ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

វិបត្តិអាកាសធាតុដ៏គួរឱ្យភ័យខ្លាចឈានដល់ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន

2023/07/10 09:45:46 pm        111
អាមេរិក៖ បេសកជនផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បាននិយាយកាលពីថ្ងៃអាទិត្យ (៩ កក្កដា)ថា វិបត្តិអាកាសធាតុគឺ "គួរឱ្យភ័យខ្លាចណាស់" និងឈានដល់ "ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន" ។ការអត្ថាធិប្បាយរបស់លោក Kerry ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន BBC បានធ្វើឡើងបន្ទាប់ពីថ្ងៃដ៏ក្តៅបំផុតមិនធ្លាប់មានរបស់ពិភពលោកកាលពីថ្ងៃចន្ទ (៣ កក្កដា) ជាមួយនឹងសីតុណ្ហភាពជាមធ្យមនៃពិភពលោកឡើងដល់ ១៧,០១អង្សាសេ។អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះក៏បាននិយាយផងដែរថា ការតវ៉ារបស់ក្រុមសកម្មជន បញ្ឃប់ការប្រើប្រាស់ឥន្ធនៈ (Just Stop Oil) នៅឯការប្រកួតកីឡាវាយកូនបាល់ Wimbledon ទីក្រុង London កាលពីថ្ងៃពុធ (៥ កក្កដា)បង្ហាញថា សហគមន៍ជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិអាកាសធាតុ។ លោកក៏បាននិយាយថា សហរដ្ឋអាមេរិក និងចិនត្រូវពង្រឹងទំនាក់ទំនងរបស់ពួកគេ និងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ៕

កូរ៉េខាងជើងព្រមានថា ខ្លួនអាចនឹងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

2023/07/10 09:41:32 pm        145
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះស៊ើបការណ៍លើប្រទេសខ្លួន ហើយបានគំរាមបាញ់ទម្លាក់យន្តហោះទាំងនោះ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយគេហទំព័រទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃចន្ទនេះ ដែលបានដកស្រង់សម្តីក្រសួងការពារជាតិរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នោះបាននិយាយថា យន្តហោះមួយគ្រឿងបានហោះចូលទៅក្នុងដែនអាកាសកូរ៉េខាងជើង ដោយសម្រង់សម្តីនោះបញ្ជាក់ថា "ការហើរហោះរាប់សិបគីឡូម៉ែត្រពីលើសមុទ្រខាងកើតរបស់ខ្លួនជាច្រើនដង" ។ ហើយនោះ៖ "មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចការបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងនោះទេ"។យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសគឺមិនពិតនោះទេ។ អ្នកនាំពាក្យអគ្គសេនាធិការ លោកវរសេនីយ៍ឯក LEE SUNG-JUN បាននិយាយថា “ឧបករណ៍ឃ្លាំមើលដែនអាកាសសហរដ្ឋអាមេរិក ធ្វើការហោះហើរឈ្លបយកការណ៍ជាប្រចាំនៅជុំវិញឧបទ្វីបកូរ៉េ ហើយការអះអាងរបស់កូរ៉េខាងជើងអំពីការរំលោភដែនអាកាសនោះគឺមិនពិតទេ។ យើងជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការបង្កើតភាពតានតឹងជាមួយនឹងការអះអាងមិនពិតទាំងនេះ»។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ ជិតពីរសប្តាហ៍មុននេះ ប្រទេសកូរ៉េខាងជើងបានរៀបចំការប្រមូលផ្តុំដ៏ធំនៅក្នុងទីក្រុងព្យុងយ៉ាង ដោយបង្ហាញផ្ទាំងរូបភាពជាមួយនឹងមីស៊ីលវាយប្រហារសហរដ្ឋអាមេរិកទៀតផង៕

អ្នកជំនាញប៉ាគីស្ថាន៖ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅប្រទេសណាមួយបង្កការគំរាមកំហែងដល់ជនស៊ីវិល

2023/07/10 09:38:28 pm        232
ប៉ាគីស្ថាន៖ អ្នកជំនាញប៉ាគីស្ថានម្នាក់បានថ្កោលទោសការសម្រេចរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ថាជាបទល្មើសព្រហ្មទណ្ឌដែលបង្កការគំរាមកំហែងភ្លាមៗដល់ជនស៊ីវិលស្លូតត្រង់។លោក Mustafa Hyder Sayed នាយកប្រតិបត្តិនៃវិទ្យាស្ថានប៉ាគីស្ថាន-ចិន ដែលមានមូលដ្ឋាននៅទីក្រុង Islamabad បានលើកឡើងបែបនោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រអំពីការសម្រេចបញ្ចូនគ្រាប់បែកចង្កោមទៅឱ្យប្រទេសអ៊ុយក្រែន ត្រូវបានហាមឃាត់ដោយអនុសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័នដោយប្រទេសចំនួន១២៣។ លោកបានបន្ថែមថា គ្រាប់បែកចង្កោមក៏ត្រូវបានចាត់ថ្នាក់ជាការហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិកផងដែរ។អ្នកជំនាញរូបនោះបាននិយាយថា "ជាការពិតណាស់ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយច្បាប់របស់សហរដ្ឋអាមេរិក។ ដូច្នេះវាមិនត្រឹមតែជាការផ្ទុយនឹងច្បាប់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការផ្តល់គ្រាប់បែកចង្កោមដល់ប្រទេសណាមួយ ពីព្រោះវាមានភស្តុតាងជាច្រើនបានគាំទ្រថាគ្រាប់បែកចង្កោមបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល"។លោក Sayed បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់បែកចង្កោម ដើម្បីជួយប្រទេសនេះក្នុងជម្លោះយោធារបស់ខ្លួនជាមួយរុស្ស៊ី។លោកបានបន្ថែមថា "ខ្ញុំមិនអាចរកឃើញថាមានយុត្តិកម្មណាមួយសម្រាប់សកម្មភាពនេះនោះទេ។ នៅចំណុចនេះ ការផ្គត់ផ្គង់គ្រាប់បែកចង្កោមនឹងក្លាយជាឧក្រិដ្ឋកម្មយ៉ាងពិតប្រាកដ"៕

អាមេរិកនិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ក្នុងការវាយប្រហារដោយយានដ្រូន

2023/07/10 09:32:16 pm        98
អាមេរិក៖ យោធាសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាម (ISIS) នៅភាគខាងកើតប្រទេសស៊ីរី ក្នុងការវាយប្រហារដោយយានដ្រូន។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសុក្របានសម្លាប់មេដឹកនាំក្រុមរដ្ឋឥស្លាមឈ្មោះ Osama al-Muhajer ។នាយឧត្តមសេនីយ៍ លោក Michael Kurilla ប្រមុខទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា "យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនៅតែប្តេជ្ញាចិត្តក្នុងការកម្ចាត់ក្រុមរដ្ឋឥស្លាម (ISIS) នៅទូទាំងតំបន់" ដោយប្រើប្រាស់អក្សរកាត់មួយទៀតសម្រាប់ក្រុមប្រដាប់អាវុធនោះគឺ ISIL។ លោកបានបន្ថែមថា “ក្រុមភេរវកម្ម ISIS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នៅទូទាំងពិភពលោកផងដែរ”។យោងតាមទីបញ្ជាការ CENTCOM មិនមានជនស៊ីវិលណាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការនោះទេ ប៉ុន្តែកងកម្លាំងចម្រុះកំពុង "វាយតម្លៃរបាយការណ៍នៃការរងរបួសជនស៊ីវិល"៕

ការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ អង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន

2023/07/10 09:25:12 pm        91
ឈីលី-អាហ្សង់ទីន៖  មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់(GFZ) បានរាយការណ៍ថា ការរញ្ជួយកម្រិត ៥,៧រ៉ិចទ័រ បានអង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ ។  GFZបានបន្តទៀតថា ការរញ្ជួយដីនេះ កើតមានក្នុងជម្រៅដី ១១២គ.ម ហើយក្រុមអាជ្ញាធរឈីលី នៅពុំទាន់រាយការណ៍ភ្លាមៗនោះទេ ពីការខូចខាត ឬអ្នករងរបួស ។  ដោយឡែក សេវាកម្មឆ្លើយតប និងបង្ការគ្រោះមហន្តរាយជាតិឈីលី(SENAPRED) បាននិយាយថា ភាពរំញ័រ ពុំឈានដល់លក្ខខណ្ឌនាំឲ្យកើតមានរលកយក្សស៊ូណាមិនោះទេ ៕

បំណាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សនៅតំបន់ Southern California

2023/07/10 09:21:17 pm        91
 អាមេរិក៖ បំណាក់ដីបន្តគំរាមកំហែងបន្ថែមទៀតដល់ផ្ទះប្រជាពលរដ្ឋនៅទីក្រុង Rolling Hills Estatesរដ្ឋ Californiaសហរដ្ឋអាមេរិក ក្រោយផ្ទះ ១២ខ្នង ត្រូវបានបំផ្លិចបំផ្លាញពេលដែលបំណាក់ដីបាក់ពីជើងភ្នំធ្លាក់ចុះក្នុងជ្រោះជ្រៅ ។ សំឡេងប្រេះ និងចលនាបំណាក់ដីអាចឮពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃអាទិត្យ ហើយក្រុមមន្រ្តីមានការព្រួយបារម្ភថា បំណាក់ដីនឹងបង្ខំឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋបន្ថែមទៀត ។  មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយពួកគេមានពេលត្រឹម ២០នាទីប៉ុណ្ណោះ ក្នុងការប្រមែប្រមូលរបស់របរ មុននឹងចាកចេញពីផ្ទះរបស់ពួកគេ ។  មន្រ្តីម្នាក់បានព្យាករណ៍ថា បំណាកដីនេះ អាចបណ្តាលមកពីចំហាយទឹកនៅក្រោមដី ។  ដោយឡែក ប្រជាពលរដ្ឋមួយចំនួន និយាយថា ការលេចជ្រាបតាមទុយយោទឹកអាចជាមូលហេតុដែលនាំឲ្យកើតមានបំណាក់ដីនេះ ស្របពេលដែលពួកគេនិយាយថា ម្ចាស់ផ្ទះមួយចំនួន ទទួលបានវិក្ក័យប័ត្រថ្លៃទឹក ១ពាន់ដុល្លារ ហើយត្រូវបានគេនិយាយប្រាប់ថា វិក្ក័យប័ត្រថ្លៃទឹកអស់ច្រើនបែបនេះ គឺបណ្តាលមកពីការលេចជ្រាបតាមទុយយោទឹកនេះតែម្តង ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 09:17:29 pm        122
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

អគ្គិភ័យឆាបឆេះយន្តហោះក្រុមហ៊ុនអាកាសចរអាកាណាដា នៅអាកាសយានដ្ឋានទីក្រុង Quebec

2023/07/10 09:04:06 pm        88
កាណាដា៖  អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Montréal-Pierre Elliott Trudeau ស្ថិតក្នុងខេត្ត Quebec ប្រទេសកាណាដា បានថតអគ្គិភ័យកំពុងឆាបឆេះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដាកាលពីថ្ងៃអាទិត្យ ។  អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម Twitterលោក Ken Ying បានបង្ហោះវីដេអូពីអគ្គិភ័យ ដែលបានធ្វើឲ្យខូចខាតទាំងយន្តហោះ និងរថយន្តមួយគ្រឿងដែលនៅពីក្រោមយន្តហោះ ។  យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានឆាបឆេះជាអគ្គិភ័យឡើងនៅក្រោមយន្តហោះ ហើយត្រូវបានពន្លត់ដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដោយគ្មានអ្នករងរបួសនោះទេ ៕

បំណាក់ដីបំផ្លាញលំនៅឋាន និងជំរុញឲ្យមានការជម្លៀស នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងត្បូង

2023/07/10 07:11:20 pm        116
អាមេរិក៖ បំណាក់ដីដ៍ធំ បានបន្តគំរាមកំហែង ដល់លំនៅឋានជាច្រើនខ្នង នៅទីក្រុង Rolling Hills Estates រដ្ឋកាលីហ្វរនីញ៉ា បន្ទាប់ពីលំនៅឋាន១២ខ្នងត្រូវបានបំផ្លាញនៅពេលដែលជើងភ្នំដែលជាកន្លែងបើកផ្លូវ បានចាប់ផ្តើមបាក់ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។  ស្នាមប្រេះ និងសកម្មភាព ត្រូវបានគេលឺ ពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ ក្រុមមន្ត្រី ព្រួមបារម្ភថា បំណាក់ដីនៅបន្ត ដែលនឹងបង្ខំឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញ។ មនុស្សសរុប១៦នាក់ ត្រូវបានជម្លៀសចេញ។ ពួកគេត្រូវបានផ្តល់ពេលតែ២០នាទី ដើម្បីនាំយករបស់របរ និងចាកចេញពីលំនៅឋាន។ សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានបិទ នៅក្នុងតំបន់ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុបំណាក់ដី។មន្ត្រីម្នាក់បានសន្និដ្ឋានថា វាអាចបណ្តាលមកពីទឹកដែលកំពុងច្រោះទៅក្នុងដី។ ពលរដ្ឋមួយចំនួននិយាយថា ការលិចធ្លាយទឹកដែលនៅបន្ត អាចជាមូលហេតុ ខណៈពួកគេនិយាយថា ម្ចាស់ផ្ទះមួយខ្នង ទទួលការបង់ថ្លៃទឹកចំនួន១.០០០ដុល្លារ ហើយត្រូវបានគេប្រាប់ថា មានការលិចធ្លាយទឹក។ នៅក្នុងបណ្តាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងតំបន់ L.A. លោក Janice Hahn និយាយថា សកម្មភាពដីកាលពីពេលយប់បានបំផ្លាញលំនៅឋានជាច្រើនខ្នង៕

មនុស្សម្នាក់ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី នៅប្រទេសជប៉ុន

2023/07/10 07:03:15 pm        77
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងបានជំរុញឲ្យអាជ្ញាធរ បញ្ជាឲ្យពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅកោះ Kyushu ភាគនិរតី ប្រទេសជប៉ុន។ បណ្តាញផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ បានស្លាប់ នៅពេលដែលបំណាក់ដី បានគ្របលើលំនៅឋានរបស់គាត់ក្នុងខេត្ត Fukuoka ។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដី បានបាក់គ្របលំនៅឋាន២ខ្នង នៅក្នុងខេត្ត Saga ។ ការព្រមានកម្រិតខ្ពស់បំផុត សម្រាប់ភ្លៀងធ្លាក់ខ្លាំង ត្រូវបានចេញនៅក្នុងផ្នែកជាច្រើនរបស់ខេត្ត Fukuoka និងខេត្ត Oita។ លោក Satoshi Sugimoto នាយកអង្គភាពព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ទឹកភ្លៀងធ្លាក់កម្រិតរហូតដល់២០០មីលីម៉ែត្របន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅកោះ Kyushu ភាគខាងជើង រហូតដល់ព្រឹកថ្ងៃអង្គារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM