ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

អាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហារឿងពលករជាង ១០០នាក់ចាញ់បោកមេខ្យល់

2023/03/09 03:33:10 pm        618
ភ្នំពេញ៖ ពលករជាង ១០០នាក់ចាញ់បោកមេខ្យល់ថា រត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយអ្នកខ្លះចំណាយអស់លុយចាប់ពី ៨០០ដុល្លារដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ឥឡូវត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសាលារាជធានីភ្នំពេញ ចុះដោះស្រាយ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ប្រាប់ឱ្យដឹងថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅធ្វើការនៅប្រទេសកូរ៉េ សរុបទាំងអស់ ១២៥នាក់ ( ស្រី ៣៨នាក់) ក្រោយកើតហេតុអាជ្ញាធរសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជនសង្ស័យជាមេខ្យល់ ៤នាក់ ( ប្រុស ៣នាក់ ស្រី ម្នាក់ ) បញ្ជូនទៅកាន់​ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បន្តថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅ​ធ្វើការនៅប្រទេសកូរ៉េទាំង ១២៥នាក់ ( ស្រី ៣៨នាក់) នោះ ត្រូវបានក្រុមមេខ្យល់ទាំង​អស់នោះប្រើល្បិចឆបោកមកពីបណ្តាខេត្តនានា មានអ្នកខ្លះជាបងប្អូនបង្កើត និងអ្នកខ្លះទៀត បងប្អូនជីដូនមួយក៏មានដែរ ។ ដោយពលករខ្លះ ត្រូវចំណាយអស់លុយ ៨០០ដុល្លារ និងអ្នកខ្លះអស់លុយរហូតដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញបាន​បញ្ចេញ​រថយន្តដឹកបងប្អូនពលករទាំងអស់នោះទៅស្រុកកំណើតរៀងៗខ្លួន ដោយមិនគិតថ្លៃឡើយ ។ជំនួសមុខអាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោក​មេខ្យល់​ដែលសន្យាថា រត់ការទៅធ្វើការនៅប្រទេសនេះ ប្រទេសនោះ ការពិតគឺជាល្បិចកល់​សម្រាប់បោកបញ្ឆោតបងប្អូនទាំងអស់ ដើម្បីបានលុយពីបងប្អូន ។ មុននឹងបងប្អូនធ្វើអ្វីមួយ ត្រូវពិនិត្យ និងគិតអោយបានដិតដល់បំផុត តើក្រុមហ៊ុន មានយីហោឬអត់ ? និង មានអាជ្ញាប័ណ្ណអនុញ្ញាត ឬទេ ? ៕តារាវុទ្ធី

ឧកញ៉ា អ៊ឹម ប្រុស ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក»

2023/03/08 03:01:57 pm        473
កំពង់ចាម ៖ ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកា ស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលការចាប់ខ្លួននេះ បានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។មន្រ្តីនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកទណ្ឌិត រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី៕

ជនសង្ស័យម្នាក់ចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាននគរបាលឃាត់ខ្លួន បាននៅភ្នំពេញ

2023/03/07 10:59:41 pm        420
ភ្នំពេញ៖ ជនសង្ស័យម្នាក់ចាក់សម្លាប់សង្សាររបស់ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាន​នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលាម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្ដោយជាតិលេខ៣ មូលដ្ឋានសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។មន្រ្តីជំនាញ បានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់សម្លាប់សង្សាររបស់ខ្លួនពិតប្រាកដមែន ដោយសារតែ ការប្រច័ណ្ឌ។គួររំលឹកផងដែរ កាលពីវេលាម៉ោង៩និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ​នារី​ជាកម្មការិនី​រោងចក្រម្នាក់ ត្រូវបានឃាតករ ជាសង្សារចាក់សម្លាប់ដោយមាន ស្នាមកាំបិតចាក់ចំ ក្រោមក្លៀក ដែលបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងបរិវេណមុខរោងចក្រមួយកន្លែងមានឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួច​ប្រគល់ជូនទៅកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាង​សំណុំរឿង​បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅសង្កាត់ទឹកថ្លា បានរលត់វិញហើយ

2023/03/07 04:01:56 pm        385
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ​ ខាងក្រោយបុរី១០០ខ្នង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ភ្លាមៗ ដោយបានបាញ់ទឹកពន្លត់រលត់ជាស្ថាពរហើយ។ លម្អិតបន្ថែមBTVNews នឹងផ្សាយជាបន្តបន្ទាប់។

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតសារធាតុញៀន ពណ៌ស្វាយចំនួន ៧៥កញ្ចប់

2023/03/05 10:10:50 pm        757
ភ្នំពេញ៖ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី រក្សាទុក , ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងចែកចាយខុសច្បាប់នូវសារធាតុញៀន និងដកហូតបានសារធាតុញៀនប្រភេទពណ៌ស្វាយ បានចំនួន៧៥កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង២១ និង៣០ នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្បែរក្លឹបKTV (J) ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះ ស៊ុន ហេង ហៅ ធ្មេញ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ និងស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ នី វិសាល ហៅ បែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ និងស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា យ៉ាងច្បាស់លាស់ ខណៈជនសង្ស័យទាំង២ កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JF-3567 ត្រៀមធ្វើសកម្មភាពចែកចាយ សារធាតុញៀនទាំងនោះ កម្លាំងនគរបាលធ្វើការឃាត់ខ្លួនជាក់ស្ដែងម្ដង។ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យនេះកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេនិងដកហូតសារធាតុញៀន សុរប៧៥កញ្ចប់ រួមមាន សារធាតុញៀនប្រភេទកញ្ចប់ម៉ាក Blue Raspberries ពណ៌ទឹកប៊ិច ចំនួន ២៥កញ្ចប់។ សារធាតុញៀនប្រភេទកញ្ចប់ម៉ាកStawberry ពណ៌ក្រហម ចំនួន ១៥កញ្ចប់។ និងសារធាតុញៀនប្រភេទកញ្ចប់ម៉ាក Grape ពណ៌ ស្វាយ ចំនួន ៣៥កញ្ចប់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ចាប់ខ្លួនជនសង្ស័យម្នាក់ក្លែងបន្លំ ជា កងរាជ អាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​ កោសជប់ និង​កាន់កាប់អាវុធខុសច្បាប់

2023/03/04 07:13:05 pm        358
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនជនសង្ស័យម្នាក់ ដែលហ៊ានក្លែងបន្លំជា​មន្ត្រី​កងរាជអាវុធហត្ថ រួចដើរប្រមូលលុយតាមកន្លែងម៉ាស្សា កោសជប់ ព្រម​ទាំង​កាន់​កាប់​អាវុធ​ខុស​ច្បាប់។អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់អោយដឹងថា កាលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំង​ការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការ​ជា​មួយ​កម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅចំណុចផ្ទះកោសជប់ ម៉ាស្សា ផ្លូវ ៣០ម៉ែត្រ ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីក្លែងបន្លំជាកងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែងម៉ាស្សា កោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់។ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានក្លែងពាក់ឯកសណ្ឋានអាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្រ្ក និងពាក់ស័ក្ក ថ្នាក់អនុសេនីយ៍ឯកកាន់កាប់អាវុធខ្លី ០១ដើម ម៉ាក K៥៤ លេខ១៩៥២ បង់០១ គ្រាប់០៧គ្រាប់ អាឌី១គ្រឿង ស្រោមកាំភ្លើង០១ ម៉ូតូ ០១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JV-2940 ធ្វើសកម្មភាព ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោសជប់ នៅតំបន់ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយតាមកន្លែងម៉ាស្សាកោសជប់ ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់​ការ​តាម​នីតិ​វិធី​៕ អត្ថបទ៖ តារាវុទ្ធី

រថយន្តកុងតឺន័រដឹកថ្នាំបាញ់ម៉ូស បើកលឿនជ្រុលទៅបុករថយន្ត ២គ្រឿងទៀត បង្កជាការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

2023/03/04 04:58:18 pm        852
កណ្តាល ៖ រថយន្តកុងតឺន័រធុនធំមួយគ្រឿង ដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលបើកបរ​ដោយបុរស​មិន​ស្គាល់អត្តសញ្ញាណម្នាក់ បានបើកលឿនមិនប្រយ័ត្ន បណ្តាលអោយរេចង្កូត​ជ្រុល​ទៅបុក​នឹងរថយន្ត ២គ្រឿងផ្សេងដែលកំពុងចតលើដងផ្លូវ បណ្តាលអោយក្រឡាប់ នឹងផ្ទុះ​កំប៉ុង​ថ្នាំ​បាញ់​ម៉ូស បង្កជាការឆាបឆេះ រហូតមាន​ជាអណ្តាត​ភ្លើង​ឆេះ​រថយន្ត​ទាំង ៣​គ្រឿងយ៉ាង​សន្ធោ​សន្ធៅ​តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី០៤ ខែមិនា ឆ្នាំ២០២៣ នចំណុចទល់មុខផ្សារគគីរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តរងគ្រោះទាំង ០២គ្រឿងក្នុងគ្រោះថ្នាក់ខាងលើ មួយ​គ្រឿង​​​ជា​រថយន្តកុងតឺន័រធុនធំ​ដូចគ្នា និងមួយគ្រឿងទៀត ជារថយន្តកាមរី ។យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះទាំង២គ្រឿង ដោយ​​ក្នុងនោះរថយន្តកាមរីត្រូវម្ចាស់ចតទុកចោលនៅដងផ្លូវ ហើយរថយន្តកុងតឺន័រ​បាន​ទៅ​ឈប់​ចត​ក្បែរ​រថយន្តកាមរី ដោយអ្នកបើកបរគាត់ដើរទៅហូបបបរមុខផ្សារ ។ លុះដល់វេលាកើតហេតុ ស្រាប់តែមាន​រថយន្តកុងតឺន័រធុនធំ​មួយគ្រឿង​ទៀត​ដែល​នៅ​ខាង​ក្នុង​ទូរ​សណ្តោង​ខា​ងក្រោយរថយន្ត គឺមានដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពីកៀនស្វាយចូលទៅភ្នំពេញ និង​ក្នុង​ល្បឿន​លឿនផងដែរ ។ ដោយអ្នកបើកបរកង្វះការប្រុងប្រយ័ត្ន រថយន្តក៏បាន​រេចង្កូត​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត ០២គ្រឿងខាងលើដែលនៅចតលើដងផ្លូវ បណ្តាលអោយគៀបជាប់គ្នា ហើយរថយន្ត​បង្ក​ត្រូវ​ក្រឡាប់​ផ្ញារជើង ។ ហើយរំពេចនោះដែរ កំប៉ុងថ្នាំ​បាញ់​ម៉ូស​នៅ​ក្នុង​ទូរ​សណ្តោង​ក៏​​បាន​ផ្ទុះ បង្កជាអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តងទៅ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលថ្នាក់ខេត្ត ក្រោម​ការ​ដឹកនាំ​ចុះ​បញ្ជា​ផ្ទាល់ ដោយលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្ត រួមទាំងរថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​របស់ខេត្ត និងជាច្រើនគ្រឿងបន្ថែមទៀត ដែលមកពីស្នងការរាជធានីភ្នំពេញ បាន​ចុះ​អ​ន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានជួយបាញ់ទឹកពន្លត់ការឆាបឆេះ ជៀសវៀង​មាន​ការ​រាល​ដាល​ចូល​ទៅ​កា​ន់លំនៅឋានពលរដ្ឋក្បែរនោះ ព្រោះតែការឆាបឆេះ មានលក្ខណះផ្ទុះខ្លាំង ។ ក្រោយការជួយអន្តរាគមន៍ក្នុងរយៈពេលប្រមាណជិត ៤ម៉ោង ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​អាច​ពន្លត់​ការ​ឆាបឆេះ​ខាងលើនេះបាន ពោលគឺចាប់តាំងពីវេលាកើតហេតុ រហូតដល់ម៉ោង៣ និង​៥០​នាទី​​ទាបភ្លឺថ្ងៃខែដដែល ដោយរថយន្តទាំង០៣គ្រឿង គឺត្រូវអណ្តាតភ្លើងឆាបឆេះអស់ហ្មត់​ទាំង​ស្រុង សល់​តែគ្រោងឆ្អឹងប៉ុណ្ណោះ ។ នៅក្នុងការឆាបឆេះខាងលើនេះដែរ ក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យសរុបរួមគ្នាអស់២០គ្រឿង ក្នុងការគ្រប់គ្រងការឆាបឆេះខាងលើនេះដែរ ។ ក្នុ​ង​នោះ​ដែរ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ប៉ុន្តែអណ្តាតភ្លើង បាន​ឆាប​ឆេះ​បំផ្លាញយ៉ាបផ្ទះបងប្អូនពលរដ្ឋនៅជាប់នោះចំនួន០៦ផ្ទះ និងយ៉ាប ក៏ដូច​ជា​រោង​របស់​បងប្អូន​អាជីវករលក់ដូរ មួយចំនួនទៀតផងដែរ ។ សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះដែរ ក្រោយការកើតមានរឿងហេតុភ្លាមៗ បុរសជា​អ្ន​ក​បើកបររថយន្តបង្ក បានរត់គេចខ្លួមបាត់ស្រមោលសូន្យពីកន្លែងកើតហេតុតែម្តង៕ អត្ថបទ៖ លីហេង

ស្ត្រីម្នាក់ស្លាប់ ខណៈពេលកំពុងវះកាត់កែដើមទ្រូង នៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25

2023/03/04 03:29:34 pm        314
ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ ខណៈពេលកំពុងវះកាត់ដើមទ្រូង នៅក្នុងមជ្ឈមណ្ឌលកែសម្ភស្ស យីហោ មជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25ដោយ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដូន​ពេញ​ចុះ​ដល់​ទីតាំង​កើតហេ​តុភ្លាមៗ។ ហេតុការណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ​២០២៣ នៅមជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25 ចំណុចផ្ទះលេខ 73B ផ្លូវលេខ 70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានបង្ហើបប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ឃុន ចន្នី អាយុ៤១ ទីលំនៅ​ភូមិ​គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូក ខេត្តកំពត បានសុំស្វាមីគាត់ថាទៅកែច្រមុះ ប៉ុន្តែស្ត្រី​បែរ​ជា​លួច​កែដើមទ្រូងដោយមិនប្រាប់គ្រួសារឡើយ ស្រាប់តែមកជួបរឿងស៊យរហូតស្លាប់។ ក្នុងហេតុការណ៍នេះដែរ ខាងមជ្ឈមណ្ឌលកែសម្ភស្ស មិនទាន់មានការបញ្ជាក់ណាមួយឡើយ អំពីហេតុការណ៍ដែរកើតមានឡើងនៅក្នុងមជ្ឈមណ្ឌលកែសម្ភស្សរបស់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចបានផ្អាកដំណើរការគ្លីនិកបណ្តោះអាសន្ន រង់ចាំ​សមត្ថកិច្ច​ខាង​ការិយាល័យ​បច្ចេក​វិទ្យាយាសាស្ត្រ និង លោកគ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ត្រួត​ពិនិត្យ​ជុំវិញ​កន្លែង​កើត ក៏ដូចជាធ្វើកោសល្យវិច័យទៅលើសពរកមូលហេតុអំពីការស្លាប់របស់ស្ត្រីរងគ្រោះ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តត្រួតពិនិត្យតាមជំនាញ រកមូលហេតុនៃការស្លាប់ តើ​មាន​ការ​ពាក់ព័ន្ធ​គ្នាជាមួយ បច្ចេកទេសកែសម្ភស្សដែរ ឫទេ ? ចំណែក​សព​សមត្ថកិច្ចបាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដឹក​យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ កុម្ភៈ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមបទហិង្សាចាប់កូន អាយុ២ខែបោកទៅនឹងឥដ្ឋ

