ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាង់ស្ទឹងមានជ័យ៣ ឃាត់ខ្លួនមនុស្ស០៣នាក់

2022/11/04 09:17:15 pm        76
ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និង​បានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយជិត២០ម៉ឺនដុល្លារ

2022/11/03 11:40:31 pm        405
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា ​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ ​១៧ម៉ឺនដុល្លារ នៅចំណុច​ក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា​ ស្ថិតនៅក្នុងភូមិ៥ ​សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវបំបែកបានដោយជោគជ័យ ដកហូតលុយ​មកវិញបាន ១០ម៉ឺនដុល្លារ និងបានចាប់ខ្លួនជនល្មើស ០៣នាក់ បញ្ជូនទៅតុលាការ។ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ការិយាល័យជំនាញព្រហ្មទណ្ឌ អ-ហ ខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ​ជនជាតិចិន ស្តីពីការ​បាត់ប្តី​របស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ​កាលពីយប់ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ​ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ក្រោយពីទទួលពាក្យបណ្តឹង ​ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ​នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ ​កម្លាំងការិយាល័យជំនាញ បាន​បើកការស្រាវជ្រាវ ​ចុះទៅដល់ទីតាំងខាងលើ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ​០២នាក់ គឹ១.ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និង២.ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ) ​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

បញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ

2022/11/01 08:29:34 pm        124
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។របាយការណ៍របស់នគរបាល បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០ និង០០ នាទីរំលងអាធ្រាត្រ នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរងរបួសក្បាលដេរចំនួន ០៨ថ្នេរ ប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ) ។ក្រុមជនសង្ស័យ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ នៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ តាមបណ្តោយ​ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ពេលឃាត់ខ្លួនបាន នគរបាលបានដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួន និងយកម៉ូតូរបស់ជនរងគ្រោះប្រគល់មកជូនជនរងគ្រោះវិញផងដែរ។ជនសង្ស័យទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនមាន១- ឈ្មោះ សួន មុន្នីវឌ្ឍនា ២- ឈ្មោះ ជា បូណាធីស័ក្ក ៣- ឈ្មោះ សុខ សុភី ៤- ឈ្មោះ សែត រ៉ាវី ៥-ឈ្មោះ រ៉េត ការិទ្ធ ៦- ឈ្មោះ ញាន សុថាន ៧-ឈ្មោះ ភូ សុខហេង ៕

ម្ចាស់​រថយន្ត​បើក​រេ​ចុះ​រេ​ឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ត្រូវ​កោះហៅ​មក​ផាក​ពិន័យ ដក​ពិន្ទុ

2022/10/31 05:46:34 pm        1121
​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ចនៃ​ក្រុម​ប្រតិបត្តិការ​នគរ​បាល​ចរាចរណ៍ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ករណី​ម្ចាស់​រថយន្ត​ម៉ាក Toyota Prius ដែល​បាន​បើកបរ​ប្ដូរ​គន្លង​ទៅ​មក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ (​កៀរ​) កាល​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កោះហៅ​មក​ធ្វើការ​ផាក​ពិន័យ ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ អប់រំ​ណែនាំ និង​ចុះ​កិច្ចសន្យា​រួចរាល់​ហើយ។ ​​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២​ នេះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​ផ្ទុយ​ពី​សេចក្តី​ណែនាំ និង​ច្បាប់​ចរាចរណ៍​រូប​នោះ​ត្រូវ​បាន​ផាក​ពិន័យ និង​ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​ចំនួន ៤​ពិន្ទុ​លើ​ ២​ករណី រួមមានទី​១. បើកបរ​ប្តូរ​គន្លង​ទៅមក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ និង​ទី​២. ប័ណ្ណ​បើកបរ​ផុត​សុពលភាព។​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​ក្រើន​រម្លឹក​ជាថ្មី​ម្តង​ទៀត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់រូប មិន​ថា​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​ឡើយត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលការណ៍​សុវត្ថិភាព​ក្នុង​ការ​បើកបរឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​ទាំងអស់​គ្នា៕

ឆេះរោងចក្រកាត់ដេរ ស៊ីនវៃជា ឯក ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ

2022/10/30 08:13:48 pm        740
ភ្នំពេញ ៖ សមត្ថកិច្ចអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ យីហោ ស៊ីនវៃជា ឯក ។ ហេតុការកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។ ករណីគ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ត្រឹមតែរយះពេលមិនដល់កន្លះម៉ោងនោះទេ ដោយសារសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនគ្រឿង ក្នុងការជួយអន្តរាគមន៍សង្គ្រោះ និង ពន្លត់អគ្គីភ័យនេះទាន់ពេលវេលា ។ ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកមូលហេតុ៕តារាវុទ្ធី

បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការករណីដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែនថ្នាំញៀន ១៦០គីឡូក្រាម

2022/10/30 06:12:20 pm        612
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ វត្ថុតាងគ្រឿងញៀន ១៦០គីឡូក្រាម។សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជានៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ៣នាក់។ជនសង្ស័យទាំង ០៣នាក់ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។ ៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម៕ អត្ថបទ៖ តារាវុទ្ធី

អគ្គិភ័យឆាបឆេះតូបអាជីវករលក់ដូរក្នុងផ្សារដើមអំពិលអស់ចំនួន ១២តូប ទាំងស្រុង

2022/10/29 02:47:11 am        434
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូររបស់អាជីវករលក់ សំលៀកបំពាក់ សាច់ជ្រូក សាច់គោ មាន់ បន្លែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន រួចរាយការណ៍ទៅអាជ្ញាធរបានចេញរថយន្តជាច្រើនគ្រឿងជួយបាញ់ពន្លត់អន្តរាគមន៍ភ្លាមៗ តែយ៉ាងណាអគ្គិភ័យបានឆាបឆេះតូបអស់ចំនួន១២តូបរងការខូចខាតទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៥ ល្ងាចថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្សារដើមអំពិល( ផ្សារលើលូ) ជាប់របងសាលារៀនទួលហ្វាតាមិនដោយផ្លូវលេខ៣១០ កែងនឹងផ្លូវ១៦៣ មូលដ្ឋានសង្កាត់ទួនស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអាជីវករលក់ដូរក្នុងផ្សារបានឲ្យដឹងថានៅមុនពេលកើតហេតុគឺបានលឺ សំឡេងផ្ទុះចេញពីតូបមួយមានឃើញផ្សែងហុយចេញនិងអណ្ដាតភ្លើង អាជីវករក៏ដូចជាប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន អណ្ដាតភ្លើងរាលដាលឆាប់ឆេះលឿន រួចបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានបានទំនាក់ទំនងទៅកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់ និងសង្គ្រោះ បានចេញរថយន្តអគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់។ លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងនៃការិយាល័យបានចេញរថយន្តចំនួន១២គ្រឿងមកដល់ទីតាំងនិងប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន ៧រថយន្តទើបជួយអន្តរាគមន៍បាញ់ពន្លត់បានរលត់ជាស្ថាពរ រួមមានការិយាល័យបង្ការពន្លត់និងសង្គ្រោះនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុនអូឡាំព្យាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់១ឡាន។ក្នុងនោះដែរទំហំនៃការខូចខាតរួមមានតូបចំនួន ១២តូប ដែលមានទំហំ ២ ម៉ែត្រគុណនឹង ៣ ម៉ែត្រ ប្រភេទឈើប្រក់សង្ក័សី ដែលជាតូបរបស់អាជីវករលក់ដូរបន្លែត្រីសាច់។ ចំពោះមូលហេតុនៃការឆាបឆេះនេះកម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថាអាចបណ្ដាមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

អាវុធហត្ថបញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សំសក្តិ មកសាលាដំបូងខេត្តកំពង់ចាមហើយ

2022/10/27 10:42:54 pm        351
កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងកងអាវុធហត្ថខេត្តកំពង់ចាម បាន​បញ្ជូនខ្លួនជនត្រូវចោទឈ្មោះ សោម សំសក្ដិ ​មកសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនិតិវិធីច្បាប់ ។សូមបញ្ជាក់ថា ទីបំផុតជនជាប់ចោទឈ្មោះ សោម សំសក្តិ មានតួនាទីជានាយកទីចាត់​ការហិរញ្ញវត្ថុ​សាលា​ខេត្តសៀមរាប ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថ​​ជាសាធារណៈ ប្រើអំពើហិង្សា​ដោយ​ចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំង​កងរាជ​អាវុធហត្ថខេត្តកំពង់ចាម ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ ​ធ្វើការឃាត់ខ្លួន ​នៅម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ ​នៅទីក្រុងភ្នំពេញ​ គ្រាដែលជន​នេះកំពុងរត់ គេចខ្លួនចេញ​ពី​ខេត្តសៀមរាប​ ទៅ​សម្ងំនៅទីនោះ។ទោះបីយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនីតិវិធីបន្តនោះទេ ​ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍បានបង្ហើបឱ្យដឹងថា ជ​នជាប់ចោទឈ្មោះ សោម សំសក្តិ ​នឹងត្រូវ​បញ្ជូន​ទៅ​បន្ត​នីតិវិធី នៅ​ឯ​ខេត្តកំពង់ចាម៕

សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ អ៊ូច តាមដីកាបង្គាប់របស់សាលាដំបូងខេត្តកោះកុង

2022/10/27 09:43:15 pm        208
ភ្នំពេញ៖ កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាល​នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ម៉ៅ អ៊ូច ឫ ម៉ៅ អ៊ុច តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង ។ការឃាត់ខ្លួននេះ ធ្វើឡើង​នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោយពីជនត្រូវចោទព្យាយាមរត់គេចខ្លួនអស់មួយរយៈ ។ បច្ចុប្បន្ន​ជនត្រូវចោទ​រូបនេះ ​ត្រូវបានកម្លាំនជំនាញ នាំខ្លួនទៅកាន់ខេត្តកោះកុង ដើម្បីបន្តនិតិវិធីច្បាប់ ។បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា ជនត្រូវ​ចោទឈ្មោះ ម៉ៅ អ៊ូច អតីតមេបញ្ជាការរងវរៈ៣០៣ នៅស្រុកមណ្ឌលសីមា ត្រូវបាន​តំណាង​អយ្យការអមសាលាដំបូងខេត្តកោះកុង ​ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស ពាក់ព័ន្ធយកឈ្មោះលោកជំទាវ ហ៊ុន ស៊ីណាត ​ទៅប្រើប្រាស់ប្រឌិត​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ​និង​ឆ្លៀតឱកាសទាញយកផលប្រយោជន៍ពី​ប្រជាពលរដ្ឋ ដើម្បីបម្រើ​ប្រយោជន៍​ឱ្យបក្សពួកខ្លួន​តែប៉ុណ្ណោះ។សូមរំលឹកថា កាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២១លោកជំទាវ ហ៊ុន ស៊ីណាត ​តាមរយៈមេធាវី លោកជំទាវ បានចេញ​លិខិត​បដិសេធ​ជូន​ចំពោះ​សាធារណជន​ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែល​មាន​ជនខិលខូចឈ្មោះ ​គឹម ​វ៉ាន់ធឿន និងបក្សពួកបានយក​ឈ្មោះ​លោកស្រី​ទៅប្រើប្រាស់​ដើម្បី​ជា​ផលប្រយោជន៍របស់ខ្លួន និងបក្សពួក។ លោកជំទាវ ហ៊ុន ស៊ី ណាត បានថ្លែងឲ្យដឹងថា «កាលពីថ្ងៃទី២៥ ​ខែឧសភា ឆ្នាំ២០២១ មានជន​ខិលខូច​ឈ្មោះ គឹម វ៉ាន់ធឿន ​និងបក្សពួក បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាន​ដល់ប្រជាពលរដ្ឋថា ខ្លួនបាន​ប្រមូលឯកសារ ​សៀវភៅគ្រួសារ​ អត្តសញ្ញាណប័ណ្ណ​ ឈ្មោះប្រជាពលរដ្ឋ​បានចំនួន ២៥០គ្រួសារហើយ ​ក្នុងនោះ​មានឃុំអណ្ដូងទឹក ភូមិជីត្រេះចំនួន១៣០គ្រួសារ​ មកពីឃុំខលើ ស្រុកស្រែ​អំបិល​ ២០គ្រួសារ ​និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ ថា​គាត់ប្រមូល​ឯកសារ​យកទៅ​ឲ្យ​ឈ្មោះ ម៉ៅ អ៊ូច ភេទប្រុស ៣០៣ វរៈព្រំដែនគោក ​យកទៅជូនដល់លោកជំទាវ ​ហ៊ុន ស៊ីណាត ដើម្បីស្នើសុំគាត់កាត់ឆ្វៀលជូនប្រជាពលរដ្ឋ»។លោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ជាក់ច្បាស់ៗថា «ពាក់ព័ន្ធនឹងខ្លឹមសារខាងលើ យើងខ្ញុំសូម​បញ្ជាក់ជូនថា ​រាល់សកម្មភាព និងខ្លឹមសារដែលធ្វើឡើងដោយឈ្មោះ​ គឹម វ៉ាន់ធឿន​ និងបក្សពួក ពុំមាន​ពាក់ព័ន្ធនិងលោកជំទាវ ហ៊ុន ស៊ីណាត​ គឺ​ជននេះ​និងបក្សពួកប្រឌិតឡើង​ក្នុងចេតនា​ទុច្ចរិត ដើម្បីធ្វើអោយ​ប្រជាពលរដ្ឋមានការយល់ច្រឡំ និងឆ្លៀតឱកាស​ទាញយកផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ ​ដើម្បីបម្រើប្រយោជន៍​ឲ្យបក្សពួកខ្លួនតែប៉ុណ្ណោះ»។លោកជំទាវ ហ៊ុន ស៊ីណាត​ បានបញ្ជាក់ឲ្យដឹងបន្ថែមថា «លោកស្រីពុំដែលធ្លាប់ស្គាល់ ឬមាន​ទំនាក់ទំនង​អ្វីជាមួយបុគ្គលខាងលើនោះទេ»។លោកវរៈសេនីយ៍ឯក សុខ ផន អធិការនគរបាលស្រុកបូទុមសាគរ បានបង្ហាញលម្អិតថា ​ឈ្មោះ គឹម វ៉ាន់ធឿន ​បានឆ្លើយសារភាព ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ថា ខ្លួនពិតជាបានប្រមូល​ឯកសារ​ពីប្រជាពលរដ្ឋចំនួន ២៧០គ្រួសារមែនហើយ​ ក្នុងនោះ​មាន​ឃុំអណ្តូងទឹក ភូមិជីត្រេះចំនួន ១៣០គ្រួសារ​។ មកពីឃុំជីខលើ ស្រុកស្រែអំបិលចំនួន ២០គ្រួសារ និងមកពីក្រុងខេមរភូមិន្ទ ២០គ្រួសារ។លោក អធិការបន្ថែមថា ជនសង្ស័យឈ្មោះ គឹម វ៉ាន់ធឿន ​នេះអះអាងថា រូបគេប្រមូល​ឯកសារ​ឱ្យទៅឈ្មោះ ម៉ៅ អ៊ូច ​មេបញ្ជាការរងវរៈ៣០៣​ យកទៅជូនដល់លោកស្រី ​ហ៊ុន​ ស៊ីណាត ដើម្បី​ស្នើសុំគាត់កាត់ឆ្វៀល​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ

ចំណតរថយន្តក្រុងប៉ោយប៉ែត ក្លាយ​ជា​ទីតាំង​ចោលសំរាម​យ៉ាង​អនាធិបតេយ្យ

2022/10/26 11:37:06 pm        115
បន្ទាយមានជ័យ៖ ចំណតរថយន្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានក្លាយទៅ​ជា​ទីតាំង​ផ្ទុក​គំនរសំរាម​ និង​ចោលសំរាម​យ៉ាង​អនាធិបតេយ្យ​នៅ​ចំ​កណ្តាលក្រុងប៉ោយប៉ែតតែម្ដង ។ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក្បែរផ្លូវចំណតរថយន្តក្រុងប៉ោយប៉ែត បានត្អូញត្អែរ​ពី​បញ្ហា​ក្លិនស្អុយ​សាយភាយ​សំរាម​ នៅតាមដងផ្លូវជុំវិញបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែតថា​ អាជ្ញាធរក្រុង ក៏​ដូចជា​ម្ចាស់​ចំណត​រថយន្ត​ហាក់​បី​ដូចជា​មិន​មាន​វិធានការ​ណាមួយ​ធ្វើការ​សំអាត​ឲ្យ​បាន​ស្អាត​និង​មាន​បរិស្ថានល្អ​នៅត្រង់ចំណុច​បរិវេណ​ចំណតរថយន្តក្រុងប៉ោយប៉ែត បើទោះបីជាទីតាំង​ចំណតរថយន្តមួយនេះហាក់បីដូចមិន​មាន​ការអភិវឌ្ឍយ៉ាងណាក្តីនោះ។ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងនេះ ដើមឡើយ​មាន​សភាព​ល្អប្រសើរ​ ប៉ុន្តែ​បច្ចុប្បន្ន​ហាក់បីដូចជា​មាន​ការ​ខ្សត់ខ្សោយ​ចំពោះ​ការ​គ្រប់គ្រង​របស់​ម្ចាស់​ចំណត​ក៏​ដូចជាអាជ្ញាធរក្រុងប៉ោយប៉ែត ហើយ​បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយ​សំរាម​ដាក់​គរគ្នា​ជុំវិញ​បរិវេណនេះ​ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​របៀប​រៀប​រយ​នោះឡើយ។បើតាមប្រភពមានពី​បុគ្គលិក​អ្នកប្រមូល​សំរាមរបស់ក្រុមហ៊ុន បានបង្ហើបថា ចំណតរថយន្តនេះ​ពាក់ព័ន្ធបញ្ហា​អនាម័យ​សំរាម​គឺជាភារកិច្ចរបស់ម្ចាស់ចំណត ​និង​អាជ្ញាធរ​ក្រុងប៉ោយប៉ែត​ជា​អ្នក​ទទួលខុសត្រូវក្នុងការសំអាត​ប្រមូលទុកដាក់សំអាតមិនពាក់ព័ន្ធជាមួយក្រុមហ៊ុននោះឡើយ។ក្នុងនោះដែរ​លោក គាត ហុល ​អភិបាលក្រុងប៉ោយប៉ែត BTV News បានធ្វើការទំនាក់ទំនង​តាមរយៈទូរស័ព្ទដើម្បីសុំបកស្រាយពីបញ្ហាសំរាមនៅបរិវេណចំណតរថយន្តក្រុងប៉ោយប៉ែត តែលោកថា ជាប់រវល់ប្រជុំ ។គូសបញ្ជាក់ថា ក្រុងប៉ោយប៉ែតគឺជាក្រុងតំបន់ទេសចរមួយ ដែល​មានភ្ញៀវទេសចរ​ឆ្លងកាត់​ចម្រុះ​គ្រប់​ជាតិសាសន៍ ​អាជ្ញាធរក្រុង​គួរ​យក​ចិត្តទុក​ដាក់​ពី​បញ្ហា​អនាម័យ​ទាំង​អស់នេះ​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ពេញ​បរិវេណ​ក្រុងយ៉ាង​ដូច្នេះ​នោះទេ។ ទន្ទឹមគ្នានោះដែរ​ម្ចាស់​ចំណត​រថយន្ត​ក្រុង​ប៉ោយប៉ែត​យើង​មិន​អាច​មាន​លេខ​សំរាប់​ធ្វើ​ទំនាក់ទំនង​បាននោះទេ៕ អត្ថបទ៖ ឃិន សារិទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីពិន័យ Telegram និង Google ជុំវិញ​ការខក​ខាន​លុប​មាតិកាហាមឃាត់​
08/12/2026 07:08 PM
របាយការណ៍៖ រដ្ឋបាលលោក Trump គ្រោងចំណាយ ៩០០លានដុល្លារ លើការសាងសង់ នៅ​សេតវិមាន
08/12/2026 07:08 PM
ឥណ្ឌា៖ សន្តិភាពតាមព្រំដែន គឺ​សំខាន់ចំពោះទំនាក់ទំនងជាមួយចិន ខណៈ​មានរបាយការណ៍ពីភាពតានតឹងយោធា
08/12/2026 06:08 PM
សាកសពមនុស្ស​ ១៥នាក់​ ត្រូវបានរកឃើញពីបឹងដែលនាវា​ចម្លង​បានលិច នៅហ្ស៊ីមបាវ៉េ
08/12/2026 06:08 PM
ក្រុមហ៊ូទីនិយាយថា ខ្លួនបើកចំហចំពោះការចរចាជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈភាពតានតឹងកំពុងកើនឡើង
08/12/2026 06:08 PM
លោក PUTIN ៖ រុស្ស៊ីនឹងចាត់វិធានការតបតាមរបៀបដូចគ្នា បើលោកខាងលិចរឹបអូសនាវាពាណិជ្ជកម្ម រុស្ស៊ី
08/12/2026 06:08 PM
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
08/12/2026 06:08 PM
ចក្រភពអង់គ្លេស នឹងបើកកិច្ចប្រជុំបន្ទាន់ ស្តីពីកម្ដៅ​ក្ដៅ​ខ្លាំង ចំហេះ​ព្រៃ និងគ្រោះរាំងស្ងួត
08/12/2026 06:08 PM
ប្រភព​៖ អាមេរិក និងអ៊ីរ៉ង់ យល់ព្រមបន្តបទឈប់បាញ់ ៦០​ថ្ងៃ មុនថ្ងៃផុតកំណត់ ១៧​ សីហា
08/12/2026 06:08 PM
ក្រុមហ៊ុនTUI៖ ផលប៉ះពាល់នៃសង្គ្រាមមជ្ឈិមបូព៌ាទៅលើការកក់ដំណើរកម្សាន្តកំពុងថយចុះ
08/12/2026 06:08 PM