសធាតុ។ នៅព្រឹកថ្ងៃច័ន្ទនេះ មជ្ឈមណ្ឌលឧតុនិយមបាននិយាយថា ព្យុះថាលីម ស្ថិតនៅចម្ងាយ ៣៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងចានជាំង (Zhanjiang) ក្នុងខេត្តហ្គ័ងតុង (Guangdong) ដោយផ្លាស់ទីក្នុងល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។ទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ចិនបាននិយាយថា កម្រិតទឹកភ្លៀងនៅក្នុងទីក្រុងជាច្រើននៅភាគអាគ្នេយ៍ខេត្តហ្វ៊ូជាន (Fujian) និងខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតបានឈានដល់កម្រិត ២០០មីលីម៉ែត្រ ទៅ៣០០មីលីម៉ែត្រ ក្នុងរយៈពេលបីម៉ោងនៅព្រឹកថ្ងៃចន្ទនេះ៕

តម្លៃបន្លែនៅកូរ៉េខាងត្បូងកើនឡើងដោយសាររលកកម្ដៅ និងភ្លៀងធ្លាក់យ៉ាងខ្លាំងបំផ្លាញដំណាំ

2023/07/17 08:53:37 pm        75
កូរ៉េខាងត្បូង៖ សីតុណ្ហភាពក្តៅហែង និងភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសកូរ៉េខាងត្បូងក្នុងខែកក្កដានេះ ដោយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរលើការផ្គត់ផ្គង់ និងផលិតកម្មបន្លែ ព្រមទាំងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកកើនឡើងខ្ពស់ជាងធម្មតា។យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ដោយសាជីវកម្មកសិកម្មនេសាទ និងស្បៀងអាហាររបស់កូរ៉េបានឲ្យដឹងថា តម្លៃនៃផលិតផលកសិកម្មសំខាន់ៗចំនួន១៩មុខរបស់ប្រទេសនេះបានកើនឡើងបើធៀបនឹងខែមុន។ជាឧទាហរណ៍ តម្លៃលក់ដុំនៃសាឡាត់មួយប្រអប់ទម្ងន់ ៤គីឡូក្រាមកើនឡើងទ្វេដងពីខែមុនរហូតដល់ ២៦.០០០វ៉ុន (ប្រហែល២០,៤៨ដុល្លារ)។ ហើយតម្លៃស្ពៃខ្មៅ និងស្ពៃក្តោបបានកើនឡើង ៩០,២ភាគរយ និង ៥១,៧ភាគរយរៀងគ្នាក្នុងមួយខែ នេះបើយោងតាមទិន្នន័យ។ទិន្នន័យផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បសុសត្វ និងស្បៀងអាហាររបស់ប្រទេស បានបង្ហាញថា ភ្លៀងធ្លាក់ក្នុងសប្តាហ៍ចុងក្រោយនៃខែមិថុនា បានជន់លិចលើផ្ទៃដីដំណាំជាង ៤.០០០ ហិចតា រួមទាំងវាលស្រែ និងវាលសណ្តែកជាច្រើនទៀតផង។អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកដីស្រែចំការនៅតំបន់ជនបទកាន់តែច្រើនចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដោយធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់វិស័យកសិកម្មដ៏ផុយស្រួយរបស់ប្រទេសនេះ និងនាំមកនូវក្តីបារម្ភកាន់តែច្រើនអំពីការខូចខាតដំណាំ និងការឡើងថ្លៃបន្លែផងដែរ។ភ្លៀងធ្លាក់ដ៏ខ្លាំងកាលពីចុងសប្ដាហ៍នៅក្នុងកូរ៉េខាងត្បូងបានសម្លាប់មនុស្ស៤០នាក់ ខណៈដែល៩នាក់ទៀតបាត់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM