ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

សន្តិសុខ និង សង្គម

សីតុណ្ហភាព ៤៣អង្សាសេ ឬខ្ពស់ជាងនេះបានវាយប្រហារដ្ឋ Arizona សហរដ្ឋអាមេរិករយៈពេល ១៧ថ្ងៃជាប់ៗគ្នា

2023/07/17 08:46:27 pm        254
អាមេរិក៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាថ្ងៃទី ១៧ជាប់ៗគ្នានៃសីតុណ្ហភាពកើនឡើងជាង ៤៣អង្សាសេរនោះ ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់សួនទឹកដើម្បីរកទីកន្លែងត្រជាក់ ។  លោក Mike Qurin គឺជាប្រជាពលរដ្ឋវ័យ ៤០ឆ្នាំ ដែលបានទៅលេងសួនទឹកជាមួយកូនប្រុសរបស់គាត់ ដើម្បីទប់ទល់នឹងរលកកម្តៅនោះ បាននិយាយថា វាពិតជាវេទនាខ្លាំងណាស់ពេលនៅខាងក្រៅ លុះត្រាតែអ្នកនៅកន្លែងណាដែលមានទឹក ហើយជាការពិតណាស់ថា វាគ្មានសុវត្ថិភាពទាល់តែសោះ ។  ចំណែកឯអ្នកស្រី Lauren Stewart បាននៅទីនោះផងដែរជាមួយកូនតូចរបស់គាត់ ។ អ្នកស្រីនិយាយថា បម្រែបម្រួលអាកាសធាតុ គឺជាដើមហេតុនាំឲ្យសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ។ អ្នកស្រីពន្យល់ថា ជាច្រើនឆ្នាំមកហើយដែលពួកយើងនៅតែកន្លែងត្រជាក់ និងជាកន្លែងសើម ប៉ុន្តែពេលនេះ វាប្រែទៅជាក្តៅខ្លាំង គឺក្តៅខ្លាំងជាងពេលណាៗទាំងអស់ ។  ការព្យាករណ៍អាកាសធាតុនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ទីក្រុង Phoenixនឹងបំបែកកំណត់ត្រាសីតុណ្ហភាពជាង ៤៣អង្សាសេ រយៈពេល ១៨ថ្ងៃជាប់ៗគ្នា ដែលធ្លាប់បានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ ១៩៧៤ ៕

អ៊ុយក្រែនបាត់បង់សព្វាវុធ ២០ភាគរយ ក្នុងរយៈពេល២សប្តាហ៍

2023/07/17 07:18:34 pm        379
អ៊ុយក្រែន៖ សារព័ត៌មាន The New York Times បាននិយាយថា កងទ័ពអ៊ុយក្រែន បានបាត់បង់សព្វាវុធច្រើនជាង២០ភាគរយ ដែលពួកគេបានប្រើប្រាស់ ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃការវាយបកលើរុស្ស៊ី។ ការរាយការណ៍កាលពីថ្ងៃសៅរ៍ ដែលបានបានលើកឡើងដោយមន្ត្រីសហរដ្ឋអាមេរិក និងអឺរ៉ុប និយាយថា ការបាត់បង់រួមមានរថក្រោះដែលត្រូវបានផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។  សេចក្តីរាយការណ៍បាន បន្ថែមថា ស្ថានភាពបានរីកចម្រើននូវអ្វីមួយចំនួន បន្ទាប់ពីអ៊ុយក្រែនផ្តោតបន្ថែមទៀតលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីយកឈ្នះកងកម្លាំងរុស្ស៊ី។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បាននិយាយកាលពិថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន កំពុងរុលទៅកាន់ភាគខាងត្បូងទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើត។  លោកស្រីនិយាយថា មានការប្រយុទ្ធគ្នាកាន់តែខ្លាំង ហើយជំហររបស់ភាគីសង្គ្រាមទាំងពីរផ្លាស់ប្តូរជាច្រើនដងក្នុងមួយថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និយាយតាមទូរទស្សន៍រដ្ឋ ដែលបានផ្សាយកាលពីថ្ងៃអាំទិត្យថា ការវាយបករបស់អ៊ុយក្រែនពុំទទួលបានជោគជ័យនោះទេ។លោក Putin បានព្រមានថា ប្រទេសរបស់លោក មានសិទ្ធិបតវិញ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់គ្រាប់បែកចង្កោម ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងដែលធានាដល់ការនាំចេញសុវត្ថិភាពនៃផលិតផលកសិកម្មរបស់អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ បានដល់ពេលផុតកំណត់នៅថ្ងៃចន្ទនេះ។ កិច្ចព្រមព្រៀង ដែលបានសម្របសម្រួលដោយអង្គការសហប្រជាជាតិនិងប្រទេសទួរគី បានបន្ថែមពេល៣ដង។ ក្រុមមន្ត្រី នៅវិមានក្រឹមឡាំង និយាយថាពួកគេ ពុំអាចធ្វើបែបនេះម្តងទៀតនោះទេ៕

រលកកម្ដៅ ជំរុញឲ្យទីក្រុង Athens បិទស្ថានទីបុរាណ Acropolis ខណៈភាគខាងត្បូងអាមេរិកឡើងក្ដៅខ្លាំង

2023/07/17 06:07:58 pm        256
អាមេរិក៖ ជនជាតិអាមេរិកជាង ១០០លាននាក់ ប្រឈមនឹងការឡើងកម្ដៅខ្លាំង ដែលអូសបន្លាយពេលយ៉ាងយូរ ខណៈដែលក្រុងអាតែន (Athens) ប្រទេសក្រិក បានសម្រេចបិទស្ថានទីបុរាណ Acropolis អំឡុងពេលមានអាកាសធាតុក្តៅខ្លាំងបំផុត នៅពេលខ្លះ កាលពីថ្ងៃសុក្រ (ទី១៥ ខែកក្កដា) ដើម្បីការពារភ្ញៀវទេសចរ នៅពេលដែលតំបន់អឺរ៉ុបភាគខាងត្បូង ទទួលរងនូវរលកកម្ដៅដែលក្ដៅស្ទើរទ្រាំមិនបាន។ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដែលផ្កាយរណបរបស់ខ្លួន តាមដានសីតុណ្ហភាពនៅលើដី និងសមុទ្រ បានព្រមានថា ប្រទេសអ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងប៉ូឡូញ កំពុងប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរ។ សីតុណ្ហភាព នាសប្តាហ៍ក្រោយ អាចឲ្យអឺរ៉ុបជួបនឹងកម្ដៅក្ដៅលើសពីកម្ដៅបច្ចុប្បន្ន ៤៨,៨អង្សាសេ ដែលត្រូវបានកត់ត្រា នៅលើកោះស៊ីស៊ីលី (Sicily) ក្នុងខែសីហា ឆ្នាំ២០២១។ពិភពលោកបានជួបប្រទះនឹងថ្ងៃដែលក្តៅបំផុតមិនធ្លាប់មាន កាលពីសប្តាហ៍មុន ដោយអ្នកវិទ្យាសាស្ត្រ បានបន្ទោសថា នេះកើតឡើងដោយសារការរួមផ្សំគ្នានៃការឡើងកម្ដៅផែនដីរយៈពេលវែង ដែលបង្កឡើងដោយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការជំរុញរយៈពេលខ្លីពីព្រឹត្តិការណ៍ El Niño ដែលជាលំនាំអាកាសធាតុក្តៅជាធម្មតាដែលមានប្រភពមកពីមហាសមុទ្រប៉ាស៊ីហ្វិក។នៅកន្លែងជាច្រើន នៅភាគនិរតីនៃសហរដ្ឋអាមេរិក ដែលតែងមានរដូវក្តៅក្តៅខ្លាំងជាប្រក្រតី សីតុណ្ហភាពឡើងក្ដៅកាន់តែខ្លាំងឡើងៗ រហូតដល់អាចនឹងខ្ពស់ជាងការព្យារការណ៍អាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ជាក់ស្ដែង ទីក្រុង Phoenix ក្នុងរដ្ឋ Arizona មានសីតុណ្ហភាពក្ដៅខ្លាំងលើស ៤៣,៣អង្សាសេ រយៈពេល ១៥ថ្ងៃជាប់ៗគ្នា ហើយគ្លីនិកចល័ត ត្រូវព្យាបាលអ្នកគ្មានផ្ទះសម្បែង ដែលទទួលរងនូវការរលាកកម្រិតទី៣ និងការខ្វះជាតិទឹកធ្ងន់ធ្ងរ។ឥទ្ធិពលនៃរដូវក្តៅក្ដៅខ្លាំង ត្រូវបាននាំឲ្យចាប់អារម្មណ៍ខ្លាំង ចំពោះការសិក្សាមួយ ក្នុងសប្តាហ៍នេះថា មនុស្សរហូតដល់ ៦១.០០០នាក់ អាចនឹងស្លាប់ អំឡុងការឡើងកម្ដៅកាន់តែក្ដៅខ្លាំងឡើងៗ នៅទូទាំងទ្វីបអឺរ៉ុប កាលពីរដូវក្តៅមុន៕

ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅចក្រភពអង់គ្លេសប្រកាសរៀបចំកូដកម្មបន្ថែម និងច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ឈ្នួល

2023/07/17 06:01:08 pm        259
អង់គ្លេស៖ សហគមន៍វេជ្ជសាស្ត្រចក្រភពអង់គ្លេស (BMA) បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅក្នុងចក្រភពអង់គ្លេស នឹងរៀបចំក្បួនកូដកម្មរយៈពេល២ថ្ងៃ នៅខែសីហា ដោយច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ខែ៦% ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីសប្ដាហ៍មុន ថាជាការកាត់ប្រាក់ឈ្នួលតាមលក្ខខណ្ឌជាក់ស្តែងដោយខ្វះការពិចារណា។  ក្រុមវេជ្ជបណ្ឌិតកម្រិតពិគ្រោះយោបល់ នៅក្នុងសេវាសុខភាពជាតិដែលបានផ្ដល់មូលនិធិសាធារណៈរបស់ចក្រភពអង់គ្លេស នឹងរៀបចំកូដកម្មនៅថ្ងៃទី២៤និង២៥ខែសីហា ជាការបន្ថែមពីលើកូដកម្មនានាដែលធ្លាប់បានប្រកាសកាលពីកន្លងទៅនៅថ្ងៃទី២៩ និង២១ និងការគូសបញ្ជាក់ការបរាជ័យរបស់លោកនាយករដ្ឋមន្ត្រីរីស៊ីស៊ូណាក់(Rishi Sunak) ក្នុងការបញ្ចប់សកម្មភាពឧស្សាហកម្មជាច្រើនខែទូទាំងសេវាសាធារណៈ។ លោក Sunak កាលពីសប្ដាហ៍មុន បានហៅការដំឡើងប្រាក់ឈ្នួលវិស័យសាធារណៈនាពេលថ្មីៗនេះ ថាជាដំណោះស្រាយចុងក្រោយ ដោយព្រមានថា ពួកគេនឹងខាតបង់ប្រាក់រាប់លាន ការកាត់កញ្ចប់ថវិកាគ្រប់ទីកន្លែង និង ពុំមានការចរចាបន្ថែមទៀតនោះទេ។  ខណៈក្រុមសហជីពគ្រូបង្រៀន បានផ្អាកកូដកម្ម និងបានលើកឡើងពីការទទួលយកកិច្ចព្រមព្រៀងរបស់ពួកគេ ក្រុមសហជីពរបស់ក្រុមវេជ្ជបណ្ឌិត ពុំចាប់អារម្មណ៍ទេ  បន្ទាប់ពីអ្វីដែលពួកគេនិយាយថា មានការខាតបង់ជាច្រើនឆ្នាំសម្រាប់សមាជិករបស់ខ្លួន។  អត្រាអតិផរណារបស់ចក្រភពអង់គ្លេស បានហាក់ឡើងខ្ពស់ជាង១ឆ្នាំមកហើយ ដោយកើនឡើងជាង១១% កាលពីខែតុលា និង៨,៧%កាលពីខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចធំៗ៕

ម៉ិកស៊ិក ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ

2023/07/17 05:25:19 pm        252
ម៉ិកស៊ិក៖ អាជ្ញាធររបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានឲ្យដឹងថា ពួកគេស្ទាក់ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ នៅភាគខាងកើតរដ្ឋ Veracruz ខណៈដែលអាជ្ញាធរ បង្ក្រាបលើការដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដោយមិនមានស្ថានភាពសុវត្ថិភាព។ប្រភពពីវិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានប្រាប់ថា អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ២០៦នាក់ដែលត្រូវបានគេទុកចោលនៅក្នុងរថយន្តសណ្ដោងរ៉ឺម៉កមួយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) នៅទីក្រុង Puente Nacional ក្នុងរដ្ឋ Veracruz។អភិបាលក្រុងលោក Roberto Montiel បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា ជនអន្តប្រវេសន៍ជាង ១៨០នាក់ ត្រូវបានរកឃើញ ក្នុងនោះមានរួមទាំងស្ត្រី និងកុមារផងដែរ ដោយជនអន្តោប្រវេសន៍មួយចំនួន មានអាការខ្វះជាតិទឹក។ នៅព្រឹកថ្ងៃអាទិត្យ វិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរស្ទាក់ចាប់បានជនអន្តោប្រវេសន៍ចំនួន ៣០៣នាក់នៅក្នុងប្រតិបត្តិការចំនួន២ កាលពីព្រឹកថ្ងៃសុក្រ (ទី១៤ ខេកក្កដា) ក្នុងរដ្ឋ Veracruz។កាលពីថ្ងៃសុក្រនោះដែរ អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ១៩៦នាក់ រួមទាំងអនីតិជនដែលមិនមានអ្នករួមដំណើរចំនួន ១៩នាក់ ត្រូវបានទុកក្នុងរថយន្ដសណ្ដោងរ៉ឺម៉កចតគ្មានសណ្ដាប់ធ្នាប់ ដែលត្រូវបានឃើញនៅលើផ្លូវមួយនៅជិតទីក្រុង Fortin de las Flores។ការរត់ពន្ធជនអន្តោរប្រវេសន៍ប្រកបដោយគ្រោះថ្នាក់ នៅលើផ្លូវឆ្ពោះទៅកាន់សហរដ្ឋអាមេរិក បានបញ្ចប់ទៅក្នុងទិដ្ឋភាពសោកនាដកម្មគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំថ្មីៗនេះ។ក្នុងខែធ្នូ ឆ្នាំ២០២១ មនុស្ស ៥៥នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកជនអន្តោប្រវេសន៍ប្រមាណ ១៦៦នាក់បានជួបឧបទ្ទវហេតុ នៅភាគខាងត្បូងរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ិក ហើយនៅខែមិថុនា ឆ្នាំ២០២២ ជនអន្តោប្រវេន៍ចំនួន ៥៣នាក់បានបាត់បង់ជីវិត ក្នុងរថយន្តសណ្ដោងរ៉ឺម៉កដែលកំពុងឆេះ នៅរដ្ឋតិចសាស់ ដែលនេះជាឧបទ្ទវហេតុជួញដូរជនអន្តោប្រវេសន៍ដ៏គួរឲ្យរន្ធត់បំផុត នៅសហរដ្ឋអាមេរិក៕

មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀស ខណៈក្រុមពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅកោះឡាផាល់ម៉ារបស់អេស្ប៉ាញ