2023/03/03 10:26:03 pm        419
កំពត៖ អាចបណ្តាលមកពីគ្រឿងញៀនពង្វក់ស្មារតី នាព្រឹកថ្ងៃទី៣ ខែមីនានេះ សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យម្នាក់ បានចាប់កូនអាយុ២ខែ បោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួស​ធ្ងន់ធ្ងរ រហូតត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​គន្ធបុប្ផា។លោក លក ញ៉ាវ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថា នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ច​ស្រុកអង្គរជ័យ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ចាន់រតនា អាយុ ២៧ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ក្រោមបទសង្ស័យប៉ុនប៉ងឃាតកម្ម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបុរសរូបនេះ បានចាប់កូនប្រុសអាយុ២ខែបោកផ្ទប់ទៅនឹងឥដ្ឋបណ្តាលឱ្យរងរបួសជាទម្ងន់។ លោកបន្តថា ក្រោយកើតហេតុ សាច់ញាតិ​មិនបានប្តឹងចូល​សមត្ថកិច្ចទេ​ដោយ​ប្រញាប់បញ្ជូន​ទារក​រងគ្រោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ លុះព្រឹកថ្ងៃទី៣ ខែមីនា ក្រោយ​ទទួលព័ត៌មាន​ពី​មន្ទីរពេទ្យគន្ធបុប្ផាភ្លាម ​លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បញ្ជាដល់កម្លាំងព្រហ្មទណ្ឌខេត្ត ចុះសហការជាមួយនគរបាលស្រុកអង្គរជ័យ តាមឃាត់ខ្លួនជនសង្ស័យរូបនោះបានតែម្តង។ ពេលនេះ ​សមត្ថកិច្ចកំពុងសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕

អគ្គីភ័យឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ

2023/03/03 10:13:10 pm        240
នាវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣នេះ មានករណីអគ្គីភ័យ​បានឆេះ ឃ្លាំងស្តុកអេតចាយ និងឡាំងក្រដាស់ចាស់ៗមួយកន្លែង ស្ថិតនៅ​ក្នុង​ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គីភ័យកំពុងធ្វើការអន្តរាគមន៍ ដោយ​អាច​គ្រប់​គ្រង​ស្ថានការណ៍ឆាបឆេះ បានប្រមាណ៧០ភាគរយហើយ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
11/04/2026 07:11 AM
ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទចិន (ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងវិស័យគ្រប់គ្រងគ្រាអាសន្ន
11/04/2026 07:11 AM
កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមបណ្តោយព្រំដែននៃប្រទេសទាំងបី
11/03/2026 07:11 PM
រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយមន្ត្រីអាស៊ីអាគ្នេយ៍ ស្រប​ពេល​ក្រុង​ប៉េកាំងជំរុញទំនាក់ទំនង
11/03/2026 06:11 PM
អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំហេដ្ឋាចរនាសម្ព័ន្ធនានាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
11/03/2026 06:11 PM
វិមានក្រឹមឡាំងអះអាង​ពីការមាន​កិច្ចចរចាសន្តិភាពត្រីភាគី ស្តីពីអ៊ុយក្រែន នៅអារ៉ាប់រួម​ សប្តាហ៍ក្រោយ
11/03/2026 06:11 PM
ផ្លូវជនបទក្នុងស្រុកពាមជរ កំពុងផ្តល់អត្ថប្រយោជន៍ដល់ការរស់នៅ និងការធ្វើធុរកិច្ចផ្សេងៗ
11/03/2026 06:11 PM
សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង
11/03/2026 06:11 PM
ទួរគី និងកូរ៉េខាងត្បូង ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាក់ព័ន្ធការផ្តល់ហិរញ្ញប្បទាន​ដល់​រោងចក្រថាមពលនុយក្លេអ៊ែរ
11/03/2026 05:11 PM
អ៊ីរ៉ង់​ប្ដេជ្ញាឆ្លើយតបដោយគ្មានដែនកំណត់ភូមិសាស្ត្រ​ ខណៈ​បង្ហាញ​លក្ខខណ្ឌ ៥ចំណុច​ សម្រាប់សន្តិសុខ ក្នុងតំបន់
11/03/2026 05:11 PM