ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់
សមត្ថកិច្ចកម្ពុជា និងអាមេរិកសហការបង្ក្រាបទូកនេសាទដឹកជញ្ជូនគ្រឿងញៀនជិត ១តោន និងចាប់ខ្លួនមនុស្សចំនួន ៨ នាក់

សន្តិសុខ និង សង្គម

អគ្គិភ័យឆេះទីតាំងផ្សារលក់សម្ភារៈសំណង់ចិនមួយកន្លែង ទាំងព្រឹក

2023/07/16 03:37:21 pm        847
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះទីតាំងលក់​គ្រឿងសម្ភារៈ​សំណង់ចិន​មួយ​កន្លែង​បាន​បង្កការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង កម្លាំងសមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ជួយ​អន្តគមន៍​បាញ់​ពន្លត់​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅបណ្តោយផ្លូវបេតុងហាណូយ ទល់មុខខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ោង​ប្រមាណ៤​និង​៤០នាទី ព្រឹកគេបានឃើញផ្សែងខ្មៅខ្លាំងហ៊ុយចេញពីទីតាំងកើតហេតុ ដោយឃើញមិនស្រួល អ្នក​ភូមិបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។ក្រោយទទួលដំណឹងនេះ មន្ត្រីជំនាញអគ្គិភ័យការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​កាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ក្នុងហេតុការណ៍នេះមន្ត្រីជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ដើម្បី​ធ្វើ​ការ​បាញ់​ពន្លត់ឲ្យទាន់ពេលវេលាដោយមិនបណ្តាលឲ្យរាលដាលធំជាងនេះ។ នៅក្នុងក​រណី​អគ្គិភ័យ​នេះ បានឆាបឆេះខូចខាតសម្ភារៈប្រើប្រាស់ និងសម្ភារៈលក់ដូរអស់មួយចំនួន ប៉ុន្តែ​មិន​បាន​បង្ក​អោយ​នរណាម្នាក់រងរបួសនោះទេ ចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភៈ

មន្ត្រី៖ ម៉ាស៊ីនរ៉ុក្កែតរបស់ជប៉ុន បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត

2023/07/14 10:31:50 pm        173
មន្ត្រីម្នាក់បាននិយាយថា ម៉ាស៊ីនរ៉ុក្កែតមួយរបស់ជប៉ុន បានផ្ទុះក្នុងអំឡុងពេលធ្វើតេស្ត កាលពីថ្ងៃសុក្រ ដែលជាការធ្វើឲ្យខកចិត្តចុងក្រោយបំផុតដល់ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ។មន្ត្រីនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក ណៅយ៉ា តាកេហ្គាមី (Naoya Takegami) បានថ្លែង ប្រាប់សារព័ត៌មានAFPថា Epsilon S ដែលជាគ្រាប់រ៉ុក្កែត Epsilon ប្រភេទថ្មី ដែលបានបរាជ័យ ក្នុងការបាញ់បង្ហោះក្នុងខែតុលា ឆ្នាំ២០២២ បានបំផ្ទុះរយៈពេលប្រហែល៥០វិនាទី បន្ទាប់ពីបង្ហោះឡើង។រូបភាពពីទូរទស្សន៍ជាតិ NHK បានបង្ហាញថា កន្លែងធ្វើតេស្តនៅភាគខាងជើងនៃខេត្តអាគីតា (Akita) ត្រូវបានឆាបឆេះជាអណ្តាតភ្លើង ហើយដុំផ្សែងពណ៌ប្រផេះដ៏ធំមួយ បានហោះឡើងទៅលើមេឃ។លោកតាកេហ្គាមី បានថ្លែងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករងរបួសពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ដែលកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ នៅឡើយទេ៕

ប្រជាជនថៃភាគច្រើនសោកស្ដាយជំនួសលោក ភីថា និងស្នើឱ្យគណបក្សលោកពិចារណាទម្លាក់ចោលច្បាប់ប្រមាថព្រះមហាក្សត្រ

2023/07/14 10:26:15 pm        196
ប្រជាជនថៃភាគច្រើនបានសម្តែងការខកចិត្ត និងសោកស្ដាយ ខណៈលោក ភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ដែលជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សឆ្ពោះទៅមុខ (Move Forward) បានបរាជ័យក្នុងការបោះឆ្នោតសភាកាលពីថ្ងៃព្រហស្បតិ៍ (១៤ កក្កដា) ដោយសារសមាជិកគណបក្សអភិរក្សនិយមមិនបានបោះឆ្នោតតែងតាំងលោកឲ្យក្លាយជានាយករដ្ឋមន្រ្តីថ្មីនោះទេ។ប្រជាជនទីក្រុងបាងកកមួយចំនួនបានស្នើឱ្យគណបក្សរបស់លោក ភីថា ពិចារណាទម្លាក់ចោលផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីកុំឱ្យសមាជិកព្រឹទ្ធសភាមានលេសដើម្បីមិនបោះឆ្នោតឱ្យលោក ភីថា ធ្វើជានាយករដ្ឋមន្ត្រីទៀត។លោក ភីថា ដែលជាមេដឹកនាំគណបក្សឆ្ពោះទៅមុខ និងជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភានោះ មិនត្រូវបានជំទាស់នៅក្នុងការប្រជុំសភាទ្វេភាគីតែ ប៉ុន្តែលោកនៅខ្វះ៥១សំឡេងទើបអាចចាប់យកតំណែងកំពូលនេះបាន បន្ទាប់ពីត្រូវបានរារាំងដោយព្រឹទ្ធសភាដែលតែងតាំងដោយយោធារាជានិយមបន្ទាប់ពីការបោះឆ្នោតរដ្ឋប្រហារឆ្នាំ ២០១៤។ការបោះឆ្នោតនេះជាការសាកល្បងដ៏សំខាន់នៃឥទ្ធិពលនយោបាយរបស់លោក ភីថា និងជារង្វាស់នៃការប្រឆាំងចំពោះរបៀបវារៈប្រឆាំងការបង្កើតគណបក្សរបស់លោកផងដែរ៕

ប្រទេសអ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោម ដោយសន្យាថា នឹងប្រើប្រាស់ដូចដែលបានកំណត់

2023/07/14 10:21:36 pm        128
ប្រទេសអ៊ុយក្រែន បានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក ជាគ្រាប់បែកដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង១០០ ប៉ុន្តែបានសន្យាថា នឹងប្រើវាដើម្បីបំបែកការប្រមូលផ្តុំរបស់ទាហានសត្រូវ។លោក វ៉ាឡឺយី សឺរហែន (Valeryi Shershen) អ្នកនាំពាក្យសម្រាប់ទីប្រជុំជនTavria ឬភាគខាងត្បូងនៃតំបន់យោធាកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីសេចក្តីប្រកាសមួយដោយមេបញ្ជាការរបស់ខ្លួនថា អាវុធបានមកដល់មួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងបញ្ជូនពួកគេជាផ្នែកមួយនៃកញ្ចប់សន្តិសុខចំនួន ៨០០លានដុល្លារ។មន្ទីរបញ្ចកោណ ក៏បានប្រកាសពីការមកដល់នៃអាវុធទាំងនោះដែរ។ ចំណែកទីក្រុងមូស្គូ បានរិះគន់ដឹកជញ្ជូនអាវុធអស់ទាំងនោះ។ រដ្ឋមន្ត្រីការពារជាតិ លោក សឺរហ្គេយ៍ សូហ្គូ (Sergei Shoigu) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីអាចសម្រេចដាក់ពង្រាយអាវុធស្រដៀងគ្នានេះ ប្រសិនបើប្រឈមនឹងការប្រើប្រាស់របស់ពួកគេនោះ៕

ចិននិងអាស៊ាន អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

2023/07/14 10:12:03 pm        114
ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន(១០+១) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍។ប្រទេសចិន និងអាស៊ានបានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានបង្កើននូវមាគ៌ាត្រឹមត្រូវនៃការបង្កើតភាពជាអ្នកជិតខាងល្អយូរអង្វែង ខណៈពេលដែលសម្រេចបាននូវការអភិវឌ្ឍរួម និងការរីកចម្រើន នេះបើតាមការលើកឡើងរបស់ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តទទួលបន្ទុកកិច្ចការបរទេសរបស់ប្រទេសចិន លោក Wang Yi នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាន អ្នកសង្កេតការណ៍អាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ។លោក Wang បាននិយាយថា ភាគីទាំងពីរបានធ្វើការរួមគ្នាក្នុងការកសាងខ្សែក្រវាត់ និងផ្លូវ ព្រមទាំងសហគមន៍មួយដែលមានអនាគតរួមគ្នា ខណៈរួមគ្នាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព។លោកបានបន្តថា ប្រទេសចិននឹងធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងធ្វើការរួមចំណែកថ្មីៗដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមិនគួរក្លាយជា "សមរភូមិសង្គ្រាម" មួយទៀតនោះទេ

2023/07/14 10:07:51 pm        110
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានប្រដូចភាពតានតឹងភូមិសាស្ត្រនយោបាយនៅឥណ្ឌូ-ប៉ាស៊ីហ្វិកថាជា "សង្រ្គាមត្រជាក់នៅក្នុងទីក្តៅ" ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ាប្រចាំឆ្នាំនៅទីក្រុងហ្សាកាតានៅថ្ងៃសុក្រ (១៤ កក្កដា)នេះ។ដោយថ្លែងទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង១០ប្រទេស និងដៃគូសន្ទនារបស់ខ្លួនលោកស្រី Retno ក៏បានសង្កត់ធ្ងន់លើស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ដោយជំរុញឱ្យប្រទេសនានាកុំធ្វើឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រែក្លាយជា "សមរភូមិសង្រ្គាម" មួយផ្សេងទៀតឡើយ។ក្រៅពីរដ្ឋមន្ត្រីការបរទេសទីម័រខាងកើត ដែលត្រូវបានអនុម័តជាគោលការណ៍ជាសមាជិកទី១១របស់ក្រុមនេះ មានវត្តមាននៅក្នុងកិច្ចប្រជុំ ក៏មានប្រមុខការទូតជាច្រើនមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ផងដែរ។កិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងហ្សាកាតាក្នុងឆ្នាំនេះ ក៏រួមបញ្ចូលនូវមហាអំណាចធំៗដូចជាចិន និងរុស្ស៊ីផងដែរ ហើយធ្វើឡើងនៅពេលដែលការសង្ស័យលើភាពជឿជាក់ និងការរួបរួមរបស់ប្លុកក្នុងការដោះស្រាយបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុតក្នុងតំបន់នេះមានការកើនឡើង៕

WHO ចាត់ទុកសារធាតុaspartame (អាស្ប៉ាតាំ) ថាជា 'សារធាតុបង្កជំងឺមហារីក'

2023/07/14 10:02:45 pm        121
សារធាតុផ្អែមឈ្មោះ aspartame គឺជា "សារធាតុបង្កមហារីក" ប៉ុន្តែវានៅតែមានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងកម្រិតដែលបានកំណត់ នេះបើយោងតាមប្រភពចំនួនពីរដែលមានទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក(WHO)។សេចក្តីសម្រេចនេះ គឺជាលទ្ធផលនៃក្រុមអ្នកជំនាញរបស់អង្គការ WHO ពីរដាច់ដោយឡែកពីគ្នា ដែលមួយក្រុមក្នុងនោះបានលើកសំណួរថាតើមានភស្តុតាងណាមួយដែលថា សារធាតុនេះគឺជាគ្រោះថ្នាក់ដែលអាចកើតមាន ឬយ៉ាងណា និងមួយក្រុមទៀតវាយតម្លៃថាតើហានិភ័យនៃសារធាតុនោះទៅលើជីវិតមនុស្សមានកម្រិតប៉ុនណា។សារធាតុ Aspartame ( អាស្ប៉ាតាំ) គឺជាសារធាតុផ្អែមដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ដែលប្រើក្នុងផលិតផលជាច្រើនរាប់ពីភេសជ្ជៈកូកាកូឡា រហូតដល់ស្ករកៅស៊ូរបស់ក្រុមហ៊ុនMarsផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មាននៅមុនការប្រកាសនេះ ប្រធានផ្នែកអាហារូបត្ថម្ភរបស់អង្គការសុខភាព ពិភពលោក លោក Francesco Branca បានព្យាយាមឲ្យអ្នកប្រើប្រាស់យល់អំពីសេចក្តីប្រកាសនេះ​ដែលហាក់ដូចជាមានភាពចម្រូងចម្រាស ជាពិសេសអ្នកដែលព្យាយាមប្រើប្រាស់សារធាតុផ្អែម​សិប្បនិម្មិត​ដើម្បីចៀសវាងការប្រើស្ករពិតប្រាកដ។នៅក្នុងសេចក្ដីសម្រេចដែលបានប្រកាសនៅថ្ងៃសុក្រ (១៤ កក្កដា)នេះ ម៉ោងនៅទីក្រុងហ្សឺណែវ ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) បាននិយាយថា សារធាតុ aspartame គឺជា "សារធាតុបង្កមហារីក" ដែលជាការប្រកាសដំបូងរបស់ខ្លួនស្តីពីសារធាតុបន្ថែម​រសជាតិមួយនេះ។ សេចក្ដីសម្រេចនោះមានន័យថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដែល​ថាសារធាតុនេះអាចបង្កឱ្យមានជំងឺមហារីកនោះទេ៕

សហភាពអឺរ៉ុប ដកចេញការរឹតត្បិតការនាំចេញចំណីអាហារពីជប៉ុន ដែលមានការពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែរ Fukushima

2023/07/14 09:58:14 pm        153
ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula Von der Leyen និយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប យល់ព្រមដកចេញការរឹតត្បិតដែលនៅសេសសល់លើការនាំចូលចំណីអាហារពីជប៉ុន ដែលជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរ Fukushimaកាលពីដើមឆ្នាំ ២០១១ ។ វិធានការរឹតត្បិតការនាំចេញចំណីអាហារពីជប៉ុន ត្រូវបានដាក់ចេញ ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ស្ថិតនៅតាមតំបន់ឆ្នេរភាគកើតប្រទេសជប៉ុន និងនៅភាគខាងទីក្រុងតូក្យូ ជាហេតុធ្វើឲ្យខូចម៉ាស៊ីនរ៉េអាក់ទ័រជាច្រើនគ្រឿង ។ សហភាពអឺរ៉ុប និងជប៉ុន បានព្រមព្រៀងផងដែរដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មជាច្រើនទៀតក្នុងឆ្នាំនេះ ជាពិសេសគឺការនាំចេញផលិតកសិកម្មអឺរ៉ុបចូលទៅក្នុងទីផ្សារជប៉ុន ៕

ប្រទេសកូឡុំប៊ីអបអរសេចក្តីសម្រេចរបស់ទីក្រុងឡាអេ លើជម្លោះដែនសមុទ្រជាមួយប្រទេសនីការ៉ាហ្គ័រ

2023/07/14 09:54:20 pm        94
កាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា) ប្រទេសកូឡុំប៊ីបានអបអរសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលបានច្រានចោលបណ្តឹងរបស់ប្រទេសនីការ៉ាហ្គ័រ ដែលស្វែងរកការកំណត់ និងពង្រីកសិទ្ធិសេដ្ឋកិច្ចនៅដែនសមុទ្រជ្រៅរបស់ខ្លួនលើសពីអ្វីដែលបានបង្កើតឡើងពីមុន នៅក្នុងជម្លោះព្រំដែនសមុទ្រដែលអូសបន្លាយពេលយូរលើប្រជុំកោះនៃមហាសមុទ្រការាអ៊ីប ជាមួយប្រទេសកូឡុំប៊ី។ចៅក្រមនៅតុលាការពិភពលោកដែលមានទំនងជាមួយអង្គការសហប្រជាជាតិ ឬតុលាការយុត្តិធម៌អន្តរជាតិ បានរកឃើញថា សិទ្ធិសមុទ្រទឹកជ្រៅរបស់នីការ៉ាហ្គ័រក្នុងចម្ងាយ ២០០ម៉ាយល៍ណត់ (៣៧០គីឡូម៉ែត្រ) ត្រូវបានបង្កើតឡើងពីមុន ហើយបានបដិសេធការអំពាវនាវរបស់ប្រទេសនេះក្នុងការទាមទារឱ្យពង្រីកព្រំដែនសមុទ្រ។ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានសាទរចំពោះសេចក្តីសម្រេចនេះ នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយហៅការសម្រេចនោះថាជា "ជ័យជម្នះដ៏អស្ចារ្យសម្រាប់ប្រទេសកូឡុំប៊ី"។ រដ្ឋាភិបាលរបស់នីការ៉ាហ្គាបានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ខ្លួនបានទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការថា "រឹងមាំ ច្បាស់លាស់ និងជាកាតព្វកិច្ចខ្លួន"។ចាប់តាំងពីដើមសតវត្សរ៍ទី២០មក ប្រទេសនីការ៉ាហ្គ័រ និងកូឡុំប៊ីបានឈ្លោះប្រកែកគ្នាអំពីកម្មសិទ្ធិនៃធនធានរ៉ែ និងដែនទឹកដែលសម្បូរដោយភោគផលត្រីនៅក្នុងសមុទ្រការាអ៊ីប ទោះបីជាប្រទេសទាំងពីរមិនមានព្រំដែនដីគោកជាប់គ្នាក៏ដោយ៕

តុលាការបោះឆ្នោត៖ គ្មានការរឹតបន្តឹងលើការបោះឆ្នោតជុំទី២ របស់ហ្គាតេម៉ាឡាទេ

2023/07/14 09:49:23 pm        150
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីតុលាការបោះឆ្នោតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៣ កក្កដា)ថា មិនមានការរឹតបន្តឹងផ្លូវច្បាប់ណាមួយដែលរារាំងការជាប់ឆ្នោតប្រធានាធិបតីរបស់ប្រទេសហ្គាតេម៉ាឡាដែលត្រូវបានអនុវត្តនោះទេ បន្ទាប់ពីតុលាការធម្មនុញ្ញបានកាត់សេចក្តីឱ្យផ្អាកគណបក្សមួយពីការប្រកួតបោះឆ្នោតប្រធានាធិបតីនៃប្រទេសមួយនេះ។តុលាការជាន់ទាបមួយកាលពីថ្ងៃពុធបានបញ្ជាឱ្យផ្អាកបេក្ខជនប្រធានាធិបតីលោក Bernardo Arevalo មកពីគណបក្ស Semilla ឆ្វេងនិយមកណ្តាល ដែលបានធ្វើឱ្យការបោះឆ្នោតជុំទីពីរចុងក្រោយនៅថ្ងៃទី២០ ខែសីហាមានភាពចលាចល។ការបោះឆ្នោតបានធ្លាក់ចូលទៅក្នុងភាពចលាចល នៅពេលដែលតុលាការជាន់ទាបបានផ្តល់សំណើរបស់រដ្ឋអាជ្ញាដើម្បីដកគណបក្ស Semilla ជុំវិញការចោទប្រកាន់ថាគណបក្សនេះមានសមាជិកពាក់ព័ន្ធនឹងរឿងខុសច្បាប់ជាង៥.០០០នាក់ រួមទាំងមនុស្សស្លាប់ចំនួន១២នាក់។លោក Arevalo ទទួលបានកំណើននៃការគាំទ្រនៅក្នុងការបោះឆ្នោតជុំទី១ កាលពីខែមិថុនា ក្នុងការមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតជុំទី២ប្រឆាំងនឹងអតីតស្រ្តីទីមួយគឺលោកស្រី Sandra Torres នៅថ្ងៃទី២០ ខែសីហា។ លោកបានគម្រាមចាត់វិធានការលើការបង្កើតនយោបាយដែលលោកចោទប្រកាន់ថាពុករលួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM
អ៊ីស្រាអែលវាយប្រហារតំបន់ហ្កាហ្សា ខណៈក្រសួងសុខាភិបាលតំបន់មួយនេះ ជំរុញឲ្យបើកច្រកព្រំដែន Rafahឡើងវិញ
10/30/2026 06:10 PM
រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅ​ទីក្រុង​គីវ​ ខណៈ​ជំនួយ​ឆ្ពោះ​ទៅទីក្រុង​​ Oleshky ​របស់​អ៊ុយក្រែន
10/30/2026 06:10 PM
ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង ជំរុញឲ្យមានទោសប្រហារជីវិតសម្រាប់លោកអតីតប្រធានាធិបតី Yoon
10/30/2026 06:10 PM
ប្រភពនយោបាយជាន់ខ្ពស់រិះគន់ខ្លាំងលើលោក Qassem ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក
10/30/2026 06:10 PM
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
10/30/2026 06:10 PM