2023/07/17 04:41:32 pm        300
អេស្ប៉ាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលគ្រប់គ្រងលែងបាន និងបង្ខំឱ្យមានការជម្លៀសមនុស្សយ៉ាងហោចណាស់ ៤ពាន់នាក់ នៅលើកោះឡា ផាល់ម៉ា (La Palma) របស់អេស្ប៉ាញ ។ ភ្លើងឆេះនៅកោះ La Palma បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍នៅក្នុងតំបន់អេល ភីណាឌឺ ផុនតាហ្គ័រដា( El Pinar de Puntagorda) ជាតំបន់ព្រៃឈើនៅភាគខាងជើងនៃកោះនេះ ដោយចាំបាច់ត្រូវជម្លៀសប្រជាជនចេញពីភូមិ ផុន តាហ្គ័រដា (Puntagorda) និងភូមិ ទីចារ៉េហ្វ (Tijarafe) ដែលនៅជិតខាង។យន្តហោះទម្លាក់ទឹកពីលើអាកាសចំនួន ១០គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យនៅលើដី ៣០០ នាក់បានព្យាយាមពន្តត់អណ្ដាតភ្លើងឆេះព្រៃ នៅលើកោះនេះ ដែលជាផ្នែកមួយនៃប្រជុំកោះ កាណារី(Canaries)របស់ឆ្នេរសមុទ្រភាគខាងលិចនៃទ្វីបអាហ្រ្វិក និងដែលបានទទួលរងនូវការហក់ឡើងសីតុណ្ហភាពខ្លាំងស្រដៀងទៅនឹងអ្វីដែលបានឃើញនៅក្នុងរលកកម្ដៅដែលប៉ះពាល់ដល់ទ្វីបអឺរ៉ុបភាគខាងត្បូង។អ្នកពន្លត់អគ្គិភ័យ ម្នាក់ វ័យ ៤៦ ឆ្នាំលោក ហូសេ ហ្វើណាដេស (Jose Fernandez) បានប្រាប់សារព័ត៌មាន រ៉យទ័រថា យើងមានការពិបាក វាពិបាកបន្តិច ដោយសារ ការប្រែប្រួលកម្លាំងខ្យល់ និងកម្ដៅថ្ងៃចុងក្រោយ ប៉ុន្តែយើងកំពុងបន្តនៅឡើយ ។ក្រុមពន្លត់អគ្គិភ័យបានកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់មួយដើម្បីធានាថាភ្លើងបានឈប់នៅផ្លូវមួយហើយមិនអាចរាលដាលបន្តទៀតទេ។លោក ហ្វើណាដេស ក្លាវីចូ (Fernando Clavijo) ប្រធានគ្រប់គ្រងកោះ Canary បាននិយាយថា ផ្ទះសម្បែងយ៉ាងហោចណាស់២០ខ្នងត្រូវបានបំផ្លាញ ខណៈភ្លើងឆេះរាលកាន់តែខ្លាំងឡើង។ក្រុមអាជ្ញាធរបាននិយាយថា ភ្លើងព្រេះបានប៉ះពាល់ដល់ផ្ទៃដីជាង ៤.៦៥០ ហិកតា៕

ចិន-រុស្ស៊ី នឹងចាប់ផ្តើមសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា នៅសមុទ្រជប៉ុន

2023/07/17 04:38:57 pm        342
ចិន៖ កងនាវាតូចនៃកងទ័ពជើងទឹកចិនកាលពីថ្ងៃអាទិត្យ បានចេញដំណើរទៅចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនៅសមុទ្រជប៉ុនក្នុងសមយុទ្ធមួយ ដែលមានគោលបំណង«ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ» នេះបើយោងតាមក្រសួងការពារជាតិចិន។សមយុទ្ធនេះ មានឈ្មោះថា «Northern/Interaction-2023» គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ    ខណៈ ដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។ក្រសួង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិន មាននាវាចម្បាំងចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកនៅលើនាវាចំនួន ៤គ្រឿង បានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង«តំបន់ដែលបានកំណត់ទុកជាមុន»។កាលពីថ្ងៃសៅរ៍ ក្រសួងបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នឹងចូលរួមក្នុងសយុទ្ធ ដែលធ្វើឡើងនៅសមុទ្រជប៉ុន។  សារព័ត៌មានរដ្ឋ Global Times បានដកស្រង់សម្តីអ្នកសង្កេតការណ៍យោធា ដោយនិយាយថា នេះគឺជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរ ចូលរួមក្នុងសមយុទ្ធនេះ៕

