ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

ជនសង្ស័យចំនួន០៣នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋក្នុងពេលរាត្រីត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួន

2022/12/23 10:47:52 pm        76
ភ្នំពេញ៖ ជនសង្ស័យ០៣ នាក់ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យ​បានធ្វើ​សកម្មភាព​គាស់ផ្ទះពលរដ្ឋលួចសម្ភារៈមានតម្លៃនៅក្នុងផ្ទះ រួចគេចខ្លួន។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ៣៥៧ ភូមិ កណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ទី១ ឈ្មោះ សុខ ថៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។ ទី២ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ មានមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ កូវ ឌី ភេទប្រុស ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។លោកវរសេនីយ៍ត្រី អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​បានចាក់​សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចទៅដេកនៅផ្ទះម្តាយនៅសង្កាត់ និរោធ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១V-៤៩៨៦ មកឈប់ក្បែរផ្ទះជួលជនរងគ្រោះ រួចនាំគ្នាយកដែកកែច្នៃចុងស្រួចឆ្កឹះសោ​ទ្វារផ្ទះឲ្យរបើកចូល លួចយកទ្រព្យសម្បត្តិរួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាស្កូបពី ពណ៌ស មិនចាំផ្លាកលេខ, ទូរទស្សន៍ ០១គ្រឿង និង កៅអីដែកបត់ចំនួន១០ ហើយជនសង្ស័យទាំង ៣នាក់រត់គេចខ្លួនបាត់។ ចំណែកម៉ូតូជនសង្ស័យបាន យកទៅលក់ឲ្យគេបានប្រាក់ ២០០ដុល្លារ ចែកគ្នាទិញ សារធាតុញៀន ដើម្បីប្រើប្រាស់ និង លេងហ្គេម Online អស់។លោកនាយប៉ុស្តិ៍នគរបាល បានបន្តឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរះសេនីយឯក ម៉ៅ សឿត អធិការនគរបាល​ខណ្ឌច្បារអំពៅ ដូច្នេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយសមត្ថកិច្ចជំនាញខណ្ឌ បានបើកការស្រាវជ្រាវ រហូតមកដល់ម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នគរបាលបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ឈ្មោះ សុខ ថៃ និងឈ្មោះ ចាន់ សីហា រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាកហុងដាវ៉េវ (ជិះធ្វើសកម្មភាព), ទូរទស្សន៍ ០១គ្រឿង និងកៅអីដែក០១ លុះដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នេះកម្លាំងជំនាញបានបន្ត បក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ កូវ ឌី ហៅ ឌី នៅចំណុចការដ្ឋានសំណង់ មួយកន្លែង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ យកមកសួរនាំ។បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ

ជនសង្ស័យដែលធ្វើសកម្មភាពប្លន់នៅភ្នំពេញយ៉ាងសកម្មចំនួន ៩នាក់ ត្រូវបញ្ជូនទៅតុលាការ

2022/12/22 01:53:44 am        593
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សហការជាមួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២០ និងទី២១ ខែធ្នូ ឆ្នាំ២០២២ នៅមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នាប្រមាណជាង ១០នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមូលដ្ឋានជាយៗរាជធានី ជាពិសេសក្នុងខ ណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេចជាច្រើ នករណី។ ក្រោយមានពាក្យបណ្ដឹងពីពលរដ្ឋ នគរបាលជំនាញបានចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន និងបានឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ និងដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូ ៣ គ្រឿង និងកាំភ្លើងខ្លីមួយដើមប្រភេទ K-59។មន្ត្រីជំនាញបានឲ្យដឹងបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះ មានពលរដ្ឋជាច្រើនបានសាទរ និ ងសប្បាយចិត្តព្រោះកន្លងមកមានការភ័យខ្លាច ចំពោះក្រុមជនសង្ស័យទាំងនេះ ដែលបង្កការភ័យខ្លាច អសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាពិសេសចំពោះកូនៗរបស់ប្រជាពលរដ្ឋដែលធ្វើការនៅពេលយប់ ហើយត្រឡប់មកផ្ទះវិញ ត្រូវប្រឈមនឹងក្រុមជនសង្ស័យទាំងនេះ។តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ដោយជិះម៉ូតូ ៣ គ្រឿង និងប្រើអាវុធខ្លីមួយដើមប្រភេទ K-59 ជាមធ្យោបាយធ្វើសកម្មភាព ដោយនៅក្នុងភូមិសាស្ត្រខណ្ឌកំបូលប្លន់បាន ០៣ករណី និងខណ្ឌពោធិ៍សែនជ័យបាន ០១ករណី។ក្រោយប្រតិបត្តិការ នគរបាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះទៅអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ៕​អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១០នាក់ និងសារធាតុញៀនជាង ១តោន ទៅសាលាដំបូងខេត្តព្រះសីហនុ

2022/12/21 08:50:28 pm        727
ព្រះសីហនុ៖ កម្លាំងការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុ ​នៅ​ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២ ​បាន​បញ្ជូនជនសង្ស័យ ​១០នាក់ និងសារធាតុញៀនជាង ១តោន ទៅ​សាលាដំបូងខេត្តព្រះសីហនុ​ ចាត់ការតាមនីតិវិធី។ប្រភពព័ត៌មាន បានឱ្យដឹងថា ប្រតិបត្ដិការ​តាមចាប់ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយ​ខុសច្បាប់ ​នូវសារធាតុញៀន​ និងសម្អាតប្រាក់ដែលជាផលបានមកពីបទល្មើស នៅ​ឃ្លាំងជួល​មួយកន្លែង នៅក្រុម៩ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២ ​ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ការ​ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ២នាក់ និងជនជាតិចិនចំនួន ៨នាក់ និង​សារធាតុញៀនសរុបចំនួន ១.១៣៣គីឡូ ៧៨៩,១១ក្រាម ព្រមទាំង​សម្ភារមួយចំនួនផងដែរ។សូមរម្លឹក​ផងដែរថា ​ករណីនេះ ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារសិក្សា ​និងសមិទ្ធផលនានា​ជាច្រើនក្នុងស្រុកបវេល ខេត្តបាត់ដំបង ​សម្ដេច​ក្រឡាហោម ស ខេង ​បាន​ថ្លែងពីប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះផងដែរ ​ដោយសមត្ថកិច្ចកម្ពុជា​បាន​ប្រទះឃើញ​កប៉ាល់​មួយគ្រឿងនៅដែនសមុទ្រកម្ពុជា ​ពេលនោះ​ សមត្ថកិច្ចបាន​សាកសួរ តែគេ​បានប្រាប់ថា ​ជាកប៉ាល់ដឹកបារី ​ដោយមានការសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ រហូត​មាន​ការស្រាវជ្រាវ ​និងឃាត់​កប៉ាល់នោះ​ ទើបគ្រឿងញៀន​ទាំងនេះ​នៅជាប់គាំង និងឃាត់​មនុស្ស​ជាបន្តបន្ទាប់។ បច្ចុប្បន្នកងរាជអាវុធហត្ថខេត្តព្រះសីហនុ ​បានបានបញ្ជូនជនសង្ស័យទាំង១០នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុហើយ៕

អាជ្ញាធរខណ្ឌសែនសុខ ចុះណែនាំ និងផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រ បង្ហូរទឹកស្អុយមកលើផ្លូវសាធារណៈ

2022/12/21 08:37:26 pm        919
ភ្នំពេញ៖ ក្រោយ​មានការស្នើសុំ និង​សំណូមពរ​របស់​ពលរដ្ឋ ​ដល់ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​នៅតំបន់ត្រឡោកបែក ដែលបានបង្ហូរទឹកកខ្វក់​ពី​កាកសំណល់​គ្រឿងសមុទ្រលើដងផ្លូវ​សាធារណៈជះក្លិនស្អុយ បង្ក​ប៉ះពាល់​ដល់​ពលរដ្ឋអ្នកធ្វើដំណើរ​តាមដងផ្លូវ ​នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២​ អាជ្ញាធរខណ្ឌសែនសុខ បានចុះណែនាំដល់​ក្រុម​អាជីវករ​ទាំងនោះ​ឱ្យ​បញ្ឈប់​សកម្មភាព​ចាក់ទឹកកខ្វក់តាមដងផ្លូវយ៉ាងដូច្នេះ​បន្ដទៀត។លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំ​ក្រុមការងារ​រដ្ឋបាលខណ្ឌ​ និងសណ្ដាប់ធ្នាប់ខណ្ឌ ​ចុះរៀបចំសណ្ដាប់ធ្នាប់​ ណែនាំ ​និង​ធ្វើការ​ផាក​ពិន័យ​ដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹក​ស្អុយ​មក​លើ​ចិញ្ចើម​ និង​ផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨​ តំបន់ត្រឡប់បែក ដែលតំបន់នេះ ជាប់​ព្រំប្រទល់​ជាមួយ​នឹងខណ្ឌទួលគោក និងខណ្ឌសែនសុខ ​ក៏ប៉ុន្តែ​ទីតាំង​លក់​ស្ថិតនៅក្នុង ភូមិសេប៉សេ ​សង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។គួរបញ្ជាក់ផងដែរ ​ពលរដ្ឋដែល​ធ្វើដំណើរឆ្លង​កាត់​តំបន់​ត្រឡោកបែក​ លក់គ្រឿងសមុទ្រនេះ​បាន​លើកឡើងថា ក្រុមអាជីវករលក់ដូរគ្រឿង​សមុទ្រ​បាន​ចាក់​ទឹក​កាកសំណល់​និង​ទឹក​កខ្វក់​ពី​គ្រឿង​សមុទ្រ​មកលើដងផ្លូវសាធារណៈ បាន​បង្ក​ក្លិន​ និងផលប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់នេះ​យ៉ាងខ្លាំង៕អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយល្វែង នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា

2022/12/21 03:41:52 pm        54
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋមួយល្វែងនៅបុរីប៉េងហួត ព្រែក​លាប​បណ្ដា​ល​ឱ្យខូ​ច​ខាត​​សម្ភារៈអស់មួយចំនួនធំ តែសំណាងល្អមិនបណ្ដោយមានមនុស្សរងរបួសឡើយ។ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង២ និង៥០នាទី​រំលងអាធាត្រុឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចបុរី​ ប៉េងហួត ព្រែកលាប​ផ្ទះលេខ ២៥ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យោងតាមប្រភពពីម្ចាស់ផ្ទះបានអោយដឹងថានៅ មុនកើតហេតុស្រ្តីម្ចាស់ផ្ទះបានឃើញ មាន​ផ្សែង​ហុយ​ខ្មួរ​ខ្មាញ់​ពេញ​ក្នុងផ្ទះ និង​អណ្តាតភ្លើងយ៉ា​ងសន្ធោសន្ធៅ ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សន្តិសុខយាមបុរី នាំ​គ្នា​រ​ត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​បាញ់​ទប់​ស្កាត់​អស់​ចំនួន​៦ បំពង់នៅតែមិនអាចគ្រប់គ្រងស្ថានភាពអណ្តាតភ្លើងខ្លាំងឡើង ភ្លាមៗ​នោះ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បាន​ទាក់​ទងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ រួចរាយការណ៍​បន្ត​ទៅ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អោយ​ចេញរថយន្តមកទីតាំងកើតហេតុធ្វើការអន្តរាគម៍។ ក្នុងប្រតិបត្តិការ​នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ១១ គ្រឿង​ទើប​ធ្វើ​ការ​ពន្លត់​រលត់​ជា​ស្ថាពរ ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យបង្ការពន្លត់​អគ្គិភ័យ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចំនួន៨ ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន(OCIC)ទីក្រុងជ្រោយចង្វា ចំនួន​៣ ឡានផងដែរ។ ខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួនធំ។ ចំពោះមូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ព័ត៌មានបឋម! មេតុទិណអនឡាញ ត្រូវបានកម្លាំងរាជអាវុធហត្ថចុះឃាត់ខ្លួន

2022/12/15 12:12:09 am        55
ភ្នំពេញ ៖ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕

អាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបករណីជួញដូរគ្រឿងញៀនជិត៩០០គីឡូក្រាម

2022/12/12 06:25:52 pm        433
ព្រះសីហនុ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុ បានបេីកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមានទម្ងន់ជិត ៩០០គីឡូក្រាម។ ការបង្ក្រាបនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហន។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម ដោយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។លោកបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំង មន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕

សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្ពានជ្រោយចង្វារស្លាប់ទារកម្នាក់ត្រូវបានបញ្ជូនទៅដល់តុលាការ

2022/12/12 06:00:44 pm        1097
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ បានបញ្ជូនមកដល់អយ្យការហេីយ តំណាងអយ្យការបាន និងកំពុងស៊េីបអង្កេតលេីករណីនេះរួចហេីយ ។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង២រំលងអាធ្រាតឈានចូលថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសជ្រោយចង្វារ (មិត្តភាពកម្ពុជា-ជប៉ុន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបុរសម្នាក់ បើកបររថយន្តម៉ាកលុចស៊ីស nx200t ពាក់ស្លាកលេខភ្នំពេញ 2BB-9989 បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1B-9978 បណ្ដាលឱ្យមនុស្សបីនាក់រងរបួសធ្ងន់ ក្នុងនោះមានទារកទើបអាយុ៦០ថ្ងៃម្នាក់។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់បាន។ក្នុងករណីនេះផងដែរ ដោយមានភាគីរងគ្រោះមានទារកអាយុទើបតែ ៦០ថ្ងៃរងរបួសធ្ងន់ ដែលទើបទទួលមរណភាពកាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះផង ។ ចំណែកម្ដាយទារកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតដែលជិះម៉ូតូឌុប ម្ដាយ-កូន ក៏កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ៕(អត្ថបទ៖ កុម្ភៈ)

កម្លាំងសមត្ថកិច្ច ចុះរៀបចំផ្លូវខាងជើងជាប់របងវត្តសន្សំកុសលនាព្រឹកនេះ ក្រោយមានការរិះគន់​ពី​ពលរដ្ឋធ្វើដំណើរ

2022/12/09 04:55:20 pm        558
ភ្នំពេញ៖ ក្រោយមានការរះគន់ និងមាន​ការ​ស្នើ​ពី​ពលរដ្ឋ​អ្នក​ដំណើរ​អោយ​អាជ្ញាធរ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​លើដងផ្លូវខាងជើងជាប់របងវត្តសន្សំកុសលរួចមក នៅវេលាព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ​២០២២នេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោកវរសេនីយ៍កែវ ម៉ីឧត្តម និងលោកវរសេនីយ៍ ជឹម សុភ័ក្ត្រ អធិការរងទទួលជំនាញ សណ្តាប់​ធ្នាប់ និងចរាចរណ៍ បានចុះរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ អោយមានរបៀបរៀបរយ ជៀសវៀង​ការបង្កផលប៉ះពាល់ធ្ងន់ធ្ងរបន្ត ដល់លំហូរចរាចរណ៍ របស់ពលរដ្ឋ អ្នកដំណើរ ។ ដងផ្លូវខាងលើ គឺផ្លូវលេខ 31BT ដែលនៅជាប់នឹងខាងជើងរបងវត្តសន្សំកុសល ស្ថិត​ក្នុង​សង្កាត់​បឹងទំពន់ទី១ ខណ្ឌមានជ័យ ដែលត្រូវបានបងប្អូនអាជីវករ យក​ចំណី​ផ្លូវ​ប្រប​សង​ខាង​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ បង្កអោយប៉ះពាល់ដល់លំហូរចរារណ៍ធ្វើដំណើររបសពលរដ្ឋដែលបានឆ្លងកាត់ ជាប្រចាំនាពេលកន្លង ៕ លីហេង

បង្ក្រាបទីតាំងល្បែងដ៏ធំមួយ ក្បែរកោះពេជ្រ ឃាត់ខ្លួនមនុស្សជាង១០នាក់

2022/12/07 11:17:59 pm        120
​ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌ បានបើកការចុះបង្ក្រាប​ទីតាំងល្បែងស៊ីសងដ៏ធំមួយ នៅក្នុងអាគារមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សា ក្បែរនឹងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នេះ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនអ្នកញៀនល្បែង និងអ្នកមើលការខុសត្រូវក្នុងទីតាំង សរុបជាង១០នាក់ ( មានជនជាតិចិនមួយចំនួន ) និងដកហូតវត្ថុតាង មានទូហ្គេមបាញ់ត្រី និងទូបៀការ៉ាត់ ជាច្រើនគ្រឿងផងដែរ ។ បច្ចុប្បន្នអ្នកពាក់ព័ន្ធ ត្រូវបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តនីតិវិធី ៕ អត្ថបទ ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP៖ សហភាពអឺរ៉ុបអាចផ្គត់ផ្គង់អាវុធដែលទិញពីអាមេរិកទៅឲ្យអ៊ុយក្រែន
08/12/2026 05:08 PM
សារព័ត៌មាន AFP និងសាក្សី៖ មានការវាយប្រហារយានដ្រូនទៅលើរដ្ឋធានី និងទីក្រុងភាគខាងជើងរបស់ស៊ូដង់
08/12/2026 05:08 PM
កូរ៉េខាងជើង៖ គម្រោង​​នាវាមុជទឹកនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល អាចបង្កឱ្យមានការប្រណាំង​ប្រជែង​នុយក្លេអ៊ែរ
08/12/2026 05:08 PM
អ្នកជំនាញ៖ អាមេរិកអាចប្រឈមនឹងការបង្ហូរឈាមយ៉ាងខ្លាំង ប្រសិនបើបើកប្រតិបត្តិការជើងគោកប្រឆាំងអ៊ីរ៉ង់
08/12/2026 05:08 PM
រដ្ឋមន្ត្រីការពារជាតិរូម៉ានី៖ យានដ្រូនពីរគ្រឿងដែលឃើញអណ្ដែតនៅក្នុងសមុទ្រខ្មៅសង្ស័យថា ជារបស់ រុស្ស៊ី
08/12/2026 05:08 PM
ចំហាយ​នៃ​ព្យុះទីហ្វុង Dolphin បង្ក​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង ខណៈទី​​ក្រុងប៉េកាំងផ្អាក​​សេវារថយន្ត​ក្រុង​
08/12/2026 05:08 PM
អ្នកដំណើរ និងនាវិកទាំង ១៤៤នាក់ ត្រូវបានជួយសង្គ្រោះ ក្រោយ​នាវា​ចម្លង​មាន​អគ្គិភ័យ នៅឥណ្ឌូនេស៊ី
08/12/2026 05:08 PM
អាជីវករនៅទីក្រុងតេអេរ៉ង់ បង្ហាញការខកចិត្តចំពោះសេដ្ឋកិច្ច និងសង្ស័យចំពោះការចរចារបស់អាមេរិក
08/12/2026 05:08 PM
UNESCO៖ ក្មេងស្រីអាហ្វហ្គានីស្ថានជាងពីរលាននាក់ត្រូវបានដកចេញពីការអប់រំ ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាច
08/12/2026 05:08 PM
កងទ័ពជើងទឹកចិន និងឥណ្ឌូនេស៊ី នឹងធ្វើសមយុទ្ធជើងទឹករួមគ្នានៅភាគខាងកើតកោះតៃវ៉ាន់
08/12/2026 05:08 PM