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកូរ៉េខាងត្បូង កើនឡើងដល់៣៩នាក់

2023/07/17 04:36:01 pm        314
កូរ៉េខាងត្បូង៖ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យមានកិច្ចប្រឹងប្រែងខ្លាំងក្លាដើម្បីដោះស្រាយការបំផ្លាញបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់៣៩នាក់នៅថ្ងៃចន្ទនេះ រួមទាំងមនុស្សជាង១០នាក់ត្រូវបានរកឃើញស្លាប់នៅផ្លូវក្រោមដីដែលមានទឹកជន់លិច។ ភ្លៀងធ្លាក់ខ្លាំង បានវាយបក់មកលើភាគកណ្តាលរបស់ប្រទេស និងតំបន់ភាគខាងត្បូងចាប់តាំងពីថ្ងៃព្រហស្បតិ៍ ខណៈរដូវភ្លៀងបានចាប់ផ្តើម កាលពីចុងខែមិថុនា ឈានដល់កម្រិតខ្លាំង ដោយក្រសួងមហាផ្ទៃរាយការការណ៍ថា មនុស្ស៩នាក់កំពុងបាត់ខ្លួន និង៣៤នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់និងរងរបួស អ្នកស្លាប់១២នាក់កើតឡើងនៅក្នុងផ្លូវក្រោមដី ក្នុងទីក្រុង Cheongju ភាគកណ្តាល ជាកន្លែងដែលយានយន្ត១៦គ្រឿងរួមទាំងរថយន្តក្រុងមួយគ្រឿង ត្រូវបានលិចដោយទឹកជំនន់ដ៏គំហុក កាលពីថ្ងៃសៅរ៍ បន្ទាប់ពីទំនប់ទឹកនៃទន្ហេនៅក្បែរនោះបានបាក់ ហើយមនុស្ស៩នាក់ផ្សេងទៀតបានរងរបួស។ លោកYoon បានកោះប្រជុំទីភ្នាក់ងារពាក់ព័ន្ធចំពោះការឆ្លើយតបគ្រោះមហន្តរាយ និងបានអំពាវនាវដល់អាជ្ញាធរដើម្បីបង្កើនកិច្ចប្រឹងប្រែងជួយសង្គ្រោះជនរងរគ្រោះ និងបានសន្យាជួយសម្រាប់ការងារស្តារឡើងវិញ រួមទាំងរៀបចំតំបន់ដែលរងផលប៉ះពាល់ ជាតំបន់គ្រោះមហន្តរាយពិសេស។

មនុស្ស៤នាក់ស្លាប់ ក្នុងហេតុការណ៍លិចទូក ក្នុងទន្លេ Buriganga នៅបង់ក្លាដែស

2023/07/17 04:33:43 pm        314
បង់ក្លាដែស៖ មន្ត្រីសេវាពន្លត់អគ្គិភ័យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានស្លាប់ បន្ទាប់ពីទូកដឹកអ្នកដំណើរ ២០នាក់ បានលិចក្នុងទន្លេ Buriganga នៅក្បែររដ្ឋធានីដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា)។យោងតាមមន្ត្រីសេវាពន្លត់អគ្គិភ័យ លោក Anwarul Islam អ្នកដំណើរភាគច្រើន ត្រូវបានគេជឿថា បានហែលឡើងច្រាំង ខណៈដែលទូកដ៏តូចនេះ បានលិចនៅក្បែរច្រាំងទន្លេនោះ។មន្ត្រីនគរបាល លោក Sahabuddin Kabir បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សាកសពចំនួន ៤នាក់ ត្រូវបានរកឃើញ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងតែបន្តធ្វើ ហើយនគរបាល បាននិយាយទៀតថា មនុស្ស ៧នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ ។យោងតាមសាក្សី ដែលប្រាប់មកទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នាឈរមើល នៅកន្លែងកើតហតុនោះ ខណៈដែលអ្នកជួយសង្គ្រោះនៅក្នុងទូកជាច្រើន បានធ្វើប្រតិបត្តិការ ដោយការឆ្លុះពិលរកមើលជនរងគ្រោះតាមទន្លេនោះ៕

រលកកម្ដៅខ្លាំង គ្របដណ្ដប់ពាសពេញអឺរ៉ុបខាងត្បូង ដែលជំរុញឲ្យចេញការប្រកាសអាសន្នពីផលប៉ះពាល់សុខភាព

2023/07/17 04:30:11 pm        263
អ៊ីតាលី៖ ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នអាកាសធាតុក្ដៅពណ៌ក្រហមសម្រាប់ទីក្រុងចំនួន១៦ កាលពីថ្ងៃអាទិត្យ ដោយក្រុមអ្នកឧតុនិយមព្រមានថា សីតុណ្ហភាពនឹងឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងតំបន់អឺរ៉ុបខាងត្បូងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ប្រទេសអេស្ប៉ាញ អ៊ីតាលី និងក្រិក កំពុងជួបប្រទះការហក់ឡើងសីតុណ្ហភាពរយៈពេលប៉ុន្មានថ្ងៃរួចមកហើយ ដែលបានបំផ្លិចបំផ្លាញដំណាំកសិកម្ម និងបង្ខំឲ្យអ្នកទេសចរនានា រកកន្លែងជ្រកម្លប់។ ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់៤ពាន់នាក់ នៅលើកោះឡា ផាម៉ា(La Parma) របស់អេស្ប៉ាញ ត្រូវបានជម្លៀសខណៈភ្លើងឆេះព្រៃបានឆេះរាលដាលខ្លាំងគ្រប់គ្រងលែងបាន ។ ប្រទេសក្រិក បានបិទសារៈមន្ទីរបុរាណ អាក្រូប៉ូលីស (Acropolis) អំឡុងថ្ងៃដែលមានអាកាសធាតុក្ដៅបំផុតកាលពីថ្ងៃសុក្រ ដើម្បីការពារភ្ញៀវទេសចរ។ រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក អូរ៉ាស៊ីយ៉ូ ស្គីឡាស៊ី (Orazio Schillaci)និយាយថា ក្រុមអាជ្ញាធរកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នៅទីក្រុងរ៉ូម(Rome) និងជំរុញឲ្យ ប្រជាពលរដ្ឋថែរក្សាសុខភាព។ លោកបានប្រាប់កាសែត ធី អាយ ម៉េសេចជើរ៉ូ(Il Messaggero) កាលពីថ្ងៃអាទិត្យថាសីតុណ្ហភាពបានហក់ឡើងដល់៤៣អង្សាសេ ដូច្នេះអ្នកមិនគួរទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏ធំសម្បើម ពិសេសមនុស្សចាស់ដោយបន្ថែមថាប្រជាពលរដ្ឋគួរតែស្នាក់នៅក្នុងផ្ទះ អំឡុងថ្ងៃក្ដៅបំផុតចន្លោះម៉ោង ១១ថ្ងៃត្រង់ និងម៉ោង៦ល្ងាច។  នៅអេស្ប៉ាញក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្រមានពីគ្រោះថ្នាក់នៃភ្លើងឆេះព្រៃ និងបាននិយាយថា នឹងរំខានដល់ការទទួលទានដំណេកនៅពេលយប់ នៅពេលដែលសីតុណ្ហភាពទំនងជាមិនចុះក្រោម២៥អង្សាទេ នៅទូទាំងប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM